Category Archives: អក្សរសាស្ត្រ

ស្វែងយល់ពាក្យ «គំហិកគំហក»

«គំហិកគំហក» តាមអត្ថន័យ​ក្នុងវចនានុក្រមគឺ ស្រែក​សង្ឃក​ដាក់​ ។ បរិវារសព្ទ «គំហិក» អាច​គន្លាស់​បាន​ជា​ពាក្យ «គំហិក​អសុរោះ​ដោយ​សម្ដី​ប៉ះទង្គិច» គឺ «គំហក​អសុរោះ​ដោយ​ប៉ះទង្គិច» ។ តាម​អក្ខរាវិរុទ្ធ ពាក្យ «គំហិក» និង «ទង្គិច» ខុស​សំឡេង​គ្នា​ស្រឡះ ។ សូម​មេត្តា​យោង​តាម​សំឡេង​គ្រាម​ភាសា​វិញ គឺ​សំឡេង​អ្នក​ស្រុក ។   បរិវារសព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Leave a comment

អធិប្បាយសុភាសិត «កកក៏បាយ មេម៉ាយក៏ស្រី»

សុភាសិត​នេះ​ពោល​បន្ទន់ គំនិត​អ្នក​ចង់​បាន​ប្រពន្ធ ឲ្យ​ទន់​ឲ្យទោរ​ចិត្ត​គំនិត ។ ថា​ធម្មតា​ស្រី​ជា​ភរិយា ទុក​ជា​មេម៉ាយ​ក៏​ល្អ​ពិត បើ​ជា​ក្រមុំ​អស់​ពី​ចិត្ត គំនិត​មិន​បាន​ក៏​មិន​ស្រួល ។ ប្រុសៗ​កំលោះ​មាន​កម្លាំង នៅ​តាំង​ក្នុង​វ័យ​ក្មេង​ស្រួល​បួល បើ​បាន​មេម៉ាយ​យ៉ាង​ទំនួល ក៏​គួរ​ទទួល​ជា​ភរិយា ។ ដូច​អ្នក​ត្រូវការ​ដោយ​ភោជន សម្រន់​សេចក្ដី​ឃ្លាន​វេទនា បើ​បាន​បាយ​កក​ក៏​ល្អ​ជា ព្រោះ​ជា​ភោជន​ដូច​គ្នា​ដែរ ៕ អធិប្បាយ​សុភាសិត ដោយ ឃុន​ឧត្ដម​ប្រីជា ចាប ពិន កកក៏បាយ មេម៉ាយក៏ស្រី អធិប្បាយដោយ លី ថៃលី

Posted in ឃ្លាំង​គំនិត, អក្សរសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment

តើពាក្យ Update ប្រែជាខ្មែរដូចម្ដេច ?

យោង​តាម​ព្រឹត្តិបត្រ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ លេខ ៥ ឆ្នាំ​២០១៣ ពាក្យ «Update» មិន​ត្រូវ​បាន​បកប្រែ​ទេ គឺ​សរសេរ​ជា «អាប់ដេត» ដែល​មាន​ការ​ពន្យល់​ខ្លឹមសារ​​ថា «​ការ​បន្ថែម​ព័ត៌មាន លក្ខណៈ​ទម្រង់​ថ្មី ចូល​ទៅ​ក្នុង​កម្មវិធី​ឬ​ផលិតផល​ដែល​បាន​ចេញ​ផ្សាយ​រួច ឬ ដែល​មាន​ស្រាប់» ។ សម្គាល់ ៖ ពាក្យ «Update» នេះ ខ្ញុំ​ធ្លាប់​ស្នើ​ប្រែជា​ខ្មែរ​ថា «ទាន់កាល» ជា​គុណនាម និង «បន្ទាន់កាល» ជា​ករិយាសព្ទ ។ ឥឡូវ​នេះ​ម្យ៉ាង​ដែរ មិន​ចាំបាច់​​រក​នឹក​ផ្គូផ្គង​អ្វី​ទៀត​ទេ ពាក្យ​ខ្មែរ​ទាំង​​នេះ​ស្អុយ​ប្រហុក​ពេក​ហើយ តោះ​យើង​ប្រើ​ពាក្យ «អាប់ដេត» វិញ ៕

