Category Archives: វិទ្យាសាស្ត្រ​ថ្មី

បាតុភូតត្រីងាប់ និងមូលហេតុនៃកំណើតយ៉ាងរហ័យនៃសារាយ

ចាប់ពីឆ្នាំ​២០១៣ នៅ​តំបន់​អភិរក្ស​បឹង​ទន្លេឆ្មារ ស្ថិត​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​ឆ្លងកាត់​ស្ថានភាព​ត្រី​ស្លាប់​រាប់​សិបតោនក្នុង​អំឡុងខែមេសា-ឧសភា ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា­­­­­­­​ ។ ​ស្ថាប័ន​ជំនាញ ជាពិសេស​ក្រសួង​បរិស្ថាន​បាន​ពន្យល់​ពី​ហេតុ​ផល​ថា ដោយ​សារស្ថានភាព​រាំងស្ងួត ទឹករាក់ កំណើន​សីតុណ្ហភាព ទើប​បណ្ដាល​ឲ្យ​បរិមាណ​អុកស៊ីសែន​នៅ​ក្នុង​ទឹក​ធ្លាក់ចុះ ហើយ​បូករួម​នឹង​ឆ្នាំ​ខ្លះ​មាន​ព្យុះបក់បោក​បណ្ដាល​ឲ្យ​ផុស​កករ​ដី​ធ្វើ​ឲ្យ​ទឹក​ល្អក់ ។ ស្ថិត​ក្នុងស្ថានភាព​នេះ​ ត្រី​ពិបាក​ដក​ដង្ហើម ដែល​ឈាន​ទៅ​ដល់​ថប់​ដង្ហើម​ស្លាប់ ។ តើ​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​ទឹក​ធ្លាក់ចុះ​បានយ៉ាង​ដូចម្ដេច ? ក្នុង​សប្ដាហ៍​នេះ នៅប្រទេស​អូស្ត្រាលី មាន​ត្រី​ប្រហែល​១​លាន​ក្បាល​បាន​ងាប់​នៅ​ក្នុង​អាង​ទន្លេ Murray-Darling ដែល​ជា​ប្រព័ន្ធ​ទន្លេ​ដ៏​សំខាន់ហូរកាត់​តំបន់​កសិកម្ម​ក្នុង​រដ្ឋ Queensland  រដ្ឋ New South Wales រដ្ឋ Victoria និង​រដ្ឋ South Australia ។ ស្ថានភាព​គឺ​ស្រដៀង​គ្នា ស្ថិត​ក្នុង​ភាព​រាំងស្ងួត រួច​ឈាន​ចូល​ដល់​រដូវ​ក្ដៅ កម្ពស់ទឹក​ក្នុង​ទន្លេ​ធ្លាក់ចុះ កំណើន​សីតុណ្ហភាព កម្រិត​អុកស៊ីសែន​ក្នុង​ទឹក​ធ្លាក់​ចុះ​ខ្លាំង បណ្ដាល​ឲ្យ​ត្រី​ថប់​ដង្ហើម​ស្លាប់ ។ អ្នកជំនាញ​បាន​សន្និដ្ឋាន​ថា … Continue reading

Posted in កសិកម្ម, ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី | Leave a comment

