Category Archives: ចំណេះ​ធ្វើ

បាតុភូតត្រីងាប់ និងមូលហេតុនៃកំណើតយ៉ាងរហ័យនៃសារាយ

ចាប់ពីឆ្នាំ​២០១៣ នៅ​តំបន់​អភិរក្ស​បឹង​ទន្លេឆ្មារ ស្ថិត​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​ឆ្លងកាត់​ស្ថានភាព​ត្រី​ស្លាប់​រាប់​សិបតោនក្នុង​អំឡុងខែមេសា-ឧសភា ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា­­­­­­­​ ។ ​ស្ថាប័ន​ជំនាញ ជាពិសេស​ក្រសួង​បរិស្ថាន​បាន​ពន្យល់​ពី​ហេតុ​ផល​ថា ដោយ​សារស្ថានភាព​រាំងស្ងួត ទឹករាក់ កំណើន​សីតុណ្ហភាព ទើប​បណ្ដាល​ឲ្យ​បរិមាណ​អុកស៊ីសែន​នៅ​ក្នុង​ទឹក​ធ្លាក់ចុះ ហើយ​បូករួម​នឹង​ឆ្នាំ​ខ្លះ​មាន​ព្យុះបក់បោក​បណ្ដាល​ឲ្យ​ផុស​កករ​ដី​ធ្វើ​ឲ្យ​ទឹក​ល្អក់ ។ ស្ថិត​ក្នុងស្ថានភាព​នេះ​ ត្រី​ពិបាក​ដក​ដង្ហើម ដែល​ឈាន​ទៅ​ដល់​ថប់​ដង្ហើម​ស្លាប់ ។ តើ​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​ទឹក​ធ្លាក់ចុះ​បានយ៉ាង​ដូចម្ដេច ? ក្នុង​សប្ដាហ៍​នេះ នៅប្រទេស​អូស្ត្រាលី មាន​ត្រី​ប្រហែល​១​លាន​ក្បាល​បាន​ងាប់​នៅ​ក្នុង​អាង​ទន្លេ Murray-Darling ដែល​ជា​ប្រព័ន្ធ​ទន្លេ​ដ៏​សំខាន់ហូរកាត់​តំបន់​កសិកម្ម​ក្នុង​រដ្ឋ Queensland  រដ្ឋ New South Wales រដ្ឋ Victoria និង​រដ្ឋ South Australia ។ ស្ថានភាព​គឺ​ស្រដៀង​គ្នា ស្ថិត​ក្នុង​ភាព​រាំងស្ងួត រួច​ឈាន​ចូល​ដល់​រដូវ​ក្ដៅ កម្ពស់ទឹក​ក្នុង​ទន្លេ​ធ្លាក់ចុះ កំណើន​សីតុណ្ហភាព កម្រិត​អុកស៊ីសែន​ក្នុង​ទឹក​ធ្លាក់​ចុះ​ខ្លាំង បណ្ដាល​ឲ្យ​ត្រី​ថប់​ដង្ហើម​ស្លាប់ ។ អ្នកជំនាញ​បាន​សន្និដ្ឋាន​ថា … Continue reading

Posted in កសិកម្ម, ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី | Leave a comment

តើពាក្យ Update ប្រែជាខ្មែរដូចម្ដេច ?

យោង​តាម​ព្រឹត្តិបត្រ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ លេខ ៥ ឆ្នាំ​២០១៣ ពាក្យ «Update» មិន​ត្រូវ​បាន​បកប្រែ​ទេ គឺ​សរសេរ​ជា «អាប់ដេត» ដែល​មាន​ការ​ពន្យល់​ខ្លឹមសារ​​ថា «​ការ​បន្ថែម​ព័ត៌មាន លក្ខណៈ​ទម្រង់​ថ្មី ចូល​ទៅ​ក្នុង​កម្មវិធី​ឬ​ផលិតផល​ដែល​បាន​ចេញ​ផ្សាយ​រួច ឬ ដែល​មាន​ស្រាប់» ។ សម្គាល់ ៖ ពាក្យ «Update» នេះ ខ្ញុំ​ធ្លាប់​ស្នើ​ប្រែជា​ខ្មែរ​ថា «ទាន់កាល» ជា​គុណនាម និង «បន្ទាន់កាល» ជា​ករិយាសព្ទ ។ ឥឡូវ​នេះ​ម្យ៉ាង​ដែរ មិន​ចាំបាច់​​រក​នឹក​ផ្គូផ្គង​អ្វី​ទៀត​ទេ ពាក្យ​ខ្មែរ​ទាំង​​នេះ​ស្អុយ​ប្រហុក​ពេក​ហើយ តោះ​យើង​ប្រើ​ពាក្យ «អាប់ដេត» វិញ ៕

