Category Archives: រឿងរ៉ាវទាន់កាល

សីតុណ្ហភាព​ប្រចាំ​ខែ​តុលា​នៅ​អូស្ត្រាលី​កើន​ឡើង​ខ្លាំង

ខែតុលា ឆ្នាំ​២០១៣ ជា​ខែ​ទី​១៥​បន្តបន្ទាប់​គ្នា​ហើយ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ជាង​មធ្យម​ គិត​ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១២​មក ការណ៍​នេះ​ពង្រីក​ទំនោរ​នៃ​ការកត់ត្រា​សីតុណ្ហភាព​ក្ដៅ​បូក​រួម​ជាមួយ​នឹង​ការ​មាន​ភ្លៀង​ធ្លាក់​តិច​ជាង​មធ្យម​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី ។ តាម​របាយការណ៍​របស់​ការិយាល័យ​ឧតុនិយម (BoM) បាន​ឲ្យ​ដឹង​ថា ការណ៍​នេះ​បាន​បំបែក​ឯកទគ្គកម្ម​កំណត់ត្រា​សីតុណ្ហភាព​លើស​មធ្យម​ហួស​រយៈពេល​១២​ខែ ។ ខែសីហា បន្ទាប់​មក​ខែ​កញ្ញា បាន​បំបែក​ឯកទគ្គកម្ម​កំណត់ត្រា​សីតុណ្ហភាព​លើស​មធ្យម​ក្នុង​រយៈពេល​១២​ខែ​ថ្មី ហើយ​ខែតុលា​បាន​បន្ត​កំណត់ត្រា​ទៀត​ ដោយ​សីតុណ្ហភាព​ធម្យម​រយៈពេល​១២​ខែ​ខ្ពស់​ជាង​សីតុណ្ហភាព​មធ្យម​ពី​ឆ្នាំ​១៩៦១ ដល់​ឆ្នាំ​១៩៩០ ចំនួន ១,៣ អង្សា ។ ការិយាល័យ​ឧតុនិយម​ក៏​បាន​រាយការណ៍​ថា ការ​ប្រមើលមើល​សម្រាប់​រដូវ​នេះ​គឺ​នឹង​មាន​សីតុណ្ហភាព​ខ្ពស់​ជាង​មធ្យម ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប្រតិទិន​ឆ្នាំ​២០១៣​នេះ​ក្លាយ​ជា​ឆ្នាំ​ក្ដៅ​ជាងគេ ខ្ពស់​ជាង​កំណត់ត្រា​ឆ្នាំ​២០០៥ ។ អាកាសធាតុ​ក្ដៅ​រួម​ផ្សំ​នឹង​ស្ថានភាព​រាំងស្ងួត​កាន់​តែ​រាលដាល​គឺ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ភ្លៀង​តិច​ដែល​កាន់​តែ​ពន្យា​ពេល ។ ប្រហែល ២​ភាគ​៣ នៃ​ប្រទេស​អូស្ត្រាលី រួមទាំង​តំបន់​ស្ទើរ​តែ​ទាំងស្រុង​នៃ​ភាគ​ខាងកើត និង​ភាគ​កណ្ដាល​នៃ​ប្រទេស បាន​ទទួល​ទឹក​ភ្លៀង​តិច​ជាង​មធ្យម ឬ​តិច​ជាង​មធ្យម​ខ្លាំង​មែនទែន​នៅ​ក្នុង​ខែតុលា​កន្លង​ទៅ​នេះ ៕ ប្រែសម្រួល​ពី​សារព័ត៌មាន Queensland Country Life ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣   Advertisements

