Category Archives: ប្រវត្តិជនសំខាន់

សន្យា​ឫស្សី: គុក​ឥត​ជញ្ជាំង

សន្យា​ឫស្សី: គុក​ឥត​ជញ្ជាំង សៀវភៅ​រៀបរាប់​ពី​ជីវិត​ក្នុង​របប​ខ្មែរក្រហម ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជាប់​ជា​កំណត់ហេតុ​នៅ​ក្នុង​ពិភពលោក​ចំពោះ​អំពើ​បំភិតបំភ័យ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋ ។ មិន​មាន​រដ្ឋាភិបាល​ណា​មួយ​បាន​សម្លាប់​ប្រជាជន​របស់​ខ្លួន​យ៉ាង​ច្រើន​ដូច​គ្នា​នឹង​របប​ខ្មែរក្រហម ហើយ​ក្នុង​នោះ​ ១​ភាគ​៥ ​នៃ​ប្រជាជន ស្មើ​ទៅ​នឹង​ជាង​ ១​លាន ៥​សែន​នាក់ បាន​ស្លាប់​ក្រោម​កណ្តាប់​ដៃ​ខ្មែរក្រហម ។ យើង​ពិបាក​យល់​ដឹង​អំពី​ចំនួន​អ្នក​ស្លាប់ និង​ផល​ប៉ះពាល់​លើ​ប្រជាជន សង្គម សេដ្ឋកិច្ច និង​វប្បធម៌​ណាស់ ។ អត្ថបទ​បំប៊ួ​ប្រូមីស (សន្យា​ឫស្សី Bomboo Promise) របស់ វិជ្ជារ៉ា ហួន គឺជា​ការ​ក្រើនរំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​មាន​ន័យ​ចំពោះ​អ្នក​រស់រាន​មានជីវិត​នា​ពេល​បច្ចុប្បន្ន ។ ដោយសារ​អត្ថបទ​នេះ ត្រូវ​បាន​សរសេរ​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​របប​ខ្មែរក្រហម​បាន​កើត​ឡើង ទោះបីជា​យ៉ាងណា​ក៏​ដោយ អត្ថបទ​របស់​គាត់​មាន​លក្ខណៈ​ថ្មី​សន្លាង និង​មាន​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ជា​ច្រើន ។ សាច់​រឿង​របស់​គាត់​បង្ហាញ​អំពី​សេចក្តី​ក្លាហាន និង​ការ​រស់រាន​មាន​ជីវិត និង​ជា​សាច់​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ។​ចុង​បញ្ចប់​ដូចដែល យើង​ដឹង វិជ្ជារ៉ា បាន​រស់រាន​មានជីវិត​ដើម្បី​ប្រាប់​ពី​សាច់​រឿង​នៃ​ការ​សម្លាប់​រង្គាល​នោះ ។ ការ​រស់រាន​មានជីវិត និង​ជីវិត​ថ្ម​រី​បស់​គាត់​នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឲ្យ​គាត់​ចង់​យល់​ដឹង​អំពី​បទ​ពិសោធន៍​របស់​គាត់​ពាក់ព័ន្ធ​នឹង​ការ​បង្អត់អាហារ និង​ការ​ស្លាប់​មួយ​ផ្នែក​ដើម្បី​គោរព​ចំពោះ​អ្នក​ដែល​បាន​ស្លាប់ ។ … Continue reading

Posted in កំសាន្ត, ប្រវត្តិជនសំខាន់, ប្រវត្តិសាស្ត្រ | Tagged , , , | Leave a comment

