Monthly Archives: February 2014

គ្រប់គ្នា​កំពុង​សម្លឹង​មើល​ទៅ​ក្រុង​សូឈី

ខណៈ​ដែល​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​កាន់​តែ​ខិត​ចូល​មក​ដល់​នា​ចុង​សប្ដាហ៍​នេះ គ្រប់​គ្នា​កំពុង​តែ​ចោល​ភ្នែក​ទៅ​លើ​ក្រុង​សូឈី (Sochi) ប្រទេស​រុស្សី ដែល​ជា​ម្ចាស់ផ្ទះ ។ ម្នាក់ៗ​កំពុង​រង់ចាំ​មើល​អ្វី​មួយ​ដែល​កើត​ឡើង ជា​ពិសេស​ចាប់​តាំង​ពី​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​មួយ​ឈ្មោះ Vilayat Dagestan បាន​បញ្ចេញ​វីដេអូ​គំរាម​កំហែង​ដល់​ការ​ប្រកួត​កីឡា​នេះ និង​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាល​ពី​ថ្ងៃទី​២៩ និង ៣០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ក្រុង Volgograd ប្រទេស​រុស្សី ។ ពិត​មែន​ហើយ វា​ជា​រឿង​ខុស​ប្រក្រតី​សម្រាប់​ក្រុម​ភេវរករ​ដែល​បាន​ប្រកាស​ជា​មុន​អំពី​ផែនការ​របស់​ខ្លួន​ក្នុង​ការ​វាយប្រហារ​លើ​ទីតាំង និង​ពេល​កំណត់​ជាក់លាក់​ណា​មួយ​ឲ្យ​បាន​សម្រេច​ជោគជ័យ​នោះ ។ ទោះបី​ជា​ការ​សម្រេច​ជោគជ័យ​ហាក់​មិន​អាច​ទៅ​រួច​ក្ដី ក៏​ការ​បង្កើត​ឲ្យ​មាន​ការ​ភិតភ័យ​នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​គឺ​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុម​សកម្មប្រយុទ្ធ Dagestan ។ ពួកគេ​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​បុព្វហេតុ​របស់​ពួកគេ ធ្វើ​ឲ្យ​អាម៉ាស់​ដល់​រដ្ឋាភិបាល​រុស្សី និង​បង្ក​ភាព​ភ័យ​ក្លាយ​ក្នុង​ចំណោម​មហាជន ។ ទោះបី​ជា​សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង​ក៏​ដោយ ក៏​គេ​មិន​អាច​ការពារ​បណ្ដា​គោលដៅ​ស្ថិត​នៅ​ក្រៅ​តំបន់​ស្នូល​ដែល​ត្រូវ​ធានា​សន្តិសុខ​នៅ​ក្រុង​សូឈី​នោះ​ទេ ។ ដូច្នេះ ការ​វាយប្រហារ​នៅ​ក្រុង​ផ្សេង​គឺ​អាច​នឹង​កើត​មាន​ឡើង ជា​ពិសេស​ដោយសារ​ការ​ប្រុងប្រយ័ត្ន​របស់​រុស្សី​ត្រូវ​បាន​ផ្ដោត​តែ​ទៅ​លើ​ការ​ប្រកួត​កីឡា ៕ ប្រែសម្រួល​ពី​ការ​វិភាគ​របស់ Stratfor ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៤   Advertisements

