ត្រាក់ទ័រ MTZ 50/80

ប្រើប្រាស់ ថែទាំ និង​ ជួសជុល​

ត្រាក់ទ័រ MTZ 50/80

 

១. លក្ខណៈ​បច្ចេកទេស​ទូទៅ​របស់​ត្រាក់ទ័រ MTZ 50 និង MTZ 80

ត្រាក់ទ័រ​កង់​កៅស៊ូ MTZ 50/80 មាន​លក្ខណៈ​ប្រើ​ទូទៅ នៅ​ក្នុង​វិស័យ​កសិកម្ម ។ ត្រាក់ទ័រ​នេះ​មាន​កម្លាំង​អូសទាញ ១,៤ តោន កម្លាំង​ដើម្បី​បម្រើ​ការងារ​កសិកម្ម​ជា​មធ្យម និង​មាន​សំណង់​ជា​ប្រភេទ​ពាក់កណ្ដាល​តួ ។ បង្គុំ​តួ​ត្រាក់ទ័រ​មានៈ

  1. ពាក់​កណ្ដាល​តួ
  2. ប្រអប់​អំប្រាយ៉ា
  3. ប្រអប់​លេខ
  4. ប៉ុង​ក្រោយ

នៅ​ផ្នែក​ខាង​មុខ​នៃ​ត្រាក់ទ័រ​មាន​ចលករ​ម៉ាក D50/D240 ឬ D50L/D240L​ បញ្ឆេះ​ដោយ​ដេម៉ារ័រ ឬ​មួយ​ដោយ​ចលករ​ទាញ​បញ្ឆេះ (អក្សរ L) ។ ផ្នែក​ខាង​ក្រោយ​នៃ​ចលករ​ភ្ជាប់​យ៉ាងរឹងមាំ​ទៅ​សំបក​អំប្រាយ៉ា​ដោយ​កន្លះ​ ទប់ ។

ផ្នែក​ខាងមុខ​នៃ​ចលករ មាន​បង្គុំ​ដោយ​រ៉ាឌីយ៉ាទ័រ​ប្រេង និង​ទឹក ។ ភ្ជាប់​ខាង​ក្រោយ​នៃ​ចលករ មាន​ផ្នែក​បន្ត​កម្លាំង ៖

អំប្រាយ៉ា​រេឌុចទ័រ​បន្ថយ​ល្បឿន និង​ប្រអប់​លេខ ដោយ​មាន ១៨ លេខ​ទៅ​មុខ និង ៤ លេខ​ទៀត​ថយ​ក្រោយ ប៉ុង​ក្រោយ​ជាមួយ​សោ​ខ្ទាស់​កង់​ក្រោយ ។ ភ្លៅ​បន្ត​កម្លាំង​ខាង​ក្រោយ​មាន​ល្បឿន​ពីរ:

  1. ឯករាជ្យ (មិន​ទាក់ទង) (៥៤៥ ជុំ/នាទី‑១.០០០ ជុំ/នាទី)
  2. រណប (ទាក់ទង) (៣,៥ ជុំ/ម៉ែត្រ) ធៀប​ទៅ​នឹង​ចំនួន​ជុំ​របស់​កង់​ក្រោយ ។ ត្រាក់ទ័រ MTZ 50/80 កង់​ខាង​មុខ គឺ​ផ្នែក​នាំ​ទិសដៅ និង​កង់​ក្រោយ ជា​ផ្នែក​នាំ​ចលករ ។

ទំហំ​កង់​មុខៈ  ២០០‑៥០៨ មម (៧,៥‑២០ អ៊ីញ)

ទំហំនៃ​កង់​ក្រោយៈ  ៤០០‑៩៦៥ មម (១៥,៥‑៣៨ អ៊ីញ)

នៅ​គ្រប់​ត្រាក់ទ័រ​កង់​កៅស៊ូ​ទាំងអស់​ ផ្នែក​ខាង​មុខ​មាន​បង្គុំ​រឺស័រ ជា​ប្រភេទ​បំពង់​នៅ​ក្នុង​សំបក​អ័ក្ស​ហ៊្វុយស៊្សេ ដើម្បី​ជួយ​ទប់​នូវ​ការ​អុក នៅ​ផ្នែក​ខាង​មុខ​របស់​ត្រាក់ទ័រ ។

ដានកង់​នៃ​ត្រាក់ទ័រ អាច​កែសម្រួល​បាន​ក្នុង​ចន្លោះ​ពី ១.២០០‑១.៨០០ មម និង​កង់​ក្រោយ​អាច​កែសម្រួល​បាន​ក្នុង​ចន្លោះ​ពី ១.៤០០‑២.១០០ មម ។ ដើម្បី​បង្កើន​គុណភាព​ច្បាម​ដី​នៅ​កង់​ក្រោយ គេ​អាច​បំពាក់​បន្ទះ​ដែក​ជា​ជំនួយ​សម្រាប់​បង្កើន​ទម្ងន់ ។

ប្រព័ន្ធអគ្គសនី ជា​ប្រភេទ​ចរន្ត​ជាប់ ដែល​មាន​តង់ស្យុង ១២ វ៉ុល ។ ដៃ​ចង្កូត​គេ​អាច​លើក ឬ​ដាក់​ចុះ​ប្រវែង ១២០ មម ធុង​ប្រេង​ម៉ាស៊ូត​ទាំង ២ មាន​ចំណុះ ១៣០ លីត្រ ។

លក្ខណៈ​បច្ចេកទេស​ដែល​មាន

លរ

យថា​ប្រភេទ

រង្វាស់​ខ្នាត

MTZ 50

MTZ 80

ប្រភេទ​ត្រាក់ទ័រ​​​​​

កង់​កៅស៊ូ

កង់​កៅស៊ូ

ម៉ាក​ត្រាត់ទ័រ

បេឡារូស

បេឡារូស

គំរូ

MTZ 50

MTZ 80

បណ្ដោយ​ត្រាក់ទ័រ

មម

៣១៨៥

៣៨១៥

ទទឹង

មម

១៩៧០

១៩៧០

កំពស់

មម

២៤៨៥

២៤៧០

ដាន​កង់​នៃ​ត្រាត់ទ័រ

មម

១២០០‑១៨០០

១៤០០‑២១០០

កំពស់​ពី​ដី​ទៅ​ប៉ុង​ខាង​ក្រោយ

មម

៤៦៥

៤៦៥ “កែសម្រួល”

ប្រវែង​កាំ​ពេល​បត់ (ជាន់​ហ្វ្រាំង)

២,៥

២,៥

១០ ទម្ងន់​ត្រាក់ទ័រ

គក

៣០៤០

៣២៧០

១១ មុំ​ផ្អៀង​របស់​ត្រាក់ទ័រ

អង្សា

៤០

៤០

ចលករ
ប្រភេទ​ចលករ​ឌីស្សែល​មាន​បួន​សង្វាក់

D50

D240

កម្លាំង

សេះ

៥៥

៧៥±៥

ចំនួន​ជុំ​ផ្លូវ​ចលករ​វិល​ជា​មធ្យម

ជុំ/នាទី

១៧០០

២២០០

ចំនួន​ជុំ​អប្បបរមា​គ្មាន​បន្ទុក

ជុំ/នាទី

៦៥០

៦០០

ចំនួន​ជុំ​អតិបរមា​គ្មាន​បន្ទុក

ជុំ/នាទី

១៨៥០

២៣៨០

ចំនួន​ជុំ​អតិបរមា​មាន​បន្ទុក

ជុំ/នាទី

១៤០០

មុំ​ផ្ដល់​ប្រេង (ពី​ពិស្តុង​ឡើង​ជិត​ដល់​ចំណុច​ស្លាប់​លើ)

ដឺក្រេ

១៧

២៦

កម្រិត​ចំណាយ​ប្រេង​ធ្វើការ

ក្រាម/សេះ/ម៉ោង

១៩៥

១៨៥

ប្រេង​រំអិល​ឆេះ​គិត​ជា​ភាគរយ

ក្រាម/សេះ/ម៉ោង

០,៨

០,៨

១០ ចំនួន​ស៊ីឡាំង

ចំនួន

១១ អង្កត់​ផ្ចិត​របស់​ស៊ីឡាំង

មម

១១០

១១០

១២ របត់​ពិស្តុង

មម

១២៥

១២៥

១៣ សមាមាត្រ​សម្ពាធ

១៦

១៦

១៤ មាឌ​ស៊ីឡាំង

លីត្រ

៤,៧៥

៤,៧៥

១៥ លំដាប់​ធ្វើការ​របស់​ស៊ីឡាំង

១.៣.៤.២

១.៣.៤.២

១៦ បូម​បញ្ឆេះ (ថ្នោល​ស្នប់ ៤)

YTH-5

YTH-5

១៧ ប្រភេទ​ស្នប់​ដៃ

YTH-3

ពិស្តុង

១៨ សម្ពាធ​ដែល​មាន​ក្នុង​ស្នប់

គកហ្វក/សម

១,៧

១,៧

ចំពុះ​បញ្ឆេះ
ប្រភេទ

Fw-6-2×25o

FD-22

សម្ពាធ​ព្រួស​ប្រេង គកហ្វក/សម

១៣០±៥

១៧៥៖១៨០

តម្រង​ខ្យល់

ចលនា​វិល​ស្ងួត និង​ប្រេង​ដើម្បី​សម្អាត​ខ្យល់

ចលនា​វិល​ស្ងួត និង​ប្រេង​ដើម្បី​សម្អាត​ខ្យល់

សម្ពាធ​កង់
កង់​មុខ

គកហ្វក/សម

១,៧៖២,៥

១,៧៖២,៥

កង់​ក្រោយ

គកហ្វក/សម

១,០៖១,៤

១,០៖១,៤

អំប៉្រាយ៉ា ជា​ប្រភេទ​ស្បែក​ស្ងួត ចលនា​ជាប់​រហូត

រេឌុកទ័រ​បន្ថយ​ល្បឿន មាន​ស្ពឺ​ពីរ ជា​ប្រភេទ​បំពង់

២. ចលករ

ចលករ D-240 ចលករ​ស៊ីឡាំង ៤ មួយ​ជួរ​មាន​ចលនា​ព្រួស​ប្រេង​បាន​ល្អ ។

បង្គុំ​ចលករ

  1. ប្លុក​ស៊ីឡាំង
  2. គំរប​ស៊ីឡាំង (គុយឡាស់)
  3. ប្រព័ន្ធ​ប៊ីយែល
  4. ប្រព័ន្ធ​បែងចែក​ចំហាយ
  5. ប្រព័ន្ធ​ផ្ដល់​ប្រេង​ម៉ាស៊ូត
  6. ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់
  7. ប្រព័ន្ធ​បញ្ឆេះ​ដោយ​ប្រព័ន្ធ​អគ្គសនី

២.១. ប្លុកស៊ីឡាំងៈ មាន​រន្ធ​ប្រេង​រំអិល ដែល​ត​ភ្ជាប់​ពី​ផ្នែក​ខាង​ក្រោម​នៃ​ចលករ​ទៅ​គូស៊ីនេ​របស់​ភ្លៅ​ចលករ និង​គ្រប់​បាក​នៃ​ភ្លៅ​បែងចែក​ចំហាយ ។ នៅ​ក្នុង​រន្ធ​ធំៗ​នៃ​ប្លុក​មាន​ដាក់​បំពង់ ៤ ។ នៅ​ផ្នែក​ខាង​ក្រោម​នៃ​បំពង់​មាន​ចង្អូរ​សម្រាប់​ដាក់​កង​កៅស៊ូ ។ ផ្នែក​ខាង​ក្រោម​នៃ​ប្លុក​ស៊ីឡាំង​ភ្ជាប់​នឹង​បាត​ចលករ (កាទែរ) ។

២.២. ប្លុក​គុយឡាស់ៈ នៅ​ក្នុង​ប្លុក​គុយឡាស់ មាន​រន្ធ​បញ្ចេញ និង​រន្ធ​បញ្ចូល​ដែល​បិទ​បើក​ដោយ​ស៊ូប៉ាប់ ។ នៅ​ប្លុក​គុយឡាស់​ផ្នែក​ខាង​លើ មាន​បង្គុំ​ភ្លៅ​ដង​រែក និង​ដង​រែក ។ នៅ​លើ​គំរប​ប្លុក​គុយឡាស់​មាន​បង្គុំ​បំពង់​បញ្ចូល​ខ្យល់ និង​រន្ធ​បង្ហុយ ។ ផ្នែក​ខាង​ឆ្វេង​នៃ​ប្លុក​គុយឡាស់ មាន​បញ្ចុះ​បំពង់​ធ្វើ​ពី​ស្ពាន់​សម្រាប់​បញ្ចូល​ចំពុះ​បញ្ឆេះ (អាំងសិចទ័រ) ។ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ប្លុក​គុយឡាស់ មាន​បំពង់​ផ្សែង ។

២.៣. ប្រព័ន្ធ​ប៊ីយែលៈ

បង្គុំ

  • វិលកាំង
  • ពីស្តុង
  • ប៊ីយែល
  • ក្រវាត់
  • អ័ក្ស​ពិស្តុង
  • គូស៊ីនេ ម៉ាណឺតុង និង​តួរីយ៉ុង
  • កង់​យោង

វិលកាំង (ដែក​ថែប) មាន​កូន​ទម្ងន់​បួន ដែល​ស្ថិត​នៅ​ថ្ពាល់​ទី១ ទី​៤ ទី​៥ ទី​៨ ។ តួរីយ៉ុង និង​ម៉ាណឺតុង គេ​យក​ទៅ​លុត​ដោយ​ចរន្ត​មាន​តង់ស្យុង​ខ្ពស់ ។ នៅ​លើ​ថ្ពាល់​នៃ​ប៊ីយែល​មាន​ចម្រោះ​សម្រាប់​សម្អាត​ប្រេង​ម៉ាស៊ីន ។

នៅផ្នែក​ខាង​មុខ នៃ​វិលកាំង​មាន​បង្គុំ​ស្ពឺ​បែងចែក ស្ពឺ​បន្ត​ចលនា បូម​ប្រេង រ៉ក ស្នប់​បូម​ទឹក និង​ឌីណាម៉ូ ។ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ភ្លៅ​ចលករ​ភ្ជាប់​ដោយ​កង់​យោង ។

នៅ​ផ្នែក​ខាង​ក្រោម​នៃ​ក្បាល​ប៊ីយែល ដាច់​ពី​គ្នា​មាន​រង្វះ​សម្រាប់​ដាក់​គូស៊ីនេ នៅ​ផ្នែក​ខាងលើ គេ​មាន​បញ្ចូល​កង ដើម្បី​ធ្វើ​ឲ្យ​សើម​ដល់​អ័ក្ស​ពិស្តុង និង​បាក​នៅ​ខាង​លើ​នៃ​ក្បាល​ប៊ីយែល​គេ​មាន​ចោះ​រន្ធ ។

ពិស្តុង​​ផលិត​ចេញ​ពី​សំលោហៈ​អាលុយមីញ៉ូម មាន​ឆ្នូត​បី​សម្រាប់​បញ្ចូល​ក្រវាត់​ភ្លើង និង​ខ្យល់ និង​ពីរ​ទៀត សម្រាប់​បញ្ចូល​ក្រវាត់​ប្រេង ។ នៅ​លើ​គ្រប់​ពិស្តុង​ទាំងអស់ មាន​ក្រវាត់​ភ្លើង​ និង​ខ្យល់ ៣ និង​ក្រវាត់​ប្រេង ៤ ។ ក្រវាត់​ផ្នែក​ខាងលើ​បង្អស់​ជា​វាត់​ក្រូម៉េ ។ នៅ​ផ្នែក​ខាង​លើ​នៃ​ពិស្តុង​មាន​រណ្ដៅ​បន្ទប់​ដុត ។

២.៤. ប្រព័ន្ធ​បែង​ចែក​ឧស្ម័នៈ

បង្គុំ

  • ធ្មេញ​ស្ពឺ
  • ភ្លៅ​បែង​ចែក​ឧស្ម័ន
  • ឡត​ចង្កឹះ
  • ភ្លៅ និង​ដង​រែក
  • ស៊ូប៉ាប់
  • ចាន​ទប់​រឺស័រ និង​ក្រចក

ស៊ូប៉ាប់​មាន​ចលនា​ដោយ​សារ​ភ្លៅ​បែង​ចែក ឆ្លង​តាម​ឡត​ចង្កឹះ វីស​កែ​សម្រួល និង​ដង​រែក ។ ភ្លៅ​បែង​ចែក​មាន​ទំរ​បី វា​ទទួល​ចលនា​វិល​ ពី​ផ្លូវ​ចលករ​ឆ្លង​កាត់​ស្ពឺ​បែង​ចែក ។ ភ្លៅ​បែង​ចែក​មាន​កង​បី​ដែល​គេ​បញ្ចូល​នៅ​លើ​រន្ធ​នៃ​ប្លុក​ស៊ីឡាំង ។ ស៊ូប៉ាប់​បឺត និង​ស៊ូប៉ាប់​បញ្ចេញ​ធ្វើ​ចលនា​ចុះ​ឡើង​នៅ​ក្នុង​ផ្លូវ​ដែល​ភ្ជាប់​ក្នុង​ គំរប​ស៊ីឡាំង ស៊ូប៉ាប់​បិទ​បាន​ដោយ​សារ​កម្លាំង​រឺស័រ​ដែល​ទប់​ដោយ​ចាន​ និង​ក្រចក ។

ក. ការ​ផ្លាស់​ប្ដូរ​គ្រឿង​បន្លាស់​ដល់​ក្រុម​ពិស្តុង

1. ត្រូវ​តែ​អនុវត្តន៍​តាម​សញ្ញា​សម្គាល់​នៅ​លើ​ស៊ីឡាំង​ពិស្តុង អ័ក្ស​ពិស្តុង​គូស៊ីនេ​ម៉ាណឺតុង ក្រវាត់ សឺមី ។ល ។

2. ក្រវាត់​ពិស្តុង​ត្រូវ​ដូរ​វា​នៅ​ពេល​គម្លាត​នៃ​មាត់ (ក្រវាត់) ដែល​បញ្ចូល​ទៅ​ក្នុង​សឺមី​ធំ​ជាង ៤ មម ប៉ុន្តែ​គម្លាត​រវាង​ក្រវាត់ និង​ចង្អូរ​ពិស្តុង​មិន​ត្រូវ​ធំ​ជាង ០,៤ មម ។ ក្រវាត់​ថ្មី​ដែល​ដាក់​នៅ​លើ​សឺមី​ត្រូវ​មាន​គម្លាត ០,៤‑០,៧៨ មម (មាត់​ក្រវាត់) នៅ​ពេល​ដាក់​ក្រវាត់​ថ្មី ទៅ​លើ​សឺមី​ចាស់ (សឺមី​ដែល​ប្រើ​បាន) គម្លាត​នៃ​មាត់​ក្រវាត់​មិន​ត្រូវ​ឲ្យ​លើស​ពី ១‑២ មម ។

3. នៅ​លើ​ក្រវាត់​ភ្លើង​ផ្នែក​ខាង​លើ គេ​មាន​សរសេរ​អក្សរ (Bepx) ដូច្នេះ​នៅ​ពេល​ដែល​យើង​ដាក់​ក្រវាត់​ត្រូវ​ដាក់​ផ្នែក​អក្សរ​មក​ខាង​ លើ ។ នៅ​ពេល​ដាក់​ក្រវាត់​ប្រេង ត្រូវ​ដាក់​មុខ​កាត់​ផ្កាប់​ចុះ​ក្រោម មាត់​ក្រវាត់​មិន​ត្រូវ​ដាក់មុខ​ឲ្យ​ស្រប​គ្នា​ទេ​ត្រូវ​ដាក់​ឲ្យ​ខុស​ពី​ គ្នា ១២០ ។

4. បើសិនជា​នៅ​ពេល​ដាក់​ក្រវាត់​ថ្មី គម្លាត​រវាង​ចង្អូរ និង​ក្រវាត់​ធំ​ជាង ០,៤ មម ត្រូវ​ដូរ​ពិស្តុង​ថ្មី ឬ​មួយ​ត្រូវ​យក​ពិស្តុង​ទៅ​បន្ស៊ី​ចង្អូរ​ទៅ​តាម​ខ្នាត​នៃ​ការ​ជួសជុល

គំនូស​បំព្រួញ​តាម​លំដាប់​របស់​ក្រវាត់​នៅ​លើ​ពិស្តុង

ប្រភេទ​នៃ​ក្រុម​សឺមី និង​ពិស្តុង

B មាន​ន័យ​ថា ធំ, C មាន​ន័យ​ថា មធ្យម, M មាន​ន័យ​ថា តូច

ម៉ាក

អង្កត់​ផ្ចិត​សឺមី (មម)

អង្កត់​ផ្ចិត​ពិស្តុង (មម)

B

១១០ + (០,០៤‑០,០៦)

១១០ – (០,១០‑០,១២)

C

១១០ + (០,០២‑០,០៤)

១១០ – (០,១២‑០,១៤)

M

១១០ + ០,០២

១១០ – (០,១៤‑០,១៦)