Posted in កសិកម្ម, រឿងរ៉ាវទាន់កាល | Leave a comment

បុរស​ម្នាក់​ប្ដឹង​ប្រពន្ធ​បាន​ជោគជ័យ​ចំពោះ​ការ​បង្កើត​កូន​មុខ​អាក្រក់

លោក Jian Feng បាន​ប្ដឹង​ប្រពន្ធ​របស់​លោក​ចំពោះ​ការ​ផ្ដល់​កំណើត​ឲ្យ​កូនស្រី​ដែល​លោក​ហៅ​ថា «អាក្រក់​បំផុត​មិន​គួរ​ឲ្យ​ជឿ» ។ គាត់​បាន​ប្រាប់​សារព័ត៌មាន The Irish Times ថា «ខ្ញុំ​រៀបការ​ជាមួយ​ប្រពន្ធ​របស់​ខ្ញុំ​ដោយ​ផុស​ចេញ​ពី​ក្ដី​ស្រលាញ់​អស់​ពី​ដួងចិត្ត ប៉ុន្តែ​ភ្លាមៗ​បន្ទាប់​ពី​កំណើត​កូនស្រី​ទី​មួយ​របស់​យើង យើង​ចាប់​ផ្ដើម​មាន​បញ្ហា​អាពាហ៍ពិពាហ៍ ។ កូនស្រី​របស់​យើង​មុខ​អាក្រក់​មិន​គួរ​ឲ្យ​ជឿ ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» ។ ដំបូង​ឡើយ លោក Jian Feng ចោទ​ប្រកាន់​ប្រពន្ធ​របស់​ខ្លួន​ពី​ការ​ផិតក្បត់ ពីព្រោះ​លោក​មិន​ជឿ​ថា​លោក​ជា​ឪពុក​របស់​ក្មេង​ដែល​មាន​មុខមាត់​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ​ទេ ។ ប៉ុន្តែ ការ​ធ្វើ​តេស្ត DNA បាន​បង្ហាញ​ថា លោក​ពិត​ជា​ឪពុក​បង្កើត​របស់​ក្មេង​ស្រី​ទាំងនោះ​មែន ។ បន្ទាប់មក ប្រពន្ធ​របស់​លោក​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ពី​អំពើ​ផិតក្បត់ ប៉ុន្តែ​បាន​សារភាព​ថា​ខ្លួន​បាន​ធ្វើ​ការ​វះកាត់​កែសម្ផស្ស​ដែល​មាន​តម្លៃ​ប្រហែល​១០​ម៉ឺន​ដុល្លា នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មុន​ពេល​បាន​ជួប​ជាមួយ​ស្វាមី ។ លោក Jian Feng ក៏​បាន​ប្ដឹង​ប្រពន្ធ​ដោយ​សំអាង​លើ​ហេតុផល​ថា ប្រពន្ធ​បាន​បង្ហាញ​រូបរាង​មិន​ពិត លាក់​បាំង​មិន​ប្រាប់​លោក​ពី​ការ​ពិត​នៃ​ការ​វះកាត់​កែ​សម្ផស្ស និង​ការ​បោកប្រាស​លោក​ឲ្យ​ជឿ​ថា​នាង​មាន​សម្រស់​ស្រស់​ស្អាត ។ ចៅក្រម​យល់​ស្រប​នឹង​អំណះអំណាង​របស់​លោក Jian … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ, រឿងរ៉ាវទាន់កាល | Leave a comment

