Category Archives: ឃ្លាំង​គំនិត

បច្ចុប្បន្នពាក្យម្ដាយបង្កើតអាចមានន័យផ្សេង

តាំងពី​ដើម​រៀងមក មនុស្ស​យើង​បន្ត​ពូជពង្សវង្សត្រកូល​តាម​រយៈ​ការ​បង្កកំណើត​នៅ​ក្នុង​ផ្ទៃរបស់​មនុស្ស​ស្រី ហើយ​មនុស្ស​ស្រី​ដែល​ពរពោះ​ រួមទាំង​ដៃគូ​រួម​សង្វាស គឺ​ជាអ្នកជាប់​សាច់ឈាម​របស់​ទារក (ជាឪពុកម្ដាយជីវសាស្ត្រ “Biological parents”) ។ ខ្មែរ​យើង​ហៅ​ឪពុកម្ដាយ​នេះ​ថា ជាឪពុកបង្កើត និង​ម្ដាយ​បង្កើត ហើយ​អ្នក​ដែល​ជាប់សាច់ឈាម​​ខាងឪពុក​និង​ម្ដាយ​ដទៃ​ទៀត​ក៏​ហៅថា​បង្កើតដែរ ។ ខាងក្រោម​នេះ​ជាការពន្យល់​ដែល​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ ៖ បង្កើត (គុ.) ដែល​កើត​ពី​ខ្លួន ឧ. កូន​បង្កើត ។ ដែល​កើត​ពី​ផ្ទៃ​ជាមួយ​គ្នា ឬ​ដែល​កើត​ពី​ពូជវង្ស​ជាមួយ​គ្នា ឧ. បង​បង្កើត, ម្ដាយ​មីង​បង្កើត…។ បច្ចុប្បន្ន វិទ្យាសាស្ត្រ​មានការ​រីកចម្រើន ដែលក្នុង​នោះ​​ការបង្កកំណើត​អាច​ធ្វើ​បាន​នៅ​ក្រៅផ្ទៃរបស់​ម្ដាយ ហៅថា ការបង្កកំណើត​នៅ​មន្ទីរពិសោធន៍ ឬ​ក្នុង​កែវ (IVF-In vitro fertilisation) ជា​ការបង្កកំណើត​ដែល​ស៊ុតឬកាម៉ែតញី និង​មេជីវិតឈ្មោល​ជួបគ្នា​បង្កកំណើត​នៅ​ក្រៅខ្លួន​មនុស្ស ហើយ​ស៊ុត​ដែល​បាន​បង្កកំណើត​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន​របស់​ម្ដាយឬ​ស្ត្រី​ផ្សេង​ដើម្បី​ឲ្យ​មាន​ផ្ទៃពោះ ។  គូស្វាមី​ដែល​ពិបាក​ក្នុងការ​មាន​កូន​តែង​តែប្រើវិធី IVF នេះ ដោយ​ពរពោះ​ដោយ​ខ្លួនឯង … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត, ឈូកមតិ, អរិយធម៌​ខ្មែរ | Leave a comment