Posted in កំសាន្ត, ចំណេះ​ធ្វើ | 2 Comments

តើ​នឹង​មាន​អ្វី​កើត​ឡើង​គិត​ត្រឹម​ឆ្នាំ​២០៣៩

ការ​ទស្សន៍ទាយ​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ពិភពលោក​គឺ​ជា​ការងារ​ពិបាក​មួយ ។ គេ​អាច​មើល​ឃើញ​មាន​សេណារីយ៉ូ​ជា​ច្រើន​សម្រាប់​តំបន់​នីមួយៗ ។ ប៉ុន្តែ Stratfor ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​លើ​ការ​វិភាគ​យុទ្ធសាស្ត្រ​អំពី​ភូមិសាស្ត្រ​នយោបាយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ទស្សន៍ទាយ​យ៉ាង​ត្រឹមត្រូវ​អំពី​វិបត្តិ​នៅ​សហភាព​អឺរ៉ុប​តាំង​ពី​ឆ្នាំ​២០០២ និង​ការ​ចរចារ​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ តាំង​ពី​ឆ្នាំ​២០១០ ។ Stratfor បាន​ធ្វើ​ការ​ទស្សន៍ទាយ​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​នឹង​កើត​ឡើង​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០៣៩ ដូច​ខាងក្រោម ៖ សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ស្ថិត​នៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​នាំ​មុខ​គេ​ដដែល ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​នៅ​តែ​បន្ត​កើត​មាន ហើយ​សហរដ្ឋ​អាមេរិក​នឹង​ចាប់​យក​យុទ្ធសាស្ត្រ​មិន​លូក​ដៃ​ចូល​ជ្រៅ​ទៅ​ក្នុង​តំបន់​នេះ​ទេ អាល្លឺម៉ង់ និង​រុស្សី​នឹង​មាន​ផលប្រយោជន៍​ស្រប​គ្នា​លើ​វិស័យ​ជំនួញ​ឧស្ម័ន​ធម្មជាតិ និង​បច្ចេកវិទ្យា ហើយ​អាច​មាន​សក្ដានុពល​គំរាម​កំហែង​ដល់​យុទ្ធសាស្ត្រ​ពិភពលោក​របស់​ទីក្រុង​វ៉ាស៊ីនតោន ប្រទេស​ម៉ិកស៊ិក​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ថាមពល​ឧស្សាហកម្ម​ដោយ​ចូល​ជំនួស​ប្រទេស​ចិន​ផ្នែក​ផលិតកម្ម​កម្រិត​ទាប និង​ទទួល​បាន​ចំណូល​ពី​វិស័យ​ថាមពល​របស់​ខ្លួន ប្រទេស​ចិន​នឹង​បន្ត​ប្រឈម​នឹង​ភាព​តានតឹង​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង និង​មាន​កំណើន​សេដ្ឋកិច្ច​យឺត ។ Stratfor អះអាង​ថា ការ​ទស្សន៍ទាយ​ខាងលើ​នេះ​មិន​ស្រប​គ្នា​នឹង​គោលជំនឿ​ជា​ទូទៅ​ទេ ប៉ុន្តែ​ខ្លួន​បាន​ប្រើ​វិធីសាស្ត្រ​ដែល​អាច​បញ្ជាក់​បាន និង​ផ្អែក​លើ​ការ​យល់​ដឹង​ច្បាស់​លាស់​អំពី​ភូមិសាស្ត្រ​នយោបាយ ថាតើ​ភូមិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និង​បច្ចេកវិទ្យា​ជាប់​ទាក់ទង​នឹង​គ្នា​យ៉ាង​ណា​ក្នុង​ការ​កំណត់​រូបរាង​ទំនាក់ទំនង​អន្តរជាតិ ។ បូក​រួម​នឹង​ចំណេះដឹង​ជ្រៅជ្រះ​អំពី​ប្រវត្តិសាស្ត្រ និង​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​ជុំវិញ​ពិភពលោក ការ​វិភាគ​របស់ Stratfor គឺ​និយាយ​អំពី​អ្វី​ដែល​នឹង​ត្រូវ​កើត​ឡើង គឺ​មិន​មែន​អំពី​អ្វី​ដែល​នឹង​អាច​កើត​ឡើង​នោះ​ទេ ។ ដកស្រង់​ពី​ការ​ទស្សន៍ទាយ​របស់ Stratfor … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ | Leave a comment