Category Archives: បូជនីយដ្ឋាន

ប្រាសាទ​ព្រះវិហារ​ក្នុង​ពេល​ខ្មែរក្រហម​គ្រប់គ្រង

ប្រាសាទ​ព្រះវិហារ​ត្រូវ​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​កាន់កាប់​ក្រោយ​ពេល​របប​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ ។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ កង​យោធា​ខ្មែរក្រហម​វាយ​យក​បាន​ប្រាសាទ​ព្រះវិហារ ហើយ​បន្ត​គ្រប់គ្រង​រហូត​ដល់​ឆ្នាំ​១៩៩៨ ។ អតីត​យោធា​ខ្មែរក្រហម​ដែល​ធ្លាប់​បាន​ដឹង​រឿងរ៉ាវ និង​ធ្លាប់​ឈរជើង​នៅ​លើ​ប្រាសាទ​ព្រះវិហារ​បាន​និយាយ​ប្រវត្តិ​របស់​ខ្លួន ។ ជិន គឹមថុង អាយុ​៦៤ ជា​អតីត​យោធា​នៅ​កងពល​៨០១ និង​ជា​អ្នកតំណាង​ម្នាក់​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ការ​ចរចា​រក​សន្តិភាព​ក្នុង​អំឡុង​ទសវត្សរ៍​៩០ ។ គឹមថុង បាន​និយាយ​ថា គាត់​បាន​ទៅ​ដល់​ប្រាសាទ​ព្រះវិហារ​ក្រោយ​ពេល​ភាគី​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​១៩៩៩ ។ គាត់​បាន​ឡើង​ទៅ​ដល់​ប្រាសាទ​នេះ​តាម​ផ្លូវ​ចាស់​ដែល​ខ្មែរក្រហម​ធ្លាប់​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​គ្រាប់​ឡើង​ទៅ​លើ​ភ្នំ ដែល​ផ្លូវ​នោះ​មាន​តែ​រទេះគោ​ប៉ុណ្ណោះ​ដែល​អាច​បរ​កាត់​បាន ។ គាត់​បន្ត​ថា នៅ​អំឡុង​ពេល​នោះ​មិន​ឃើញ​មាន​កងទ័ព​របស់​ថៃ​មក​ឈរជើង​នៅ​លើ​ប្រាសាទ​ព្រះវិហារ​ទេ ចំណែក​ផ្លូវ​ពី​ផ្ទះ​ក្រហម​មក​ប្រាសាទ​ព្រះវិហារ​ក៏​មិន​ឃើញ​មាន​សង់​ផ្លូវ​ថ្មី​ដូច​បច្ចុប្បន្ន​ដែរ ។ ចាន់ ស៊ាន់ ហៅ សាន អាយុ​៦៨​ឆ្នាំ ជា​អតីត​ប្រធាន​វរសេនា​ធំ​នៃ​កងពល​៥០២ ។ ក្រោយ​ឆ្នាំ​១៩៧៩ គាត់​បាន​ប្ដូរ​មក​នៅ​កងពល​៦១២​វិញ ដោយ​ឈរជើង​នៅ​ជិត​បឹង​ទន្លេសាប ។ រហូត​មក​ដល់​ឆ្នាំ​១៩៨៨ ទើប​គាត់​បាន​ផ្លាស់​មក​នៅ​ជួរ​ភ្នំ​ដងរែក ។ គាត់​បាន​និយាយ​ថា តា​ម៉ុក បាន​ឈូស​ឆាយ និង​ធ្វើ​ផ្លូវ​តាម​បណ្តោយ​ភ្នំ​ដងរែក​ពី​តំបន់​អន្លង់វែង​រហូត​ទៅ​ដល់​ផ្លូវ​ឡើង​ទៅ​លើ​ប្រាសាទ​ព្រះវិហារ​ចាប់តាំងពី​ឆ្នាំ​១៩៩១ ដោយ​មិន​មាន​ភាគី​ថៃ​មក​ហាម​ឃាត់​ទេ ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៣ ពេល​គាត់​មក​ឈរជើង​នៅ​លើ​ប្រាសាទ​ព្រះវិហារ គាត់​បាន​ឃើញ​កងទ័ព​ថៃ​មក​បោះទីតាំង​នៅ​ម្ដុំ​ផ្ទះ​ក្រហម ប៉ុន្តែ​ផ្លូវ​ពី​ផ្ទះ​ក្រហម​មក​ជើង​ប្រាសាទ​ព្រះវិហារ​ជា​ផ្លូវ​ថ្ម … Continue reading

Posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Tagged | Leave a comment

ដំណើរ​វិល​ត្រលប់​នៃ​រូបចម្លាក់ «បនទេវៈ»

