Category Archives: អរិយធម៌​ខ្មែរ

ការ​ប្រែប្រួល​របៀបរបបរស់នៅ និង​ទម្លាប់​នៃ​ការ​ចែករំលែក​របស់​ប្រជាជនខ្មែរ

Originally posted on សមាគម​និសិ្សត​ខ្មែរ​ប្រចាំ​រដ្ឋ​ឃ្វីនស្លែន:
ដោយ ចៅ ស៊ិញ​ | ជាទូទៅ សៀវភៅ ក្រាំង​គម្ពីរ​​ប្រវត្តិសាស្ត្រ ​គឺ​ភាគច្រើន​បំផុត​និយាយរៀបរាប់តែ​​​អំពី​រជ្ជកាល​នៃ​មហាក្សត្រ​សោយរាជ្យ ព្រឹត្តិការណ៍​នានា​កើត​ឡើង​ក្នុង​គ្រួសារ​រាជវង្ស ការ​កសាងប្រាសាទ ​សំណង់​សាសនា និង​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង?។ អត្ថបទ​ទាំងនោះ ខ្វះ​ព័ត៌មាន និយាយ​តិចតួច ឬ​មិន​បាន​យ​ក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​ពណ៌នា​អំពី​កម្រិត​ជីវភាព និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​សាមញ្ញ ជា​អ្នក​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ទាំងនោះ​ផង​ទេ?។ អត្ថបទ​ខាងក្រោម​នេះ អាច​ជា​ការ​ព្យាយាម​បំពេញ​ចន្លោះ​ប្រហោង​ផ្នែក​ចំណេះ​ដឹង​នេះ និង​សាកល្បង​រៀបរាប់​អំពី​របៀបរបប​រស់​នៅ​របស់​ប្រជាជន​ខ្មែរ និង​ការ​ចែក​រំលែក​ជួយ​ទុក្ខ​ធុរៈ​គ្នា​ក្នុង​សហគមន៍ ក្នុង​អតីតកាល​និង​បច្ចុប្បន្ន ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ចេះចាំ​ស្ដួចស្ដើង និង​បទពិសោធន៍រស់​នៅ​​ផ្ទាល់​ខ្លួន​របស់​អ្នកនិពន្ធ​ប៉ុណ្ណោះ ហើយ​ការ​សន្និដ្ឋាន​នានា​គឺ​ជា​មតិ​អត្តនោម័តិ ដោយ​ពុំ​បាន​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​ឬ​អង្កេត​បែប​វិទ្យាសាស្ត្រ​ឡើយ?។ ប្រទេស​កម្ពុជា​មាន​ប្រវត្តិ​តាម​ការ​កត់ត្រា​ជាង ២០០០​ឆ្នាំ មកហើយ ដែល​នៅ​ដំណាក់កាល​ខ្លះ មាន​ឥទ្ធិពល​គ្រប់គ្រង​លើ​ទឹកដី​មួយ​ផ្នែកធំ​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល?។ ប្រជាជន​ដែល​រស់​នៅ​លើ​ទឹកដី​មួយ​នេះ ភាគច្រើន​ជា​ជនជាតិខ្មែរ ជនជាតិ​ស្ថិតក្នុង​អំបូរ​ខ្មែរមន និង​ជនជាតិ​ចំណូលស្រុក​មួយ​ចំនួន​តូច?។ ស្រូវ…

Posted in អរិយធម៌​ខ្មែរ | Leave a comment

ហូបបាយស្រូវខ្ចីមានប្រយោជន៍ឬទេ?

