Author Archives: ឈូកខ្មែរ

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ

បច្ចុប្បន្នពាក្យម្ដាយបង្កើតអាចមានន័យផ្សេង

តាំងពី​ដើម​រៀងមក មនុស្ស​យើង​បន្ត​ពូជពង្សវង្សត្រកូល​តាម​រយៈ​ការ​បង្កកំណើត​នៅ​ក្នុង​ផ្ទៃរបស់​មនុស្ស​ស្រី ហើយ​មនុស្ស​ស្រី​ដែល​ពរពោះ​ រួមទាំង​ដៃគូ​រួម​សង្វាស គឺ​ជាអ្នកជាប់​សាច់ឈាម​របស់​ទារក (ជាឪពុកម្ដាយជីវសាស្ត្រ “Biological parents”) ។ ខ្មែរ​យើង​ហៅ​ឪពុកម្ដាយ​នេះ​ថា ជាឪពុកបង្កើត និង​ម្ដាយ​បង្កើត ហើយ​អ្នក​ដែល​ជាប់សាច់ឈាម​​ខាងឪពុក​និង​ម្ដាយ​ដទៃ​ទៀត​ក៏​ហៅថា​បង្កើតដែរ ។ ខាងក្រោម​នេះ​ជាការពន្យល់​ដែល​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ ៖ បង្កើត (គុ.) ដែល​កើត​ពី​ខ្លួន ឧ. កូន​បង្កើត ។ ដែល​កើត​ពី​ផ្ទៃ​ជាមួយ​គ្នា ឬ​ដែល​កើត​ពី​ពូជវង្ស​ជាមួយ​គ្នា ឧ. បង​បង្កើត, ម្ដាយ​មីង​បង្កើត…។ បច្ចុប្បន្ន វិទ្យាសាស្ត្រ​មានការ​រីកចម្រើន ដែលក្នុង​នោះ​​ការបង្កកំណើត​អាច​ធ្វើ​បាន​នៅ​ក្រៅផ្ទៃរបស់​ម្ដាយ ហៅថា ការបង្កកំណើត​នៅ​មន្ទីរពិសោធន៍ ឬ​ក្នុង​កែវ (IVF-In vitro fertilisation) ជា​ការបង្កកំណើត​ដែល​ស៊ុតឬកាម៉ែតញី និង​មេជីវិតឈ្មោល​ជួបគ្នា​បង្កកំណើត​នៅ​ក្រៅខ្លួន​មនុស្ស ហើយ​ស៊ុត​ដែល​បាន​បង្កកំណើត​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន​របស់​ម្ដាយឬ​ស្ត្រី​ផ្សេង​ដើម្បី​ឲ្យ​មាន​ផ្ទៃពោះ ។  គូស្វាមី​ដែល​ពិបាក​ក្នុងការ​មាន​កូន​តែង​តែប្រើវិធី IVF នេះ ដោយ​ពរពោះ​ដោយ​ខ្លួនឯង … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត, ឈូកមតិ, អរិយធម៌​ខ្មែរ | Leave a comment