ពាក្យ​ចចាមអារ៉ាម និង ការ​ឮ​គេ​ថា អាច​បង្ក​ឱ្យ​មាន​ជម្លោះ

ទោះបីជា​មាន «ពាក្យ​ចចាមអារ៉ាម» និង «ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា» អំពី​អស្ថិរភាព​សង្គម​នៅ​ប្រទេស​កម្ពុជា​ក៏​ដោយ​ក៏​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​សម្រេច និង​បន្ត​កិច្ច​ដំណើរការ​របស់​ខ្លួន​ដោយ​ធ្វើការ​ប្រកាស​លទ្ធផល​បឋម​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា​កន្លង​ទៅ ។ ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ថា ពាក្យ​ចចាមអារ៉ាម និង​ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា​អាច​បញ្ឆេះ​ជម្លោះ​ដែល​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ភ័យ​ខ្លាច​ពី​មុន​មក​ហើយ​កាលពី​អំឡុង និង​ក្រោយ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា​កន្លង​ទៅ ។ ពាក្យ​ចចាមអារ៉ាម​និង​ការ​ឮ​គេ​ថា ដែល​ជា​ការ​និយាយ​ត​គ្នា​នេះ ហាក់​បី​ដូចជា​មាន​ន័យ​ប្រហាក់​ប្រហែល​គ្នា​នៅ​ក្នុង​ភាសា​ខ្មែរ តែ​តាម​ផ្លូវច្បាប់ ពាក្យ​ទាំង​ពីរ​នេះ​មានការ​បកស្រាយ​ខុស​គ្នា ។ តាម​វចនានុក្រម​អកហ្វដ ពាក្យ «ចចាមអារ៉ាម» មាន​ន័យ​ថា «…​ការ​ផ្សព្វផ្សាយ​រឿងរ៉ាវ ឬ​ហេតុការណ៍​អ្វី​មួយ​ដែល​ជា​រឿង​មិន​ពិត ឬ​ការ​ពិត​ប្រកប​ដោយ​ភាព​មន្ទិល​សង្ស័យ​នៅឡើយ» ។ ជា​ធម្មតា​ពាក្យ «ចចាមអារ៉ាម» កើត​ចេញពី​ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដោយ​គ្មាន​ប្រភព​ណា​ច្បាស់​លាស់​ឡើយ ដោយ​បម្រើ​គោលបំណង​អ្វី​មួយ​របស់​បុគ្គល​ ឬ​ក្រុម​ណា​មួយ ។ ពាក្យ​នេះ​ក៏​មាន​អត្ថន័យ​ប្រហាក់​ប្រហែល​ទៅ​នឹង​ពាក្យ «ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា» ដែរ ។ វចនានុក្រម​ច្បាប់​បកស្រាយ​អត្ថន័យ​នៃ​ពាក្យ «ការ​ឮ​គេ​ថា​ដែល​ជា​ការ​និយាយ​ត​គ្នា» ថា «សក្ខីកម្ម​អ្វីមួយ​ដែល​ត្រូវ​បាន​រៀបរាប់​ដោយ​សាក្សី​ណា​ម្នាក់​ដែល​សាក្សី​នោះ​មិន​បានដឹង​ហេតុការណ៍​នោះ​ដោយ​ផ្ទាល់​ទេ តែ​ដឹង​និង​ឮ​តាម​អ្នក​ផ្សេង​ទៀត​និយាយ​ឬ​ក៏​រឿងរ៉ាវ​នោះ​ពឹង​លើ​មនុស្ស​មួយ​ផ្សេង​ទៀត​ជា​ជាង​សាក្សី​ម្នាក់​នោះ​ផ្ទាល់» ។ ពាក្យ​ទាំង​ពីរ​នេះ​រៀបរាប់​ពី​របៀប​ដែល​ព័ត៌មាន​អាច​រាលដាល​ដោយ​គ្មាន​ប្រភព និង​ការ​បញ្ជាក់​ច្បាស់លាស់​ប៉ុន្តែ … Continue reading

Posted in រឿងរ៉ាវទាន់កាល, វាក្យសព្ទខ្មែរ | Leave a comment

ការ​ច្នៃប្រឌិត​ដែល​អាច​បំបាំង​រាងកាយ​ពី​មូស

បន្ទះ Kite នេះ​នឹង​ជួយ​បំបាំង​រាងកាយ​របស់​លោកអ្នក​ពី​មូស ប្រហែល​ជា​ដល់​ពេល​ត្រូវ​បំភ្លេច​ថ្នាំបាញ់​មូស ធូប​មូស ឬ​ថ្នាំ​លាប​ពេញ​ខ្លួន​ដើម្បី​ដេញ​មូស​ចោល​ហើយ​មើល​ទៅ ។ អ្នកស្រាវជ្រាវ​មួយ​ក្រុម​បាន​រក​ឃើញ​វិធី​ធ្វើ​ឲ្យ​មូស​លែង​មក​រំខាន​យើង​ទៀត​ហើយ ។ ក្រុមស្រាវជ្រាវ​បាន​អភិវឌ្ឍ​បន្ទះ Kite ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​បំបាំង​ខ្លួន​គេច​ចេញ​ពី​មូស ។ បន្ទះ Kite នេះ ដែល​អាច​ពាក់​ភ្ជាប់​ជាមួយ​ខោអាវ រាំង​ខ្ទប់​សមត្ថភាព​ញាណ​របស់​មូស​ក្នុង​ការ​ចាប់​យក​ឧស្ម័ន​កាបូនិក​ដែល​ជា​មធ្យោបាយ​ចម្បង​របស់​វា​ក្នុង​ការ​ស្វែងរក​ខាំ​មនុស្ស ។ បន្ទះ Kite អាច​រាំង​ខ្ទប់​សមត្ថភាព​ញាណ​របស់​មូស​បាន​រហូត​ដល់​ទៅ​៤៨​ម៉ោង ។ ជា​ធម្មជាតិ ផលិតផល​ថ្មី​នេះ​មាន​ប្រយោជន៍​ពេល​ចេញ​ក្រៅ​ផ្ទះ​នៅ​រដូវ​ក្ដៅ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​គោលបំណង​កាត់​បន្ថយ​ជំងឺ​គ្រុនចាញ់ និង​ជំងឺ​បណ្ដាល​មក​ពី​មូស​ដទៃ​ទៀត​ផង​ដែរ ដូចជា ជំងឺ​គ្រុនឈាម និង​ជំងឺ West Nile ជាដើម ។ រូប​នេះ​បង្ហាញ​ពី​ញាណ​រក​ឃើញ​របស់​មូស​ពេល​គ្មាន​បន្ទះ Kite និង​មាន​បន្ទះ Kite បន្ទះ Kite ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ប៉ុន្តែ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​សហការ​ជាមួយ​មូលនិធិ​បៀល និង​មេលីនដា​ហ្គេត (Bill and Melinda … Continue reading

