Category Archives: ឈូកមតិ

បច្ចុប្បន្នពាក្យម្ដាយបង្កើតអាចមានន័យផ្សេង

តាំងពី​ដើម​រៀងមក មនុស្ស​យើង​បន្ត​ពូជពង្សវង្សត្រកូល​តាម​រយៈ​ការ​បង្កកំណើត​នៅ​ក្នុង​ផ្ទៃរបស់​មនុស្ស​ស្រី ហើយ​មនុស្ស​ស្រី​ដែល​ពរពោះ​ រួមទាំង​ដៃគូ​រួម​សង្វាស គឺ​ជាអ្នកជាប់​សាច់ឈាម​របស់​ទារក (ជាឪពុកម្ដាយជីវសាស្ត្រ “Biological parents”) ។ ខ្មែរ​យើង​ហៅ​ឪពុកម្ដាយ​នេះ​ថា ជាឪពុកបង្កើត និង​ម្ដាយ​បង្កើត ហើយ​អ្នក​ដែល​ជាប់សាច់ឈាម​​ខាងឪពុក​និង​ម្ដាយ​ដទៃ​ទៀត​ក៏​ហៅថា​បង្កើតដែរ ។ ខាងក្រោម​នេះ​ជាការពន្យល់​ដែល​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ ៖ បង្កើត (គុ.) ដែល​កើត​ពី​ខ្លួន ឧ. កូន​បង្កើត ។ ដែល​កើត​ពី​ផ្ទៃ​ជាមួយ​គ្នា ឬ​ដែល​កើត​ពី​ពូជវង្ស​ជាមួយ​គ្នា ឧ. បង​បង្កើត, ម្ដាយ​មីង​បង្កើត…។ បច្ចុប្បន្ន វិទ្យាសាស្ត្រ​មានការ​រីកចម្រើន ដែលក្នុង​នោះ​​ការបង្កកំណើត​អាច​ធ្វើ​បាន​នៅ​ក្រៅផ្ទៃរបស់​ម្ដាយ ហៅថា ការបង្កកំណើត​នៅ​មន្ទីរពិសោធន៍ ឬ​ក្នុង​កែវ (IVF-In vitro fertilisation) ជា​ការបង្កកំណើត​ដែល​ស៊ុតឬកាម៉ែតញី និង​មេជីវិតឈ្មោល​ជួបគ្នា​បង្កកំណើត​នៅ​ក្រៅខ្លួន​មនុស្ស ហើយ​ស៊ុត​ដែល​បាន​បង្កកំណើត​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន​របស់​ម្ដាយឬ​ស្ត្រី​ផ្សេង​ដើម្បី​ឲ្យ​មាន​ផ្ទៃពោះ ។  គូស្វាមី​ដែល​ពិបាក​ក្នុងការ​មាន​កូន​តែង​តែប្រើវិធី IVF នេះ ដោយ​ពរពោះ​ដោយ​ខ្លួនឯង … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត, ឈូកមតិ, អរិយធម៌​ខ្មែរ | Leave a comment