Originally posted on សមាគម​និសិ្សត​ខ្មែរ​ប្រចាំ​រដ្ឋ​ឃ្វីនស្លែន:
ដោយ ចៅ ស៊ិញ | លោកអ្នកអាន​ត្រូវហើយ មិនច្រឡំ​ទេ «ស្រូវខ្ចី» មិន​មែន «ស្រូវថ្មី» ទេ ។ ជាទូទៅ ស្រូវ​ទុំ​អាច​ប្រមូលផល​បាន​នៅចន្លោះ​ពី ៣០ ទៅ ៣៥ ថ្ងៃ បន្ទាប់​ពី​ចេញ​ផ្កា?។ ការ​ប្រមូលផល​នៅ​ចន្លោះ​ពេល​នេះ​នឹង​ទទួល​បាន​ផល​ក្នុង​បរិមាណ​ច្រើន បាត់បង់​តិច និងទទួល​បាន​គុណភាព​បាយ​អង្ករ​ស​ដែល​គេ​និយម​ជាទូទៅ?។ ប្រសិនបើ​ប្រមូលផល​មុន​ ឬ​ក្រោយ​រយៈពេល​​នេះ នឹង​ទទួល​បាន​ផល​តិច​ជាង ដែល​បណ្ដាល​មក​ពី​ស្រូវ​មិន​ទាន់​ដាក់​គ្រាប់​ពេលលេញ​ល្អ និង ​ស្រូវ​ទុំញោស​នាំឲ្យ​បាត់បង់​ច្រើន​នៅ​ពេល​ច្រូតកាត់ ហើយ​អង្ករ​បាក់ច្រើន​នៅ​ពេល​កិន?។ ប្រជាជន​នៅ​ទ្វីប​អាស៊ី មាន​ទម្លាប់​ច្រូត​ស្រូវ​ខ្ចី​ឬ​ស្រូវ​មិន​ទាន់ទុំ​ដែរ ប៉ុន្តែ​មិន​មែន​ដើម្បី​យក​មក​ដាំ​បាយបរិភោគ​ទេ គឺ​យក​មក​ធ្វើ​លាជ ដាល់​អំបុក ​ធ្វើ​ជា​បង្អែម ឬចំណី​ចំណុក​ផ្សេងៗ?។ ចុះ​បើ​យើង​យក​អង្ករ​ស្រូវ​ខ្ចី​មកដាំ​បាយ​​បរិភោគ​យ៉ាង​ម៉េច​ដែរ?? មាន​ប្រយោជន៍​ឬ​ទេ?? ក្នុង​ពេល​កំពុង​ដាក់គ្រាប់​បន្ទាប់​ពី​ចេញ​ផ្កា…

Posted in អរិយធម៌​ខ្មែរ | Leave a comment

សួស្ដីឆ្នាំថ្មី ឆ្នាំជូត ព.ស ២៥៦៤ គ.ស ២០២០

Image | Posted on by | Leave a comment

បុណ្យ​​ចូល​​ឆ្នាំ​​ថ្មី​​ប្រពៃណី​​ខ្មែរ (ផ្សាយឡើងវិញ)

Originally posted on Chouk Khmer:
ប្រទេស​ខ្មែរ​យើង​ពី​ដើម​គឺ​ចាប់​ពី​ត្រឹម​សម័យ​នគរធំ​ឡើង​ទៅ​ (មុន​សម័យ​ក្រុង​នគរធំ) ជនជាតិ​ខ្មែរ​យើង​និយម​ប្រើ ​ចន្ទគតិ​ ជា​សំខាន់ ទើប​កំណត់​លេខ​រៀង​យក​ខែ​មិគសិរ ជា​ខែ​ទី​១​នៃ​ការ​ចូល​ឆ្នាំថ្មី រីឯ​ខែ​កត្តិក​ ជា​ខែ​១២​នៃ​ការ​បញ្ចប់​ឆ្នាំ ។ ​ការ​ចូល​ឆ្នាំ​ខែ​មិគសិរ​នេះ​ក៏​មាន​ចែង​សេចក្ដី​កត់​ហេតុ​របស់​ អ្នកប្រាជ្ញ​ចិន​ម្នាក់​ឈ្មោះ​ ជីវ តាក្វាន់ ដែល​បាន​មក​ស្រុក​ខ្មែរ​នា​គ្រិស្ត​សករាជ​១២៩៥​នោះ​ដែរ ។ លុះ​ក្រោយ​មក ប្រហែល​ពី​ពេល​ក្រោយ​ដែល​ចាប់​ផ្ដើម​ប្រើ​ចុល្លសករាជ​មក​ ទើប​ខ្មែរ​យើង​និយម​ប្រើ​ សុរិយគតិ​ ជា​សំខាន់​វិញ​ ហើយ​បាន​កំណត់​ចូល​ឆ្នាំ​នៅ​ខែ​ចេត្រ​ ជាដើម​ឆ្នាំ​ជាប់​រហូត​មក​តាម​កំណត់​ព្រះអាទិត្យ​ចរ​ចូល​កាន់​មេសា​រាសី ក្នុង​រដូវ​ក្ដៅ ជា​រៀង​រាល់​ឆ្នាំ​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​រមែង​ចំ​នឹង​ថ្ងៃ​ទី​១៣​ ខែមេសា​ជា​រៀង​រាល់​ឆ្នាំ ក៏​ប៉ុន្តែ​យូរៗ​ម្ដង​ប៉ះ​ចំ​ថ្ងៃ​ទី​១៤ ខែ​មេសា​ដែរ ។​មហាសង្ក្រាន្ត​ដែល​ប្រើ​គន់គូរ​តាម​សុរិយគតិ មាន​ឈ្មោះ​ថា​ សាមញ្ញ​សង្ក្រាន្ត​ គឺ​ព្រះ​អាទិត្យ​ដើរ​ចំ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត ។…