ប្រើទឹកសម្ងួតស្រូវ

ស្ដាប់ទៅ​ដូចជា​ប្លែក ប៉ុន្តែគ្មានអ្វីប្លែកទេ គឺគ្រាន់តែ​គេប្រើទឹកក្ដៅ​ជំនួស​ឲ្យ​ការ​ដុតប្រេង​ឬ​ឧស​នៅ​ក្នុង​ឡសម្ងួតប៉ុណ្ណោះ ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវ​ស្រូវ​អន្តរជាតិ (IRRI) បាន​ប្រើប្រាស់ទឹកក្ដៅឧណ្ហៗ​ជាប្រភព​កម្ដៅ​ដើម្បី​សម្ងួតស្រូវ​​​​​​​​​​​ ។ គោលការណ៍​គឺ​ដូច​ឡសម្ងួត​ធុងសំប៉ែត (Flatbed dryer) ​ដែរ ដោយ​ប្រើ​ទឹកក្ដៅឧណ្ហៗ​បូម​មក​ពីក្រោមដី (អង់គ្លេសហៅថា Geothermal drying) ឬ​ទឹកក្ដៅ​ដែល​ដុតកម្ដៅ​ដោយ​បន្ទះសូឡា ។ ទឹកដែល​បូមចេញ​ពី​អណ្ដូង​ក្នុងកសិដ្ឋានមួយ​នៅ​ប្រទេស​ហ្វីលីពីន​មាន​កម្តៅ ៤៥ ទៅ ៤៨ អង្សារសេ ។ បើតាម​លោក​បណ្ឌិត Leigh Vial ការសម្ងួត​ដោយ​ប្រើឡ​ទឹកក្ដៅ​នេះ​អាច​កាត់​បន្ថយ​ការ​ចំណាយ​រហូតដល់ ៨០% បើប្រៀបធៀប​នឹង​ឡសម្ងួត​ដុត​ប្រេង និង​កាត់បន្ថយ​ការ​បំពុល​ផ្សែង​ទៅ​ក្នុង​បរិយាកាស​បាន​យ៉ាងច្រើន ។ មុន​នឹងឈាន​ដល់​ការ​រចនា​និង​សាងសង់​ឡសម្ងួតស្រូវ​ដោយប្រើទឹកក្ដៅ​នេះ អ្នកស្រាវជ្រាវ​នៅវិទ្យាស្ថាន​ IRRI បាន​សិក្សា​ស្រាវជ្រាវ​ពី​ឡសម្ងួត​ដោយ​ដុតប្រេង និង​ប្រើ​ខ្យល់ក្ដៅ​ចេញ​ពី​ម៉ាស៊ីន​ត្រជាក់ ។ ប៉ុន្តែ​វិធី​ទាំងពីរ​នេះ​មាន​បញ្ហាប្រឈម​មួយ​ចំនួន ។ ការដុត​ប្រេង​អាច​ធ្វើ​ឲ្យ​ស្រូវខ្លោច និង​មាន​ខ្លិន​មិនល្អ ចំណែក​ឯខ្យល់ក្ដៅចេញ​ពី​ម៉ាស៊ីន​ត្រជាក់​គឺ​ធ្វើ​បាន​តែ​ពេល​ថ្ងៃ​ដែល​មាន​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ការិយាល័យ ។ ឡសម្ងួត​ដោយ​ប្រើទឹកក្ដៅ​ដែល​បាន​សាងសង់​ឡើង​ដោយ​វិទ្យាស្ថាន​ IRRI សាងសង់ឡើង​នៅ​ឆ្នាំ​២០១៧ ជាប្រព័ន្ធ​ឡសម្ងួតប្រភេទ​ធុងសំប៉ែត … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Leave a comment

