ទន្លេ​ដប់​មិន​ស្កប់​សមុទ្រ​មួយ

អត្ថាធិប្បាយ

ពាក្យ​ថា «មិន​ស្កប់» បាន​សេចក្ដី​ថា មិន​ឆ្អែត ឬ​មិន​ពេញ ។ «សមុទ្រ» គឺ​ជា​ផ្ទៃទឹក ឬ​ថា​ជា​បឹង​មួយ​ដែល​មាន​ទំហំ​ធំ​អនេក ។ យើង​គ្រប់​គ្នា​ស្គាល់​សមុទ្រ​ទាំងអស់​ហើយ ។ ធម្មតា​សមុទ្រ ទោះបី​មាន​ទន្លេ​ដប់ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត បង្ហូរ​ទឹក​បញ្ចូល​ទៅ​ក្នុង​របៀប​ណា ក៏​មិន​ពេញ​សមុទ្រ​ដែរ គឺ​ថា​នៅ​ដដែល ។

នេះ​គ្រាន់​តែ​ជា​ពាក្យ​ឧបមា ។ ដោយ​ទូទៅ សមុទ្រ​របៀប​ដូច​មនុស្ស​ប្រុស ដែល​មិន​ចេះ​ឆ្អែត​ក្នុង​រឿង​កាមតណ្ហា (ស្រលាញ់​ស្រី) ។ មួយ​ហើយ​មួយ​ទៀត​… រហូត​ដល់ ១០ ដល់ ២០ ដល់ ១០០ ដល់ ៥០០ ក៏​មនុស្ស​ប្រុស​មិន​ចេះ​ឆ្អែត​ដែរ នៅ​តែ​ចង់​បាន​ថែម​ទៀត ។

អស់​លោក​អ្នក​អាន​ក៏​ប្រហែល​ជា​ធ្លាប់​ដឹង​ដែរ​ថា ស្ដេច​តែង​មាន​ស្រីស្នំ​រាប់រយ​ក្នុង​វាំង ។ ស្រីស្នំ​គឺ​ជា​ស្រី​ដែល​ចាំ​បម្រើ​ស្ដេច​ផ្នែក​កាម​តណ្ហា ។

ក្នុង​សាសនា លោក​តែង​ទេសនា​ថា ព្រះឥន្ទ្រាធិរាជ ដែល​នៅ​ឋាន​ត្រៃត្រឹង្ស​សព្វថ្ងៃ​នេះ មាន​ប្រពន្ធ ៥០០​ឆ្វេង ៥០០​ស្ដាំ អង្គុយ​គាល់ រង់ចាំ​សេចក្ដី​ត្រូវការ​របស់​ព្រះឥន្ទ្រ ។

ន័យ​មួយ​ទៀត​របស់​សុភាសិត​នេះ សមុទ្រ​ទុក​ដូចជា «ការ​លោភលន់» របស់​មនុស្ស​ភាគច្រើន ។ មនុស្ស​តែង​មាន​ចិត្ត​ចង់​មាន ចង់​បាន មិន​ចេះ​ចប់ ។ មាន​ទ្រព្យ​ប៉ុណ្ណេះ​ហើយ នៅ​ចង់​បាន​ប៉ុណ្ណោះ​ទៀត ។ ទោះបី​មាន​ច្រើន​ប៉ុន​ណា ក៏​នៅ​តែ​មិន​ស្កប់​។ ក្នុង​រឿង​បុណ្យស័ក្តិ​ក៏​ដូច​គ្នា ចង់​បាន​ឋានៈ​កាន់​តែ​ធំ ប្រាក់​កាន់​តែ​ច្រើន អំណាច​កាន់​តែ​ខ្លាំង ឥត​មាន​ព្រំសីមា​សោះ​ឡើយ ។ នេះ​ឯង​ហើយ​ដែល​ជា​អត្ថន័យ «ទន្លេ​ដប់​មិន​ស្កប់​សមុទ្រ​មួយ» ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s