Posted in អរិយធម៌​ខ្មែរ | Leave a comment

ភូមិ​កំពង់ឃ្លាំង

កំពង់ឃ្លាំង​គឺ​ជា​ភូមិឋាន​ធម្មជាតិ​ដ៏​ធំ​មួយ ដែល​នៅ​ជាប់​តំបន់​បឹងទន្លេសាប គ្រប​ដណ្ដប់​ទៅ​ដោយ​ផ្ទៃទឹក ដែលមាន​ចម្ងាយ​ប្រហែល​ជា ៥០​គីឡូម៉ែត្រ​ ពីក្រុង​សៀមរាប ប្រទេស​កម្ពុជា ។ ភូមិ​បណ្ដែត​ទឹក​មួយ​នេះ មិន​ត្រឹមតែ​ជា​តំបន់​នេសាទ​ដ៏​សំខាន់​នោះ​ទេ ថែម​ទាំង​ជា​សមាគមន៍​ទេសចរណ៍​មួយ ដែល​មាន​សម្រស់​ស្រស់​ស្អាត និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​ផង​ដែរ ជា​ពិសេស​នៅ​រដូវវស្សា ។ បើ​គេ​ក្រឡែក​មើល​ផ្ទះ​របស់​ប្រជាជន​នៅ​តំបន់​នោះ​វិញ គឺ​មាន ២​សណ្ឋាន ៖ ផ្ទះ​សង់​ខ្ពស់ៗ​នៅ​ក្នុង​ភូមិ ដើម្បី​ការពារ​ការ​កើន​ឡើង​នៃ​ទឹក​បឹង​ទន្លេសាប និង​ផ្ទះ​បណ្ដែត​ទឹក​ស្ថិត​នៅ​តាម​បណ្ដោយ​មាត់​ទន្លេ ។ ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​ភាគ​ច្រើន គឺ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​រយៈ​ការនេសាទ និង​ធ្វើ​ស្រែ​ចម្ការ ។ សម្រាប់​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​មាន​បំណង​ចង់​ទៅ​ទស្សនា​សមាគមន៍​ទេសចរណ៍​មួយ​នេះ អាច​រីករាយ​ជាមួយ​ការ​ជិះ​កាណូត ទៅ​ទស្សនា​បឹង​ទន្លេសាប ឬ​ជិះ​ទូកចែវ​តូចៗ​ទស្សនា​ទេសភាព​នៅ​ក្នុង​ព្រៃ​លិច​ទឹក រួមទាំង​អាច​ដើរ​កម្សាន្ត​នៅ​ក្នុង​ភូមិ​ដើម្បី​មើល​ពី​ជីវភាព​ការ​រស់​នៅ​របស់​ប្រជាជន​បាន​ថែម​ទៀត​ផង ។ ប្រភពៈ ទំព័រ​ហ្វេសប៊ុក Angkor Aurora https://bit.ly/2Q3QWLc