ពាក្យពេចន៍ និងផ្នត់គំនិត

នៅ​ស្រុក​ប្រជាធិបតេយ្យ​ចាស់ទុំ ជាពិសេស​ប្រទេស​ប្រើភាសាអង់គ្លេស នៅពេល​ដែល​គេ​និយាយ​ពី​ការ​ចំណាយ​សាធារណៈ គេ​តែង​តែ​ប្រើពាក្យ «ថវិកា​ឬ​លុយ​របស់​អ្នកបង់ពន្ធ (Taxpayer money)» ។ ការ​ប្រើ​ពាក្យ​នេះ ​នាំឲ្យ​សម្គាល់​បាន​យ៉ាង​ច្បាស់ថា រដ្ឋាភិបាល ក្រសួង​មន្ទីរ ឬ​អង្គភាព​នានា គឺ​គ្រាន់​តែ​ជា​អ្នកតំណាង​ឬ​អ្នកជំនួស​ក្នុង​ការ​ចាត់ចែង​ថវិកា​របស់​ប្រជាជន​តែ​ប៉ុណ្ណោះ ហើយ​ប្រជាជន (អ្នកបង់ពន្ធ) មាន​អំណាច​ខ្លាំង ឬ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ និង​តវ៉ា​លើ​ការ​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​ទាំងនោះ ។ ដូចពាក្យ​សាមញ្ញ​ថា ស៊ីប្រាក់ខែ​រាស្ត្រ​ត្រូវ​មាន​កាតព្វកិច្ច​ផ្ដល់​សេវា ថែរក្សា​ និងការពារ​ផលប្រយោជន៍​របស់​រាស្ត្រ ។ ការណ៍​នេះ​ប្រហែល​បណ្ដាល​មក​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំងនេះ ឃើញ​ច្បាស់​ជាក់ស្ដែង​ពី​ភាព​ជាប់​ពន្ធ​ស្ទើរ​គ្រប់​សកម្មភាព​ទាំងអស់ រួម​មាន ពន្ធដី ពន្ធ​ផ្ទះ ពន្ធ​ប្រាក់ខែ … និង​សូម្បី​តែ​ទិញ​របស់​ហូបចុក​បន្តិចបន្តួច​ក៏​ឃើញ​មាន​បង្ហាញ​ពន្ធ​លក់​នៅ​លើ​វិក្ក័យបត្រ​ផងដែរ ។ ក្នុង​នោះ ពន្ធ​ដែល​ធ្វើ​ឲ្យ​អ្នកបង់ពន្ធ​ឈឺចាប់​និង​ចង់​ធ្វើ​ភាព​ជាម្ចាស់​ក្នុង​ការ​តាមដាន​មិន​ចង់​ឲ្យ​ចាយវាយ​ផ្ដេសផ្ដាស​ខុស​ផ្លូវ គឺ​ពន្ធ​លើ​ប្រាក់ខែ និង​ពន្ធ​លើ​ប្រាក់​ចំណូល ដែល​មាន​ក្នុង​ពី​ចន្លោះ ៣០% រហូត​ដល់ ៧០% ឯណោះ ។ … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត, វាក្យសព្ទខ្មែរ | 1 Comment

បន់ព្រះសំពះទេវតាបានផលឬទេ ?

នេះ​គ្រាន់តែ​ជាការ​គិតលេង​ប៉ុណ្ណោះ ! បងប្អូន​ជនជាតិ​ខ្មែរ​និង​ជាតិសាសន៍​មួយ​ចំនួន​ទៀត​នៅ​ទូទាំង​ពិភពលោក​តែងតែ​ធ្វើ​ការ​បួងសួង បន់ស្រន់​ដល់​វត្ថុស័ក្តិសិទ្ធិ ឬ​ដួងវិញ្ញាណ​ដែល​មាន​មហិទ្ធិឫទ្ធិ នៅ​ពេល​ជួបគ្រោះអាសន្ន ឬ​ពេល​ធ្វើដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​នានា ឬ​ការ​ធ្វើ​សំបួងសង្រួង​ប្រចាំថ្ងៃ ។ គោលដៅ​ចម្បង​គឺ​ស្នើសុំ​អន្តារគមន៍ ថែរក្សា​ឲ្យ​បាន​សេចក្ដីសុខ ផុត​ទុក្ខទោស​ទាំងឡាយ ។ សំណួរ​ចោទ​ឡើងថា តើ​បាន​ផល​ដែរ​ឬ​ទេ ? តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​លោក​ពេល​ដែល​មាន​អន្តរាគមន៍​ពី​ពិភព​ខាងក្រៅ ? វាអាច​គ្មាន​ពិភព​ដទៃ​ក្រៅ​ពី​ពិភពមនុស្សលោក ។ ប៉ុន្តែ ឥឡូវ​សន្មត​ថា មាន​ពិភព​ផ្សេង​ទៀត​ក្រៅ​ពី​មនុស្ស (ខ្មោច បិសាច អសុរកាយ ទេវតា នរក ប្រែត ឋាន​លើក ឋានក្រោម ឋាន​កណ្ដាល…) តើ​ពិភព​ទាំងនេះ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា ឬ​មាន​អន្តរអំពី​លើ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​តែ​ពី​ម្ខាង​ដែល​មានឫទ្ធានុភាព​ជាង ? ប្រសិនបើ​ពិភព​ទាំងឡាយ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា ពោល​គឺ​គ្មាន​អន្តរអំពី​លើ​គ្នា មនុស្ស​ល្អ​ស្លាប់​ទៅ​កើត​នៅ​ឋានលើ ឋាន​ទេវតា មនុស្ស​អាក្រក់​ស្លាប់​ទៅ​កើត​ប្រែត​អសុរកាយ ធ្លាក់នរក ។ លុះ​ចំណេរកាល​អស់​កម្មពៀរវេរា ឬ​អស់​និស្ស័យ​បុណ្យ ក៏​មក​កើត​នៅ​ឋាន​កណ្ដាល​របស់​មនុស្ស​លោក​វិញ ។ យមរាជ ឬ​ព្រះឥន្ទ្រ​ព្រះព្រហ្ម … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត | Leave a comment