បន្ទាប់​ពី​ចាក​ចេញពី​មាតុភូមិ​កំណើត​អស់​រយៈពេល​ជាង ៤០​ឆ្នាំ រូបចម្លាក់ «បនទេវៈ​លុតជង្គង់» ដែល​បាន​សង់​ឡើង​ក្នុង​សតវត្សរ៍​ទី​១០ ត្រូវ​បាន​សារមន្ទីរ​សិល្បៈ​មេត្រូប៉ូលីតែន​ប្រគល់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៣ ។ រូបចម្លាក់​នោះ ត្រូវ​បាន​នាំ​យក​ទៅ​ជួល​ជុល​នៅ​សារមន្ទីរ​ជាតិ រួច​បញ្ជូន​ទៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ជាទី​ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ដល់​កិច្ចប្រជុំ​គណកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ។ ការ​ប្រគល់​រូបចម្លាក់​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ ហើយ​ប្រទេស​កម្ពុជា​គួរតែ​ចាប់​យក​អត្ថប្រយោជន៍​តាម​រយៈ​ដំណើរ​វិល​ត្រលប់​មក​នេះ ។ ប៉ុន្តែ​ទន្ទឹម​ពេល​ដែល​វា​មាន​សារសំខាន់​ដែល​ប្រទេស​កម្ពុជា​បង្ហាញ​អំពី​ភាព​ជោគជ័យ​នៃ​ការ​វិល​ត្រលប់​នៃ​រូបចម្លាក់​ទាំង​ពីរ​នេះ វា​ក៏​មាន​សារសំខាន់​ដែល​យើង​សម្រេច​បាន​នូវ​ដំណើរ​វិល​ត្រលប់​នេះ ។ ការ​បញ្ជូន​រូបចម្លាក់​នេះ​ត្រលប់​ទៅ​កន្លែង​ដើម​វិញ នឹង​ក្លាយជា​និមិត្តរូប​ដ៏​សំខាន់​នៃ​ភាព​ជោគជ័យ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ស្ដាររ​អតីតកាល​របស់​ខ្លួន ។ ពិតប្រាកដ​ណាស់ ដំណើរ​វិល​ត្រលប់​នៃ​រូបចម្លាក់​ទាំង​ពីរ​នេះ នឹង​នាំ​មក​នូវ​អត្ថន័យ​ជា​និមិត្តរូប​ដ៏​អស្ចារ្យ ដែល​ប្រជាជន​កម្ពុជា​បាន​តស៊ូ​ដ៏​យូរអង្វែង​ក្នុង​ការ​ស្វែង​យល់ និង​ដោះស្រាយ​នូវ​អតីតកាល​របស់​ខ្លួន ។ ប្រវត្តិសាស្ត្រ​កម្ពុជា​ត្រូវ​បាន​កំណត់​ដោយ​ព្រឹត្តិការណ៍​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ដូច​ជា សម័យកាល​អង្គរ​ដ៏​រុងរឿង និង​សម័យកាល​ជា​ច្រើន​ឆ្នាំ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ។ ប្រទេស​កម្ពុជា​បាន​ទទួល​រង​គ្រោះ​ពី​សង្គ្រាម​ជា​ច្រើន​ទសវត្សរ៍ និង​អំពើ​យង់ឃ្នង​ជា​ច្រើន ដែល​ផ្ទុយ​ទៅ​នឹង​អតីតកាល​ក្នុង​សម័យ​អង្គរ​ដ៏​ស្រស់​ផូរផង់​របស់​ខ្លួន ។ ព្រឹត្តិការណ៍​ទាំងនេះ បាន​បំផ្លាញ​ដល់​សរសៃ​ឈាម​សង្គម​កម្ពុជា ក្រៅពី​បណ្តាល​ឱ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស ។ ទន្ទឹម​ពេល​ដែល​ការ​លួច​ប្លន់​ខុសច្បាប់ និង​ការ​ជួញដូរ​សម្បត្តិ​វប្បធម៌​មួយ​ផ្នែក​ជា​លទ្ធផល​នៃ​ព្រឹត្តិការណ៍​នេះ ការ​លួច​ប្លន់​ខុស​ច្បាប់ និង​ការ​ជួញដូរ​សម្បត្តិ​វប្បធម៌​នោះ​បាន​គំរាមកំហែង​ដល់​អត្តសញ្ញាណ​វប្បធម៌ ។ សូម្បី​តែ​សព្វថ្ងៃ វត្ថុ​បុរាណ​របស់​ប្រទេស​កម្ពុជា … Continue reading

Posted in បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ | Tagged , | Leave a comment

