Daily Archives: 13/03/2014

ស្វែង​យល់​ពាក្យ «បណ្ឌិតសភាចារ្យ»

«បណ្ឌិតសភាចារ្យ» ពាក្យ​នេះ​កើត​ឡើង​ពីការ​ផ្គុំ​ពាក្យ «បណ្ឌិតសភា» ជាមួយ​នឹង​ពាក្យ «អាចារ្យ» គឺ បណ្ឌិតសភា + អាចារ្យ > បណ្ឌិតសភា​អាចារ្យ > បណ្ឌិត្យសភា​ចារ្យ ពីព្រោះ​ស្រះ «អា» របស់​ពាក្យ «សភា» និង ស្រះ «អា» របស់​ពាក្យ «អាចារ្យ» ត្រូវ​បាន​លាយ​ចូល​គ្នា (បណ្ឌិតសភា​អាចារ្យ > បណ្ឌិតសភាចារ្យ) ។ ពាក្យ «បណ្ឌិតសភាចារ្យ» នេះ ជា​ពាក្យ​នៅ​ក្នុង​ក្រុម ព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ ឧទ្ទេសាចារ្យ យោធាចារ្យ​… ។ ដកស្រង់​ពី​ព្រឹត្តិបត្រ​ក្រុមប្រឹក្សាជាតិ​ភាសា​ខ្មែរ លេខ​៤ ឆ្នាំ​២០១២   Advertisements

Posted in វាក្យសព្ទខ្មែរ | Leave a comment