ការ​ប្រើប្រាស់ និង​អត្ថន័យ​ពាក្យ «គីឡូ»

ជា​ធម្មតា នៅ​ក្នុង​ការ​និយាយ​ស្ដី​ប្រចាំ​ថ្ងៃ ខ្មែរ​យើង​តែង​តែ​ប្រើប្រាស់​ពាក្យ «គីឡូ» ក្នុង​បរិបទ យ៉ាង​ផ្សេង​ពី​គ្នា គឺ ៖

១. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូម៉ែត្រ» ជា​រង្វាស់​ប្រវែង​ចម្ងាយ ឧ. នៅ​សល់​តែ​មួយ​គីឡូ​ទៀត​ទៅ​ដល់​គោលដៅ​ហើយ ។

២. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូក្រាម» ជា​រង្វាស់​ទម្ងន់ ឧ. ដុំ​ដែក​នេះ​តូច​មួយ​សោះ ប៉ុន្តែ​មាន​ទម្ងន់​ដល់​ទៅ​រាប់​គីឡូ ។

៣. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូវ៉ាត់» ជា​រង្វាស់​ថាមពល​អគ្គិសនី ឧ. ដោយសារ​តែ​មាន​បណ្ដាញ​អគ្គិសនី​រដ្ឋ​ត​មក​ដល់​ក្នុង​ភូមិ ​ឥឡូវ​ភ្លើង​ក្នុង​មួយ​គីឡូ​ថោក​ជាង​មុខ​ជាង​ពាក់​កណ្ដាល ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅ​បំពេញ​ការងារ​នៅ​ខេត្ត​បាត់ដំបង ដល់​តំបន់​ដែល​គេ​លេង​ភ្នាល់​ទឹកភ្លៀង ។ នៅ​ទីនោះ ពាក្យ «គីឡូ» គឺ​មាន​ន័យ​ផ្សេង​ទៅ​វិញ គឺ​សំដៅ​លើ​ចំនួន​ទឹក​ប្រាក់​មួយ​ពាន់​ដុល្លា ។ នៅ​ពេល​នរណា​ម្នាក់​ភ្នាល់​ទឹក​ភ្លៀង «មួយ​គីឡូ ឬ​កន្លះ​គីឡូ» គឺ​មាន​ន័យ​ថា អ្នក​នោះ​ភ្នាល់​ថា​មាន​ភ្លៀង​ឬ​គ្មាន​ភ្លៀង​ក្នុង​ទឹក​ប្រាក់​ចំនួន «មួយ​ពាន់ ឬ​ប្រាំរយ​ដុល្លា» ។ រីឯ​ពាក្យ «សេន» គឺ​សំដៅ​លើ​ការ​ភ្នាល់​ក្នុង​ទឹក​ប្រាក់ «មួយ​រយ​ដុល្លា» ។ ពាក្យ​មួយ​ទៀត​ដែល​ប្រើប្រាស់​ខុស​ពី​ន័យ​ធម្មតា​របស់​វា​ដែរ​គឺ «កៅស៊ូ» ដែល​សំដៅ​លើ​ការ​ភ្នាល់​ក្នុង​ទឹក​ប្រាក់​ចំនួន «មួយ​ម៉ឺន​ដុល្លា» ៕

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ចំណេះ​ធ្វើ, វាក្យសព្ទខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s