Posted in កំសាន្ត, ចំណេះ​ធ្វើ, ឈូកមតិ, វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Tagged , | 1 Comment

ភាសា និង អក្សរសាស្ត្រ​ចាម

ចាប់តាំងពី​សតវត្សរ៍​ទី​៤ ​រហូត​ដល់​សតវត្សរ៍​ទី​១៣ ថ្នាក់ដឹកនាំ​ចាម​មាន​ឥទ្ធិពល​ក្នុង​ភាសា​ចាម និង​សំស្ក្រឹត ។ ភាសា​ចាម​មាន​ឫសគល់​ចេញ​មក​ពី​អម្បូរ​ភាសា​ម៉ាឡាយូ​ប៉ូលីណេស៊ី ។ នៅ​ក្នុង​សតវត្សរ៍​ទី​១៣​ មាន​ពាក្យ​ជា​ច្រើន​ក្នុង​ភាសា​ចាម​ត្រូវ​បាន​ខ្ចី​មក​ពី​ភាសាសំស្ក្រឹត ភាសា​ខ្មែរ ភាសា​ម៉ាឡេស៊ី និង​ភាសា​អារ៉ាប់ ។ កាលពីមុន ការ​សរសេរ​ជា​ភាសា​ចាម​មាន​ពីរ​ទម្រង់​គឺ​ ការ​សរសេរ​ជា​សំស្ក្រឹត និង​ការ​សរសេរ​ជា​ភាសា​ចាម​បែប​បុរាណ​ ហើយ​ត្រូវ​បាន​កំណត់​សរសេរ​នៅ​ក្រោម​បន្ទាត់ ។ ការ​កំណត់​សរសេរ​លើ​ផ្ទាំង​ថ្ម​លើក​ទី​១​ ជា​ភាសា​ចាម​នៅ​សតវត្សរ៍​ទី​៤ និង​ការ​រក​ឃើញ​សិលាចារឹក​ចុង​ក្រោយ​គឺ​សរសេរ​ជា​សំស្ក្រឹត​នៅ​ឆ្នាំ​១២៥៣ នៃ​គ្រិស្តសករាជ ។ ក្រោយ​សតវត្សរ៍​ទី​១៤ អក្សរ​ចារឹក​នោះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​សៀវភៅ​សរសេរ​ដោយ​ដៃ​វិញ ។ រហូត​មក​ដល់​សតវត្សរ៍​ទី​១៥ សំណេរ​នោះ​មាន​បួន​ទម្រង់​ថ្មីៗ​ដែល​ត្រូវ​បាន​ប្រើប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ត្រូវ​បាន​ប្តូរ​មក​សរសេរ​ជា​ភាសា​ចាម​វិញ ។ បន្ទាប់​ពី​សតវត្សរ៍​ទី​១៦ មាន​ក្រុម​មួយ​ដែល​ហៅ​ថា «ចាម​បានី» ធ្លាប់​ប្រើ​អក្សរ​អារ៉ាប់​ដែល​ចម្លង​ចេញពី​គម្ពីរ​គួរអាន ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​វិភាគ​យ៉ាង​ដិត​ដល់​ទៅ​លើ​ការ​ប្រើប្រាស់​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ជា​ការ​ពិត ពួក​គេ​មិន​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​ភាសា​អារ៉ាប់ អក្សរ​សរសេរ និង​អក្ខរក្រម​ឡើយ ។ អក្សរសាស្ត្រ​ចម្ប៉ា​ត្រូវ​បាន​បែងចែក​ជា​ពីរ គឺ​អក្សរសាស្ត្រ​បែប​បុរាណ​ និង​អក្សរសាស្ត្រ​បែប​ទំនើប ។ អក្សរសាស្ត្រ​ចាម​បែប​បុរាណ​គឺជា​ឯកសារ​អក្សរសាស្ត្រ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណារ​លើ​ផ្ទាំង​ថ្ម​មួយ ជា​ពិសេស​សិលាចារឹក​នោះ​បាន​និយាយ​អំពី​សាសនា​ និង​ប្រវត្តិសាស្ត្រ ។ … Continue reading

Posted in ចំណេះ​ធ្វើ, ប្រវត្តិសាស្ត្រ, អក្សរសាស្ត្រ | Tagged , , , | Leave a comment