តារាង​ប្រភេទ​អ័ក្ស​ពិស្តុង កងប៊ីយែល និង​រន្ធ​ពិស្តុង

ពណ៌ (ម៉ាក)

អង្កត់​ផ្ចិត​អ័ក្ស​ពិស្តុង (មម)

អង្កត់​ផ្ចិត​កង​ប៊ីយែល (មម)

អង្កត់​ផ្ចិត​រន្ធ​ពិស្តុង (មម)

ខ្មៅ

៣៨ – ០,០០៣

៣៨ + (០,០២៥‑០,០៣១)

៣៨ – (០,០០៣‑០,០០៩)

លឿង

៣៨ – (០,០០១‑០,០០៣)

៣៨ + (០,០១៩‑០,០២៥)

៣៨ – (០,០០៩‑០,០១៥)

5. សឺមី​ដូរ​នៅ​ពេល​មុខ​ធ្វើការ​របស់​វា​សឹក​លើស​ពី ០,៤ មម និង​នៅ​ពេល​វា​មាន​រាង​ជា​ពង​ក្រពើ លើស​ពី ០,០៦ មម ។

6. អង្កត់ ​ផ្ចិត​របស់​ស៊ីឡាំង និង​អង្កត់​របស់​ពិស្តុង ត្រូវ​ជ្រើស​រើស​តាម​ខ្នាត​ជួសជុល​ទាំង​បី និមិត្ត​សញ្ញា​នៃ B-C-M និមិត្ត​សញ្ញា​នេះ​បាន​ឆ្លាក់​ភ្ជាប់​នៅ​ផ្នែក​ខាង​លើ​នៃ​សឺមី និង​ផ្នែក​ខាង​លើ​នៃ​ពិស្តុង ។ ពិស្តុង និង​សឺមី​ត្រូវ​ជ្រើរើស​តាម​ក្រុម​តែ​មួយ (បើ​សឺមី​មាន​អក្សរ B ពិស្តុង​មាន​អក្សរ​ B ដែរ) ។

7. អង្កត់ ​ផ្ចិត​នៃ​អ័ក្ស​ពិស្តុង និង​អង្កត់​ផ្ចិត​កង​នៃ​អ័ក្ស​ប៊ីយែល​ ត្រូវ​ជ្រើសរើស​ចេញ​ជា​ពីរ​ក្រុម ។ និមិត្ត​សញ្ញា​នៃ​ក្រុម​មាន​លាប​ពណ៌​គឺ ពណ៌​ខ្មៅ និង​ពណ៌​លឿង ដែល​លាប​នៅ​លើ​មាត់​នៃ​អ័ក្ស និង​នៅ​លើ​ប៊ីយែល ។ ចំពោះ​ចលករ​មួយ​ត្រូវ​ជ្រើសរើស​មួយ​សម្រាប់ មាន​ពិស្តុង​ ប៊ីយែល អ័ក្ស​ពិស្តុង​នៅ​លើ​ខ្នាត​ជួសជុល​តែ​មួយ (ម៉ាក) នៅ​ពេល​បញ្ចូល​អ័ក្ស ត្រូវ​យក​ពិស្តុង​ទៅ​កម្ដៅ និង​ប្រេង​ឲ្យ​ឡើង​សីតុណ្ហភាព​ដល់ ៧០‑៨០ អង្សា ។

8. ទម្ងន់​នៃ​ប៊ីយែល​មួយ​សម្រាប់ៗ មិន​ត្រូវ​ឲ្យ​លើស​ពី​គ្នា ១៥ ក្រាម ។ នៅ​ពេល​រើ​ចលករ ចាំ​បាច់​ត្រូវ​ពិនិត្យ​មើល​ភាព​បិទ​មិន​ជិត​នៃ​មាត់​ស៊ូប៉ាប់ បើ​មិន​ជិត​ល្អ​ត្រូវ​ផ្សឹក​ឡើង​វិញ ។

ខ. ការ​ផ្លាស់​ប្ដូរ​គូស៊ីនេ​តួរីយ៉ុង និង​គូស៊ីនេម៉ាណឺតុង

បើនៅ​ក្នុង​ចលករ​មាន​សម្ពាធ​ប្រេង​ទាប​នៅ​តាម​ចង្អូរ​ទាំង​ឡាយ មុន​ដំបូង​បង្អស់​យើង​ត្រូវ​ពិនិត្យ​មើល​ស៊ូប៉ាប់ និង​រ៉ូទ័រ​នៃ​កម្រង​ប្រេង​ម៉ាស៊ីន ទុយោ​ប្រេង​ទាំង​ឡាយ និង​ទ្រនាប់​ទាំង​ឡាយ​ក្នុង​ប្រព័ន្ធ​ប្រេង​រំអិល ។

ក្រោយពី​ពិនិត្យ​មើល​លក្ខណៈ​ខូចខាត​ខាងលើ​រួច​ទើប​យើង​ចាប់​ផ្ដើម​ពិនិត្យ​មើ​ គូស៊ីនេ​ម៉ាណឺតុង និង​គូស៊ីនេ​តួរីយ៉ុង គម្លាត​រវាង​គូស៊ីនេ និង​ថ្ពាល់​វិលកាំង​មាន ០,០៦៥‑០,១២៣ មម និង​ថ្ពាល់​នៃ​ប៊ីយែល​វិញ​មាន ០,០៧០‑០,១៣៤ មម ។

តារាង​ក្រុម​តួរីយ៉ុង និង​គូស៊ីនេ​របស់​វិលកាំង

គូស៊ីនេ​តួរីយ៉ុង គូស៊ីនេ​ម៉ាណឺតុង

H (អិន)

Kop

WT

2K

2H

1H

2W (សារ)

1H

2H

2KW (កាសារ)

2H

2H

  1. គូស៊ីនេ​តួរីយ៉ុង
  2. គូស៊ីនេ​ម៉ាណឺតុង

ភ្លៅ​ចលករ និង​គូស៊ីនេ ត្រូវ​ជ្រើសរើស​តាម​ក្រុម​ដូច​ត​ទៅ៖

បើ​ភ្លៅ​ចលករ​ម៉ាក 2K ត្រូវ​ជ្រើសរើស​យក​គូស៊ីនេ​តួរីយ៉ុង​លេខ​២ និង​គូស៊ីនេ​ម៉ាណឺតុង​លេខ​១ ។

  • កម្លាំង​រឹត​គូស៊ីនេ​តួរីយ៉ុង​ស្មើ ២០‑២២ គកហ្វក
  • កម្លាំង​រឹត​គូស៊ីនេ​ប៊ីយែល​ស្មើ ១៤‑១៦ គកហ្វក

គ. ពិនិត្យ និង​កែសម្រួល​ប្រព័ន្ធ​បែងចែក​ឧស្ម័ន

ចំពោះ ​ប្រព័ន្ធ​បែងចែក​ឧស្ម័ន យើង​ត្រូវ​ពិនិត្យ និង​កែសម្រួល​រវាង​ក្បាល​ដង​រែក និង​ស៊ូប៉ាប់ ។ គម្លាត​ត្រូវ​កែសម្រួល​ក្រោយ​ពេល​បន្សឹក​ត្រាក់ទ័រ​ថ្មី​រួច និង​នៅ​គ្រប់​រយៈពេល ៤៨០ ម៉ោង (រយៈពេល​ទី​២ នៃ​ការ​ថែទាំ​ទី​ពីរ TO-2) មិន​តែ​ប៉ុណ្ណោះ​ត្រូវ​តែ​កែសម្រួល​នៅ​ពេល​ដោះ​គុយឡាស់ ស៊ីឡាំង ក្នុង​ករណី​រឹត​ប៊ូឡុង​គុយឡាស់​ត្រូវ​តែ​កែ​សម្រួល​ដែរ និង​ករណី​ដែល​លាន់​ស្នូរ​ក្នុង​គុយឡាស់ ។ គម្លាត​រវាង​ក្បាល​ដង​រែក និង​ស៊ូប៉ាប់​ កែសម្រួល​នៅ​លើ​ចលករ​ក្ដៅ​ដែល​មាន​គម្លាត ០,២៥‑០,៣០ មម (សម្រាប់​ស៊ូប៉ាប់​បឺត និង​ស៊ូប៉ាប់​បញ្ចេញ) ។

របៀប​កែសម្រួល

  1. ដោះ​គំរប​គុយឡាស់
  2. ពិនិត្យ​មើល​ភាព​តឹង​របស់​ខ្ចៅ​ដែល​រឹត​ដង​ស៊ូប៉ាប់
  3. ដាក់​ពិស្តុង​នៃ​ស៊ីឡាំង​ទី​១ ទៅ​ក្នុង​ចំណុច​ស្លាប់​លើ (ស៊ូប៉ាប់​ទាំង​ពីរ​ត្រូវ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជិត)

គម្លាតត្រូវ​កែសម្រួល​ដោយ​បន្ទះ​ខ្នាត ស៊ូប៉ាប់​ត្រូវ​កែសម្រួល​តាម​លំដាប់ ដែល​អាស្រ័យ​ទៅ​លើ​លំដាប់​ឆេះ​នៃ​ស៊ីឡាំង​របស់​ចលករ (១‑៣‑៤‑២) បង្វិល​ភ្លៅ​ចលករ​ពាក់​កណ្ដាល​ជុំ​តាម​ទិស​នៃ​ទ្រនិច​នឡិកា ។ អាច​កែសម្រួល​ដោយ​មធ្យោបាយ​ម៉្យាងទៀត៖

  1. បង្វិល​ភ្លៅ​ចលករ ដល់​ពេល​ស៊ូប៉ាប់​បើក​ចំហរ​ក្នុង​ស៊ីឡាំង​ទី​១ ស៊ូប៉ាប់​បឺត​នៃ​ស៊ីឡាំង​ទី​១ បើក និង​ស៊ូប៉ាប់​បញ្ចេញ​បិទ​ហើយ​កែសម្រួល គម្លាត​ស៊ូប៉ាប់ ៤‑៦‑៧‑៨ (រាប់​ពី​កង្ហា​មក)
  2. បង្វិល​ភ្លៅ​ចលករ ដាក់​ស៊ូប៉ាប់​បឺត​នៃ​ស៊ីឡាំង​ទី​៤ ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​បើក ហើយ​កែសម្រួល​គម្លាត​ស៊ូប៉ាប់ ១‑២‑៣‑៥ ។

ការ​ពិនិត្យ​ភាព​តឹង​របស់​ខ្ចៅ​ដេល​រឹត​គុយឡាស់ ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បន្សឹក​ត្រាក់ទ័រ​ថ្មី និង​ក្នុង​កំឡុង​ពេល​ដែល​ត្រាក់ទ័រ​ធ្វើ​ការ​បាន ៩៦០ ម៉ោង នៃ​ចលករ ការ​ពិនិត្យ​នេះ​ ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ចលករ​មាន​កម្ដៅ​ហើយ​ពិនិត្យ​តាម​លំដាប់​​ដូច​ តទៅ ៖

1 – 2 – 3 – 4 – 5 – 6 – 7 – 8 – 9 – 10 – 11 – 12 – 13 – 14 – 15 – 16

កម្លាំង​ត្រូវ​រិត​ពី ១៦‑១៨ គកហ្វក បន្ទាប់​ពី​ការ​ពិនិត្យ​ភាព​តឹង​រួច​ហើយ ចាំ​បាច់​ត្រូវ​កែសម្រួល​គម្លាត​ស៊ូប៉ាប់ ការ​ដាក់​ស្ពឺ​បែងចែក​ចំហាយ​ត្រូវ​ធ្វើ​ឡើង ទៅ​តាម​ចំណុច​ដែល​មាន​ចំណុច​សម្គាល់​លើ​ស្ពឺ កណ្ដាល ត្រូវ​ដាក់​ឲ្យ​ស៊ី​សង្វាក់​គ្នា និង​ចំណុច​សម្គាល់​នៃ​ស្ពឺ​របស់​ភ្លៅ​ចលករ និង​ភ្លៅ​កាម​នៃ​ស្ពឺ​របស់​ភ្លៅ​បូម​បញ្ឆេះ ។ ការ​ដាក់​ស្ពឺ​បែងចែក​ចំហាយ​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ចំណុច​សម្គាល់​ដែល​មាន​ នៅ​លើ​នោះ ។ ចំណុច​សម្គាល់​នៅ​លើ​ស្ពឺ​បណ្ដែត​(2)​ ត្រូវ​ដាក់​ឲ្យ​ចំ​តម្រុយ​ទៅ​នឹង​ចំណុច​សម្គាល់​លើ​ស្ពឺ​របស់​ចលករ ។

ភ្លៅ​កាម ​(3) និង​ស្ពឺ​បណ្ដែត (2)

ឃ. ការ​កែសម្រួល​ស៊ូប៉ាប់​បង្ហូរ​របស់​តម្រង​ប្រេង​ម៉ាស៊ីន និង​ការ​ប្ដូរ​ប្រេង​បាត​ចលករ

ជាមួយ​នឹង​ចំនួន​ជុំ​មធ្យម​នៃ​ចលករ និង​កម្ដៅ​ពី​ទឹក​ពី ៧៥‑៩៥ oC សម្ពាធ​ប្រេង​ម៉ាស៊ីន​ត្រូវ​មាន​ពី ២‑៣ គកហ្វក/សម ។ បើសិន​ជា​សម្ពាធ​ទាប​ជាង ១ គកហ្វក/សម ចាំ​បាច់​ត្រូវ​បញ្ឈប់​ចលករ និង​រកមូលហេតុ​នៃ​ការ​ខូចខាត ។ ការ​កែសម្រួល​សម្ពាធ​ប្រេង​ម៉ាស៊ីន នៅ​ក្នុង​ប្រព័ន្ធ​ប្រេង​រំអិល ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​រឹត​រ៉ឺស័រ​របស់​ស៊ូប៉ាប់​បង្ហូរ​របស់​តម្រង​ប្រេង​ ម៉ាស៊ីន ។

ការ​ប្ដូរ​ប្រេង​ក្នុង​បាត​ចលករ​ត្រូវ​ធ្វើ​ឡើង​ដូចតទៅៈ

គ្រប់​រយៈពេល ៤៨០ ម៉ោង (រយៈពេល​ទី​២​នៃ​ការ​ថែទាំ​ទី​២ (T.0.2) ក្នុង​ករណី​ដែល​ប្រើ​ប្រេង M10F, M8F2 ឯ​ក្នុង​រយៈពេល ២៤០ ម៉ោង (T.O.2) ក្នុង​ករណី​ដែល​ប្រើ​ប្រេង M10B2, M8B2 (DP-11y) ។

២.៥. ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់​ចលករ

ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់​ចលករ គឺ​ជា​ការ​ធ្វើ​ឲ្យ​ត្រជាក់​ចរន្ត​ទឹក​បង្ខំ ក្នុង​ប្រព័ន្ធ​នេះ​ចាប់​ផ្ដើម​ឡើង​ដោយ​ស្នប់​បូម​ទឹក​រ៉ាឌីយ៉ាទ័រ​ជាមួយ​ គំរប​ដែល​មាន​រន្ធ​បញ្ចេញ​ចំហាយ​ទឹក កង្ហា ទែរម៉ូស្តា​នាឡិកា​ទឹក ទុយោ​ទឹក បំពង់​ទឹក និង​ចង្អូរ​ក្នុង​ចលករ ។

ស្នប់បូម​ទឹក គឺ​ជា​ផ្នែក​សំខាន់​នៃ​ប្រព័ន្ធ​នេះ ដែល​ភ្ជាប់​នឹង​កង្ហា​ស្នប់​នេះ​ស្ថិត​នៅ​ផ្នែក​ខាងមុខ​នៃ​ចលករ (ប្លុក​ស៊ីឡាំង) ។ ក្នុង​ពេល​ដែល​ចលករ​ធ្វើការ ដំណើរ​ការ​ក្នុង​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់ ត្រូវ​បង្កើត​ឡើង​ដោយ​ស្នប់​បូម​ទឹក ។ នៅ​ពេល​ដែល​កម្ដៅ​ទឹក​លើស​ពី ៧០ oC ទឹក​ត្រូវ​ធ្វើ​ដំណើរ​ពី​ប្លុក​ស៊ីឡាំង និង​គុយឡាស់​ទៅ​ធុង​ទឹក​ផ្នែក​ខាង​លើ ដោយ​ឆ្លង​កាត់​ទែរម៉ូស្តា (ដំណើរ​វែង) ។ ទឹក​ដែល​ចេញ​ពី​ប្លុក​ស៊ីឡាំង និង​គុយឡាស់ ត្រូវ​បាន​ធ្វើ​ឲ្យ​ត្រជាក់​ដោយសារ​ខ្យល់​បឺត​របស់​កង្ហា ហើយ​បញ្ជូន​មក​ផ្នែក​ខាង​ក្រោម​នៃ​ធុង​ទឹក ។ ទឹក​ដែល​ត្រជាក់​នេះ ត្រូវ​បាន​បញ្ជូន​ពី​ផ្នែក​ក្រោម​នៃ​ធុង​ទឹក ដោយ​ស្នប់​បូម​ទឹក ទៅ​ប្លុក​ស៊ីឡាំង​វិញ ។ ពេល​ដែល​កម្ដៅ​ទឹក​ទាប​ជាង ៧០ oC ទែរម៉ូស្តា​បិទដោយ​ខ្លួន​ឯង ឯ​ដំណើរ​ទឹក​ត្រូវ​ឆ្លង​កាត់​តាម​ផ្លូវ​ខ្លី ។

ប្រព័ន្ធ​ប្រេង​រំអិល

ក្នុងចលករ​ត្រូវ​ប្រើ​ប្រាស់​ដោយ​ប្រព័ន្ធ​ប្រេង​រំអិល ។ មួយ​ផ្នែក​នៃ​ចលករ ត្រូវ​រំអិល​ដោយ​មាន​សម្ពាធ និង​មួយ​ផ្នែក​ទៀត​គ្មាន​សម្ពាធ (ស្រក់) ។ កង​ឃ្លី​ភ្លៅ​ចលករ កង​ឃ្លី​ភ្លៅ​កាម​ កង​ឃ្លី​របស់​ស្ពឺ​កណ្ដាល ស្ពឺ​បញ្ជា​ភ្លៅ​កូន​ជ្រូក និង​ប្រព័ន្ធ​បញ្ជា​ស៊ូប៉ាប់ គឺ​បាន​រំអិល​ដោយ​ប្រេង​មាន​សម្ពាធ ដែល​បាន​បញ្ជូន​ពី​ស្នប់​បូម​ប្រេង​រំអិល ។ សឺមី ពិស្តុង ក្រវាត់​ពិស្តុង ភ្លៅ​កាម ត្រូវ​បាន​រំអិល​ដោយ​ប្រេង​បាច ។

ប្រព័ន្ធប្រេង​រំអិល​ផ្គុំ​ឡើង​ពី​ស្នប់​បូម​ប្រេង​រំអិល ដែល​មាន​ស្ពឺ​បញ្ជា (ដំណើរ​ប្រេង​ក្នុង​ប្រព័ន្ធ គឺ​ដំណើរ​វិល) សម្ពាធ​ប្រេង​ម៉ាស៊ីន​ដែល​បញ្ជូន​ពី​ស្នប់​ទៅ​រ៉ាឌីយ៉ាទ័រ​ប្រេង​សម្រាប់​ ធ្វើ​ឲ្យ​ត្រជាក់ និង​មាន​នាឡិកា​ប្រេង​សម្រាប់​ពិនិត្យ​សម្ពាធ​ក្នុង​ប្រព័ន្ធ ។

ស្នប់​បូម​ប្រេងៈ គឺ​ជា​ប្រភេទ​ស្នប់​ប្រើ​ដោយ​សំណុំ​ស្ពឺ ។ ស្ពឺ​នាំ​របស់​ស្នប់​ភ្ជាប់​នៅ​លើ​ភ្លៅ​តូច​មួយ ។ ឯ​ស្ពឺ​កាម​វិល​ដោយ​សេរី នៅ​លើ​អ័ក្ស​ដែល​ភ្ជាប់​ទៅ​នឹង​តួ​របស់​ស្នប់ ។ ស្នប់​ចាប់​ភ្ជាប់​ទៅនឹង​គំរប​របស់ គូស៊ីនេ​តួរីយ៉ុង​ខាងមុខ ។ ការ​បង្វិល​នៃ​ស្ពឺ​របស់​ស្នប់​បូម​ប្រេង​នេះ កើត​មាន​ចលនា​បាន​ដោយ​សារ​ស្ពឺ​របស់​ចលករ ។

តម្រង​ប្រេង​ម៉ាស៊ីនៈ ចាប់​ភ្ជាប់​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ជញ្ជាំង​របស់​ចលករ ។ រ៉ូទ័រ​របស់​តម្រង​ប្រេង​ម៉ាស៊ីន ចាប់​នៅ​លើ​អ័ក្ស​រ៉ូទ័រ ហើយ​រឹត​ភ្ជាប់​ដោយ​អេគ្រូ ។ រ៉ូទ័រ​វិល​ឡើង​ដោយសារ​កម្លាំង​ដែល​កកើត​ឡើង​ពី​ការ​បាញ់​ប្រេង​ចេញ​ពី​ រន្ធ ។ ក្រោម​កម្លាំង​រង្វិល ធូលី ឬ​កម្ទេច​ដែល​នៅ​ក្នុង​ប្រេង​ត្រូវ​ជះ​ទៅ​ជាប់​នឹង​ជញ្ជាំង​នៃ​ រ៉ូទ័រ ។

