អ្នកវិទ្យាសាស្ត្រ: ស្មៅ​នៅ​រដ្ឋ​ឃ្វីនស្លែន​អាច​ធានា​សុវត្ថិភាព​ស្បៀងអាហារ​ដល់​មនុស្ស​រាប់​លាន​នាក់

ស្មៅ​អន្តោគ្រាម (Native grass) មួយ​ប្រភេទ​របស់​អូស្ត្រាលី​ដែល​គេ​ឃើញ​មាន​ដុះ​នៅ​ជុំវិញ​ក្រុង Charleville ស្ថិត​ក្នុង​រដ្ឋ​ឃ្លីនស្លែន អាច​ជា​ចម្លើយ​តប​នឹង​ការ​ធានា​បាន​នូវ​ជោគវាសនា​របស់​ដំណាំ​នានា​ចំពោះ​សុវត្ថិភាព​ស្បៀងអាហារ​នៅ​ទូទាំង​ពិភពលោក ។

អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ឃ្លីនស្លែន (QUT) បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ការ​កំណត់​ថា​តើ​ហ្សែន​នៃ​ស្មៅ​ឆាប់​រស់​ឡើង​វិញ​របស់​អូស្ត្រាលី​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​ដំណាំ​ស្រូវ​ដែល​ធន់​នឹង​ភាព​រាំង​ស្ងួត​បាន​ឬ​ទេ ។

នៅ​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​មាន​រយៈពេល​មួយ​សប្ដាហ៍​ស្ដីពី​សុវត្ថិភាព​ស្បៀងអាហារ​នៅ​រដ្ឋធានី​អ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ (FAO) បាន​ព្រមាន​ថា ផលិតកម្ម​ស្បៀងអាហារ​ទូទាំង​ពិភពលោក​ត្រូវ​ធ្វើ​ឲ្យ​មាន​កំណើត​យ៉ាង​ហោច​ណាស់ ៦០% គិត​ត្រឹម​ពាក់​កណ្ដាល​សតវត្ស​នេះ ឬ​ប្រសិនបើ​មិន​ដូច្នេះ​ទេ នឹង​មាន​ការ​ខ្វះខាត​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ដែល​នឹង​ឈាន​ទៅ​ដល់​អស្ថេរភាព​សង្គម ។

អគ្គនាយក​រង​នៃ​មជ្ឈមណ្ឌល​ដំណាំ និង​ជីវទំនិញ​ត្រូពិក​របស់​សាកលវិទ្យាល័យ QUT លោក​សាស្ត្រាចារ្យ Sagadevan Mundree មាន​ប្រសាសន៍​ថា ស្រូវ​ជា​ស្បៀងអាហារ​មូលដ្ឋាន​ដ៏​សំខាន់​បំផុត​មួយ​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​ការ​ប្រែប្រួល​អាកាសធាតុ និង​ភាព​រាំងស្ងួត​បាន​ដាក់​សម្ពាធ​ទៅ​លើ​អនាគត​រយៈពេល​វែង​របស់​ដំណាំ​មួយ​ប្រភេទ​នេះ ។

លោក​សាស្ត្រាចារ្យ​បន្ត​ថា «បណ្ដា​ពូជ​ស្រូវ​ដែល​មាន​បច្ចុប្បន្ន​គឺ​ពឹង​ផ្អែក​ខ្លាំង​លើ​ទឹក​សាប ។ ប្រសិនបើ​អ្នក​ក្រឡេក​មើល​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​កើត​ឡើង យើង​ឃើញ​ថា​មាន​របាយ​ទឹក​ភ្លៀង​មិន​ទៀងទាត់ និង​មាន​ការ​ប្រែប្រួល​ខ្លាំង​នៃ​សីតុណ្ហភាព ។ កត្តា​ទាំង​នេះ​មាន​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ភ្លៀង​ប្រចាំ​រដូវ ដែល​ធ្វើ​ឲ្យ​ដំណាំ​ដ៏​សំខាន់ៗ​របស់​យើង​ខ្វះខាត​ទឹក និង​ផ្ដល់​ជា​លទ្ធផល​នូវវ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ផលិតភាព​ដំណាំ ក្នុង​នោះ​រួម​ទាំង​ដំណាំ​ស្រូវ​ផង​ដែរ ។ ស្ត្រេស​បណ្ដាល​មក​ពី​ជាតិប្រៃ និង​ភាព​រាំងស្ងួត ជាញឹកញាប់​រួមគ្នា​ធ្វើ​ឲ្យ​ផលិតកម្ម​ស្រូវ​បរាជ័យ ។ ស្រូវ​ដែល​រុក្ខជាតិ​ស្ថិត​ក្នុង​អំបូរ​ស្មៅ​ផង​ដែរ​នោះ ពុល​នឹង​ជាតិ​ប្រៃ» ។

