សន្សឹម​កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា

អត្ថាធិប្បាយ

«សន្សឹម​កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា» នេះ​គឺ​ជា​ពាក្យ​ដឹកនាំ​សម្រាប់​គ្រប់​កិច្ចការ​ដែល​យើង​ធ្វើ ។ បុព្វបុរស​យើង​ជា​មនុស្ស​ចាស់ទុំ មាន​ការ​ពិសោធន៍​បរិបូណ៌​ក្នុង​ជីវិត រួច​ហើយ​បាន​ចងក្រង​ពាក្យ​ខាងលើ​នេះ​យ៉ាង​ខ្លី​សម្រាប់​ជា​មេរៀន​ដល់​កូន​ចៅ​ជាន់​ក្រោយ ។

«សន្សឹម» មាន​ន័យ​ថា កុំ​លឿន​ពេក យឺតៗ ថ្នមៗ បន្តិច​ម្ដងៗ តែ​ម៉ត់ចត់ 

«បំបោល» មាន​ន័យ​ថា លឿន​ពេក រត់ ប្រញាប់​ពេក ឆក់​កណ្ដៀត ស្ទុះស្ទា ។

លោក​ប្រដៅ​ថា កិច្ចការ​ណា​ដែល​ធ្វើ​ដោយ​សន្សឹមៗ មិន​ហក់​លោត មិន​ស្ទុះស្ទា​… កិច្ចការ​នោះ​ច្រើន​បាន​សម្រេច (ចប់) ល្អ ឥត​ខ្ចោះ ។ ចំណែក​កិច្ចការ​ណា​ដែល​គេ​ធ្វើ​រហ័ស​ពេក​ដើម្បី​ឲ្យ​ចប់​ឆាប់ (បំបោល) កិច្ច​នោះ ច្រើន​ដេក​ផ្លូវ គឺ​ថា ធ្វើ​បាន​ត្រឹម​មួយ​កំណាត់ ហើយ​ក៏​ចប់​ត្រឹម​នោះ​ទៅ ព្រោះ​ជួប​នឹង​ឧបសគ្គ​ផ្សេងៗ​ដែល​កើត​ពី​បំបោល​នោះ ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s