តើ​នឹង​មាន​អ្វី​កើត​ឡើង​គិត​ត្រឹម​ឆ្នាំ​២០៣៩

ការ​ទស្សន៍ទាយ​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ពិភពលោក​គឺ​ជា​ការងារ​ពិបាក​មួយ ។ គេ​អាច​មើល​ឃើញ​មាន​សេណារីយ៉ូ​ជា​ច្រើន​សម្រាប់​តំបន់​នីមួយៗ ។ ប៉ុន្តែ Stratfor ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​លើ​ការ​វិភាគ​យុទ្ធសាស្ត្រ​អំពី​ភូមិសាស្ត្រ​នយោបាយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ទស្សន៍ទាយ​យ៉ាង​ត្រឹមត្រូវ​អំពី​វិបត្តិ​នៅ​សហភាព​អឺរ៉ុប​តាំង​ពី​ឆ្នាំ​២០០២ និង​ការ​ចរចារ​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ តាំង​ពី​ឆ្នាំ​២០១០ 

Stratfor បាន​ធ្វើ​ការ​ទស្សន៍ទាយ​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​នឹង​កើត​ឡើង​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០៣៩ ដូច​ខាងក្រោម ៖

  • សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ស្ថិត​នៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​នាំ​មុខ​គេ​ដដែល
  • ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​នៅ​តែ​បន្ត​កើត​មាន ហើយ​សហរដ្ឋ​អាមេរិក​នឹង​ចាប់​យក​យុទ្ធសាស្ត្រ​មិន​លូក​ដៃ​ចូល​ជ្រៅ​ទៅ​ក្នុង​តំបន់​នេះ​ទេ
  • អាល្លឺម៉ង់ និង​រុស្សី​នឹង​មាន​ផលប្រយោជន៍​ស្រប​គ្នា​លើ​វិស័យ​ជំនួញ​ឧស្ម័ន​ធម្មជាតិ និង​បច្ចេកវិទ្យា ហើយ​អាច​មាន​សក្ដានុពល​គំរាម​កំហែង​ដល់​យុទ្ធសាស្ត្រ​ពិភពលោក​របស់​ទីក្រុង​វ៉ាស៊ីនតោន
  • ប្រទេស​ម៉ិកស៊ិក​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ថាមពល​ឧស្សាហកម្ម​ដោយ​ចូល​ជំនួស​ប្រទេស​ចិន​ផ្នែក​ផលិតកម្ម​កម្រិត​ទាប និង​ទទួល​បាន​ចំណូល​ពី​វិស័យ​ថាមពល​របស់​ខ្លួន
  • ប្រទេស​ចិន​នឹង​បន្ត​ប្រឈម​នឹង​ភាព​តានតឹង​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង និង​មាន​កំណើន​សេដ្ឋកិច្ច​យឺត ។

Stratfor អះអាង​ថា ការ​ទស្សន៍ទាយ​ខាងលើ​នេះ​មិន​ស្រប​គ្នា​នឹង​គោលជំនឿ​ជា​ទូទៅ​ទេ ប៉ុន្តែ​ខ្លួន​បាន​ប្រើ​វិធីសាស្ត្រ​ដែល​អាច​បញ្ជាក់​បាន និង​ផ្អែក​លើ​ការ​យល់​ដឹង​ច្បាស់​លាស់​អំពី​ភូមិសាស្ត្រ​នយោបាយ ថាតើ​ភូមិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និង​បច្ចេកវិទ្យា​ជាប់​ទាក់ទង​នឹង​គ្នា​យ៉ាង​ណា​ក្នុង​ការ​កំណត់​រូបរាង​ទំនាក់ទំនង​អន្តរជាតិ ។ បូក​រួម​នឹង​ចំណេះដឹង​ជ្រៅជ្រះ​អំពី​ប្រវត្តិសាស្ត្រ និង​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​ជុំវិញ​ពិភពលោក ការ​វិភាគ​របស់ Stratfor គឺ​និយាយ​អំពី​អ្វី​ដែល​នឹង​ត្រូវ​កើត​ឡើង គឺ​មិន​មែន​អំពី​អ្វី​ដែល​នឹង​អាច​កើត​ឡើង​នោះ​ទេ ។

ដកស្រង់​ពី​ការ​ទស្សន៍ទាយ​របស់ Stratfor ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៤

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ចំណេះ​ធ្វើ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s