រ៉ាឌីយ៉ាទ័រ​ប្រេងៈ ប្រើសម្រាប់​បន្ថយ​កម្ដៅ​ប្រេង ។ វា​ចាប់​ភ្ជាប់​ពី​ខាង​មុខ​ធុង​ទឹក ។ រ៉ាឌីយ៉ាទ័រ​ប្រេង​ផ្គុំ​ឡើង​ពី​បំពង់​ផ្ដេក​ពីរ​ជួរ ។ ប្រេង​ហូរ​ចេញ​ និង​ចូល​តាម​បំពង់​ប្រេង ។ នៅ​ទុយោ​បញ្ចេញ​ប្រេង មាន​ឆ្នុក​សម្រាប់​បង្ហូរ​ប្រេង​ចេញ​ពី​រ៉ាឌីយ៉ាទ័រ (ក្រោម​រ៉ាឌីយ៉ាទ័រ) ។

ចលនា​របស់​ប្រព័ន្ធ​ប្រេង​រំអិលៈ ក្នុង​ពេល​ចលករ​ធ្វើការ ប្រេង​ដែល​ត្រជាក់​ឆ្លង​កាត់​ស៊ូប៉ាប់​ប៊ីប៉ាស់​ចូល​តាម​សម្រួល​ទៅ​ក្នុង​ ចង្អូរ​ប្រេង​របស់​ចលករ ។ ស៊ូប៉ាប់​ប៊ីប៉ាស់​មិន​កែសម្រួល​ទេ (កែសម្រួល​ពី​រោង​ចក្រ​ដើម​រួច​ហើយ) ។

ស៊ូប៉ាប់​ការពារ​របស់​តម្រង​ប្រេង​ម៉ាស៊ីនៈ សម្រាប់​កែសម្រួល​សម្ពាធ​ពី ៦,៥‑៧ គកហ្វក/សម និង​ប្រើ​សម្រាប់​ទប់​ទល់​សម្ពាធ​ដែល​កើត​ឡើង​មុន​ចូល​រ៉ូទ័រ​របស់​តម្រង​ប្រេង ។ ក្នុង​ករណី​ដែល​សម្ពាធ​ឡើង​លើសពី ៧ គកហ្វក/សម ពេល​ចូល​ទៅ​ក្នុង​រ៉ូទ័រ ប្រេង​ដែល​មិន​ទាន់​សម្អាត​ត្រូវ​ចូល​ទៅ​ក្នុង​កាទែរ ដោយ​ឆ្លង​កាត់​ស៊ូប៉ាប់​ការពារ ។

ស៊ូប៉ាប់​បង្ហូរ​កែសម្រួល​សម្ពាធ​ពី ២‑៣ គកហ្វក/សម និង​ប្រើ​សម្រាប់​ទប់ទល់​សម្ពាធ​ប្រេង ដែល​​កើត​ឡើង​លើស​ពី​ការ​កំណត់​នៅ​ក្នុង​ចង្អូរ​ចលករ ។ ប្រេង​ដែល​លើស​ពី​សេចក្ដី​ត្រូវ​ការ ហូរ​ចូល​ទៅ​ក្នុង​កាទែរ​តាម​រយៈ​ស៊ូប៉ាប់ ។ ឯ​ប្រេង​ដែល​ចូល​ទៅ​ក្នុង​ចលករ ត្រូវ​ឆ្លង​កាត់​តាម​រន្ធ​របស់​តួ​តម្រង​ប្រេង ។ ប្រេង​ដែល​ស្អាត​នៅ​ក្នុង​តម្រង​ប្រេង និង​ប្រេង​ដែល​ត្រជាក់​នៅ​ក្នុង​រ៉ាឌីយ៉ាទ័រ ហូរ​ចូល​ទៅ​ក្នុង​ចង្អូរ​របស់​ចលករ និង​បញ្ជូន​ទៅ​គូស៊ីនេ ប៉ាលីយេ ទាំងអស់​របស់​ភ្លៅ​ចលករ និង​គូស៊ីនេ​ចលករ ។

ប្រេង​ដែល​សើម​គូស៊ីនេ​ប៉ាលីយេ​ទាំងអស់ ត្រូវ​បាន​បញ្ជូន​តាម​រន្ធ​តូចៗ ទៅ​គូស៊ីនេ​ប៊ីយែល​ទៀត ។ ប្រេង​ដែល​ចេញ​ពី​គូស៊ីនេ​ប៉ាលីយេ​ទី​១ ត្រូវ​ហូរ​ចូល​តាម​រន្ធ​ពិសេស​ទៅ​គូស៊ីនេ​របស់​ពីញ៉ុង​កណ្ដាល និង​ពីញ៉ុង​ភ្លៅ​បញ្ជា​កូន​ជ្រូក ។ ផ្នែក​ទាំង​ឡាយ​នៃ​ប្រព័ន្ធ​សូប៉ាប់ ត្រូវ​បាន​រំអិល​ដោយ​ប្រេង​ដែល​បញ្ជូន​ពី​រន្ធរបស់​ភ្លៅ​កាម​តាម​រន្ធ​ដែល​ នៅ​ក្នុង​ប្លុក​ស៊ីឡាំង និង​គុយឡាស់​បំពង់​ពិសេស​ដែល​នៅ​ក្នុង​ចង្អូរ​របស់​ផ្លូវ​ដង​រែក ។ ការ​ពិនិត្យ​សម្ពាធ​ប្រេង​នៅ​ក្នុង​ប្រព័ន្ធ​នេះ ត្រូវ​មើល​ទៅ​តាម​នាឡិកា​ប្រេង ។

២.៦. ប្រព័ន្ធ​ផ្គត់ផ្គង់​របស់​ចលករ

ប្រព័ន្ធផ្គត់ផ្គង់​របស់​ចលករ ប្រើ​សម្រាប់​បញ្ជូន​ប្រេង ខ្យល់​ដែល​ស្អាត ។ ប្រព័ន្ធ​ផ្គត់​ផ្គង់​ផ្គុំ​ឡើង​ដោយ​ប្រព័ន្ធ​ខ្យល់ និង​ប្រព័ន្ធ​ប្រេង​ម៉ាស៊ូត ។

ប្រព័ន្ធសម្អាត​ខ្យល់ ផ្គុំ​ឡើង​ពី​តម្រង​ដែល​មាន​សំណាញ់​ធំ សំណាញ់​តូច​ និង​ខ្យល់ ។ នៅ​ក្នុង​បំពង់​នាំ​ខ្យល់​ចូល​ទៅ​ក្នុង​ស៊ីឡាំង មាន​បន្ទះ​សម្រាប់​បិទ​ខ្យល់​ពន្លត់​ម៉ាស៊ីន ក្នុង​ករណី​ដែល​មាន​ការ​ខូចខាត​អ្វី​មួយ ដែល​គេ​បញ្ជា​ពី​កាបីន ។ ក្រោម​អំពើ​នៃ​ចលករ​ដែល​ធ្វើការ វា​បឺត​ខ្យល់​ចូល​ទៅ​បំពង់​ប្រេង តម្រង​សំណាញ់​ធំ​ដែល​សម្រាប់​ច្រោះ​ធូលី​ធំ បន្ទាប់​មក​ចូល​ទៅ​ក្នុង​សំណាញ់​តូច ។​ ខ្យល់​ដែល​បាន​សម្អាត​នៅ​ក្នុង​តម្រង​ខ្យល់​នេះ ត្រូវ​បញ្ជូន​ទៅ​ក្នុង​ស៊ីឡាំង​ដោយ​ឆ្លង​កាត់​តាម​បំពង់​នាំ​ខ្យល់​ ចូល ។ ប្រព័ន្ធ​បញ្ចេញ​ផ្សែង ផ្គុំ​ឡើង​ដោយ​បំពង់​នាំ​ខ្យល់​ចេញ និង​បំពង់​ផ្សែង ។

ក. ប្រព័ន្ធ​ផ្ដល់​ប្រេង​ឥន្ធនៈ

ផ្គុំឡើង​ដោយ​ធុង​ប្រេង​ពីរ (១៣០ លីត្រ) តម្រង​ប្រេង​ទី​១ ទី​២ បូម​បញ្ឆេះ ចំពុះ​បញ្ឆេះ ទុយោ​ប្រេង សម្ពាធ​ខ្ពស់ និង​សម្ពាធ​ទាប ។ បូម​បញ្ឆេះ YTH-5 គឺ​ជា​ប្រភេទ​បូម​បញ្ឆេះ សម្ពាធ​ខ្ពស់​មាន​ថ្នោល​ស្នប់​បួន ។ បូម​បញ្ឆេះ​នេះ​ចាប់​ភ្ជាប់​នឹង​ជញ្ជាំង​ខាង​ឆ្វេង​របស់​ចលករ ហើយ​ធ្វើ​ចលនា​ក្រោម​អំពើ​នៃ​ភ្លៅ​ចលករ តាម​រយៈពីញ៉ុង​បែង​ចែក​ចំហាយ ។

បូមបញ្ឆេះ YTH-5 ប្រើ​សម្រាប់​បញ្ជូន​ប្រេង​ទៅ​ក្នុង​បន្ទប់​ឆេះ​ក្រោម​សម្ពាធ​ខ្ពស់ ដោយ​ឆ្លង​កាត់​តាម​ចំពុះ​បញ្ឆេះ ។ ការ​បញ្ជូន​ប្រេង​ខ្លាំង ឬ​តិច អាស្រ័យ​ទៅនឹង​ចំនួន​ជុំ​ចលករ បូម​បញ្ឆេះ​ទាក់ទង​នឹង​ឧបករណ៍​មួយ ដែល​មាន​រ៉េគូឡាទ័រ និង​ស្នប់​បូម​ដៃ ។

  1. រ៉េគូឡាទ័រ​បូម​បញ្ឆេះ គឺ ​ជា​ប្រភេទ​បូម​បញ្ឆេះ​ដែល​ផ្ដល់​ប្រេង​ទៀងទាង់​ដោយ​កម្លាំង​មេកានិច ការ​ផ្លាស់​ប្ដូរ​កម្លាំង​ប្រេង ដែល​បញ្ជូន​ទៅ​ក្នុង​បន្ទប់​ឆេះ អាស្រ័យ​ទៅ​នឹង​កម្លាំង​របស់​ចលករ​ដែល​បញ្ជា​ចំនួន​​ជុំ​ចលករ​ដោយ​អ្នក​ បើកបរ ។ រ៉េគូឡាទ័រ​បូម​បញ្ឆេះ​ចាប់​ជាប់​ផ្នែក​ខាង​ក្រោយ​បូម​បញ្ឆេះ ។
  2. ស្នប់​បូម​ដៃ ប្រើ​សម្រាប់​ធានា​នូវ​ការ​បញ្ជូន​ប្រេង​ពី​ធុង​ទៅ​បូម​បញ្ឆេះ​ក្រោម​សម្ពាធ និង​សម្រាប់​បឺត​ប្រេង​ចូល​ក្នុង​តម្រង ។ ស្នប់​ដៃ​ជា​ប្រភេទ​ពិស្តុង​ដែល​មាន​ថ្នោល​រាប​ស្មើ ។ ស្នប់​នេះ​ចាប់​ភ្ជាប់​ទៅ​នឹង​តួ​របស់​បូម​បញ្ឆេះ ។
  3. ចំពុះ​បញ្ឆេះ គឺ​ជា​ប្រភេទ FD-22 ដែល​មាន​អង្កត់​ផ្ចិត​ម្ជុល​មួយ​បាញ់​ប្រេង ០,៣២ មម ។ ចំនួន​រន្ធ​របស់​ម្ជុល​មាន​បួន ។

ប្រេងដែល​ចេញ​ពី​បូម​បញ្ឆេះ ចូល​ទៅ​ក្នុង​ចំពុះ​បញ្ឆេះ​ដោយ​ឆ្លង​កាត់​ទុយោ​ដែល​មាន​សម្ពាធ​ខ្ពស់ ។ បន្ទាប់​មក​ទៀត​ដោយ​ឆ្លង​កាត់​តាម​តម្រង និង​ចង្អូរ​ប្រេង ធ្លាក់​ចូល​ទៅ​ក្នុង​ប្រហោង​មួយ​ដែល​ស្ថិត​នៅ​ចន្លោះ​ម្ជុល និង​តួ​ចំពុះ​បញ្ឆេះ ។ កាលណា​សម្ពាធ​ប្រេង ដែល​មាន​អំពើ​ទៅលើ​ផ្ទៃ​រាង​សាជី​របស់​ម្ជុល កើន​គ្រប់គ្រាន់​ល្មម​នឹង​សង្កត់​កម្លាំង​រ៉ឺស័រ​ម្ជុល​ហើប​ឡើង ប្រេង​នៅ​ក្នុង​ប្រហោង​ក៏​ព្រួស ហើយ​បញ្ជូន​ទៅ​ក្នុង​បន្ទប់​ឆេះ ។ សម្ពាធ​ប្រេង​ដែល​ព្រួស​ចេញ​ពី​ចំពុះ​បញ្ឆេះ​ត្រូវ​មាន​ប្រហែល ១៧៥ គកហ្វក/សម ។ ម្ជុល​ហើប​ឡើង​មាន​កំណត់​ពី ០,២០‑០,២៦ មម ។

តម្រង​ប្រេង​ទី​១  នៅក្នុង​តួ​នៃ​តម្រង​ប្រេង មាន​សន្ទះ​សម្រាប់​ច្រោះ​ប្រេង ។ នៅ​ផ្នែក​ខាង​ក្រោម មាន​បន្ទះ​ដែក​សម្រាប់​ទប់​លំនឹង​ប្រេង ។ ប្រេង​មក​ពី​ធុង​ ឆ្លង​កាត់​តាម​ទុយោ​ដែល​មាន​សម្ពាធ​ទាប ចូល​ទៅ​តួ​របស់​តម្រង​ បន្ទាប់​មក​ចូល​ទៅ​ផ្នែក​ខាង​ក្នុង​នៃ​តួ​តម្រង ។ កម្ទេច​ធូលី និង​ទឹក ធ្លាក់​ចូល​ទៅ​ផ្នែក​ខាង​ក្រោម​នៃ​បន្ទះ​ទប់ ។ កម្ទេច​ធូលី និង​ទឹក​នេះ ត្រូវ​បង្ហូរ​នៅ​ពេល​អនុវត្ត​កិច្ច​ថែរក្សា​តាម​រន្ធ​បង្ហូរ (រយៈពេល ៦០ ម៉ោង) ។

តម្រង​ប្រេង​ទី​២  សម្រាប់សម្អាត​ប្រេង​លើក​ទី​២ មុន​ពេល​បញ្ចូល​ទៅ​បូម​បញ្ឆេះ ។ នៅ​ក្នុង​តួ​តម្រង​មាន​សន្ទះ​ក្រដាស ៣ ជាន់ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ផ្ចិត​ដោយ​ទ្រនាប់​កៅស៊ូ ។ ធូលី​ត្រូវ​បាន​បង្ហូរ​ចេញ​ពី​តម្រង​ឆ្លងកាត់​ប្រហោង​ដែល​នៅ​ក្នុង​តួ ហើយ​បិទ​ដោយ​ប៊ូឡុង (រយៈពេល ២៤០ ម៉ោង) ។ បំពង់​ដែល​ស្ថិត​នៅ​លើ​តម្រង ប្រើ​ប្រាស់​សម្រាប់​បញ្ចេញ​ខ្យល់ ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រេង​ឥន្ធនៈ ។ ការ​ប្ដូរ​សន្ទះ​ច្រោះ​ប្រេង​ក្នុង​តម្រង​នេះ មិន​ត្រូវ​លើស​ពី ១.៥០០ ម៉ោង​ឡើយ ។ រយៈពេល ៩៦០ ម៉ោង​ចលករ ត្រូវ​លាង​តម្រង​ប្រេង​ទី​១ ។

ខ. ចលនា​របស់​ប្រព័ន្ធ​ប្រេង​ឥន្ធនៈ  

ក្រោមអំពើ​មួយ​ប្រើ​ដោយ​ស្នប់​បូម​ដៃ ប្រេង​ចេញ​ពី​ធុង​ដោយ​ឆ្លង​កាត់​តាម​តម្រង​ទី​១ ចូល​ទៅ​ក្នុង​បូម​ដៃ បន្ទាប់​មក​ចូល​ទៅ​ក្នុង​តម្រង​ប្រេង​ទី​២ ។ បូម​បញ្ឆេះ​ដោយ​អាស្រ័យ​នឹង​ចលនា​របស់​ចលករ បាន​បញ្ជូន​ប្រេង​តាម​ទុយោ​ដែល​មាន​សម្ពាធ​ខ្ពស់​ទៅ​ចំពុះ​បញ្ឆេះ ដែល​មាន​នាទី​សម្រាប់​ព្រោះ​ប្រេង​ទៅ​ក្នុង​បន្ទប់​ឆេះ​របស់​ចលករ​ ។ ប្រេង​ដែល​នៅ​សល់​ពី​ការ​បញ្ជូន​ទៅ​បន្ទប់​ឆេះ នៅ​ក្នុង​ចំពុះ​បញ្ឆេះ ត្រូវ​បាន​បញ្ចេញ​តាម​ទុយោ​ទៅ​ធុង​ប្រេង​វិញ ។

ការពិនិត្យ​ និង​កែសម្រួល​នៃ​មុំ​ផ្ដើម​ឆេះ​នៅ​លើ​ចលករៈ ការពិនិត្យ​មុំ​ផ្ដើម​ឆេះ​នៅ​លើ​ចលករ​ដោយ​បូម​បញ្ឆេះ ត្រូវ​ធ្វើ​ឡើង​ដូច​តទៅ៖

  1. ទាញ​ដៃ​បញ្ជា​ល្បឿន​ប្រេង​ទៅ​ក្នុង​ស្ថានភាព​មួយ​ខ្ពស់​បំផុត ។
  2. ផ្ដាច់ទុយោ​ដែល​មាន​សម្ពាធ​ខ្ពស់​ទី​១ ដែល​បញ្ជូន​ប្រេង​ពី​បូម​បញ្ឆេះ​ទៅ​ស៊ីឡាំង ហើយ​នៅ​កន្លែង​នោះ​ត្រូវ​ដាក់​ទុយោ​ជ័រ​ដែល​មាន​អេគ្រូ ដែល​ត​ដោយ​បំពង់​កែវ​ពីរ ខាងលើ​ដែល​មាន​អង្កត់​ផ្ចិត​ពី ១០០‑២០០ មម ។
  3. បង្វិល​ភ្លៅ​ចលករ​ដោយ​សោរ​រហូត​ដល់​ពេល​ប្រេង​ឡើង​តាម​បំពង់​កែវ​ដោយ​គ្មាន​ពពុះ​ខ្យល់ ។
  4. លុះ​បញ្ចេញ​ប្រេង​ពី​បំពង់​កែវ​រួច ត្រូវ​បង្វិល​ភ្លៅ​ចលករ​យឺតៗ​តាម​បណ្ដោយ​ទ្រនិច​នាឡិកា ដោយ​តាម​ដាន​កំពស់​ប្រេង​នៅ​ក្នុង​បំពង់ ។ ក្នុង​ពេល​ដែល​ប្រេង​ចាប់​ផ្ដើម​ចេញ​ពី​ក​បូម​បញ្ឆេះ​មក​បំពង់ ត្រូវ​បញ្ឈប់​ការ​បង្វិល​ភ្លៅ​ចលករ ។
  5. បន្ធូ​ប៊ូឡុង​សម្រាប់​ស៊ក​កង់​យោង​ដែល​នៅ​លើ​ប្រអប់​កង់​យោង​ចេញ ហើយ​ស៊ក​វា​ពី​ចុង​ម្ខាង​ចូល​ទៅ​ក្នុង​ប្រហោង​នេះ​វិញ​ឲ្យ​ដល់​កង់​ យោង ។ បង្វិល​កង់​យោង​បន្តិច​ម្ដងៗ​រហូត​ដល់​ប៊ូឡុង​នេះ​ចូល​ទៅ​ក្នុង​ប្រហោង​នៃ​ កង់​យោង (​មាន​ន័យ​ថា​ពិស្តុង​នៃ​ស៊ីឡាំង​ទី​១ របស់​ចលករ​ស្ថិត​នៅ​ជិត​ដល់​ចំណុច​ស្លាប់​លើ​នៃ​មុំ​ផ្ដើម​ឆេះ​ស្មើ​នឹង ២៦ ដឺក្រេ ដល់​ចំណុច​នឹង (ស្លាប់​លើ) ។ បើសិនជា​ពិស្តុង​ឡើង​ដល់​កំណត់​ចំណុច​នឹង (ស្លាប់​លើ) ហើយ​មុំ​ផ្ដើម​ឆេះ​មិន​ស្មើ​នឹង ២៦ ដឺក្រេ គឺ​មាន​ន័យ​ថា ខ្ចៅ​ស្នូល មិន​ចូល​ទៅ​ក្នុង​ប្រហោង​នៃ​កង់​យោង​ទេ ដូច្នេះ​ត្រូវ​កែសម្រួល គឺ​ត្រូវ​ប្ដូរ​រន្ធ​ថាស​សម្ព័ន្ធ​ដែល​ភ្ជាប់​ទៅ​នឹង​ស្ពឺ (ពីញ៉ុង) បញ្ជា​បូម​បញ្ជេះ ។

