ចាប់​បាន​មក​តូច រួច​ទៅ​ធំ

និយមន័យៈ ការ​ពោល​អួត​នូវ​អ្វី​ដែល​គេ​មើល​មិន​ឃើញ ។

អត្ថាធិប្បាយ

អត្ថានុរូប

មនុស្ស​អំនួត​តែង​ពោល​ពី​អ្វី​ដែល​គេ​មិន​បាន​ដឹង ឬ​មិន​បាន​ឃើញ​ថា​ជា​របស់​វិសេស​ណាស់ ។ ដូចជា អ្នក​រុត​ត្រី​ម្នាក់​និយាយ​ថា ត្រី​ដែល​នៅ​ក្នុង​កន្ត្រក​នេះ​សុទ្ធ​តែ​តូចៗ​ទេ ឯ​ត្រី​មួយ​ចំនួន​ដែល​រួច​ទៅ​នោះ​សុទ្ធ​តែ​ធំៗ ។ ប៉ុន្តែ​កម្លាំង​ដៃ​ខ្ញុំ​ខ្សោយ​ពេក ចាប់​មិន​ជាប់​វា​រួច​អស់​ទៅ ។ ប៉ុន្តែ​តាម​ការ​ពិត ត្រី​ដែល​នៅ​ក្នុង​កន្ត្រក​ក្ដី ត្រី​ដែល​រួច​ទៅ​ក្ដី សុទ្ធ​តែ​ប៉ុន​គ្នា​ទាំងអស់ ជួន​ត្រី​ដែល​រួច​ទៅ​តូច​ជាង​ទៀត​ផង ។

អត្ថប្បដិរូប

កិច្ចការ​ជាក់​ស្ដែង​ចំពោះ​មុខ​ពុំ​សូវ​ល្អ​ទេ ប៉ុន្តែ​មនុស្ស​អំនួត​តែង​ពោល​សរសើរ​នូវ​អ្វី​ដែល​គេ​មិន​បាន​ដឹង មិន​បាន​ឃើញ​ថា​មាន​គុណភាព ឬ​គុណសម្បត្តិ​ល្អ​វិសេសវិសាល​ណាស់ ។ ដូចជា ៖

  • តុ​ទូ​នេះ​ខ្ញុំ​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ ព្រោះ​ខ្ញុំ​ចាស់​ហើយ កាល​នៅ​ក្មេង​ខ្ញុំ​ធ្វើ​បាន​ស្អាត​ល្អ​ណាស់ ។
  • កូន​ខ្ញុំ​នៅ​ជិត​នេះ រក​ស៊ី​មិន​សូវ​មាន​បាន​ទេ ប៉ុន្តែ​កូន​ម្នាក់​នៅ​ស្រុក​ក្រៅ រក​ស៊ី​មាន​បាន​ណាស់ ជិះ​សុទ្ធ​តែ​ឡាន​ទំនើប ។
  • ឥឡូវ​នេះ ខ្ញុំ​រៀន​អ្វី​ក៏​ពុំ​ចូល​ដែរ ព្រោះ​ពិបាក​ចិត្ត​ពេក កាល​មុន ខ្ញុំ​រៀន​អ្វី​ក៏​ឆាប់​ចាប់​បាន​ដែរ គឺ​រៀន​ពូកែ​ជាងគេ​ក្នុង​ថ្នាក់ ។

ឧទាហរណ៍​ប៉ុណ្ណេះ បញ្ជាក់​ឲ្យ​ឃើញ​ថា អ្វី​ដែល​គេ​មិន​ដឹង មិន​ឃើញ មនុស្ស​អំនួត​និយាយ​ពន្លើស ឬ​កុហក​បាន​សម​ណាស់ ។

 

សុភាសិត​ផ្សេងទៀត

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s