កំសាន្ត​ថ្ងៃ​នេះ

ម្ដាយ: ចន ក្រោក​ឡើង​កូន ដល់​ម៉ោង​ទៅ​សាលា​ហើយ !

ចន: បាទ​ម៉ាក់ ។

គ្រាន់​តែ​ម្ដាយ​ដើរ​ចេញ​ពី​បន្ទប់​របស់​ខ្លួន​ភ្លាម ចន​ក៏​យក​ខ្នើយ​គ្រប​ក្បាល ដេក​បន្ត​ទៀត ។ លុះ ១៥​នាទី ក្រោយ​មក ម្ដាយ​របស់​ចន​បាន​ចូល​មក​បន្ទប់​របស់​ចន​ជា​ថ្មី​ម្ដង​ទៀត ។

ម្ដាយ: ចន កូនប្រុស ! ក្រោក​ឡើង ដល់​ម៉ោង​ទៅ​សាលា​ហើយ ! នៅ​ដេក​ដំអក់​ដល់​ណា​ទៀត ?

ចន: ខ្ញុំ​មិន​ចង់​ទៅ​សាលា​ទេ ម៉ាក់ !

ម្ដាយ: ហេតុ​អ្វី​បាន​ជា​កូន​មិន​ចង់​ទៅ​សាលា ?

ចន: នៅ​សាលា​របស់​ខ្ញុំ​មាន​គ្រូ​រាប់​រយ​នាក់ និង​កូនសិស្ស​រាប់​ពាន់​នាក់ ។ ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​ចូលចិត្ត​ខ្ញុំ​សោះ ។ បើ​ចង់​ឲ្យ​ខ្ញុំ​ទៅ​សាលា សូម​ម៉ាក់​ផ្ដល់​មូលហេតុ​ដ៏​សំខាន់​មួយ​មក ! ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ត្រូវ​តែ​ទៅ ?

ម្ដាយ: បាន ម៉ាក់​ឲ្យ​មូលហេតុ​សំខាន់​ពីរ ។ ទី​មួយ ឯង​មាន​អាយុ ៤៣​ឆ្នាំ​ហើយ និង ទី​ពីរ ព្រោះ​ឯង​ជា​នាយក​សាលា !

…………………………

(អត្ថបដិរូប: មនុស្ស​យើង​គ្មាន​កម្លាំង​ចិត្ត​នឹង​ទៅ​ទីកន្លែង​ណា​ដែល​គ្មាន​គេ​ចូលចិត្ត និង​ស្ថិត​ក្នុង​បរិយាកាស​មិន​រីករាយ​ឡើយ)

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s