Category Archives: វាក្យសព្ទខ្មែរ

ពាក្យពេចន៍ និងផ្នត់គំនិត

នៅ​ស្រុក​ប្រជាធិបតេយ្យ​ចាស់ទុំ ជាពិសេស​ប្រទេស​ប្រើភាសាអង់គ្លេស នៅពេល​ដែល​គេ​និយាយ​ពី​ការ​ចំណាយ​សាធារណៈ គេ​តែង​តែ​ប្រើពាក្យ «ថវិកា​ឬ​លុយ​របស់​អ្នកបង់ពន្ធ (Taxpayer money)» ។ ការ​ប្រើ​ពាក្យ​នេះ ​នាំឲ្យ​សម្គាល់​បាន​យ៉ាង​ច្បាស់ថា រដ្ឋាភិបាល ក្រសួង​មន្ទីរ ឬ​អង្គភាព​នានា គឺ​គ្រាន់​តែ​ជា​អ្នកតំណាង​ឬ​អ្នកជំនួស​ក្នុង​ការ​ចាត់ចែង​ថវិកា​របស់​ប្រជាជន​តែ​ប៉ុណ្ណោះ ហើយ​ប្រជាជន (អ្នកបង់ពន្ធ) មាន​អំណាច​ខ្លាំង ឬ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ និង​តវ៉ា​លើ​ការ​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​ទាំងនោះ ។ ដូចពាក្យ​សាមញ្ញ​ថា ស៊ីប្រាក់ខែ​រាស្ត្រ​ត្រូវ​មាន​កាតព្វកិច្ច​ផ្ដល់​សេវា ថែរក្សា​ និងការពារ​ផលប្រយោជន៍​របស់​រាស្ត្រ ។ ការណ៍​នេះ​ប្រហែល​បណ្ដាល​មក​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំងនេះ ឃើញ​ច្បាស់​ជាក់ស្ដែង​ពី​ភាព​ជាប់​ពន្ធ​ស្ទើរ​គ្រប់​សកម្មភាព​ទាំងអស់ រួម​មាន ពន្ធដី ពន្ធ​ផ្ទះ ពន្ធ​ប្រាក់ខែ … និង​សូម្បី​តែ​ទិញ​របស់​ហូបចុក​បន្តិចបន្តួច​ក៏​ឃើញ​មាន​បង្ហាញ​ពន្ធ​លក់​នៅ​លើ​វិក្ក័យបត្រ​ផងដែរ ។ ក្នុង​នោះ ពន្ធ​ដែល​ធ្វើ​ឲ្យ​អ្នកបង់ពន្ធ​ឈឺចាប់​និង​ចង់​ធ្វើ​ភាព​ជាម្ចាស់​ក្នុង​ការ​តាមដាន​មិន​ចង់​ឲ្យ​ចាយវាយ​ផ្ដេសផ្ដាស​ខុស​ផ្លូវ គឺ​ពន្ធ​លើ​ប្រាក់ខែ និង​ពន្ធ​លើ​ប្រាក់​ចំណូល ដែល​មាន​ក្នុង​ពី​ចន្លោះ ៣០% រហូត​ដល់ ៧០% ឯណោះ ។ … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត, វាក្យសព្ទខ្មែរ | 1 Comment

