ប្រាសាទធម្មនន្ទ និង ចៅសាយទេវតា

ប្រាសាទ​ធម្មនន្ទ​ មាន​ទីតាំង​ស្ថិត​នៅ​តាម​វង់តូច​ដោយ​ចេញ​ពី​អង្គរធំ តាម​ទ្វារជ័យ​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ នៅ​ខាង​ជើង​ផ្លូវ ។ ប្រាសាទ​នេះ​ស្ថាបនា​ឡើង​នៅ​ចុង​សតវត្សទី​១១ និង ដើម​សតវត្សទី​១២ ដោយ​ព្រះបាទ​សូរ្យវរ្ម័ន​ទី២ (១១១៣-១១៥០) ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញ​សាសនា ។ ប្រាសាទ​នេះ​មាន​រាង​ចតុកោណ មាន​ប្រាង្គ​បែរ​មុខ​ទៅ​ទិស​ខាងកើត មាន​គូទឹក និង កំពែង​មាន​គោបុរៈ​ពីរ​នៅ​ខាង​កើត និង​ខាង​លិច ព្រម​ទាំង​មាន​បណ្ណាល័យ​មួយ​នៅ​ទិស​អាគ្នេយ៍ ។

ប្រាសាទ​ចៅសាយទេវតា គឺ​ជា​ប្រាសាទ​មួយ​ដែល​ស្ថិត​នៅ​ខាង​កើត​ប្រាសាទ​អង្គរធំ ទល់​មុខ​ប្រាសាទ​ធម្មនន្ទ ដែល​មាន​ចម្ងាយ​ប្រមាណ ១៧​គីឡូម៉ែត្រ ពី​ទីក្រុង​សៀមរាប ។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​សូរ្យវរ្ម័ន​ទី២ នៅ​ចុង​សតវត្ស​ទី​១១ និង ដើម​សតវត្ស​ទី​១២ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញ​សាសនា ។ ប្រាសាទ​នេះ​ហាក់​ដូចជា​ឈរ​ជា​ដៃគូ​ជាមួយ​ប្រាសាទ​ធម្មនន្ទ ហើយ​ប្រាសាទ​ទាំង​ពីរ​នេះ​មាន​រូបរាង​ប្រហាក់​ប្រហែល​គ្នា​ថែម​ទៀត​ផង ៕

ប្រភពៈ   ទំព័រ​ហ្វេសប៊ុក Angkor Aurora   https://bit.ly/2Q3QWLc

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in បូជនីយដ្ឋាន. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s