ខ្មែរ​គិត​តែ​ពី​កិន ចិន​គិត​តែ​ពី​កត់

អត្ថាធិប្បាយ

«ខ្មែរ​គិត​តែ​ពី​កិន ចិន​គិត​តែ​ពី​កត់» នេះ​គឺ​ជា​ពាក្យ​ស្ដី​បញ្ជោះ របៀប​ប្រយោល ដាក់​ផ្លែផ្កា​ទៅ​លើ​រឿង «លក់​ដូរ​ដោយ​ជឿ​បណ្ដាក់» ។

ខ្មែរ​យើង​ភាគ​ច្រើន​ដែល​រស់​នៅ​ស្រុក​ស្រែ​ចម្ការ មាន​ជីវភាព​ទន់​ខ្សោយ មាន​ការ​ខ្វះខាត​ច្រើន ។ ការ​ខ្វះ​ខាត​គឺ​ជា​របាំង​ខ្ទប់​នូវ​ការ​សិក្សា​គ្រប់​បែប​យ៉ាង ។ មនុស្ស​ដែល​មិន​ធ្លាប់​ចូល​សាលារៀន​កាល​នៅ​វ័យ​ក្មេង ភាគច្រើន​តែង​គ្រប​ដណ្ដប់​ដោយ​អវិជ្ជា​… ហើយ​ច្រើន​ក្លាយ​ជា​ជា​ឈ្នាន់​សម្រាប់​មនុស្ស​មួយ​ពួក​ទៀត​ដែល​មាន​គោលបំណង​ធ្វើ​ជា​មហាសេដ្ឋី បឺត​ជញ្ជក់​យក​ញើស​ឈាម​ពី​ក្រុម​អវិជ្ជា​ទាំង​នោះ ដោយ​ទឹកចិត្ត​លោភលន់ ឥត​ត្រា​ប្រណី ។ មាន​មនុស្ស​មួយ​ចំនួន​តូច​ដែល​មាន​ធ្លាប់​ចូល​សាលា​សោះ តែ​មាន​ប្រាជ្ញា​វាងវៃ​ជាង​អ្នក​ដែល​មាន​សញ្ញាបត្រ​ក៏​មាន​ដែរ ។

ពី​ដើម នៅ​តាម​ស្រែ​ចម្ការ​ស្រុក​ខ្មែរ ក្នុង​មួយ​ភូមិៗ​តែង​មាន​តៀម​ចិន​មួយ​ដែល​ខ្មែរ​យើង​ហៅ «ហាង​លក់​ចាប់ហួយ» ដែល​មាន​លក់: តែ ស្ករ ទឹកត្រី ទឹក​ស៊ីអ៊ីវ ខ្ទឹម ម្រេច ទឹកខ្មេះ ប្រេងកាត ខ្លាញ់ជ្រូក ក្ដាម​ប្រៃ ប៊ីចេង ទៀន ធូប សៀង ។ល។ ជា​វត្ថុ​ដែល​ខ្មែរ​ត្រូវការ​រាល់​ថ្ងៃ ។

ខ្មែរ​តែង​ទៅ​ទិញ​ដូរ​ហូរហែ​នៅ​តៀម​នោះ ។ ភាគ​ច្រើន​គ្មាន​ប្រាក់​បង់ថ្លៃ​ភ្លាមៗ​ទេ គេ​ប្រើ​របៀប «ទិញ​ជឿបណ្ដាក់» ។ ចិន​យល់​ព្រម​ព្រោះ​សាសន៍​ខ្មែរ​មិន​ចេះ​បោកប្រាស​ទេ កាលណា​មាន​ប្រាក់ គេ​យក​ទៅ​សង​ចិន​ភ្លាម ។

ការ​ជឿ​បណ្ដាក់​នេះ កើត​មាន​ម្ដង​ហើយ​ម្ដង​ទៀត​ស្ទើរ​តែ​រាល់​ថ្ងៃ ដោយសារ​ការ​ខ្វះខាត ដោះស្រាយ​មិន​រួច ។ ចិន​កត់​ទុក​ក្នុង​បញ្ជី​របស់​គេ​គ្រប់​ពេល​បុល​ទាំងអស់ ។ ឯ​ខ្មែរ​ដែល​ជា​អ្នក​ទិញ​ជឿ ភាគច្រើន​ឥត​មាន​បញ្ជី​សម្រាប់​កត់​ឲ្យ​ដឹង​ថា​តើ​ជឿ​បុល​គេ​អស់​ប៉ុន្មាន​ហើយ ព្រោះ​មិន​ចេះ​សរសេរ​ផង ហើយ​ជឿ​ទុកចិត្ត​ទៅ​លើ​ចិន​ផង មិន​បាន​ដឹង​ថា «មនុស្ស​និង​ប្រាក់ យក្ស​និង​សាច់» នោះ​សោះ​ឡើយ ។ ត្រង់​ចំណុច​នេះ ហើយ​ដែល​គេ​ហៅ​ថា «ខ្មែរ​គិត​តែ​ពី​កិន» មាន​ន័យ​ថា គិត​តែ​ពី​បុល​ជឿ រហូត​ដល់​បំណុល​នោះ​គរ​ទៅ​ជា​ភ្នំ ។ លុះ​ដល់​ពេល​បោក​បែន​ស្រូវ​នៅ​ស្រែ ចិន​ដែល​ជា​ម្ចាស់​បំណុល​យក​បាវ​ការុង​ទៅ​កើប​យក​ស្រូវ ដើម្បី​ផាត់​បំណុល​របស់​គេ ។ ជួនកាល ស្រូវ​ទាំងអស់​នោះ សង​បំណុល​មិន​រួច​ផង ទុក​សង​ដល់​ឆ្នាំ​ក្រោយ​ទៀត ។ នេះ​ឯង​រឿង «ខ្មែរ​គិត​តែ​ពី​កិន ចិន​គិត​តែ​ពី​កត់» ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

One Response to ខ្មែរ​គិត​តែ​ពី​កិន ចិន​គិត​តែ​ពី​កត់

  1. Channa Tavety says:

    ពិតជាល្អសម្រាប់គ្រប់គ្នា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s