ឥស្សរៈ​ជិះ​កង់ឈើ

«ឥស្សរៈ​ជិះ​កង់ឈើ» ជា​ឃ្លាមួយ​ដែល​អ្នកស្រុក​នៅ​ភូមិកំណើត​របស់​ខ្ញុំ​ប្រើ​សំដៅលើ​ពេលវេលា​ដែល​កន្លងទៅ​យូរ​ហើយ​មុន​ជំនាន់​ណាៗ​ទាំងអស់​ក្នុង​សម័យ​ទំនើប ។ ឧទាហរណ៍ ត្រូវប្រយ័ត្ន កុំ​ធ្វើ​ឲ្យ​បែក​របស់​នេះ​ឲ្យ​សោះ ព្រោះវា​បន្សល់​ទុក​តាំងពី​សម័យ​ឥស្សរៈ​ជិះ​កង់ឈើ ។ ងាប់​ហើយ ទើប​តែ​ដឹង​ហ្នឹង ? គេ​ដឹង​យូរ​ហើយ​តាំងពី​ជំនាន់​ឥស្សរៈ​ជិះ​កង់​ឈើ​ហស៎ ។ មិនដឹងថា​ពាក្យ «ជិះកង់ឈើ» គ្រាន់តែ​ជា​បរិវាសព្ទ​ឲ្យ​ណែងណង ឬ​ឥស្សរៈ​ពិតជា​ជិះកង់ឈើ​មែន​ឬ​យ៉ាងណា​ទេ ! រឿង​នេះ​អាច​ពិត​ផង​ និង​មិន​ពិត​ផង ព្រោះ​ដូចជា​គ្មាន​ឯកសារ​ណា​មួយ​និយាយ​ដល់​រឿង​ជិះ​កង់ឈើ​នេះ​ទេ ។ រឿងពិត​នៅ​ត្រង់​ថា កង់ឈើ​ដែល​ត្រូវ​បាន​គេ​បង្កើត​លើក​ដំបូង​គឺ​ក្នុង​ឆ្នាំ ១៨១៧ ហើយ​ក្រុម​តស៊ូ​ទាមទារ​ឯករាជ​ពី​បារាំង «ឥស្សរៈ» កកើត​ឡើង​ក្នុង​ឆ្នាំ ១៩៤៦ ។ ដូចនេះ​ក្នុង​ចំណោម​សមាជិក​ក្រុម​ខ្មែរ​ឥស្សរៈ​មួយ​ចំនួន ឬ​ភាគច្រើន​អាច​ជិះ​កង់ឈើ ។ រីឯរឿងដែល​មិន​ពិត​គឺថា ក្រុម​ខ្មែរ​ឥស្សរៈ​ត្រូវបាន​បង្កើត​ឡើង​ ឬ​ចូលរួម​បង្កើត​ដោយ​លោក ប៊ុណ្ណ ចន្ទម៉ុល អ្នកនិពន្ធ​សៀវភៅ​ចរិត្តខ្មែរ ។ បើ​តាម​ការរៀបរាប់​នៅ​ក្នុង​សៀវភៅ​នេះ លោក ប៊ុណ្ណ ចន្ទម៉ុល រត់​គេច​ចេញ​ពី​ការតាម​ចាប់​ខ្លួន​របស់​បារាំង​ចូល​ទៅ​ក្នុង​ដីសៀម​កាន់​កាប់​គឺ​តាម​រយៈ​កង់មែន​ ប៉ុន្តែ​ជា​កង់​សម័យ​ទំនើប (កង់ដែក) ។ ប្រហែល​ជា​ការ​និទាន​ដំណើរ​ដើម​រឿង​តៗគ្នា​យូរទៅ «កង់ដែក» … Continue reading

Posted in កំសាន្ត, វាក្យសព្ទខ្មែរ | Leave a comment

តើពាក្យ Update ប្រែជាខ្មែរដូចម្ដេច ?

យោង​តាម​ព្រឹត្តិបត្រ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ លេខ ៥ ឆ្នាំ​២០១៣ ពាក្យ «Update» មិន​ត្រូវ​បាន​បកប្រែ​ទេ គឺ​សរសេរ​ជា «អាប់ដេត» ដែល​មាន​ការ​ពន្យល់​ខ្លឹមសារ​​ថា «​ការ​បន្ថែម​ព័ត៌មាន លក្ខណៈ​ទម្រង់​ថ្មី ចូល​ទៅ​ក្នុង​កម្មវិធី​ឬ​ផលិតផល​ដែល​បាន​ចេញ​ផ្សាយ​រួច ឬ ដែល​មាន​ស្រាប់» ។ សម្គាល់ ៖ ពាក្យ «Update» នេះ ខ្ញុំ​ធ្លាប់​ស្នើ​ប្រែជា​ខ្មែរ​ថា «ទាន់កាល» ជា​គុណនាម និង «បន្ទាន់កាល» ជា​ករិយាសព្ទ ។ ឥឡូវ​នេះ​ម្យ៉ាង​ដែរ មិន​ចាំបាច់​​រក​នឹក​ផ្គូផ្គង​អ្វី​ទៀត​ទេ ពាក្យ​ខ្មែរ​ទាំង​​នេះ​ស្អុយ​ប្រហុក​ពេក​ហើយ តោះ​យើង​ប្រើ​ពាក្យ «អាប់ដេត» វិញ ៕

Posted in កំសាន្ត, ចំណេះ​ធ្វើ, ឈូកមតិ, វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Tagged , | 1 Comment

ការ​ប្រើប្រាស់ និង​អត្ថន័យ​ពាក្យ «គីឡូ»