សុវត្ថិភាព​ស្បៀងអាហារ: ការ​ប្រឈម​ដ៏​ធំ​របស់​កសិកម្ម

តើ​ជម្រើសវិទូ​រុក្ខជាតិ និង​អ្នក​ដាំ​ដំណាំ​នៅ​ជុំវិញ​ពិភពលោក​អាច​បន្ត​បង្កើន​ផលិតកម្ម​ម្ហូបអាហារ​នៅ​ក្នុង​ល្បឿន​ស្របគ្នា​នឹង​អត្រា​កំណើន​ប្រជាជន​ពិភពលោក​ដែល​បាន​ព្យាករណ៍​ថា​នឹង​កើន​ពី​ចំនួន ៧,២​ពាន់​លាន​នាក់​បច្ចុប្បន្ន​ទៅ ៩,៦​ពាន់​លាន​នាក់​នៅ​ឆ្នាំ២០៥​០​ឬ​ទេ ? នេះ​គឺ​ជា​សំណួរ​ដ៏​សំខាន់​ដែល​បណ្ដា​ជម្រើសវិទូ​ស្រូវ​សាលី​ឈាន​មុខ​ក្នុង​ពិភពលោក​បាន​ពិភាក្សា​ដោះស្រាយ​នៅ​ក្នុង​ជំនួប​កំពូល​ស្រូវ​សាលី​អន្តរជាតិ Borlaug នៅ​ប្រទេស​ម៉ិកស៊ិក កាល​ពី​ខែ​មីនា​ឆ្នាំ​នេះ ។ សាស្ត្រាចារ្យ​ផ្នែក​ការ​អភិវឌ្ឍ​អន្តរជាតិ​នៃ​សាលា Imperial College នៅ​ក្រុង​ឡុងដ៍ Sir Gordon Conway បាន​ប្រាប់​សន្និសីទ​នេះ​ថា ស្រប​ពេល​ដែល​កំណើន​ផលិតកម្ម​ស្បៀងអាហារ​ស្រប​គ្នា​នឹង​កំណើន​ប្រជាជន​បច្ចុប្បន្ន ការ​ងើប​ឡើង​នៃ​ប្រជាជន​ថ្នាក់​កណ្ដាល និង​ការ​ផ្លាស់ប្ដូរ​តម្រូវការ​របប​អាហារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​បង្ហាញ​អំពី​ការ​ប្រឈម​ថ្មីៗ​នៃ​វិស័យ​ផលិតកម្ម​ស្បៀងអហារ ។ លោក​សាស្ត្រាចារ្យ​មាន​ប្រសាសន៍​ថា «ប្រសិនបើ​លោកអ្នក​គ្រាន់​តែ​និយាយ​អំពី​ការ​ចិញ្ចឹម​មនុស្ស​បន្ថែម​ដូច​នឹង​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​ចិញ្ចឹម​ពេល​បច្ចុប្បន្ន យើង​អាច​ធ្វើ​បាន ។ ប៉ុន្តែ​ការ​ប្រឈម​ដ៏​ធំ​នោះ​គឺ​ថា នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​ប្រទេស​ទើប​ចម្រើន​លូតលាស់​ ដូចជា ប្រទេស​ចិន ឥណ្ឌា ប្រេស៊ីល ម៉ិកស៊ិក និង​កូរ៉េ របប​អាហារ​របស់​ពួកគេ​កំពុង​តែ​មាន​ការ​ប្រែប្រួល ។ ពួកគេ​បរិភោគ​ផលិតផល​សាច់​កាន់​តែ​ច្រើន និង​ត្រូវការ​ធញ្ញជាតិ ដូច្នេះ​យើង​នឹង​ត្រូវការ​ធញ្ញជាតិ​កាន់​តែ​ច្រើន​ទៀត​ដើម្បី​ចិញ្ចឹម​ពួកគេ ។ ឧទាហរណ៍ បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​ផលិត​បសុសត្វ​ក្នុង​បរិមាណ​ដ៏​ច្រើន និង​កំពុង​នាំចូល​សណ្ដែកសៀង​ចំនួន​ពីរ​ភាគ​បី​នៃ​សណ្ដែកសៀង​សរុប​នៅ​លើ​ទីផ្សារ​ពិភពលោក» ។ សាស្ត្រាចារ្យ Gordon Conway … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , | Leave a comment

អ្នកវិទ្យាសាស្ត្រ: ស្មៅ​នៅ​រដ្ឋ​ឃ្វីនស្លែន​អាច​ធានា​សុវត្ថិភាព​ស្បៀងអាហារ​ដល់​មនុស្ស​រាប់​លាន​នាក់

ស្មៅ​អន្តោគ្រាម (Native grass) មួយ​ប្រភេទ​របស់​អូស្ត្រាលី​ដែល​គេ​ឃើញ​មាន​ដុះ​នៅ​ជុំវិញ​ក្រុង Charleville ស្ថិត​ក្នុង​រដ្ឋ​ឃ្លីនស្លែន អាច​ជា​ចម្លើយ​តប​នឹង​ការ​ធានា​បាន​នូវ​ជោគវាសនា​របស់​ដំណាំ​នានា​ចំពោះ​សុវត្ថិភាព​ស្បៀងអាហារ​នៅ​ទូទាំង​ពិភពលោក ។ អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ឃ្លីនស្លែន (QUT) បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ការ​កំណត់​ថា​តើ​ហ្សែន​នៃ​ស្មៅ​ឆាប់​រស់​ឡើង​វិញ​របស់​អូស្ត្រាលី​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​ដំណាំ​ស្រូវ​ដែល​ធន់​នឹង​ភាព​រាំង​ស្ងួត​បាន​ឬ​ទេ ។ នៅ​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​មាន​រយៈពេល​មួយ​សប្ដាហ៍​ស្ដីពី​សុវត្ថិភាព​ស្បៀងអាហារ​នៅ​រដ្ឋធានី​អ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ (FAO) បាន​ព្រមាន​ថា ផលិតកម្ម​ស្បៀងអាហារ​ទូទាំង​ពិភពលោក​ត្រូវ​ធ្វើ​ឲ្យ​មាន​កំណើត​យ៉ាង​ហោច​ណាស់ ៦០% គិត​ត្រឹម​ពាក់​កណ្ដាល​សតវត្ស​នេះ ឬ​ប្រសិនបើ​មិន​ដូច្នេះ​ទេ នឹង​មាន​ការ​ខ្វះខាត​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ដែល​នឹង​ឈាន​ទៅ​ដល់​អស្ថេរភាព​សង្គម ។ អគ្គនាយក​រង​នៃ​មជ្ឈមណ្ឌល​ដំណាំ និង​ជីវទំនិញ​ត្រូពិក​របស់​សាកលវិទ្យាល័យ QUT លោក​សាស្ត្រាចារ្យ Sagadevan Mundree មាន​ប្រសាសន៍​ថា ស្រូវ​ជា​ស្បៀងអាហារ​មូលដ្ឋាន​ដ៏​សំខាន់​បំផុត​មួយ​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​ការ​ប្រែប្រួល​អាកាសធាតុ និង​ភាព​រាំងស្ងួត​បាន​ដាក់​សម្ពាធ​ទៅ​លើ​អនាគត​រយៈពេល​វែង​របស់​ដំណាំ​មួយ​ប្រភេទ​នេះ ។ លោក​សាស្ត្រាចារ្យ​បន្ត​ថា «បណ្ដា​ពូជ​ស្រូវ​ដែល​មាន​បច្ចុប្បន្ន​គឺ​ពឹង​ផ្អែក​ខ្លាំង​លើ​ទឹក​សាប ។ ប្រសិនបើ​អ្នក​ក្រឡេក​មើល​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​កើត​ឡើង យើង​ឃើញ​ថា​មាន​របាយ​ទឹក​ភ្លៀង​មិន​ទៀងទាត់ និង​មាន​ការ​ប្រែប្រួល​ខ្លាំង​នៃ​សីតុណ្ហភាព ។ កត្តា​ទាំង​នេះ​មាន​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ភ្លៀង​ប្រចាំ​រដូវ ដែល​ធ្វើ​ឲ្យ​ដំណាំ​ដ៏​សំខាន់ៗ​របស់​យើង​ខ្វះខាត​ទឹក និង​ផ្ដល់​ជា​លទ្ធផល​នូវវ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ផលិតភាព​ដំណាំ ក្នុង​នោះ​រួម​ទាំង​ដំណាំ​ស្រូវ​ផង​ដែរ ។ … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , , , | Leave a comment

