ការ​ពន្យា​លិខិតឆ្លងដែន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី

សេវា​ពន្យា​សុពលភាព​លិខិតឆ្លងដែន​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី​ប្រព្រឹត្ត​ទៅ​បាន​ឆាប់​រហ័ស​គួរ​ឲ្យ​កោតសរសើរ ។ សេវា​នេះ​មិន​គិត​កម្រៃ​ទេ ប៉ុន្តែ​សាមី​ខ្លួន​ត្រូវ​ចំណាយ​លើ​ថ្លៃ​ផ្ញើ​លិខិតឆ្លងដែន​តាម​ប្រៃសណីយ៍​ទាំង​ទៅ​ និង​ត្រលប់​ពី​កង់បេរ៉ា តាម​រយៈ​សេវា​រហ័ស (Express post) ។ ឧទាហរណ៍​ជាក់​ស្ដែង គេ​ចំណាយ​ពេល​តែ ២-៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​ពន្យា​លិខិតឆ្លងដែន​សម្រាប់​អ្នក​រស់នៅ​ក្រុង​ប៊្រីសបិន រដ្ឋ​ឃ្វីនស្លែន ។ ប្រសិនបើ​គិត​ពី​រយៈពេល​ផ្ញើ​ទៅ​ផ្ញើ​មក​គឺ​អាច​អស់ ២​ថ្ងៃ​បាត់​ទៅ​ហើយ ។

ការ​រៀបចំ​ស្នើសុំ​ក៏​មាន​លក្ខណៈ​ងាយស្រួល ដោយ​គ្រាន់​តែ​ទាញយក​ពាក្យ​ស្នើសុំ​ពន្យា​លិខិតឆ្លងដែន​ពី​វេបសាយ​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​កង់បេរ៉ា (http://www.embassyofcambodia.org.nz/form-passportextension.html) មក​បំពេញ និង​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ ដូចជា​អត្តសញ្ញាណប័ណ្ណ និង​លិខិត​បញ្ជាក់​ដទៃ​ទៀត (លិខិត​បញ្ជាក់​ពី​សាលា​បើសិន​ជា​សិស្ស) ។ ក្រោយ​បំពេញ និង​ភ្ជាប់​ឯកសារ​រួច​រាល់​ហើយ គ្រាន់​តែ​ផ្ញើ​លិខិតឆ្លងដែន និង​ពាក្យសុំ​នោះ​ទៅ​អាសយដ្ឋាន​ស្ថានទូត​ខ្មែរ​នៅ​កង់បេរ៉ា ដោយ​ភ្ជាប់​ជាមួយ​នូវ​ស្រោម​សំបុត្រ​សម្រាប់​ផ្ញើ​ត្រលប់​មក​វិញ​មួយ​ជា​ការ​ស្រេច ។

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ចំណេះ​ធ្វើ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s