សមាគមនិស្សិតខ្មែរនៅរដ្ឋឃ្វីនស្លែនត្រូវបានសម្ពោធឲ្យដំណើរការជាផ្លូវការ

សមាគមនិស្សិតខ្មែរប្រចាំរដ្ឋឃ្វីនស្លែន (Cambodian Students Association in Queensland) ហៅកាត់ថា CamSAQ ត្រូវ​បានរៀបចំពិធីសម្ពោធ​ដំណើរការ​ជាផ្លូវការ​កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅក្រុងប៊្រីសបែន រដ្ឋឃ្វីនស្លែន ប្រទេសអូស្ត្រាលី ។ នេះ​គឺជាលើកទី១​ហើយ​ដែល​និស្សិតខ្មែរ​កំពុងសិក្សា​នៅ​តាមបណ្ដា​សកលវិទ្យាល័យ​នានា​ក្នុង​រដ្ឋឃ្វីនស្លែន មាន​សមាគមនិស្សិត​ជា​ផ្លូវការ ។ ​សមាគមនិស្សិត​ខ្មែរ​ត្រូវ​បាន​បង្កើន​ឡើង​នៅ​រដ្ឋ​ញូវសាវវេល រដ្ឋវ៉ិចតូរីយ៉ា និង​រដ្ឋ​អូស្ត្រាលី​ខាងត្បូង តាំង​ពីយូរឆ្នាំ​កន្លង​មក​ហើយ ។ CamSAQ ជាអង្គការ​សមាគម​ក្រៅរដ្ឋាភិបាល គ្មាន​និន្នាការ​នយោបាយ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើងចាប់​ពី​ដើម​ឆ្នាំ​២០១៩​នេះ​ដោយ​និស្សិត​មួយ​ក្រុម​មាន​គ្នា ៦នាក់ កំពុង​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ឃ្វីនស្លែន (UQ) និង​សាកលវិទ្យាល័យ​ហ្គ្រីហ្វីត (Griffith) ។ កិច្ចការ​ចម្បងនៅ​ក្នុង​ដំណាក់កាល​ដំបូង​គឺការ​រៀបចំ​សេចក្ដីព្រាង​លក្ខខន្តិកៈ ការ​រៀបចំ​និមិត្តសញ្ញា និងការ​​ស្វែងយល់​ពីការចុះបញ្ជី​និង​ប្រតិបត្តិការ​របស់​អង្គការ​សមាគម​ក្រៅ​រដ្ឋភិបាល​នៅ​ក្នុង​រដ្ឋ​ឃ្វីនស្លែន ។ ខ្ញុំ​មាន​ការ​រំភើប​រីករាយ​និង​មាន​មោទនភាព​​ដែល​បាន​ចូលរួម​ចំណែក​​នៅ​ក្នុង​ការ​បង្កបង្កើត​នេះ ។ គោលបំណងចម្បងរបស់ CamSAQ ​គឺ៖ (១) ជំរុញ​លើកស្ទួយ​មិត្តភាព និងសាមគ្គីភាព, (២) … Continue reading

Posted in ឈូកមតិ, អរិយធម៌​ខ្មែរ | Leave a comment

បញ្ហាភ្ជាប់រូបភាពពី Photobucket

ថ្មីៗនេះ Photobucket.com បានសម្រេចបញ្ឈប់សេវាភ្ជាប់រូបភាពដល់ភាគីទីបី និងផ្ដើមសេវាបង់ប្រាក់ Plus 500 ។ ខ្ញុំគ្មានថវិកាដើម្បីបង់សេវាដ៏ថ្លៃប្រចាំឆ្នាំនេះទេ ដូចនេះ ក្នុងស្ថានភាពបច្ចុប្បន្នចំពោះមុខនេះ រូបភាពភាគច្រើនបំផុតនៅលើទំព័រ «ឈូកខ្មែរ» នឹងត្រូវប៉ះពាល់ ។ ស្របពេលជាមួយគ្នានេះ ខ្ញុំនឹងខំរកវិធីដើម្បីអាចបង្ហាញរូបភាពឡើងវិញ ប៉ុន្តែប្រហែលមិនអាចធ្វើបានក្នុងពេលដ៏ខ្លីខាងមុខទេ ពីព្រោះមានរូបភាពចូលរាប់ពាន់សន្លឹកដែលត្រូវសើរើ ! ជីវិតពិតជាជីវិតមែន ! ដំបូង Blogsome ធ្វើឲ្យខ្ញុំរើប្លុកម្ដងហើយ ឥឡូវ Photobucket ទៀត ! ស្ថានភាពបច្ចុប្បន្ន​ ៖ ថ្មីៗនេះ Photobucket.com ហាក់បានបន្ទន់ឥរិយាបថវិញ ដោយ​បញ្ឈប់ការរាំងខ្ទប់​បញ្ជាប់​រូបភាព​ដល់​ភាគីទីបី ។ អាស្រ័យ​ដូចនេះ រូប​ភ្ជាប់​ពី Photobucket.com ទាំងអស់​ហាក់​អាច​មើល​ឃើញ​វិញ​បាន ប៉ុន្តែ​មាន​ស្នាម Watermark ។ … Continue reading

Posted in ឈូកមតិ | Leave a comment

តើពាក្យ Update ប្រែជាខ្មែរដូចម្ដេច ?

យោង​តាម​ព្រឹត្តិបត្រ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ លេខ ៥ ឆ្នាំ​២០១៣ ពាក្យ «Update» មិន​ត្រូវ​បាន​បកប្រែ​ទេ គឺ​សរសេរ​ជា «អាប់ដេត» ដែល​មាន​ការ​ពន្យល់​ខ្លឹមសារ​​ថា «​ការ​បន្ថែម​ព័ត៌មាន លក្ខណៈ​ទម្រង់​ថ្មី ចូល​ទៅ​ក្នុង​កម្មវិធី​ឬ​ផលិតផល​ដែល​បាន​ចេញ​ផ្សាយ​រួច ឬ ដែល​មាន​ស្រាប់» ។ សម្គាល់ ៖ ពាក្យ «Update» នេះ ខ្ញុំ​ធ្លាប់​ស្នើ​ប្រែជា​ខ្មែរ​ថា «ទាន់កាល» ជា​គុណនាម និង «បន្ទាន់កាល» ជា​ករិយាសព្ទ ។ ឥឡូវ​នេះ​ម្យ៉ាង​ដែរ មិន​ចាំបាច់​​រក​នឹក​ផ្គូផ្គង​អ្វី​ទៀត​ទេ ពាក្យ​ខ្មែរ​ទាំង​​នេះ​ស្អុយ​ប្រហុក​ពេក​ហើយ តោះ​យើង​ប្រើ​ពាក្យ «អាប់ដេត» វិញ ៕

Posted in កំសាន្ត, ចំណេះ​ធ្វើ, ឈូកមតិ, វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Tagged , | 1 Comment

បទពិសោធន៍​នៃ​ការ​ស្ដាប់​វិទ្យុ​តាម​អ៊ីនធឺណិត

និយាយ​លេង​សើច​អី ខ្ញុំ​មាន​បទពិសោធន៍​ស្ដាប់​វិទ្យុ​ព័ត៌មាន​តាម​អ៊ីនធឺណិត​យូរ​គួរ​សម​ដែរ​ហើយ ដោយ​សារ​មិន​មាន​វិទ្យុ​ចាប់​រលក​សំឡេង​ខ្លី ឬ​មិន​អាច​ស្ដាប់​តាម​ការ​កំណត់​ផ្សាយ​បាន ឬ​ដោយ​មិន​មាន​វត្តមាន​នៅ​ក្នុង​ស្រុក ។ ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​វិទ្យុ​ព័ត៌មាន​ដោយ​ហេតុ​ថា ចំណាយ​ពេល​គ្រាន់​តែ​មួយ​ឬ​ពីរ​ម៉ោង​ពេល​កំពុង​ធ្វើ​ការងារ​កំប៉ិកកំប៉ុក​នៅ​ផ្ទះ ឬ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ ខ្ញុំ​អាច​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​បំផុត​ដែល​បាន និង​កំពុង​កើត​ឡើង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក និង​ទទួល​បាន​ចំណេះ​ដឹង​ពី​ការ​វិភាគ​លម្អិត​ផ្លូវ​ច្បាប់ រដ្ឋបាល នយោបាយ និង​សេដ្ឋកិច្ច ពី​សំណាក់​អ្នកឯកទេស​លើ​បញ្ហា​ផ្សេងៗ ។ ក្រៅ​ពី​នេះ ខ្ញុំ​ត្រង​ស្ដាប់​យក​ពាក្យ​ថ្មីៗ​ប្លែកៗ និង​របៀប​តែង​ប្រយោគ​របស់​អ្នក​រាយការណ៍​នីមួយៗ ។ ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១២ ខ្ញុំ​និយម​ស្ដាប់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​បារាំង​អន្តរជាតិ (តាំង​ពី​មិន​ទាន់​មាន​ផ្សាយ​ចូល​ស្រុកខ្មែរ) និង​ម្ដងម្កាល​វិទ្យុ​អេប៊ីស៊ី​អូស្ត្រាលី សំឡេង​សហរដ្ឋ​អាមេរិក ​ វិទ្យុ​ខ្មែរពិភពលោក (ចាប់​ពី​ឆ្នាំ​២០១០) និង​វិទ្យុ​ខ្មែរប៉ុស្តិ៍ (ពី​ឆ្នាំ​២០១២) ។ ការ​ស្ដាប់​គឺ​ធ្វើ​ឡើង​ដោយ​ទាញ​យក​សំឡេង​ផ្សាយ​ពី​វេបសាយ​របស់​ស្ថានីយ៍​វិទ្យុ​ទាំង​នេះ​ពី​កន្លែង​ការងារ ឬ​សាលារៀន មក​ស្ដាប់​នៅ​ផ្ទះ ឬ​ពេល​ធ្វើ​ដំណើរ ។ ចាប់​ពី​ឆ្នាំ​២០១២ វិទ្យុ​ផ្សាយ​ជា​ភាសា​ខ្មែរ​តាម​អ៊ីនធឺណិត​ដុះ​រីក​ដូច​ផ្សិត មាន​ទាំង​វិទ្យុ​កំសាន្ត និង​វិទ្យុ​ព័ត៌មាន ហើយ​ទូរសព្ទ​ទំនើប … Continue reading

Posted in កំសាន្ត, ឈូកមតិ | Tagged , , | Leave a comment

មេរៀន​នយោបាយ​របស់ ជូលៀ ហ្គីលឡាត

ឃេវិន រ៉ាត់ ត្រលប់​មក​កាន់​តំណែង​នាយករដ្ឋមន្ត្រី​វិញ​ហើយ ចាប់​តាំង​ពី​ម៉ោង​៦​ជាង​រហូត​ដល់​ម៉ោង​១០​ជាង​យប់​នេះ ប្រជាជន​អូស្ត្រាលី​ប្ដូរ​ចុះ​ឡើង​ប៉ុស្តិ​ទូរទស្សន៍​ចំនួន​២​ក្នុង​ពេល​តែ​មួយ ។ ប៉ុស្តិ​ទី​១ គឺ​កីឡា​រ៉ាក់ប៊ី State of Origin ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​រវាង​ក្រុម​កីឡាករ​ពាក់​អាវ​ពណ៌​ឈាម​ជ្រូក​របស់​រដ្ឋ​ឃ្លីនស្លែន និង​កីឡាករ​ពាក់​អាវ​ពណ៌​ផ្ទៃមេឃ​របស់​រដ្ឋ​នូសាវវេលស៍ នៅ​ក្រុង​ប្រ៊ីសបិន ។ ប៉ុស្តិ​ទី​២ គឺ​ការ​ប្រកួត​ប្រជែង​គ្នា​ធ្វើ​ជា​មេបក្ស​ការងារ (Australian Labor Party) នៅ​រាជធានី​កង់បេរ៉ា តាម​រយៈ​កិច្ចប្រជុំ​បោះឆ្នោត​សម្ងាត់​ដោយ​ក្រុម​សមាជិក​សភា​ចំនួន ១០២​នាក់ របស់​បក្ស​ការងារ​ដែល​ហៅ​ថា Caucus ។ ប៉ុស្តិ​លេខ​៩ ដែល​ជា​អ្នក​ផ្សាយ​ផ្ទាល់​កីឡា​រ៉ាក់ប៊ី បាន​បញ្ឈប់​ការ​ផ្សាយ​ផ្នែក​នយោបាយ​នៅ​ពេល​កីឡា​ចាប់​ផ្ដើម ។ ABC ប៉ុស្តិ​លេខ​១ ផ្សាយ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ប្រហែល​តែ​ជាង​១០​នាទី ក៏​ត្រលប់​មក​រឿង​នយោបាយ​វិញ ។ គួរ​ឲ្យ​អស្ចារ្យ​នោះ​គឺ​ថា​ អ្នក​រាយការណ៍​ផ្ទាល់​របស់​ទូរទស្សន៍​ជាតិ ABC ឆ្លៀត​ប្រកាស​ពី​លទ្ធផល​រ៉ាក់ប៊ី​ដើម្បី​កុំ​ឲ្យ​អ្នក​មើល​ដូរ​ប៉ុស្តិ ហើយ​ប្រធាន​អង្គប្រជុំ Caucus នៅ​ពេល​ចេញ​មក​ជួប​អ្នកកាសែត​ជា​លើក​ទី​ពីរ​ក៏​បាន​និយាយ​ពី​រឿង​រ៉ាក់ប៊ី​នៅ​ប្រ៊ីសបិន​ដែរ ។ បន្ទាប់​ពី​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ដោយ​ក្រុម​លោកស្រី ជូលៀ ហ្គីឡាត … Continue reading

Posted in ឈូកមតិ | Leave a comment