ការ​កែសម្រួល​មុំ​ផ្ដើម​ឆេះ​នៅ​លើ​ចលករ​ដោយ​បូម​បញ្ឆេះ​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម៖

  1. ដោះ​គំរប​របស់​បូម​បញ្ឆេះ​ហើយ​មួល​ប៊ូឡុង​ពីរ​ចេញ
  2. ដាក់​កន្លាស់​ឲ្យ​ចូល​ទៅ​ក្នុង​ប្រហោង​កង់​យោង
  3. ដោយជំនួយ​ពីសោរ​ត្រូវ​បង្វិល​ភ្លៅ​បូម​បញ្ឆេះ និង​ថាស​សម្ព័ន្ធ​តាម​បណ្ដោយ​ទ្រនិច​នាឡិកា​រហូត​ដល់​ប្រេង​ចេញ​ពី​ក​បូម​ បញ្ឆេះ​ទៅ​ក្នុង​បំពង់​កែវ ។
  4. ពេល​ដែល​ពីញ៉ុង​បញ្ជា​ភ្លៅ​បូម​បញ្ឆេះ​ចូល​ស៊ី​សង្វាក់​ទៅ​នឹង​ថាស​សម្ព័ន្ធ ត្រូវ​មួល​ប៊ូឡុង​២​រឹត​ចូល​វិញ និង​ដាក់​ដែក​បន្ទះ​ទប់ ។
  5. ចាប់ទុយោ​បាញ់​ប្រេង​សម្ពាធ​ខ្ពស់​ទៅ​បូម​បញ្ឆេះ​វិញ និង​ចាប់​ប៊ូឡុង​ស៊ក​កង់​យោង​ចូល​វិញ ។ ដាក់​អ្វី​ដែល​ដោះ​ចេញ​ឲ្យ​ចូល​នៅ​កន្លែង​ដើម​វិញ ។ បន្ទាប់​ពី​ដាក់​ត្រឹមត្រូវ​ហើយ ត្រូវ​កែសម្រូល​ប៊ូឡុង​ទប់​ភ្លៅ​បូម​បញ្ឆេះ ។ ការ​កែសម្រួល​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​មួល​ប៊ូឡុង កែសម្រួល​លើ​គំរប​នៃ​ប្រអប់​ផ្នែក​ខាង​មុខ​បូម​បញ្ឆេះ​ឲ្យ​តឹង​ទៅ​នឹង​បន្ទះ ​ទប់ បន្ទាប់​មក​ត្រូវ​មួល​បន្ថយ ២ ជុំ មក​វិញ ហើយ​រឹត​អេគ្រូ​ភ្ជាប់ ។

ការ​កែសម្រួល​មុំ​ផ្ដើម​ឆេះ ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ប្ដូរ​បូម​បញ្ឆេះថ្មី និង​ពេល​ជួសជុល​បូម​បញ្ឆេះ​រួច ។

២.៧. ការ​បន្សឹក​ចលករ

ចលករនៅ​លើ​ត្រាក់ទ័រ​ថ្មី​ត្រូវ​ឆ្លង​តាម​ការ​បន្សឹក ។ ការ​បន្សឹក​ចលករ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល ១៥ នាទី ដោយ​បញ្ឆេះ​ចលករ​តែ​ឯង ហើយ​បង្កើន​ចំនួន​ជុំ​បន្តិច​ម្ដងៗ រហូត​ដល់​កម្រិត​ធំ​បំផុត នៃ​ចំនួន​ជុំ​វីល្លឺកាំង ។ បន្ទាប់​មក​ត្រូវ​ធ្វើ​ការ​បន្សឹក ចំនួន ៣០ ម៉ោង ជាមួយនឹង​ចលនា​ត្រាក់ទ័រ ដោយ​ផ្លាស់​ប្ដូរ​កម្លាំង​ទាញ និង​ល្បឿន​គ្រប់​លេខ ទាំង​ទៅ​មុខ និង​ថយ​ក្រោយ ព្រមទាំង​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីដ្រូលិក​ដោយ​បំពាក់​ឧបករណ៍​ផ្សេងៗ ប្រើ​ចំពោះ​ការងារ​ស្រាលៗ ដូចជា​អូស​រឺម៉ក​ដែល​មាន​ទម្ងន់ ២‑៣ តោន ឬ​បំពាក់​នង្គ័ល ។ ក្នុង​ការ​បន្សឹក​នៅ​រយៈពេល​ខាង​លើ​នេះ តាម​ដាន​ពិនិត្យ​មើល​នាឡិកា​ផ្សេងៗ ដែល​នៅ​កនុង​បន្ទប់​បើកបរ ។ បន្ទាប់​ពី​ការ​បន្សឹក​នេះ​ ត្រូវ​ធ្វើការ​ពិនិត្យ និង​កែសម្រួល​ដូច​ត​ទៅ៖

  1. នៅ​លើ​ចលករ​ក្ដៅ​ត្រូវ​រឹត​អេគ្រូគុយឡាស់​តាម​លំដាប់​ដែល​មាន​ពី​មុន និង​កែសម្រួល​គម្លាត​ស៊ូប៉ាប់​ឲ្យ​ត្រឹមត្រូវ ។
  2. ប្ដូរ​ប្រេង​រំអិល​ក្នុង​បាត​ចលករ​ក្នុង​បូម​បញ្ឆេះ និង​លាង​តម្រង​ប្រេង​រំអិល
  3. សម្អាត​រ៉ូទ័រ​នៃ​តម្រង​ម៉ាស៊ីន
  4. សម្អាត​តម្រង​សំណាញ់​ខ្យល់ (ដោះ​លាង)
  5. រឹត​ប៊ូឡុង​ទាំងឡាយ​ដែល​ចាប់​ភ្ជាប់​ផ្នែក​ផ្សេងៗ​នៅ​ជុំ​វិញ​ត្រាក់ទ័រ ។

២.៨. ការ​ថែរក្សា និង​ជូសជុល​ចលករ

ការ​អនុវត្ត​កិច្ច​ថែរក្សា​ត្រូវ​ធ្វើ​ចាំបាច់​សម្រាប់​ធានា​នូវ​ការងារ​របស់​ ចលករ​ឲ្យ​ស្ថិត​នៅ​សភាព​ធម្មតា ។ កិច្ច​ថែរក្សា​ចែក​ចេញ​ជា ៖

  1. ការ​ថែរក្សា​រៀង​រាល់​ថ្ងៃ (៨‑១០ ម៉ោង)
  2. ការ​ថែរក្សា​លើក​ទី​១ រយៈពេល ១០០ ម៉ោង
  3. ការ​ថែរក្សា​លើក​ទី​២ រយៈពេល ៥០០ ម៉ោង
  4. ការ​ថែរក្សា​លើក​ទី​៣ រយៈពេល ១.០០០ ម៉ោង

ចំណុច ​ពិសេស​ ការ​ប្រើ​ប្រាស់​ចលករ​ដោយ​មិន​អនុវត្ត​នូវ​កិច្ច​ថែរក្សា​នេះ​មិន​អនុញ្ញាត​ ឡើយ ។ មុន​ពេល​អនុវត្ត​កិច្ច​ថែរក្សា​ត្រូវ​ចាំ​បាច់​លាង​សម្អាត​ចលករ ។

កិច្ច​ថែរក្សា​ប្រចាំ​ថ្ងៃ (៨‑១០ ម៉ោង) ពិនិត្យ​កម្រិត​ប្រេង​នៅ​ក្នុង​កាទែរ និង​ទឹក​នៅ​ក្នុង​ធុង​ទឹក ។ បើ​ឃើញ​ខ្វះ​ត្រូវ​ចាក់​បំពេញ ។

ការ​ថែរក្សា​លើក​ទី​១ (រយៈពេល ១០០ ម៉ោង)

  1. ពិនិត្យ និង​ចាក់​បំពេញ បើ​សិន​ខ្វះ
    • ប្រេង​ក្នុង​បាត​ចលករ
    • ប្រេង​នៅ​ក្នុង​បូម​បញ្ឆេះ
  2. បូម​ខ្លាញ់ កង​ឃ្លី​របស់​ស្នប់​បូម​ទឹក
  3. ពិនិត្យ​ និង​កែសម្រួល​កម្រិត​ដក់​ខ្សែពាន​ផ្លិត​ទឹក
  4. បង្ហូរ​កម្ទេច​ចេញ​ពី​តម្រង​ទី​១
  5. ពិនិត្យ​កម្រិត​ប្រេង និង​គុណភាព​ប្រេង​នៅ​ក្នុង​តម្រង​ខ្យល់ ។

ក្នុង​ករណី​ចាំ​បាច់​ត្រូវ​ចាក់​បន្ថែម ឬ​ប្ដូរ​ប្រេង​នេះ (រយៈពេល ១២០ ម៉ោង) ។

ការ​ថែរក្សា​លើក​ទី​២ (៥០០ ម៉ោង)

  1. ពិនិត្យ ឬ​កែសម្រួល ក្នុង​ករណី​ចាំ​បាច់​នូវ ៖
    • ខ្សែ​ពាន​ផ្លិត​ទឹក
    • ស៊ូប៉ាប់​ចលករ
  2. ប្ដូរ​ប្រេង​រំអិល
    • បាត​ចលករ
    • បាត​បូម​បញ្ឆេះ
  3. លាង​សម្អាត​រ៉ូទ័រ តម្រង​ប្រេង​ម៉ាស៊ីន
  4. លាង​សម្អាត​តម្រង​ខ្យល់ៈ ពិនិត្យ​មើល​គុណភាព​ប្រេង​ក្នុង​បាត​តម្រង​ខ្យល់​ បើ​ចាំបាច់​ត្រូវ​ប្ដូរ​ប្រេង ។
  5. បូម​ខ្លាញ់​កង​ឃ្លីក​បូម​ទឹក
  6. បង្ហូរ​កម្ទេច​កម្ទីរ​ចេញ​ពី៖
    • ធុង​ប្រេង​ម៉ាស៊ូត
    • តម្រង​ប្រេង​ទី​១ និង​ទី​២
  7. ពិនិត្យ​មើល​ទឹក​ក្នុង​ធុង

ការ​ថែរក្សា​បច្ចេកទេស​លើក​ទី​៣ (គ្រប់​រយៈពេល ១.០០០ ម៉ោង)

  1. រឹត​ប៊ូឡុងគុយឡាស់
  2. ពិនិត្យ បើ​ចាំបាច់​ត្រូវ​កែសម្រួល ៖
    • គម្លាត​ស៊ូប៉ាប់
    • សម្ពាធ​ចំពុះ​បញ្ឆេះ (១៧៥ ± ៥ គកហ្វក/សម)
  3. យក​បូម​បញ្ឆេះ​ទៅ​ពិនិត្យ​មើល​នៅ​រោងជាង
  4. ប្ដូរ​ប្រេង​បាត​ចលករ (និង​លាង​រន្ធ​បង្ហុយ)
    • ប្ដូរ​ប្រេង​បាត​បូម​បញ្ឆេះ
  5. លាង​សម្អាត​រ៉ូទ័រ, តម្រង​ប្រេង​ម៉ាស៊ីន
  6. លាង​សម្អាត​តម្រង​ខ្យល់
    • ប្ដូរ​ប្រេង​តម្រង​ខ្យល់
    • ពិនិត្យ​មើល​ភាព​ផ្ជិត​របស់​ប្រព័ន្ធ​ផ្គត់ផ្គង់​ដោយ​ខ្យល់
  7. លាង​តម្រង​ប្រេង​ទី​១
  8. បូម​ខ្លាញ់​កង​ឃ្លី, ស្នប់​បូម​ទឹក
  9. បង្ហូរ​កម្ទេច​ចេញ​ពី​ធុង​ប្រេង​ម៉ាស៊ូត និង​តម្រង​ប្រេង​ទី​២
  10. ពិនិត្យ​កម្រិត​ទឹក​នៅ​ក្នុង​ធុង និង​ចាក់​បន្ថែម​បើសិន​ខ្វះ
  11. ពិនិត្យ​ភាព​ធ្វើការ​របស់​ដេម៉ារ័រ (CT-212 A) ។

តារាង​កម្រិត​ប្រេង​ក្នុង​ធុង​ផ្សេងៗ

  1. កាទែរ​ចលករ: ម៉ាក​ប្រេង (M10F2, M10B2, M8F2, M8B និង DP-11Y)
  2. បូម​បញ្ឆេះ: ០,២ លីត្រ ម៉ាក​ប្រេង​ដូច​ខាង​លើ
  3. ចាន​តម្រង​ខ្យល់: ១,៦ លីត្រ ម៉ាក​ប្រេង​ដូច​ខាង​លើ
  4. កង​ឃ្លីស្នប់​បូម​ទឹក ១‑១៣ (បាញ់​ខ្លាញ់)

៣. ប្រព័ន្ធ​បន្ត​កម្លាំង

៣.១. អំប្រាយ៉ា

អំប្រាយ៉ាប្រើប្រាស់​សម្រាប់​បញ្ជូន ឬ​ផ្ដាច់​ចលនា​ពី​ចលករ​ទៅ​ប្រអប់​លេខ និង​ធ្វើ​ឲ្យ​ផ្នែក​ទាំងពីរ មាន​ទំនាក់ទំនង​ដោយ​គ្មាន​ស្នូរ ។

អំប្រាយ៉ាដែល​ចាប់​នៅ​លើ​ត្រាក់ទ័រ MTZ 50/80 ជា​ប្រភេទ​អំប្រាយ៉ា​ស្ងួត​ថាស​មួយ ហើយ​និង​កកិត​ជាប់​រហូត ។ ផ្នែក​នៃ​អំប្រាយ៉ា គឺ​កង់​យោង ថាស​សង្កត់ ដែល​បង្គុំ​លើ​ចង្អូរ​ទាំង​បី​នៃ​ថាស​ទប់​តាម​រយៈគល់​ស្លាប​ព្រា ដែល​រឹត​ទៅ​កង់​យោង ដោយ​សារ​ជំនួយ​ពី​អ័ក្ស​ដែល​មាន​ឡត និង​អេគ្រូ ។ រឺស័រ​សង្កត់​ចំនួន ១២ ជាមួយ និង​ឡត​ទប់​នៅ​ចន្លោះ​ថាស​ទប់ និង​ថាស​សង្កត់ ។

នៅ​លើ​គល់​ស្លាប​ព្រា​របស់​ថាស​សង្កត់ មាន​ចាប់​ស្លាប​ព្រា​សង្កត់​ដែល​ភ្ជាប់​ដោយ​កន្លាស់​ ។ ការ​កែ​សម្រួល​ស្ថានភាព​ស្លាប​ព្រា ប្រព្រឹត្ត​ឡើង​ដោយ​វីស​កែសម្រួល ។ ស្លាប​ព្រា​អាច​សង្កត់​បាន​ដោយ​សារ​កម្លាំង​នៃ​រ៉ឺស័រ ។

ថាសទទួល​ផ្គុំ​ឡើង​ដោយ​ម៉ៃយ័រ ដែល​មាន​ចង្អូរ​ធ្មេញ​សម្រាប់​ភ្ជាប់​ចលនា​ទៅ​ភ្លៅ​បន្ត​ចលនា (កម្លាំង) ថាស​ស្បែក​ជាប់​គ្នា​ដោយសារ​កន្លាស់​មិន ហើយ​ក្នុង​នោះ​មាន​បង្គុំ​រ៉ឺស័រ​ជុំ​វិញ សម្រាប់​បន្ថយ​ចលនា​វិល​បង្គុំ ។ ស្បែក​មួយ​ភ្ជាប់​ទៅ​នឹង​ថាស ដោយសារ​កន្លាស់​មិន ឯ​ស្បែក​ទី​២ ដែល​នៅ​ម្ខាង​ទៀត​នៃ​ថាស​សង្កត់ ភ្ជាប់​ដោយសារ​កន្លាស់​មិន (ដែក) ដែល​មាន​រ៉ឺស័រ ៦ ។

ការភ្ជាប់ និង​ផ្ដាច់​អំប្រាយ៉ា ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​ជំនួយ​ពី​ប្រព័ន្ធ​បញ្ជា​ដង​កង់​ឃ្លី​មាន​ចលនា (សង្កត់​ដោះ) ដែល​មាន​នៅ​លើ​ដែក​ទំរ និង​ត​ភ្ជាប់​ទៅ​ឈ្នាន់​អំប្រាយ៉ា តាម​រយៈ​ដង​ទំនាញ គេ​បាញ់​ខ្លាញ់​កង់​ឃ្លី (រូលឺម៉ង់) ចូល​តាម​ក្បាល បូម​ខ្លាញ់​នៅ​ខាង​ឆ្វេង ក្នុង​រន្ធ​នៃ​សំបក​អំប្រាយ៉ា តាម​រយៈ​រន្ធ​នោះ គេ​ក៏​អាច​បាញ់​ខ្លាញ់​ទៅ​ប្រព័ន្ធ​បញ្ជា និង​លើ​ផ្ទៃ​នៃ​ដែក​ទំរ​ដែរ ។

នៅ​ពេល​ជាន់​ឈ្នាន់​អំប្រាយ៉ា ប្រព័ន្ធ​បញ្ជា​របស់​អំប្រាយ៉ា​មាន​ចលនា​លើ​ដែក​ទំរ​តាម​រយៈ​កង់​ឃ្លី ចលនា​ទៅ​សង្កត់​លើ​ស្លាប​ព្រា​ទាំង​បី ស្លាប​ព្រា​ទាំង​បី​បាន​គាស់​វីស​កែ​សម្រួល​ឡើង ធ្វើ​ឲ្យ​ថាស​សង្កត់ និង​ថាស​ទទួល​ហើប​ចេញ​ពី​គ្នា នេះ​ជា​លក្ខណៈ​ផ្ដាច់​អំប្រាយ៉ា ។

ពេលដក​ជើង​ចេញ​ពី​ឈ្នាន់​អំប្រយ៉ា​ដែល​ជាប់​ទៅ​លើ​សំបក​នៃ​ប៉ុង​ក្រោយ ។ ភាព​កកឹត​នៅ​លើ​អ័ក្ស​ត្រូវ​បាន​រំអិល​នៅ​លើ​អ័ក្ស​ដោយសារ​ខ្លាញ់​ដែល​បាញ់​ តាម​ក្បាល​ក្រេះ (បូម​ខ្លាញ់) ។

៣.២. ហ្វ្រាំង​អំប្រាយ៉ា

មានភារកិច្ច​ប្រើ​ប្រាស់​សម្រាប់​បញ្ឈប់​ភ្លៅ​ចលនា​ដែល​ភ្ជាប់​ទាក់ទង​ទៅ​នឹង​ ភ្លៅ​ទី​១​នៃ​ប្រអប់​លេខ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បញ្ជូន​ចលនា​នៃ​ការ​បញ្ជូន​លេខ មិន​ឮ​សូរ ។ វត្តមាន​របស់​ហ្វ្រាំង​ក្នុង​អំប្រាយ៉ា​ធ្វើ​ឲ្យ​បន្ថយ​ក្នុង​ការ​សឹក​ធ្មេញ ​ស្ពឺ​របស់​ប្រអប់​លេខ និង​បង្កើន​ការ​ប្រើ​ប្រាស់​បាន​យូរ​អង្វែង ។ ថាស​នាំ​របស់​ហ្វ្រាំង​ដែល​ជាប់​នឹង​ស្បែក​ស្ថិត​នៅ​លើ​ភ្លៅ​កម្លាំង​របស់​ អំប្រាយ៉ា ។

៣.៣. បណ្ដាញ​ល្បឿន​បន្ត​កម្លាំង

ភ្លៅបន្ត​កម្លាំង​ប្រើ​ប្រាស់​សម្រាប់​ទទួល​ចលនា​បង្វិល​មក​ភ្លៅ​បញ្ចប់​ដែល​ មាន​ល្បឿន​ពីរ (៥៤៥ ជុំ​/នាទី និង ១០០០ ជុំ/នាទី) ។ ផ្នែក​បញ្ជា​របស់​ភ្លៅ​បន្ត​កម្លាំង​ស្ថិត​នៅ​ក្នុង​ប្រអប់​របស់​ អំប្រាយ៉ា ។ ការ​បញ្ជូន​ចលនា​ពី​ស្ពឺ​ទទួល​ទៅ​ភ្លៅ ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​អំប្រាយ៉ា​ដែល​ស្ថិត​នៅ​លើ​ភ្លៅ​នាំ ។