ជា​ធម្មតា នៅ​ក្នុង​ការ​និយាយ​ស្ដី​ប្រចាំ​ថ្ងៃ ខ្មែរ​យើង​តែង​តែ​ប្រើប្រាស់​ពាក្យ «គីឡូ» ក្នុង​បរិបទ ៣ យ៉ាង​ផ្សេង​ពី​គ្នា គឺ ៖ ១. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូម៉ែត្រ» ជា​រង្វាស់​ប្រវែង​ចម្ងាយ ឧ. នៅ​សល់​តែ​មួយ​គីឡូ​ទៀត​ទៅ​ដល់​គោលដៅ​ហើយ ។ ២. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូក្រាម» ជា​រង្វាស់​ទម្ងន់ ឧ. ដុំ​ដែក​នេះ​តូច​មួយ​សោះ ប៉ុន្តែ​មាន​ទម្ងន់​ដល់​ទៅ​រាប់​គីឡូ ។ ៣. «គីឡូ» សំដៅ​លើ​ពាក្យ «គីឡូវ៉ាត់» ជា​រង្វាស់​ថាមពល​អគ្គិសនី ឧ. ដោយសារ​តែ​មាន​បណ្ដាញ​អគ្គិសនី​រដ្ឋ​ត​មក​ដល់​ក្នុង​ភូមិ ​ឥឡូវ​ភ្លើង​ក្នុង​មួយ​គីឡូ​ថោក​ជាង​មុន​ជាង​ពាក់​កណ្ដាល ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅ​បំពេញ​ការងារ​នៅ​ខេត្ត​បាត់ដំបង ដល់​តំបន់​ដែល​គេ​លេង​ភ្នាល់​ទឹកភ្លៀង ។ នៅ​ទីនោះ ពាក្យ «គីឡូ» គឺ​មាន​ន័យ​ផ្សេង​ទៅ​វិញ គឺ​សំដៅ​លើ​ចំនួន​ទឹក​ប្រាក់​មួយ​ពាន់​ដុល្លា ។ នៅ​ពេល​នរណា​ម្នាក់​ភ្នាល់​ទឹក​ភ្លៀង … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ, វាក្យសព្ទខ្មែរ | Leave a comment

បច្ចេកសព្ទ​ខ្នាត​រង្វាល់​ខ្មែរ

ស្រាក់ (ន.) ខ្នាត​ឯកតា​ខ្មែរ​ពី​បុរាណ​ដែល​ដាក់​អ្វីៗ​តម្រួត​លើ​គ្នា ហើយ​ចង​រុំ​ឲ្យ​នៅ​ក្នុង​ដុំ​តែ​មួយ ដូចជា​ស្ករផែន​ឬ​ចាន ជាដើម ។ ចំពោះ​ស្រាក់​ស្ករផែន គេ​ខ្ចប់​ចង​រុំ​ដោយ​ស្លឹក​ត្នោត មាន ១០​ផែន ឬ​២០​ផែន ឬ​ក៏​ច្រើន​ជាង​នេះ ហៅ​មួយ​ស្រាក់ ។ រីឯ​ចាន​វិញ គេ​ចង​រុំ​ចំនួន ១០ ឬ​ចំនួន ១២ ហៅ​មួយ​ស្រាក់​ដែរ ។ ឧ. ស្ករ​ផែន​ពីរ​ស្រាក់ ចាន​បី​ស្រាក់ ។ បំពង់ (ន.) (បំពង់​ឫស្សី) 1. ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ធ្វើ​ពី​បំពង់​ឫស្សី​ស្រុក ប្រើ​សម្រាប់​វាល់​ទឹកត្នោត ដែល​មាន​ចំណុះ​រវាង ២​លីត្រ ទៅ ៣​លីត្រ ។ ឧ. ទឹក​ត្នោត​ពីរ​បំពង់ ។ 2. ប្រដាប់​ឬ​ឧបករណ៍​ធ្វើ​ពី​បំពង់​ឫស្សី ប្រើ​សម្រាប់​វាល់​វត្ថុ​រាវ ដូចជា ទឹកត្នោត … Continue reading

Posted in ចំណេះ​ធ្វើ, វាក្យសព្ទខ្មែរ, អរិយធម៌​ខ្មែរ | Tagged , , , , , , , , , , , , | 3 Comments

សម្គាល់​ពាក្យ «ខោ» និង «ខោរ»

«ខោ» (ន.) សម្លៀក​ធ្វើ​ដោយ​សំពត់ មាន​សណ្ឋាន​ផ្សេងៗ មាន​ជើង មាន​ចង្កេះ ឧ. ខោ​ស្នាប់​ភ្លៅ ខោ​ជើង​វែង ។ «ខោរ» (ន.) ឈ្មោះ​ស្វា​មួយ​សម្បុរ​ខ្មៅ​ជាង​ស្វាក្រែះ រូប​ធំ​មុខ​ខ្លី ឧ. ស្វាខោរ​ចូលចិត្ត​ស៊ី​ផ្លែឈើ ។

Posted in វាក្យសព្ទខ្មែរ | Leave a comment

ស្វែងយល់​ពាក្យ «គឹកកង» និង «គុកគាក់»