រឿង​រាមកេរ្តិ៍ និទាន​ដោយ​តា​គ្រុឌ

រឿង​រាមកេរ្តិ៍ អក្សរសិល្ប៍​ខ្មែរ​ដែល​គេ​មិន​អាច​មើល​រំលង ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​អក្សរសិល្ប៍​ជា​ច្រើន​ដែល​គេ​លើកយក​មក​និទាន​តៗ​គ្នា ប៉ុន្តែ​សាធារណជន​មិន​សូវ​បាន​ស្គាល់​ក្នុង​ពេល​បច្ចុប្បន្ន ។ ឆ្នាំ​១៩៦០ ដែល​ល្បី​ថា​ជា​យុគសម័យ​មាស​របស់​ប្រទេស​កម្ពុជា អក្សរសិល្ប៍​ប្រភេទ​នេះ​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង ។ ខណៈ​ពេល​ដែល​អ្នកស្រី ពេជ្រ សល់ ប្រមូល​ចងក្រង​រឿងនិទាន និង​រឿងព្រេង​ច្បាប់​ដើម​ច្រើន​រាប់​មិន​អស់ បោះពុម្ពផ្សាយ​ចំនួន ៩ ​ភាគ តាម​រយៈ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ ។ អ្នក​និទានរឿង​មួយ​ចំនួន​ក៏​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​តាម​ការ​ស្នើ​សុំ​របស់​សាធារណជន ក្នុង​ការ​និទាន​យុទ្ធ​កថា​ឥណ្ឌា​រឿង «រាមាយណៈ» សរសេរ​ដោយ​កវីនិពន្ធ វាល្មិគិ ប៉ុន្តែ​តាម​លំនាំ​បែប​ខ្មែរ​គឺ​រឿង «រាមកេរ្តិ៍» ។ ក្រៅពី​តា​គ្រុឌ ដូច​លោក​អ្នក​ស្តាប់​ឮ​នៅ​ក្នុង​ខ្សែអាត់​សំឡេង​នេះ សូម​រំឭក​ផង​ដែរ​ពី​ការ​និទាន​របស់​តា​ចក់ ដែល​បាន​បោះពុម្ពផ្សាយ​ជា​លក្ខណៈ​សំណេរ​ដោយ​លោក ហ្វ្រង់ស័រ ប៊ីហ្សូ នៅ​ដើម​ទសវត្សរ៍​ទី​៧០ ។ រីឯ​ការ​និទាន​របស់​តា​សយ​ត្រូវ​បាន​ចងក្រង​ជា​ឯកសារ​សំណេរ​ដោយ​លោក​សាស្ត្រាចារ្យ អាំង ជូលាន ក្នុង​ឆ្នាំ​២០០០ ។ ម្យ៉ាងទៀត​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ គឺថា​សាច់​រឿង​ជា​សំណេរ​សម្រាប់​អ្នកមាន​វិជ្ជា​ជ្រៅជ្រះ​នេះ បច្ចុប្បន្ន​ត្រូវ​បាន​យក​ទៅ​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​តាម​វិទ្យាល័យ​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ យុទ្ធកថា​ដែល​ខ្មែរ​បាន​រៀបចំ​កែសម្រួល​ឡើង​វិញ នៅ​ប្រទេស​កម្ពុជា ស្នាដៃ​នេះ … Continue reading

Posted in កំសាន្ត, ប្រវត្តិជនសំខាន់, ប្រវត្តិសាស្ត្រ, អក្សរសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment

សម្គាល់​ពាក្យ «កៀប» «គាប» «កេរ» និង «កេរ្តិ៍»