សមាគមនិស្សិតខ្មែរនៅរដ្ឋឃ្វីនស្លែនត្រូវបានសម្ពោធឲ្យដំណើរការជាផ្លូវការ

សមាគមនិស្សិតខ្មែរប្រចាំរដ្ឋឃ្វីនស្លែន (Cambodian Students Association in Queensland) ហៅកាត់ថា CamSAQ ត្រូវ​បានរៀបចំពិធីសម្ពោធ​ដំណើរការ​ជាផ្លូវការ​កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅក្រុងប៊្រីសបែន រដ្ឋឃ្វីនស្លែន ប្រទេសអូស្ត្រាលី ។ នេះ​គឺជាលើកទី១​ហើយ​ដែល​និស្សិតខ្មែរ​កំពុងសិក្សា​នៅ​តាមបណ្ដា​សកលវិទ្យាល័យ​នានា​ក្នុង​រដ្ឋឃ្វីនស្លែន មាន​សមាគមនិស្សិត​ជា​ផ្លូវការ ។ ​សមាគមនិស្សិត​ខ្មែរ​ត្រូវ​បាន​បង្កើន​ឡើង​នៅ​រដ្ឋ​ញូវសាវវេល រដ្ឋវ៉ិចតូរីយ៉ា និង​រដ្ឋ​អូស្ត្រាលី​ខាងត្បូង តាំង​ពីយូរឆ្នាំ​កន្លង​មក​ហើយ ។ CamSAQ ជាអង្គការ​សមាគម​ក្រៅរដ្ឋាភិបាល គ្មាន​និន្នាការ​នយោបាយ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើងចាប់​ពី​ដើម​ឆ្នាំ​២០១៩​នេះ​ដោយ​និស្សិត​មួយ​ក្រុម​មាន​គ្នា ៦នាក់ កំពុង​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ឃ្វីនស្លែន (UQ) និង​សាកលវិទ្យាល័យ​ហ្គ្រីហ្វីត (Griffith) ។ កិច្ចការ​ចម្បងនៅ​ក្នុង​ដំណាក់កាល​ដំបូង​គឺការ​រៀបចំ​សេចក្ដីព្រាង​លក្ខខន្តិកៈ ការ​រៀបចំ​និមិត្តសញ្ញា និងការ​​ស្វែងយល់​ពីការចុះបញ្ជី​និង​ប្រតិបត្តិការ​របស់​អង្គការ​សមាគម​ក្រៅ​រដ្ឋភិបាល​នៅ​ក្នុង​រដ្ឋ​ឃ្វីនស្លែន ។ ខ្ញុំ​មាន​ការ​រំភើប​រីករាយ​និង​មាន​មោទនភាព​​ដែល​បាន​ចូលរួម​ចំណែក​​នៅ​ក្នុង​ការ​បង្កបង្កើត​នេះ ។ គោលបំណងចម្បងរបស់ CamSAQ ​គឺ៖ (១) ជំរុញ​លើកស្ទួយ​មិត្តភាព និងសាមគ្គីភាព, (២) … Continue reading

Posted in ឈូកមតិ, អរិយធម៌​ខ្មែរ | Leave a comment

បាតុភូតត្រីងាប់ និងមូលហេតុនៃកំណើតយ៉ាងរហ័យនៃសារាយ

ចាប់ពីឆ្នាំ​២០១៣ នៅ​តំបន់​អភិរក្ស​បឹង​ទន្លេឆ្មារ ស្ថិត​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​ឆ្លងកាត់​ស្ថានភាព​ត្រី​ស្លាប់​រាប់​សិបតោនក្នុង​អំឡុងខែមេសា-ឧសភា ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា­­­­­­­​ ។ ​ស្ថាប័ន​ជំនាញ ជាពិសេស​ក្រសួង​បរិស្ថាន​បាន​ពន្យល់​ពី​ហេតុ​ផល​ថា ដោយ​សារស្ថានភាព​រាំងស្ងួត ទឹករាក់ កំណើន​សីតុណ្ហភាព ទើប​បណ្ដាល​ឲ្យ​បរិមាណ​អុកស៊ីសែន​នៅ​ក្នុង​ទឹក​ធ្លាក់ចុះ ហើយ​បូករួម​នឹង​ឆ្នាំ​ខ្លះ​មាន​ព្យុះបក់បោក​បណ្ដាល​ឲ្យ​ផុស​កករ​ដី​ធ្វើ​ឲ្យ​ទឹក​ល្អក់ ។ ស្ថិត​ក្នុងស្ថានភាព​នេះ​ ត្រី​ពិបាក​ដក​ដង្ហើម ដែល​ឈាន​ទៅ​ដល់​ថប់​ដង្ហើម​ស្លាប់ ។ តើ​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​ទឹក​ធ្លាក់ចុះ​បានយ៉ាង​ដូចម្ដេច ? ក្នុង​សប្ដាហ៍​នេះ នៅប្រទេស​អូស្ត្រាលី មាន​ត្រី​ប្រហែល​១​លាន​ក្បាល​បាន​ងាប់​នៅ​ក្នុង​អាង​ទន្លេ Murray-Darling ដែល​ជា​ប្រព័ន្ធ​ទន្លេ​ដ៏​សំខាន់ហូរកាត់​តំបន់​កសិកម្ម​ក្នុង​រដ្ឋ Queensland  រដ្ឋ New South Wales រដ្ឋ Victoria និង​រដ្ឋ South Australia ។ ស្ថានភាព​គឺ​ស្រដៀង​គ្នា ស្ថិត​ក្នុង​ភាព​រាំងស្ងួត រួច​ឈាន​ចូល​ដល់​រដូវ​ក្ដៅ កម្ពស់ទឹក​ក្នុង​ទន្លេ​ធ្លាក់ចុះ កំណើន​សីតុណ្ហភាព កម្រិត​អុកស៊ីសែន​ក្នុង​ទឹក​ធ្លាក់​ចុះ​ខ្លាំង បណ្ដាល​ឲ្យ​ត្រី​ថប់​ដង្ហើម​ស្លាប់ ។ អ្នកជំនាញ​បាន​សន្និដ្ឋាន​ថា … Continue reading

Posted in កសិកម្ម, ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី | Leave a comment

ពាក្យពេចន៍ និងផ្នត់គំនិត

នៅ​ស្រុក​ប្រជាធិបតេយ្យ​ចាស់ទុំ ជាពិសេស​ប្រទេស​ប្រើភាសាអង់គ្លេស នៅពេល​ដែល​គេ​និយាយ​ពី​ការ​ចំណាយ​សាធារណៈ គេ​តែង​តែ​ប្រើពាក្យ «ថវិកា​ឬ​លុយ​របស់​អ្នកបង់ពន្ធ (Taxpayer money)» ។ ការ​ប្រើ​ពាក្យ​នេះ ​នាំឲ្យ​សម្គាល់​បាន​យ៉ាង​ច្បាស់ថា រដ្ឋាភិបាល ក្រសួង​មន្ទីរ ឬ​អង្គភាព​នានា គឺ​គ្រាន់​តែ​ជា​អ្នកតំណាង​ឬ​អ្នកជំនួស​ក្នុង​ការ​ចាត់ចែង​ថវិកា​របស់​ប្រជាជន​តែ​ប៉ុណ្ណោះ ហើយ​ប្រជាជន (អ្នកបង់ពន្ធ) មាន​អំណាច​ខ្លាំង ឬ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ និង​តវ៉ា​លើ​ការ​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​ទាំងនោះ ។ ដូចពាក្យ​សាមញ្ញ​ថា ស៊ីប្រាក់ខែ​រាស្ត្រ​ត្រូវ​មាន​កាតព្វកិច្ច​ផ្ដល់​សេវា ថែរក្សា​ និងការពារ​ផលប្រយោជន៍​របស់​រាស្ត្រ ។ ការណ៍​នេះ​ប្រហែល​បណ្ដាល​មក​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំងនេះ ឃើញ​ច្បាស់​ជាក់ស្ដែង​ពី​ភាព​ជាប់​ពន្ធ​ស្ទើរ​គ្រប់​សកម្មភាព​ទាំងអស់ រួម​មាន ពន្ធដី ពន្ធ​ផ្ទះ ពន្ធ​ប្រាក់ខែ … និង​សូម្បី​តែ​ទិញ​របស់​ហូបចុក​បន្តិចបន្តួច​ក៏​ឃើញ​មាន​បង្ហាញ​ពន្ធ​លក់​នៅ​លើ​វិក្ក័យបត្រ​ផងដែរ ។ ក្នុង​នោះ ពន្ធ​ដែល​ធ្វើ​ឲ្យ​អ្នកបង់ពន្ធ​ឈឺចាប់​និង​ចង់​ធ្វើ​ភាព​ជាម្ចាស់​ក្នុង​ការ​តាមដាន​មិន​ចង់​ឲ្យ​ចាយវាយ​ផ្ដេសផ្ដាស​ខុស​ផ្លូវ គឺ​ពន្ធ​លើ​ប្រាក់ខែ និង​ពន្ធ​លើ​ប្រាក់​ចំណូល ដែល​មាន​ក្នុង​ពី​ចន្លោះ ៣០% រហូត​ដល់ ៧០% ឯណោះ ។ … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត, វាក្យសព្ទខ្មែរ | 1 Comment

បន់ព្រះសំពះទេវតាបានផលឬទេ ?

នេះ​គ្រាន់តែ​ជាការ​គិតលេង​ប៉ុណ្ណោះ ! បងប្អូន​ជនជាតិ​ខ្មែរ​និង​ជាតិសាសន៍​មួយ​ចំនួន​ទៀត​នៅ​ទូទាំង​ពិភពលោក​តែងតែ​ធ្វើ​ការ​បួងសួង បន់ស្រន់​ដល់​វត្ថុស័ក្តិសិទ្ធិ ឬ​ដួងវិញ្ញាណ​ដែល​មាន​មហិទ្ធិឫទ្ធិ នៅ​ពេល​ជួបគ្រោះអាសន្ន ឬ​ពេល​ធ្វើដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​នានា ឬ​ការ​ធ្វើ​សំបួងសង្រួង​ប្រចាំថ្ងៃ ។ គោលដៅ​ចម្បង​គឺ​ស្នើសុំ​អន្តារគមន៍ ថែរក្សា​ឲ្យ​បាន​សេចក្ដីសុខ ផុត​ទុក្ខទោស​ទាំងឡាយ ។ សំណួរ​ចោទ​ឡើងថា តើ​បាន​ផល​ដែរ​ឬ​ទេ ? តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​លោក​ពេល​ដែល​មាន​អន្តរាគមន៍​ពី​ពិភព​ខាងក្រៅ ? វាអាច​គ្មាន​ពិភព​ដទៃ​ក្រៅ​ពី​ពិភពមនុស្សលោក ។ ប៉ុន្តែ ឥឡូវ​សន្មត​ថា មាន​ពិភព​ផ្សេង​ទៀត​ក្រៅ​ពី​មនុស្ស (ខ្មោច បិសាច អសុរកាយ ទេវតា នរក ប្រែត ឋាន​លើក ឋានក្រោម ឋាន​កណ្ដាល…) តើ​ពិភព​ទាំងនេះ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា ឬ​មាន​អន្តរអំពី​លើ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​តែ​ពី​ម្ខាង​ដែល​មានឫទ្ធានុភាព​ជាង ? ប្រសិនបើ​ពិភព​ទាំងឡាយ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា ពោល​គឺ​គ្មាន​អន្តរអំពី​លើ​គ្នា មនុស្ស​ល្អ​ស្លាប់​ទៅ​កើត​នៅ​ឋានលើ ឋាន​ទេវតា មនុស្ស​អាក្រក់​ស្លាប់​ទៅ​កើត​ប្រែត​អសុរកាយ ធ្លាក់នរក ។ លុះ​ចំណេរកាល​អស់​កម្មពៀរវេរា ឬ​អស់​និស្ស័យ​បុណ្យ ក៏​មក​កើត​នៅ​ឋាន​កណ្ដាល​របស់​មនុស្ស​លោក​វិញ ។ យមរាជ ឬ​ព្រះឥន្ទ្រ​ព្រះព្រហ្ម … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត | Leave a comment

ឥស្សរៈ​ជិះ​កង់ឈើ

«ឥស្សរៈ​ជិះ​កង់ឈើ» ជា​ឃ្លាមួយ​ដែល​អ្នកស្រុក​នៅ​ភូមិកំណើត​របស់​ខ្ញុំ​ប្រើ​សំដៅលើ​ពេលវេលា​ដែល​កន្លងទៅ​យូរ​ហើយ​មុន​ជំនាន់​ណាៗ​ទាំងអស់​ក្នុង​សម័យ​ទំនើប ។ ឧទាហរណ៍ ត្រូវប្រយ័ត្ន កុំ​ធ្វើ​ឲ្យ​បែក​របស់​នេះ​ឲ្យ​សោះ ព្រោះវា​បន្សល់​ទុក​តាំងពី​សម័យ​ឥស្សរៈ​ជិះ​កង់ឈើ ។ ងាប់​ហើយ ទើប​តែ​ដឹង​ហ្នឹង ? គេ​ដឹង​យូរ​ហើយ​តាំងពី​ជំនាន់​ឥស្សរៈ​ជិះ​កង់​ឈើ​ហស៎ ។ មិនដឹងថា​ពាក្យ «ជិះកង់ឈើ» គ្រាន់តែ​ជា​បរិវាសព្ទ​ឲ្យ​ណែងណង ឬ​ឥស្សរៈ​ពិតជា​ជិះកង់ឈើ​មែន​ឬ​យ៉ាងណា​ទេ ! រឿង​នេះ​អាច​ពិត​ផង​ និង​មិន​ពិត​ផង ព្រោះ​ដូចជា​គ្មាន​ឯកសារ​ណា​មួយ​និយាយ​ដល់​រឿង​ជិះ​កង់ឈើ​នេះ​ទេ ។ រឿងពិត​នៅ​ត្រង់​ថា កង់ឈើ​ដែល​ត្រូវ​បាន​គេ​បង្កើត​លើក​ដំបូង​គឺ​ក្នុង​ឆ្នាំ ១៨១៧ ហើយ​ក្រុម​តស៊ូ​ទាមទារ​ឯករាជ​ពី​បារាំង «ឥស្សរៈ» កកើត​ឡើង​ក្នុង​ឆ្នាំ ១៩៤៦ ។ ដូចនេះ​ក្នុង​ចំណោម​សមាជិក​ក្រុម​ខ្មែរ​ឥស្សរៈ​មួយ​ចំនួន ឬ​ភាគច្រើន​អាច​ជិះ​កង់ឈើ ។ រីឯរឿងដែល​មិន​ពិត​គឺថា ក្រុម​ខ្មែរ​ឥស្សរៈ​ត្រូវបាន​បង្កើត​ឡើង​ ឬ​ចូលរួម​បង្កើត​ដោយ​លោក ប៊ុណ្ណ ចន្ទម៉ុល អ្នកនិពន្ធ​សៀវភៅ​ចរិត្តខ្មែរ ។ បើ​តាម​ការរៀបរាប់​នៅ​ក្នុង​សៀវភៅ​នេះ លោក ប៊ុណ្ណ ចន្ទម៉ុល រត់​គេច​ចេញ​ពី​ការតាម​ចាប់​ខ្លួន​របស់​បារាំង​ចូល​ទៅ​ក្នុង​ដីសៀម​កាន់​កាប់​គឺ​តាម​រយៈ​កង់មែន​ ប៉ុន្តែ​ជា​កង់​សម័យ​ទំនើប (កង់ដែក) ។ ប្រហែល​ជា​ការ​និទាន​ដំណើរ​ដើម​រឿង​តៗគ្នា​យូរទៅ «កង់ដែក» … Continue reading

Posted in កំសាន្ត, វាក្យសព្ទខ្មែរ | Leave a comment

ប្រើទឹកសម្ងួតស្រូវ

ស្ដាប់ទៅ​ដូចជា​ប្លែក ប៉ុន្តែគ្មានអ្វីប្លែកទេ គឺគ្រាន់តែ​គេប្រើទឹកក្ដៅ​ជំនួស​ឲ្យ​ការ​ដុតប្រេង​ឬ​ឧស​នៅ​ក្នុង​ឡសម្ងួតប៉ុណ្ណោះ ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវ​ស្រូវ​អន្តរជាតិ (IRRI) បាន​ប្រើប្រាស់ទឹកក្ដៅឧណ្ហៗ​ជាប្រភព​កម្ដៅ​ដើម្បី​សម្ងួតស្រូវ​​​​​​​​​​​ ។ គោលការណ៍​គឺ​ដូច​ឡសម្ងួត​ធុងសំប៉ែត (Flatbed dryer) ​ដែរ ដោយ​ប្រើ​ទឹកក្ដៅឧណ្ហៗ​បូម​មក​ពីក្រោមដី (អង់គ្លេសហៅថា Geothermal drying) ឬ​ទឹកក្ដៅ​ដែល​ដុតកម្ដៅ​ដោយ​បន្ទះសូឡា ។ ទឹកដែល​បូមចេញ​ពី​អណ្ដូង​ក្នុងកសិដ្ឋានមួយ​នៅ​ប្រទេស​ហ្វីលីពីន​មាន​កម្តៅ ៤៥ ទៅ ៤៨ អង្សារសេ ។ បើតាម​លោក​បណ្ឌិត Leigh Vial ការសម្ងួត​ដោយ​ប្រើឡ​ទឹកក្ដៅ​នេះ​អាច​កាត់​បន្ថយ​ការ​ចំណាយ​រហូតដល់ ៨០% បើប្រៀបធៀប​នឹង​ឡសម្ងួត​ដុត​ប្រេង និង​កាត់បន្ថយ​ការ​បំពុល​ផ្សែង​ទៅ​ក្នុង​បរិយាកាស​បាន​យ៉ាងច្រើន ។ មុន​នឹងឈាន​ដល់​ការ​រចនា​និង​សាងសង់​ឡសម្ងួតស្រូវ​ដោយប្រើទឹកក្ដៅ​នេះ អ្នកស្រាវជ្រាវ​នៅវិទ្យាស្ថាន​ IRRI បាន​សិក្សា​ស្រាវជ្រាវ​ពី​ឡសម្ងួត​ដោយ​ដុតប្រេង និង​ប្រើ​ខ្យល់ក្ដៅ​ចេញ​ពី​ម៉ាស៊ីន​ត្រជាក់ ។ ប៉ុន្តែ​វិធី​ទាំងពីរ​នេះ​មាន​បញ្ហាប្រឈម​មួយ​ចំនួន ។ ការដុត​ប្រេង​អាច​ធ្វើ​ឲ្យ​ស្រូវខ្លោច និង​មាន​ខ្លិន​មិនល្អ ចំណែក​ឯខ្យល់ក្ដៅចេញ​ពី​ម៉ាស៊ីន​ត្រជាក់​គឺ​ធ្វើ​បាន​តែ​ពេល​ថ្ងៃ​ដែល​មាន​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ការិយាល័យ ។ ឡសម្ងួត​ដោយ​ប្រើទឹកក្ដៅ​ដែល​បាន​សាងសង់​ឡើង​ដោយ​វិទ្យាស្ថាន​ IRRI សាងសង់ឡើង​នៅ​ឆ្នាំ​២០១៧ ជាប្រព័ន្ធ​ឡសម្ងួតប្រភេទ​ធុងសំប៉ែត … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Leave a comment

