ប្រាសាទភ្នំបាខែង


ប្រាសាទ​ភ្នំបាខែង ជា​ទីតាំង​ដ៏​អស្ចារ្យ​មួយ​ដែល​ប្រជុំ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន ដើម្បី​មើល​ថៃ្ង​លិច និង​មើល​ទេសភាព​ធម្មជាតិ នៅ​ជុំវិញ​តំបន់​អង្គរ ។ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ ៨​គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប ហើយ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ​ផ្លូវ​ពី​អង្គរវត្ត​ទៅ​អង្គរធំ ។ ប្រាសាទ​ភ្នំបាខែង​គឺ​ជា​ស្នាដៃ​កសាង​ឡើង​ដោយ​ព្រះបាទ​យសោវរ្ម័ន​ទី១ នៅ​ចុង​សតវត្ស​ទី​៩ ដែល​បាន​សាងសង់​នៅ​លើ​កំពូល​ភ្នំ​ធម្មជាតិ​មួយ​ដែល​មាន​កម្ពស់ ៦៥​ម៉ែត្រ ហើយ​បើ​គិត​ចាប់​ពី​ជើង​ភ្នំ​រហូត​ដល់​កំពូល​នៃ​ប្រាសាទ​នេះ គឺ​មាន​កម្ពស់​ ៧៨​ម៉ែត្រ ។ ប្រាសាទ​នេះ​មាន​ទ្វារ​ចូល​តាម​ទិស​ទាំង​បួន​មាន​ប្រាង្គ​ចំនួន ១០៨ មាន​លក្ខណៈ​តម្រៀប​ស្មើៗ​គ្នា និង​មាន​ប្រាង្គ​ធំៗ​ចំនួន ១២ ស្ថិត​នៅ​តាម​ថ្នាក់​នៃ​ប្រាង្គ​ប្រាសាទ ដែល​តំណាង​ឱ្យ​សត្វ​ទាំង ១២ នៃ​ឆ្នាំ នៅ​ប្រាង្គ​កណ្តាល​មាន​ចម្លាក់​អប្សរា ។ លើស​ពី​នេះ​គឺ​មាន​កំពែង​ធ្វើ​អំពី​ថ្ម​បាយ​ក្រៀម​ព័ទ្ធ​ជុំវិញ​គោបុរៈ និង​មាន​តួ​ប៉ម​ប្រាំ​ខ្វែង​គ្នា និង​មាន​ប្រាំ​ថ្នាក់ ថែម​ទាំង​មាន​ចម្លាក់​តោ​ឈរ​យាម​តាម​ថ្នាក់​នីមួយៗ​ទៀត​ផង ។ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ចង់​ទៅ​ទស្សនា​ប្រាសាទ​នេះ គឺ​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ឡើង​ទៅ​លើ​ភ្នំ​នេះ​ដែល​មាន​កម្ពស់ ​៦៥ម៉ែត្រ ៕

ទំព័រ​ហ្វេសប៊ុក Angkor Aurora https://bit.ly/2Q3QWLc

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in បូជនីយដ្ឋាន. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s