ភាព​ធាត់​ជ្រុល​ក្នុង​ពេល​មាន​ផ្ទៃពោះ

ភាព​ធាត់​ជ្រុល​ក្នុង​ពេល​មាន​ផ្ទៃពោះ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ផលប៉ះពាល់​ទៅ​លើ​សុខភាព​ឆ្អឹង​របស់​ទារក គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថាតើ​ភាព​ធាត់​ជ្រុល​របស់​ម្ដាយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​ប៉ះពាល់​ដល់​ឱកាស​លូតលាស់​របស់​ឆ្អឹង​ប្រកប​ដោយ​ភាព​រឹងមាំ និង​មាន​សុខភាព​ល្អ​របស់​ទារក​នោះ​ទេ ។ ប៉ុន្តែ​ការ​សិក្សា​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ​កុមារ Arkansas ស្ថិត​ក្នុង​ក្រុង Little Rock បាន​ផ្ដល់​ពន្លឺ​ខ្លះ ។ លោក​វិជ្ជបណ្ឌិត Jin-Ran Chen ជា​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៅ​មន្ទីរពិសោធន៍​ការ​អភិវឌ្ឍ​ឆ្អឹង​របស់​មជ្ឈមណ្ឌល​ខាងលើ​បាន​បង្ហាញ​ថា ការ​អភិវឌ្ឍ​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​នៃ​កណ្ដុរ​ពិសោធន៍​ដែល​បាន​ផ្ដល់​របប​ចំណី​មាន​ខ្លាញ់​ខ្ពស់​ដើម្បី​បង្កើត​ភាព​ធាត់​ជ្រុល មាន​ការ​អន់ថយ​គួរ​ឲ្យ​កត់​សម្គាល់ ខុស​គ្នា​ស្រឡះ​ពី​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​នៃ​កណ្ដុរ​ដែល​ទទួល​របប​ចំណី​មាន​ខ្លាញ់​ទាប ។ ការ​វិភាគ​កោសិកា​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​យក​ពី​លលាដ៍​ក្បាល និង​ឆ្អឹងខ្នង បង្ហាញ​ថា ការ​ប្រែប្រួល​នៃ​តួនាទី​របស់​ហ្សែន HoxA10 អាច​ជួយ​ពន្យល់​ពី​ភាព​ខុសគ្នា​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​កកើត​ឆ្អឹង ។ ការ​សិក្សា​នានា​របស់​អ្នកវិទ្យាសាស្ត្រ​នៅ​ទីដទៃ​បាន​បង្ហាញ​រួច​ហើយ​ថា ហ្សែន HoxA10 នេះ​មាន​សារសំខាន់​ចំពោះ​ការ​កកើត និង​អភិវឌ្ឍ​របស់​ឆ្អឹង ។ ប៉ុន្តែ​ការ​អង្កេត​របស់​លោក Jin-Ran Chen បាន​បង្ហាញ​ជា​លើក​ដំបូង​ថា ​ភាព​ធាត់ជ្រុល​ដែល​បណ្ដាល​មក​ពី​ចំណី​មាន​ខ្លាញ់​ខ្ពស់​អាច​បិទ​ហ្សែន​នេះ​មិន​ឲ្យ​ដំណើរការ ដូច្នេះ​បង្អាក់​ការ​អភិវឌ្ឍ​ឆ្អឹង​ឲ្យ​បាន​រឹងមាំ ។ លោក​ Jin-Ran Chen និង​ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​រក​ឃើញ​ថា … Continue reading

Posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី | Leave a comment

ពោរពេញ​ដោយ​ពិភព: ណាសា​បង្ហាញ​ពិភព​ថ្មី​ចំនួន ៧១៥

មុខងារ​នៃ​បេសកកម្ម Kepler របស់​ទីភ្នាក់ងារ​អវកាស​របស់​សហរដ្ឋអាមេរិក (ណាសា, NASA) គឺ​រុករក​ទៅ​កាន់​ទីឆ្ងាយៗ​នៃ​អវកាស ដោយ​សង្ឃឹម​ថា​នឹង​រកឃើញ​បណ្ដា​ភព​ដែល​មាន​សក្ដានុពល​អាច​រស់នៅ​បាន ។ ណាសា​បាន​ប្រកាស​ពី​ជោគជ័យ​ដ៏​ត្រចះត្រចង់​ដោយ​បេសកកម្ម Kepler បាន​កំណត់​អត្តសញ្ញាណ​ភព​ថ្មី​ចំនួន ៧១៥ ដែល​គោចរ​ជុំវិញ​ផ្កាយ​ចំនួន ៣០៥ ។ របកគំហើញ​នេះ​បាន​បង្កើន​ចំនួន​ភព​ដែល​ត្រូវ​បាន​ស្គាល់​រហូត​ដល់ ៧០% ។ អ្នករាយការណ៍​របស់​វិទ្យុ​ជាតិ​សាធារណៈ (NPR) លោក Nell Greenfieldboyce បាន​ឲ្យ​ដឹង​ថា «ភព​ចំនួន ៤ នៃ​ពិភព​ថ្មី​ទាំងនេះ​មាន​ទំហំ​ធំ​ជាង​ផែនដី​ប្រហែល ២ ដង និង​វិល​ជុំវិញ​ផ្កាយ​តាម​គន្លង​ដែល​គេ​ហៅ​ថា​ជា​តំបន់​អាច​រស់​នៅ​បាន ដែល​សីតុណ្ហភាព​អាច​សមស្រប​សម្រាប់​ឲ្យ​មាន​ទឹក​ក្នុង​សភាព​រាវ» ។ ខាងក្រោម​នេះ​ជា​សេចក្ដី​បន្ថែម​នៃ​របកគំហើញ​ដែល​ណាសា​បាន​ប្រកាស ៖ របកគំហើញ​ថ្មី​ទាំងនេះ​មាន​ប្រព័ន្ធ​ពហុភព​ដូច​គ្នា​នឹង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​ដែរ ៩៤% នៃ​ភព​ទាំងនោះ​មាន​ទំហំ​តូច​ជាង​ភព​ណិបទូន (ដែល​ធំ​ជាង​ផែនដី​ជិត ៤​ដង) ភព និង​ផ្កាយ​ទាំងនោះ​ត្រូវ​បាន​វិភាគ​ដោយ​អ្នកស្រាវជ្រាវ​ដោយ​ប្រើ​ទិន្នន័យ​ពី​ការ​សង្កេត​រយៈពេល ២​ឆ្នាំ​ដំបូង​នៃ​បេសកកម្ម Kepler ពី​ខែឧសភា ឆ្នាំ​២០០៩ … Continue reading

Posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី | Leave a comment

ទិន្នន័យ​និង​ទំនោរ​ចំនួន​៧​គួរ​ឲ្យ​កត់សម្គាល់​អំពី​អ៊ីនធឺណិត

ប្រសិនបើ​អ្នក​ពាក់ព័ន្ធ​នឹង​ជំនួញ​អ៊ីនធឺណិត​ណា​មួយ ឬ​មាន​បំណង​ចង់​ដឹង​ថា​តើ​អ៊ីនធឺណិត​មាន​ទំនោរ​ទៅ​ខាង​ណា​នោះ ក្រាហ្វិក​ព័ត៌មាន​ខាង​ក្រោម​នេះ អាច​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក ។ ប្រសិនបើ​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ផ្ដើម​ជំនួញ​អ៊ីនធឺណិត វា​ជា​ការ​សំខាន់​ក្នុង​ការ​វិភាគ​ទំនោរ​ចម្បងៗ​ដែល​អ្នក​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។ ឧទាហរណ៍ អ្នក​អាច​រក​មើល​បច្ចេកវិទ្យា​លេច​រូបរាង​ថ្មី​ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​អត្ថប្រយោជន៍​ជំនួញ​ជា​យុទ្ធសាស្ត្រ ប្រសិនបើ​អ្នក​ជា​អ្នក​ទទួល​យក​បច្ចេកវិទ្យា​នោះ​មក​ប្រើប្រាស់​មុន​គេ ។ ខាងក្រោម​នេះ​ជា​ក្រាហ្វិក​ព័ត៌មាន​ថ្មី​បំផុត បង្ហាញ​អំពី​ទិន្នន័យ​និង​ទំនោរ​ចំនួន​៧​គួរ​ឲ្យ​កត់​សម្គាល់​អំពី​អ៊ីនធឺណិត ។ ប្រទេស​ចិន​មាន​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​២​ដង​ច្រើន​ជាង​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក (៥៦៤​លាន​នាក់ ទល់​នឹង ២៤៤​លាន​នាក់) វេបសាយ​របស់​ចិន​ឈ្មោះ អាលីបាបា (Alibaba) ធ្វើ​ការ​លក់​ដូរ​បាន​ច្រើន​ជាង​វេបសាយ​អាម៉ាហ្សូន (Amazon) និង​អ៊ីបេយ (Ebay) រួម​បញ្ចូល​គ្នា ហ្វេសប៊ុក​មាន​អ្នកប្រើប្រាស់​ចំនួន ១,១១​ពាន់​លាន​នាក់ ។ ចំនួន​នេះ​គឺ​ស្មើ​នឹង ៤៦% នៃ​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​លើ​ពិភពលោក ។ តួលេខ​នេះ​គឺ​ពិត​ជា​អស្ចារ្យ​ណាស់​ព្រោះ​ថា ហ្វេសប៊ុក​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​នៅ​ក្នុង​ប្រទេស​ចិន ។ ទូរសព្ទ​ដៃ និង​កុំព្យូទ័រ​ថែបប្លិត (Tablet) កើន​ចំនួន​យ៉ាង​ឆាប់​រហ័ស​… ហើយ​ត្រូវ​បាន​គន់គូរ​ឃើញ​ថា​នឹង​វ៉ា​ដាច់​កុំព្យូទ័រ​លើ​តុ ចំពោះ​ចំនួន​មនុស្ស​ដែល​ប្រើ​ពួកវា​ចូល​មើល​អ៊ីនធឺណិត​នៅ​ឆ្នាំ​២០១៥ ។ មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ឬ ? មាន​រូបថត​ចំនួន ៣៥០​លាន​សន្លឹក​ត្រូវ​បាន​ផ្ទុកឡើង​ហ្វេសប៊ុក​ជា​រៀងរាល់​ថ្ងៃ ។ ចំណែក​ឯ … Continue reading

Posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី | Tagged , | Leave a comment