ទន្លេ​ដប់​មិន​ស្កប់​សមុទ្រ​មួយ

អត្ថាធិប្បាយ ពាក្យ​ថា «មិន​ស្កប់» បាន​សេចក្ដី​ថា មិន​ឆ្អែត ឬ​មិន​ពេញ ។ «សមុទ្រ» គឺ​ជា​ផ្ទៃទឹក ឬ​ថា​ជា​បឹង​មួយ​ដែល​មាន​ទំហំ​ធំ​អនេក ។ យើង​គ្រប់​គ្នា​ស្គាល់​សមុទ្រ​ទាំងអស់​ហើយ ។ ធម្មតា​សមុទ្រ ទោះបី​មាន​ទន្លេ​ដប់ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត បង្ហូរ​ទឹក​បញ្ចូល​ទៅ​ក្នុង​របៀប​ណា ក៏​មិន​ពេញ​សមុទ្រ​ដែរ គឺ​ថា​នៅ​ដដែល ។ នេះ​គ្រាន់​តែ​ជា​ពាក្យ​ឧបមា ។ ដោយ​ទូទៅ សមុទ្រ​របៀប​ដូច​មនុស្ស​ប្រុស ដែល​មិន​ចេះ​ឆ្អែត​ក្នុង​រឿង​កាមតណ្ហា (ស្រលាញ់​ស្រី) ។ មួយ​ហើយ​មួយ​ទៀត​… រហូត​ដល់ ១០ ដល់ ២០ ដល់ ១០០ ដល់ ៥០០ ក៏​មនុស្ស​ប្រុស​មិន​ចេះ​ឆ្អែត​ដែរ នៅ​តែ​ចង់​បាន​ថែម​ទៀត ។ អស់​លោក​អ្នក​អាន​ក៏​ប្រហែល​ជា​ធ្លាប់​ដឹង​ដែរ​ថា ស្ដេច​តែង​មាន​ស្រីស្នំ​រាប់រយ​ក្នុង​វាំង ។ ស្រីស្នំ​គឺ​ជា​ស្រី​ដែល​ចាំ​បម្រើ​ស្ដេច​ផ្នែក​កាម​តណ្ហា ។ ក្នុង​សាសនា លោក​តែង​ទេសនា​ថា ព្រះឥន្ទ្រាធិរាជ ដែល​នៅ​ឋាន​ត្រៃត្រឹង្ស​សព្វថ្ងៃ​នេះ មាន​ប្រពន្ធ … Continue reading

