កុំ​ស្មាន​បង​ភ្លេច: ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់

ក្នុង​អំឡុង​ទសវត្សរ៍​៦០ និង​ដើម​ទសវត្សរ៍​៧០ នៅ​ពេល​ដែល​សង្គ្រាម​ក្នុង​ប្រទេស​វៀតណាម បាន​គំរាមកំហែង​នៅ​តាម​ព្រំដែន តន្ត្រី​បែប​ថ្មី​បាន​លេចឡើង​ក្នុង​ប្រទេស​កម្ពុជា ដែល​ចម្លង​យក​តន្ត្រី រ៉ក់ អេន រ៉ូល មក​ពី​បស្ចិមប្រទេស ដោយ​មាន​ឫសគល់​នៃ​ទម្រង់​តន្ត្រី​ដើម​របស់​ខ្លួន ក៏​បាន​បង្កើត​ជា​តន្ត្រី​មួយ​បែប​ថ្មី​ខុស​ពី​តន្ត្រី​ដទៃ​ទៀត ។

តន្ត្រីករ​ខ្មែរ​បាន​បង្កើត​តន្ត្រី​មួយ​បែប​នេះ ចេញពី​ក្បួនខ្នាត​ដ៏​សំខាន់​នៃ​តន្ត្រី​រ៉ក់​ផ្សេងៗ​របស់​អាមេរិក អង់គ្លេស និង​បារាំង ដោយ​ដាក់​បញ្ចូល​សំឡេង និង​ចង្វាក់​តន្ត្រី​ប្រពៃណី​ខ្មែរ​តែ​មួយ​គត់​របស់​ខ្លួន ។ សំឡេង​ដ៏​ពីរោះ​របស់​អ្នកចម្រៀង​ស្ត្រី​ដែល​ល្បី​ឈ្មោះ​បាន​ក្លាយ​ជា​ចំណុច​ទាក់ទាញ ហើយ​ធ្វើ​ឲ្យ​តន្ត្រី​ច្នៃប្រឌិត​មួយ​នេះ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សាធារណជន ។

ប៉ុន្តែ​នៅ​ពេល​ដែល​សង្គម​ខ្មែរ ជា​ពិសេស​តន្ត្រីករ​វ័យ​ក្មេង​ទទួល​យក​វប្បធម៌​បស្ចិម​ប្រទេស ហើយ​បាន​វិវឌ្ឍ​ខ្លួន​ក្រោម​ឥទ្ធិពល​នៃ​វប្បធម៌​នេះ ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​ឆាប់រហ័ស ។ ចំពោះ​និន្នាការ​ឆ្វេងនិយម សម្តេចព្រះ នរោត្តម សីហនុ បាន​ចូលរួម​ជាមួយ​នឹង​ខ្មែរក្រហម ហើយ​បាន​បង្រួបបង្រួម​ប្រជាជន​តាម​ជនបទ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​បណ្ដេញ​ព្រះ​អង្គ ។ ចំពោះ​និន្នាការ​ស្តាំនិយម​ក្រោម​ជំនួយ​ទំនុកបម្រុង​របស់​យោធា​សហរដ្ឋ​អាមេរិក កងកម្លាំង​យោធា​កម្ពុជា​បាន​បង្ក​សង្គ្រាម​ដែល​មាន​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ទី​ជនបទ ។ ចុង​ក្រោយ បន្ទាប់​ពី​ខ្លួន​បាន​ទទួល​ជ័យជម្នះ​លើ​សង្គ្រាម ខ្មែរក្រហម​បាន​កំណត់​ទិស​ដៅ​កម្ទេច​វប្បធម៌​ខ្មែរ ។

បន្ទាប់​ពី​ខ្មែរ​ក្រហម​ត្រួតត្រា​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ចាប់​ផ្ដើម​លុប​បំបាត់​ចោល​សញ្ញាណ​នៃ​ឥទ្ធិពល​របស់​បស្ចិមប្រទេស និង​ភាព​ទាន់សម័យ​ទាំងអស់ ។ បញ្ញវន្ត សិល្បករ និង​តន្ត្រីករ ត្រូវ​បាន​ដៅ​ជា​មុខសញ្ញា​ជាក់លាក់ និង​ត្រូវ​កម្ចាត់​ចោល​ជា​ប្រព័ន្ធ ។ ដូច្នេះ​ហើយ អំពើ​ប្រល័យពូជសាសន៍​មួយ​នៅ​ក្នុង​ចំណោម​អំពើ​ដ៏​ឃោរឃៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ក៏​បាន​ចាប់ផ្តើម​ឡើង​ដោយ​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ប្រជាជន​ប្រមាណ​ពីរ​លាន​នាក់ ស្មើ​នឹង​មួយ​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា ។

«កុំ​ស្មាន​បង​ភ្លេច: ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់» ជីក​កកាយ​នូវ​លក្ខណៈ​ធាតុ​ផ្សំ​របស់​តន្ត្រី​ខ្មែរ​ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​តន្ត្រី​រ៉ក់ អេន រ៉ូល ហើយ​បាន​រីក​ចម្រើន​ឆ្ពោះទៅ​មុខ ប៉ុន្តែ​ស្ទើរ​តែ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ។ ខ្សែភាពយន្ត​ឯកសារ​នេះ​បាន​ផ្តល់​គំហើញ​ថ្មី​ស្ដីពី​ប្រទេស​មួយ​ដែល​យើង​ធ្លាប់តែ​ឮ​ពី​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ។ ខ្សែភាពយន្ត​នេះ គឺជា​ពិធី​ប្រារឰ​អបអរ​អំពី​សិល្បៈ​តន្ត្រី​ដ៏​អស្ចារ្យ​មក​ពី​ប្រទេស​កម្ពុជា និង​ស្វែង​យល់​អំពី​សារសំខាន់​របស់​សិល្បៈ​តន្ត្រី​មក​លើ​សង្គម​ពី​អតីតកាល និង​បច្ចុប្បន្នកាល ៕

ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១៦៩ ខែមករា ឆ្នាំ​២០១៤

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s