ការ​ពិត​៦​យ៉ាង​អំពី​សុបិន​របស់​អ្នក

ខាងក្រោម​នេះ​ជា​គឺ​ជា​ការ​ពិត​គួរ​ឲ្យ​ចាប់​អាម្មណ៍​ចំនួន ៦ ចំណុច​អំពី​សុបិន​របស់​យើង ដែល​បាន​បូក​សរុប​ដោយ​សារព័ត៌មាន The Huffington Post ។ ហេតុអ្វី​បាន​ជា​យើង​យល់សប្តិ ? អ្នកខ្លះ​និយាយ​ថា សុបិន​ធ្វើ​ឲ្យ​យើង​បំពេញ​បាន​នូវ​ការ​រវើរវាយ​ដោយ​មិន​ដឹង​ខ្លួន ។ អ្នកខ្លះ​ទៀត​និយាយ​ថា សុបិន​ជួយ​យើង​រក្សា​បាន​នូវ​ការ​ចងចាំ ឬ​ជួយ​ឲ្យ​គំនិត​របស់​យើង​សកម្ម​ក្នុង​ការ​រៀបចំ​អារម្មណ៍​សម្រាប់​ថ្ងៃ​ខាង​មុខ ។ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​ដឹង​ច្បាស់​អំពី​តួនាទី​ពិតប្រាកដ​នៃ​សុបិន​ទេ ។ អ្វី​ដែល​យើង​ដឹង​គឺ​ថា សុបិន​ពិត​ជា​ចម្លែក​ណាស់ ។ ហាក់​មិន​មាន​សុបិន​ផ្អែមល្ហែម​ទេ សុបិន​របស់​យើង​ភាគ​ច្រើន​បំផុត​ហាក់​មាន​តែ​ពី​រឿង​មិន​ល្អ ។ តាម​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០០៨ យើង​តែង​មាន​បទពិសោធន៍​សុបិន​លម្អៀង​ទៅ​ខាង​អវិជ្ជមាន ។ បណ្ឌិត Ross Levin ជា​ចិត្តវិទូ និង​ជា​អ្នកឯកទេស​ខាង​ជំងឺ​ពិបាក​គេង នៅ​សាកវិទ្យាល័យ Yeshiva ស្ថិត​ក្នុង​ក្រុង​ញូយ៉ក បាន​ប្រាប់​សារព័ត៌មាន Reuters ថា «សុបិន​មាន​គោល​ដើម​ចម្បង​ជា​រឿង​មិន​ល្អ» ។ ការ​សិក្សា​មួយ​ចំនួន​បាន​អះអាង​ថា យើង​បាន​អភិវឌ្ឍ​ការ​យល់សប្តិ​ចេញ​ពី​ស្ថានភាព​ភ័យ​ខ្លាច​នានា​ជាជាង​ចេញ​ពី​ស្ថានភាព​វិជ្ជមាន ដូច្នេះ​យើង​បាន​ត្រៀម​ដើម្បី​រំដោះ​ខ្លួន​នៅ​ពេល​យើង​ជួប​ប្រទះ​នឹង​ករណី​គំរាមកំហែង​នៅ​ក្នុង​ជីវិត​ជាក់​ស្ដែង ។ សុបិន​មិន​ល្អ​អាច​ជា​សញ្ញា​ដាស់តឿន​អំពី​បញ្ហា​សុខភាព ដោយសារ​អ្នក​មាន​សុបិន​អាក្រក់​មិន​មែន​មាន​ន័យ​ថា អ្នក​មាន​ជំងឺ​អ្វី​មួយ​នោះ​ទេ ។ ប៉ុន្តែ​ការ​សិក្សា​ថ្មីៗ​បាន​បង្ហាញ​ថា ជួនកាល​សុបិន​អាក្រក់​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​បេះដូង … Continue reading

Posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី | Tagged , , | Leave a comment

ទស្សនាវដ្ដី​លុប​ចោល​អត្ថបទ​សិក្សា​អំពី​ការ​បម្លែង​ពន្ធុ

ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ឈ្មោះ ម្ហូបអាហារ និង​គីមី​ពុលភាពវិទ្យា (Food and Chemical Toxicology) ត្រូវ​បាន​រាយការណ៍​ថា​បាន​លុប​ចោល​អត្ថបទ​សិក្សា​ដោយ​អ្នកស្រាវជ្រាវ​បារាំង​ប្រកប​ដោយ​ការ​ចម្រូងចម្រាស់​ស្ដីពី​ភាពពុល​នៃ​ថ្នាំ​សម្លាប់​ស្មៅ និង​ពោត​បម្លែងពន្ធុ (Genetically modified corn) ភាព​ធន់ទ្រាំ​នឹង​ថ្នាំ​សម្លាប់​ស្មៅ ដែល​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ។ អត្ថបទ​ដែល​មាន​ចំណងជើង​ថា «ភាព​ពុល​រយៈពេល​វែង​នៃ​ការ​ប្រមូល​ផ្ដុំ​បន្តិចម្ដង​នៃ​ថ្នាំកសិកម្ម​សម្លាប់​ស្មៅ និង​ពោត​បម្លែង​ពន្ធុ​ធន់ទ្រាំ​នឹង​ថ្នាំ​សម្លាប់​ស្មៅ» សរសេរ​ដោយ​ក្រុម​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ Gilles-Eric Séralini ។ ការ​សិក្សា​ដែល​បាន​រក​ឃើញ​ថា កណ្ដុរ​ដែល​ស៊ី​ពោត​បម្លែងពន្ធុ និង​ផឹក​ទឹក​លាយ Glyphosate ឆាប់​ស្លាប់​ជាង​កណ្ដុរ​ដែល​ស៊ី​ចំណី​ស្ដង់ដា ត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​គាំទ្រ​ការ​បម្លែងពន្ធុ​ចាត់ទុក​ថា​គ្រាន់​តែ​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប៉ុណ្ណោះ ។ ចាប់​តាំង​ពី​អត្ថបទ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ និពន្ធនាយក និង​ចាងហ្វាង​ផ្សាយ​របស់​ទស្សនាវដ្ដី​ម្ហូបអាហារ និង​គីមី​ពុលភាពវិទ្យា បាន​បញ្ជាក់​ថា ពួកគេ​បាន​ទទួល​សំណួរ​ជាច្រើន​ពី​សមាជិក​នៃ​សហគមន៍​វិទ្យាសាស្ត្រ ។ ទស្សនាវដ្ដី​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា «យោង​តាម​អត្ថាធិប្បាយ​ទាំងនោះ និពន្ធនាយក និង​ចាងហ្វាងផ្សាយ​សូម​ឆ្លើយ​បំភ្លឺ​ថា ដំណើរ​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ជា​ធម្មតា​ដោយ​អ្នកវិទ្យាសាស្ត្រ​ដៃគូ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​អត្ថបទ​ដឹកនាំ​និពន្ធ​ដោយ Gilles-Eric Séralini ។ … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , , , | Leave a comment