Posted in រឿងរ៉ាវទាន់កាល, វិទ្យាសាស្ត្រ​ថ្មី | Tagged , , , | Leave a comment

រក​ឃើញ​អំបូរ​ស្ត្រប៊េរី​ថ្មី​នៅ​រដ្ឋ Oregon

អំបូរ​ស្ត្រប៊េរី​ព្រៃ​ដែល​ទើប​តែ​រក​ឃើញ​ថ្មីៗ​ផ្ដល់​នូវ​សម្ភារៈ​សេណេទិក​ថ្មី​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​រុក្ខជាតិ ហើយ​នៅ​ពេល​អនាគត​ក៏​អាច​ផ្ដល់​នូវ​ចំណាត់​ថ្នាក់​ថ្មី​មួយ​នៃ​ស្ត្រប៊េរី​ពាណិជ្ជកម្ម ។ អ្នកវិទ្យាសាស្ត្រ​នៅ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) អ្នកស្រី Kim Hummer បម្រើការ​នៅ​ធនាគារ​ជីវករ​ក្លូន​ជាតិ​របស់​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក ស្ថិត​នៅ​ក្រុង Corvallis រដ្ឋ Oregon រក​ឃើញ​អំបូរ​ស្ត្រប៊េរី​ថ្មី​មួយ​នៅ​ក្នុង​បេសកកម្ម​ស្វែង​ប្រមូល​រុក្ខជាតិ​នៅ​លើ​កំពូល​ខ្ពស់ៗ​នៃ​ប្រជុំភ្នំ Cascade ក្នុង​រដ្ឋ Oregon ។ អ្នកស្រី​ដាក់​ឈ្មោះ​ឲ្យ​អំបូរ​ថ្មី​នេះ​ថា Fragaria cascadensis ។ របកគំហើញ​នេះ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាស្ថាន​ស្រាវជ្រាវ​ភូតគ្រាសាស្ត្រ​នៅ​រដ្ឋ Texas ។ ស្ត្រប៊េរី​អំបូរ​ថ្មី​នេះ​ឃើញ​មាន​នៅ​តែ​ប្រជុំភ្នំ Cascades រដ្ឋ Oregon ប៉ុណ្ណោះ ដូច្នេះហើយ​ទើប​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Fragaria cascadensis ។ វា​ជា​រុក្ខជាតិ​ពហុវត្ស មាន​ផ្កា​ពណ៌​ស និង​ស្លឹក​ពណ៌​បៃតង ហើយ​វា​ខុស​ពី​ស្ត្រប៊េរី​អំបូរ​ផ្សេង​ទៀត​នៅ​តំបន់​នេះ​ ដោយសារ​វា​មាន​រោម​នៅ​ចំហៀង​ខាងលើ​នៃ​ស្លឹក រូបរាង​កណ្ដាល​ស្លឹក​ខុស​គេ មាន​ផ្លែ​ពណ៌​ប្រផេះ​តូចៗ (ហៅ​ថា Achenes) នៅ​លើ​ផ្ទៃ​ស្ត្រប៊េរី មាន​ក្រូម៉ូសូម … Continue reading