Posted in ឃ្លាំង​គំនិត | Leave a comment

ចោល​ដឹង​ទាំង​ដង

និយមន័យៈ សម្ដី​អសុរោះ និង​អសីលធម៌ ។ អត្ថាធិប្បាយ អត្ថានុរូប «ដឹង» គឺ​ជា​ឧបករណ៍​សម្រាប់​ចាំង​ឈើ​ម្យ៉ាង ដែល​មាន​ផ្លែ​រាង​ដូច​ពូថៅ តែ​នៅ​ទទឹង​ដង និង​មាន​កន្ទុយ​វែង​ឡើង​លើ​សម្រាប់​ជា​ជំនួយ​យោលយោគ​នៅ​ពេល​គេ​ចាំង​ឈើ ។ ដោយ​សារ​វា​មាន​កន្ទុយ​វែង​យ៉ាង​នេះ កាល​បើ​គេ​ចោល​វា​ទៅ​មុខ វា​មិន​រត់​ចំ​គោលដៅ​ទេ ។ វា​ផ្លាត​ទៅ​ឆ្វេង ទៅ​ស្ដាំ ពុំ​ប្រាកដ ជួនកាល​ទៀត វា​ចង់​ឡង​មក​រក​ម្ចាស់​វិញ​ផង ។ អត្ថប្បដិរូប មនុស្ស​ខ្លះ​មាន​សម្ដី​រាង​ឈ្លើយៗ មិន​ប្រកប​ដោយ​សីលធម៌​សោះ គឺ​ពោលពាក្យ​គំរោះគំរើយ ដែល​គេ​តែង​និយាយ​ថា កូន​ឥត​ពូជ ឥត​មាន​មេបា​ប្រដៅ ។ មនុស្ស​ប្រភេទ​នេះ ពេល​ហា​និយាយ​ម្ដងៗ ពុំ​បាន​គិត​ដល់​ការ​គួរសម ឬ​ពុំ​គួរ​នោះ​ទេ ។ គេ​គ្មាន​ស្គាល់​ចាស់ទុំ ព្រឹទ្ធាចារ្យ​អ្វី​ទេ គឺ​គេ​និយាយ​បែប​ស្មើៗ និង​រម៉ាំងរម៉ោក ។ ការ​និយាយ​ពាក្យ​គ្រោតគ្រាត​បែប​នេះ លោក​ពោល​ថា សម្ដី​និយាយ​ដូច​គេ​ចោល​ដឹង​ទាំង​ដង ។   សុភាសិត​ផ្សេងទៀត

Posted in ឃ្លាំង​គំនិត | Leave a comment

ខ្មែរ​គិត​តែ​ពី​កិន ចិន​គិត​តែ​ពី​កត់

អត្ថាធិប្បាយ «ខ្មែរ​គិត​តែ​ពី​កិន ចិន​គិត​តែ​ពី​កត់» នេះ​គឺ​ជា​ពាក្យ​ស្ដី​បញ្ជោះ របៀប​ប្រយោល ដាក់​ផ្លែផ្កា​ទៅ​លើ​រឿង «លក់​ដូរ​ដោយ​ជឿ​បណ្ដាក់» ។ ខ្មែរ​យើង​ភាគ​ច្រើន​ដែល​រស់​នៅ​ស្រុក​ស្រែ​ចម្ការ មាន​ជីវភាព​ទន់​ខ្សោយ មាន​ការ​ខ្វះខាត​ច្រើន ។ ការ​ខ្វះ​ខាត​គឺ​ជា​របាំង​ខ្ទប់​នូវ​ការ​សិក្សា​គ្រប់​បែប​យ៉ាង ។ មនុស្ស​ដែល​មិន​ធ្លាប់​ចូល​សាលារៀន​កាល​នៅ​វ័យ​ក្មេង ភាគច្រើន​តែង​គ្រប​ដណ្ដប់​ដោយ​អវិជ្ជា​… ហើយ​ច្រើន​ក្លាយ​ជា​ជា​ឈ្នាន់​សម្រាប់​មនុស្ស​មួយ​ពួក​ទៀត​ដែល​មាន​គោលបំណង​ធ្វើ​ជា​មហាសេដ្ឋី បឺត​ជញ្ជក់​យក​ញើស​ឈាម​ពី​ក្រុម​អវិជ្ជា​ទាំង​នោះ ដោយ​ទឹកចិត្ត​លោភលន់ ឥត​ត្រា​ប្រណី ។ មាន​មនុស្ស​មួយ​ចំនួន​តូច​ដែល​មាន​ធ្លាប់​ចូល​សាលា​សោះ តែ​មាន​ប្រាជ្ញា​វាងវៃ​ជាង​អ្នក​ដែល​មាន​សញ្ញាបត្រ​ក៏​មាន​ដែរ ។ ពី​ដើម នៅ​តាម​ស្រែ​ចម្ការ​ស្រុក​ខ្មែរ ក្នុង​មួយ​ភូមិៗ​តែង​មាន​តៀម​ចិន​មួយ​ដែល​ខ្មែរ​យើង​ហៅ «ហាង​លក់​ចាប់ហួយ» ដែល​មាន​លក់: តែ ស្ករ ទឹកត្រី ទឹក​ស៊ីអ៊ីវ ខ្ទឹម ម្រេច ទឹកខ្មេះ ប្រេងកាត ខ្លាញ់ជ្រូក ក្ដាម​ប្រៃ ប៊ីចេង ទៀន ធូប សៀង ។ល។ ជា​វត្ថុ​ដែល​ខ្មែរ​ត្រូវការ​រាល់​ថ្ងៃ ។ ខ្មែរ​តែង​ទៅ​ទិញ​ដូរ​ហូរហែ​នៅ​តៀម​នោះ ។ … Continue reading