ផ្លែ​ចម្ប៉ាដាក់​មិន​ឆ្ងាញ់​ទេ​ចំពោះ​មូស

ចម្ប៉ាដាក់ (ន.) ឈ្មោះ​ឈើ​មាន​ផ្លែ​ដូច​ខ្នុរ តែ​ផ្លែ​តូច​ៗ ហើយ​មាន​ក្លិន​ក្រអូប ផ្អែម​ល្ងាន់​ជាង​ខ្នុរ ។ ម្ហូបអាហារ​តំបន់​ត្រូពិក​ដែល​មនុស្ស​ជាច្រើន​សាទរ​ថា​ជា​ដំណោះស្រាយ​ចំពោះ​ភាព​អត់ឃ្លាន​នៅ​លើ​ពិភពលោក ក៏​មាន​ផ្ទុក​នូវ​សមាសធាតុ​ដែល​អាច​ជួយ​ការពារ​មូស​មិន​ឲ្យ​ពង្រាយ​ជំងឺ​ធ្ងន់ធ្ងរ និង​ជំងឺ​បណ្ដាល​ឲ្យ​ស្លាប់​នានា ដូចជា គ្រុនចាញ់ ផ្ដាសាយ​លឿង និង​គ្រុនឈាន ។ ចម្ប៉ាដាក់ ឈ្មោះ​វិទ្យាសាស្ត្រ Artrocarpus altilis ជា​ដំណាំ​ហូបផ្លែ​ចម្បង​មួយ​នៅ​តំបន់​ត្រូពិក ត្រូវ​បាន​គេ​ដាំដុះ​ក្នុង​រយៈកាល​ជាង ៣០០០​ឆ្នាំ​មក​ហើយ នៅ​ទូទាំង​ទ្វីប​អូសេអានី​ក្នុង​ប្រទេស​មេឡាណេស៊ី មីក្រូណេស៊ី និង​ប៉ូលីណេស៊ី ។ ផ្លែ​ចម្ប៉ាដាក់​សម្បូណ៌​ទៅ​ដោយ​អាមីដុង និង​សារធាតុ​ចិញ្ចឹម ។ ក្រៅ​ពី​ជា​អាហារ​មាន​តម្លៃ​ផ្នែក​អាហារូបត្ថម្ភ ចម្ប៉ាដាក់​ត្រូវ​បាន​ប្រើ​នៅ​កោះ​ហាវ៉ៃ និង​តំបន់​ដទៃ​ទៀត​សម្រាប់​គ្រប់គ្រង​សត្វ​ល្អិត ។ ប្រជាជន​ដុត​កញ្ចុំ​ផ្កា​ស្ងួត ដែល​ពាក្យ​បច្ចេកទេស​ហៅ​ថា «កញ្ចុំ​ផ្កា​ឈ្មោល (Male inflorescences)» ដើម្បី​បណ្ដេញ​សត្វ​ល្អិត​មាន​ស្លាប ក្នុង​នោះ​ក៏​មាន​មូស​ផង​ដែរ ។ អ្នកវិទ្យាសាស្ត្រ​មក​ពី​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) និង​ពី​សាកលវិទ្យាល័យ British … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , , , | Leave a comment