Posted in កសិកម្ម, រឿងរ៉ាវទាន់កាល, វិទ្យាសាស្ត្រ​ថ្មី | Leave a comment

រូបថត​ស្រាត​របស់​អ្នកម្ដាយ​ម្នាក់​ល្បី​ទូទាំង​ពិភពលោក

អ្នកស្រី Taryn Brumfitt និង​កូនស្រី​អាយុ​៣​ឆ្នាំ ស្ត្រី​ជា​ម្ដាយ​នៅ​រស់នៅ​ក្រុង​អាដឺឡែត ប្រទេស​អូស្ត្រាលី​ ដែល​រូបថត​ស្រាត​បន្ទាប់​ពី​សម្រាល​កូន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​អន្តរជាតិ និយាយ​ថា យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រូបភាព​អវិជ្ជមាន​អំពី​រាងកាយ ទើប​តែ​ចាប់​ផ្ដើម​ទេ ។ អ្នកស្រី Taryn Brumfitt រស់នៅ​សង្កាត់ Cumberland Park នឹង​រៀបចំ​បើក​សិក្ខាសាលា​នានា​ស្ដីពី​រូបភាព​រាងកាយ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ​ ដើម្បី​ជួយ​ស្ត្រី​ឲ្យ​មាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួនឯង ។ នៅ​ដើម​ឆ្នាំ​នេះ អ្នកស្រី Taryn Brumfitt បាន​ចុះផ្សាយ​រូបថត​ដោះ​សម្លៀកបំពាក់​របស់​ខ្លួន​ដើម្បី​បង្ហាញ​ថា ស្ត្រី​គួរ​មាន​មោទនភាព​ចំពោះ​រាងកាយ​របស់​ពួកគេ ។ តែ​ប៉ុន្មាន​ម៉ោង​សោះ រូបថត​ទាំងនោះ​មាន​ការ​សាយភាយ​យ៉ាង​ខ្លាំង ទាក់ទាញ​អ្នកពេញចិត្ត និង​ចែកចាយ​បន្ត​រាប់​ពាន់​នាក់​នៅ​លើ​បណ្ដាញ​សង្គម ។ ស្ត្រី​ដែល​មាន​អាយុ​៣៥​ឆ្នាំ​រូប​នេះ​និយាយ​ថា ការ​ឆ្លើយតប​ជា​អន្តរជាតិ​ចំពោះ​រូបថត​ទាំង​នេះ​គឺ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។ អ្នកស្រី​បាន​លើក​ឡើង​ថា «ខ្ញុំ​ដាក់​ផ្សាយ​រូបថត​នៅ​លើ​ហ្វេសប៊ុក ហើយ​មើល​ឃើញ​ចំនួន​អ្នក​ពេញចិត្ត និង​ចែក​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​តែ​ក្នុង​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ។ មួយ​រយៈ​មក មាន​អ្នក​បើក​មើល​ចំនួន ៣,៦​លាន​នាក់ ហើយ​បន្ទាប់​ពី​ចំនួន​នេះ ខ្ញុំ​បាន​ចេញ​មុខ​នៅ​ក្នុង​កម្មវិធី Today … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ, រឿងរ៉ាវទាន់កាល | Leave a comment

ព្រះចន្ទ​យក្ស​រះ​នៅ​ថ្ងៃ​ស្អែក ​ខណៈ​ដែល​ព្រះចន្ទ​ធ្វើដំណើរ​មក​ជិត​ផែនដី​ជាង​ធម្មតា