Posted in ឃ្លាំង​គំនិត | 1 Comment

ចំណី​ឆ្ងាញ់​កុំ​ទុក​ស្អែក ប្រពន្ធ​គាប់​ភ្នែក​កុំ​ឲ្យ​ដើរ​ក្រោយ

និយមន័យៈ ការ​ប្រយ័ត្ន​បាត់​បង់ និង​មិន​ពិបាក​គន់ ។ អត្ថាធិប្បាយ ភាសិត​នេះ​មិន​មែន​ជា​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​អ្វី​ជា​ធំដុំ​ប៉ុន្មាន​ទេ គឺ​គ្រាន់​តែ​ជា​ពាក្យ​លេង​សើច​បែប​លែបខាយ​ប៉ុណ្ណោះ ។ ចំណី​ឆ្ងាញ់​កុំ​ទុក​ស្អែក ចំណី​ណា​ដែល​មាន​រសជាតិ​ឆ្ងាញ់ លោក​ប្រាប់​ថា​ឲ្យ​ឆាប់​បរិភោគ​ភ្លាមៗ​ទៅ​កុំ​ទុក​ឲ្យ​ដល់​ថ្ងៃ​ស្អែក ក្រែងលោ​មាន​ការ​អន្តរាយ ដូចជា មាន​គេ​លួច​ស៊ី​មុន ឬ​ឆ្មា​ឆ្កែ​ពាំ​យក​បាត់​ទៅ ក៏​នាំ​ឲ្យ​ខាន​ឆី​ដែរ ជា​ហេតុ​នាំ​ឲ្យ​នឹក​ស្ដាយ​ក្រោយ​ជា​ខ្លាំង ។ ប្រពន្ធ​គាប់​ភ្នែក​កុំ​ឲ្យ​ដើរ​ក្រោយ ការណ៍​ដែល​លោក​ប្រាប់​ថា កុំ​ឲ្យ​ប្រពន្ធ​ដើរ​ក្រោយ​នេះ មិន​មែន​ខ្លាច​មាន​គេ​មក​លួច ឬ​ឆក់​ដណ្ដើម​យក​ទៅ​បាត់​ទេ ។ ការណ៍​ពិត​គឺ​លោក​ចង់​និយាយ​ថា អ្វី​ក៏​ដោយ​ឲ្យ​តែ​ចូលចិត្ត​ស្រលាញ់ គឺ​ចេះ​តែ​ចង់​មើល ចង់​ឃើញ ចង់​គយគន់ ។ ព្រោះ​ចក្ខារម្មណ៍​គាប់​ចិត្ត​តែ​នឹង​រូប​សម្ផស្ស​ដែល​ល្អ​ស្អាត​គួរ​ជាទី​គយគន់ គួរ​ជាទី​ពិតពិល រមិលមើល ។ បើ​ដូច្នោះ មិន​ចាំ​បាច់​ឲ្យ​ប្រពន្ធ​ដើរ​ក្រោយ​ទេ នាំ​ពិបាក​ងាក​មើល​សម្រស់ គឺ​ត្រូវ​ឲ្យ​ប្រពន្ធ​ដើរ​មុខ​តែ​ម្ដង​ទៅ​ស្រណុក​មើល ស្រណុក​គយគន់ តែ​ប្រយ័ត្ន​ជំពប់​ជើង​ដួល​នាំ​ឲ្យ​ខ្មាស​គេ ។   សុភាសិត​ផ្សេងទៀត

