Monthly Archives: April 2014

សុវត្ថិភាព​ស្បៀងអាហារ: ការ​ប្រឈម​ដ៏​ធំ​របស់​កសិកម្ម

តើ​ជម្រើសវិទូ​រុក្ខជាតិ និង​អ្នក​ដាំ​ដំណាំ​នៅ​ជុំវិញ​ពិភពលោក​អាច​បន្ត​បង្កើន​ផលិតកម្ម​ម្ហូបអាហារ​នៅ​ក្នុង​ល្បឿន​ស្របគ្នា​នឹង​អត្រា​កំណើន​ប្រជាជន​ពិភពលោក​ដែល​បាន​ព្យាករណ៍​ថា​នឹង​កើន​ពី​ចំនួន ៧,២​ពាន់​លាន​នាក់​បច្ចុប្បន្ន​ទៅ ៩,៦​ពាន់​លាន​នាក់​នៅ​ឆ្នាំ២០៥​០​ឬ​ទេ ? នេះ​គឺ​ជា​សំណួរ​ដ៏​សំខាន់​ដែល​បណ្ដា​ជម្រើសវិទូ​ស្រូវ​សាលី​ឈាន​មុខ​ក្នុង​ពិភពលោក​បាន​ពិភាក្សា​ដោះស្រាយ​នៅ​ក្នុង​ជំនួប​កំពូល​ស្រូវ​សាលី​អន្តរជាតិ Borlaug នៅ​ប្រទេស​ម៉ិកស៊ិក កាល​ពី​ខែ​មីនា​ឆ្នាំ​នេះ ។ សាស្ត្រាចារ្យ​ផ្នែក​ការ​អភិវឌ្ឍ​អន្តរជាតិ​នៃ​សាលា Imperial College នៅ​ក្រុង​ឡុងដ៍ Sir Gordon Conway បាន​ប្រាប់​សន្និសីទ​នេះ​ថា ស្រប​ពេល​ដែល​កំណើន​ផលិតកម្ម​ស្បៀងអាហារ​ស្រប​គ្នា​នឹង​កំណើន​ប្រជាជន​បច្ចុប្បន្ន ការ​ងើប​ឡើង​នៃ​ប្រជាជន​ថ្នាក់​កណ្ដាល និង​ការ​ផ្លាស់ប្ដូរ​តម្រូវការ​របប​អាហារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​បង្ហាញ​អំពី​ការ​ប្រឈម​ថ្មីៗ​នៃ​វិស័យ​ផលិតកម្ម​ស្បៀងអហារ ។ លោក​សាស្ត្រាចារ្យ​មាន​ប្រសាសន៍​ថា «ប្រសិនបើ​លោកអ្នក​គ្រាន់​តែ​និយាយ​អំពី​ការ​ចិញ្ចឹម​មនុស្ស​បន្ថែម​ដូច​នឹង​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​ចិញ្ចឹម​ពេល​បច្ចុប្បន្ន យើង​អាច​ធ្វើ​បាន ។ ប៉ុន្តែ​ការ​ប្រឈម​ដ៏​ធំ​នោះ​គឺ​ថា នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​ប្រទេស​ទើប​ចម្រើន​លូតលាស់​ ដូចជា ប្រទេស​ចិន ឥណ្ឌា ប្រេស៊ីល ម៉ិកស៊ិក និង​កូរ៉េ របប​អាហារ​របស់​ពួកគេ​កំពុង​តែ​មាន​ការ​ប្រែប្រួល ។ ពួកគេ​បរិភោគ​ផលិតផល​សាច់​កាន់​តែ​ច្រើន និង​ត្រូវការ​ធញ្ញជាតិ ដូច្នេះ​យើង​នឹង​ត្រូវការ​ធញ្ញជាតិ​កាន់​តែ​ច្រើន​ទៀត​ដើម្បី​ចិញ្ចឹម​ពួកគេ ។ ឧទាហរណ៍ បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​ផលិត​បសុសត្វ​ក្នុង​បរិមាណ​ដ៏​ច្រើន និង​កំពុង​នាំចូល​សណ្ដែកសៀង​ចំនួន​ពីរ​ភាគ​បី​នៃ​សណ្ដែកសៀង​សរុប​នៅ​លើ​ទីផ្សារ​ពិភពលោក» ។ សាស្ត្រាចារ្យ Gordon Conway … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , | Leave a comment

ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ក្រុង​ប៊្រីសបិន ប្រទេស​អូស្ត្រាលី

ដូច​រៀងរាល់​ឆ្នាំ​ដែរ សហគមន៍​ខ្មែរ​រស់​នៅ​ក្រុង​ប៊្រីសបិន រដ្ឋ​ឃ្វីនស្លែន ប្រទេស​អូស្ត្រាលី តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​យឺត​ជាង​នៅ​ស្រុក​ខ្មែរ​បន្តិច ដោយសារ​តែ​ថ្ងែ​ចូល​ឆ្នាំ​ថ្មី​ជាក់​ស្ដែង​ចំ​លើ​ថ្ងៃ​ធ្វើការ ដូច្នេះ​ហើយ​គឺ​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ចុង​សប្ដាហ៍​វិញ ។ ឆ្នាំ​នេះ​គឺ​ប៉ះ​លើ​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មេសា ។ ឆ្នាំ​នេះ ខ្ញុំ និង​មិត្តភក្តិ​មាន​ឱកាស​បាន​ទៅ​វត្ត​ខេមរៈរតនារាម​បាន​ពី​ព្រឹក និង​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​ម៉ោង ៧​យប់ ។ នេះ​គឺ​ជា​លើក​ចុងក្រោយ​ដែល​ខ្ញុំ​បាន​មក​ចូលរួម ព្រោះ​ថា​ខ្ញុំ​នឹង​ត្រលប់​ទៅ​ស្រុក​ខ្មែរ​វិញ​នៅ​ចុង​ខែ​កក្កដា​ខាងមុខ ។ មាន​ពុទ្ធបរិស័ទ​ខ្មែរ​ច្រើន​កុះករ​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ម៉ោង​ប្រមាណ ១​រសៀល រួច​ក៏​បែក​គ្នា​ទៅ​កាន់​គេហដ្ឋាន​រៀង​ខ្លួន និង​ចាប់​ផ្ដើម​ជួបជុំ​គ្នា​ម្ដង​ទៀត​ចាប់​ពី​ម៉ោង ៥​រសៀល រហូត​ដល់​ម៉ោង ១០​យប់ ។ ចាប់​ពី​ព្រឹក​ដល់​រសៀល ក្រៅ​ពី​ពិធី​នានា​ខាង​សាសនា ក៏​មាន​រៀបចំ​ឲ្យ​មាន​លេង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន ដូចជា រត់​បាវ បូម​ទឹក​ដាក់​ដប និង​លាក់​កន្សែង​ជាដើម ។ លុះ​ដល់​ពេល​យប់ មាន​ការ​ដាក់​លក់​ម្ហូបអាហារ​ខ្មែរ និង​មាន​ការ​ប្រគុំ​តន្ត្រី​ឥត​គិត​ថ្លៃ​ដែល​មាន​តារាង​ចម្រៀង​ពីរ​រូប​មក​ពី​ប្រទេស​កម្ពុជា គឺ កញ្ញា អ៊ុំ វណ្ណនី និង​លោក ជុន … Continue reading