ជីវិត និង​ស្នាដៃ​របស់ នីកូឡាយ សេមេណូហ្វ

នីកូឡាយ សេមេណូហ្វ (Nikolay Semenov, 1896-1986) នីកូឡាយ សេមេណូហ្វ គឺ​ជា​អ្នកប្រាជ្ញ​សូវៀត​ដំបូង​ដែល​ទទួល​បាន​ពាន​រង្វាន់​លេនីន ។ លោក​បាន​បង្កើត​ឡើង​នូវ​និកាយ​ថ្មី​មួយ​នៃ​គីមីវិទ្យា​គឺ ​និកាយ​រូបវិទ្យាគីមី ។ ទ្រឹស្ដី​ប្រតិកម្ម​ជា​ខ្សែ​សង្វាក់​របស់​លោក​បាន​កំណត់​នូវ​របត់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​គីមី និង​ឧស្សាហកម្ម​គីមី ។ បទដ្ឋាន​គីមី​ជាច្រើន​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ខឿន​ផលិតកម្ម​ទំនើប​សុទ្ធតែ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ទ្រឹស្ដីបទ​នេះ ។ គេ​ក៏​អាច​ពោល​បាន​ថា ទ្រឹស្ដី​ប្រតិកម្ម​ជា​ខ្សែសង្វាក់​របស់​លោក​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ចាប់​កំណើត​នៃ​ទ្រឹស្ដី​ប្រតិកម្ម​នុយក្លេអ៊ែរ ។ សេមេណូហ្វ​ជា​អ្នក​ដែល​បាន​ណែនាំ និង​បណ្ដុះបណ្ដាល​បណ្ឌិតសភា​ជិត​ ២០​រូប ​សម្រាប់​វិទ្យាស្ថាន​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សូវៀត ។ ការ​លោភលន់​របស់​កុមារ​មួយ​រូប កាល​រៀន​នៅ​ថ្នាក់​ទី​៥ ពេល​មួយ​នោះ លោកគ្រូ​បាន​ហៅ​សេមេណូហ្វ​ឡើង​ក្ដារខៀន «ចូរ​ប្អូន​អធិប្បាយ​ឡើងវិញ​អំពី​បញ្ហា​ទាំងឡាយ​ដែល​ប្អូន​បាន​ដឹង​អំពី​ឧស្ម័ន​ក្លរ» ។ សេមេណូហ្វ​ញ័រ​ខ្លួន​ទទ្រើក​ដូច​កំពុង​គ្រុន​ក្ដៅ ។ ក្នុង​ភាព​រន្ធត់​ចិត្ត​ដ៏​ខ្លាំង​នេះ សេមេណូហ្វ​បាន​អធិប្បាយ​អំពី​លក្ខណៈ​ពិសេស​ទាំងឡាយ​របស់​ឧស្ម័ន​ក្លរ​យ៉ាង​ក្បោះក្បាយ ។ លោកគ្រូ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ «សេមេណូហ្វ ! ប្អូន​ក្ដាប់​បាន​ចំណេះដឹង​យ៉ាង​រឹងប៉ឹង ចុះ​ហេតុអ្វី​បាន​ជា​ប្អូន​បាត់​ភាព​នឹងន​រហូត​ដល់​មុខ​ស្លេកស្លាំង​ដូច​ឧស្ម័ន​ក្លរ​ឣ៊ីចឹង ?» ។ សេមេណូហ្វ​ឱន​ក្បាល ហើយ​ឆ្លើយ «ជម្រាប​ប្រសាសន៍​លោកគ្រូ ព្រោះ​លោកគ្រូ​ឲ្យ​ប្អូន​និយាយ​អំពី​បញ្ហា​ដែល​ប្អូន​បាន​ដឹង តែ​ប្អូន​មាន​អារម្មណ៍​ថា ប្អូន​ដឹង​នៅ​តិច​ណាស់ !» ។ គីមីវិទូ​… រហ័សរហួន នា​ពេល​មួយ​នោះ បន្ទាប់​ពី​ម៉ោង​រៀន​គីមី​នៅ​ថ្នាក់ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment

ជីវិត និង​ស្នាដៃ​របស់ ស៊ែកហ្គេអ៊ីវ៉ាណូវិច វ៉ាវីឡូវ

ស៊ែកហ្គេអ៊ីវ៉ាណូវិច វ៉ាវីឡូវ (Sergey Ivanovich Vavilov, 1891-1951) ស៊ែកហ្គេអ៊ីវ៉ាណូវិច វ៉ាវីឡូវ មាន​កំណើត​ក្នុង​គ្រួសារ​អ្នករដ្ឋការ​ក្រីក្រ​ម្នាក់ ។ តាំង​ពី​ពេល​នៅ​សិក្សា​ម៉្លេះ យុវសិស្ស​នេះ​ចូលចិត្ត​មុខវិជ្ជា​ធម្មជាតិវិទ្យា​ណាស់ ។ ពេល​ចូល​រៀន​នៅ​មហាវិទ្យាល័យ និស្សិត​ដ៏​ពូកែ​ឆ្នើម​វ៉ាវីឡូវ​ត្រូវ​បាន​អ្នកប្រាជ្ញ ឡេបេឌែហ្វ យក​ចិត្ត​ទុកដាក់​ណែនាំ​យ៉ាង​ពិសេស ។ វ៉ាវីឡូវ​បាន​ក្លាយ​ទៅ​ជា​អ្នករូបវិទ្យា​ដ៏​ល្បីល្បាញ​តាំងពី​ឆ្នាំ​ដំបូង​ក្រោម​រដ្ឋ​អំណាច​សូវៀត ។ លោក​ទទួល​បន្ទុក​មុខវិជ្ជា​ពន្លឺវិទ្យា (Optique) នៅ​ក្នុង​វិទ្យាស្ថាន​រូបវិទ្យា ។ នៅ​ទីនេះ​លោក​សម្រេច​បាន​នូវ​ស្នាដៃ​ធំៗ​មាន​តម្លៃ​ជាច្រើន ទាំង​ខាង​ទ្រឹស្ដី ទាំង​ខាង​បច្ចេកទេស​ពន្លឺ ព្រម​ទាំង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ ។ ចាប់​ពី​ឆ្នាំ​១៩៣២ លោក​បាន​ក្លាយ​ទៅ​ជា​សមាជិក​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សូវៀត រួច​មក​ទល់​ឆ្នាំ​១៩៤៥ លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​វិទ្យាស្ថាន ។ អ្នកប្រាជ្ញ​រូប​នេះ​បាន​ទទួល​រង្វាន់​ឥស្សរិយយស​លេនីន ២​លើក ដោយ​ការ​រួម​ចំណែក​យ៉ាង​សំខាន់​របស់​លោក​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ការពារ​សន្តិសុខ​ជាតិ ។ បន្ទប់​ពិសោធន៍​នៅ​ក្នុង​ផ្ទះបាយ តាំង​ពី​វ័យ​នៅ​សិក្សា វ៉ាវីឡូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចរិត​ស្រលាញ់​ការ​ចង់​ចេះ​ចង់​ដឹង ។ កុមារ​យើង​ពេល​ណា​មិន​ដែល​ស្កប់ស្កល់​នឹង​មេរៀន​ដែល​លោកគ្រូ​ពន្យល់ និង​ការ​ធ្វើ​ពិសោធន៍​វិទ្យាសាស្ត្រ​ដែល​លោកគ្រូ​បាន​ណែនាំ​នៅ​សាលា​ឡើយ ។ មក​ដល់​ផ្ទះ វ៉ាវីឡូវ​បាន​ហាត់​រៀន​ដោយ​ខ្លួនឯង​ក្នុង​បន្ទប់​ពិសោធន៍​មួយ និង​តែង​ជក់​ចិត្ត​ក្នុង​ការ​អាន​កាសែត សៀវភៅ​ដែល​ផ្សព្វផ្សាយ​ពី​វិទ្យាសាស្ត្រ ។ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment

ជីវិត និង​ស្នាដៃ​របស់ អាល់ប៊ែរ ស្វ័យហ្សែរ

អាល់ប៊ែរ ស្វ័យហ្សែរ (Albert Schweitzer, 1875-1965) អាល់ប៊ែរ ស្វ័យហ្សែរ ជា​កូន​អាចារ្យ​អ្នកក្រ​ម្នាក់​ដែល​រស់​នៅ​គុយដែលបិច (ខេត្ត​មួយ​តូច​នៅ​តំបន់​ខ្ពង់រាប​ទន្លេ​សែន ដែល​ត្រូវ​ផ្ទេរ​មក​ចំណុះ​បារាំង​តាំង​ពី​ឆ្នាំ​១៩១៨) ។ ដោយ​មាន​បញ្ញា​ឈ្លាសវៃ និង​ស្រលាញ់​ការ​រៀន​សូត្រ នៅ​អាយុ​២០​ឆ្នាំ ស្វ័យហ្សែរ​បាន​ដណ្ដើម​តួនាទី​ជា​បណ្ឌិត​ទស្សនវិជ្ជា និង​បាន​ក្លាយ​ទៅ​ជា​សាស្ត្រាចារ្យ​រង​មហាវិទ្យាល័យ​ស្គីវ៉ាតបួរ ។ លោក​ជា​អ្នកនិពន្ធ​វណ្ណកម្ម​ស្រាវជ្រាវ​ដ៏​មាន​តម្លៃ​ជាច្រើន​ខាង​ទស្សនវិជ្ជា និង​ដូរ្យតន្ត្រី ព្រម​ទាំង​មាន​ជំហរ​យ៉ាង​រឹងប៉ឹង​ក្នុង​វិទ្យាសាស្ត្រ និង​សិល្បៈ ។ លុះ​មាន​អាយុ​បាន​៣០​ឆ្នាំ ស្វ័យហ្សែរ​ក៏​ផ្ទេរ​មក​បំពេញ​ភារកិច្ច​ខាង​វេជ្ជសាស្ត្រ​វិញ ។ លោក​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ជីវភាព​ដ៏​ស្ដុកស្ដម្ភ ដោយ​ទៅ​រស់​នៅ​ប្រទេស​ហ្គាបុង ទី​កន្លែង​ដែល​មាន​ជនជាតិ​ស្បែក​ខ្មៅ​រស់នៅ​យ៉ាង​លំបាក​វេទនា និង​ស្លាប់​រីងរៃ​ក្រោម​នឹម​ត្រួតត្រា​ដ៏​ឃោរឃៅ​របស់​ពួក​អាណានិគម​និយម​បារាំង ។ ស្វ័យហ្សែរ​បាន​បង្កើត​មន្ទីរពេទ្យ​មួយ​នៅ​ទីនោះ ហើយ​បាន​រស់​នៅ​ទីនោះ​រហូត​ដល់​លោក​ផុត​ជីវិត ។ លោក​បាន​យក​អស់​នូវ​ទេពកោសល្យ និង​កម្លាំង​ពលំ​របស់​ខ្លួន ដើម្បី​អនុវត្ត​នូវ​បេសកកម្ម​មនុស្សធម៌​ដ៏​ឧត្ដុង្គឧត្ដម​មួយ គឺ​ព្យាបាល​ជំងឺ និង​ថែទាំ​សុខភាព​ឲ្យ​ជន​ដែល​ត្រូវ​គេ​ប្លន់​យក​នូវ​សិទ្ធិ​រស់នៅ​ជា​មនុស្ស ។ ដោយ​ការ​រួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការ​តស៊ូ​ដើម្បី​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​សច្ចធម៌ ស្វ័យហ្សែរ​បាន​ទទួល​រង្វាន់​សន្តិភាព​លេនីន និង​រង្វាន់​ណូបែល ។ កុមារ​សម្បូណ៌​ដោយ​ការ​ស្រមើស្រមៃ ម៉ោង​រៀន​តែងសេចក្ដី​បាន​ចាប់​ផ្ដើម ។ លោក​គ្រូ​មុខវិជ្ជា​តែងសេចក្ដី​បាន​សរសេរ​ដោយ​ផ្ចិតផ្ចង់​នូវ​ចំណងជើង​កំណាព្យ​មួយ «នៅ​ក្រោម​ស្រមោល​ដើម​ស្រល់» … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment

ជីវិត និង​ស្នាដៃ​របស់ រ៉ូល អាមូនសែន

រ៉ូល អាមូនសែន (Roald Amundsen, 1872-1928) រ៉ូល អាមូនសែន ជា​អ្នក​រុករក​ដែនដី​ប៉ូល​នៃ​ផែនដី ។ លោក​ជា​ជនជាតិ​ន័រវែស និង​មាន​កំណើត​ក្នុង​ត្រកូល​គ្រួសារ​អ្នកមាន​មធ្យម​ម្នាក់ ។ ដោយ​ទឹកចិត្ត​ប្ដេជ្ញា​បូជា​អស់​មួយ​ជីវិត បម្រើ​វិទ្យាសាស្ត្រ អាមូនសែន​បាន​លះបង់​ចោល​នូវ​ជីវភាព​រស់​នៅ​សុខ​ស្រួល ហើយ​ប្រឹង​ប្រែង​លត់ដំ​សុខភាព និង​ជីវភាព​រស់​នៅ​ក្នុង​ជីវិត​មួយ​ពោរពេញ​ដោយ​ការ​លំបាក​វេទនា ដែល​ពោរពេញ​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ។ ក្រោយ​ពី​រៀន​មុខ​របរ​នាវិក​រយៈពេល ៣​ឆ្នាំ អាមូនសែន​បាន​ចាប់​ផ្ដើម​ចូល​ប្រលូក​ក្នុង​ឆាក​ជីវិត​រុករក​ដែនដី​រហោស្ថាន​នៅ​តំបន់​ប៉ូល​ដ៏​ឆ្ងាយ​ដាច់​ស្រយាល ។ ព្យុះ​ព្រិល ផ្ទាំង​ទឹកកក ជំងឺ​ស្ករបុត (Scorbut ជំងឺ​ខ្វះ​វិតាមីន​សេ ដែល​បណ្ដាល​ឲ្យ​ជ្រុះ​ធ្មេញ កើត​រមាស់ រាគរូស ឈាម​មិន​កក) ទុក្ខវេទនា និង​ការ​ស្លាប់​ដោយ​ភាព​ឯកោ ។ល។ និង ។ល។ ឧបសគ្គ​ទាំង​នោះ​មិន​អាច​រារាំង​អាមូនសែន​មិន​ឲ្យ​ដណ្ដើម​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ជា​បន្តបន្ទាប់​សម្រាប់​វិទ្យាសាស្ត្រ​បាន​ឡើយ ។ នៅ​ប៉ូល​ខាងជើង ក៏​ដូច​ជា​នៅ​ប៉ូល​ខាង​ត្បូង នៅ​ទីណា​ក៏​អាមូនសែន​បង្កើត​បាន​នូវ​យុទ្ធជ័យ​យ៉ាង​ល្បីរន្ទឺ ។ ឆ្នាំ​១៩២៨ ដោយ​ការ​ធ្វើ​ដំណើរ​ប្រញាប់​ប្រញាល់ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នក​រុករក​ប៉ូល​ខាងជើង … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment

ជីវិត និង​ស្នាដៃ​របស់ វិលប័រ រ៉ៃត៍ និង អ័រវិល រ៉ៃត៍

បងប្អូន​ត្រកូល​រ៉ៃត៍ បងប្អូន​បង្កើត​ទាំង​ពីរ​នាក់ វិលប័រ និង អ័រវិល រ៉ៃត៍ ជា​កូន​អាចារ្យ​ខាង​សាសនា​ប្រូតែស្តង់​នៅ​ទីក្រុង​ដៃតុន រដ្ឋ​អូហាយូ សហរដ្ឋ​អាមេរិក ។ ដោយ​ទឹកចិត្ត​ស្រលាញ់ និង​មាន​ជំនក់​ចិត្ត​បច្ចេកទេស​តាំង​ពី​កុមារភាព រ៉ៃត៍​ទាំង​ពីរ​នាក់​បងប្អូន​បាន​ខិតខំ​រៀន​សូត្រ​ស្រាវជ្រាវ ដើម្បី​អនុវត្ត​នូវ​បំណង​ប្រាថ្នា​ដ៏​ធំធេង​របស់​ខ្លួន គឺ​ការ​ផលិត​ចេញ​នូវ​ឧបករណ៍​ដើម្បី​ជួយ​ឲ្យ​មនុស្ស​អាច​ហោះហើរ​ទៅ​លំហ​អាកាស ។ នៅ​ទីបំផុត នា​ឆ្នាំ​១៩០៣ បងប្អូន​រ៉ៃត៍​ទាំង​ពីរ​នាក់ ផលិត​បាន​យន្តហោះ​មួយ​គ្រឿង​ជា​លើក​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក ដែល​បាន​បើក​ចេញ​នូវ​សករាជ​អាកាសចរណ៍​សម្រាប់​មនុស្ស​លោក ។ វិលប័រ រ៉ៃត៍ (Wilbur Wright, 1867-1912) ក្មេងៗ​រពឹស លោក​អាចារ្យ មីនទីន រ៉ៃត៍ មិន​សប្បាយ​ចិត្ត​នឹង​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​សោះ ដែល​មួយ​ថ្ងៃៗ​ទៅ​លេង​តែ​ហាល​ថ្ងៃ ដូចជា បង្ហោះ​ខ្លែង​ជាដើម ។ គាត់​ក៏​បាន​ចេញ​បញ្ជា​យ៉ាង​តឹងរ៉ឹង និង​ឃាត់ឃាំង​ឲ្យ​កូន​គាត់​លេង​តែ​ក្នុង​សួនច្បារ​ក្នុង​ផ្ទះ​តែ​ប៉ុណ្ណោះ ។ ក៏​ប៉ុន្តែ វិលប័រ និង អ័រវិល មិន​អាច​នៅ​ស្ងៀម​មិន​កម្រើក​ដៃជើង​បាន​ឡើយ ។ គេ​ទាំង​ពីរ​ត្រូវ​តែ​នឹក​ឲ្យ​ចេញ​នូវ​ល្បែង​អ្វី​មួយ​ដើម្បី​កំសាន្ត​ទើប​បាន ។ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment

ជីវិត និង​ស្នាដៃ​របស់ ពីយ៉ូត នីកូឡៃយេវិច ឡេបេដេហ្វ

ពីយ៉ូត នីកូឡៃយេវិច ឡេបេដេហ្វ (Pyotr Nikolayevich Lebedev, 1866-1912) ពីយ៉ូត នីកូឡៃយេវិច ឡេបេដេហ្វ មាន​ស្រុក​កំណើត​នៅ​មូស្គូ និង​រស់​នៅ​ក្នុង​ត្រកូល​អ្នក​ជួញដូរ​ម្នាក់ ។ តាំង​ពី​នៅ​កុមារ ឡេបេដេហ្វ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​ខាង​វិទ្យាសាស្ត្រ ។ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បច្ចេកទេស​មូស្គូ ឡេបេដេហ្វ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​រូបវិទូ ។ លោក​បាន​ទៅ​ប្រទេស​អាល្លឺម៉ង់​បំពេញ​កម្មសិក្សា​នៅ​វិទ្យាស្ថាន​រូបវិទ្យា​របស់​គូន (អូខ្វីត្ស គូន ជា​រូបវិទូ​អាល្លឺម៉ង់ ១៨៣៩-១៨៩៤ ស្រាវជ្រាវ​អំពី​បញ្ហា​រលក​ទូរសព្ទ) ។ ក្រោយ​ពី​បំពេញ​កម្មសិកក្សា​ចប់ លោក​មក​រស់នៅ​ប៉េទែរស្បួក៍ ហើយ​ចាប់​ផ្ដើម​បម្រើ​បុព្វហេតុ​វិទ្យាសាស្ត្រ​របស់​ខ្លួន ។ ឡេបេដេហ្វ​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​មូស្គូ​តាំង​ពី​ឆ្នាំ​១៨៩០ ហើយ​បាន​រៀបចំ​នៅ​ទី​នោះ​នូវ​អ្នក​ស្រាវជ្រាវ​រូបវិទ្យា​មួយ​ក្រុម រួច​បន្ទាប់​ពី​នោះ លោក​បាន​បង្កើត​វិទ្យាស្ថាន​រូបវិទ្យា​ដំបូង​បង្អស់​នៅ​ប្រទេស​រុស្សី ក្រោម​របប​ស្ដេច​ត្យារ ។ ស្នាដៃ​ច្នៃប្រឌិត​ដ៏​ធំ​បំផុត​របស់​ឡេបេដេហ្វ​គឺ​ទ្រឹស្ដីបទ​អំពី​សម្ពាធ​ពន្លឺ ។ លោក​នៅ​បាន​ផ្ដើម​គំនិត​អំពី​គោល​ទស្សនៈ​ថ្មីៗ ប្លែកៗ​ជាច្រើន​ទៀត​ក្នុង​វិស័យ​ម៉ាញ៉េទិច និង​បាន​សរសេរ​វណ្ណកម្ម​ដ៏​មាន​តម្លៃ​ជាច្រើន​អំពី​រូបវិទ្យា ។ ការ​បរាជ័យ​របស់​ឪពុក ឪពុក​របស់​ឡេបេដេហ្វ​ជា​ពាណិជ្ជករ ។ ដោយ​ចង់​ឲ្យ​កូន​បន្ត​មុខរបរ​របស់​ខ្លួន​ទៅ​អនាគត លោក​បាន​ប្រឹងប្រែង​ផ្ញើ​ឡេបេដេហ្វ​ឲ្យ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​នៅ​អាល្លឺម៉ង់ ។ ស្មាន​មិន​ដល់​សោះ​ថា នៅ​ទី​នេះ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment

ជីវិត និង​ស្នាដៃ​របស់ អាឡិចសង់ ប៉ូប៉ូវ

អាឡិចសង់ ប៉ូប៉ូវ (Aleksander Popov, 1859-1906) អាឡិចសង់ ប៉ូប៉ូវ ជា​វិស្វករ​អគ្គិសនី និង​ទូរលេខវិទូ​ជាតិ​រុស្សី ដែល​បាន​ប្រសូត​ចេញ​ពី​ត្រកូល​គ្រួសារ​ក្រីក្រ​មួយ ។ តាំង​ពី​នៅ​កុមារ​ម្ល៉េះ លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​ពិសេស​ខាង​បច្ចកទេស ។ កាល​រៀន​នៅ​វិទ្យាល័យ ប៉ូប៉ូវ​ចូលចិត្ត​បំពាក់បំប៉ន​ឲ្យ​ខ្លួន​នូវ​ចំណេះ​ដឹង​ខាង​វិទ្យាសាស្ត្រ និង​ចូលចិត្ត​វិទ្យាសាស្ត្រ​រូបវិទ្យា​យ៉ាង​ខ្លាំងក្លា ។ ក្រោយ​ពី​បាន​បញ្ចប់​វិទ្យាល័យ ប៉ូប៉ូវ​បាន​រៀបចំ​ធ្វើ​ការ​ពិសោធន៍​ខាង​រូបវិទ្យា ដោយ​បង្កើត​ថ្មី​នូវ​ម៉ាស៊ីន​ទទួល និង​ផ្សាយ​ទូរលេខ និង​ប្រដាប់ប្រដា​ទូរលេខ​ផ្សេងៗ​ជាច្រើន​ទៀត ។ លោក​នៅ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បណ្ដុះបណ្ដាល​អ្នក​បច្ចេកទេស​រុស្សី​ជា​ច្រើន​រូប ។ អ្នក​ឯកទគ្គកម្ម​អាយុ​១១​ឆ្នាំ នារាត្រី​ថ្ងៃ​មួយ អធ្រាត្រ​ណាស់​ទៅ​ហើយ តែ​បន្ទប់​រៀន​របស់​ប៉ូប៉ូវ​នៅ​តែ​ចាំង​ពន្លឺ​ភ្លើង​នៅ​ឡើយ ។ ឪពុក​ប៉ូប៉ូវ​មាន​ការ​ងឿង​ឆ្ងល់ ក៏​លួច​ដើរ​យ៉ាង​ស្រាល​ជើង​ចូល​ទៅ​ជិត ។ លោក​ឃើញ​ប៉ូប៉ូវ​កំពុង​ជក់​អារម្មណ៍​នឹង​ការ​គូស​លុបៗ​នៅ​លើ​ក្រដាស​មួយ​ផ្ទាំង​ធំ ។ «កូន​ឯង​ធ្វើ​អ្វី​ក៏​ជក់​ចិត្ត​ជក់​អារម្មណ៍​យ៉ាង​នេះ ?» ។ ប៉ូប៉ូវ​ភ្ញាក់​ខ្លួន មុខ​ឡើង​ក្រហម​ដូច​ត្រូវ​គេ​ចាប់​បាន​ភស្តុតាង​ក្នុង​អំពើ​ប្រព្រឹត្ត​លួច​លាក់​អ្វី​មួយ ។ «កូន​… កូន​… គូរ​គំនូរ​ប្លង់​មួយ» ។ «គំនូរ​ប្លង់ ? ប្លង់​ពី​សំណង់​អ្វី​ទៅ ?» ។ តាម​ពិត ក្នុង​ការ​លេង​សើច​ជាមួយ​មិត្តភក្តិ ប៉ូប៉ូវ​ត្រូវ​បាន​គេ​ប្រគល់​ភារៈ​ឲ្យ​ត្រៀម​រៀបចំ​កសាង​ប្រព័ន្ធ​ចូក​ដី​នៅ​ក្នុង​អណ្ដូង​រ៉ែ​មួយ​តាម​ការ​ស្រមើស្រមៃ ។ ប៉ូប៉ូវ​បាន​នឹក​ឃើញ​អំពី​របៀប​ឆ្លៀត​ប្រើ​កម្លាំង​ទឹកហូរ​របស់​កូន​ស្ទឹង​តូច​មួយ​សម្រាប់​ធ្វើ​ជា​ប្រភព​កម្លាំង​ជួយ​ជំរុញ​លើក​ដាក់​ប៉ែល​ចូក ។ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment

ជីវិត និង​ស្នាដៃ​របស់ អ៊ីវ៉ាន់ វ្លាឌីមៀរូវីច មីតស៊ូរីន

អ៊ីវ៉ាន់ វ្លាឌីមៀរូវីច មីតស៊ូរីន (Ivan Vladimirovich Mitchourine, 1855-1935) អ៊ីវ៉ាន់ វ្លាឌីមៀរូវីច មីតស៊ូរីន ជា​អ្នក​កែ​លម្អ​ធម្មជាតិវិទ្យា​ដ៏​មហិមា​របស់​រុស្សី ។ លោក​បាន​បើក​ចេញ​នូវ​តំណាក់​កាល​ថ្មី​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​និពន្ធ​របស់​ដាកវីន ។ លោក​ជា​កូន​របស់​ត្រកូល​អ្នក​មធ្យម​នៅ​តំបន់ រីយ៉ាហង្ស ដែល​តាំង​ពី​វ័យ​កុមារ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​ខាង​ធម្មជាតិវិទ្យា ។ តាំង​ពី​ឆ្នាំ​១៨៧៥ មក ក្នុង​ពេល​ធ្វើ​ជា​បុគ្គលិក​នៅ​ស្ថានីយ៍​រថភ្លើង មីតស៊ូរីន​ចាប់​ផ្ដើម​រៀបចំ​ធ្វើ​ការ​ពិសោធន៍​ជ្រើសរើស​ពូជ​រុក្ខជាតិ​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ។ ក្នុង​ចន្លោះ​ឆ្នាំ​១៨៩០ ដល់ ១៩១០ លោក​បាន​សម្រេច​ជោគជ័យ​នូវ​ស្នាដៃ​ជាច្រើន​ស្ដីពី​ការ​ជ្រើសរើស​ពូជ ការ​សម្រប​នឹង​អាកាសធាតុ ការ​បង្កាត់​ពូជ​ថ្មី ហើយ​បាន​និពន្ធ​វណ្ណកម្ម​ដ៏​មាន​តម្លៃ​មួយ​ចំនួន​ទៀត ។ ក្រោយ​បដិវត្តន៍​ខែ​តុលា ការ​ស្រាវជ្រាវ​របស់​មីតស៊ូរីន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត ហើយ​វិទ្យាស្ថាន​ធំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក ។ អ្នកប្រាជ្ញ​យើង​បាន​ទទួល​ឥស្សរិយយស​លេនីន និង​ឥស្សរិយយស​ទង់ជ័យ​ក្រហម ដោយ​មាន​ស្នាដៃ​ធំ​ធេង​របស់​ខ្លួន​ចំពោះ​ប្រទេស​ជាតិ ។ ថ្ងៃ​មួយ​ឪពុក​របស់​មីតស៊ូរីន បាន​មក​ពី​ដើរ​លេង​ស្រុក​ឆ្ងាយ ។ គាត់​បាន​ឲ្យ​ដល់​កូនៗ​នូវ​ផ្លែ​ប៉ោម​ទុំ​យ៉ាង​ធំៗ​ឡើង​ពណ៌​លឿង​ឆ្អៅ ។ គ្រួសារ​ទាំង​មូល​បាន​រោម​ជុំ​វិញ​លោក ម្នាក់ៗ​រើស​ផ្លែ​ប៉ោម​មួយ ។ ដោយ​ឡែក មីតស៊ូរីន​ដែល​មាន​អាយុ​ទើប​តែ​១០​ឆ្នាំ បែរ​ជា​មិន​អើពើ​សោះ ។ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment

ជីវិត និង​ស្នាដៃ​របស់ អ៊ីវ៉ាន់ ប៉េត្រូវិច ប៉ាវឡូវ

អ៊ីវ៉ាន់ ប៉េត្រូវិច ប៉ាវឡូវ (Ivan Petrovich Pavlov, 1859-1936) អ៊ីវ៉ាន់ ប៉េត្រូវិច ប៉ាវឡូវ ជា​ធម្មជាតិវិទូ​ដ៏​មហិមា ជាតិ​រុស្សី និង​ជា​អ្នក​ដែល​បាន​បង្កើត​ចេញ​នូវ​វិទ្យាសាស្ត្រ​និពន្ធ​ដ៏​ល្បីល្បាញ​អំពី​សកម្មភាព​របស់​សរសៃ​ប្រសាទ​កំពូល​របស់​មនុស្ស និង​សត្វ ។ លោក​មាន​កំណើត​ក្នុង​ត្រកូល​គ្រួសារ​ដែល​មាន​ជំនឿ​សាសនា​មួយ​នៅ​តំបន់​រីយ៉ាហ្សង់ (Riazan) ។ វ័យ​កុមារភាព​របស់​ប៉ាវឡូវ​បាន​ផ្សារ​ភ្ជាប់​នឹង​កាលៈទេសៈ​ដែល​កំពុង​មាន​ការ​ប្រែប្រួល​ខាង​មនោគមវិជ្ជា​នៅ​ក្នុង​សង្គម​រុស្សី ។ ប៉ាវឡូវ​ទទួល​ឥទ្ធិពល​យ៉ាង​ច្រើន​ពី​ទស្សនៈ​បដិវត្ត​របស់ បេលីនស្គី ស៊ែកណី​សេហ្វស្គី ។ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នា​ឆ្នាំ​១៩៧៥ លោក​បាន​ចាប់​ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​ក្នុង​បន្ទប់​ពិសោធន៍​របស់​លោក អ៊ូសទីម៉ូវិច ហើយ​មក​ដល់​ឆ្នាំ​១៨៨៣ លោក​ដណ្ដើម​បាន​តួនាទី​ជា​បណ្ឌិត​វេជ្ជសាស្ត្រ ។ ចាប់​ពី​ឆ្នាំ​១៨៩១ ប៉ាវឡូវ​ចាប់​ដំណើរ​ដឹកនាំ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ស្រាវជ្រាវ​អនុវត្ត ហើយ​ក្នុង​អំឡុង​៤៥​ឆ្នាំ នៃ​ការ​បំពេញ​កិច្ចការ​នៅ​ទីនេះ លោក​បាន​សម្រេច​នូវ​ស្នាដៃ​ស្រាវជ្រាវ​ដ៏​មាន​តម្លៃ​លើ​ពិភពលោក ។ បដិវត្តន៍​ខែ​តុលា​បាន​សម្រេច​ជោគជ័យ បាន​បើក​ចេញ​នូវ​មាគ៌ា​ដ៏​ទូលំ​ទូលាយ​ឲ្យ​បុព្វហេតុ​បង្កើត​ថ្មី​របស់​ប៉ាវឡូវ ។ ក្នុង​លិខិត​ផ្ញើ​ជូន​យុវជន អ្នកប្រាជ្ញ​បាន​សម្ដែង​នូវ​ការ​ដឹង​គុណ​របស់​ខ្លួន​ចំពោះ​រដ្ឋ​អំណាច​បដិវត្តន៍ ហើយ​បាន​អំពាវនាវ​ឲ្យ​យុវជន​ត្រូវ​តែ​សកម្ម​ឈាន​សម្រុក​ឆ្ពោះ​ទៅ​កាន់​កំពែង​វិទ្យាសាស្ត្រ ។ នាឡិកា​ដ៏​ត្រឹមត្រូវ​ឥត​ខ្ចោះ ប៉ាវឡូវ​ល្បី​ឈ្មោះ​ថា​ជា​អ្នក​ធ្វើការ​យ៉ាង​ម៉ឺងម៉ាត់​ហ្មត់ចត់ ។ លោក​ស្អប់​បំផុត​ចរិត​បាត់​សណ្ដាប់​ធ្នាប់ គ្មាន​របៀប​រៀប​រយ ហើយ​លោក​តឹងតែង​បំផុត​ចំពោះ​ខ្លួនឯង ។ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Tagged , | Leave a comment