Posted in ឃ្លាំង​គំនិត | Leave a comment

សន្សឹម​កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា

អត្ថាធិប្បាយ «សន្សឹម​កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា» នេះ​គឺ​ជា​ពាក្យ​ដឹកនាំ​សម្រាប់​គ្រប់​កិច្ចការ​ដែល​យើង​ធ្វើ ។ បុព្វបុរស​យើង​ជា​មនុស្ស​ចាស់ទុំ មាន​ការ​ពិសោធន៍​បរិបូណ៌​ក្នុង​ជីវិត រួច​ហើយ​បាន​ចងក្រង​ពាក្យ​ខាងលើ​នេះ​យ៉ាង​ខ្លី​សម្រាប់​ជា​មេរៀន​ដល់​កូន​ចៅ​ជាន់​ក្រោយ ។ «សន្សឹម» មាន​ន័យ​ថា កុំ​លឿន​ពេក យឺតៗ ថ្នមៗ បន្តិច​ម្ដងៗ តែ​ម៉ត់ចត់ ។ «បំបោល» មាន​ន័យ​ថា លឿន​ពេក រត់ ប្រញាប់​ពេក ឆក់​កណ្ដៀត ស្ទុះស្ទា ។ លោក​ប្រដៅ​ថា កិច្ចការ​ណា​ដែល​ធ្វើ​ដោយ​សន្សឹមៗ មិន​ហក់​លោត មិន​ស្ទុះស្ទា​… កិច្ចការ​នោះ​ច្រើន​បាន​សម្រេច (ចប់) ល្អ ឥត​ខ្ចោះ ។ ចំណែក​កិច្ចការ​ណា​ដែល​គេ​ធ្វើ​រហ័ស​ពេក​ដើម្បី​ឲ្យ​ចប់​ឆាប់ (បំបោល) កិច្ច​នោះ ច្រើន​ដេក​ផ្លូវ គឺ​ថា ធ្វើ​បាន​ត្រឹម​មួយ​កំណាត់ ហើយ​ក៏​ចប់​ត្រឹម​នោះ​ទៅ ព្រោះ​ជួប​នឹង​ឧបសគ្គ​ផ្សេងៗ​ដែល​កើត​ពី​បំបោល​នោះ ។ ដោយ ម៉ែន រៀម … Continue reading

Posted in ឃ្លាំង​គំនិត | Leave a comment

ចាប់​បាន​មក​តូច រួច​ទៅ​ធំ

និយមន័យៈ ការ​ពោល​អួត​នូវ​អ្វី​ដែល​គេ​មើល​មិន​ឃើញ ។ អត្ថាធិប្បាយ អត្ថានុរូប មនុស្ស​អំនួត​តែង​ពោល​ពី​អ្វី​ដែល​គេ​មិន​បាន​ដឹង ឬ​មិន​បាន​ឃើញ​ថា​ជា​របស់​វិសេស​ណាស់ ។ ដូចជា អ្នក​រុត​ត្រី​ម្នាក់​និយាយ​ថា ត្រី​ដែល​នៅ​ក្នុង​កន្ត្រក​នេះ​សុទ្ធ​តែ​តូចៗ​ទេ ឯ​ត្រី​មួយ​ចំនួន​ដែល​រួច​ទៅ​នោះ​សុទ្ធ​តែ​ធំៗ ។ ប៉ុន្តែ​កម្លាំង​ដៃ​ខ្ញុំ​ខ្សោយ​ពេក ចាប់​មិន​ជាប់​វា​រួច​អស់​ទៅ ។ ប៉ុន្តែ​តាម​ការ​ពិត ត្រី​ដែល​នៅ​ក្នុង​កន្ត្រក​ក្ដី ត្រី​ដែល​រួច​ទៅ​ក្ដី សុទ្ធ​តែ​ប៉ុន​គ្នា​ទាំងអស់ ជួន​ត្រី​ដែល​រួច​ទៅ​តូច​ជាង​ទៀត​ផង ។ អត្ថប្បដិរូប កិច្ចការ​ជាក់​ស្ដែង​ចំពោះ​មុខ​ពុំ​សូវ​ល្អ​ទេ ប៉ុន្តែ​មនុស្ស​អំនួត​តែង​ពោល​សរសើរ​នូវ​អ្វី​ដែល​គេ​មិន​បាន​ដឹង មិន​បាន​ឃើញ​ថា​មាន​គុណភាព ឬ​គុណសម្បត្តិ​ល្អ​វិសេសវិសាល​ណាស់ ។ ដូចជា ៖ តុ​ទូ​នេះ​ខ្ញុំ​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ ព្រោះ​ខ្ញុំ​ចាស់​ហើយ កាល​នៅ​ក្មេង​ខ្ញុំ​ធ្វើ​បាន​ស្អាត​ល្អ​ណាស់ ។ កូន​ខ្ញុំ​នៅ​ជិត​នេះ រក​ស៊ី​មិន​សូវ​មាន​បាន​ទេ ប៉ុន្តែ​កូន​ម្នាក់​នៅ​ស្រុក​ក្រៅ រក​ស៊ី​មាន​បាន​ណាស់ ជិះ​សុទ្ធ​តែ​ឡាន​ទំនើប ។ ឥឡូវ​នេះ ខ្ញុំ​រៀន​អ្វី​ក៏​ពុំ​ចូល​ដែរ ព្រោះ​ពិបាក​ចិត្ត​ពេក កាល​មុន ខ្ញុំ​រៀន​អ្វី​ក៏​ឆាប់​ចាប់​បាន​ដែរ គឺ​រៀន​ពូកែ​ជាងគេ​ក្នុង​ថ្នាក់ ។ ឧទាហរណ៍​ប៉ុណ្ណេះ បញ្ជាក់​ឲ្យ​ឃើញ​ថា អ្វី​ដែល​គេ​មិន​ដឹង … Continue reading