បញ្ហាភ្ជាប់រូបភាពពី Photobucket

ថ្មីៗនេះ Photobucket.com បានសម្រេចបញ្ឈប់សេវាភ្ជាប់រូបភាពដល់ភាគីទីបី និងផ្ដើមសេវាបង់ប្រាក់ Plus 500 ។ ខ្ញុំគ្មានថវិកាដើម្បីបង់សេវាដ៏ថ្លៃប្រចាំឆ្នាំនេះទេ ដូចនេះ ក្នុងស្ថានភាពបច្ចុប្បន្នចំពោះមុខនេះ រូបភាពភាគច្រើនបំផុតនៅលើទំព័រ «ឈូកខ្មែរ» នឹងត្រូវប៉ះពាល់ ។ ស្របពេលជាមួយគ្នានេះ ខ្ញុំនឹងខំរកវិធីដើម្បីអាចបង្ហាញរូបភាពឡើងវិញ ប៉ុន្តែប្រហែលមិនអាចធ្វើបានក្នុងពេលដ៏ខ្លីខាងមុខទេ ពីព្រោះមានរូបភាពចូលរាប់ពាន់សន្លឹកដែលត្រូវសើរើ ! ជីវិតពិតជាជីវិតមែន ! ដំបូង Blogsome ធ្វើឲ្យខ្ញុំរើប្លុកម្ដងហើយ ឥឡូវ Photobucket ទៀត ! ស្ថានភាពបច្ចុប្បន្ន​ ៖ ថ្មីៗនេះ Photobucket.com ហាក់បានបន្ទន់ឥរិយាបថវិញ ដោយ​បញ្ឈប់ការរាំងខ្ទប់​បញ្ជាប់​រូបភាព​ដល់​ភាគីទីបី ។ អាស្រ័យ​ដូចនេះ រូប​ភ្ជាប់​ពី Photobucket.com ទាំងអស់​ហាក់​អាច​មើល​ឃើញ​វិញ​បាន ប៉ុន្តែ​មាន​ស្នាម Watermark ។ … Continue reading

Posted in ឈូកមតិ | Leave a comment

អត្ថប្រយោជន៍​នៃ​ដំណាំ​ស្រូវ

  ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​១២ អត្ថប្រយោជន៍​នៃ​ដំណាំ​ស្រូវ ទី ចាន់ណា, ចាន់ ផលលឿន និង ហាក់ សុជាតា សេចក្តី​ផ្តើម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្រូវ​ត្រូវ​បាន​គេ​ចាត់ទុកជា​ដំណាំ​សំខាន់ ជា​អាហារ​ចាំបាច់ និង​ជា​ប្រភព​ផ្តល់​ថាមពល​សម្រាប់​ទ្រទ្រង់​ជីវិត ។ ប្រជា​ពលរ​ដ្ឋែ​ខ្មែរ​តែង​ចាត់​ទុក​ថា ស្រូវ​ជា​ព្រះ​មេ ព្រោះ​ស្រូវ​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដូច្នេះ​ហើយ​បាន​ជា​បុព្វបុរស​ខ្មែរ​តែងតែ​ទូន្មាន​ប្រៀនប្រដៅ កុំឲ្យ​ជាន់​លើ​អង្ករ ឬ​ខ្ជះខ្ជាយ ទោះបី​មួយ​គ្រាប់​ក្តី ។ ជា​ភស្តុតាង​នៅ​ក្នុង​ប្រាង្គ​ប្រាសាទ​បន្ទាយស្រី យើង​ឃើញ​មាន​រូប​ព្រះ​ឥសូរ​កាន់​កួរស្រូវ ដែល​ជា​និមិត្តរូប​បញ្ជាក់​ថា ស្រូវ​គឺជា​ប្រភព​ផ្តល់​ជីវិត ។ តាម​រយៈ​ការ​ផ្តល់​ថាមពល ស្រូវ​មិន​ប្រើ​សម្រាប់​តែ​ការ​បរិភោគ​បាយ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ត្រូវ​ប្រជាពលរដ្ឋ​យើង​យក​មក​ច្នៃប្រឌិត និង​រៀបចំ​ចម្អិន​តាម​វិធីសាស្ត្រ​ផ្សេងៗ ជា​អាហារ​ប្រចាំ​ថ្ងៃ និង​ជា​បង្អែម​ជាដើម ៘ បាយ គឺជា​ប្រភព​ផ្ដល់​ថាមពល​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​យើង​គ្រប់​រូបៗ ដែល​ពុំ​អាច​ខ្វះ​បាន​ឡើយ … Continue reading