«កៀប» (កិ.) រឹត​ដោយ​ដង្កៀប ឧ. ក្ដាម​កៀប ។ «គាប» (កិ.) ចាប់​រឹត​ដោយ​គំនាប ឬ​ឃ្នាប ឧ. គាប​ផ្កា​ត្នោត គាប​អំពៅ ។ «កេរ» (ន.) រឿង ហេតុ​អ្វីៗ របស់​អ្នក​ឯ​ទៀត​ដែល​ឆ្គាំឆ្គង មិន​សមគួរ ឬ​អាក្រក់ បើ​មាន​អ្នក​ណា​មួយ​ទៅ​នាំ​យក​រឿង​ហេតុ​នោះ មក​និយាយ​រិះគន់​បរិហារ​ប្រាប់​អ្នក​ដទៃ​ត​ទៅ​ទៀត ឧ. និយាយ​កេរ​គេ ។ «កេរកាល» (ន.) ឈ្មោះ​សាស្ត្រា​ច្បាប់​ចាស់​មួយ មាន​ពាក្យ​ប្រដៅ​ជា​ដំបូន្មាន​ផ្សេងៗ ឧ. សាស្ត្រា​ច្បាប់​កេរកាល (នៅ​ក្នុង​ច្បាប់​ផ្សេងៗ បោះពុម្ព​នៅ​ពុទ្ធសាសនបណ្ឌិត្យ) «កេរ្តិ៍» (ន. សំ. សំកិរ្តិ៍) សេចក្ដី​សរសើរ ។ របស់​តំណាង របស់​ដំណែល​ពី​ជីដូន​ជីតា មាតា​បិតា​ជាដើម បាន​ចែក​ឲ្យ​មក​កូន​ចៅ … Continue reading

Posted in វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Leave a comment

សម្គាល់​ពាក្យ «កាប» និង «កាព្យ»

«កាប» (ន.) ខ្នោះ​សម្រាប់​រឹត​គាប ឧ. កាប​រទេះ ។ «កាបៗ» (កិ.វិ.) សូរ​សម្រែក​ទា ឧ. ទា​ស្រែក​ឮ​កាបៗ ។ «កាព្យ» (ន. សំ. កាវ្យ) របៀប​ពាក្យ​ចួន​មាន​ឃ្លោងឃ្លា (កំណាព្យ) ឧ. ពាក្យ​កាព្យ តែង​កាព្យ ។  

Posted in វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Leave a comment

ស្វែងយល់​ពាក្យ «ប្រពន្ធ»

ប្រពន្ធ (សំ.)​(បា.) (–ពន់) (ធៀប​នឹង សំ. ប្រ + ពន្ធ; បា. ប+ ពន្ធ «ជាប់​ជំពាក់ ចំពាក់​ឆ្វាក់ ដែល​ចង​រឹតរួត ចំណង​ចង​ឆ្វាក់​រឹតរួត») ស្ត្រី​ជា​ចំណង​គូ​នឹង​បុរស (ភរិយា) ។ ខាងក្រោម​នេះ​ជា​សម្រង់​កាព្យ​ច្បាប់​ស្រី ជា​ព្រះរាជនិពន្ធ​នៃ​ព្រះបាទ​សម្ដេច​ព្រះ​ហរិរក្សរាមា​ឥស្សរធិបតី ព្រះ​បរមកោដ្ឋ (ព្រះ​អង្គ​ដួង) ដែល​ទ្រង់​និពន្ធ​ក្នុង​ឆ្នាំ​រកា​ នព្វស័ក ព. ស. ២៣៨០ កាល​ព្រះអង្គ​មាន​ព្រះ​ជន្ម​គម្រប់ ៤១​វស្សា ​ត្រង់​កាព្យ​ថ្លែង​អំពី​ប្រពន្ធ​មាន ៧​ប្រភេទ ល្អ​បួន​អាក្រក់​បី ៖ មួយ​សោត​ព្រះ​ពុទ្ធ ទេស្នា​ចំហុត ថា​រី​ភរិយា មាន​ប្រាំ​ពីរ​ស្មោះ បួន​នោះ​ចិត្ត​ជា បី​នោះ​មោហា ចិត្ត​ខូច​ងាយ​ដាយ ។ ឯ​ប្រពន្ធ​ជា … Continue reading

Posted in វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Leave a comment

ស្វែងយល់​ពាក្យ «ប្ដី»