ព្រះចន្ទ​យក្ស​រះ​ពី​ក្រោយ​រូប​សំណាក​ទេវតា​នៅ​ព្រះវិហារ​ទីលាន St Isaak ស្ថិត​នៅ St Petersburg កាល​ពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០១២ ព្រះចន្ទ​យក្ស​រះ​នៅ​ចុង​សប្តាហ៍​នេះ ។ ព្រះចន្ទ​ពេញវង់​ធំ​បំផុត និង​ភ្លឺ​បំផុត​ប្រចាំ​ឆ្នាំ​ នឹង​រះ​នៅ​លើ​លំហ​អាកាស​នៅ​ថ្ងៃ​ស្អែក​ ខណៈ​ដែល​ពិភព​ជិត​ខាង​របស់​យើង​ធ្វើ​ដំណើរ​មក​ជិត​ផែនដី​ជាង​ប្រក្រតី ។ ស្រប​ពេល​ដែល​ព្រះចន្ទ​នឹង​រះ​ឡើង​ប្រមាណ ១៤%​ ធំ​ជាង​ធម្មតា អ្នក​ដែល​សម្លឹង​មើល​ទៅ​លើ​មេឃ​ដោយ​ភ្នែក​ទទេ​នឹង​មិន​កត់​សម្គាល់​ពី​ការ​ខុស​គ្នា​នេះ​ទេ ។ ប៉ុន្តែ​តារាវិទូ​និយាយ​ថា គួរ​តែ​មើល ហើយ​រីករាយ​នឹង​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ចក្កវាឡ ។ លោក Geoff Chester បម្រើការ​នៅ​ស្ថានីយ​អង្កេត​មើល​ផ្កាយ​របស់​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ បាន​និយាយ​តាម​រយៈ​អ៊ីម៉ែល​ថា «វា​ទាក់​ទាញ​មនុស្ស​ឲ្យ​ចេញ​ក្រៅ​ដើម្បី​ក្រឡេក​មើល​ទៅ​ព្រះចន្ទ ហើយ​ប្រហែល​ជា​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​បន្ថែម​ទៀត​យល់​ដឹង​ថា មាន​អ្វី​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​លើ​មេឃ​ក្នុង​ពេល​រាត្រី» ។ អ្នក​មើល​ខ្លះ​អាច​មាន​អារម្មណ៍​ថា​ស្រវាំង​ភ្នែក ប៉ុន្តែ​ការ​ពិត​វា​គឺ​ជា​មាយាការ​អុបទិក ។ ព្រះចន្ទ​លេច​ឡើង​ធំ​ជាង​នៅ​ឯ​ជើងមេឃ​ ក្បែរ​ដើមឈើ និង​អាគារ​នានា ។ ព្រះចន្ទ​នឹង​ធ្វើ​ដំណើរ​មក​ក្នុង​រយៈ​ចម្ងាយ ៣៦០ ០០០​គីឡូម៉ែត្រ​ពី​ផែនដី រួច​ហើយ​ពេញវង់​នៅ​ពី​លើ​ប្រទេស​អូស្ត្រាលី​ប្រហែល​ម៉ោង ៩.៣០ នាទី​យប់ … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ, រឿងរ៉ាវទាន់កាល | Leave a comment

ស៊ុយអែត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍

ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida) និង​ភ្នាក់ងារ​សារធាតុ​គីមី​ស៊ុយអែត (KEMI) កំពុង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ ។ កម្មវិធី​នេះ​មាន​គោលបំណង​បង្កើន​ការ​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​សារធាតុ​គីមី និង​បង្កើន​សមត្ថភាព​របស់​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​បញ្ហា​បណ្ដាល​មក​ពី​សារធាតុ​គីមី ផ្ដោត​ជា​ចម្បង​លើ​ថ្នាំពុល​សម្លាប់​សត្វ​ល្អិត និង​ស្មៅ (ថ្នាំពុល​កសិកម្ម) ។ ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ពង្រីក​នេះ​គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​ចិន ។ គោលដៅ​នៃ​កម្មវិធី​គឺ​បង្កើត​អាជ្ញាធរ និង​ក្របខណ្ឌ​ច្បាប់​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី និង​បង្កើន​ការ​យល់ដឹង​អំពី​សារធាតុ​គីមី ។ អ្នក​ធ្វើ​គោល​នយោបាយ កសិករ និង​អ្នក​ប្រើប្រាស់​គឺ​ជា​ក្រុម​គោលដៅ​ចម្បង ។ ទាំង​មនុស្ស និង​បរិស្ថាន​ទទួល​រង​គ្រោះថ្នាក់​បណ្ដាល​ពី​ថ្នាំពុល​កសិកម្ម​ និង​សារធាតុ​គីមី​ដទៃ​ទៀត​នៅ​ពេល​ប្រើប្រាស់​ក្នុង​បរិមាណ​ច្រើន ។ Jenny Rönngren បម្រើ​ការ​នៅ​ភ្នាក់ងារ​សារធាតុ​គីមី​ស៊ុយអែត​មាន​ប្រសាសន៍​ថា ការ​ពង្រីក​ការ​យល់​ដឹង​មិន​ត្រឹម​តែ​សង្គ្រោះ​ជីវិត​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​មាន​លទ្ធផល​វិជ្ជមាន​ចំពោះ​បរិស្ថាន​ផង​ដែរ ។ កម្មវិធី​ការងារ​នៅ​អាស៊ី​អាគ្នេយ៍​បាន​និង​កំពុង​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៧ ។ ក្នុង​ចំណោម​លទ្ធផល​ដទៃ​ទៀត កសិករ​ច្រើន​ជាង ៤០០០០​នាក់​បាន​ទទួល​ការ​អប់រំ​ពី​វិធី​ដាំដុះ​ដំណាំ​របស់​ខ្លួន​ដោយ​មាន​និរន្តរភាព​ជាង​មុន​ដោយ​មិន​ប្រើ​ថ្នាំពុល​កសិកម្ម​ក្នុង​បរិមាណ​ច្រើន ។ កិច្ចសហប្រតិបត្តិការ​ត្រូវ​បាន​ពង្រីក​បន្ត​ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ ៕ ប្រែសម្រួល​ពី​ព្រឹត្តិបត្រ​ភ្នាក់ងារ​សារធាតុ​គីមី​ស៊ុយអែត (KEMI) ខែ​មិថុនា … Continue reading