Posted in ឃ្លាំង​គំនិត | Leave a comment

ស្រលាញ់​ពេញ​ប្រាស ស្អប់​ជំពប់​លើ

អត្ថាធិប្បាយ «ស្រលាញ់​ពេញ​ប្រាស ស្អប់​ជំពប់​លើ» មនុស្ស​រាល់​រូប​តែង​ជួប​ប្រទះ​រឿង​នេះ​ញឹកញាប់ ដោយ​មិន​ដឹង​មក​ពី​បុព្វហេតុ​អ្វី ។ អ្វី​ក៏​ដោយ​ដែល​យើង​ចូលចិត្ត ឬ​ស្រលាញ់ (មនុស្ស សត្វ វត្ថុ) យើង​មិន​ងាយ​បាន​ជួប​ប្រទះ​នឹង​វត្ថុ​ទាំង​នោះ​ទេ ។ ឧ. បុរស​ឬ​ស្ត្រី​ដែល​យើង​សែន​ស្រលាញ់ ចង់​បាន​មក​ធ្វើ​ជា​គូ​ជីវិត ច្រើន​តែ​មិន​បាន​សម្រេច​ដូច​បំណង ហើយ​វា​បែរ​ជា​ទៅ​ជួប​ជាមួយ​មនុស្ស​ផ្សេង​ទៀត​ដែល​មិន​បាន​ព្រាង​ទុក​ជា​មុន​សោះ ។ ក្នុង​បណ្ដា​កូន ឬ​មិត្តភក្តិ​ទាំង​អស់ កូន​ដែល​យើង​ស្រលាញ់​ជាង​គេ និង​មិត្ត​ដែល​យើង​ស្និទ្ធស្នាល​ជាង​គេ ច្រើន​តែ​ព្រាត់ប្រាស ដោយ​ហេតុ​ណា​មួយ ។ យើង​ស្អប់​ក្រ តែ​ម្នាក់ៗ​ពិបាក​គេច​ឲ្យ​ផុត​ពន់​ពេក​ណាស់ ។ យើង​ស្អប់​ជំងឺ តែ​គ្មាន​អ្នកណា​ម្នាក់​គេច​ផុត​សោះ​ឡើយ ។ ពាក្យ​បុរាណ​មួយ​ទៀត​តែង​និយាយ​ថា «ស្អប់​អាចម៍ មុខ​ជា​ដើរ​ជាន់​អាចម៍» ។ ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ  

Posted in ឃ្លាំង​គំនិត | Leave a comment