ប្រជាជន​ក្នុង​ពិភពលោក​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ដល់ ៨,៣២​ ពាន់​លាន​នាក់ គិត​ត្រឹម​ឆ្នាំ​២០២៥ ហើយ​លោក​សាស្ត្រាចារ្យ Sagadevan Mundree សង្ឃឹម​ថា ១/៣ នៃ​ប្រជាជន​ទាំង​នេះ​នឹង​រងគ្រោះ​ដោយសារ​កង្វះ​ស្បៀងអាហារ និង​ទឹក​ធ្ងន់ធ្ងរ ។

ស្មៅ​អន្តោគ្រាម​របស់​អូស្ត្រាលី​មួយ​ប្រភេទ​ឈ្មោះ​ថា «ស្មៅ​រស់​ឡើង​វិញ (Resurrection grass) អាច​ធន់ទ្រាំ​នឹង​បរិស្ថាន​ស្ត្រេស​ធ្ងន់ធ្ងរ រួមមាន ភាព​រាំងស្ងួត​ខ្លាំង ជាតិប្រៃ និង​សីតុណ្ហភាព​ខ្ពស់ ។ ស្មៅ​នេះ​អាច​ដុះ​លូតលាស់​ឡើង​វិញ​ក្នុង​រយៈពេល​ពី ២៤ ទៅ ៧២ ម៉ោង បន្ទាប់​ពី​ស្រោចទឹក​ឡើង​វិញ ក្រោយ​ពេល​ខ្សោះ​ទឹក ។

គម្រោង​ដែល​បច្ចុប្បន្ន​អនុវត្ត​បាន​៣​ឆ្នាំ​ហើយ កំពុង​ធ្វើការ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​របៀប​ដែល​ហ្សែន​ធន់ទ្រាំ​នឹង​ភាព​រាំងស្ងួត​ដំណើរការ និង​កំពុង​រៀបចំ​ផ្ទេរ​ហ្សែន​នោះ​ចូល​ទៅ​ក្នុង​ស្រូវ ។

លោក​សាស្ត្រាចារ្យ Sagadevan Mundree បាន​ឲ្យ​ដឹង​ថា «យើង​ជឿជាក់​បំផុត​ថា យើង​នឹង​អាច​បន្ស៊ាំ​លក្ខណៈសម្បត្តិ​ងាប់​របស់​ស្រូវ​នេះ ហើយ​នឹង​ផ្ដល់​នូវ​ពូជ​ស្រូវ​ដែល​អាច​ជួយ​ចិញ្ចឹម​ប្រជាជន​ដែល​ចេះ​តែ​កើន​ឡើង​ជា​លំដាប់​នៅ​ក្នុង​ដំណាក់កាល​ដែល​ពិភពលោក​កំពុង​តែ​កើន​កម្ដៅ​នេះ» ។

ប្រសិនបើ​ជោគជ័យ ស្រូវ​បម្លែង​ពន្ធុ​នេះ​នឹង​ធ្វើ​ការ​សាកល្បង​ដាំដុះ​នៅ​តាម​បណ្ដា​កសិដ្ឋាន​ស្រូវ​នៅ​ទូទាំង​រដ្ឋ​ឃ្វីនស្លែន ។

ប្រែសម្រួល​ពី​សារព័ត៌មាន Brisbane Times ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៤

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s