Posted in កំសាន្ត, ចំណេះ​ធ្វើ, ឈូកមតិ, វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Tagged , | 1 Comment

រឿងរ៉ាវ​ល្បីល្បាញ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​២០១៤

រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ (រូបថត​របស់ Chris Singshinsuk / Shutterstock.com) មុន​នឹង​ឈាន​ចូល​ទៅ​អបអរ​ឆ្នាំថ្មី​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ចូរ​យើង​ត្រលប់​បែរ​ក្រោយ​មក​ក្រលេក​មើល​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់​យើង​បន្តិច ។ ព្រឹត្តិការណ៍​ទាំងនេះ​ចងក្រង​ដោយ លោក Mong Palatino មាន​ចុះផ្សាយនៅ​លើ​វេបសាយ​របស់ The Diplomat ចុះ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ ។ លោកបញ្ជាក់​ថា ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ និង​ពិភាក្សា​យ៉ាង​ទូលំទូលាយ​តាម​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​នានា​ផង​ដែរ ។ ១. រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​តាម​ដង​ផ្លូវ​អស់​រយៈពេល​ជាច្រើន​ខែ​មក យោធា​នៃ​ប្រទេស​ថៃ​បាន​ធ្វើ​អន្តរាគមន៍​នៅ​ថ្ងៃទី​២២ ខែ​ឧសភា និង​បាន​ប្រកាស​ច្បាស់​អាជ្ញាសឹក ។ រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​មួយ​ត្រូវ​បាន​ព្រាង​ឡើង​ដែល​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​មួយ​ឡើង​គាំទ្រ​ដោយ​យោធា ។ ឧត្ដមសេនីយ៍ Prayuth Chan-ocha ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ទី​២៩ របស់​ប្រទេស​ថៃ ។ ២. ការ​ធ្លាក់​យន្តហោះ​ជើងហោះហើរ MH370, MH17 និង Air Asia … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ | Tagged | 1 Comment

ការ​ប្រើប្រាស់ និង​អត្ថន័យ​ពាក្យ «គីឡូ»

ជា​ធម្មតា នៅ​ក្នុង​ការ​និយាយ​ស្ដី​ប្រចាំ​ថ្ងៃ ខ្មែរ​យើង​តែង​តែ​ប្រើប្រាស់​ពាក្យ «គីឡូ» ក្នុង​បរិបទ ៣ យ៉ាង​ផ្សេង​ពី​គ្នា គឺ ៖ ១. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូម៉ែត្រ» ជា​រង្វាស់​ប្រវែង​ចម្ងាយ ឧ. នៅ​សល់​តែ​មួយ​គីឡូ​ទៀត​ទៅ​ដល់​គោលដៅ​ហើយ ។ ២. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូក្រាម» ជា​រង្វាស់​ទម្ងន់ ឧ. ដុំ​ដែក​នេះ​តូច​មួយ​សោះ ប៉ុន្តែ​មាន​ទម្ងន់​ដល់​ទៅ​រាប់​គីឡូ ។ ៣. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូវ៉ាត់» ជា​រង្វាស់​ថាមពល​អគ្គិសនី ឧ. ដោយសារ​តែ​មាន​បណ្ដាញ​អគ្គិសនី​រដ្ឋ​ត​មក​ដល់​ក្នុង​ភូមិ ​ឥឡូវ​ភ្លើង​ក្នុង​មួយ​គីឡូ​ថោក​ជាង​មុន​ជាង​ពាក់​កណ្ដាល ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅ​បំពេញ​ការងារ​នៅ​ខេត្ត​បាត់ដំបង ដល់​តំបន់​ដែល​គេ​លេង​ភ្នាល់​ទឹកភ្លៀង ។ នៅ​ទីនោះ ពាក្យ «គីឡូ» គឺ​មាន​ន័យ​ផ្សេង​ទៅ​វិញ គឺ​សំដៅ​លើ​ចំនួន​ទឹក​ប្រាក់​មួយ​ពាន់​ដុល្លា ។ នៅ​ពេល​នរណា​ម្នាក់​ភ្នាល់​ទឹក​ភ្លៀង … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ, វាក្យសព្ទខ្មែរ | Leave a comment