Posted in អរិយធម៌​ខ្មែរ | 1 Comment

កម្រង​ពាក្យ​ជូន​ពរ​ឆ្នាំថ្មី ២០១៤

ខ្ញុំ​ខាន​បាន​បើក​មើល​ហ្វេសបុក និង​អាន​ព័ត៌មាន​តាម Browser មួយ​រយៈ​យូរ​គួរ​សម​ដែរ​ហើយ ដោយសារ​មិន​សូវ​មាន​ពេល ហើយ​ម្យ៉ាងទៀត​ខ្ញុំ​កំពុង​តែ​ប្រើ​អែប gReader ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​តាម​ដាន​ព័ត៌មាន​ថ្មីៗ​បាន​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ទទួល​អត្ថបទ​ថ្មីៗ​ពី​បណ្ដា​សារព័ត៌មាន និង​ប្លុក​ដែល​ខ្ញុំ​និយម​ចូលចិត្ត ។ ថ្ងៃ​នេះ បន្ត​ទម្លាប់​ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ឆែក​ហ្វេសបុក និង​បាន​ស្រង់​យក​ពាក្យ​ជូនពរ​ព្រម​ទាំង​ការ​រចនា​ផ្សេងៗ មក​ចងក្រង​ទុក​ក្នុង​ប្លុក​ឈូកខ្មែរ​ដើម្បី​បាន​ជា​ឯកសារ​យោង​ត​ទៅ​មុខ ។ ប័ណ្ណ​ជូនពរ​ខ្លះ​មាន​លក្ខណៈ​ទូទៅ ហើយ​ខ្លះ​ទៀត​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ។

Posted in កំសាន្ត, អរិយធម៌​ខ្មែរ | Leave a comment

ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​មមី ឆស័ក ព.ស ២៥៥៨ គ.ស ២០១៤

មហាសង្ក្រាន្ត​ឆ្នាំ​មមី ឆស័ក ព.​ស​២៥៥៨ ចូល​មក​នៅ​ថ្ងៃ​ចន្ទ ទី​១៤ មេសា វេលា​ម៉ោង​៨ និង ០៧​នាទី​ព្រឹក ឆ្នាំ​មមី ឆស័ក សុភមស្តុ! វរមង្គលាជយាតិរេក ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា អតិក្កន្តា​កន្លង​ទៅ​ហើយ​បាន ២៥៥៧ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំ​មមី ឆស័ក​ត​ទៅ ចូល​ពុទ្ធសករាជ​ ២៥៥៨ ។ នឹង​គណនា​ឆ្នាំ​មមី​ឥឡូវ​នេះ សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​ចន្ទ ១៥​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា គ្រិស្តសករាជ ២០១៤ វេលា​ម៉ោង​៨ និង ០៧​នាទី​ព្រឹក ។ ពេល​នោះ ព្រះ​អាទិត្យ​ចេញ​ពី​មីនរាសី​ទៅ​ឋិត​នៅ​ឯ​មេសរាសី តាម​ផ្លូវ​គោវិថី គឺ​ផ្លូវ​កណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះអង្គ​ជា​មគ្គនាយិកា​ព្រះ​នាម … Continue reading

Posted in អរិយធម៌​ខ្មែរ | Tagged , , | Leave a comment

បុណ្យ​​ចូល​​ឆ្នាំ​​ថ្មី​​ប្រពៃណី​​ខ្មែរ (ផ្សាយឡើងវិញ)

ប្រទេស​ខ្មែរ​យើង​ពី​ដើម​គឺ​ចាប់​ពី​ត្រឹម​សម័យ​នគរធំ​ឡើង​ទៅ​ (មុន​សម័យ​ក្រុង​នគរធំ) ជនជាតិ​ខ្មែរ​យើង​និយម​ប្រើ ​ចន្ទគតិ​ ជា​សំខាន់ ទើប​កំណត់​លេខ​រៀង​យក​ខែ​មិគសិរ ជា​ខែ​ទី​១​នៃ​ការ​ចូល​ឆ្នាំថ្មី រីឯ​ខែ​កត្តិក​ ជា​ខែ​១២​នៃ​ការ​បញ្ចប់​ឆ្នាំ ។ ​ការ​ចូល​ឆ្នាំ​ខែ​មិគសិរ​នេះ​ក៏​មាន​ចែង​សេចក្ដី​កត់​ហេតុ​របស់​ អ្នកប្រាជ្ញ​ចិន​ម្នាក់​ឈ្មោះ​ ជីវ តាក្វាន់ ដែល​បាន​មក​ស្រុក​ខ្មែរ​នា​គ្រិស្ត​សករាជ​១២៩៥​នោះ​ដែរ ។ លុះ​ក្រោយ​មក ប្រហែល​ពី​ពេល​ក្រោយ​ដែល​ចាប់​ផ្ដើម​ប្រើ​ចុល្លសករាជ​មក​ ទើប​ខ្មែរ​យើង​និយម​ប្រើ​ សុរិយគតិ​ ជា​សំខាន់​វិញ​ ហើយ​បាន​កំណត់​ចូល​ឆ្នាំ​នៅ​ខែ​ចេត្រ​ ជាដើម​ឆ្នាំ​ជាប់​រហូត​មក​តាម​កំណត់​ព្រះអាទិត្យ​ចរ​ចូល​កាន់​មេសា​រាសី ក្នុង​រដូវ​ក្ដៅ ជា​រៀង​រាល់​ឆ្នាំ​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​រមែង​ចំ​នឹង​ថ្ងៃ​ទី​១៣​ ខែមេសា​ជា​រៀង​រាល់​ឆ្នាំ ក៏​ប៉ុន្តែ​យូរៗ​ម្ដង​ប៉ះ​ចំ​ថ្ងៃ​ទី​១៤ ខែ​មេសា​ដែរ ។​មហាសង្ក្រាន្ត​ដែល​ប្រើ​គន់គូរ​តាម​សុរិយគតិ មាន​ឈ្មោះ​ថា​ សាមញ្ញ​សង្ក្រាន្ត​ គឺ​ព្រះ​អាទិត្យ​ដើរ​ចំ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត ។ រីឯ​មហាសង្ក្រាន្ត​ដែល​ប្រើ​គន់គូរ​តាម​ចន្ទគតិ ឈ្មោះ​ថា អាយន្ត​សង្ក្រាន្ត គឺ​ព្រះអាទិត្យ​ដើរ​បញ្ឆៀង មិន​ចំ​ពី​លើ​ក្បាល … Continue reading

Posted in អរិយធម៌​ខ្មែរ | 1 Comment

ជីវិត និង​ស្នាដៃ​របស់ នីកូឡាយ សេមេណូហ្វ

នីកូឡាយ សេមេណូហ្វ (Nikolay Semenov, 1896-1986) នីកូឡាយ សេមេណូហ្វ គឺ​ជា​អ្នកប្រាជ្ញ​សូវៀត​ដំបូង​ដែល​ទទួល​បាន​ពាន​រង្វាន់​លេនីន ។ លោក​បាន​បង្កើត​ឡើង​នូវ​និកាយ​ថ្មី​មួយ​នៃ​គីមីវិទ្យា​គឺ ​និកាយ​រូបវិទ្យាគីមី ។ ទ្រឹស្ដី​ប្រតិកម្ម​ជា​ខ្សែ​សង្វាក់​របស់​លោក​បាន​កំណត់​នូវ​របត់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​គីមី និង​ឧស្សាហកម្ម​គីមី ។ បទដ្ឋាន​គីមី​ជាច្រើន​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ខឿន​ផលិតកម្ម​ទំនើប​សុទ្ធតែ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ទ្រឹស្ដីបទ​នេះ ។ គេ​ក៏​អាច​ពោល​បាន​ថា ទ្រឹស្ដី​ប្រតិកម្ម​ជា​ខ្សែសង្វាក់​របស់​លោក​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ចាប់​កំណើត​នៃ​ទ្រឹស្ដី​ប្រតិកម្ម​នុយក្លេអ៊ែរ ។ សេមេណូហ្វ​ជា​អ្នក​ដែល​បាន​ណែនាំ និង​បណ្ដុះបណ្ដាល​បណ្ឌិតសភា​ជិត​ ២០​រូប ​សម្រាប់​វិទ្យាស្ថាន​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សូវៀត ។ ការ​លោភលន់​របស់​កុមារ​មួយ​រូប កាល​រៀន​នៅ​ថ្នាក់​ទី​៥ ពេល​មួយ​នោះ លោកគ្រូ​បាន​ហៅ​សេមេណូហ្វ​ឡើង​ក្ដារខៀន «ចូរ​ប្អូន​អធិប្បាយ​ឡើងវិញ​អំពី​បញ្ហា​ទាំងឡាយ​ដែល​ប្អូន​បាន​ដឹង​អំពី​ឧស្ម័ន​ក្លរ» ។ សេមេណូហ្វ​ញ័រ​ខ្លួន​ទទ្រើក​ដូច​កំពុង​គ្រុន​ក្ដៅ ។ ក្នុង​ភាព​រន្ធត់​ចិត្ត​ដ៏​ខ្លាំង​នេះ សេមេណូហ្វ​បាន​អធិប្បាយ​អំពី​លក្ខណៈ​ពិសេស​ទាំងឡាយ​របស់​ឧស្ម័ន​ក្លរ​យ៉ាង​ក្បោះក្បាយ ។ លោកគ្រូ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ «សេមេណូហ្វ ! ប្អូន​ក្ដាប់​បាន​ចំណេះដឹង​យ៉ាង​រឹងប៉ឹង ចុះ​ហេតុអ្វី​បាន​ជា​ប្អូន​បាត់​ភាព​នឹងន​រហូត​ដល់​មុខ​ស្លេកស្លាំង​ដូច​ឧស្ម័ន​ក្លរ​ឣ៊ីចឹង ?» ។ សេមេណូហ្វ​ឱន​ក្បាល ហើយ​ឆ្លើយ «ជម្រាប​ប្រសាសន៍​លោកគ្រូ ព្រោះ​លោកគ្រូ​ឲ្យ​ប្អូន​និយាយ​អំពី​បញ្ហា​ដែល​ប្អូន​បាន​ដឹង តែ​ប្អូន​មាន​អារម្មណ៍​ថា ប្អូន​ដឹង​នៅ​តិច​ណាស់ !» ។ គីមីវិទូ​… រហ័សរហួន នា​ពេល​មួយ​នោះ បន្ទាប់​ពី​ម៉ោង​រៀន​គីមី​នៅ​ថ្នាក់ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment

ទន្លេ​ដប់​មិន​ស្កប់​សមុទ្រ​មួយ

អត្ថាធិប្បាយ ពាក្យ​ថា «មិន​ស្កប់» បាន​សេចក្ដី​ថា មិន​ឆ្អែត ឬ​មិន​ពេញ ។ «សមុទ្រ» គឺ​ជា​ផ្ទៃទឹក ឬ​ថា​ជា​បឹង​មួយ​ដែល​មាន​ទំហំ​ធំ​អនេក ។ យើង​គ្រប់​គ្នា​ស្គាល់​សមុទ្រ​ទាំងអស់​ហើយ ។ ធម្មតា​សមុទ្រ ទោះបី​មាន​ទន្លេ​ដប់ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត បង្ហូរ​ទឹក​បញ្ចូល​ទៅ​ក្នុង​របៀប​ណា ក៏​មិន​ពេញ​សមុទ្រ​ដែរ គឺ​ថា​នៅ​ដដែល ។ នេះ​គ្រាន់​តែ​ជា​ពាក្យ​ឧបមា ។ ដោយ​ទូទៅ សមុទ្រ​របៀប​ដូច​មនុស្ស​ប្រុស ដែល​មិន​ចេះ​ឆ្អែត​ក្នុង​រឿង​កាមតណ្ហា (ស្រលាញ់​ស្រី) ។ មួយ​ហើយ​មួយ​ទៀត​… រហូត​ដល់ ១០ ដល់ ២០ ដល់ ១០០ ដល់ ៥០០ ក៏​មនុស្ស​ប្រុស​មិន​ចេះ​ឆ្អែត​ដែរ នៅ​តែ​ចង់​បាន​ថែម​ទៀត ។ អស់​លោក​អ្នក​អាន​ក៏​ប្រហែល​ជា​ធ្លាប់​ដឹង​ដែរ​ថា ស្ដេច​តែង​មាន​ស្រីស្នំ​រាប់រយ​ក្នុង​វាំង ។ ស្រីស្នំ​គឺ​ជា​ស្រី​ដែល​ចាំ​បម្រើ​ស្ដេច​ផ្នែក​កាម​តណ្ហា ។ ក្នុង​សាសនា លោក​តែង​ទេសនា​ថា ព្រះឥន្ទ្រាធិរាជ ដែល​នៅ​ឋាន​ត្រៃត្រឹង្ស​សព្វថ្ងៃ​នេះ មាន​ប្រពន្ធ … Continue reading