៣.៤. ការ​ខូចខាត​របស់​ចលករ

ការ​ខូចខាត

វិធី​កែ​សម្រួល

១. ផ្សែង​ចេញ​ពី​បំពង់​ចាក់​ប្រេង សឹក​រិល ស៊ីឡាំង ពីស្តុង ដូរ​ចេញ​នូវ​គ្រឿង​ដែល​សឹក
២. គាំង​ភ្លៅ​ចលករ (ទឹក​នៅ​ក្នុង​ស៊ីឡាំង) ប្ដូរ​ទ្រនាប់​គុយឡាស់​ និង​អ្វីៗ​ដែល​ខូចខាត
៣. ទឹក​ព្រួស​ចេញ​តាម​រន្ធ​បង្ហុយ​រ៉ាឌីយ៉ាទ័រ​នៅ​ពេល​សីតុណ្ហភាព​ក្នុង​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់​ធម្មតា ប្ដូរ​ទ្រនាប់​គុយឡាស់

ក. លក្ខណៈ​ដែល​នាំ​ឲ្យ​ខូចខាត​ចលករ

ចលករ​មិន​ឆេះ

ការ​ខូចខាត

វិធី​កែ​សម្រួល

១. ខ្យល់​ចូល​ក្នុង​ប្រព័ន្ធ​ប្រេង​ម៉ាស៊ូត បន្សាត់​ខ្យល់​ចេញ
២. គាំង​បន្ទាត់​កែ​សម្រួល​បូម​បញ្ឆេះ កែ​សម្រួល​ឡើង​វិញ ឬ​ដូរ​បូម​បញ្ឆេះ​ថ្មី
៣. ស្ទះ​តម្រង​ប្រេង លាង​តម្រង​ប្រេង​ទី​១ និង​ប្ដូរ​ចម្រោះ​តម្រង​ប្រេង​ទី​២
៤. ស៊ូប៉ាប់​ខ្យល់ និង​ស៊ូប៉ាប់​ផ្សែង​មិន​ជិត ផ្សឹក​ស៊ូប៉ាប់​ឡើង​វិញ
៥. ដេម៉ារ័រ​ខូច ជួសជុល ឬ​ប្ដូរ​ថ្មី

ចលករ​ធ្វើ​ការ​រអាក់​រអួល និង​ខ្សោយ​កម្លាំង

ការ​ខូចខាត

វិធី​កែ​សម្រួល

១. ខ្យល់​ចូល​ក្នុង​ប្រព័ន្ធ​ប្រេង បន្សាត់​ខ្យល់​ចេញ
២. ស្ទះ​តម្រង​ប្រេង លាង​ចម្រោះ​តម្រង​ប្រេង​ទី​១ និង​ប្ដូរ​ចម្រោះ​តម្រង​ប្រេង​ទី​២
៣. គាំង​ម្ជុល​ចំពុះ​បញ្ឆេះ សម្អាត ឬ​លាង​រន្ធ​ម្ជុល ឬ​ប្ដូរ​ម្ជុល​ថ្មី
៤. សម្ពាធ​ព្រួស​ប្រេង​ខ្សោយ កែសម្រួល​សម្ពាធ​ចំពុះ​បញ្ឆេះ (១៧៥‑១៨០ គកហ្វក/សម)
៥. គាំង​ថ្នោល​ស្នប់​បូម​បញ្ឆេះ យក​ស្នប់​បូម​ទៅ​ជួសជុល ឬ​ប្ដូរ​ថ្មី
៦. សឹក​ថ្នោល​ស្នប់​បូម​បញ្ឆេះ ប្ដូរ​ថ្មី
៧. បូម​បញ្ឆេះ​ធ្វើ​ការ​មិន​ត្រឹមត្រូវ ដូរ​បូម​បញ្ឆេះ​ថ្មី
៨. បាក់​រ៉ឺស័រ​ស៊ូប៉ាប់ ដូរ​រ៉ឺស័រ
៩. គាំង​ស៊ូប៉ាប់​ក្នុង​គុយឡាស់ ដោះ​គុយឡាស់​ចេញ ដក​ស៊ូប៉ាប់​ចេញ​មក​សម្អាត
១០. សឹក​សំណុំ​ពិស្តុង (ក្រវាត់ សឺមី ពិស្តុង) ប្ដូរ​គ្រឿង​ដែល​សឹក​ចេញ

ចលករ​បង្កើន​ចំនួន​ជុំ​លើស​កម្រិត

ការ​ខូចខាត

វិធី​កែ​សម្រួល

១. ប្រេង​ក្នុង​តម្រង​ខ្យល់​ពេញ​ហួស​កម្រិត ដាក់​ប្រេង​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ធម្មតា
២. ប្រេង​លើស​ចំនួន​ក្នុង​បាត​បូម​បញ្ឆេះ បង្ហូរ​ប្រេង​ចេញ
៣. គាំង​បន្ទាត់​កែ​សម្រួល ដូរ​បូម​បញ្ឆេះ

ចលករ​ផ្សែង​ខ្មៅ (ប្រេង​ឆេះ​មិន​អស់)

ការ​ខូចខាត

វិធី​កែ​សម្រួល

១. ចលករ​ធ្វើ​ការ​ហួស​កម្លាំង បន្ថយ​បន្ទុក​ចលករ ឬ​ប្រើ​លេខ​តូច
២. ខ្យល់​ផ្ដល់​មិន​គ្រប់គ្រាន់ លាង​តម្រង​ខ្យល់ ចាក់​ប្រេង​ថ្មី
៣. គាំង​ម្ជុល​ចំពុះ​បញ្ឆេះ ឬ​ស្ទះ​រន្ធ​ម្ជុល លាង​សម្អាត ឬ​ដូរ​ម្ជុល
៤. ដាក់​មុំ​ផ្ដើម​ឆេះ​មិន​បាន​ត្រឹម​ត្រូវ កែសម្រួល​មុំ​ផ្ដើម​ឆេះ
៥. បង្គុំ​ស្ពឺ​ចែក​ចាយ​មិន​ត្រឹម​ត្រូវ​ក្រោយ​ពេល​ជួសជុល ដាក់​ធ្មេញ​ស្ពឺ ឲ្យ​ត្រូវ​តាម​ចំណុច (អក្សរ)

ចលករ​ផ្សែង​ស

ការ​ខូចខាត

វិធី​កែ​សម្រួល

១. សម្ពាធ​មិន​គ្រប់គ្រាន់ កែសម្រួល​គម្លាត​ស៊ូប៉ាប់​ហើយ​ចាំ​បាច់​ត្រូវ​សី​ស៊ូប៉ាប់ ឬ​ប្ដូរ​គ្រឿង​ដែល​សឹក​ក្នុង​ក្រុម​ពិស្តុង
២. ទឹក​ចូល​ក្នុង​ស៊ីឡាំង យក​ទឹក​ចេញ​ពី​ស៊ីឡាំង
៣. ទឹក​ចូល​ក្នុង​ប្រេង​ម៉ាស៊ូត ប្ដូរ​ប្រេង​ថ្មី

ចលករ​ផ្សែង​ខៀវ (ប្រេង​ម៉ាស៊ីន​ចូល​ក្នុង​បន្ទប់​ឆេះ)

ការ​ខូចខាត

វិធី​កែ​សម្រួល

១. លើស​ប្រេង​ក្នុង​បាត​ចលករ បង្ហូរ​ប្រេង​លើស​ចេញ
២. សឹក​ក្រុម​ពិស្តុង (ក្រវាត់​សឺមី​ពិស្តុង) ប្ដូរ​ថ្មី

ចលករ​រលត់​ឯង

ការ​ខូចខាត

វិធី​កែ​សម្រួល

១. ស្ទះ​ប្រេង​ម៉ាស៊ូត ពិនិត្យ​ប្រេង​ក្នុង​ធុង​ប្រេង​ទុយោ តម្រង​ប្រេង និង​ស្នប់​ដៃ
២. ខ្យល់​ចូល​ក្នុង​ប្រេង​ម៉ាស៊ូត បន្សាត់​ខ្យល់​ចេញ​ពី​ប្រព័ន្ធ
៣. ទឹក​នៅ​ក្នុង​ប្រព័ន្ធ​ប្រេង​ម៉ាស៊ូត បង្ហូរ​ប្រេង​ចេញ និង​ចាក់​ប្រេង​ស្អាត​ចូល
៤. គាំង​ពិស្តុង​នៅ​ក្នុង​សឺមី ដក​ពិស្តុង​ចេញ ហើយ​ពិនិត្យ​មើល​ចាំ​បាច់​ត្រូវ​ដូរ​ថ្មី
៥. គាំង​ភ្លៅ​ចលករ ពិនិត្យ​គូស៊ីនេ តួរីយ៉ុង និង​ម៉ាណឺតុង បើ​ចាំ​បាច់​ត្រូវ​ដូរ​គ្រឿង​ថ្មី

លាន់​ស្នូរ​ប្លែក​ក្នុង​ចលករ

ការ​ខូចខាត

វិធី​កែ​សម្រួល

១. ដាក់​មុំ​ផ្ដើម​ឆេះ​ធំ​ពេក លាន់​ស្នូរ​ផ្នែក​ខាង​លើ​នៃ​ប្លុក កែសម្រួល​មុំ​ផ្ដើម​ឆេះ (២៦ ដឺក្រេ)
២. ចំពុះ​បញ្ឆេះ​មួយ​មិន​ធ្វើ​ការ ប្ដូរ​ចំពុះ​បញ្ឆេះ​ថ្មី
៣. គម្លាត​ស៊ូប៉ាប់​មិន​ត្រឹម​ត្រូវ លាន់​ស្នូរ​ក្នុង​ពេល​ចំនួន​ជុំ​ចលករ​អប្បបរមា កែសម្រួល​ស៊ូប៉ាប់​ឡើង​វិញ (០,២៥‑០,៣០ មម)
៤. សឹក​អ័ក្ស​ពិស្តុង និង​សឹក​រន្ធ​ប៊ីយែល​ផ្នែក​ខាង​លើ ប្ដូរ​ថ្មី
៥. សឹក​ពិស្តុង និង​សឺមី ប្ដូរ​ថ្មី
៦. សឹក​គូស៊ីនេ​ប៊ីយែល និង​គូស៊ីនេ​ភ្លៅ​ចលករ (ស្នូរ​ធ្ងន់​ដែល​យើង​អាច​ស្ដាប់​នៅ​លើ​ប្លុក​ស៊ីឡាំង​ទាំង​មូល) ប្ដូរ​ថ្មី

ចលករ​ធ្វើ​ការ​ឆាប់​ក្ដៅ

ការ​ខូចខាត

វិធី​កែ​សម្រួល

១. ទឹក​មិន​គ្រប់​គ្រាន់​នៅ​ក្នុង​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់ ចាក់​ទឹក​បំពេញ​ក្នុង​រ៉ាឌីយ៉ាទ័រ​តាម​កម្រិត
២. ខ្សែ​ពាន​ធូរ កែសម្រួល​ខ្សែពាន​ឡើង​វិញ
៣. ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់​កខ្វក់​មាន​ស្លែ​នៅ​ក្នុង​នោះ ជូត​សម្អាត​ និង​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់
៤. ស៊ូប៉ាប់​ទែរម៉ូស្តា​បើក​មិន​អស់ ដូរ​ទែរម៉ូស្តា

ក្នុង​ប្រព័ន្ធ​ប្រេង​រំអិល​មាន​សម្ពាធ​ប្រេង​ខ្សោយ

ការ​ខូចខាត

វិធី​កែ​សម្រួល

១. នាឡិកា​ប្រេង​មិន​ត្រឹម​ត្រូវ ពិនិត្យ​នាទិកា ឬ​ប្ដូរ​ថ្មី
២. ប្រេង​បាត​ចលករ​មិន​គ្រប់គ្រាន់ ចាក់​បន្ថែម​តាម​កំណត់
៣. ប្រេង​លេច​ចេញ​តាម​ទុយោ ជួសជុល​ឡើង​វិញ
៤. គាំង​ស៊ូប៉ាប់​បង្ហូរ និង​ស៊ូប៉ាប់​ការពារ​នៃ​តម្រង​ម៉ាស៊ីន ដោះ​លាង និង​សម្អាត​ឡើង​វិញ
៥. ចម្រោះ ឬ​សំណាញ់​បូម​កាទែរ​កខ្វក់ ដោះ​កាទែរ​ហើយ​លាង​សម្អាត​សំណាញ់
៦. ធូរ​ប៊ូឡុង​ដែល​ភ្ជាប់​ទុយោ​ប្រេង​ទៅ​ប្លុក​ចលករ ឬ​ដាច់​ទ្រនាប់ រឹត​ប៊ូឡុង​ឡើង​វិញ ឬ​ដូរ​ទ្រនាប់
៧. សឹក​ធ្មេញ​ស្ពឺ​បូម​ប្រេង ដូរ​ធ្មេញ​ស្ពឺ​ដែល​សឹក
៨. សឹក​គូស៊ីនេ​តួរីយ៉ុង និង​គូស៊ីនេ​ម៉ាណឺតុង ដូរ​គូស៊ីនេ

គ្មាន​សម្ពាធ​ក្នុង​ប្រព័ន្ធ​ប្រេង​រំអិល

ការ​ខូចខាត

វិធី​កែ​សម្រួល

១. នាឡិកា​ប្រេង​មិន​ត្រឹមត្រូវ ប្ដូរ​ថ្មី
២. បាក់​ភ្លៅ​របស់​ស្ពឺ​បូម ប្ដូរ​ភ្លៅ​ថ្មី

ចលករ​ស៊ី​ប្រេង​ម៉ាស៊ីន​ច្រើន

ការ​ខូចខាត

វិធី​កែ​សម្រួល

១. សឹក​ក្រវាត់​ពិស្តុង ឬ​គាំង​ក្រវាត់​ក្នុង​ចង្អូរ ប្តូរ​ក្រវាត់​ថ្មី​សម្អាត​ចង្អូរ​ឲ្យ​ស្អាត
២. គម្លាត​ធំ​រវាង​ក្រវាត់​ និង​ចង្អូរ​ពិស្តុង ប្ដូរ​ក្រវាត់ និង​ពិស្តុង (បើ​ចាំ​បាច់)
៣. សឺមី​មាន​រាង​ជា​ពងក្រពើ​លើស​ពី​ការ​អនុវត្ត ប្ដូរ​សឺមី​ថ្មី
៤. ភាព​ផ្អិប​មិន​ជិត​ចំពោះ​ក្រវាត់​ទៅ​ជញ្ជាំង​នៃ​សឺមី ប្ដូរ​ក្រវាត់ និង​សឺមី (បើ​ចាំ​បាច់)

ខ. របៀប​កែ​សម្រួល​របត់​សេរី​អំប្រាយ៉ា ប្រវែង​ដង​ទំនាញ​ប្លុកកេ​ហ្វ្រាំង

របត់សេរី​នៃ​ឈ្នាន់​អំប្រាយ៉ា កែ​សម្រួល​ក្នុង​រយៈ​ពេល ២៤០ ម៉ោង របត់​សេរី​អំប្រាយ៉ា​ត្រូវ​មាន ៤០‑៤៥ មម ដែល​ត្រូវ​គ្នា​នឹង​គម្លាត ៣ មម រវាង​កង​ឃ្លី ទំនប់ និង​ស្លាបព្រា ។ របត់​សេរី​តូច​បំផុត ៣០ មម ប្រវែង​របត់​សេរី កែ​សម្រួល​ដោយ​ដង​ទំនាញ ។ រ៉ឺស័រ​នៃ​ដង​ទំនាញ​របស់​ហ្វ្រាំង ក្នុង​ស្ថាន​ភាព​សង្កត់​ត្រូវ​មាន​ប្រវែង ៣ មម ។ ក្នុង​ខណៈ​ដែល​យើង​កែ​សម្រួល​បាន​ត្រឹមត្រូវ​ នៅ​ពេល​យើង​បញ្ជា​ហ្វ្រាំង ប្រវែង​រ៉ឺស័រ​ត្រូវ​តែ​ថយ​ចុះ​មួយ​ចំនួន​ទៀត​គឺ ៣‑៤ មម ។

គ. ការ​កែ​សម្រួល​ស្ថានភាព​ស្លាបព្រា​អំប្រាយ៉ា

នៅពេល​យើង​បង្គុំ​អំប្រាយ៉ា​ទៅ​កង់​យោង ចាំ​បាច់​បំផុត​ត្រូវ​ធ្វើ​ឲ្យ​កែសម្រួល​ស្ថានភាព​ស្លាប​ព្រា ប្រវែង​ពី​មាត់​លើ​នៃ​ផ្ទៃ​ស្លាបព្រា ទៅ​ម៉ៃយ័រ​នៃ​ថាស​សង្កត់​ត្រូវ​មាន​ប្រវែង​ស្មើ​នឹង ១២±០,៥ មម ។

នៅលើ​ប្រអប់​លេខ​ត្រាក់ទ័រ​មាន​បង្គុំ​បន្ថែម​ឧបករណ៍​ខ្ទាស់​ការពារ​មិន​ឲ្យ​ ចលករ​បញ្ឆេះ​បាន​នៅ​គ្រប់​ការ​បញ្ចូល​លេខ​ទាំង​អស់ ។ ដើម្បី​ផ្ដាច់​ចរន្ត​ពី​រ៉ឺលេ​ទំនាញ​នៃ​ដេម៉ារ័រ គឺ​មាន​កុងតាក់ BK-403 ដែល​បង្គុំ​ទៅ​លើ​គម្រប​ប្រអប់​លេខ ។ ឃ្លី​របស់​កុងតាក់​នៅ​ពេល​បញ្ចូល​លេខ​បាន​រំកិល​ទៅ​ជិត​ភ្លៅ ដែល​ភ្ជាប់​ទៅ​នឹង​ដៃ​បញ្ជា​នៃ​ប្រអប់​លេខ ពេល​នោះ​បាន​ផ្ដាច់​ចរន្ត​នៃ​រ៉ឺលេ​ដេម៉ារ័រ ។

ឃ. ការ​កែសម្រួល​ស្ពឺ​របស់​ភ្លៅ​បន្ត​កម្លាំង​សំខាន់

ស្ថានភាព​នៃ​ស្ពឺ​នាំ​មាន​ខ្នាត​កំណត់​ប្រវែង ៥៨±០,១៥ មម វាស់​ពី​ផ្ទៃ​រាប​នៃ​សំបក​ប្រអប់​លេខ​ទៅ​ទល់​នឹង​ផ្នែក​ខាង​ចុង​នៃ​ស្ពឺ និង​ធានា​ក្នុង​ការ​បង្គុំ​ដែល​អាច​កែ​សម្រួល​ប្រវែង​ដោយ​ទ្រនាប់​កែ​សម្រួល​ នៅ​លើ​ភ្លៅ​ទី​២​នៃ​ប្រអប់​លេខ ។ នៅ​ពេល​ដែល​គម្លាត​អ័ក្ស​ក្នុង​កងឃ្លី​កើន​ឡើង​ធំជាង​ឬ​ស្មើ​ ០,៣ មម ចាំ​បាច់​បំផុត​ត្រូវ​ធ្វើ​ការ​កែសម្រួល ។

  • បណ្ដាច់​ប្រអប់​លេខ​ពី​ប៉ុង​ក្រោយ
  • ដោះ​កន្លាស់​ចេញ​ពី​ខ្ចៅ (អេគ្រូ) ដែល​ភ្ជាប់​ស្ពឺ​នាំ​នៃ​ផ្នែក​បន្ត​កម្លាំង​សំខាន់​ហើយ​រឹត​ខ្ចៅ​នោះ​ឲ្យ​ រង្វះ​របស់​វា ត្រួត​ស៊ី​គ្នា​នឹង​រន្ធ​របស់​ភ្លៅ ពេល​នោះ​យើង​បញ្ចូល​កន្លាស់ (កូបពី) វិញ ។

ក្នុងលក្ខណៈ​ចៃដន្យ យើង​ត្រូវ​ផ្លាស់​ប្ដូរ​ស្ថានភាព​ថ្មី​នៃ​ស្ពឺ​កោណ ហើយ​កែសម្រួល​តាម​ប្រវែង​កំណត់ ៥៨±០,១៥ មម (កែសម្រួល​ដោយ​ទ្រនាប់) ។

ង. លក្ខណៈ​ខូចខាត​សំខាន់ៗ និង​វិធី​កែសម្រួល​ឡើង​វិញ

  1. ដាក់​លេខ​មិន​ចូល
    • មូលហេតុៈ សឹក​ធ្មេញ​ស្ពឺ និង​ចង្អូរ​របស់​ភ្លៅ ឬ​ភ្លៅ​មាន​រំងាក​មក​ពី​សឹក​កង​គ្រាប់​ខ្លាំង​ពេក
  2. ស្ពឺ​ផ្ដាច់​ចេញ​ដោយ​ខ្លួន​ឯង​នៅ​ពេល​ត្រាក់ទ័រ​កំពុង​ធ្វើការ
    • មូលហេតុៈ សឹក​ធ្មញ​របស់​ស្ពឺ សឹក​ចង្អូរ​ខ្លាំង ស្ពឺ​រអិល ឬ​មួយ​ក៏​ខូចខាត​ផ្នែក​ទប់ (ឃ្លី​និង​រ៉ឺស័រ) ។ ភាព​ខុស​គ្នា​រវាង​ស្លាបព្រា​និមួយៗ​មិន​ត្រូវ​ឲ្យ​លើស​ពី ០,៣ មម ។

