Daily Archives: 14/03/2014

កុំ​ស្មាន​បង​ភ្លេច: ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់

ក្នុង​អំឡុង​ទសវត្សរ៍​៦០ និង​ដើម​ទសវត្សរ៍​៧០ នៅ​ពេល​ដែល​សង្គ្រាម​ក្នុង​ប្រទេស​វៀតណាម បាន​គំរាមកំហែង​នៅ​តាម​ព្រំដែន តន្ត្រី​បែប​ថ្មី​បាន​លេចឡើង​ក្នុង​ប្រទេស​កម្ពុជា ដែល​ចម្លង​យក​តន្ត្រី រ៉ក់ អេន រ៉ូល មក​ពី​បស្ចិមប្រទេស ដោយ​មាន​ឫសគល់​នៃ​ទម្រង់​តន្ត្រី​ដើម​របស់​ខ្លួន ក៏​បាន​បង្កើត​ជា​តន្ត្រី​មួយ​បែប​ថ្មី​ខុស​ពី​តន្ត្រី​ដទៃ​ទៀត ។ តន្ត្រីករ​ខ្មែរ​បាន​បង្កើត​តន្ត្រី​មួយ​បែប​នេះ ចេញពី​ក្បួនខ្នាត​ដ៏​សំខាន់​នៃ​តន្ត្រី​រ៉ក់​ផ្សេងៗ​របស់​អាមេរិក អង់គ្លេស និង​បារាំង ដោយ​ដាក់​បញ្ចូល​សំឡេង និង​ចង្វាក់​តន្ត្រី​ប្រពៃណី​ខ្មែរ​តែ​មួយ​គត់​របស់​ខ្លួន ។ សំឡេង​ដ៏​ពីរោះ​របស់​អ្នកចម្រៀង​ស្ត្រី​ដែល​ល្បី​ឈ្មោះ​បាន​ក្លាយ​ជា​ចំណុច​ទាក់ទាញ ហើយ​ធ្វើ​ឲ្យ​តន្ត្រី​ច្នៃប្រឌិត​មួយ​នេះ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សាធារណជន ។ ប៉ុន្តែ​នៅ​ពេល​ដែល​សង្គម​ខ្មែរ ជា​ពិសេស​តន្ត្រីករ​វ័យ​ក្មេង​ទទួល​យក​វប្បធម៌​បស្ចិម​ប្រទេស ហើយ​បាន​វិវឌ្ឍ​ខ្លួន​ក្រោម​ឥទ្ធិពល​នៃ​វប្បធម៌​នេះ ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​ឆាប់រហ័ស ។ ចំពោះ​និន្នាការ​ឆ្វេងនិយម សម្តេចព្រះ នរោត្តម សីហនុ បាន​ចូលរួម​ជាមួយ​នឹង​ខ្មែរក្រហម ហើយ​បាន​បង្រួបបង្រួម​ប្រជាជន​តាម​ជនបទ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​បណ្ដេញ​ព្រះ​អង្គ ។ ចំពោះ​និន្នាការ​ស្តាំនិយម​ក្រោម​ជំនួយ​ទំនុកបម្រុង​របស់​យោធា​សហរដ្ឋ​អាមេរិក កងកម្លាំង​យោធា​កម្ពុជា​បាន​បង្ក​សង្គ្រាម​ដែល​មាន​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ទី​ជនបទ ។ ចុង​ក្រោយ បន្ទាប់​ពី​ខ្លួន​បាន​ទទួល​ជ័យជម្នះ​លើ​សង្គ្រាម ខ្មែរក្រហម​បាន​កំណត់​ទិស​ដៅ​កម្ទេច​វប្បធម៌​ខ្មែរ ។ បន្ទាប់​ពី​ខ្មែរ​ក្រហម​ត្រួតត្រា​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ចាប់​ផ្ដើម​លុប​បំបាត់​ចោល​សញ្ញាណ​នៃ​ឥទ្ធិពល​របស់​បស្ចិមប្រទេស និង​ភាព​ទាន់សម័យ​ទាំងអស់ ។ … Continue reading

Posted in កំសាន្ត, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment

ការ​ពន្យា​លិខិតឆ្លងដែន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី

សេវា​ពន្យា​សុពលភាព​លិខិតឆ្លងដែន​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី​ប្រព្រឹត្ត​ទៅ​បាន​ឆាប់​រហ័ស​គួរ​ឲ្យ​កោតសរសើរ ។ សេវា​នេះ​មិន​គិត​កម្រៃ​ទេ ប៉ុន្តែ​សាមី​ខ្លួន​ត្រូវ​ចំណាយ​លើ​ថ្លៃ​ផ្ញើ​លិខិតឆ្លងដែន​តាម​ប្រៃសណីយ៍​ទាំង​ទៅ​ និង​ត្រលប់​ពី​កង់បេរ៉ា តាម​រយៈ​សេវា​រហ័ស (Express post) ។ ឧទាហរណ៍​ជាក់​ស្ដែង គេ​ចំណាយ​ពេល​តែ ២-៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​ពន្យា​លិខិតឆ្លងដែន​សម្រាប់​អ្នក​រស់នៅ​ក្រុង​ប៊្រីសបិន រដ្ឋ​ឃ្វីនស្លែន ។ ប្រសិនបើ​គិត​ពី​រយៈពេល​ផ្ញើ​ទៅ​ផ្ញើ​មក​គឺ​អាច​អស់ ២​ថ្ងៃ​បាត់​ទៅ​ហើយ ។ ការ​រៀបចំ​ស្នើសុំ​ក៏​មាន​លក្ខណៈ​ងាយស្រួល ដោយ​គ្រាន់​តែ​ទាញយក​ពាក្យ​ស្នើសុំ​ពន្យា​លិខិតឆ្លងដែន​ពី​វេបសាយ​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​កង់បេរ៉ា (http://www.embassyofcambodia.org.nz/form-passportextension.html) មក​បំពេញ និង​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ ដូចជា​អត្តសញ្ញាណប័ណ្ណ និង​លិខិត​បញ្ជាក់​ដទៃ​ទៀត (លិខិត​បញ្ជាក់​ពី​សាលា​បើសិន​ជា​សិស្ស) ។ ក្រោយ​បំពេញ និង​ភ្ជាប់​ឯកសារ​រួច​រាល់​ហើយ គ្រាន់​តែ​ផ្ញើ​លិខិតឆ្លងដែន និង​ពាក្យសុំ​នោះ​ទៅ​អាសយដ្ឋាន​ស្ថានទូត​ខ្មែរ​នៅ​កង់បេរ៉ា ដោយ​ភ្ជាប់​ជាមួយ​នូវ​ស្រោម​សំបុត្រ​សម្រាប់​ផ្ញើ​ត្រលប់​មក​វិញ​មួយ​ជា​ការ​ស្រេច ។

Posted in កំសាន្ត, ចំណេះ​ធ្វើ | Leave a comment