Daily Archives: 04/03/2014

ជីវិត និង​ស្នាដៃ​របស់ ស៊ែកហ្គេអ៊ីវ៉ាណូវិច វ៉ាវីឡូវ

ស៊ែកហ្គេអ៊ីវ៉ាណូវិច វ៉ាវីឡូវ (Sergey Ivanovich Vavilov, 1891-1951) ស៊ែកហ្គេអ៊ីវ៉ាណូវិច វ៉ាវីឡូវ មាន​កំណើត​ក្នុង​គ្រួសារ​អ្នករដ្ឋការ​ក្រីក្រ​ម្នាក់ ។ តាំង​ពី​ពេល​នៅ​សិក្សា​ម៉្លេះ យុវសិស្ស​នេះ​ចូលចិត្ត​មុខវិជ្ជា​ធម្មជាតិវិទ្យា​ណាស់ ។ ពេល​ចូល​រៀន​នៅ​មហាវិទ្យាល័យ និស្សិត​ដ៏​ពូកែ​ឆ្នើម​វ៉ាវីឡូវ​ត្រូវ​បាន​អ្នកប្រាជ្ញ ឡេបេឌែហ្វ យក​ចិត្ត​ទុកដាក់​ណែនាំ​យ៉ាង​ពិសេស ។ វ៉ាវីឡូវ​បាន​ក្លាយ​ទៅ​ជា​អ្នករូបវិទ្យា​ដ៏​ល្បីល្បាញ​តាំងពី​ឆ្នាំ​ដំបូង​ក្រោម​រដ្ឋ​អំណាច​សូវៀត ។ លោក​ទទួល​បន្ទុក​មុខវិជ្ជា​ពន្លឺវិទ្យា (Optique) នៅ​ក្នុង​វិទ្យាស្ថាន​រូបវិទ្យា ។ នៅ​ទីនេះ​លោក​សម្រេច​បាន​នូវ​ស្នាដៃ​ធំៗ​មាន​តម្លៃ​ជាច្រើន ទាំង​ខាង​ទ្រឹស្ដី ទាំង​ខាង​បច្ចេកទេស​ពន្លឺ ព្រម​ទាំង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ ។ ចាប់​ពី​ឆ្នាំ​១៩៣២ លោក​បាន​ក្លាយ​ទៅ​ជា​សមាជិក​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សូវៀត រួច​មក​ទល់​ឆ្នាំ​១៩៤៥ លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​វិទ្យាស្ថាន ។ អ្នកប្រាជ្ញ​រូប​នេះ​បាន​ទទួល​រង្វាន់​ឥស្សរិយយស​លេនីន ២​លើក ដោយ​ការ​រួម​ចំណែក​យ៉ាង​សំខាន់​របស់​លោក​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ការពារ​សន្តិសុខ​ជាតិ ។ បន្ទប់​ពិសោធន៍​នៅ​ក្នុង​ផ្ទះបាយ តាំង​ពី​វ័យ​នៅ​សិក្សា វ៉ាវីឡូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចរិត​ស្រលាញ់​ការ​ចង់​ចេះ​ចង់​ដឹង ។ កុមារ​យើង​ពេល​ណា​មិន​ដែល​ស្កប់ស្កល់​នឹង​មេរៀន​ដែល​លោកគ្រូ​ពន្យល់ និង​ការ​ធ្វើ​ពិសោធន៍​វិទ្យាសាស្ត្រ​ដែល​លោកគ្រូ​បាន​ណែនាំ​នៅ​សាលា​ឡើយ ។ មក​ដល់​ផ្ទះ វ៉ាវីឡូវ​បាន​ហាត់​រៀន​ដោយ​ខ្លួនឯង​ក្នុង​បន្ទប់​ពិសោធន៍​មួយ និង​តែង​ជក់​ចិត្ត​ក្នុង​ការ​អាន​កាសែត សៀវភៅ​ដែល​ផ្សព្វផ្សាយ​ពី​វិទ្យាសាស្ត្រ ។ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment