Category Archives: កំសាន្ត

បច្ចុប្បន្នពាក្យម្ដាយបង្កើតអាចមានន័យផ្សេង

តាំងពី​ដើម​រៀងមក មនុស្ស​យើង​បន្ត​ពូជពង្សវង្សត្រកូល​តាម​រយៈ​ការ​បង្កកំណើត​នៅ​ក្នុង​ផ្ទៃរបស់​មនុស្ស​ស្រី ហើយ​មនុស្ស​ស្រី​ដែល​ពរពោះ​ រួមទាំង​ដៃគូ​រួម​សង្វាស គឺ​ជាអ្នកជាប់​សាច់ឈាម​របស់​ទារក (ជាឪពុកម្ដាយជីវសាស្ត្រ “Biological parents”) ។ ខ្មែរ​យើង​ហៅ​ឪពុកម្ដាយ​នេះ​ថា ជាឪពុកបង្កើត និង​ម្ដាយ​បង្កើត ហើយ​អ្នក​ដែល​ជាប់សាច់ឈាម​​ខាងឪពុក​និង​ម្ដាយ​ដទៃ​ទៀត​ក៏​ហៅថា​បង្កើតដែរ ។ ខាងក្រោម​នេះ​ជាការពន្យល់​ដែល​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ ៖ បង្កើត (គុ.) ដែល​កើត​ពី​ខ្លួន ឧ. កូន​បង្កើត ។ ដែល​កើត​ពី​ផ្ទៃ​ជាមួយ​គ្នា ឬ​ដែល​កើត​ពី​ពូជវង្ស​ជាមួយ​គ្នា ឧ. បង​បង្កើត, ម្ដាយ​មីង​បង្កើត…។ បច្ចុប្បន្ន វិទ្យាសាស្ត្រ​មានការ​រីកចម្រើន ដែលក្នុង​នោះ​​ការបង្កកំណើត​អាច​ធ្វើ​បាន​នៅ​ក្រៅផ្ទៃរបស់​ម្ដាយ ហៅថា ការបង្កកំណើត​នៅ​មន្ទីរពិសោធន៍ ឬ​ក្នុង​កែវ (IVF-In vitro fertilisation) ជា​ការបង្កកំណើត​ដែល​ស៊ុតឬកាម៉ែតញី និង​មេជីវិតឈ្មោល​ជួបគ្នា​បង្កកំណើត​នៅ​ក្រៅខ្លួន​មនុស្ស ហើយ​ស៊ុត​ដែល​បាន​បង្កកំណើត​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន​របស់​ម្ដាយឬ​ស្ត្រី​ផ្សេង​ដើម្បី​ឲ្យ​មាន​ផ្ទៃពោះ ។  គូស្វាមី​ដែល​ពិបាក​ក្នុងការ​មាន​កូន​តែង​តែប្រើវិធី IVF នេះ ដោយ​ពរពោះ​ដោយ​ខ្លួនឯង … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត, ឈូកមតិ, អរិយធម៌​ខ្មែរ | Leave a comment