គំនូស​បំព្រួញ​ការ​បញ្ចូល​លេខ I – II នៃ​ដំណាក់​ការ​រ៉េឌុកទ័រ ការ​បញ្ចូល​រ៉េឌុកទ័រ​ប្រព្រឹត្ត​ទៅ​ដោយ​ចង្កឹះ​បញ្ជា

ប្រអប់​លេខ​មាន​ភារកិច្ច​បន្ថយ ឬ​បង្កើន​ល្បឿន​ទៅ​មុខ ឬ​ថយ​ក្រោយ និង​កម្លាំង​អូសទាញ ។ ប្រអប់​លេខ​បង្គុំ​ឡើង​ដោយៈ

  1. សំបក
  2. ភ្លៅ​ទីមួយ
  3. ភ្លៅ​ទី​ពីរ
  4. ភ្លៅ​បណ្ដែត
  5. ភ្លៅ​បញ្ជា​លេខ​មួយ និង​ភ្លៅ​ថយ​ក្រោយ
  6. មេកានិច​បញ្ជា​ផ្គុំ​ឡើង​ដោយ៖
  7. សម​នឹង​ផ្នែក​លូន​នៅ​លើ​ផ្នែក​លូន​នោះ​មាន​គន្លាក់​សម្រាប់​ទប់​ឃ្លី និង​រ៉ឺស័រ​មិន​ឲ្យ​មាន​ចលនា​ចុះ​ឡើង​ដោយ​ខ្លួន​ឯង
  8. ឃ្លី ​ដែល​អាច​ទប់​បាន​ក្នុង​ស្ថានភាព​និមួយៗ និង​ការពារ​មិន​ឲ្យ​ផ្នែក​បញ្ជា​របស់​យើង​ផ្ដាច់​លេខ​នៅ​លើ​ភ្លៅ​នៃ​ប្រអប់​ លេខ មាន​បំពាក់​ទៅ​ដោយ​ធ្មេញ​ស្ពឺ​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​ត្រាក់ទ័រ​មាន​ល្បឿន​បាន​តាម​សេចក្ដី​ត្រូវ​ការ ។

លាន់​ស្នូរ​ប្លែក​នៅ​ពេល​ប្រអប់​លេខ​ធ្វើ​ការ

មូលហេតុៈ ពិនិត្យ​កែសម្រួល​កង​គ្រាប់​នៃ​ភ្លៅ​ទី​២

លាន់​ស្នូរ​នៅ​ពេល​បញ្ចូល​លេខ

មូលហេតុៈ កែសម្រួល​ហ្វ្រាំង​អំប្រាយ៉ា​មិន​បាន​ត្រឹមត្រូវ

៣.៥. ប៉ុង​ក្រោយ

ប៉ុង​ក្រោយ​មាន​ភារៈកិច្ច​សម្រាប់​បញ្ជូន​ចលនា​វិល​ពី​ប្រអប់​លេខ​ទៅ​កង់​ក្រោយ និង​ទៅ​ភ្លៅ​បន្ត​កម្លាំង​មក​ក្រោយ (BOM) ។ បង្គុំ​ប៉ុង​ក្រោយ​មាន៖

  1. ភ្លៅ​បន្ត​កម្លាំង​សំខាន់
  2. ប្រអប់​អវិកល
  3. ផ្នែក​បន្ត​កម្លាំង​ចុង​ក្រោយ
  4. មេកានិច​ខ្ទាស់ (ប្លុកកេ) ប្រអប់​អវិកល
  5. ហ្វ្រាំង
  6. ភ្លៅ​បន្ត​កម្លាំង​មក​ក្រោយ (BOM)

ក. ភ្លៅ​បន្ត​កម្លាំង​សំខាន់

ភ្លៅ​បន្ត​កម្លាំង​សំខាន់​មាន​ភារកិច្ច​បង្កើន​ចលនា​វិល​ក្នុង​មួយ​ខណៈ​ដំបូង​ ជាមួយ​នឹង​ការ​ផ្លាស់​ប្ដូរ​នៃ​ស្ថានភាព​រង្វិល ឬ​សម្រាប់​បន្ត​ចលនា​ពី​ប្រអប់​លេខ​ទៅ​ប្រអប់​អវិកល បង្គុំ​របស់​វា​មាន​ស្ពឺ​កោណ​មួយ​តូច ។ ស្ពឺ​នាំ​របស់​ភ្លៅ​បន្ត​កម្លាំង​សំខាន់ បំពាក់​នៅ​​លើ​ចង្អូរ​នៃ​ភ្លៅ​ទី​ពីរ​នៃ​ប្រអប់​លេខ ។ ស្ពឺ​ទទួល​ចាប់​ភ្ជាប់​យ៉ាង​ណែន ជាមួយ​សំបក​ប្រអប់​អវិកល​ដោយ​ប៊ូឡុង​ចំនួន ១២ ដែល​មាន​ទ្រនាប់​ជា​បន្ទះ​លោហៈ​ស្ដើងៗ ។

ខ. ប្រអប់​អវិកល (Differential)

ប្រអប់​អវិកល​ផ្គុំ​ឡើង​ដោយ​សំបក និង​គម្រប​សញ្ញា​ខ្វែង (+) ស្ពឺ​រណប ៤ (សាទែរលីត) និង​ទ្រនាប់​ ៤ ស្ពឺ​ពាក់​កណ្ដាល​ភ្លៅ ២ និង​ទ្រនាប់​ទល់​ ២ ធ្មេញ​ស្ពឺ​រណប​ខាំ​ជាប់​ជានិច្ច និង​ធ្មេញ​ពាក់​កណ្ដាល​ភ្លៅ​ដែល​បន្ត​ទៅ​ជាប់​នឹង​ស្ពឺ​នៃ​ផ្នែក​បន្ត​ កម្លាំង​ចុង​ក្រោយ ។ ស្ពឺ​រណប​មាន​ភារកិច្ច​ជួយ និង​ធានា​ក្នុង​ការ​បត់​បែន​ត្រាក់ទ័រ ក្នុង​ខណៈ​ដែល​ត្រាក់ទ័រ​មិន​ ទួង​កង់ ។

គ. ផ្នែក​បន្ត​កម្លាំង​ចុង​ក្រោយ

មានភារកិច្ច​បង្កើន​ចលនា​វិល​ក្នុង​មួយ​ខណៈ​ដំបូង និង​បញ្ជូន​ចលនា​ពី​ប្រអប់​អវិកល​ទៅ​កង់​ក្រោយ ។ ផ្នែក​បន្ត​កម្លាំង​ចុង​ក្រោយ​ផ្គុំ​ឡើង​ដោយ​ស្ពឺ​រាង​ស៊ីឡាំង​ពីរ​គូរ​ដែល​ ស្ថិត​នៅ​ខាង​​ឆ្វេង​មួយ​គូរ និង​ខាង​ស្ដាំ​មួយ​គូរ​នៃ​ប៉ុង​ក្រោយ ។ ស្ពឺ​នាំ​បំពាក់​នៅ​លើ​កង​គ្រាប់​បំពង់ និង​ស្ពឺ​ទទួល​ខាំ​ភ្ជាប់​លើ​ចង្អូរ​ពាក់​កណ្ដាល​ភ្លៅ​ដែល​មាន​ចលនា​វិល​ដោយ ​សារ​កង​គ្រាប់​ឃ្លី​ពីរ ។

ឃ. ផ្នែក​ខ្ទាស់​ប្រអប់​អវិកល​ប៉ុង​ក្រោយ

បង្គុំៈ

  1. អំប្រាយ៉ា​ខ្ទាស់
  2. ស៊ូប៉ាប់​ប៊ីប៉ាស់
  3. ប្រព័ន្ធ​បញ្ជា​ខ្ទាស់​ពី​កាប៊ីន

អំប្រាយ៉ា​ខ្ទាស់​ស្ថិត​នៅ​ខាង​ឆ្វេង​នៃ​ប៉ុង​ក្រោយ​ដែល​ចាប់​ភ្ជាប់​យ៉ាង​ណែន​​នឹង​ សំបក​ប៉ុង​ក្រោយ ។ ប្រអប់​បិទ​បើក​ប្លុក​សោរ​ខ្ទាស់ និង​ស៊ូប៉ាប់​ស្ថិត​នៅ​លើ​ប្រអប់​អ៊ីដ្រូលីក (អ៊ីដ្រូលីក​ចង្កូត) ។ ការ​បញ្ជា​ដង​ខ្ទាស់​ប្រព្រឹត្តិ​ទៅ​ដោយ​សារ​ដៃ​បញ្ជា​ដែល​ស្ថិត​នៅ​ក្នុង​ កាប៊ីន​ដែល​នៅ​ផ្នែក​បញ្ជា​ដោយសារ​ខ្សែ​លោហៈ​ដៃ​បញ្ជា​មាន​បី​ស្ថានភាពៈ

  1. ដង​ខ្ទាស់ (ប្លុកកេ) មិន​ធ្វើការ​ (បិទ) ដៃ​បញ្ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធម្មតា
  2. ប្លុកកេ​ប្រអប់​អវិកល​ធ្វើការ​ដោយ​ស្វ័យប្រវត្តិ (ដៃ​បញ្ជា​ទាញ​មក​ស្ថានភាព​មធ្យម កាច់​មក​ស្ដាំ​ដែល​មាន​រង្វាស់ ៩០ ដឺក្រេ) នៅ​ពេល​នោះ​ចង្កូត​នៃ​រ៉ូប៊ីណេ​ត្រូវ​ត្រួត​ស៊ីគ្នា និង​ចង្អូរ BKA (បើក) ដែល​ស្ថិត​នៅ​លើ​គម្រប​នៃ​ប្រអប់​បិទ​បើក​ដង​ខ្ទាស់ ។ ពេល​នោះ​ប្រេង​ក្រោម​សម្ពាធ ៧‑១០ គក ហ្វក/សម ដែល​ទប់ទល់​ដោយ​ស៊ូប៉ាប់ បន្ថយ ប្រេង​បាន​ចូល​ទៅ​ក្នុង​ប្រឡោះ​ស្បែក​អំប្រាយ៉ា​ប្លុកកេ ។ ប្រអប់​អវិកល​ក៏​ខ្ទាស់​ជាប់​គ្នា ។ នៅ​ពេល​កង់​មុខ​បត់​បាន ១៣ អង្សា គន្លឹះ​ស្ពឺ​រនុក​បាន​រំកិល​បណ្ដូល​នៃ​ប្រអប់​បិទ​បើក​បាន​រត់​ចេញ​ពី​រង្វះ ​គន្លឹះ​ស្ពឺ​រនុក ប្រេង​បត​រត់​ចេញ​ពី​ប្រឡោះ​អំប្រាយ៉ា​ដង​ខ្ទាស់​មក​ធុង​ថិញ ។ ពេល​នោះ​ដង​ខ្ទាស់​ប្រអប់​អវិកល​ត្រូវ​ផ្ដាច់​ចេញ​ពី​គ្នា ។ ក្នុង​ល្បឿន​ធំ ១០ គម/ម៉ នៅ​លើ​ផ្លូវ​រអិល​ហាម​​ប្រើ​ដង​ខ្ទាស់​ក្នុង​ស្ថានភាព​ស្វ័យប្រវត្តិ ។
  3. ស្ថានភាព​នៃ​ដៃ​បញ្ជា​ដង​ខ្ទាស់​ទាញ​មក​ឲ្យ​អស់ ពេល​នោះ​វា​មិន​ទាក់ទង​នឹង​កង់​មុខ​ទេ រ៉ូប៊ីណេ​នៃ​ប្រអប់​បិទ​បើក​វិល​បញ្ច្រាស​ទិស​ដៅ​ទ្រនិច​នាឡិកា​ដល់​កន្លាស់ ​ទប់ ។ ស្ថានភាព​នេះ​អនុញ្ញាត​ឲ្យ​ប្រើ​តែ​ក្នុង​រយៈពេល​ខ្លី ។

នៅលើ​ត្រាក់ទ័រ​ គេ​ប្រើ​ហ្វ្រាំង​ជា​ប្រភេទ​ហ្វ្រាំង​ថាស​ហើយ​ស្ងួត​ដែល​បង្គុំ​នៅ​លើ​ស្ពឺ​ នាំ​របស់​ផ្នែក​បន្ត​កម្លាំង​ចុង​ក្រោយ​នៅ​សង​ខាង​នៃ​ប៉ុង​ក្រោយ ។ បង្គុំៈ សំបក​ភ្ជាប់​នឹង​ថាស​ស្បែក

  • ថាស​សង្កត់
  • រ៉ឺស័រ និង​ប៊ូឡុង

ភ្លៅ​បន្ត​កម្លាំង​មក​ក្រោយ (BOM) មាន​ល្បឿន​ពីរៈ

  • ៥៤៥ ជុំ/នាទី
  • ១០០០ ជុំ/នាទី

ភ្លៅ​បន្ត​កម្លាំង​មក​ក្រោយ​មាន​ពីរ​ស្ថានភាព​គឺៈ

  • (មិន​ទាក់ទង) ឯករាជ្យ
  • (ទាក់ទង) រណប

រីឯ​ប្រអប់​អវិកល​ព្រះអាទិត្យ​បង្គុំ​នៅ​ក្នុង​ប៉ុង​ក្រោយ

  • ភ្លៅ​បន្ត​កម្លាំង​ចលនា (ដៃ​បញ្ជា​ទាញ​ឡើង​មក​លើ)
  • ភ្លៅ​បន្ត​កម្លាំង​អចលនា (ដៃ​បញ្ជា​ទាញ​មក​ក្រោម)

កន្លែង​បញ្ជា​ល្បឿន​ភ្លៅ​បន្ត​កម្លាំង​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ប្រអប់​អំប្រាយ៉ា

នៅ​ខាង​ក្រោម​កៅអី​អង្គុយ​មាន​គន្លឹះ​បិទ​បើក​ភ្លៅ​បន្ត​កម្លាំង​ឯករាជ្យ និង​រណប

ង. ការ​កែសម្រួល​កង​ឃ្លី​កូនិច និង​ភាព​ខាំ​ភ្ជាប់​របស់​ស្ពឺ​បន្ត​កម្លាំង​សំខាន់

រយៈពេលធ្វើការ​យូរៗ​ទៅ​កង​ឃ្លី​កូនិច និង​កង​ឃ្លី​បំពង់​នៃ​អវិកល តែង​តែ​សឹក​ជាបន្ត​បន្ទាប់ និង​ធ្មេញ​ស្ពឺ​របស់​ភ្លៅ​បន្ត​កម្លាំង​សំខាន់ ។ រំងាក​នៃ​អ័ក្ស​អវិកល​មិន​ត្រូវ​ឲ្យ​លើស​ពី ០,៣ មម រីឯ​គម្លាត​ភាព​ខាំ​ខ្ជាប់​របស់​ស្ពឺ​បន្ត​កម្លាំង​សំខាន់​មិន​ត្រូវ​ឲ្យ​ លើស​ពី ១ មម ។ បើ​សិន​រំងាក​នេះ​លើស​ពី ០,៣ មម ចាំបាច់​ត្រូវ​តែៈ

  1. ដោះ​ហ្វ្រាំង​ខាង​ស្ដាំ
  2. បន្ធូរ​ប៊ឡុង​ដែល​រឹត​ចាន និង​រឹត​វា​វិញ​ក្នុង​រន្ធ​គម្រប​ដោះ
  3. យក ​ទ្រនាប់​នៅ​ក្រោម​ចាន​នេះ​មួយ​ចំនួន​ចេញ ស្ពឺ​កូនិច​របស់​ភ្លៅ​បន្ត​កម្លាំង​សំខាន់​ចាំបាច់​បំផុត​ត្រូវ​ដូរ​មួយ​ គូរ ។ ហាម​ដូរ​តែ​ស្ពឺ​មួយ​ទុក​មួយ ។ ស្ពឺ​នាំ​កែសម្រួល​ចំងាយ​មាន​ប្រវែង ៥៨±០,១៥ គឺ​វាស់​ពី​ផ្ទៃ​រាប​នៃ​ប្រអប់​លេខ​ទៅ​ទល់​នឹង​ផ្នែក​ខាង​ចុង​នៃ​ ធ្មេញ ។ ស្ពឺ​ទទួល​កែសម្រួល​យ៉ាងណា​ឲ្យ​មាន​គម្លាត ០,២៥‑០,៥៥ មម គឺ​ការ​ផ្លាស់ប្ដូរ​ទ្រនាប់​ពី​ចាន​ម្ខាង​ទៀត​ដោយ​រក្សា​ចំនួន​ទ្រនាប់​នៅ​ ដដែល ។

បន្ត​មក​ទៀត​ចាំបាច់​បំផុត​ត្រូវ​ពិនិត្យ​មើល​ភាព​ផ្អិប​ជិត​នៃ​ធ្មេញ​ស្ពឺ​ពិនិត្យ​ដោយ​ថ្នាំ​ ពណ៌ (ភាព​ផ្អិប​ជិត​មិន​ត្រូវ​ឲ្យ​តិច​ជាង ៥០% នៃ​ផ្ទៃ​រាប​នៃ​ធ្មេញ) ការ​កែសម្រួល​ស្ពឺ​នៃ​ភ្លៅ​បន្ត​កម្លាំង​សំខាន់​ប្រព្រឹត្តិ​ទៅ​បាន​លុះត្រា ​តែ​ការ​កែសម្រួល​ស្ពឺ​នៃ​ភ្លៅ​បន្ត​កម្លាំង​សំខាន់​ប្រព្រឹត្ត​ទៅ​បាន​ លុះត្រា​តែ​ការ​កែសម្រួល​គម្លាត​អ័ក្ស​នៃ​កង​ឃ្លី​កូនិច​រួច​សិន ។

ច. ការ​កែសម្រួល​ប្រព័ន្ធ​កន្លាស់​ខ្ទាស់​អវិកល

  1. ផ្នែកខាង​ចុង​នៃ​ខ្សែ​លោហៈ​រិត​ជាប់​យ៉ាង​ណែន​ដោយ​សារ​ខ្ចៅ​វីស ពេល​នោះ​ផ្នែក​ខាង​ចុង​នៃ​ខ្សែ​លោហៈ​ត្រូវ​នៅ​សល់​មិន​ច្រើន​ជាង ៥‑១០ មម (គិត​ពី​វីស​មក​ដល់​ខាង​ចុង​នៃ​ខ្សែ)
  2. ដាក់​ដៃ​បញ្ជា​ក្នុង​ស្ថានភាព​ទី​១ (ធម្មតា) បន្ទាប់​មក​ទាញ​ខ្សែ​លោហៈ​ទាល់​តែ​រ៉ូប៊ីណេ​ចាប់​ផ្ដើម​កម្រើក​បន្តិច ពេល​នោះ​រឹត​វីស​ឲ្យ​ជាប់​វិញ (វីស​មាន​បី)

ដើម្បី​ពិនិត្យ​ភាព​ត្រឹមត្រូវ​នៃ​ការ​កែសម្រួល​ យើង​ត្រូវ​ដាក់​ដៃ​បញ្ជា​ក្នុង​ស្ថានភាព​ទី​២ (ស្វ័យ​ប្រវត្តិ) ពេល​នេះ​រង្វះ​របស់​រ៉ូប៊ីណេ​ត្រូវ​ត្រួត​ស៊ី​គ្នា និង​រង្វះ «BKA នៅ​លើ​គម្រប​បិទ​បើក​ដង​ខ្ទាស់» ។

ឆ. ការ​កែ​សម្រួល​ហ្វ្រាំង

  1. បន្ធូរ​ខ្ចៅ​ទប់​នៃ​ប៊ូលុង
  2. មួលខ្ចៅ​បញ្ចូល ឬ​បញ្ចេញ​ ធ្វើ​យ៉ាងណា​ឲ្យ​របត់​ពេញ​របត់​ឈ្នាន់​មាន​ប្រវែង ៧០‑៩០ មម ។ ក្នុង​រយៈពេល​ធ្វើការ​ស្បែក​របស់​ហ្វ្រាំង​ត្រូវ​សឹក​ ពេល​នោះ​ត្រូវ​កើត​ឡើង​នូវ​របត់ ។ របត់​ឈ្នាន់​អនុញ្ញាត​លើស​ពី​របត់​ពេញ​របស់​ឈ្នាន់ ១០ មម តែ​មិន​អនុញ្ញាត​ឲ្យ​តិច​ជាង ៧០ មម បើ​របត់​តិច​ដូច្នេះ បណ្ដាល​ឲ្យ​ឆាប់​សឹក​ស្បែក និង​អាច​ឆេះ​ហ្វ្រាំង ។
  3. ក្រោយ​ពេល​កែ​សម្រួល​បាន​ត្រឹមត្រូវ​ហើយ ត្រូវ​រឹត​ខ្ចៅ​ទប់​មក​វិញ ។

លក្ខណៈ​ខូចខាត

ហ្វ្រាំងៈ ហ្វ្រាំង​ធ្វើការ​មិន​ល្អ

  • មាន​ប្រេង​ចូល ឬ​សឹក​ថាស​ស្បែក (លាង​សម្អាត ឬ​ដូរ​ថ្មី)
  • កែសម្រួល​ហ្វ្រាំង​មិន​ល្អ​ត្រឹមត្រូវ (កែសម្រួល​ឡើង​វិញ)