សំណុំរឿង​ប្រាសាទ​ព្រះវិហារ: កម្ពុជា និង ថៃ​

នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ក្រុម​អ្នក​ច្បាប់​របស់​ប្រទេស​ថៃ និង​កម្ពុជា ទើបតែ​បាន​បញ្ចប់​ការ​ធ្វើ​អំណះអំណាង​ផ្ទាល់មាត់​រៀងៗ​ខ្លួន នៅ​ខណៈ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពិចារណា​ចំពោះ​សំណើ​របស់​កម្ពុជា​សុំ​ឱ្យ​ធ្វើការ​បកស្រាយ​ឡើង​វិញ​នូវ​សាលក្រម​ឆ្នាំ​១៩៦២ ស្តីពី​ជម្លោះ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ។ ជម្លោះ​ដែល​បាន​កើតឡើង​សា​ជា​ថ្មី​ចាប់ពី​ឆ្នាំ​២០០៧ ភាគច្រើន​គឺ​បណ្តាល​មក​ពី​កម្លាំង​នយោបាយ​ជាតិនិយម ជា​ពិសេស ចលនា​អាវ​លឿង​នៅ​ក្នុង​ប្រទេស​ថៃ ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា​ក្តី ជម្លោះ​នេះ​បាន​កើត​ឡើង​ក៏​ដោយសារ​តែ​ការ​ពុំ​យល់​ស្របគ្នា​លើ​ភាព​ត្រឹមត្រូវ​ផ្នែក​គតិយុត្តិ​ ដែល​បច្ចុប្បន្ន​នេះ​ភាគី​ទាំង​ពីរ​កំពុង​លើក​ឡើង​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ មូលដ្ឋាន​ដែល​ខ្លួន​យល់​ឃើញ​ថា អត្ថន័យ​គួរតែ​មាន​ខ្លឹមសារ​បែប​ណា ។ ការ​ពិនិត្យ​មើល​មួយ​ឱ្យ​កាន់​តែ​ច្បាស់​លើ​ជម្លោះ​គតិយុត្តិ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ច្រក​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​អាច​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ ។​ ភាព​ចម្រូងចម្រាស​នា​ពេល​បច្ចុប្បន្ន​នេះ ផ្តោត​ទៅ​លើ​ព្រំដែន​នៅ​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ។ សាលក្រម​ឆ្នាំ​១៩៦២ បាន​ប្រគល់​ប្រាសាទព្រះវិហារ​មក​ឱ្យ​កម្ពុជា និង​តម្រូវ​ឱ្យ​ប្រទេស​ថៃ​ដក​កងកម្លាំង​សន្តិសុខ​ដែល​បាន​ដាក់​នៅ​ក្នុង​ប្រាសាទ ឬ «ក្នុង​តំបន់​ក្បែរ​ប្រាសាទ​ដែល​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា» ។ តុលាការ​បាន​ផ្តល់​ហេតុផល​ថា ថៃ​បាន​ទទួល​ស្គាល់​ផែនទី​ឆ្នាំ​១៩០៧ អំពី​ខ្សែបន្ទាត់​ព្រំដែន​ដែល​រៀបចំ​ឡើង​ដោយ​អ្នកជំនាញ​គូស​ផែនទី​របស់​បារាំង​ ដែល​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ។ ទោះបីជា​យ៉ាងណា​ក្តី តុលាការ​ពុំ​បាន​កំណត់​អំពី​តំបន់​ក្បែរ​ប្រាសាទ ឬ​ពិភាក្សា​អំពី​ស្ថានភាព​គតិយុត្តិ​របស់​ផែនទី​ឆ្នាំ​១៩០៧ នៅ​ក្នុង​ផ្នែក​នៃ​សេចក្តី​សន្និដ្ឋាន​ដែល​និយាយ​អំពី​សេចក្តីសម្រេច​នោះ​ទេ ។​ កាលពី​សប្ដាហ៍​មុន ក្រុម​អ្នក​ច្បាប់​ថៃ​បាន​អះអាង​ថា​សេចក្តីសម្រេច​ឆ្នាំ​១៩៦២​ របស់​តុលាការ​ជាប់​ពាក់ព័ន្ធ​តែ​នឹង​តួ​ប្រាសាទ និង​តំបន់​ជុំវិញ​ដែល​នៅ​កៀកៗ​តែ​ប៉ុណ្ណោះ ។ អ្នក​ច្បាប់​ទាំងនោះ​បាន​លើក​ឡើង​ថា ថៃ​បាន​គោរព​តាម​សាលក្រម​ដែល​តម្រូវ​ឱ្យ​ខ្លួន​ដក​កងកម្លាំង​សន្តិសុខ​ចេញពី​តួ​ប្រាសាទ និង​ថា​កម្ពុជា​បាន​ទទួល​យក​ការ​អនុវត្ត​របស់​ថៃ​ហើយ ។ … Continue reading

Posted in ចំណេះ​ធ្វើ, បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ | Tagged , , , , | Leave a comment

កម្មសិទ្ធិ​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា

ការ​សម្រេចចិត្ត​របស់​សារមន្ទីរ​សិល្បៈ​មេត្រូប៉ូលីតែន​ ដែល​ជា​សារមន្ទីរ​ធំ​បង្អស់​មួយ​នៅ​សហរដ្ឋអាមេរិក​ ក្នុង​ការ​ប្រគល់​រូបចម្លាក់​ថ្ម​ពីរ​នៃ​សតវត្ស​ទី​១០​ មក​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ពេលវេលា​ដ៏​សំខាន់​ខណៈ​ដែល​ប្រទេស​កម្ពុជា​បន្ត​ការ​ពុះពារ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​បេតិកភណ្ឌ​វប្បធម៌​ត្រឡប់​មក​វិញ ។ រូបចម្លាក់​ដែល​ត្រូវ​បាន​ហៅ​ថា​ជា​ «បនទេវៈ​លុត​ជង្គង់»​ ឬ​«អ្នកបម្រើ​លុត​ជង្គង់» គឺជា​រូបចម្លាក់​ថ្ម​ដែល​មាន​ទំហំ​ស្មើ​រូប​មនុស្ស​ពិត​ ដែល​បាន​យាម​នៅ​ទ្វារ​សារមន្ទីរ​ផ្នែក​សិល្បៈ​អាស៊ី​អាគ្នេយ៍​នៃ​សារមន្ទីរ​មេត្រូប៉ូលីតែន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​ មក​ម្ល៉េះ ។​ រូបចម្លាក់​ទាំងនេះ​ត្រូវ​បាន​យក​ចេញ​ដោយ​ខុសច្បាប់​ពី​តំបន់​កោះកែរ​ អំឡុង​ទសវត្សរ៍​៧០​ ហើយ​សារមន្ទីរ​នេះ​បាន​សម្រេច​ប្រគល់​រូបចម្លាក់​នេះ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ និង​ការ​ពិភាក្សា​ជាមួយនឹង​ខុទ្ទកាល័យ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​ ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​នាយក​គ្រប់គ្រង​សារមន្ទីរ​មេត្រូប៉ូលីតែន​ដែល​មាន​ប្រសាសន៍​ថា​ «សារមន្ទីរ​បាន​ប្តេជ្ញា​ក្នុង​ការ​អនុវត្ត​បទដ្ឋាន​ពី​ខាង​ដើម​យ៉ាង​ហ្មត់ចត់​មិន​ត្រឹមតែ​ចំពោះ​រូបចម្លាក់​ដែល​ទទួល​បាន​ថ្មី​នេះ​ទេ​ ថែម​ទាំង​ចំពោះ​ការ​សិក្សា​អំពី​សមុច្ច័យ​ផ្សេងៗ​របស់​ខ្លួន​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សិក្សា​ឱ្យ​បាន​ឆាប់រហ័ស​លើ​ភាព​ជា​កម្មសិទ្ធិ​នៃ​វត្ថុ​បុរាណ​ប្រវត្តិសាស្ត្រ» ។​ សេចក្តីសម្រេច​របស់​សារមន្ទីរ​មេត្រូប៉ូលីតែន​មាន​សារៈសំខាន់​ដោយសារ​សេចក្តី​សម្រេច​នេះ​បង្កើត​បាន​ជា​គំរូ​វិជ្ជមាន​សម្រាប់​សហគមន៍​ទូទាំង​ពិភពលោក​ដែល​ខ្លួន​ទទួល​បាន​សម្បត្តិ​វប្បធម៌​មក​ថែរក្សា​រួច​មក​ហើយ​នោះ ។​ ក្រោម​បទដ្ឋាន​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​ សារមន្ទី​ជា​ច្រើន​នឹង​ធ្វើការ​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ចងក្រង​ប្រវត្តិ​នៃ​សម្បត្តិ​វប្បធម៌​ទាំងនោះ​ មុន​ពេល​ខ្លួន​ទទួល​យក​មក​ថែរក្សា ។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ទាក់ទង​ទៅ​នឹង​វត្ថុ​បុរាណ​ដែល​ទទួល​យក​មក​ថែរក្សា​រួច​មក​ហើយ​នោះ​ហាក់​បី​ដូចជា​មិនសូវ​មាន​ការ​ខ្នះខ្នែង​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ការងារ​ថែរក្សា​ ដែល​នេះ​ធ្វើ​ឱ្យ​ការ​សម្រេចចិត្ត​របស់​សារមន្ទីរ​មេត្រូប៉ូលីតែន​ ក្លាយជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ប្រគល់​ត្រឡប់​មក​វិញ​នូវ​ទ្រព្យសម្បត្តិ​វប្បធម៌​ដែល​ទទួល​បាន​ដោយ​ខុសច្បាប់ ។​ ប៉ុន្តែ​ក្រៅពី​ការ​សម្រេចចិត្ត​នេះ​ ដែល​ជះ​ឥទ្ធិពល​ដល់​គោលនយោបាយ​របស់​សារមន្ទីរ​ផ្សេងៗ​ជា​ច្រើន​ ការ​ប្រគល់​រូបចម្លាក់​ទាំងនេះ​ត្រឡប់​មក​វិញ​ មាន​សារៈសំខាន់​ក្នុង​ការ​ទាញ​ចំណាប់​អារម្មណ៍​ដល់​ការ​ពុះពារ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ផ្សះផ្សា​ជាមួយនឹង​អតីតកាល​ដ៏​វឹកវរ​របស់​ខ្លួន ។​ ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​សង្គ្រាម​ឧក្រិដ្ឋកម្ម​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ អំពើ​ប្រល័យ ពូជសាសន៍​ និង​ការ​បះបោរ​ក្នុង​សង្គម​ជា​ច្រើន​សតវត្សរ៍​ ដែល​បាន​ជះ​ឥទ្ធិពល​បំផ្លាញ​ដល់​អត្តសញ្ញាណ​ និង​បេតិកភណ្ឌ​ជាតិ​របស់​កម្ពុជា ។​ វត្ថុ​បុរាណ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ជា​ច្រើន​ត្រូវ​បាន​យក​ចេញពី​ប្រទេស​ ហើយ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ឈ្មូ​ញ​បរទេស​ ហើយ​ទន្ទឹម​ពេល​ដែល​សង្គ្រាម​ ឧក្រិដ្ឋកម្ម​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ អំពើ​ប្រល័យពូជសាសន៍​ … Continue reading

Posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | 1 Comment

បច្ចេកវិទ្យា​ឡាស៊ែរ​ពី​អាកាស​រក​ឃើញ​ទីក្រុង​បុរាណ​នៅ​អង្គរវត្ត​ប្រទេស​កម្ពុជា

អ្នកស្រាជ្រាវ​អូស្ត្រាលី​បាន​រកឃើញ​បណ្ដាញ​ផ្លូវ និង​ប្រឡាយ​ទឹក​នៅ​ជុំវិញ​តំបន់​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ដែល​ជា​ភស្តុតាង​នៃ​ទីក្រុង​បុរាណ​ដ៏​មមាញឹក​នៅ​ជុំវិញ​ប្រាសាទ​ដែល​មាន​ចំណាស់ ១២០០​ឆ្នាំ​មួយ​នេះ បច្ចេកវិទ្យា​ឡាស៊ែរ​ពី​អាកាស​បាន​បង្ហាញ​ពី​បណ្ដាញ​ផ្លូវថ្នល់ និង​ប្រឡាយ​ទឹក ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ទីក្រុង​បុរាណ​ដ៏​មមាញឹក​មួយ​ត​ភ្ជាប់​បណ្ដា​ប្រាសាទ​នានា​នៃ​ក្រុម​ប្រាសាទ​អង្គរ ។ របក​គំហើញ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​បោះផ្សាយ​ដោយ​ទស្សនាវដ្ដី​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ជាតិ (Proceedings of the National Academy of Sciences) ។ ការ​ស្កែន​ដោយ​ឡាស៊ែរ​បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព​ទីប្រជុំជន​ពុំ​ធ្លាប់​បាន​កត់ត្រា​ពី​មុន​មក​ ដែល​មាន​បណ្ដាញ​ត​ភ្ជាប់​រវាង​បណ្ដា​ប្រាសាទ​ដែល​មាន​ចំណាស់ ១២០០​ឆ្នាំ ។ ក្រុម​ប្រាសាទ​អង្គរ ដែល​ជា​គោលដៅ​ទេសចរណ៍​ចម្បង​ជាង​គេ​របស់​កម្ពុជា និង​ជា​ដែនដី​មួយ​ក្នុង​ចំណោម​ដែនដី​មាន​ប្រជាប្រិយភាព​បំផុត​ផ្នែក​ទេសចរណ៍​នៅ​អាស៊ី ត្រូវ​បាន​កសាង​ឡើង​នៅ​សតវត្ស​ទី​១២​ក្នុង​សម័យ​អធិរាជាណាចក្រ​ខ្មែរ ។ អង្គរវត្ត​គឺ​ជា​មោទនភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជន​ខ្មែរ មាន​រំលេច​នៅ​លើ​ទង់ជាតិ និង​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ។ បុរាណវិទូ​បាន​សង្ស័យ​ជា​យូរ​មក​ហើយ​ថា ទីក្រុង​មហេន្ទ្របព៌ត​កប់​បាត់​នៅ​ក្រោម​គម្រប​ព្រៃ​ក្រាស់​លើ​ខ្នង​ភ្នំ​គូលែន​ស្ថិត​ក្នុង​ខេត្ត​សៀមរាប ។ ប៉ុន្តែ​ ឡាស៊ែរ​ពី​លើ​អាកាស​បាន​បង្កើត​ជា​ផែនទី​លម្អិត​លើក​ដំបូង​អំពី​ទិដ្ឋភាព​ទាំង​មូល​របស់​ទីក្រុង​នេះ ដែល​រួម​មាន​បណ្ដាញ​ផ្លូវ​ថ្នល់ និង​ប្រាសាទ​មួយ​ចំនួន​ដែល​ពុំ​ធ្លាប់​បាន​ស្គាល់​ពី​មុន ។ បុរាណវិទូ​លោក Damian Evans នៃ​សាកលវិទ្យាល័យ​ស៊ីដនី ជា​ប្រធាន​ក្រុម​និពន្ធ​អត្ថបទ​ខាងលើ​នេះ មាន​ប្រសាសន៍​តាម​ទូរសព្ទ​ពី​ប្រទេស​កម្ពុជា​មក​ថា «គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ផែនទី​ពី​ទីក្រុង​បុរាណ​នេះ​ដ៏​លម្អិត​ពី​មុន​មក​ទេ ដូច​នេះ​វា​ជា​ការ​បំបែក​អាថ៌កំបាំង​ពិតៗ​ដែល​អាច​ឲ្យ​មើល​ឃើញ​ពី​ទីក្រុង​បាន​ច្បាស់​ដូច​នេះ ។ វា​គួរ​ឲ្យ​រំភើប​ណាស់​ដែល​បាន​ឃើញ​ភស្តុតាង​នៃ​សកម្មភាព​មនុស្ស​ជំនាន់​នោះ​នៅ​តែ​បន្សល់​ស្នាម​នៅ​ក្រោម​កម្រាល​ព្រៃ​នៅ​ឡើយ​ … Continue reading

Posted in បូជនីយដ្ឋាន, រឿងរ៉ាវទាន់កាល, អរិយធម៌​ខ្មែរ | Leave a comment

អំពី​ប្រាសាទ​បុរាណ​នៅ​ស្រុក​ខ្មែរ

អំពី​ប្រាសាទ​បុរាណ​នៅ​ស្រុក​ខ្មែរ លោក​ហ្សក​សឺដេស៍ ចាងហ្វាង​សាលា​បារាំង​នៅ​ចុង​បូព៌ា​ប្រទេស អធិប្បាយ​កាល​ពី​ថ្ងៃ​ចន្ទ ៦ មីនា ១៩៣៣ នៅ​សារមន្ទីរ​ល្វីហ្វីណូត៍ ក្រុង​ហាណូយ ក្រម្ការ ជុំ ម៉ៅ ប្រែ​ចេញ​មក​ជា​ភាសា​ខ្មែរ ការ​រចនា​ខ្មែរ​ដែល​ខ្ញុំ​ប្រារព្ធ​និង​អធិប្បាយ​ជូន​អស់​លោក​ជូន​អស់​លោក​ ក្នុង​វេលា​ល្ងាច​នេះ មិន​ចាំ​បាច់​ឲ្យ​មាន​សេចក្ដី​សារ​សព្វ​រៀប​រាប់​ជា​លំនាំ​វែង​ឡើយ ព្រោះ​យើង​បាន​ស្គាល់​ស្រុក​ខ្មែរ​គ្រប់​គ្នា​ ឬ​ស្ទើ​តែ​គ្រប់​គ្នា ព្រឹក្សាលតា​វល្លិ និង​ម្រឹគ​បក្សី​របស់​ស្រុក​នេះ​ក៏​មិន​ចន្លោះ​នឹង​ភ្នែក​យើង ។ ក្នុង​វេលា​នេះ​ខ្ញុំ​ផ្គង​នឹង​រាយ​រៀង​ប្រាសាទ​បុរាណ​ស្រុក​ខ្មែរ​ក្នុង​​របារ​ភូមិសាស្ដ្រ របារ​ពង្សាវតារ ​និង​ក្នុង​របារ​ក្សត្រ ព្រម​ទាំង​ក្នុង​របារ​សាសនា ​និង​គ្រួសារ ។ ខ្ញុំ​មាន​បំណង​នឹង​ល្បង​គាស់​កកាយ​ប្រាសាទ​បុរាណ​ទាំង​នេះ​ឲ្យ​លេច​ច្បាស់​ឡើង​អំពី​សេចក្ដី​កំបាំង ដែល​នាំ​ឲ្យ​កើត​ជា​សៀវភៅ​ដោយ​ច្រើន​អំពី​រឿង​នេះ ហើយ​ដែល​ច្រើន​តែ​ជា​យ៉ាង​មធ្យម​ដើម្បី​នឹង​ឲ្យ​អស់​លោក​បាន​យល់​អំពី​ដែល​ប្រាសាទ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច​ចំពោះ​លើ​ជាតិ​ដែល​បាន​កសាង​ទាំង​នេះ មាន​ន័យ​ដូច​ម្ដេច​ចំពោះ​លើ​ជាតិ​ដែល​បាន​កសាង​ឡើង ។ របារ​ភូមិសាស្ដ្រ​នឹង​វាស​បាន​យ៉ាង​ឆាប់​ផែនទី​ដែល​មាន​ប្រាសាទ​ខ្មែរ​នោះ ចាប់​តាំង​ពី​ឈូង​សមុទ្រ​សៀម​ទៅ​វៀងចន្ទន៍ និង​ពី​ក្រុង​ព្រៃនគរ​ទៅ​វាល​ច្រក​ភ្នំ​មេណាម គឺ​ត្រូវ​គ្នា​នឹង​ស្រុក​ខ្មែរ​ទាំង​មូល​សព្វ​ថ្ងៃ ថែម​មួយ​ភាគ​យ៉ាង​ធំ​របស់​ស្រុក​កូសាំងស៊ីន ជាយ​ខាង​ជើង​របស់​ស្រុក​លាវ​ និង​ស្រុក​សៀម​ទាំង​មូល​ប៉ែក​ខាង​កើត បើ​រិះ​គិត​ពិចារណា​អំពី​ប្រាសាទ​ផ្សេងៗ … Continue reading

Posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment

វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង

វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ និង​កប់​ចោល​ក្នុង​អណ្ដូង​មួយ​ក្រោម​ប្រាសាទ នៅ​អំឡុង​ពេល​មាន​ការ​ផ្លាស់ប្ដូរ​ពី​ពុទ្ធសាសនា​មក​ជា​ព្រហ្មញ្ញ​សាសនា​វិញ ។ អ្នក​ស្រាវជ្រាវ​តែ​តែ​ចាត់ទុក​ថា ប្រាសាទ​បាយ័ន​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្ដូរ​ទស្សនៈ​មក​ពុទ្ធសាសនា​វិញ ​នៅ​ពេល​ដែល​គេ​រក​ឃើញ​បដិមា​ជ័យពុទ្ធ​មហានាថ​នេះ និង​ចម្លាក់​ពោធិសត្វ​លោកេស្វរៈ​នៅ​លើ​ហោជាង​នៃ​ប្រាសាទ​បាយ័ន ។ ចម្លាក់​ព្រះពោធិសត្វ​អវលោកេស្វរៈ​នៅ​លើ​ហោជាង​ប្រាសាទ​បាយ័ន ចម្លាក់​ព្រះពោធិសត្វ​អវលោកេស្វរៈ (រូប​ពង្រីក) ​នៅ​ប្រាសាទ​បាយ័ន ខាងក្រោម​នេះ​ជា​សម្រង់​អត្ថបទ​ពាក់ព័ន្ធ​នឹង​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង និង​បដិមា​ជ័យពុទ្ធ​មហានាថ ដែល​មាន​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ​កម្រង​អត្ថបទ​ក្នុង​បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ លេខ​២ (ធ្នូ ២០០៦‑ធ្នូ ២០០៧) ក្រោម​ចំណង​ជើងថា «ជ័យពុទ្ធ​មហានាថ» និពន្ធ​ដោយ អ៊ឹម សុខរិទ្ធី និង​​សៀវភៅ​ប្រវត្តិសាស្ត្រ​សង្ខេប​នៃ​រាជធានី​ក្នុង​តំបន់​អង្គរ និង​សង្គម​ខ្មែរ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ក្រោម​ចំណងជើង​ថា «ប្រវត្តិ​សង្ខេប​នៃ​ព្រះវិហារ​ប្រាំពីរ​ល្វែង»  និពន្ធ​ដោយ CITEAU និង​សម្រួល​ជា​ភាសា​ខ្មែរ​ដោយ … Continue reading

Posted in បូជនីយដ្ឋាន | Leave a comment

រឿងព្រេង​នាង​កែវប្រាំពីរ​ពណ៌ និង​វត្ត​ចេតិយ

កាល​ពី​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០០៨ ខ្ញុំ​បាន​ទៅ​កាន់​បិណ្ឌ​នៅ​វត្ត​ចេតិយ ខេត្ត​សៀមរាប និង​បាន​សរសេរ​អត្ថបទ «ភ្ជុំបិណ្ឌ​ថ្ងៃទី​៥» ដោយ​មាន​ការ​មន្ទិល​អំពី​ប្រវត្តិ និង​ដំណើរ​ដើម​ទង​របស់​ប្រាសាទ​នៅ​ក្នុង​បរិវេណ​វត្ត ។ ថ្ងៃនេះ ខ្ញុំ​សូម​ជូន​រឿងព្រេង​ស្ដីពី​ប្រវត្តិ​របស់​វត្ត​ចេតិយ ដែល​បាន​រៀបរៀង និង​ចងក្រង​​ឡើង​ដោយ លោក អ៊ឹង ហឿន កាល​ពីឆ្នាំ​១៩៩៥ ដូច​ត​ទៅ ៖ តាម​ការ​តំណាល​ពី​ប្រវត្តិ​វត្ត​ចេតិយ​គឺ​មាន​ដើម​កំណើត​ពី​រឿង «នាង​កែវ​ប្រាំពីរ​ពណ៌» ។ ខ្ញុំ​បាទ អ៊ឹង ហឿង ពេល​ដែល​បាន​ស្ដាប់​ចាស់ៗ​និទាន​រឿង​នាង​កែវ​ប្រាំពណ៌​នេះ ខ្ញុំបាទ​ហាក់​ដូចជា​អារម្មណ៍​ដិត​ជាប់​ទៅ​លើ​ដំណើរ​នៃ​សាច់​រឿង​នោះ​ណាស់ ជាពិសេស​ចាប់​អារម្មណ៍​ទៅ​លើ​បណ្ដា​គោលដៅ​ទាំង​ឡាយ​លើ​ផ្ទៃ​ភូមិសាស្ត្រ​ដ៏​ទូលំទូលាយ​ដែល​ជាប់​ទុក​ជា​មត៌ក​នៃ​ដំណើរ​រឿង​ជា​សក្ខីភាព​មាន​មក​ដល់​សព្វថ្ងៃ​នេះ ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​ខ្ញុំ​បាទ ខិតខំ​ប្រមែប្រមូល​នូវ​ពាក្យ​តំណាល​ដោយ​ផ្ទាល់​មាត់ជាច្រើន ខ្លះ​ជា​កំណិត​កំណាត់ ខ្លះវែង​អន្លាយ​ឆ្ងាយ​លន្លង់​លន្លោច ជួនកាល​ក៏​ដូច​គ្នា ជួនកាល​ក៏​មាន​សភាព​ប្រហាក់​ប្រហែល​គ្នា យក​មក​តំរៀប​ផ្គូផ្គង​ចងក្រង​ឲ្យ​កើត​បាន​ជា​សាច់​រឿង​នេះ​ឡើង ។ ចំណែក​ឯ​ឯកសារ​សាស្ត្រា​ស្លឹករឹត​ក្ដី ឬ​ជា​សៀវភៅ​ផ្សេងៗ​ក្ដី ក៏​ប្រហែល​ជា​មិន​អាច​ស្ថិតស្ថេរ​គង់វង្ស​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ពីព្រោះ​ប្រទេស​ជាតិ​យើង​ត្រូវ​បាន​ទទួល​រង​នូវ​គ្រោះ​មហន្តរាយ និង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ភ្លើង​សង្គ្រាម​ជា​ច្រើន​លើក​ច្រើន​សា​រាប់​មិន​អស់​មក​ហើយ ។ តាម​ការ​តំណាល​នៃ​ដំណើរ​រឿង​នេះ​មក​ថា ក្នុង​យុគ​សម័យ​មួយ​នៃ​សម័យ​អង្គរ … Continue reading

Posted in បូជនីយដ្ឋាន, អក្សរសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment

ទិដ្ឋភាព​ទូទៅ​នៃ​ក្រុង​អង្គរធំ

ផែនទី​ក្រុង​អង្គរធំ មហានគរ​ដែល​ត្រូវ​ឆេះ​បាក់​បែក​ខូចខាត​អន្តរាយ​អស់​ជា​ច្រើន​ដោយ​សារ​ចាម​ក្នុង​ឆ្នាំ​១១៧៧ ត្រូវ​បាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គ.ស (១១៨១‑១២០១) រៀបចំ​ចាត់​ចែង​ឲ្យ​កសាង​ឡើង​វិញ​សា​ជា​ថ្មី ។ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​មហានគរ​ត្រូវ​សាងសង់ ។ នគរ​ធំ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្នាដៃ​ឯក​ប្លែក​ខុស​ពី​ធម្មតា​ដែល​មាន​នៅ​ក្នុង​សិល្បៈ​ខ្មែរ ។ គឺ​ខ្មែរ​ជំនាន់​នោះ​បាន​ប្រឌិត​បង្កើត​សិល្បៈ​ថ្មី​មួយ​ដែល​វិវត្ត​ទៅ​តាម​ចលនា​របស់​សង្គម​ជាតិ ។ នគរ​ធំ​ដែល​ស្ថិត​នៅ​រៀង​រហូត​មក​ដល់​សព្វថ្ងៃ​ ជា​ស្នាដៃ​យ៉ាង​ធំ​ធេង​ចម្បង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ នគរ​ធំ ឬ​មហានគរ​មាន​ជ្រុង​នីមួយៗ​ប្រវែង​៣​គីឡូម៉ែត្រ ហើយ​មាន​ទំហំ​ប្រហែល​ ៩ ​គីឡូម៉ែត្រ​ក្រឡា ។ នគរ​ធំ​មាន​កសិណ (គូ ឬ ប្រឡាយ​ទឹក) ដែល​មាន​ទទឹង​ប្រវែង​១០០​ម៉ែត្រ និង​ជម្រៅ​៥​ ឬ​៦​ម៉ែត្រ​ព័ទ្ធ​ជុំ​វិញ ។ ដើម្បី​ចូល​ទៅ​ក្នុង​មហានគរ​ គេ​ត្រូវ​ដើរ​ឆ្លង​កាត់​តាម​ស្ពាន​ថ្ម​អម​ទៅ​ដោយ​រូប​ចម្លាក់​ទេវតា និង​យក្ស​ ដែល​កំពុង​តែ​នាំ​គ្នា​ទាញ​នាគ ។ ទេវតា និង​យក្ស ម្ខាងៗ​មាន​គ្នា​៥៤​នាក់ ។ បន្ទាប់​មក យើង​ចូល​មក​ដល់​ក្លោង​ទ្វារ​មហានគរ​ដែល​នៅ​ខាង​លើ​មាន​រូប​ព្រះលោកេស្វរៈ ។ ជ្រុង​នគរ​ធំ​នីមួយៗ​មាន​ខ្លោង​ទ្វារ​មួយ​នៅ​ចំ​កណ្ដាល​បែរ​ទៅ​រក​ទិស​ទាំង​បួន ។ លើក​លែង​តែ​ជ្រុង​ខាង​កើត​ដែល​មាន​ទ្វារ​ពីរ​ គឺ​ «ទ្វារ​ខ្មោច» ​មួយ និង​ «ទ្វារ​ជ័យ» ​មួយ​ទៀត​ដែល​ចាក់​ចំ​ទៅ​រក​ប្រាសាទ​ភិមានអាកាស ។ … Continue reading

Posted in បូជនីយដ្ឋាន | Leave a comment

ប្រាសាទ​ព្រះឥន្ទកោសីយ៍

ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលិច​ដង​ស្ទឹង​សៀមរាប​ពី​ស្ពាន​ថ្ម​ព្រះរាជ​ដំណាក់ ទៅ​ជិត​ដល់​អភិរក្ស​អង្គរ មាន​ស្ពាន​ឈើ​មួយ (បច្ចុប្បន្ន​កំពុង​សាងសង់​ជា​ស្ពាន​បេតុង) ឆ្លង​ទៅ​ដល់​មុខ​វត្ត​ព្រះឥន្ទកោសីយ៍ ស្ថិត​ក្នុង​ភូមិ​ដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ដ​សៀមរាប ។ ប្រាសាទ​ព្រះឥន្ទកោសីយ៍​គឺ​ជា​ប្រាសាទ​តូច​មួយ​ស្ថិត​ខាងកើត​ព្រះវិហារ​វត្ត ។ ឈ្មោះ​ប្រាសាទ​នេះ ជួនកាល​ឃើញ​គេ​សរសេរ​ថា «ព្រះឥន្ទកោសិយ» ដែល​ពាក្យ «កោសិយ» នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត មាន​ន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែ​ឈ្មោះ​ដែល​មាន​ជា​ផ្លូវការ​សរសេរ​នៅ​លើ​ឃ្លោងទ្វារ​វត្ត និង​សាលា​បឋម​សិក្សា​គឺ «ព្រះឥន្ទកោសីយ៍» ។ ប្រាសាទ​ព្រះឥន្ទកោសីយ៍​សាងសង់​ឡើង​បែរ​មុខ​ទៅ​ទិស​ខាងកើត មាន​ប្រាង្គ​២ ប្រាង្គ​តូច​ស្ថិត​នៅ​ខាង​ជើង និង​ប្រាង្គ​ធំ​ស្ថិត​នៅ​ខាងត្បូង ។ នៅ​ពី​លើ​ផ្ដែរ​ប្រាង្គ​ធំ មាន​ចម្លាក់​អាទិទេព​នៃ​សាសនា​ព្រាហ្មណ៍ គឺ​ព្រះនរាយណ៍ ព្រះព្រហ្ម និង​ព្រះឥសូ និង​ចម្លាក់​ស្ដីពី​ការ​កូរ​សមុទ្រ​ទឹកដោះ ។ ចំណែក​ឯ​ចម្លាក់​នៅ​លើ​ហោជាង​ដែល​ធ្វើ​អំពី​បាយអ របេះ​ធ្លាក់​ស្ទើរ​អស់​មើល​រូប​មិន​យល់ ។ នៅ​ក្នុង​ប្រាង្គ​ធំ​នេះ​ពុំ​មាន​តម្កល់​ទេវរូប​អ្វី​ទេ ខុស​ពី​ប្រាង្គ​តូច​ដែល​មាន​តម្កល់​ព្រះពុទ្ធរូប​ជា​ច្រើន​សណ្ឋាន​ប្លែកៗ​ពី​គ្នា ។ គួរ​ឲ្យ​ចម្លែក​ដែរ ព្រោះ​ថា​ ជាទូទៅ​នៅ​ប្រាសាទ​ដទៃ​ទៀត … Continue reading

Posted in បូជនីយដ្ឋាន | Leave a comment