ពាក្យពេចន៍ និងផ្នត់គំនិត

នៅ​ស្រុក​ប្រជាធិបតេយ្យ​ចាស់ទុំ ជាពិសេស​ប្រទេស​ប្រើភាសាអង់គ្លេស នៅពេល​ដែល​គេ​និយាយ​ពី​ការ​ចំណាយ​សាធារណៈ គេ​តែង​តែ​ប្រើពាក្យ «ថវិកា​ឬ​លុយ​របស់​អ្នកបង់ពន្ធ (Taxpayer money)» ។ ការ​ប្រើ​ពាក្យ​នេះ ​នាំឲ្យ​សម្គាល់​បាន​យ៉ាង​ច្បាស់ថា រដ្ឋាភិបាល ក្រសួង​មន្ទីរ ឬ​អង្គភាព​នានា គឺ​គ្រាន់​តែ​ជា​អ្នកតំណាង​ឬ​អ្នកជំនួស​ក្នុង​ការ​ចាត់ចែង​ថវិកា​របស់​ប្រជាជន​តែ​ប៉ុណ្ណោះ ហើយ​ប្រជាជន (អ្នកបង់ពន្ធ) មាន​អំណាច​ខ្លាំង ឬ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ និង​តវ៉ា​លើ​ការ​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​ទាំងនោះ ។ ដូចពាក្យ​សាមញ្ញ​ថា ស៊ីប្រាក់ខែ​រាស្ត្រ​ត្រូវ​មាន​កាតព្វកិច្ច​ផ្ដល់​សេវា ថែរក្សា​ និងការពារ​ផលប្រយោជន៍​របស់​រាស្ត្រ ។ ការណ៍​នេះ​ប្រហែល​បណ្ដាល​មក​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំងនេះ ឃើញ​ច្បាស់​ជាក់ស្ដែង​ពី​ភាព​ជាប់​ពន្ធ​ស្ទើរ​គ្រប់​សកម្មភាព​ទាំងអស់ រួម​មាន ពន្ធដី ពន្ធ​ផ្ទះ ពន្ធ​ប្រាក់ខែ … និង​សូម្បី​តែ​ទិញ​របស់​ហូបចុក​បន្តិចបន្តួច​ក៏​ឃើញ​មាន​បង្ហាញ​ពន្ធ​លក់​នៅ​លើ​វិក្ក័យបត្រ​ផងដែរ ។ ក្នុង​នោះ ពន្ធ​ដែល​ធ្វើ​ឲ្យ​អ្នកបង់ពន្ធ​ឈឺចាប់​និង​ចង់​ធ្វើ​ភាព​ជាម្ចាស់​ក្នុង​ការ​តាមដាន​មិន​ចង់​ឲ្យ​ចាយវាយ​ផ្ដេសផ្ដាស​ខុស​ផ្លូវ គឺ​ពន្ធ​លើ​ប្រាក់ខែ និង​ពន្ធ​លើ​ប្រាក់​ចំណូល ដែល​មាន​ក្នុង​ពី​ចន្លោះ ៣០% រហូត​ដល់ ៧០% ឯណោះ ។ … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត, វាក្យសព្ទខ្មែរ | 1 Comment

បន់ព្រះសំពះទេវតាបានផលឬទេ ?

នេះ​គ្រាន់តែ​ជាការ​គិតលេង​ប៉ុណ្ណោះ ! បងប្អូន​ជនជាតិ​ខ្មែរ​និង​ជាតិសាសន៍​មួយ​ចំនួន​ទៀត​នៅ​ទូទាំង​ពិភពលោក​តែងតែ​ធ្វើ​ការ​បួងសួង បន់ស្រន់​ដល់​វត្ថុស័ក្តិសិទ្ធិ ឬ​ដួងវិញ្ញាណ​ដែល​មាន​មហិទ្ធិឫទ្ធិ នៅ​ពេល​ជួបគ្រោះអាសន្ន ឬ​ពេល​ធ្វើដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​នានា ឬ​ការ​ធ្វើ​សំបួងសង្រួង​ប្រចាំថ្ងៃ ។ គោលដៅ​ចម្បង​គឺ​ស្នើសុំ​អន្តារគមន៍ ថែរក្សា​ឲ្យ​បាន​សេចក្ដីសុខ ផុត​ទុក្ខទោស​ទាំងឡាយ ។ សំណួរ​ចោទ​ឡើងថា តើ​បាន​ផល​ដែរ​ឬ​ទេ ? តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​លោក​ពេល​ដែល​មាន​អន្តរាគមន៍​ពី​ពិភព​ខាងក្រៅ ? វាអាច​គ្មាន​ពិភព​ដទៃ​ក្រៅ​ពី​ពិភពមនុស្សលោក ។ ប៉ុន្តែ ឥឡូវ​សន្មត​ថា មាន​ពិភព​ផ្សេង​ទៀត​ក្រៅ​ពី​មនុស្ស (ខ្មោច បិសាច អសុរកាយ ទេវតា នរក ប្រែត ឋាន​លើក ឋានក្រោម ឋាន​កណ្ដាល…) តើ​ពិភព​ទាំងនេះ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា ឬ​មាន​អន្តរអំពី​លើ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​តែ​ពី​ម្ខាង​ដែល​មានឫទ្ធានុភាព​ជាង ? ប្រសិនបើ​ពិភព​ទាំងឡាយ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា ពោល​គឺ​គ្មាន​អន្តរអំពី​លើ​គ្នា មនុស្ស​ល្អ​ស្លាប់​ទៅ​កើត​នៅ​ឋានលើ ឋាន​ទេវតា មនុស្ស​អាក្រក់​ស្លាប់​ទៅ​កើត​ប្រែត​អសុរកាយ ធ្លាក់នរក ។ លុះ​ចំណេរកាល​អស់​កម្មពៀរវេរា ឬ​អស់​និស្ស័យ​បុណ្យ ក៏​មក​កើត​នៅ​ឋាន​កណ្ដាល​របស់​មនុស្ស​លោក​វិញ ។ យមរាជ ឬ​ព្រះឥន្ទ្រ​ព្រះព្រហ្ម … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត | Leave a comment

ឥស្សរៈ​ជិះ​កង់ឈើ

«ឥស្សរៈ​ជិះ​កង់ឈើ» ជា​ឃ្លាមួយ​ដែល​អ្នកស្រុក​នៅ​ភូមិកំណើត​របស់​ខ្ញុំ​ប្រើ​សំដៅលើ​ពេលវេលា​ដែល​កន្លងទៅ​យូរ​ហើយ​មុន​ជំនាន់​ណាៗ​ទាំងអស់​ក្នុង​សម័យ​ទំនើប ។ ឧទាហរណ៍ ត្រូវប្រយ័ត្ន កុំ​ធ្វើ​ឲ្យ​បែក​របស់​នេះ​ឲ្យ​សោះ ព្រោះវា​បន្សល់​ទុក​តាំងពី​សម័យ​ឥស្សរៈ​ជិះ​កង់ឈើ ។ ងាប់​ហើយ ទើប​តែ​ដឹង​ហ្នឹង ? គេ​ដឹង​យូរ​ហើយ​តាំងពី​ជំនាន់​ឥស្សរៈ​ជិះ​កង់​ឈើ​ហស៎ ។ មិនដឹងថា​ពាក្យ «ជិះកង់ឈើ» គ្រាន់តែ​ជា​បរិវាសព្ទ​ឲ្យ​ណែងណង ឬ​ឥស្សរៈ​ពិតជា​ជិះកង់ឈើ​មែន​ឬ​យ៉ាងណា​ទេ ! រឿង​នេះ​អាច​ពិត​ផង​ និង​មិន​ពិត​ផង ព្រោះ​ដូចជា​គ្មាន​ឯកសារ​ណា​មួយ​និយាយ​ដល់​រឿង​ជិះ​កង់ឈើ​នេះ​ទេ ។ រឿងពិត​នៅ​ត្រង់​ថា កង់ឈើ​ដែល​ត្រូវ​បាន​គេ​បង្កើត​លើក​ដំបូង​គឺ​ក្នុង​ឆ្នាំ ១៨១៧ ហើយ​ក្រុម​តស៊ូ​ទាមទារ​ឯករាជ​ពី​បារាំង «ឥស្សរៈ» កកើត​ឡើង​ក្នុង​ឆ្នាំ ១៩៤៦ ។ ដូចនេះ​ក្នុង​ចំណោម​សមាជិក​ក្រុម​ខ្មែរ​ឥស្សរៈ​មួយ​ចំនួន ឬ​ភាគច្រើន​អាច​ជិះ​កង់ឈើ ។ រីឯរឿងដែល​មិន​ពិត​គឺថា ក្រុម​ខ្មែរ​ឥស្សរៈ​ត្រូវបាន​បង្កើត​ឡើង​ ឬ​ចូលរួម​បង្កើត​ដោយ​លោក ប៊ុណ្ណ ចន្ទម៉ុល អ្នកនិពន្ធ​សៀវភៅ​ចរិត្តខ្មែរ ។ បើ​តាម​ការរៀបរាប់​នៅ​ក្នុង​សៀវភៅ​នេះ លោក ប៊ុណ្ណ ចន្ទម៉ុល រត់​គេច​ចេញ​ពី​ការតាម​ចាប់​ខ្លួន​របស់​បារាំង​ចូល​ទៅ​ក្នុង​ដីសៀម​កាន់​កាប់​គឺ​តាម​រយៈ​កង់មែន​ ប៉ុន្តែ​ជា​កង់​សម័យ​ទំនើប (កង់ដែក) ។ ប្រហែល​ជា​ការ​និទាន​ដំណើរ​ដើម​រឿង​តៗគ្នា​យូរទៅ «កង់ដែក» … Continue reading

Posted in កំសាន្ត, វាក្យសព្ទខ្មែរ | Leave a comment

តើពាក្យ Update ប្រែជាខ្មែរដូចម្ដេច ?

យោង​តាម​ព្រឹត្តិបត្រ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ លេខ ៥ ឆ្នាំ​២០១៣ ពាក្យ «Update» មិន​ត្រូវ​បាន​បកប្រែ​ទេ គឺ​សរសេរ​ជា «អាប់ដេត» ដែល​មាន​ការ​ពន្យល់​ខ្លឹមសារ​​ថា «​ការ​បន្ថែម​ព័ត៌មាន លក្ខណៈ​ទម្រង់​ថ្មី ចូល​ទៅ​ក្នុង​កម្មវិធី​ឬ​ផលិតផល​ដែល​បាន​ចេញ​ផ្សាយ​រួច ឬ ដែល​មាន​ស្រាប់» ។ សម្គាល់ ៖ ពាក្យ «Update» នេះ ខ្ញុំ​ធ្លាប់​ស្នើ​ប្រែជា​ខ្មែរ​ថា «ទាន់កាល» ជា​គុណនាម និង «បន្ទាន់កាល» ជា​ករិយាសព្ទ ។ ឥឡូវ​នេះ​ម្យ៉ាង​ដែរ មិន​ចាំបាច់​​រក​នឹក​ផ្គូផ្គង​អ្វី​ទៀត​ទេ ពាក្យ​ខ្មែរ​ទាំង​​នេះ​ស្អុយ​ប្រហុក​ពេក​ហើយ តោះ​យើង​ប្រើ​ពាក្យ «អាប់ដេត» វិញ ៕

Posted in កំសាន្ត, ចំណេះ​ធ្វើ, ឈូកមតិ, វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Tagged , | 1 Comment

រឿងរ៉ាវ​ល្បីល្បាញ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​២០១៤

រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ (រូបថត​របស់ Chris Singshinsuk / Shutterstock.com) មុន​នឹង​ឈាន​ចូល​ទៅ​អបអរ​ឆ្នាំថ្មី​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ចូរ​យើង​ត្រលប់​បែរ​ក្រោយ​មក​ក្រលេក​មើល​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់​យើង​បន្តិច ។ ព្រឹត្តិការណ៍​ទាំងនេះ​ចងក្រង​ដោយ លោក Mong Palatino មាន​ចុះផ្សាយនៅ​លើ​វេបសាយ​របស់ The Diplomat ចុះ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ ។ លោកបញ្ជាក់​ថា ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ និង​ពិភាក្សា​យ៉ាង​ទូលំទូលាយ​តាម​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​នានា​ផង​ដែរ ។ ១. រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​តាម​ដង​ផ្លូវ​អស់​រយៈពេល​ជាច្រើន​ខែ​មក យោធា​នៃ​ប្រទេស​ថៃ​បាន​ធ្វើ​អន្តរាគមន៍​នៅ​ថ្ងៃទី​២២ ខែ​ឧសភា និង​បាន​ប្រកាស​ច្បាស់​អាជ្ញាសឹក ។ រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​មួយ​ត្រូវ​បាន​ព្រាង​ឡើង​ដែល​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​មួយ​ឡើង​គាំទ្រ​ដោយ​យោធា ។ ឧត្ដមសេនីយ៍ Prayuth Chan-ocha ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ទី​២៩ របស់​ប្រទេស​ថៃ ។ ២. ការ​ធ្លាក់​យន្តហោះ​ជើងហោះហើរ MH370, MH17 និង Air Asia … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ | Tagged | 1 Comment

ការ​ប្រើប្រាស់ និង​អត្ថន័យ​ពាក្យ «គីឡូ»

ជា​ធម្មតា នៅ​ក្នុង​ការ​និយាយ​ស្ដី​ប្រចាំ​ថ្ងៃ ខ្មែរ​យើង​តែង​តែ​ប្រើប្រាស់​ពាក្យ «គីឡូ» ក្នុង​បរិបទ ៣ យ៉ាង​ផ្សេង​ពី​គ្នា គឺ ៖ ១. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូម៉ែត្រ» ជា​រង្វាស់​ប្រវែង​ចម្ងាយ ឧ. នៅ​សល់​តែ​មួយ​គីឡូ​ទៀត​ទៅ​ដល់​គោលដៅ​ហើយ ។ ២. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូក្រាម» ជា​រង្វាស់​ទម្ងន់ ឧ. ដុំ​ដែក​នេះ​តូច​មួយ​សោះ ប៉ុន្តែ​មាន​ទម្ងន់​ដល់​ទៅ​រាប់​គីឡូ ។ ៣. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូវ៉ាត់» ជា​រង្វាស់​ថាមពល​អគ្គិសនី ឧ. ដោយសារ​តែ​មាន​បណ្ដាញ​អគ្គិសនី​រដ្ឋ​ត​មក​ដល់​ក្នុង​ភូមិ ​ឥឡូវ​ភ្លើង​ក្នុង​មួយ​គីឡូ​ថោក​ជាង​មុន​ជាង​ពាក់​កណ្ដាល ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅ​បំពេញ​ការងារ​នៅ​ខេត្ត​បាត់ដំបង ដល់​តំបន់​ដែល​គេ​លេង​ភ្នាល់​ទឹកភ្លៀង ។ នៅ​ទីនោះ ពាក្យ «គីឡូ» គឺ​មាន​ន័យ​ផ្សេង​ទៅ​វិញ គឺ​សំដៅ​លើ​ចំនួន​ទឹក​ប្រាក់​មួយ​ពាន់​ដុល្លា ។ នៅ​ពេល​នរណា​ម្នាក់​ភ្នាល់​ទឹក​ភ្លៀង … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ, វាក្យសព្ទខ្មែរ | Leave a comment

សន្យា​ឫស្សី: គុក​ឥត​ជញ្ជាំង

សន្យា​ឫស្សី: គុក​ឥត​ជញ្ជាំង សៀវភៅ​រៀបរាប់​ពី​ជីវិត​ក្នុង​របប​ខ្មែរក្រហម ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជាប់​ជា​កំណត់ហេតុ​នៅ​ក្នុង​ពិភពលោក​ចំពោះ​អំពើ​បំភិតបំភ័យ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋ ។ មិន​មាន​រដ្ឋាភិបាល​ណា​មួយ​បាន​សម្លាប់​ប្រជាជន​របស់​ខ្លួន​យ៉ាង​ច្រើន​ដូច​គ្នា​នឹង​របប​ខ្មែរក្រហម ហើយ​ក្នុង​នោះ​ ១​ភាគ​៥ ​នៃ​ប្រជាជន ស្មើ​ទៅ​នឹង​ជាង​ ១​លាន ៥​សែន​នាក់ បាន​ស្លាប់​ក្រោម​កណ្តាប់​ដៃ​ខ្មែរក្រហម ។ យើង​ពិបាក​យល់​ដឹង​អំពី​ចំនួន​អ្នក​ស្លាប់ និង​ផល​ប៉ះពាល់​លើ​ប្រជាជន សង្គម សេដ្ឋកិច្ច និង​វប្បធម៌​ណាស់ ។ អត្ថបទ​បំប៊ួ​ប្រូមីស (សន្យា​ឫស្សី Bomboo Promise) របស់ វិជ្ជារ៉ា ហួន គឺជា​ការ​ក្រើនរំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​មាន​ន័យ​ចំពោះ​អ្នក​រស់រាន​មានជីវិត​នា​ពេល​បច្ចុប្បន្ន ។ ដោយសារ​អត្ថបទ​នេះ ត្រូវ​បាន​សរសេរ​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​របប​ខ្មែរក្រហម​បាន​កើត​ឡើង ទោះបីជា​យ៉ាងណា​ក៏​ដោយ អត្ថបទ​របស់​គាត់​មាន​លក្ខណៈ​ថ្មី​សន្លាង និង​មាន​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ជា​ច្រើន ។ សាច់​រឿង​របស់​គាត់​បង្ហាញ​អំពី​សេចក្តី​ក្លាហាន និង​ការ​រស់រាន​មាន​ជីវិត និង​ជា​សាច់​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ។​ចុង​បញ្ចប់​ដូចដែល យើង​ដឹង វិជ្ជារ៉ា បាន​រស់រាន​មានជីវិត​ដើម្បី​ប្រាប់​ពី​សាច់​រឿង​នៃ​ការ​សម្លាប់​រង្គាល​នោះ ។ ការ​រស់រាន​មានជីវិត និង​ជីវិត​ថ្ម​រី​បស់​គាត់​នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឲ្យ​គាត់​ចង់​យល់​ដឹង​អំពី​បទ​ពិសោធន៍​របស់​គាត់​ពាក់ព័ន្ធ​នឹង​ការ​បង្អត់អាហារ និង​ការ​ស្លាប់​មួយ​ផ្នែក​ដើម្បី​គោរព​ចំពោះ​អ្នក​ដែល​បាន​ស្លាប់ ។ … Continue reading

Posted in កំសាន្ត, ប្រវត្តិជនសំខាន់, ប្រវត្តិសាស្ត្រ | Tagged , , , | Leave a comment

កម្រង​ពាក្យ​ជូន​ពរ​ឆ្នាំថ្មី ២០១៤

ខ្ញុំ​ខាន​បាន​បើក​មើល​ហ្វេសបុក និង​អាន​ព័ត៌មាន​តាម Browser មួយ​រយៈ​យូរ​គួរ​សម​ដែរ​ហើយ ដោយសារ​មិន​សូវ​មាន​ពេល ហើយ​ម្យ៉ាងទៀត​ខ្ញុំ​កំពុង​តែ​ប្រើ​អែប gReader ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​តាម​ដាន​ព័ត៌មាន​ថ្មីៗ​បាន​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ទទួល​អត្ថបទ​ថ្មីៗ​ពី​បណ្ដា​សារព័ត៌មាន និង​ប្លុក​ដែល​ខ្ញុំ​និយម​ចូលចិត្ត ។ ថ្ងៃ​នេះ បន្ត​ទម្លាប់​ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ឆែក​ហ្វេសបុក និង​បាន​ស្រង់​យក​ពាក្យ​ជូនពរ​ព្រម​ទាំង​ការ​រចនា​ផ្សេងៗ មក​ចងក្រង​ទុក​ក្នុង​ប្លុក​ឈូកខ្មែរ​ដើម្បី​បាន​ជា​ឯកសារ​យោង​ត​ទៅ​មុខ ។ ប័ណ្ណ​ជូនពរ​ខ្លះ​មាន​លក្ខណៈ​ទូទៅ ហើយ​ខ្លះ​ទៀត​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ។

Posted in កំសាន្ត, អរិយធម៌​ខ្មែរ | Leave a comment

កំសាន្ត​ថ្ងៃ​នេះ

ម្ដាយ: ចន ក្រោក​ឡើង​កូន ដល់​ម៉ោង​ទៅ​សាលា​ហើយ ! ចន: បាទ​ម៉ាក់ ។ គ្រាន់​តែ​ម្ដាយ​ដើរ​ចេញ​ពី​បន្ទប់​របស់​ខ្លួន​ភ្លាម ចន​ក៏​យក​ខ្នើយ​គ្រប​ក្បាល ដេក​បន្ត​ទៀត ។ លុះ ១៥​នាទី ក្រោយ​មក ម្ដាយ​របស់​ចន​បាន​ចូល​មក​បន្ទប់​របស់​ចន​ជា​ថ្មី​ម្ដង​ទៀត ។ ម្ដាយ: ចន កូនប្រុស ! ក្រោក​ឡើង ដល់​ម៉ោង​ទៅ​សាលា​ហើយ ! នៅ​ដេក​ដំអក់​ដល់​ណា​ទៀត ? ចន: ខ្ញុំ​មិន​ចង់​ទៅ​សាលា​ទេ ម៉ាក់ ! ម្ដាយ: ហេតុ​អ្វី​បាន​ជា​កូន​មិន​ចង់​ទៅ​សាលា ? ចន: នៅ​សាលា​របស់​ខ្ញុំ​មាន​គ្រូ​រាប់​រយ​នាក់ និង​កូនសិស្ស​រាប់​ពាន់​នាក់ ។ ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​ចូលចិត្ត​ខ្ញុំ​សោះ ។ បើ​ចង់​ឲ្យ​ខ្ញុំ​ទៅ​សាលា សូម​ម៉ាក់​ផ្ដល់​មូលហេតុ​ដ៏​សំខាន់​មួយ​មក ! ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ត្រូវ​តែ​ទៅ ? ម្ដាយ: បាន ម៉ាក់​ឲ្យ​មូលហេតុ​សំខាន់​ពីរ ។ ទី​មួយ ឯង​មាន​អាយុ ៤៣​ឆ្នាំ​ហើយ និង ទី​ពីរ … Continue reading

Posted in កំសាន្ត | Leave a comment