Posted in កំសាន្ត, អរិយធម៌​ខ្មែរ | Leave a comment

អធិប្បាយសុភាសិត «កកក៏បាយ មេម៉ាយក៏ស្រី»

សុភាសិត​នេះ​ពោល​បន្ទន់ គំនិត​អ្នក​ចង់​បាន​ប្រពន្ធ ឲ្យ​ទន់​ឲ្យទោរ​ចិត្ត​គំនិត ។ ថា​ធម្មតា​ស្រី​ជា​ភរិយា ទុក​ជា​មេម៉ាយ​ក៏​ល្អ​ពិត បើ​ជា​ក្រមុំ​អស់​ពី​ចិត្ត គំនិត​មិន​បាន​ក៏​មិន​ស្រួល ។ ប្រុសៗ​កំលោះ​មាន​កម្លាំង នៅ​តាំង​ក្នុង​វ័យ​ក្មេង​ស្រួល​បួល បើ​បាន​មេម៉ាយ​យ៉ាង​ទំនួល ក៏​គួរ​ទទួល​ជា​ភរិយា ។ ដូច​អ្នក​ត្រូវការ​ដោយ​ភោជន សម្រន់​សេចក្ដី​ឃ្លាន​វេទនា បើ​បាន​បាយ​កក​ក៏​ល្អ​ជា ព្រោះ​ជា​ភោជន​ដូច​គ្នា​ដែរ ៕ អធិប្បាយ​សុភាសិត ដោយ ឃុន​ឧត្ដម​ប្រីជា ចាប ពិន កកក៏បាយ មេម៉ាយក៏ស្រី អធិប្បាយដោយ លី ថៃលី

Posted in ឃ្លាំង​គំនិត, អក្សរសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment

ពាក្យសម្បថរបស់ព្រះមហាក្សត្រខ្មែរនៅសិលាចារឹកប្រាសាទភិមានអាកាស

ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយា​វរ្ម័នទី១ ដែលជា​សម័យកាល​មួយ​ដែល​ប្រទេស​កម្ពុជាមាន​ភាព​រំជើប​រំជួល​ដោយ​មាន​ការ​បះបោរ​ពី​សំណាក់​ប្រជាជន​នៅ​ខេត្ត​បាត់ដំបង និង​មន​ខ្មែរ​នៅ​ក្នុង​ខេត្ត​លពបុរី តម្រូវ​ឲ្យ​មាន​ការ​ស្បថស្បែរ​ពី​សមាជិក​គ្រប់​ជាន់ថ្នាក់​ក្នុង​រាជរដ្ឋាភិបាល​របស់​ទ្រង់ ។ ដោយ​សារ​តែ​ខ្លឹមសារ​ដែល​ព្រះអង្គ​បាន​បន្សល់ទុក​លើ​ផ្ទាំង​សិលាចារឹក (k.292-ka 501) ទើប​ធ្វើ​ឲ្យ​ដឹង​អំពី​សារសំខាន់​នៃ​ពាក្យ​សម្បថនា​ស.ត​ទី១១ ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖ «នៅ​មហាសករាជ​៩៣៣. ៩​កើត ខែភទ្របទ ថ្ងៃអាទិត្យ នេះ​គឺជា​ពាក្យសម្បថ​យើង​ទាំង​អស់​គ្នា ដែល​នៅ​ជា​ភាគ​តម្រួច (ឯក, ទោ, ត្រីណិ និង​ចត្វាវិ) វេលា​សម្បថ​នេះ​យើង​សូម​កាត់​ដៃថ្វាយ​ជីវិតដោយ​ភក្តីភាព​ដ៏​បរិសុទ្ធ​របស់​យើង​ចំពោះ​ព្រះបាទ​សម្តេចព្រះ​ស្រីសូរ្យវរ្ម័ន យើង​សូម​ធ្វើ​សម្បថ​នៅ​ចំពោះ​មុខ​ព្រះអគ្គី (ព្រះ​ភ្លើង) ព្រះ​រតនវត្ថុ និង​ព្រាហ្មណាចារ្យ​ទាំងអស់ ។ យើង​មិន​គោរព​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ត្រិយ​ណា​ដទៃ​ទៀត​ក្រៅពី​ព្រះអង្គ​ឡើយ ។ យើង​មិន​ក្លាយ​ទៅ​ជា​ខ្មាំង​សត្រូវ​ចំពោះ​ព្រះអង្គ​ឡើយ ។ «អំពើ​ទាំងឡាយ​ណា​ដែល​កើត​ចេញពី​សេចក្តី​កតញ្ញូ​ភក្តី​ចំពោះ​ព្រះបាទ​ស្រីសូរ្យវម៌ទេព​នោះ​យើង​គប្បី​ខិតខំ​ធ្វើ ។ បើសិនជា​ពេល​មាន​ចម្បាំង​យើង​ខិតខំ​ច្បាំង​យ៉ាង​មោះមុត​ឲ្យ​អស់​ពី​សន្តាន​ចិត្ត​យើង​មិន​គិត​ស្ងួន (សំចៃ) នូវ​ជីវិត​យើង​ដោយ​ភក្តីភាព​របស់​យើង​ចំពោះ​ព្រះអង្គ​ឥត​រត់​គេចវេស​ពី​សង្គ្រាម​ចម្បាំង​ឡើយ​ទោះបី​ពេល​ឥត​មាន​ចម្បាំង ។ បើសិនជា​យើង​ស្លាប់​ដោយ​សារ​ជំងឺ​ប្រចាំ​ខ្លួនយើង​នឹង​សូម​ឲ្យ​ការ​ទទួល​ផល​ល្អ​នៃ​ភាព​ស្មោះត្រង់​ចំពោះ​ព្រះមហាក្សត្រិយ៍​កើត​មាន​ដល់​យើង ។ បើ​សិនជា​យើង​អាច​បម្រើ​រាជការ​រហូត​ដល់​អស់​ជីវិត​នុះ​យើង​ស្លាប់​ដោយ​ប្រការ​ណាៗ​មួយ​គួរ​យើង​ស្លាប់​យ៉ាង​នេះ​ដោយ​ភក្តីភាព ។ «ប្រសិន​បើ​ក្នុង​រាជការ​នៃ​ព្រះ​ស្រីសូរ្យវម៌ទេព​ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​មក​ប្រើ​យើង​ឲ្យ​ទៅ​ទី​ដ៏​ឆ្ងាយព្រោះ​ទ្រង់​ត្រូវការ​ព័ត៌មាន​ផ្សេងៗ​នោះ​យើង​នឹង​ខិតខំ​ស្វែងរក​ថ្វាយ​ឲ្យ​ដឹង​អស់​ហេតុការណ៍​ពិតៗ​ឲ្យ​បាន​ក្បោះក្បាយ​តាម​គន្លង​ពាក្យ​សម្បថ​នៃ​យើង​គ្រប់ៗ​ប្រាណ ។ «បើសិនជា​យើង​មិន​បាន​គោរព​តាម​ព្រះ​រាជបញ្ជា​ពាក្យ​សម្បថ​នេះ​ទេ​យើង​សូម​ឲ្យ​ព្រះមហា​ក្សត្រិយ​ដែល​សោយរាជ្យ​ក្នុង​ថ្ងៃ​អនាគត​ដាក់​ទណ្ឌកម្ម​ដល់​យើងខ្ញុំ​កុំ​ឲ្យ​ខ្វះ​ប្រការ​ណាមួយ​ឡើយ ។ «បើសិនជា​យើង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ខុស​អំពី​ពាក្យ​សម្បថ​នេះ​សូម​ឲ្យ​យើង​ទៅ​កើត​នៅ​ឋាននរក​៣២​ជាន់​រហូត​ដល់​អស់​ព្រះអាទិត្យ និង​ព្រះចន្ទ ។ «បើសិនជា​យើង​ទាំងអស់​គ្នា​គោរព​តាម​ព្រះរាជ​បញ្ជា​ដោយ​បរិសុទ្ធ​តាម​ពាក្យ​សម្បថ​នេះ​សូម​ឲ្យ​ព្រះមហាក្សត្រិយ​ចេញ​ព្រះរាជ​បញ្ជា​ដើម្បី​ឲ្យ​ទូលបង្គំ​បាន​នៅ​ថែរក្សា​ការ​កសាង​បុណ្យ​បារមី​ព្រះអង្គ​នៅ​ក្នុង​ព្រះ​នគរ​យើង និង​សូម​សម្បត្តិ​ទាំងពួង​ចូរ​មាន​ដល់​គ្រួសារ​យើង​ដោយ​សេចក្តីសុខ ។ ស្វាមី​ភក្តី​របស់​យើង​ចំពោះ​ព្រះ​ស្រីសូរ្យវម៌ទេព​ដែល​ព្រះអង្គ​ទ្រង់​បាន​គ្រង​រាជ​ពេញ​លក្ខណៈ​តាំង​ពី​មហាសករាជ​៩២៤ (ត្រូវ​នឹង​ឆ្នាំ​១០០២ … Continue reading

Posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment

បច្ចុប្បន្នពាក្យម្ដាយបង្កើតអាចមានន័យផ្សេង

តាំងពី​ដើម​រៀងមក មនុស្ស​យើង​បន្ត​ពូជពង្សវង្សត្រកូល​តាម​រយៈ​ការ​បង្កកំណើត​នៅ​ក្នុង​ផ្ទៃរបស់​មនុស្ស​ស្រី ហើយ​មនុស្ស​ស្រី​ដែល​ពរពោះ​ រួមទាំង​ដៃគូ​រួម​សង្វាស គឺ​ជាអ្នកជាប់​សាច់ឈាម​របស់​ទារក (ជាឪពុកម្ដាយជីវសាស្ត្រ “Biological parents”) ។ ខ្មែរ​យើង​ហៅ​ឪពុកម្ដាយ​នេះ​ថា ជាឪពុកបង្កើត និង​ម្ដាយ​បង្កើត ហើយ​អ្នក​ដែល​ជាប់សាច់ឈាម​​ខាងឪពុក​និង​ម្ដាយ​ដទៃ​ទៀត​ក៏​ហៅថា​បង្កើតដែរ ។ ខាងក្រោម​នេះ​ជាការពន្យល់​ដែល​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ ៖ បង្កើត (គុ.) ដែល​កើត​ពី​ខ្លួន ឧ. កូន​បង្កើត ។ ដែល​កើត​ពី​ផ្ទៃ​ជាមួយ​គ្នា ឬ​ដែល​កើត​ពី​ពូជវង្ស​ជាមួយ​គ្នា ឧ. បង​បង្កើត, ម្ដាយ​មីង​បង្កើត…។ បច្ចុប្បន្ន វិទ្យាសាស្ត្រ​មានការ​រីកចម្រើន ដែលក្នុង​នោះ​​ការបង្កកំណើត​អាច​ធ្វើ​បាន​នៅ​ក្រៅផ្ទៃរបស់​ម្ដាយ ហៅថា ការបង្កកំណើត​នៅ​មន្ទីរពិសោធន៍ ឬ​ក្នុង​កែវ (IVF-In vitro fertilisation) ជា​ការបង្កកំណើត​ដែល​ស៊ុតឬកាម៉ែតញី និង​មេជីវិតឈ្មោល​ជួបគ្នា​បង្កកំណើត​នៅ​ក្រៅខ្លួន​មនុស្ស ហើយ​ស៊ុត​ដែល​បាន​បង្កកំណើត​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន​របស់​ម្ដាយឬ​ស្ត្រី​ផ្សេង​ដើម្បី​ឲ្យ​មាន​ផ្ទៃពោះ ។  គូស្វាមី​ដែល​ពិបាក​ក្នុងការ​មាន​កូន​តែង​តែប្រើវិធី IVF នេះ ដោយ​ពរពោះ​ដោយ​ខ្លួនឯង … Continue reading