Posted in កសិកម្ម, អរិយធម៌​ខ្មែរ | Leave a comment

អំពើចោរកម្មលើវត្ថុបុរាណរបស់ប្រទេសកម្ពុជា

រៀង​រាល់​ឆ្នាំ ភ្ញៀវ​ទេសចរ អ្នក​សិក្សា​រៀនសូត្រ អ្នក​ស្រាវជ្រាវ​រាប់​លាន​នាក់ និង​មនុស្ស​ដទៃ​មក​ពី​ប្រទេស​ផ្សេងៗ​គ្រប់​តំបន់​ទាំងអស់​ជុំវិញ​ពិភពលោក បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ក្រីក្រ​ដ៏​តូច​មួយ​នេះ ដើម្បី​ឃើញ​ដោយ​ផ្ទាល់​នូវ​កេរដំណែល​សិល្បៈ​វប្បធម៌​ដ៏​អស្ចារ្យ​របស់​អាណាចក្រ​ខ្មែរ​បុរាណ ។ កេរដំណែល​នោះ​មាន​ប្រាសាទបុរាណ​ជា​ច្រើន នៅ​ក្នុង​ខេត្តសៀមរាប ជា​ពិសេស​ប្រាសាទ​បែប​ហិណ្ឌូ​នៅ​ក្នុង​តំបន់​អង្គរវត្ត និង​ទី​គោរព​បូជា​បែប​ព្រះពុទ្ធ​សាសនា ដូច​ជា ប្រាសាទបាយ័ន ។ ដោយ​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប និង​ស្ថិត​នៅ​តាម​ជើងភ្នំ​គូលែន ប្រាសាទ​បន្ទាយស្រី ដែល​ជា​សំណង់​មាន​ចម្លាក់​ដ៏​អស្ចារ្យ និង​សោភ័ណភាព​ត្រូវ​បាន​ឆ្លាក់​ចេញពី​ថ្មភក់ ហើយ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថាបត្យកម្ម​ក្នុង​ទ្រង់ទ្រាយ​តូច ដែល​ងាក​ចេញពី​លក្ខណៈ​ស្ថាបត្យកម្ម​នៃ​ប្រាសាទខ្មែរ​បុរាណ​ដទៃ ។ ដោយ​ស្គាល់​ថា ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ស្ត្រី ឈ្មោះ​ពិត​របស់​ប្រាសាទ​នេះ មាន​ឈ្មោះ​ថា ត្រីភូវណ្ណមហេស្វរៈ ។ កេរដំណែល​នោះ​មាន​បន្សល់​នៅ​តាម​បណ្តា​ខេត្ត​ដទៃ ដូច​ជា ប្រាសាទ​ព្រះវិហារ​ដ៏​អស្ចារ្យ ដែល​ស្ថិត​នៅ​លើ​ខ្នង​ភ្នំ​ដងរែក កម្ពស់​៥២៥​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ។ ប្រាសាទ​ព្រះវិហារ​បាន​បម្រើ​មុខងារ​ជា​ប្រាសាទ​ឧទ្ទិស​បែប​ហិណ្ឌូ ហើយ​ថ្មីៗ​នេះ បាន​ក្លាយជា​កម្មវត្ថុ​នៃ​ចំណុច​វិវាទ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ឡាអេ ដែល​ចៅក្រម​ក្នុង​តុលាការ​នោះ​បាន​កាត់សេចក្តី​ឲ្យ​ប្រទេស​កម្ពុជា​គ្រប់គ្រង​ថែរក្សា​ប្រាសាទ​ព្រះវិហារ ។ ទី​ជនបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពី​មុន​គ្រប់​ដណ្តប់​ដោយ​ព្រៃឈើ លម្អ​ទៅ​ដោយ​ប្រាសាទ … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment