Category Archives: ប្រវត្តិសាស្ត្រ

សន្យា​ឫស្សី: គុក​ឥត​ជញ្ជាំង

សន្យា​ឫស្សី: គុក​ឥត​ជញ្ជាំង សៀវភៅ​រៀបរាប់​ពី​ជីវិត​ក្នុង​របប​ខ្មែរក្រហម ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជាប់​ជា​កំណត់ហេតុ​នៅ​ក្នុង​ពិភពលោក​ចំពោះ​អំពើ​បំភិតបំភ័យ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋ ។ មិន​មាន​រដ្ឋាភិបាល​ណា​មួយ​បាន​សម្លាប់​ប្រជាជន​របស់​ខ្លួន​យ៉ាង​ច្រើន​ដូច​គ្នា​នឹង​របប​ខ្មែរក្រហម ហើយ​ក្នុង​នោះ​ ១​ភាគ​៥ ​នៃ​ប្រជាជន ស្មើ​ទៅ​នឹង​ជាង​ ១​លាន ៥​សែន​នាក់ បាន​ស្លាប់​ក្រោម​កណ្តាប់​ដៃ​ខ្មែរក្រហម ។ យើង​ពិបាក​យល់​ដឹង​អំពី​ចំនួន​អ្នក​ស្លាប់ និង​ផល​ប៉ះពាល់​លើ​ប្រជាជន សង្គម សេដ្ឋកិច្ច និង​វប្បធម៌​ណាស់ ។ អត្ថបទ​បំប៊ួ​ប្រូមីស (សន្យា​ឫស្សី Bomboo Promise) របស់ វិជ្ជារ៉ា ហួន គឺជា​ការ​ក្រើនរំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​មាន​ន័យ​ចំពោះ​អ្នក​រស់រាន​មានជីវិត​នា​ពេល​បច្ចុប្បន្ន ។ ដោយសារ​អត្ថបទ​នេះ ត្រូវ​បាន​សរសេរ​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​របប​ខ្មែរក្រហម​បាន​កើត​ឡើង ទោះបីជា​យ៉ាងណា​ក៏​ដោយ អត្ថបទ​របស់​គាត់​មាន​លក្ខណៈ​ថ្មី​សន្លាង និង​មាន​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ជា​ច្រើន ។ សាច់​រឿង​របស់​គាត់​បង្ហាញ​អំពី​សេចក្តី​ក្លាហាន និង​ការ​រស់រាន​មាន​ជីវិត និង​ជា​សាច់​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ។​ចុង​បញ្ចប់​ដូចដែល យើង​ដឹង វិជ្ជារ៉ា បាន​រស់រាន​មានជីវិត​ដើម្បី​ប្រាប់​ពី​សាច់​រឿង​នៃ​ការ​សម្លាប់​រង្គាល​នោះ ។ ការ​រស់រាន​មានជីវិត និង​ជីវិត​ថ្ម​រី​បស់​គាត់​នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឲ្យ​គាត់​ចង់​យល់​ដឹង​អំពី​បទ​ពិសោធន៍​របស់​គាត់​ពាក់ព័ន្ធ​នឹង​ការ​បង្អត់អាហារ និង​ការ​ស្លាប់​មួយ​ផ្នែក​ដើម្បី​គោរព​ចំពោះ​អ្នក​ដែល​បាន​ស្លាប់ ។ … Continue reading

Posted in កំសាន្ត, ប្រវត្តិជនសំខាន់, ប្រវត្តិសាស្ត្រ | Tagged , , , | Leave a comment

គ្រូមន្តអាគម​ចាម និង​សម័យ​ខ្មែរក្រហម

ភ្លាមៗ​បន្ទាប់​ពី​ការ​សិក្សា​ស្រាវជ្រាវ​របស់ខ្ញុំ​ស្ដីពី​ជនជាតិ​ចាម​មូស្លីម​កាលពី​ឆ្នាំ​មុន ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​បន្តិចបន្តួច​នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា ជនជាតិ​ចាម​មូស្លីម​ត្រូវ​បាន​ជឿ​ថា​ជា​គ្រូមន្តអាគម​ដ៏​ពូកែ ។ ខ្ញុំ​បាន​សិក្សា​អំពី​អ៊ិស្លាម​នៅ​មជ្ឈិមបូព៌ា​មុន​ពេល​ដែល​មក​កាន់​ប្រទេស​កម្ពុជា ហើយ​ទិដ្ឋភាព​ស្ដីពី​ជន​មូស្លីម​នៅ​ទី​នេះ​គឺជា​ទិដ្ឋភាព​ថ្មី​សម្រាប់​ខ្ញុំ ។ កាលនោះ ខ្ញុំ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្ដីពី​ឯកសារ​សម្ងាត់​សរសេរ​ជា​ភាសា​អារ៉ាប់ ដែល​ត្រូវ​បាន​កប់​ដោយ​ជនជាតិ​ចាម ដើម្បី​ការពារ​ឯកសារ​ទាំងនោះ​ពី​ការ​បំផ្លិចបំផ្លាញ​របស់​ខ្មែរក្រហម ។ ខ្ញុំ​គិត​ថា ការ​សិក្សា​ស្រាវជ្រាវ​នេះ​អាច​លាតត្រដាង​ដល់​អ្នក​អាន​នូវ​ទិដ្ឋភាព​នៃ​ជីវិត​របស់​បញ្ញវន្ត​ជនជាតិ​ចាម​កាល​គ្រានោះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ស្រាវជ្រាវ​នេះ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​ចង់​ដឹង​អំពី​ទិដ្ឋភាព​នៃ​វប្បធម៌​ជនជាតិ​ចាម​មូស្លីម​កាន់​ខ្លាំង​ជាង​មុន ។ បន្ទាប់​មក ខ្ញុំ​យល់​ឃើញ​ថា​ការ​ប្រើប្រាស់​មន្តអាគម​ក្នុង​ចំណោម​ជនជាតិ​ចាម​មូស្លីម អាច​ជា​គន្លឹះ​ដើម្បី​យល់​ដឹង​អំពី​វប្បធម៌ ដោយ​មាន​ហេតុផល​បី​យ៉ាង ទី​១. វេទមន្ត​គឺ​ផ្នែក​មួយ​ក្នុង​ចំណោម​ខ្លឹមសារ​នៃ​ការ​សិក្សា​ដ៏​សំខាន់​បំផុត​ក្នុង​ការ​យល់​ដឹង​អំពី​តម្លៃ​ឬ​ទស្សនៈ​ជា​សកល​ពាក់ព័ន្ធ​ទៅ​នឹង​ជនជាតិ​ចាម​សាមញ្ញ ទី​២. មន្តអាគម​មាន​អត្ថន័យ​ថា ជា​និមិត្តរូប​អំពី​ការ​កកើត​របស់​ជនជាតិ​ចាម​ក្នុង​សង្គម​កម្ពុជា ដែល​ថា​តើ​វា​ជា​ការ​ពិត​ឬ​យ៉ាងណា ទី​៣. មន្តអាគម​គឺជា​ទិដ្ឋភាព​ដ៏​ចម្រូងចម្រាស់​នៅ​ក្នុង​សង្គម​មូស្លីម ។ មាន​បញ្ញវន្ត​ជា​ច្រើន​នៅ​ក្នុង​មជ្ឈិមបូព៌ា​ទទូច​ថា ការ​ប្រើប្រាស់​មន្តអាគម​ត្រូវ​បាន​ហាមឃាត់ ដោយសារ​វា​ប្រឆាំង​ទៅ​នឹង​ជំនឿ​របស់​សាសនា​អ៊ិស្លាម ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​ប្រើ​មន្តអាគម​នៅ​តែ​មាន ។ ខ្ញុំ​បាន​ធ្វើការ​សិក្សា​តាម​រយៈ​ការ​សម្ភាស​គ្រូ ឬ​គ្រូមន្តអាគម​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ដូច​ជា ច្រាំងចំរេះ ជ្រោយចង្វា ព្រែកប្រា និង​ ព្រែកលៀប នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៣ ។ … Continue reading

Posted in ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Tagged , , | Leave a comment

កុំ​ស្មាន​បង​ភ្លេច: ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់

ក្នុង​អំឡុង​ទសវត្សរ៍​៦០ និង​ដើម​ទសវត្សរ៍​៧០ នៅ​ពេល​ដែល​សង្គ្រាម​ក្នុង​ប្រទេស​វៀតណាម បាន​គំរាមកំហែង​នៅ​តាម​ព្រំដែន តន្ត្រី​បែប​ថ្មី​បាន​លេចឡើង​ក្នុង​ប្រទេស​កម្ពុជា ដែល​ចម្លង​យក​តន្ត្រី រ៉ក់ អេន រ៉ូល មក​ពី​បស្ចិមប្រទេស ដោយ​មាន​ឫសគល់​នៃ​ទម្រង់​តន្ត្រី​ដើម​របស់​ខ្លួន ក៏​បាន​បង្កើត​ជា​តន្ត្រី​មួយ​បែប​ថ្មី​ខុស​ពី​តន្ត្រី​ដទៃ​ទៀត ។ តន្ត្រីករ​ខ្មែរ​បាន​បង្កើត​តន្ត្រី​មួយ​បែប​នេះ ចេញពី​ក្បួនខ្នាត​ដ៏​សំខាន់​នៃ​តន្ត្រី​រ៉ក់​ផ្សេងៗ​របស់​អាមេរិក អង់គ្លេស និង​បារាំង ដោយ​ដាក់​បញ្ចូល​សំឡេង និង​ចង្វាក់​តន្ត្រី​ប្រពៃណី​ខ្មែរ​តែ​មួយ​គត់​របស់​ខ្លួន ។ សំឡេង​ដ៏​ពីរោះ​របស់​អ្នកចម្រៀង​ស្ត្រី​ដែល​ល្បី​ឈ្មោះ​បាន​ក្លាយ​ជា​ចំណុច​ទាក់ទាញ ហើយ​ធ្វើ​ឲ្យ​តន្ត្រី​ច្នៃប្រឌិត​មួយ​នេះ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សាធារណជន ។ ប៉ុន្តែ​នៅ​ពេល​ដែល​សង្គម​ខ្មែរ ជា​ពិសេស​តន្ត្រីករ​វ័យ​ក្មេង​ទទួល​យក​វប្បធម៌​បស្ចិម​ប្រទេស ហើយ​បាន​វិវឌ្ឍ​ខ្លួន​ក្រោម​ឥទ្ធិពល​នៃ​វប្បធម៌​នេះ ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​ឆាប់រហ័ស ។ ចំពោះ​និន្នាការ​ឆ្វេងនិយម សម្តេចព្រះ នរោត្តម សីហនុ បាន​ចូលរួម​ជាមួយ​នឹង​ខ្មែរក្រហម ហើយ​បាន​បង្រួបបង្រួម​ប្រជាជន​តាម​ជនបទ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​បណ្ដេញ​ព្រះ​អង្គ ។ ចំពោះ​និន្នាការ​ស្តាំនិយម​ក្រោម​ជំនួយ​ទំនុកបម្រុង​របស់​យោធា​សហរដ្ឋ​អាមេរិក កងកម្លាំង​យោធា​កម្ពុជា​បាន​បង្ក​សង្គ្រាម​ដែល​មាន​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ទី​ជនបទ ។ ចុង​ក្រោយ បន្ទាប់​ពី​ខ្លួន​បាន​ទទួល​ជ័យជម្នះ​លើ​សង្គ្រាម ខ្មែរក្រហម​បាន​កំណត់​ទិស​ដៅ​កម្ទេច​វប្បធម៌​ខ្មែរ ។ បន្ទាប់​ពី​ខ្មែរ​ក្រហម​ត្រួតត្រា​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ចាប់​ផ្ដើម​លុប​បំបាត់​ចោល​សញ្ញាណ​នៃ​ឥទ្ធិពល​របស់​បស្ចិមប្រទេស និង​ភាព​ទាន់សម័យ​ទាំងអស់ ។ … Continue reading

Posted in កំសាន្ត, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment

សម្ផស​ខូចខាត: ការ​សិក្សា​អំពី​ផ្សារ​អាណានិគម​បារាំង​នៅ​កម្ពុជា

ទោះបីជា​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ហាក់ដូច​ជា​ភ្លេច​ប្រវត្តិ​បារាំង​របស់​ពួកគេ​ក៏​ដោយ ក៏​ទីក្រុង​នានា​របស់​ពួកគេ​នៅ​តែ​ពង្រាយ​សំណល់​មរតក​អាណានិគម​ដដែល ដូចជា មហាវិថី​ធំៗ កន្លែង​បាញ់ទឹក និង​អាគារ​បារាំង ។ ក្នុង​ចំណោម​អាគារ​ទាំង​នោះ​មាន​ផ្សារ​ដំបូល​គ្រប​ពី​លើ​ប្រកប​ដោយ​រចនាសម្ព័ន្ធ​សង្ហា និង​រស់រវើក ។ ប៉ុន្តែ ខណៈ​ដែល​ពេល​វេលា​កន្លង​ទៅ ហើយ​សង្គ្រាម និង​ភាព​ក្រីក្រ​រុករាន​កម្ពុជា អាគារ​ទាំង​នោះ​បាន​ទ្រុឌទ្រោម​គ្មាន​ការ​ជួសជុល ក្លាយ​ទៅ​ជា​សម្ផស​ខូចខាត (Battered Beauties) ។ គេ​ត្រូវ​តែ​ធ្វើ​អ្វី​មួយ ប៉ុន្តែ​ហេតុអ្វី​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​កំពុង​ខិតខំ​ប្រឹងប្រឹង​ដើម្បី​ផ្ដល់​នូវ​តម្រូវការ​មូលដ្ឋាន​ឲ្យ​បាន​គ្រប់គ្រាន់ បែរ​ជា​ត្រូវ​មក​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​មរតក​អាណានិគម​របស់​ខ្លួន ? ហើយ​ជាក់លាក់​ជាង​នេះ​ទៅ​ទៀត តើ​ក្នុង​ទិដ្ឋភាព​ណា​មួយ​ដែល​ផ្សារ​ចាស់ៗ​ទាំង​នោះ​គួរ​ត្រូវ​បាន​អភិរក្ស ? ដើម្បី​ឆ្លើយ​នឹង​សំណួរ​ទាំង​ពីរ​នេះ ទិដ្ឋភាព (Theme) ចំនួន​២​ត្រូវ​បាន​លើក​យក​មក​សិក្សា​គឺ ប្រវត្តិ​របស់​ផ្សារ រួម​ទាំង​ប្រវត្តិ​ក្នុង​ស្រុក និង​បារាំង និង តួនាទី​បច្ចុប្បន្ន​របស់​ផ្សារ​ទាំង​នោះ ។ ទិដ្ឋភាព​ទាំង​ពីរ​នឹង​លើក​យក​មក​ពិភាក្សា​ខាង​ក្រោម​នេះ ។ ពពាក់ពពូន​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង: ផ្សារ​អន្តោគ្រាម គោលដៅ​ដំបូង​នៃ Voyage d’Exploration en Indo-Chine ដែល​ជា​ការ​រុករក​របស់​បារាំង​នៅ​តាម​ដង​ទន្លេ​មេគង្គ​ពី​ចន្លោះ​ឆ្នាំ​១៨៦៦ … Continue reading

Posted in ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Tagged , , , , , | 1 Comment

ប្រាសាទ​ព្រះវិហារ​ក្នុង​ពេល​ខ្មែរក្រហម​គ្រប់គ្រង

ប្រាសាទ​ព្រះវិហារ​ត្រូវ​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​កាន់កាប់​ក្រោយ​ពេល​របប​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ ។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ កង​យោធា​ខ្មែរក្រហម​វាយ​យក​បាន​ប្រាសាទ​ព្រះវិហារ ហើយ​បន្ត​គ្រប់គ្រង​រហូត​ដល់​ឆ្នាំ​១៩៩៨ ។ អតីត​យោធា​ខ្មែរក្រហម​ដែល​ធ្លាប់​បាន​ដឹង​រឿងរ៉ាវ និង​ធ្លាប់​ឈរជើង​នៅ​លើ​ប្រាសាទ​ព្រះវិហារ​បាន​និយាយ​ប្រវត្តិ​របស់​ខ្លួន ។ ជិន គឹមថុង អាយុ​៦៤ ជា​អតីត​យោធា​នៅ​កងពល​៨០១ និង​ជា​អ្នកតំណាង​ម្នាក់​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ការ​ចរចា​រក​សន្តិភាព​ក្នុង​អំឡុង​ទសវត្សរ៍​៩០ ។ គឹមថុង បាន​និយាយ​ថា គាត់​បាន​ទៅ​ដល់​ប្រាសាទ​ព្រះវិហារ​ក្រោយ​ពេល​ភាគី​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​១៩៩៩ ។ គាត់​បាន​ឡើង​ទៅ​ដល់​ប្រាសាទ​នេះ​តាម​ផ្លូវ​ចាស់​ដែល​ខ្មែរក្រហម​ធ្លាប់​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​គ្រាប់​ឡើង​ទៅ​លើ​ភ្នំ ដែល​ផ្លូវ​នោះ​មាន​តែ​រទេះគោ​ប៉ុណ្ណោះ​ដែល​អាច​បរ​កាត់​បាន ។ គាត់​បន្ត​ថា នៅ​អំឡុង​ពេល​នោះ​មិន​ឃើញ​មាន​កងទ័ព​របស់​ថៃ​មក​ឈរជើង​នៅ​លើ​ប្រាសាទ​ព្រះវិហារ​ទេ ចំណែក​ផ្លូវ​ពី​ផ្ទះ​ក្រហម​មក​ប្រាសាទ​ព្រះវិហារ​ក៏​មិន​ឃើញ​មាន​សង់​ផ្លូវ​ថ្មី​ដូច​បច្ចុប្បន្ន​ដែរ ។ ចាន់ ស៊ាន់ ហៅ សាន អាយុ​៦៨​ឆ្នាំ ជា​អតីត​ប្រធាន​វរសេនា​ធំ​នៃ​កងពល​៥០២ ។ ក្រោយ​ឆ្នាំ​១៩៧៩ គាត់​បាន​ប្ដូរ​មក​នៅ​កងពល​៦១២​វិញ ដោយ​ឈរជើង​នៅ​ជិត​បឹង​ទន្លេសាប ។ រហូត​មក​ដល់​ឆ្នាំ​១៩៨៨ ទើប​គាត់​បាន​ផ្លាស់​មក​នៅ​ជួរ​ភ្នំ​ដងរែក ។ គាត់​បាន​និយាយ​ថា តា​ម៉ុក បាន​ឈូស​ឆាយ និង​ធ្វើ​ផ្លូវ​តាម​បណ្តោយ​ភ្នំ​ដងរែក​ពី​តំបន់​អន្លង់វែង​រហូត​ទៅ​ដល់​ផ្លូវ​ឡើង​ទៅ​លើ​ប្រាសាទ​ព្រះវិហារ​ចាប់តាំងពី​ឆ្នាំ​១៩៩១ ដោយ​មិន​មាន​ភាគី​ថៃ​មក​ហាម​ឃាត់​ទេ ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៣ ពេល​គាត់​មក​ឈរជើង​នៅ​លើ​ប្រាសាទ​ព្រះវិហារ គាត់​បាន​ឃើញ​កងទ័ព​ថៃ​មក​បោះទីតាំង​នៅ​ម្ដុំ​ផ្ទះ​ក្រហម ប៉ុន្តែ​ផ្លូវ​ពី​ផ្ទះ​ក្រហម​មក​ជើង​ប្រាសាទ​ព្រះវិហារ​ជា​ផ្លូវ​ថ្ម … Continue reading

Posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Tagged | Leave a comment

ទំនាក់ទំនង​ផ្នែក​នយោបាយ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន

កម្ពុជា និង ​ចិន ​មាន​ទំនាក់ទំនង​គ្នា​ជា​យូរអង្វែង​មក​ហើយ ។ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨ ព្រះរាជាណាចក្រ​កម្ពុជា​ទី​មួយ ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ នរោត្តម សីហនុ ចាប់ផ្ដើម​សាង​ទំនាក់​ទំនង​ជា​ផ្លូវការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​រដ្ឋ ម៉ៅ សេងទុង ។ ក្រោយ​ពី​មាន​ទំនាក់​ទំនង​ជា​ផ្លូវការ​ហើយ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ចាប់ពី​មន្ត្រី​ជាន់ខ្ពស់​ដល់​ថ្នាក់​ប្រមុខរដ្ឋ ។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​មាន ប៉ុល ពត ជា​លេខា​បក្ស​ និង​ជា​នាយក​រដ្ឋមន្ត្រី បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​រឹត​តែ​ល្អ​ប្រសើរ​ជាង​មុន​ទៅ​ទៀត ។ ក្រៅ​អំពី​ទំនាក់ទំនង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សុខាភិបាល ប្រទេស​ទាំង​ពីរ​ក៏​មាន​ទំនាក់ទំនង​យោធា​ដ៏​សំខាន់​មួយ​ដែរ ។ ចិន​បាន​ជួយ​កម្ពុជា​ប្រជាធិបតេយ្យ​ផ្នែក​យោធា​ដោយ​ផ្ដល់​ជា​គ្រឿង​សព្វាវុធ​អ្នក​ជំនាញការ​យោធា និង​ចុង​ក្រោយ​បាន​ប្រើ​កម្លាំង​ទ័ព​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​វៀតណាម​ដកទ័ព​ចេញពី​ប្រទេស​កម្ពុជា ។ ១. ទំនាក់ទំនង​ផ្នែក​នយោបាយ ១.១. ថ្នាក់ដឹកនាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​បក្ស​កុម្មុយនិស្ត​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​មក រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក ។ … Continue reading

Posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ | Leave a comment

ជនជាតិ​ចាម​នៅ​ភូមិ​ស្វាយឃ្លាំង

ភូមិ​ស្វាយឃ្លាំង ជា​ភូមិ​ដែល​មាន​ជនជាតិ​ចាម​ចំនួន​ប្រមាណ​ជាង ២.០០០​គ្រួសារ​រស់នៅ​មុន​របប​ខ្មែរក្រហម ។ ក្រោយ​ឆ្នាំ​១៩៧៩ ជនជាតិ​ចាម​ដែល​នៅ​សល់​តែ​ជាង​មួយ​រយ​គ្រួសារ​ប៉ុណ្ណោះ ។ ស្មាស់ បាន​រស់រាន​មាន​ជីវិត​ពី​ការ​ជម្លៀស​ជនជាតិ​ចាម​ចេញពី​ភូមិ និង​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ពី​សំណាក់​កង​ទ័ព​ខ្មែរក្រហម​ទៅ​លើ​អ្នក​បះបោរ​ជនជាតិ​ចាម ។ ស្មាស់ បាន​រៀបរាប់​ថា «នៅ​ពេល​រំឭក​រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺក្បាល​ជា​ខ្លាំង» ។ ឈប់​និយាយ​មួយស្របក់ ស្មាស់ ក៏​ចាប់​ផ្ដើម​បន្ត​ទាំង​សំឡេង​រអាក់រអួល​ថា ឪពុក​ម្តាយ​របស់​គាត់​មិនមែន​ជា​ជនជាតិ​ចាម​សុទ្ធសាធ​ទេ គឺជា​កូនកាត់​ចិន​ដែល​ប្រកប​មុខរបរ​ធ្វើស្រែ ដាំ​ល្ង អំពៅ និង​ថ្នាំជក់ ដើម្បី​ចិញ្ចឹម​កូន ចំនួន​១២​នាក់ ។ នៅ​ក្នុង​វ័យ​១៤​ឆ្នាំ ស្មាស់ មិន​បាន​ចូល​រៀន​នៅ​សាលា​សាសនា ឬ​ភាសា​ខ្មែរ​ទេ គឺ​គាត់​ត្រូវ​មក​ជួយ​ធ្វើការ​ជំនួស​ឪពុក​ម្ដាយ​នៅ​ផ្ទ​វិះ​ញ ។ រហូត​មក​ដល់​ពេល លន់ នល់ ធ្វើ​រដ្ឋប្រហារ ទម្លាក់​សម្តេច សីហនុ ឆ្នាំ​១៩៧០ ជនជាតិ​ចាម​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ បាន​ចូលរួម​ហែ​ក្បួន​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​សម្ដេច​សីហនុ ឡើង​កាន់​អំណាច​វិញ ប៉ុន្តែ​ត្រូវ​កងទ័ព លន់ នល់ … Continue reading

Posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Tagged , , , , | Leave a comment

ចិន និង ​របប ប៉ុល ពត

ចិន និង ​របប ប៉ុល ពត ការ​គាំទ្រ​របស់​ប្រទេស​ចិន​ដល់​របប ប៉ុល ពត នៅ​តែ​ជា​ទិដ្ឋភាព​មួយ​ក្នុង​ចំណោម​ទិដ្ឋភាព​ក្តៅ​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាមត្រជាក់​របស់​ប្រទេស​ចិន ។ ចន្លោះ​ខែមេសា​ ឆ្នាំ​១៩៧៥ ដល់​ខែមករា ឆ្នាំ​១៩៧៩ ប្រទេស​ចិន​គឺជា​ដៃគូ​បរទេស​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ឃោរឃៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ តាំងពី​យូរណាស់​មក​ហើយ រដ្ឋាភិបាល​ចិន​បាន​បន្ទាប​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ខណៈ​ដែល​មេដឹកនាំ​កម្ពុជា​មាន​បំណង​កសាង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​សា​ជា​ថ្មី ។ ទោះបីជា​យ៉ាងនេះ​ក៏​ដោយ រឿងហេតុ​នេះ​ក៏​ត្រូវ​បាន​ជីក​កកាយ​ឡើង​អំឡុង​ពេល​ការ​ជំនុំ​ជម្រះក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដោយ​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ភ្នំពេញ ។ ក្នុង​ឆ្នាំ​២០០៩ នៅ​ពេល​ដែល​ការ​ជំនុំ​ជម្រះក្តី​ដំបូង​បាន​ចាប់ផ្តើម​ឡើង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ចាង យ៉ូ បាន​ការពារ​ទំនាក់ទំនង​មិត្តភាព​របស់​ចិន​ជាមួយនឹង​រដ្ឋាភិបាល​ជា​ច្រើន​ជំនាន់​រួម​មាន​របប​ប៉ុល​ពត​ផង ។ ក្នុង​ឆ្នាំ​២០១០ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំការ​នៅ​ប្រទេស​កម្ពុជា​បាន​ទទួលស្គាល់​ថា ប្រទេស​របស់​លោក​បាន​ផ្ដល់​ស្បៀងអាហារ ប៉ុន្តែ​បាន​ទទូច​ថា រដ្ឋាភិបាល​ចិន​មិន​ដែល​ចូលរួម​ឬ​ធ្វើ​អន្តរាគមន៍​ក្នុង​គោលនយោបាយ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ឡើយ ។ មាន​អ្នកប្រឆាំង​មួយ​ចំនួន​តូច​បាន​បញ្ចេញ​មតិ​ប្រឆាំង​ជា​សាធារណៈ ដោយ​ចោទប្រកាន់​ប្រទេស​ចិន​ពី​បទ​សម្លាប់​ប្រជាជន​កម្ពុជា​មួយ​ផ្នែក​តូច ហើយ​បាន​ប្រកាស​ថា «ប្រទេស​ចិន​ជំពាក់​ការ​សូមទោស​ប្រជាជន​កម្ពុជា» … Continue reading

Posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ | Tagged , | Leave a comment

អ្នកធ្វើការ​ក្នុង​រាជវាំង​សម័យ​ខ្មែរក្រហម

ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង ការ​បំពាក់បំប៉ន​ឲ្យ​ស្រឡាញ់​បដិវត្តន៍ និង​ការ​អប់រំ​អំពី​គោលនយោបាយ​ខ្មែរក្រហម​ងាយ​នឹង​ជះ​ឥទ្ធិពល​ដល់​ក្មេងៗ​ឲ្យ​ឆាប់​ជឿ និង​ទុកចិត្ត​លើ​បដិវត្តន៍​របស់​អង្គការ​ថា​នឹង​ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​រុងរឿង មហាលោតផ្លោះ មហា​អស្ចារ្យ​ណាស់ ។ ជាក់ស្តែង​ណាស់ រ៉ន ហៅ រិទ្ធ ដែល​សព្វថ្ងៃ​រស់នៅ​ក្នុង​ឃុំ​រលាំងកែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​នៅ​ក្នុង​របប​នោះ​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ចូល​បម្រើ​បដិវត្តន៍​ភ្លាម ក្រោយ​ពី​ឮ​ការ​ឃោសនា​របស់​អង្គការ​បដិវត្ត​រួច​មក ។ តាំងពី​កុមារភាព​ដល់​ធំ​ដឹងក្តី​មក រ៉ន មិន​ដែល​បាន​ចូល​សាលា​ដូច​ជា​ក្មេង​ដទៃ​ទេ ពីព្រោះ​បន្ទាប់​ពី​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់​ទៅ រ៉ន ត្រូវ​រស់នៅ​ក្រោម​ការ​ជួយ​ផ្គង់​ផ្គង់​ពី​បងៗ​របស់​ខ្លួន ។ ក្រោយ​ពី​កងទ័ព​ទទួល​បាន​ជ័យជម្នះ​នៅ​ឆ្នាំ​១៩៧៥ ថ្ងៃ​មួយ រ៉ន និង​សមាជិក​ដែល​ធ្វើការ​នៅ​ក្នុង​កងចល័ត​ទាំងអស់​ត្រូវ​បាន​ប្រធាន​កង​ប្រាប់​ថា ឲ្យ​ខិតខំ​ធ្វើការ​ឲ្យ​បាន​ល្អ ព្រោះ​អង្គការ​ថ្នាក់លើ​នឹង​ចុះ​មក​ទស្សនកិច្ច​កន្លែង​របស់​យើង ។ ពេល​នោះ រ៉ន រួម​ទាំង​មិត្ត​នារី​ទាំងអស់​សប្បាយ​ចិត្តជា​ខ្លាំង ពីព្រោះ​ចាប់​តាំង​ពី​ធ្វើការ​មក​មិន​ដែល​បាន​ស្គាល់​ថា អង្គការ​ថ្នាក់លើ​ជា​នរណា​នោះ​ទេ ។ រ៉ន បាន​រៀបរាប់​ថា នៅ​ថ្ងៃ​នោះ​ប្រហែលជា​ម៉ោង​៩​ព្រឹក គាត់​ឃើញ​មាន​រថយន្ត​តូច​មួយ​គ្រឿង​បើក​ចូល​មក ដែល​ក្នុង​រថយន្ត​នោះ​មាន​អង្គការ​ថ្នាក់លើ​ម្នាក់ និង​កងការពារ​ពីរ​នាក់​មាន​ស្ពាយ​កាំភ្លើង​អង្គុយ​ជាមួយ​គាត់ ។ ពេល​ចុះ​ពីលើ​រថយន្ត​ប្រធាន​កងចល័ត​នារី​បាន​ប្រាប់​ថា … Continue reading

Posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ | Leave a comment

ជនជាតិចិននៅកម្ពុជា

សេចក្តីផ្តើម ដោយ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ អ្នកដឹកនាំ​ប្រទេស​កម្ពុជា និង​ប្រជាជន​ខ្មែរ ពិតជា​បាន​ទទួល​ស្គាល់​សហគមន៍​ជនជាតិ​ភាគតិច​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ មាន​ជម្លោះ​តិចតួច​ប៉ុណ្ណោះ​កើត​មាន​ឡើង ប៉ុន្តែ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាណានិគម​បារាំង​ និង​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ ជនជាតិ​ចិន​បាន​ពើបប្រទះ​នូវ​ការ​រើសអើង​គួរ​ឲ្យ​កត់​សម្គាល់ ។ សិទ្ធិ​របស់​ជនជាតិ​ចិន​មិន​ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​មាន​ការ​ហាមប្រាម​មិន​ឲ្យ​ប្រើ​ភាសា​ និង​វប្បធម៌​របស់​ខ្លួន​ទៀត​ផង ។ របាយការណ៍​នេះ​ពិនិត្យ​មើល​យ៉ាង​ពិសេស​ទៅ​លើ​ភ័ស្តុតាង​នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​ចិន​នៅ​កម្ពុជា ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ បន្ទាប់​ពី​បាន​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ​នា​ឆ្នាំ​១៩៧៥ មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ (អង្គការ) បាន​អនុវត្ត​ផែនការ​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ផែនការ​របស់​ប្រទេស​ចិន​កាន់​លទ្ធិ​ម៉ៅនិយម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ។ ផែនការ​ទាំងនោះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រៀបចំ​រចនាសម្ព័ន្ធ​សង្គម​កម្ពុជា​ឡើង​វិញ ។ ទោះបីជា​កម្ពុជា​ប្រជាធិបតេយ្យ​ងាក​ទៅ​រក​ប្រទេស​ចិន​ដើម្បី​សុំ​ការ​ឧបត្ថម្ភ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ និង​នយោបាយ​ដល់​គំនិត​ទាំងនេះ​យ៉ាងណា​ក៏​ដោយ ក៏​កម្ពុជា​ប្រជាធិបតេយ្យ​មិន​ញញើត​នឹង​ចាត់​ទុក​ជនជាតិ​ចិន​ជា​មុខសញ្ញា​សត្រូវ​របស់​ខ្លួន​នោះ​ឡើយ ។ ជនជាតិ​ចិន​ដែល​ភាគច្រើន​រស់នៅ​តាម​ទីក្រុង ត្រូវ​បាន​ជម្លៀស​ទាំង​បង្ខំ​ឲ្យ​ទៅ​រស់នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល ។ កម្ពុជា​ប្រជាធិបតេយ្យ​យល់​ថា ទីក្រុង​នានា ការ​ប្រកប​របរ​ជួញដូរ​របៀប​របប​រស់នៅ​ជា​លក្ខណៈ​ទីក្រុង និង​អ្នក​រស់នៅ​ទីក្រុង​តែ​ម្តង​គឺជា​សញ្ញា​បង្ហាញ​ពី​គំនាប​សង្កត់​បែប​លោក​ខាងលិច ។ ជនជាតិ​ចិន​នៅ​កម្ពុជា​ត្រូវ​បាន​កត់​ចូល​បញ្ជី​ស្បែក​ខ្មៅ​ថា​ជា​សត្រូវ​ផ្ទៃ​ក្នុង​ជាមួយនឹង​អ្នកចេះ​ដឹង ជា​ជន​ពុករលួយ មូលធន … Continue reading

Posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Tagged , , , | Leave a comment