Posted in ឃ្លាំង​គំនិត | Leave a comment

ចោល​ដឹង​ទាំង​ដង

និយមន័យៈ សម្ដី​អសុរោះ និង​អសីលធម៌ ។ អត្ថាធិប្បាយ អត្ថានុរូប «ដឹង» គឺ​ជា​ឧបករណ៍​សម្រាប់​ចាំង​ឈើ​ម្យ៉ាង ដែល​មាន​ផ្លែ​រាង​ដូច​ពូថៅ តែ​នៅ​ទទឹង​ដង និង​មាន​កន្ទុយ​វែង​ឡើង​លើ​សម្រាប់​ជា​ជំនួយ​យោលយោគ​នៅ​ពេល​គេ​ចាំង​ឈើ ។ ដោយ​សារ​វា​មាន​កន្ទុយ​វែង​យ៉ាង​នេះ កាល​បើ​គេ​ចោល​វា​ទៅ​មុខ វា​មិន​រត់​ចំ​គោលដៅ​ទេ ។ វា​ផ្លាត​ទៅ​ឆ្វេង ទៅ​ស្ដាំ ពុំ​ប្រាកដ ជួនកាល​ទៀត វា​ចង់​ឡង​មក​រក​ម្ចាស់​វិញ​ផង ។ អត្ថប្បដិរូប មនុស្ស​ខ្លះ​មាន​សម្ដី​រាង​ឈ្លើយៗ មិន​ប្រកប​ដោយ​សីលធម៌​សោះ គឺ​ពោលពាក្យ​គំរោះគំរើយ ដែល​គេ​តែង​និយាយ​ថា កូន​ឥត​ពូជ ឥត​មាន​មេបា​ប្រដៅ ។ មនុស្ស​ប្រភេទ​នេះ ពេល​ហា​និយាយ​ម្ដងៗ ពុំ​បាន​គិត​ដល់​ការ​គួរសម ឬ​ពុំ​គួរ​នោះ​ទេ ។ គេ​គ្មាន​ស្គាល់​ចាស់ទុំ ព្រឹទ្ធាចារ្យ​អ្វី​ទេ គឺ​គេ​និយាយ​បែប​ស្មើៗ និង​រម៉ាំងរម៉ោក ។ ការ​និយាយ​ពាក្យ​គ្រោតគ្រាត​បែប​នេះ លោក​ពោល​ថា សម្ដី​និយាយ​ដូច​គេ​ចោល​ដឹង​ទាំង​ដង ។   សុភាសិត​ផ្សេងទៀត

Posted in ឃ្លាំង​គំនិត | Leave a comment

សម្គាល់​ពាក្យ «ខោ» និង «ខោរ»

«ខោ» (ន.) សម្លៀក​ធ្វើ​ដោយ​សំពត់ មាន​សណ្ឋាន​ផ្សេងៗ មាន​ជើង មាន​ចង្កេះ ឧ. ខោ​ស្នាប់​ភ្លៅ ខោ​ជើង​វែង ។ «ខោរ» (ន.) ឈ្មោះ​ស្វា​មួយ​សម្បុរ​ខ្មៅ​ជាង​ស្វាក្រែះ រូប​ធំ​មុខ​ខ្លី ឧ. ស្វាខោរ​ចូលចិត្ត​ស៊ី​ផ្លែឈើ ។

Posted in វាក្យសព្ទខ្មែរ | Leave a comment

ស្វែងយល់​ពាក្យ «គឹកកង» និង «គុកគាក់»

«គឹកកង» អត្ថន័យ​ក្នុង​វចនានុក្រម​គឺ ដែល​ឮ​សូរ​កង​រំពង សូរ​សន្ធឹក​អឺងកង ។ បរិវារសព្ទ «កង» អាច​គន្លាស់​បាន​ជា​ពាក្យ «កង​ស្នូរ​រំពង​អឺង​អឹក» គឺ «គឹក​ស្នូរ​រំពង​អឺងកង» ។ «គុកគាក់» ពាក្យ​នេះ​មាន​ន័យ​ប្រហាក់ប្រហែល​ដូច​ពាក្យ «គគ្រុកគគ្រាក់» ។ សូម​អាន​ពាក្យ «គគ្រុកគគ្រាក់» ។   បរិវារសព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Leave a comment