បច្ចេកសព្ទ​ខ្នាត​រង្វាល់​ខ្មែរ

ស្រាក់ (ន.) ខ្នាត​ឯកតា​ខ្មែរ​ពី​បុរាណ​ដែល​ដាក់​អ្វីៗ​តម្រួត​លើ​គ្នា ហើយ​ចង​រុំ​ឲ្យ​នៅ​ក្នុង​ដុំ​តែ​មួយ ដូចជា​ស្ករផែន​ឬ​ចាន ជាដើម ។ ចំពោះ​ស្រាក់​ស្ករផែន គេ​ខ្ចប់​ចង​រុំ​ដោយ​ស្លឹក​ត្នោត មាន ១០​ផែន ឬ​២០​ផែន ឬ​ក៏​ច្រើន​ជាង​នេះ ហៅ​មួយ​ស្រាក់ ។ រីឯ​ចាន​វិញ គេ​ចង​រុំ​ចំនួន ១០ ឬ​ចំនួន ១២ ហៅ​មួយ​ស្រាក់​ដែរ ។ ឧ. ស្ករ​ផែន​ពីរ​ស្រាក់ ចាន​បី​ស្រាក់ ។ បំពង់ (ន.) (បំពង់​ឫស្សី) 1. ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ធ្វើ​ពី​បំពង់​ឫស្សី​ស្រុក ប្រើ​សម្រាប់​វាល់​ទឹកត្នោត ដែល​មាន​ចំណុះ​រវាង ២​លីត្រ ទៅ ៣​លីត្រ ។ ឧ. ទឹក​ត្នោត​ពីរ​បំពង់ ។ 2. ប្រដាប់​ឬ​ឧបករណ៍​ធ្វើ​ពី​បំពង់​ឫស្សី ប្រើ​សម្រាប់​វាល់​វត្ថុ​រាវ ដូចជា ទឹកត្នោត … Continue reading

Posted in ចំណេះ​ធ្វើ, វាក្យសព្ទខ្មែរ, អរិយធម៌​ខ្មែរ | Tagged , , , , , , , , , , , , | 3 Comments

