Daily Archives: 12/03/2014

ភាព​ធាត់​ជ្រុល​ក្នុង​ពេល​មាន​ផ្ទៃពោះ

ភាព​ធាត់​ជ្រុល​ក្នុង​ពេល​មាន​ផ្ទៃពោះ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ផលប៉ះពាល់​ទៅ​លើ​សុខភាព​ឆ្អឹង​របស់​ទារក គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថាតើ​ភាព​ធាត់​ជ្រុល​របស់​ម្ដាយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​ប៉ះពាល់​ដល់​ឱកាស​លូតលាស់​របស់​ឆ្អឹង​ប្រកប​ដោយ​ភាព​រឹងមាំ និង​មាន​សុខភាព​ល្អ​របស់​ទារក​នោះ​ទេ ។ ប៉ុន្តែ​ការ​សិក្សា​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ​កុមារ Arkansas ស្ថិត​ក្នុង​ក្រុង Little Rock បាន​ផ្ដល់​ពន្លឺ​ខ្លះ ។ លោក​វិជ្ជបណ្ឌិត Jin-Ran Chen ជា​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៅ​មន្ទីរពិសោធន៍​ការ​អភិវឌ្ឍ​ឆ្អឹង​របស់​មជ្ឈមណ្ឌល​ខាងលើ​បាន​បង្ហាញ​ថា ការ​អភិវឌ្ឍ​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​នៃ​កណ្ដុរ​ពិសោធន៍​ដែល​បាន​ផ្ដល់​របប​ចំណី​មាន​ខ្លាញ់​ខ្ពស់​ដើម្បី​បង្កើត​ភាព​ធាត់​ជ្រុល មាន​ការ​អន់ថយ​គួរ​ឲ្យ​កត់​សម្គាល់ ខុស​គ្នា​ស្រឡះ​ពី​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​នៃ​កណ្ដុរ​ដែល​ទទួល​របប​ចំណី​មាន​ខ្លាញ់​ទាប ។ ការ​វិភាគ​កោសិកា​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​យក​ពី​លលាដ៍​ក្បាល និង​ឆ្អឹងខ្នង បង្ហាញ​ថា ការ​ប្រែប្រួល​នៃ​តួនាទី​របស់​ហ្សែន HoxA10 អាច​ជួយ​ពន្យល់​ពី​ភាព​ខុសគ្នា​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​កកើត​ឆ្អឹង ។ ការ​សិក្សា​នានា​របស់​អ្នកវិទ្យាសាស្ត្រ​នៅ​ទីដទៃ​បាន​បង្ហាញ​រួច​ហើយ​ថា ហ្សែន HoxA10 នេះ​មាន​សារសំខាន់​ចំពោះ​ការ​កកើត និង​អភិវឌ្ឍ​របស់​ឆ្អឹង ។ ប៉ុន្តែ​ការ​អង្កេត​របស់​លោក Jin-Ran Chen បាន​បង្ហាញ​ជា​លើក​ដំបូង​ថា ​ភាព​ធាត់ជ្រុល​ដែល​បណ្ដាល​មក​ពី​ចំណី​មាន​ខ្លាញ់​ខ្ពស់​អាច​បិទ​ហ្សែន​នេះ​មិន​ឲ្យ​ដំណើរការ ដូច្នេះ​បង្អាក់​ការ​អភិវឌ្ឍ​ឆ្អឹង​ឲ្យ​បាន​រឹងមាំ ។ លោក​ Jin-Ran Chen និង​ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​រក​ឃើញ​ថា … Continue reading

Posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី | Leave a comment