ចោល​ដឹង​ទាំង​ដង

និយមន័យៈ សម្ដី​អសុរោះ និង​អសីលធម៌ ។

អត្ថាធិប្បាយ

អត្ថានុរូប

«ដឹង» គឺ​ជា​ឧបករណ៍​សម្រាប់​ចាំង​ឈើ​ម្យ៉ាង ដែល​មាន​ផ្លែ​រាង​ដូច​ពូថៅ តែ​នៅ​ទទឹង​ដង និង​មាន​កន្ទុយ​វែង​ឡើង​លើ​សម្រាប់​ជា​ជំនួយ​យោលយោគ​នៅ​ពេល​គេ​ចាំង​ឈើ ។

ដោយ​សារ​វា​មាន​កន្ទុយ​វែង​យ៉ាង​នេះ កាល​បើ​គេ​ចោល​វា​ទៅ​មុខ វា​មិន​រត់​ចំ​គោលដៅ​ទេ ។ វា​ផ្លាត​ទៅ​ឆ្វេង ទៅ​ស្ដាំ ពុំ​ប្រាកដ ជួនកាល​ទៀត វា​ចង់​ឡង​មក​រក​ម្ចាស់​វិញ​ផង ។

អត្ថប្បដិរូប

មនុស្ស​ខ្លះ​មាន​សម្ដី​រាង​ឈ្លើយៗ មិន​ប្រកប​ដោយ​សីលធម៌​សោះ គឺ​ពោលពាក្យ​គំរោះគំរើយ ដែល​គេ​តែង​និយាយ​ថា កូន​ឥត​ពូជ ឥត​មាន​មេបា​ប្រដៅ ។ មនុស្ស​ប្រភេទ​នេះ ពេល​ហា​និយាយ​ម្ដងៗ ពុំ​បាន​គិត​ដល់​ការ​គួរសម ឬ​ពុំ​គួរ​នោះ​ទេ ។ គេ​គ្មាន​ស្គាល់​ចាស់ទុំ ព្រឹទ្ធាចារ្យ​អ្វី​ទេ គឺ​គេ​និយាយ​បែប​ស្មើៗ និង​រម៉ាំងរម៉ោក ។

ការ​និយាយ​ពាក្យ​គ្រោតគ្រាត​បែប​នេះ លោក​ពោល​ថា សម្ដី​និយាយ​ដូច​គេ​ចោល​ដឹង​ទាំង​ដង ។

 

សុភាសិត​ផ្សេងទៀត

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s