Posted in កសិកម្ម, ចំណេះ​ធ្វើ, រឿងរ៉ាវទាន់កាល | Leave a comment

បច្ចេកវិទ្យា​ឡាស៊ែរ​ពី​អាកាស​រក​ឃើញ​ទីក្រុង​បុរាណ​នៅ​អង្គរវត្ត​ប្រទេស​កម្ពុជា

អ្នកស្រាជ្រាវ​អូស្ត្រាលី​បាន​រកឃើញ​បណ្ដាញ​ផ្លូវ និង​ប្រឡាយ​ទឹក​នៅ​ជុំវិញ​តំបន់​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ដែល​ជា​ភស្តុតាង​នៃ​ទីក្រុង​បុរាណ​ដ៏​មមាញឹក​នៅ​ជុំវិញ​ប្រាសាទ​ដែល​មាន​ចំណាស់ ១២០០​ឆ្នាំ​មួយ​នេះ បច្ចេកវិទ្យា​ឡាស៊ែរ​ពី​អាកាស​បាន​បង្ហាញ​ពី​បណ្ដាញ​ផ្លូវថ្នល់ និង​ប្រឡាយ​ទឹក ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ទីក្រុង​បុរាណ​ដ៏​មមាញឹក​មួយ​ត​ភ្ជាប់​បណ្ដា​ប្រាសាទ​នានា​នៃ​ក្រុម​ប្រាសាទ​អង្គរ ។ របក​គំហើញ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​បោះផ្សាយ​ដោយ​ទស្សនាវដ្ដី​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ជាតិ (Proceedings of the National Academy of Sciences) ។ ការ​ស្កែន​ដោយ​ឡាស៊ែរ​បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព​ទីប្រជុំជន​ពុំ​ធ្លាប់​បាន​កត់ត្រា​ពី​មុន​មក​ ដែល​មាន​បណ្ដាញ​ត​ភ្ជាប់​រវាង​បណ្ដា​ប្រាសាទ​ដែល​មាន​ចំណាស់ ១២០០​ឆ្នាំ ។ ក្រុម​ប្រាសាទ​អង្គរ ដែល​ជា​គោលដៅ​ទេសចរណ៍​ចម្បង​ជាង​គេ​របស់​កម្ពុជា និង​ជា​ដែនដី​មួយ​ក្នុង​ចំណោម​ដែនដី​មាន​ប្រជាប្រិយភាព​បំផុត​ផ្នែក​ទេសចរណ៍​នៅ​អាស៊ី ត្រូវ​បាន​កសាង​ឡើង​នៅ​សតវត្ស​ទី​១២​ក្នុង​សម័យ​អធិរាជាណាចក្រ​ខ្មែរ ។ អង្គរវត្ត​គឺ​ជា​មោទនភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជន​ខ្មែរ មាន​រំលេច​នៅ​លើ​ទង់ជាតិ និង​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ។ បុរាណវិទូ​បាន​សង្ស័យ​ជា​យូរ​មក​ហើយ​ថា ទីក្រុង​មហេន្ទ្របព៌ត​កប់​បាត់​នៅ​ក្រោម​គម្រប​ព្រៃ​ក្រាស់​លើ​ខ្នង​ភ្នំ​គូលែន​ស្ថិត​ក្នុង​ខេត្ត​សៀមរាប ។ ប៉ុន្តែ​ ឡាស៊ែរ​ពី​លើ​អាកាស​បាន​បង្កើត​ជា​ផែនទី​លម្អិត​លើក​ដំបូង​អំពី​ទិដ្ឋភាព​ទាំង​មូល​របស់​ទីក្រុង​នេះ ដែល​រួម​មាន​បណ្ដាញ​ផ្លូវ​ថ្នល់ និង​ប្រាសាទ​មួយ​ចំនួន​ដែល​ពុំ​ធ្លាប់​បាន​ស្គាល់​ពី​មុន ។ បុរាណវិទូ​លោក Damian Evans នៃ​សាកលវិទ្យាល័យ​ស៊ីដនី ជា​ប្រធាន​ក្រុម​និពន្ធ​អត្ថបទ​ខាងលើ​នេះ មាន​ប្រសាសន៍​តាម​ទូរសព្ទ​ពី​ប្រទេស​កម្ពុជា​មក​ថា «គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ផែនទី​ពី​ទីក្រុង​បុរាណ​នេះ​ដ៏​លម្អិត​ពី​មុន​មក​ទេ ដូច​នេះ​វា​ជា​ការ​បំបែក​អាថ៌កំបាំង​ពិតៗ​ដែល​អាច​ឲ្យ​មើល​ឃើញ​ពី​ទីក្រុង​បាន​ច្បាស់​ដូច​នេះ ។ វា​គួរ​ឲ្យ​រំភើប​ណាស់​ដែល​បាន​ឃើញ​ភស្តុតាង​នៃ​សកម្មភាព​មនុស្ស​ជំនាន់​នោះ​នៅ​តែ​បន្សល់​ស្នាម​នៅ​ក្រោម​កម្រាល​ព្រៃ​នៅ​ឡើយ​ … Continue reading