គន្លឹះ​អវិកល​មិន​ធ្វើការ (ដោយ​ស្វ័យប្រវត្តិ)

  1. គាំង​បណ្ដូល​នៃ​ប្រអប់​បិទ​បើក​អវិកល (ដោះ​ប្រអប់​បិទ​បើក​លាង​ឲ្យ​ស្អាត បើ​ចាំបាច់​ដូរ​ថ្មី)
  2. សម្ពាធ​នៅ​តាម​ទុយោ​ខ្សោយៈ
    • ស៊ូប៉ាប់​បន្ថយ​មិន​ត្រឹមត្រូវ (ដូរ​រ៉ឺស័រ និង​ផ្សឹក​សំបុក​ស៊ូប៉ាប់)
    • ប្រេង​ហូរ​ជ្រាប​តាម​ប្រអប់​បិទ​បើក (ដូរ​ប្រអប់​បិទ​បើក​គន្លឹះ​ថាស និង​ជួជុល​កន្លែង​ដែល​ជ្រាប​ប្រេង)
    • សឹក​ថាស​ស្បែក​អំប្រាយ៉ា​ប្លុកកេ (ប្ដូរ​ថាស​ស្បែក​ថ្មី) ។

លាន់​ស្នូរ​ត្រង់​ស្ពឺ​ភ្លៅ​បន្ត​កម្លាំង​សំខាន់ៈបាត់​ភាព​ត្រឹមត្រូវ ការ​កែសម្រួល​កង​ឃ្លី​កូនិច​របស់​ភ្លៅ​បន្ត​កម្លាំង​សំខាន់ (កែសម្រួល​ឡើង​វិញ) ។

ផ្នែក​បញ្ជូន​ចលនា និង​ប្រព័ន្ធ​ចង្កូត

  1. ប៉ុង​មុខៈ មាន​ធ្នឹម​មួយ​ជា​រាង​បំពង់​ដែល​មាន​ចលនា​រំយោល​បាន​ដោយសារ​អ័ក្ស
  2. កង់​ត្រាក់ទ័រៈ កង់​នាំ​ចលនា (កង់​ក្រោយ) បង្គុំ​លើ​ម៉ៃយ័រ​នៃ​ភ្លៅ​បន្ត​កម្លាំង​ចុង​ក្រោយ និង​រឹត​ភ្ជាប់​ដោយ​សារ​ប៊ូឡុង ៨ កង់​នេះ​អាច​ពង្រីក​បាន​ដោយសារ​វីស​គ្មាន​ទី​បញ្ចប់ (វីស​សង់ហ្វាំង)
  3. កង់ក្រោយ​សំខាន់ៗ​មាន​ទំហំ ៤០០‑៩៦៥ (១៥,៥‑៣៨), ២៤០‑១០៦៧ (៩,៥‑៤២) និង​រហូត​ទៅ​ដល់ ៤៦៥‑៧៦២ (១៨,៤‑១៥,៣០) កង់​បញ្ជា​ចលនា (កង់​មុខ) ២០០‑៥០៨ (៧,៥‑២០) ។

ដុំ​ដែក​បន្ថែម​ទម្ងន់

ដុំដែក​បន្ថែម​ទម្ងន់​មាន​ភារៈកិច្ច​បន្ថែម​ទម្ងន់​នៅ​កង់​ខាង​មុខ ផ្នែក​ខាង​មុខ​គេ​បង្អស់​នៅ​លើ​ត្រាក់ទ័រ ។ នៅ​ផ្នែក​ខាង​ក្រោយ​គេ បង្គុំ​នៅ​លើ​ថាស​នៃ​កង់​ក្រោយ ។

បណ្ដាញ​មេកានិច​ចង្កូត

បណ្ដាញចង្កូត​មាន​ភារៈកិច្ច​សម្រាប់​បញ្ជូន​កម្លាំង​ពី​ដៃ​ចង្កូត​ទៅ​ប្រអប់​ អ៊ីដ្រូលីក​ចង្កូត យើង​អាច​ផ្លាស់​ប្ដូរ​ស្ថានភាព​ខ្ពស់​ទាប​របស់​ដៃ​ចង្កូត​ដោយសារ​គម្រប​ដែល​ នៅ​លើ​ដៃ​ចង្កូត ។ ដៃ​ចង្កូត​អាច​ទាញ​ទៅ​មុខ​បាន​ដោយ​សារ​គន្លឹះ​មួយ​ដែល​ស្ថិត​នៅ​ខាង​ស្ដាំ និង​ខាង​ក្រោយ​នៃ​ដៃ​ចង្កូត ។

ប្រអប់​អ៊ីដ្រូលីក​ចង្កូត

មាន​ភារៈកិច្ច​បញ្ជា​ទិស​កង់​មុខ​ និង​បន្ថយ​កម្លាំង​បញ្ជា​ដៃ​ចង្កូត​ វា​ស្ថិត​នៅ​ផ្នែក​ខាង​មុខ​នៃ​ត្រាក់ទ័រ ។ បង្គុំ​របស់​វា​មានៈ

  1. សំបក (ខ្មៅ​គ្មាន​ខ័ណ្ឌ)
  2. ប្រអប់​បែង​ចែក (ឌីស្ត្រីប៊ុយទ័រ)
  3. វ៉េរាំង

ប្រអប់​បែងចែក​នៃ​អ៊ីដ្រូលីក​ចង្កូត​ត​ភ្ជាប់​ទៅ​នឹង​ស្នប់​វ៉េរាំង​សំបក​ធុង​ ប្រេង​ដោយសារ​ទុយោ ។ នៅ​ក្នុង​ស្ថានភាព​ណឺត បណ្ដូល​នៃ​ប្រអប់​បែងចែក​ទប់​នៅ​មួយ​កន្លែង​បាន​ដោយសារ​រ៉ឺស័រ ។ នៅ​ពេល​កាច់​ចង្កូត​សម្ពាធ​ប្រេង​ត្រូវ​កើន​ តែ​វា​អាច​ទប់​ទល់​បាន​តាម​កំណត់​ដោយសារ​ស៊ូប៉ាប់​ការពារ ។

៣.៦. ការថែទាំ​បច្ចេកទេស

ក. ភ្លៅ​មុខ

រយៈពេល ៩៦០ ម៉ោង ពិនិត្យ​មើល​ស្ថានភាព​របស់​អង្គុញ (​រ៉ូទីល) (ដោយ​យើង​បង្វិល​ដៃ​ចង្កូត)  ។ របៀប​​កែ​សម្រួល​​អង្គុញ (រ៉ូទីល)

  • ដោះ​ខ្សែ​លួស​ចេញ
  • រឹត​គម្រប​វា​ធ្វើ​យ៉ាងណា​ឲ្យ​មាន​គម្លាត​ល្មម
  • ខ្លុះ​ខ្សែ​លួស​វិញ

ខ. ការ​កែសម្រួល​កង់​មុខ

រយៈពេល ៩៦០ ម៉ោង ចាំបាច់​បំផុត​ត្រូវ​ពិនិត្យ​មើល​គម្លាត​កង​ឃ្លី​កង់​មុខ ។

  1. ដានកង់​មុខៈ ចាំបាច់​ត្រូវ​លើក​ផ្នែក​ខាង​មុខ​នៃ​ត្រាក់ទ័រ បន្ធូរ​ប៊ូលុង​នៃ​សំបក​ធ្នឹម​យក​កន្លាស់​វា​ចេញ ហើយ​ពង្រួម​ធ្នឹម ។ ចម្ងាយ​ពី​រន្ធ​មួយ​ទៅ​មួយ​ទៀត​មាន​ប្រវែង​ស្មើ ៥០ មម ។
  2. ដាន​កង់​ក្រោយៈ
  • ត្រូវ​គ្រិច​ផ្នែក​ខាង​ក្រោយ​នៃ​ត្រាក់ទ័រ
  • ដោះ​គម្រប​ខ្ចៅ​គ្មាន​ខ័ណ្ឌ (វីស​សង់ហ្វាំង)
  • បន្ធូរ​ប៊ូឡុង​ចំនួន​មួយ​ជុំ
  • បង្វិល​ខ្ចៅ​គ្មាន​ខ័ណ្ឌ (វីស​សង់ហ្វាំង) ដើម្បី​ពង្រួម ឬ​ពង្រីក​កង់​តាម​សេចក្ដី​ត្រូវ​ការ ។

គ. ការ​កែសង្រួម​កង់​មុខ

ត្រូវ​បញ្ឈប់​កង់​ត្រាក់ទ័រ​នៅ​លើ​ដី​រាប​ស្មើ

ឃ. សម្ពាធ​កង់ៈ សម្រាប់​ការងារ​គ្រប់​ប្រភេទ

  1. សម្ពាធ​កង់​ក្រោយៈ ១,៤ គក ហ្វក/សម
  2. សម្ពាធ​កង់​មុខៈ ១,៧ គក ហ្វក/សម

ង. ការ​ថែទាំ​បច្ចេកទេស​ដល់​ប្រព័ន្ធ​ចង្កូត

  1. លាង​តម្រង​ប្រេង និង​រឹត​ខ្ចៅ​ដែល​ទប់​ផ្លឹត​ចង្កូត
  2. ចាក់​ប្រេង​ក្នុង​ប្រអប់​ចង្កូត​ឲ្យ​ដល់​គំនូស​ខាង​លើ​ដែល​គេ​កំណត់
  3. លាង​តម្រង​ប្រេង​បង្ហូរ (នៅ​ក្នុង​ប្រអប់​ចង្កូត)

ច. ការ​កែ​សម្រួល​ប្រអប់​ចង្កូត​អ៊ីដ្រូលីក

នៅ​ក្នុង​ប្រអប់​ចង្កូត​អ៊ីដ្រូលីក ត្រូវ​កែសម្រួល​ភាព​ខាំ​ភ្ជាប់

  1. ផ្លិត និង​ខ្ចៅ​គ្មាន​ខ័ណ្ឌ (វីស​សង់ហ្វាំង)
  2. ផ្លិត និង​បន្ទាត់​កែសម្រួល
  3. រឹត​ខ្ចៅ​គ្មាន​ខ័ណ្ឌ
  4. កែសម្រួល​ស៊ូប៉ាប់​ការពារ
  5. កែសម្រួល​ប្រព័ន្ធ​សោ​ខ្ទាស់​អវិកល

ឆ. ការ​កែសម្រួល​ស្ពឺ​ផ្លិត និង​ខ្ចៅ​គ្មាន​ខណ្ឌ

ចាំបាច់ត្រូវ​បន្ធូរ​ប៊ូឡុង ហើយ​បង្វិល​ខ្ចៅ​ចាក​ផ្លិត​តាម​ទិស​ទ្រនិច​នាឡិកា​រហូត​ដល់​កន្លាស់​ទប់ រួច​បង្វិល​ថយ​ក្រោយ ១០ ទៅ ១២ មម ។

ជ. ការ​កែសម្រួល​ស្ពឺ​ផ្លិត​ចង្កូត និង​ស្ពឺ​រនុក

គេ​កែសម្រួល​ដោយ​ទ្រនាប់ យើង​ត្រូវ​ដក​ចេញ ឬ​បន្ថែម​ទ្រនាប់​ធ្វើើ​យ៉ាងណា​ឲ្យ​គម្លាត​រវាង​ស្ពឺ​រនុក និង​ផ្នែក​ទប់​ស្មើ​នឹង ០,១‑០,៣ មម ។

ឈ. ការ​កែសម្រួល​ភ្លៅ​បញ្ឈរ​របស់​ប្រអប់​ចង្កូត​អ៊ីដ្រូលីក

ស៊ូប៉ាប់​ការពារ​ត្រុវ​មាន​សម្ពាធ ៨០‑៨៨ គក ហ្វក/សម វាស់​ដោយ​ម៉ាណូម៉ែត្រ គឺ​យើង​ត្រូវ​កាច់​កង់​បត់​មក​ឆ្វេង ឬ​ស្ដាំ​ឲ្យ​អស់ ។ របត់​សេរី​របស់​ដៃ​ចង្កូត​ត្រូវ​មាន ២០ ដឺក្រេ គេ​កែសម្រួល​ភាព​ភ្ជាប់​និមួយៗ​នៃ​ប្រព័ន្ធ​ចង្កូត​ ដូចជា (រ៉ូទីល) រឹត​ខ្ចៅ​ភាព​ខាំ​ភ្ជាប់​រវាង​ខ្ចៅ​គ្មាន​ខ័ណ្ឌ និង​ស្ពឺ​ផ្លិត ស្ពឺ​រនុក គម្លាត​ភ្លៅ​បញ្ឈរ​របស់​ប្រអប់​ចង្កូត​អ៊ីដ្រូលីក ។

ញ. ការ​កែសម្រួល​បណ្ដូល (ទីរ័រ) ប្រអប់​បែងចែក​ចង្កូត

មុននឹង​រឹត​ខ្ចៅ​ យើង​ត្រូវ​ដោះ​គម្រប​ចេញ ហើយ​យក​ប៊ូឡុង​ពីរ និង​ទ្រនាប់​ពីរ​ដែល​មាន​កម្រាស់ (ទ្រនាប់) ស្មើ​នឹង​កម្រាស់​នៃ​គម្រប ហើយ​រឹត​ប្រអប់​បែងចែក​ឲ្យ​ជាប់​វិញ ។ ពេល​នោះ​យើង​អាច​រឹត​ខ្ចៅ​ដែល​ទប់​បណ្ដូល​នោះ​ឲ្យ​មាន​កម្លាំង ២ គក ​ហ្វក ហើយ​មួល​ថយ​ក្រោយ​វិញ ១/១០ ជុំ រួច​យើង​ដាក់​គូបពី​វិញ (បញ្ជាក់​ មុន​នឹង​រឹត​ត្រូវ​យក​គូបពី​ចេញ​សិន) ។

ដ. ភាព​មិន​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​ចង្កូត

ចង្កូត​តឹង

ប្រេង​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ប្រអប់​អ៊ីដ្រូលីក​ចង្កូត ពិនិត្យ​មើល​ប្រេង​ត្រូវ​ចាប់​បន្ថែម
មាន​ខ្យល់​ចូល​លាយ​នឹង​ប្រេង ពិនិត្យ​តាម​ទុយោ​នៃ​ផ្នែក​ភ្ជាប់​និមួយៗ​ កន្លែងណា​ខូចខាត ត្រូវ​ជួសជុល​ឡើង​វិញ
កែសម្រួល​ស៊ូប៉ាប់​ការពារ​មិន​ត្រឹមត្រូវ កែសម្រួល​ឲ្យ​មាន​សម្ពាធ​ប្រេង ៨០‑៨៨ គក​ហ្វក/សម
ធ្មេញ​ស្ពឺ​របស់​បូម​សឹក​ធ្វើ​ឲ្យ​បូម​ប្រេង​បានតិច និង​សម្ពាធ​ខ្សោយ ដូរ​ស្នប់​បូម HW-10
គាំង​ភាព​ខាំ​ភ្ជាប់​រវាង​ផ្លិត និង​វីស​គ្មាន​ទី​បញ្ចប់ (ខ្ចៅ​គ្មាន​ខ័ណ្ឌ) កែសម្រួល​ភាព​ខាំ​ភ្ជាប់​ឡើង​វិញ

កង់​មុខ​បោក និង​ញ័រ​ដល់​ដៃ​ចង្កូត

ខ្ចៅ​ទប់​បណ្ដូល​ប្រអប់​បែងចែក​មាន​ភាព​ធូរ រឹត​ខ្ចៅ​នោះ​ដែល​មាន​កម្លាំង ២ គក​ហ្វក ហើយ​មួល​ថយ​ក្រោយ ១/១០ ជុំ ហើយ​ដាក់​គូបពី​វិញ
គម្លាត​កង​ឃ្លី កង់​មុខ​រលុង​អង្គុញ និង​សម្រួល​កង់​មុខ​​មិន​ត្រឹមត្រូវ ត្រូវ​កែសម្រួល​ឡើង​វិញ
ធូរ​ខ្ចៅ​ដង​ទំនាញ​នៃ​ភ្លៅ​បញ្ឈរ ត្រូវ​រឹត​ខ្ចៅ​ឲ្យ​ណែន​ឡើង​វិញ

របត់​សេរី​ដៃ​ចង្កូត​ធំជាង ២៥ ដឺក្រេ

គម្លាត​រវាង​ស្ពឺ​ផ្លិត និង​ខ្ចៅ​គ្មាន​ខ័ណ្ឌ​ធំ​ពេក ត្រូវ​កែសម្រួល​ឡើង​វិញ
កន្លែង​តំណរ​នៃ​ដៃ​ចង្កូត​រលុង ប្ដូរ​គ្រឿង​បន្លាស់​ដែល​សឹក

៤. ប្រព័ន្ធ​អ៊ីដ្រូលីក

ប្រព័ន្ធ​អ៊ីដ្រូលីក​មាន​ភារកិច្ច​សម្រាប់​បញ្ជា​ឧបករណ៍​កសិកម្ម ។ បង្គុំៈ

  1. ស្នប់​បូម HW-32
  2. ប្រអប់​បែង​ចែក P 75-33
  3. វ៉េរាំង µ-100
  4. ឧបករណ៍​កំណត់​ស្ថានភាព​កម្លាំង
  5. ឧបករណ៍​កែ​សម្ពាធ
  6. អាគុយ​អ៊ីដ្រូលីក
  7. ក្បាល​តំណរ
  8. ធុង​ប្រេង​អ៊ីដ្រូលីក និង​តម្រង​ប្រេង

ប្រព័ន្ធ​បញ្ជា​អ៊ីដ្រូលីក ប្រអប់​បែងចែក និង​ឧបករណ៍​សម្ពាធ​មាន​ដៃ​បញ្ជា​បួន

ស្នប់បូម HW-32 មាន​ភារកិច្ច​បូម​ប្រេង​ពី​ធុង​បញ្ចូល​ទៅ​ប្រអប់​បែង​ចែក ។ ប្រអប់​បែង​ចែក​បាន​បញ្ជូន​ប្រេង​ទៅ​ធុង​វិញ និង​ទៅ​ឧបករណ៍​កំណត់​បង្កើន​ទម្ងន់ (FCB) ហើយ​ចេញ​ពី FCB ប្រេង​បាន​ចូល​ទៅ​ឧបករណ៍​កំណត់​ស្ថានភាព​កម្លាំង ហើយ​ចេញ​ពី​កំណត់​ស្ថានភាព​កម្លាំង​តាម​ទុយោ​សម្ពាធ​ខ្ពស់ ប្រេង​បាន​ចូល​ទៅ​វ៉េរាំង ។

នៅ​ពេល​ដែល​យើង​បញ្ជា​ដៃ FCB មក​ស្ថានភាព​បន្ថយ​សម្ពាធ (ក្រោម​បង្អស់) ដៃ​បញ្ជា​វ៉េរាំង (ប្រអប់​បែងចែក) ត្រូវ​ផ្លាស់​មក​ស្ថានភាព​លើក សម្ពាធ​នៅ​លើ​វ៉េរាំង​កែសម្រួល​ដោយ​ប្រដាប់​កែសម្រួល​សម្ពាធ​របស់ FCB ។ ការ​បញ្ជា​ស្ថានភាព​កម្លាំង​គឺ​មាន​ដៃ​បញ្ជា​ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​នៃ​ កៅអី​អង្គុយ ។

៤.១. ប្រអប់​បែង​ចែក

ប្រអប់​បែង​ចែក​មាន​ភារកិច្ច​សម្រាប់​បញ្ជា​ចរន្ត​ប្រេង​ពី​ស្នប់​បូម​ទៅ​ឲ្យ​ បន្ទប់​ណា​មួយ​នៃ​វ៉េរាំង​ ប្រេង​ដែល​ធ្វើការ​រួច​ត្រូវ​បង្ហូរ​មក​ធុង​វិញ​ដោយ​ស្វ័យ​ប្រវត្តិ​ទប់ទល់​ សម្ពាធ​ប្រេង​នៅ​ក្នុង​ប្រព័ន្ធ និង​សម្រាប់​ទប់​ឧបករណ៍​ដែល​បំពាក់​ខាង​ក្រោយ​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ សមស្រប ។ បង្គុំៈ

  1. សំបក
  2. គម្រប​ពីរ
  3. ស្នូល​ចែកចាយ (បណ្ដូល)
  4. ស៊ូប៉ាប់​ប៊ីប៉ាស់
  5. ស៊ូប៉ាប់​ការពារ