«គឹកកង» អត្ថន័យ​ក្នុង​វចនានុក្រម​គឺ ដែល​ឮ​សូរ​កង​រំពង សូរ​សន្ធឹក​អឺងកង ។ បរិវារសព្ទ «កង» អាច​គន្លាស់​បាន​ជា​ពាក្យ «កង​ស្នូរ​រំពង​អឺង​អឹក» គឺ «គឹក​ស្នូរ​រំពង​អឺងកង» ។ «គុកគាក់» ពាក្យ​នេះ​មាន​ន័យ​ប្រហាក់ប្រហែល​ដូច​ពាក្យ «គគ្រុកគគ្រាក់» ។ សូម​អាន​ពាក្យ «គគ្រុកគគ្រាក់» ។   បរិវារសព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Leave a comment

ស្វែង​យល់​ពាក្យ «បណ្ឌិតសភាចារ្យ»

«បណ្ឌិតសភាចារ្យ» ពាក្យ​នេះ​កើត​ឡើង​ពីការ​ផ្គុំ​ពាក្យ «បណ្ឌិតសភា» ជាមួយ​នឹង​ពាក្យ «អាចារ្យ» គឺ បណ្ឌិតសភា + អាចារ្យ > បណ្ឌិតសភា​អាចារ្យ > បណ្ឌិត្យសភា​ចារ្យ ពីព្រោះ​ស្រះ «អា» របស់​ពាក្យ «សភា» និង ស្រះ «អា» របស់​ពាក្យ «អាចារ្យ» ត្រូវ​បាន​លាយ​ចូល​គ្នា (បណ្ឌិតសភា​អាចារ្យ > បណ្ឌិតសភាចារ្យ) ។ ពាក្យ «បណ្ឌិតសភាចារ្យ» នេះ ជា​ពាក្យ​នៅ​ក្នុង​ក្រុម ព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ ឧទ្ទេសាចារ្យ យោធាចារ្យ​… ។ ដកស្រង់​ពី​ព្រឹត្តិបត្រ​ក្រុមប្រឹក្សាជាតិ​ភាសា​ខ្មែរ លេខ​៤ ឆ្នាំ​២០១២  

Posted in វាក្យសព្ទខ្មែរ | Leave a comment

សម្គាល់​ពាក្យ «ខារ» និង «ខាល់»

«ខារ» (កិ.) ទាញ​អូស​ដោយ​គ្រឿងចក្រ ឧ. ខារ​ឈើ​ហុប​ពី​ក្នុង​ទឹក​មក​លើ​គោក ។ «ខារ» (គុ.) [សំ. ក្សារ] ដែល​ស្ទើរ​ហាង ស្ទើរ​ក្រពុល ស្ទើរ​ខ្មួរ ឧ. ធុំ​ក្លិន​ខារ ។ «ខារ» (ន.) ឈ្មោះ​ត្រប់​មួយ​ប្រភេទ ផ្លែ​មាន​រស​ខារ ឧ. ត្រប់​ខារ ឬ​ត្រប់​ខ្មួរ ។ «ខាល់» (កិ.) រុញ​ច្រាន​ទឹក​ទៅ​ខាង​ក្រោយ ដោយ​គ្រឿងចក្រ ឬ​កង្ហារ ឲ្យ​នាវា​ទៅ​មុខ ឧ. ស្លាបចក្រ​កប៉ាល់​វិល​ខាល់​ទឹក ។  

Posted in វាក្យសព្ទខ្មែរ | Leave a comment

ស្វែងយល់​ពាក្យ «គាល់​ហ្វៅ»

«គាល់​ហ្វៅ» តាម​វចនានុក្រម​ពាក្យ​នេះ​មាន​ន័យ​ចំហ​ទាំង​ពីរ គឺ​ពាក្យ «គាល់» បាន​សេចក្ដី​ថា អង្គុយ​ចាំ​គោរព​ព្រះមហាក្សត្រ និង​ពាក្យ «ហ្វៅ» ប្រែ​មក​ថា ចាំ ចាំ​រក្សា​ឬ​គាល់ ។ «គាល់​ហ្វៅ» បាន​សេចក្ដី​ថា អង្គុយ​គាល់​ប្រចាំការ បម្រើ ។ល។ បរិវារសព្ទ «ហ្វៅ» នេះ មិន​អាច​គន្លាស់​បាន​ជា​ពាក្យ​អ្វី​ឡើយ ពោល​គឺ «គាល់​ហ្វៅ» នេះ បើ​តាម​ជន​សាមញ្ញ​យល់​វិញ បាន​សេចក្ដី​ថា អង្គុយ​គាល់​ប្រចាំការ ក្រែង​មាន​ការ​ហៅ​រក ។   បរិវារសព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Leave a comment