Posted in បូជនីយដ្ឋាន, រឿងរ៉ាវទាន់កាល, អរិយធម៌​ខ្មែរ | Leave a comment

ទិវា​ពហុវប្បធម៌ ២០១៣ នៅ​ក្រុង​ឡូហ្គេន

នៅ​ថ្ងៃទី​១៨-១៩ ខែ​ឧសភា ឆ្នាំ​២០១៣ ក្រុង​ឡូហ្គេន រដ្ឋ​ឃ្វីនស្លែន ប្រទេស​អូស្ត្រាលី ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​ជន​អន្តោប្រវេសន៍​មក​ពី​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក ជា​ពិសេស​មក​ពី​ទ្វីបអាស៊ី និង​អាហ្វ្រិក បាន​ប្រារព្ធ​ទិវា​ពហុវប្បធម៌ (Kaleidoscope Multicultural Street Festival) នៅ​ផ្សារ Woodridge ជិត​ស្ថានីយ​រថភ្លើង ។ ពិធី​បុណ្យ​ដែល​មាន​រយៈពេល​២​ថ្ងៃ​នេះ ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ ដែល​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៨ បាន​ផ្ដល់​ឱកាស​ឲ្យ​ភ្ញៀវ​ប្រមាណ​មួយ​ម៉ឺន​នាក់​ដែល​បាន​ចូល​រួម​ប្រចាំ​ឆ្នាំ បាន​ស្វែងយល់​អំពី​មរតក​វប្បធម៌​ចម្រុះ​របស់​បណ្ដា​សហគមន៍​នៅ​ជុំវិញ​ក្រុង និង​បាន​ភ្លក់​នូវ​រសជាតិ​ម្ហូប​អាហារ​ប្លែកៗ​ពី​បណ្ដា​ស្តង់​នៃ​ប្រទេស​ផ្សេងៗ ។ បើ​យោង​តាម​កម្មវិធី​ដែល​បាន​បិទ​ផ្សាយ ពិធី​បុណ្យ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​សុន្ទរកថា ឬ​សេចក្ដី​ថ្លែងការណ៍​ពី​បណ្ដា​អ្នកមុខ​អ្នកការ​ផ្សេងៗ ការ​សម្ដែង​វប្បធម៌ និង​បទសម្ភាសន៍​ផ្ទាល់​អំពី​មុខ​ម្ហូប​របស់​ស្តង់​នៃ​ប្រទេស​នីមួយៗ ។ សម្រាប់​ក្មេងៗ មាន​កម្មវិធី​ផាត់​គូស​មុខ​ និង​ចែក​ប៉េងប៉ោង​មិន​គិត​ថ្លៃ ។ ចំណែក​ឯ​អ្នក​នយោបាយ​ក៏​មិន​បណ្ដោយ​ឲ្យ​ឱកាស​ជួបជុំ​ដ៏​សម្បើម​នេះ​កន្លង​ផុត​ទៅ​ទទេៗ​ដែរ ។ បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​មណ្ឌល Rankin នៃ​បក្ស​សំខាន់ៗ​ទាំង​បី​គឺ LNP, Labor និង Green ក៏​បាន​ដំឡើង​ស្តង់​ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ខ្លួន​ផង​ដែរ … Continue reading

Posted in រឿងរ៉ាវទាន់កាល, អរិយធម៌​ខ្មែរ | Leave a comment