ប្ដី (សំ.)​(បា.)​(ជើង ដ) បតិ «ម្ចាស់ ប្រុស​ជា​ម្ចាស់​ផ្ទះ គឺ​បុរស​ជា​គូ​គ្នា​នឹង​ស្រ្តី​ជា​ភរិយា», ប្រុស​ជា​គូ​គ្នា​នឹង​ស្រី​ជា​ប្រពន្ធ: មាន​ប្ដី​ប្រពន្ធ គឺ​ស្រី​មាន​ប្រុស​ជា​ប្ដី ប្រុស​មាន​ស្រី​ជា​ប្រពន្ធ​ជា​គូ​គ្រង​ហើយ ។ ប្ដីសី ក្លាយ​មក​ពី​ពាក្យ​ថា ប្ដី​ស្រី ឬ ប្ដី​សិរី គឺ​ប្ដី​ស្រី​សួស្ដី​ឬ​ប្ដី​របស់​ស្រី (?): នាង​ទូច​កូន​មីង​វា​មាន​ប្ដី​សី​ហើយ​ឬ​នៅ ? ប៉ុន្តែ​បើ​តាម​សៀវភៅ​បរិវារស័ព្ទ​ភាសា​ខ្មែរ បរិវារស័ព្ទ «សី» អាច​គន្លាស់​បាន​ជា «សី​ជា​ថ្មា» ពោល​គឺ «សា​ជា​ថ្មី» ។ ដូច្នេះ ពេល​គេ​សួរ​ថា កូន​ចៅ​មាន​ប្ដីសី​ហើយ​ឬ​នៅ ? គឺ​សំដៅ​ថា តើ​កូន​នោះ​មាន​ប្ដី​ហើយ​ឬ​នៅ ហើយ​បើ​វា​មាន​ប្ដី​រួច​ហើយ​លែងលះ​គ្នា តើ​វា​មាន​ប្ដី​សា​ជា​ថ្មី​ហើយ​ឬ​នៅ ? ខាងក្រោម​នេះ​ជា​សម្រង់​ព្រះ​រាជនិពន្ធ​នៃ​ព្រះបាទ​សម្ដេច​ព្រះ​ហរិរក្សរាមា​ឥស្សរាធិបតី ព្រះ​បរមកោដ្ឋ (ព្រះអង្គ​ដួង) ដែល​ទ្រង់​និពន្ធ​ចប់​ស្រេច​នៅ​ថ្ងៃ​សៅរ៍ ៨​រោច ខែ​មាឃ ឆ្នាំ​រកា … Continue reading

Posted in វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Leave a comment

ស្វែងយល់​ពាក្យ «ស្រី»

ស្រី (ន.) ពាក្យ​សម្រាប់​ប្រើ​ជា​សាធារណៈ ឃ្លាត​មក​ពី​ពាក្យ​សំស្រ្កឹត​ថា ស្ត្រី គឺ​មនុស្ស​ជាតិ​ដែល​មាន​ភេទ​ទីទៃ​ពី​ប្រុស (បុរិសៈ ឬ បុរស) ទីទៃ​ពី​ខ្ទើយ (បណ្ឌក) ត្រូវ​ប្រើ​ឲ្យ​ស្រប​គូ​គ្នា​ថា ស្រី-ប្រុស ឬ ប្រុស-ស្រី កុំ​ប្រើ​ថា ស្ត្រី-ប្រុស ឬ បុរស-ស្រី ឡើយ ត្រូវ​ប្រើ​ថា បុរស-ស្ត្រី ឬ ស្ត្រី-បុរស ទើប​ស្រប​គ្នា: ប្រុស​ស្រី​ជា​ប្តី​ប្រពន្ធ បុរស​ស្ត្រី​ជា​ស្វាមី​ភរិយា (ប្រើ​ពាក្យ​ស្រប​គ្នា​យ៉ាង​នេះ​ទើប​សម) ។ ពាក្យ​កាព្យ​ថា ៖ ស្រី​ប្រុស​ទាំង​ទ្វី ជា​គូ​មាន​ពី បុរាណ​ព្រេង​នាយ ស្រី​ជា​ប្រពន្ធ ប្រុស​ទោះ​សម្ទាយ បណ្ឌិត​ទាំងឡាយ ឲ្យ​ឈ្មោះ​ថា​ប្តី ។ ស្ត្រី​និង​បុរស ក្នុង​លោក​ទាំងអស់ ភរិយា​ស្វាមី គឺ​ប្តី​ប្រពន្ធ … Continue reading

Posted in វាក្យសព្ទខ្មែរ, អក្សរសាស្ត្រ | Leave a comment