គ្រប់គ្នា​កំពុង​សម្លឹង​មើល​ទៅ​ក្រុង​សូឈី

ខណៈ​ដែល​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​កាន់​តែ​ខិត​ចូល​មក​ដល់​នា​ចុង​សប្ដាហ៍​នេះ គ្រប់​គ្នា​កំពុង​តែ​ចោល​ភ្នែក​ទៅ​លើ​ក្រុង​សូឈី (Sochi) ប្រទេស​រុស្សី ដែល​ជា​ម្ចាស់ផ្ទះ ។ ម្នាក់ៗ​កំពុង​រង់ចាំ​មើល​អ្វី​មួយ​ដែល​កើត​ឡើង ជា​ពិសេស​ចាប់​តាំង​ពី​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​មួយ​ឈ្មោះ Vilayat Dagestan បាន​បញ្ចេញ​វីដេអូ​គំរាម​កំហែង​ដល់​ការ​ប្រកួត​កីឡា​នេះ និង​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាល​ពី​ថ្ងៃទី​២៩ និង ៣០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ក្រុង Volgograd ប្រទេស​រុស្សី ។

ពិត​មែន​ហើយ វា​ជា​រឿង​ខុស​ប្រក្រតី​សម្រាប់​ក្រុម​ភេវរករ​ដែល​បាន​ប្រកាស​ជា​មុន​អំពី​ផែនការ​របស់​ខ្លួន​ក្នុង​ការ​វាយប្រហារ​លើ​ទីតាំង និង​ពេល​កំណត់​ជាក់លាក់​ណា​មួយ​ឲ្យ​បាន​សម្រេច​ជោគជ័យ​នោះ ។ ទោះបី​ជា​ការ​សម្រេច​ជោគជ័យ​ហាក់​មិន​អាច​ទៅ​រួច​ក្ដី ក៏​ការ​បង្កើត​ឲ្យ​មាន​ការ​ភិតភ័យ​នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​គឺ​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុម​សកម្មប្រយុទ្ធ Dagestan ។ ពួកគេ​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​បុព្វហេតុ​របស់​ពួកគេ ធ្វើ​ឲ្យ​អាម៉ាស់​ដល់​រដ្ឋាភិបាល​រុស្សី និង​បង្ក​ភាព​ភ័យ​ក្លាយ​ក្នុង​ចំណោម​មហាជន ។

ទោះបី​ជា​សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង​ក៏​ដោយ ក៏​គេ​មិន​អាច​ការពារ​បណ្ដា​គោលដៅ​ស្ថិត​នៅ​ក្រៅ​តំបន់​ស្នូល​ដែល​ត្រូវ​ធានា​សន្តិសុខ​នៅ​ក្រុង​សូឈី​នោះ​ទេ ។ ដូច្នេះ ការ​វាយប្រហារ​នៅ​ក្រុង​ផ្សេង​គឺ​អាច​នឹង​កើត​មាន​ឡើង ជា​ពិសេស​ដោយសារ​ការ​ប្រុងប្រយ័ត្ន​របស់​រុស្សី​ត្រូវ​បាន​ផ្ដោត​តែ​ទៅ​លើ​ការ​ប្រកួត​កីឡា ៕

ប្រែសម្រួល​ពី​ការ​វិភាគ​របស់ Stratfor ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៤

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ចំណេះ​ធ្វើ. Bookmark the permalink.

2 Responses to គ្រប់គ្នា​កំពុង​សម្លឹង​មើល​ទៅ​ក្រុង​សូឈី

  1. Charis says:

    I see a lot of interesting content on your website. You have to spend a
    lot of time writing, i know how to save you a lot of work, there is a tool that creates readable,
    google friendly posts in couple of minutes, just type in google – k2 unlimited content

  2. Jasmine says:

    I read a lot of interesting articles here. Probably you spend a lot
    of time writing, i know how to save you a lot of time, there is
    an online tool that creates high quality, SEO friendly posts in seconds, just type
    in google – laranitas free content

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s