ការ​ពន្យា​លិខិតឆ្លងដែន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី

សេវា​ពន្យា​សុពលភាព​លិខិតឆ្លងដែន​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី​ប្រព្រឹត្ត​ទៅ​បាន​ឆាប់​រហ័ស​គួរ​ឲ្យ​កោតសរសើរ ។ សេវា​នេះ​មិន​គិត​កម្រៃ​ទេ ប៉ុន្តែ​សាមី​ខ្លួន​ត្រូវ​ចំណាយ​លើ​ថ្លៃ​ផ្ញើ​លិខិតឆ្លងដែន​តាម​ប្រៃសណីយ៍​ទាំង​ទៅ​ និង​ត្រលប់​ពី​កង់បេរ៉ា តាម​រយៈ​សេវា​រហ័ស (Express post) ។ ឧទាហរណ៍​ជាក់​ស្ដែង គេ​ចំណាយ​ពេល​តែ ២-៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​ពន្យា​លិខិតឆ្លងដែន​សម្រាប់​អ្នក​រស់នៅ​ក្រុង​ប៊្រីសបិន រដ្ឋ​ឃ្វីនស្លែន ។ ប្រសិនបើ​គិត​ពី​រយៈពេល​ផ្ញើ​ទៅ​ផ្ញើ​មក​គឺ​អាច​អស់ ២​ថ្ងៃ​បាត់​ទៅ​ហើយ ។ ការ​រៀបចំ​ស្នើសុំ​ក៏​មាន​លក្ខណៈ​ងាយស្រួល ដោយ​គ្រាន់​តែ​ទាញយក​ពាក្យ​ស្នើសុំ​ពន្យា​លិខិតឆ្លងដែន​ពី​វេបសាយ​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​កង់បេរ៉ា (http://www.embassyofcambodia.org.nz/form-passportextension.html) មក​បំពេញ និង​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ ដូចជា​អត្តសញ្ញាណប័ណ្ណ និង​លិខិត​បញ្ជាក់​ដទៃ​ទៀត (លិខិត​បញ្ជាក់​ពី​សាលា​បើសិន​ជា​សិស្ស) ។ ក្រោយ​បំពេញ និង​ភ្ជាប់​ឯកសារ​រួច​រាល់​ហើយ គ្រាន់​តែ​ផ្ញើ​លិខិតឆ្លងដែន និង​ពាក្យសុំ​នោះ​ទៅ​អាសយដ្ឋាន​ស្ថានទូត​ខ្មែរ​នៅ​កង់បេរ៉ា ដោយ​ភ្ជាប់​ជាមួយ​នូវ​ស្រោម​សំបុត្រ​សម្រាប់​ផ្ញើ​ត្រលប់​មក​វិញ​មួយ​ជា​ការ​ស្រេច ។

Posted in កំសាន្ត, ចំណេះ​ធ្វើ | Leave a comment

ភាព​ធាត់​ជ្រុល​ក្នុង​ពេល​មាន​ផ្ទៃពោះ

ភាព​ធាត់​ជ្រុល​ក្នុង​ពេល​មាន​ផ្ទៃពោះ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ផលប៉ះពាល់​ទៅ​លើ​សុខភាព​ឆ្អឹង​របស់​ទារក គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថាតើ​ភាព​ធាត់​ជ្រុល​របស់​ម្ដាយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​ប៉ះពាល់​ដល់​ឱកាស​លូតលាស់​របស់​ឆ្អឹង​ប្រកប​ដោយ​ភាព​រឹងមាំ និង​មាន​សុខភាព​ល្អ​របស់​ទារក​នោះ​ទេ ។ ប៉ុន្តែ​ការ​សិក្សា​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ​កុមារ Arkansas ស្ថិត​ក្នុង​ក្រុង Little Rock បាន​ផ្ដល់​ពន្លឺ​ខ្លះ ។ លោក​វិជ្ជបណ្ឌិត Jin-Ran Chen ជា​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៅ​មន្ទីរពិសោធន៍​ការ​អភិវឌ្ឍ​ឆ្អឹង​របស់​មជ្ឈមណ្ឌល​ខាងលើ​បាន​បង្ហាញ​ថា ការ​អភិវឌ្ឍ​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​នៃ​កណ្ដុរ​ពិសោធន៍​ដែល​បាន​ផ្ដល់​របប​ចំណី​មាន​ខ្លាញ់​ខ្ពស់​ដើម្បី​បង្កើត​ភាព​ធាត់​ជ្រុល មាន​ការ​អន់ថយ​គួរ​ឲ្យ​កត់​សម្គាល់ ខុស​គ្នា​ស្រឡះ​ពី​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​នៃ​កណ្ដុរ​ដែល​ទទួល​របប​ចំណី​មាន​ខ្លាញ់​ទាប ។ ការ​វិភាគ​កោសិកា​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​យក​ពី​លលាដ៍​ក្បាល និង​ឆ្អឹងខ្នង បង្ហាញ​ថា ការ​ប្រែប្រួល​នៃ​តួនាទី​របស់​ហ្សែន HoxA10 អាច​ជួយ​ពន្យល់​ពី​ភាព​ខុសគ្នា​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​កកើត​ឆ្អឹង ។ ការ​សិក្សា​នានា​របស់​អ្នកវិទ្យាសាស្ត្រ​នៅ​ទីដទៃ​បាន​បង្ហាញ​រួច​ហើយ​ថា ហ្សែន HoxA10 នេះ​មាន​សារសំខាន់​ចំពោះ​ការ​កកើត និង​អភិវឌ្ឍ​របស់​ឆ្អឹង ។ ប៉ុន្តែ​ការ​អង្កេត​របស់​លោក Jin-Ran Chen បាន​បង្ហាញ​ជា​លើក​ដំបូង​ថា ​ភាព​ធាត់ជ្រុល​ដែល​បណ្ដាល​មក​ពី​ចំណី​មាន​ខ្លាញ់​ខ្ពស់​អាច​បិទ​ហ្សែន​នេះ​មិន​ឲ្យ​ដំណើរការ ដូច្នេះ​បង្អាក់​ការ​អភិវឌ្ឍ​ឆ្អឹង​ឲ្យ​បាន​រឹងមាំ ។ លោក​ Jin-Ran Chen និង​ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​រក​ឃើញ​ថា … Continue reading

Posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី | Leave a comment

ពោរពេញ​ដោយ​ពិភព: ណាសា​បង្ហាញ​ពិភព​ថ្មី​ចំនួន ៧១៥

មុខងារ​នៃ​បេសកកម្ម Kepler របស់​ទីភ្នាក់ងារ​អវកាស​របស់​សហរដ្ឋអាមេរិក (ណាសា, NASA) គឺ​រុករក​ទៅ​កាន់​ទីឆ្ងាយៗ​នៃ​អវកាស ដោយ​សង្ឃឹម​ថា​នឹង​រកឃើញ​បណ្ដា​ភព​ដែល​មាន​សក្ដានុពល​អាច​រស់នៅ​បាន ។ ណាសា​បាន​ប្រកាស​ពី​ជោគជ័យ​ដ៏​ត្រចះត្រចង់​ដោយ​បេសកកម្ម Kepler បាន​កំណត់​អត្តសញ្ញាណ​ភព​ថ្មី​ចំនួន ៧១៥ ដែល​គោចរ​ជុំវិញ​ផ្កាយ​ចំនួន ៣០៥ ។ របកគំហើញ​នេះ​បាន​បង្កើន​ចំនួន​ភព​ដែល​ត្រូវ​បាន​ស្គាល់​រហូត​ដល់ ៧០% ។ អ្នករាយការណ៍​របស់​វិទ្យុ​ជាតិ​សាធារណៈ (NPR) លោក Nell Greenfieldboyce បាន​ឲ្យ​ដឹង​ថា «ភព​ចំនួន ៤ នៃ​ពិភព​ថ្មី​ទាំងនេះ​មាន​ទំហំ​ធំ​ជាង​ផែនដី​ប្រហែល ២ ដង និង​វិល​ជុំវិញ​ផ្កាយ​តាម​គន្លង​ដែល​គេ​ហៅ​ថា​ជា​តំបន់​អាច​រស់​នៅ​បាន ដែល​សីតុណ្ហភាព​អាច​សមស្រប​សម្រាប់​ឲ្យ​មាន​ទឹក​ក្នុង​សភាព​រាវ» ។ ខាងក្រោម​នេះ​ជា​សេចក្ដី​បន្ថែម​នៃ​របកគំហើញ​ដែល​ណាសា​បាន​ប្រកាស ៖ របកគំហើញ​ថ្មី​ទាំងនេះ​មាន​ប្រព័ន្ធ​ពហុភព​ដូច​គ្នា​នឹង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​ដែរ ៩៤% នៃ​ភព​ទាំងនោះ​មាន​ទំហំ​តូច​ជាង​ភព​ណិបទូន (ដែល​ធំ​ជាង​ផែនដី​ជិត ៤​ដង) ភព និង​ផ្កាយ​ទាំងនោះ​ត្រូវ​បាន​វិភាគ​ដោយ​អ្នកស្រាវជ្រាវ​ដោយ​ប្រើ​ទិន្នន័យ​ពី​ការ​សង្កេត​រយៈពេល ២​ឆ្នាំ​ដំបូង​នៃ​បេសកកម្ម Kepler ពី​ខែឧសភា ឆ្នាំ​២០០៩ … Continue reading

Posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី | Leave a comment

គ្រប់គ្នា​កំពុង​សម្លឹង​មើល​ទៅ​ក្រុង​សូឈី

ខណៈ​ដែល​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​កាន់​តែ​ខិត​ចូល​មក​ដល់​នា​ចុង​សប្ដាហ៍​នេះ គ្រប់​គ្នា​កំពុង​តែ​ចោល​ភ្នែក​ទៅ​លើ​ក្រុង​សូឈី (Sochi) ប្រទេស​រុស្សី ដែល​ជា​ម្ចាស់ផ្ទះ ។ ម្នាក់ៗ​កំពុង​រង់ចាំ​មើល​អ្វី​មួយ​ដែល​កើត​ឡើង ជា​ពិសេស​ចាប់​តាំង​ពី​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​មួយ​ឈ្មោះ Vilayat Dagestan បាន​បញ្ចេញ​វីដេអូ​គំរាម​កំហែង​ដល់​ការ​ប្រកួត​កីឡា​នេះ និង​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាល​ពី​ថ្ងៃទី​២៩ និង ៣០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ក្រុង Volgograd ប្រទេស​រុស្សី ។ ពិត​មែន​ហើយ វា​ជា​រឿង​ខុស​ប្រក្រតី​សម្រាប់​ក្រុម​ភេវរករ​ដែល​បាន​ប្រកាស​ជា​មុន​អំពី​ផែនការ​របស់​ខ្លួន​ក្នុង​ការ​វាយប្រហារ​លើ​ទីតាំង និង​ពេល​កំណត់​ជាក់លាក់​ណា​មួយ​ឲ្យ​បាន​សម្រេច​ជោគជ័យ​នោះ ។ ទោះបី​ជា​ការ​សម្រេច​ជោគជ័យ​ហាក់​មិន​អាច​ទៅ​រួច​ក្ដី ក៏​ការ​បង្កើត​ឲ្យ​មាន​ការ​ភិតភ័យ​នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​គឺ​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុម​សកម្មប្រយុទ្ធ Dagestan ។ ពួកគេ​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​បុព្វហេតុ​របស់​ពួកគេ ធ្វើ​ឲ្យ​អាម៉ាស់​ដល់​រដ្ឋាភិបាល​រុស្សី និង​បង្ក​ភាព​ភ័យ​ក្លាយ​ក្នុង​ចំណោម​មហាជន ។ ទោះបី​ជា​សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង​ក៏​ដោយ ក៏​គេ​មិន​អាច​ការពារ​បណ្ដា​គោលដៅ​ស្ថិត​នៅ​ក្រៅ​តំបន់​ស្នូល​ដែល​ត្រូវ​ធានា​សន្តិសុខ​នៅ​ក្រុង​សូឈី​នោះ​ទេ ។ ដូច្នេះ ការ​វាយប្រហារ​នៅ​ក្រុង​ផ្សេង​គឺ​អាច​នឹង​កើត​មាន​ឡើង ជា​ពិសេស​ដោយសារ​ការ​ប្រុងប្រយ័ត្ន​របស់​រុស្សី​ត្រូវ​បាន​ផ្ដោត​តែ​ទៅ​លើ​ការ​ប្រកួត​កីឡា ៕ ប្រែសម្រួល​ពី​ការ​វិភាគ​របស់ Stratfor ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៤  

Posted in កំសាន្ត, ចំណេះ​ធ្វើ | 2 Comments

តើ​នឹង​មាន​អ្វី​កើត​ឡើង​គិត​ត្រឹម​ឆ្នាំ​២០៣៩

ការ​ទស្សន៍ទាយ​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ពិភពលោក​គឺ​ជា​ការងារ​ពិបាក​មួយ ។ គេ​អាច​មើល​ឃើញ​មាន​សេណារីយ៉ូ​ជា​ច្រើន​សម្រាប់​តំបន់​នីមួយៗ ។ ប៉ុន្តែ Stratfor ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​លើ​ការ​វិភាគ​យុទ្ធសាស្ត្រ​អំពី​ភូមិសាស្ត្រ​នយោបាយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ទស្សន៍ទាយ​យ៉ាង​ត្រឹមត្រូវ​អំពី​វិបត្តិ​នៅ​សហភាព​អឺរ៉ុប​តាំង​ពី​ឆ្នាំ​២០០២ និង​ការ​ចរចារ​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ តាំង​ពី​ឆ្នាំ​២០១០ ។ Stratfor បាន​ធ្វើ​ការ​ទស្សន៍ទាយ​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​នឹង​កើត​ឡើង​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០៣៩ ដូច​ខាងក្រោម ៖ សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ស្ថិត​នៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​នាំ​មុខ​គេ​ដដែល ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​នៅ​តែ​បន្ត​កើត​មាន ហើយ​សហរដ្ឋ​អាមេរិក​នឹង​ចាប់​យក​យុទ្ធសាស្ត្រ​មិន​លូក​ដៃ​ចូល​ជ្រៅ​ទៅ​ក្នុង​តំបន់​នេះ​ទេ អាល្លឺម៉ង់ និង​រុស្សី​នឹង​មាន​ផលប្រយោជន៍​ស្រប​គ្នា​លើ​វិស័យ​ជំនួញ​ឧស្ម័ន​ធម្មជាតិ និង​បច្ចេកវិទ្យា ហើយ​អាច​មាន​សក្ដានុពល​គំរាម​កំហែង​ដល់​យុទ្ធសាស្ត្រ​ពិភពលោក​របស់​ទីក្រុង​វ៉ាស៊ីនតោន ប្រទេស​ម៉ិកស៊ិក​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ថាមពល​ឧស្សាហកម្ម​ដោយ​ចូល​ជំនួស​ប្រទេស​ចិន​ផ្នែក​ផលិតកម្ម​កម្រិត​ទាប និង​ទទួល​បាន​ចំណូល​ពី​វិស័យ​ថាមពល​របស់​ខ្លួន ប្រទេស​ចិន​នឹង​បន្ត​ប្រឈម​នឹង​ភាព​តានតឹង​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង និង​មាន​កំណើន​សេដ្ឋកិច្ច​យឺត ។ Stratfor អះអាង​ថា ការ​ទស្សន៍ទាយ​ខាងលើ​នេះ​មិន​ស្រប​គ្នា​នឹង​គោលជំនឿ​ជា​ទូទៅ​ទេ ប៉ុន្តែ​ខ្លួន​បាន​ប្រើ​វិធីសាស្ត្រ​ដែល​អាច​បញ្ជាក់​បាន និង​ផ្អែក​លើ​ការ​យល់​ដឹង​ច្បាស់​លាស់​អំពី​ភូមិសាស្ត្រ​នយោបាយ ថាតើ​ភូមិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និង​បច្ចេកវិទ្យា​ជាប់​ទាក់ទង​នឹង​គ្នា​យ៉ាង​ណា​ក្នុង​ការ​កំណត់​រូបរាង​ទំនាក់ទំនង​អន្តរជាតិ ។ បូក​រួម​នឹង​ចំណេះដឹង​ជ្រៅជ្រះ​អំពី​ប្រវត្តិសាស្ត្រ និង​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​ជុំវិញ​ពិភពលោក ការ​វិភាគ​របស់ Stratfor គឺ​និយាយ​អំពី​អ្វី​ដែល​នឹង​ត្រូវ​កើត​ឡើង គឺ​មិន​មែន​អំពី​អ្វី​ដែល​នឹង​អាច​កើត​ឡើង​នោះ​ទេ ។ ដកស្រង់​ពី​ការ​ទស្សន៍ទាយ​របស់ Stratfor … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ | Leave a comment