នៅ​នឹង​ស្នូល​និមួយៗ​មាន​ស៊ូប៉ាប់​ស្វ័យប្រវត្តិ​សម្រាប់​ផ្ទាត់​ស្នូល​មក​ស្ថានភាព​កណ្ដាល​វិញ​ក្រោយ​សម្ពាធ ១២៥‑១៣៥ គក​ហ្វក/សម ។ ស៊ូប៉ាប់​ការពារ​ត្រូវ​កែសម្រួល​ឲ្យ​មាន​សម្ពាធ ១៤៥‑១៦០ គក​ហ្វក/សម ស៊ូប៉ាប់​ប៊ីប៉ាស់​មាន​ភារកិច្ច​សម្រាប់​បើក​រន្ធ​ប្រេង​ឲ្យ​មក​ធុង​វិញ នៅ​ពេល​ដែល​ដៃ​បញ្ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កណ្ដាល ។ ប្រអប់​បែងចែក P 75-23 ដែល​ដាក់​នៅ​លើ​ត្រាក់ទ័រ MTZ 50/52 ខុស​ផ្សេង​គ្នា​នឹង​ប្រអប់​បែងចែក P 75-33 ដោយ​មាន​ដាក់​ឆ្នុក​ជំនួស​ក្បាល​ទុយោ​បញ្ជា​ប្រេង និង​ចង្អូរ B បាន​ត​ភ្ជាប់​ទៅ​នឹង​ចង្អូរ A ។ ការ​ប្ដូរ​ប្រអប់​បែង​ចែក P 75-23 ដោយ P​ 75-33 គឺ​នាំ​ឲ្យ​ខូច​ដល់​ការ​ធ្វើការ​របស់​រ៉េហ្គូឡាទ័រ​កម្លាំង ។ ការ​ប្ដូរ​ឆ្នុក​ជំនួស​ដោយ​ក្បាល​ទុយោ​នៅ​លើ​ប្រអប់​បែង​ចែក P 75-33 គឺ​មិន​អនុញ្ញាត​ឲ្យ​ប្ដូរ​ឡើយ ព្រោះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​អ៊ីដ្រូលីក​ឆាប់​ឡើង​កម្ដៅ ។

៤.២. វ៉េរាំង

វ៉េរាំង ​មាន​ភារកិច្ច​សម្រាប់​លើក​ដាក់ និង​សម្រាប់​ទប់​ឧបករណ៍​បំពាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សម​ស្រប ។ វ៉េរាំង µ-100 (អង្កត់​ផ្ចិត ១០០ មម) និង​វ៉េរាំង​នៅ​ពី​ចំហៀង µ-75 (អង្កត់​ផ្ចិត ៧៥ មម) ។ វ៉រាំង​ µ-100 បាន​ចាប់​ភ្ជាប់​នឹង​សំបក​ប៉ុង​ក្រោយ នៅ​គម្រប​ខាង​មុខ​នៃ​វ៉េរាំង​មាន​បង្គុំ​ស៊ូប៉ាប់​ទប់​សម្រាប់​បិទ​បើក​ ចរន្ត​ប្រេង​ដែល​ចេញ​ពី​ប្រឡោះ​គ្មាន​ដង​ពិស្តុង ។ ប្រេង​ចូល​ក្នុង​វ៉េរាំង (ប្រឡោះ​មាន​ដង​ពិស្តុង) ឆ្លង​កាត់​តាម​ស៊ូប៉ាប់​បន្ថយ​ល្បឿន​ដែល​ផ្គុំ​នៅ​ក្បាល​ទុយោ​ខាង​ ស្ដាំ ។ ស៊ូប៉ាប់​បន្ថយ​ល្បឿន​ជា​ប្រភេទ​កាស​មាន​រន្ធ​ដែល​អង្កត់​ផ្ចិត​របស់​វា​មាន ៤ មម ស៊ូប៉ាប់​នេះ​មាន​ភារកិច្ច​ឲ្យ​ឧបករណ៍​បំពាក់​ធ្លាក់​មក​ក្រោម​ដោយ​ សន្សឹមៗ ។

៤.៣. ធុង​ប្រេង​អ៊ីដ្រូលីក

មានភារកិច្ច​សម្រាប់​ផ្ទុក​ប្រេង​នៅ​លើ​សំបក​ធុង​អ៊ីដ្រូលីក​ចាប់​ភ្ជាប់​ដោយ​ ប្រអប់​បែង​ចែក FCB និង​ស្នប់​បូម​នៅ​ក្នុង​ធុង​ប្រេង​អ៊ីដ្រូលីក​មាន​បន្ទាត់​ពិនិត្យ​ប្រេង​ ដែល​មាន​ក្រិត​ជា​អក្សរៈ

  • “O” ក្រិត​ប្រេង​ទាប​បំផុត
  • “Ω” ក្រិត​ប្រេង​ខាង​លើ
  • “C” សម្រាប់​ធ្វើការ​ជាមួយ​ឧបករណ៍​ធុន​ធ្ងន់

៤.៤. ឧបករណ៍ (FCB) កែសម្ពាធ

FCB ចាប់​ភ្ជាប់​នឹង​សំបក​របស់​ធុង​ប្រេង​អ៊ីដ្រូលីក​ដែល​ដៃ​បញ្ជា​របស់ FCB អាច​បញ្ជា​បាន ៤ ស្ថានភាពៈ

  • ចាក់​សោរ
  • បិទ (កណ្ដាល) បើក​ឲ្យ​ធ្វើការ
  • បើក
  • បន្ថយ​សម្ពាធ (បណ្ដែត)

នៅក្នុង FCB មាន​ស៊ូប៉ាប់​ពីរ​គឺ ស៊ូប៉ាប់​ទប់​នឹង​ស៊ូប៉ាប់​ត្រឡប់ FCB មាន​ភារកិច្ច​បង្កើន​ទម្ងន់​កង់​ក្រោយ​បាន​ន័យ​ថា សម្រាប់​បង្កើន​កម្លាំង​ច្បាម​ដើរ​របស់​ត្រាក់ទ័រ និង​សម្រាប់​ទប់​ឧបករណ៍​បំពាក់​នៅ​ពេល​ត្រាក់ទ័រ​ធ្វើការ ។

៤.៥. បំពង់​អ៊ីដ្រូលីក​ការពារ​ភាព​ទង្គិច

បំពង់នេះ​ធ្វើការ​ជាមួយ FCB និង​មាន​ភារកិច្ច​សម្រាប់​ទប់​ទល់​សម្ពាធ​នៅ​ក្នុង​វ៉េរាំង វា​ចាប់​ភ្ជាប់​នៅ​លើ​សំបក​ភ្លៅ​ខាង​ឆ្វេង​របស់​កង់​ក្រោយ ។

បំពាក់​ឧបករណ៍​ខាង​ក្រោយ មាន​ភារកិច្ច​ចាប់​ភ្ជាប់​ឧបករណ៍​កសិកម្ម​ផ្សេងៗ​ជាប់​នឹង​ត្រាក់ទ័រ ។ ឧបករណ៍​កសិកម្ម​ចាប់​ភ្ជាប់​នឹង​ត្រាក់ទ័រ​ដោយ​ចំណុច​បី​ដង​យោង​ឆ្វេង គេ​មិន​កែសម្រួល​ទេ ។ ហើយ​ប្រវែង​របស់​វា​ត្រូវ​មាន ១៥៥ មម ។

៤.៦. ការ​ថែរក្សា​បច្ចេកទេស​ដល់​ប្រព័ន្ធ​អ៊ីដ្រូលីក

ក. ធុង​ប្រេង​អ៊ីដ្រូលីក

  1. ពិនិត្យ​មើល​ប្រេង​ក្នុង​ធុង
  2. លាង​សម្អាត​តម្រង​ប្រេង និង​បង្ហុយ​ក្រោយ​ពេល​បន្សឹក​រួច និង​ក្រោយ​រយៈពេល ៩៦០ ម៉ោង ។

ខ. ការ​កែសម្រួល​ដៃ​បញ្ជា​របស់​ស្នប់​បូម​អ៊ីដ្រូលីក

នៅពេល​បើក​ដៃ​បញ្ជា​ស្នប់​បូម​អ៊ីដ្រូលីក ធ្មេញ​ស្ពឺ​បង្ខាំ​គ្នា​មិន​ពេញ ឬ​ក្រោយ​ពេល​ប្ដូរ​ស្នប់​បូម ចាំ​បាច់​ត្រូវ​ធ្វើការ​កែ​សម្រួល ។

  1. ដាក់​ដៃ​បញ្ជា​របក​គន្លាក់​ខាង​ក្រោម (បិទ)
  2. បន្ធូរ​ប៊ូឡុង​ពីរ​ដែល​ចាប់​ភ្ជាប់​បន្ទះ​លោហៈ រួច​ហើយ​ត្រូវ​បញ្ឆេះ​ចលករ​ដោយ​ចំនួន​ជុំ​តូច​បំផុត
  3. រំកិល ​ដៃ​បញ្ជា និង​បន្ទះ​លោហៈ​ឡើង​លើ​បន្តិច​ម្ដងៗ​ឲ្យ​ទាល់​តែ​ឮ​សូរ​ធ្មេញ​កកិត​គ្នា​ ពេល​នោះ​យើង​ត្រូវ​រំកិល​ដៃ​បញ្ជា​មក​ក្រោម​បន្តិច រួច​រឹត​ប៊ូឡុង​ពីរ​ភ្ជាប់​បន្ទះ​លោហៈ​នោះ​វិញ ។

គ. ការ​កែសម្រួល​មេកានិច​ប្លុកកេ​ដៃ​បញ្ជា​ប្រអប់​បែង​ចែក និង​ FCB

ការ​កែ​សម្រួល​បាន​ត្រឹមត្រូវ ត្រូវ​ពិនិត្យ​ដូច​ខាង​ក្រោម​នេះ:

ដាក់ដៃ​បញ្ជា FCB មក​ស្ថានភាព​បន្ថយ​សម្ពាធ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដៃ​បញ្ជា​របស់​ប្រអប់​ បែង​ចែក​ត្រូវ​ស្ថិត​នៅ​ក្នុង​ស្ថានភាព (បណ្ដែត) ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ដៃ​បញ្ជា​របស់ FCB មិន​ត្រូវ​រំកិល​ឡើង​លើ​ចេញ​ពី​ស្ថានភាព​បិទ​ឡើយ ។ បើ​សិន​ជា​ពិនិត្យ​ទៅ​មិន​បាន​ដូច​បញ្ជា​ខាង​លើ ចាំ​បាច់​ត្រូវ​ធ្វើការ​កែសម្រួល​ប្រវែង​ដង​ទំនាញ​របស់​បណ្ដូល​ដៃ​បញ្ជា​ វ៉េរាំង µ-100 ។

ឃ. ការ​បញ្ជា​ឧបករណ៍​បំពាក់

១. មិន​ប្រើ FCB និង​រ៉េហ្គូឡាទ័រ​កម្លាំង

  • ដាក់​ដៃ​បញ្ជា​ក្នុង​ស្ថានភាព​បិទ
  • ដាក់​ដៃ​បញ្ជា​ក្នុង​ស្ថានភាព​កណ្ដាល
  • ដៃ​បញ្ជា​របស់​ប្រអប់​បែង ប្រើ​តែ​ពីរ​ស្ថានភាព គឺ​ស្ថានភាព​លើក និង​ស្ថានភាព​បណ្ដែត

២. ការ​បញ្ជា​ឧបករណ៍​បំពាក់​ដោយ​ប្រើ FCB

  • ដាក់​ដៃ​បញ្ជា​រ៉េហ្គូឡាទ័រ​កម្លាំង​ក្នុង​ស្ថានភាព​កណ្ដាល
  • ធ្វើការ​កែ​សម្រួល​ប្រដាប់​កែសម្រួល​របស់ FCB
  • ដាក់ ​ដៃ​បញ្ជា FCB ក្នុង​ស្ថានភាព​បន្ថយ​សម្ពាធ​ក្រោម​បំផុត​ ហើយ​កាន់​ទប់​ដោយ​ដៃ ដរាប​ណា​នង្គ័ល​ចាប់​ផ្ដើម​ស៊ី​ដែ ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ដៃ​បញ្ជា FCB ត្រូវ​ធ្លាក់​ចុះ​មក​ស្ថានភាព​លើក​ក្រោម​បំផុត បន្ទាប់​មក​យើង​ត្រូវ​ដក​ដៃ​ចេញ ពេល​នោះ​ដៃ​បញ្ជា FCB ក៏​លោត​មក​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ស្ថានភាព​បើក ។

ពេលដែល​យើង​កំពុង​ភ្ជួរ ហើយ​កង់​ទ្រ​នង្គ័ល​សង្កត់​ដី​មិន​បាន​ល្អ​ យើង​ត្រូវ​បន្ថយ​សម្ពាធ​ដោយ​សម្រួល ប្រដាប់​កែសម្រួល​របស់ FCB តាម​ទិស​ដៅ​ទ្រនិច​នាឡិកា ធ្វើ​យ៉ាងណា​ឲ្យ​នង្គ័ល​របស់​យើង​ស៊ី​ដី​បាន​ល្អ ។

នៅពេល​ដល់​ក្បាល​ងារ ដៃ​បញ្ជា​របស់​យើង​ត្រូវ​ដាក់​ក្នុង​ស្ថានភាព​បិទ “បិទ” ហើយ​នង្គ័ល​ក៏​ចាប់​លើក​ឡើង​ពី​ព្រោះ​ដៃ​បញ្ជា​របស់​ប្រអប់​បែង​ចែក​ស្ថិត​ ក្នុង​ស្ថានភាព​លើក​ស្រាប់ ។ ពេល​ភ្ជួរ​ជួប​ប្រទះ​នឹង​ដី​រឹង យើង​ត្រូវ​សង្កត់​ដៃ​បញ្ជា FCB ដាក់​ក្នុង​ស្ថានភាព​ចាក់​សោរ ដូច​ប្រើ​សម្រាប់​ទប់​ឧបករណ៍​កសិកម្ម​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ដែរ ។

៤.៧. លក្ខណៈ​ខូចខាត​ដល់​ប្រព័ន្ធ​អ៊ីដ្រូលីក

នង្គ័ល​មិន​លើក

លរ

មូលហេតុ

វិធី​កែសម្រួល

គាំង​ស៊ូប៉ាប់​ប៊ីប៉ាស់​របស់​ប្រអប់​បែងចែក ដោះ​ស៊ូប៉ាប់​យក​មក​លាង​សម្អាត
ផ្នែក​ទប់​តំណ​មិន​បាន​ត្រឹមត្រូវ ត្រូវ​រឹត​ខ្ចៅ​ឲ្យ​ណែន ឬ​ដោះ​ឃ្លី​ចោល
ស៊ូប៉ាប់​ទប់​របស់​វ៉េរាំង​លិច​ចូល​ទៅ​ក្នុង​គម្រប​វ៉េរាំង ធ្វើ​ឲ្យ​រន្ធ​ប្រេង​ត្រូវ​បិទ​ជិត ត្រូវ​ដក​ស៊ូប៉ាប់​ទប់​មក​វិញ ឬ​ដាក់​ដៃ​បញ្ជា​ប្រអប់​បែង​ចែក​ក្នុង​ស្ថានភាព​ដាក់​បង្ខំ ​រួច​ដាក់​មក​ស្ថានភាព​លើក​វិញ​យ៉ាង​រហ័ស​បំផុត
នង្គ័ល​មិន​លើក​សោះ ឬ​លើក​យឺតៗ ដាក់​ដៃ​បញ្ជា​របស់​រ៉េហ្គូឡាទ័រ​កម្លាំង​ក្នុង​ស្ថានភាព​កណ្ដាល

នង្គ័ល​លើក​យឺត

លរ

មូលហេតុ

វិធី​កែសម្រួល

ខ្យល់​ចូល​ក្នុង​ប្រព័ន្ធ ពិនិត្យ​មើល​ផ្នែក​ត​ភ្ជាប់​ទាំងឡាយ​ហើយ​ធ្វើ​ឲ្យ​ជិត​ឡើងវិញ
សឹក​ស្ពឺ​ស្នប់​បូម ប្ដូរ​ស្នប់​បូម​បើសិនជា​ទិន្នផល​បូម​បាន​តិច​ជាង ៣០/លីត្រ​នាទី ក្នុង​សម្ពាធ ១០០ គក/សម

ប្រេង​ក្នុង​ធុង​អ៊ីដ្រូលីក​ឡើង​ពពុះ និង​ព្រួស​តាម​រន្ធ​បង្ហុយ

លរ

មូលហេតុ

វិធី​កែសម្រួល

ខ្យល់​ចូល​ក្នុង​ប្រព័ន្ធ​តាម​ទុយោ​ដែល​មិន​ជិត រឹត​ខ្ចៅ​ទាំងឡាយ​បើ​ចាំបាច់​ត្រូវ​ប្ដូរ​ទ្រនាប់
ខ្យល់​ចូល​តាម​ហ្វឺត​របស់​ស្នប់​បូម ពិនិត្យ​មើល​ហ្វឺត​បើ​ចាំបាច់​ត្រូវ​ប្ដូរ​ហ្វឺត

ទួង​កង់​ក្រោយ​ត្រាក់ទ័រ ហើយ​នៅ​ពេល​បើក FCB ក៏​នៅ​តែ​មិន​ទទួល​បាន​លទ្ធផល

លរ

មូលហេតុ

វិធី​កែសម្រួល

គាំង​បណ្ដូល​ស្វ័យប្រវត្តិ​របស់​ FCB ឬ​ប្លុងស័រ​នៅ​ក្នុង​បណ្ដូល ដោះ FCB លាង​សម្អាត​បណ្ដូល​ប្លុងស័រ និង​រន្ធ​នៅ​ក្នុង​បណ្ដូល
កែសម្រួល​ដង​ទំនាញ​ដៃ​បញ្ជា​ប្រអប់​បែង​ចែក​​មិន​ត្រឹមត្រូវ កែសម្រួល​ប្រវែង​ដង​ទំនាញ​ដៃ​បញ្ជា​ប្រអប់​បែង​ចែក​ឡើង​វិញ

នង្គ័ល​ធ្លាក់​ចុះ​យ៉ាង​លឿន​នៅ​ពេល​ដែល​ដៃ​បញ្ជា​ប្រអប់​បែង​ចែក​ដាក់​ក្នុង​ស្ថានភាព​បណ្ដែត

លរ

មូលហេតុ

វិធី​កែសម្រួល

គ្មាន​ស៊ូប៉ាប់​បន្ថយ​ល្បឿន ឬ​ដាក់​ស៊ូប៉ាប់​បន្ថយ​ល្បឿន​មិន​បាន​ត្រឹមត្រូវ ត្រូវ​ដាក់​ស៊ូប៉ាប់​បន្ថយ​ល្បឿន​នៅ​ក្នុង​ក្បាល​ទុយោ​ខាង​ស្ដាំ​របស់​វ៉េរាំង

នង្គ័ល​ស៊ី​ជម្រៅ​ដី​មិន​ស្មើ

លរ

មូលហេតុ

វិធី​កែសម្រួល

ដៃ​បញ្ជា​របស់​ប្រអប់​បែង​ចែក​ស្ថិត​ក្នុង​ស្ថានភាព​កណ្ដាល (ដោយ​មិន​ប្រើ FCB) ដាក់​ដៃ​បញ្ជា​ប្រអប់​បែងចែក​ក្នុង​ស្ថានភាព​បណ្ដែត
សម្ពាធ​នៅ​ក្នុង​វ៉េរាំង​លើស​ពី​សេចក្ដី​ត្រូវ​ការ បន្ថយ​សម្ពាធ​នៅ​ក្នុង​វ៉េរាំង​ដោយ​មួល​ប្រដាប់​កែ​សម្រួល​របស់ FCB តាម​ទិស​ដៅ​ទ្រនិច​នាឡិកា

ពេល​ធ្វើការ ប្រេង​នៅ​ក្នុង​ប្រព័ន្ធ​ឆាប់​ឡើង​កម្ដៅ

លរ

មូលហេតុ

វិធី​កែសម្រួល

ប្រេង​នៅ​ក្នុង​ធុង​មិន​គ្រប់គ្រាន់ ចាក់​ប្រេង​បន្ថែម​តាម​កំណត់
ទុយោ​ប្រេង​សំប៉ែត ឬ​វៀច ពិនិត្យ​ជួសជុល ឬ​ប្ដូរ​ទុយោ
គាំង​ស៊ូប៉ាប់​ការពារ ឬ​ស៊ូប៉ាប់​ត្រឡប់​របស់ FCB ដោះ​ស៊ូប៉ាប់​លាង​សម្អាត
ចង្អូរ​ក្នុង​ប្រអប់​បែងចែក​ត្រូវ​ស្ទះ​គ្មាន​ផ្លូវ​ចេញ​ចូល ពិនិត្យ​ និង​សម្អាត​ចង្អូរ​ឡើង​វិញ
ដៃ​បញ្ជា​របស់​ប្រអប់​បែង​ចែក​ស្ថិត​ក្នុង​ស្ថានភាព “លើក” ដាក់​ដៃ​បញ្ជា​ក្នុង​ស្ថានភាព​កណ្ដាល
ដាក់​ដៃ​បញ្ជា​របស់​រ៉េហ្គូឡាទ័រ​កម្លាំង​មិន​ស្ថិត​ក្នុង​ស្ថានភាព​កណ្ដាល ដាក់​ដៃ​បញ្ជា​ឧបករណ៍​កំណត់​ស្ថានភាព​កម្លាំង​ក្នុង​ស្ថានភាព​កណ្ដាល
 ដោយ សេង សាវ៉ាត់
នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម
ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
 
 
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s