Posted in កំសាន្ត, ឃ្លាំង​គំនិត, ឈូកមតិ, អរិយធម៌​ខ្មែរ | Leave a comment

សមាគមនិស្សិតខ្មែរនៅរដ្ឋឃ្វីនស្លែនត្រូវបានសម្ពោធឲ្យដំណើរការជាផ្លូវការ

សមាគមនិស្សិតខ្មែរប្រចាំរដ្ឋឃ្វីនស្លែន (Cambodian Students Association in Queensland) ហៅកាត់ថា CamSAQ ត្រូវ​បានរៀបចំពិធីសម្ពោធ​ដំណើរការ​ជាផ្លូវការ​កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅក្រុងប៊្រីសបែន រដ្ឋឃ្វីនស្លែន ប្រទេសអូស្ត្រាលី ។ នេះ​គឺជាលើកទី១​ហើយ​ដែល​និស្សិតខ្មែរ​កំពុងសិក្សា​នៅ​តាមបណ្ដា​សកលវិទ្យាល័យ​នានា​ក្នុង​រដ្ឋឃ្វីនស្លែន មាន​សមាគមនិស្សិត​ជា​ផ្លូវការ ។ ​សមាគមនិស្សិត​ខ្មែរ​ត្រូវ​បាន​បង្កើន​ឡើង​នៅ​រដ្ឋ​ញូវសាវវេល រដ្ឋវ៉ិចតូរីយ៉ា និង​រដ្ឋ​អូស្ត្រាលី​ខាងត្បូង តាំង​ពីយូរឆ្នាំ​កន្លង​មក​ហើយ ។ CamSAQ ជាអង្គការ​សមាគម​ក្រៅរដ្ឋាភិបាល គ្មាន​និន្នាការ​នយោបាយ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើងចាប់​ពី​ដើម​ឆ្នាំ​២០១៩​នេះ​ដោយ​និស្សិត​មួយ​ក្រុម​មាន​គ្នា ៦នាក់ កំពុង​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ឃ្វីនស្លែន (UQ) និង​សាកលវិទ្យាល័យ​ហ្គ្រីហ្វីត (Griffith) ។ កិច្ចការ​ចម្បងនៅ​ក្នុង​ដំណាក់កាល​ដំបូង​គឺការ​រៀបចំ​សេចក្ដីព្រាង​លក្ខខន្តិកៈ ការ​រៀបចំ​និមិត្តសញ្ញា និងការ​​ស្វែងយល់​ពីការចុះបញ្ជី​និង​ប្រតិបត្តិការ​របស់​អង្គការ​សមាគម​ក្រៅ​រដ្ឋភិបាល​នៅ​ក្នុង​រដ្ឋ​ឃ្វីនស្លែន ។ ខ្ញុំ​មាន​ការ​រំភើប​រីករាយ​និង​មាន​មោទនភាព​​ដែល​បាន​ចូលរួម​ចំណែក​​នៅ​ក្នុង​ការ​បង្កបង្កើត​នេះ ។ គោលបំណងចម្បងរបស់ CamSAQ ​គឺ៖ (១) ជំរុញ​លើកស្ទួយ​មិត្តភាព និងសាមគ្គីភាព, (២) … Continue reading

Posted in ឈូកមតិ, អរិយធម៌​ខ្មែរ | Leave a comment

អត្ថប្រយោជន៍​នៃ​ដំណាំ​ស្រូវ

  ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​១២ អត្ថប្រយោជន៍​នៃ​ដំណាំ​ស្រូវ ទី ចាន់ណា, ចាន់ ផលលឿន និង ហាក់ សុជាតា សេចក្តី​ផ្តើម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្រូវ​ត្រូវ​បាន​គេ​ចាត់ទុកជា​ដំណាំ​សំខាន់ ជា​អាហារ​ចាំបាច់ និង​ជា​ប្រភព​ផ្តល់​ថាមពល​សម្រាប់​ទ្រទ្រង់​ជីវិត ។ ប្រជា​ពលរ​ដ្ឋែ​ខ្មែរ​តែង​ចាត់​ទុក​ថា ស្រូវ​ជា​ព្រះ​មេ ព្រោះ​ស្រូវ​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដូច្នេះ​ហើយ​បាន​ជា​បុព្វបុរស​ខ្មែរ​តែងតែ​ទូន្មាន​ប្រៀនប្រដៅ កុំឲ្យ​ជាន់​លើ​អង្ករ ឬ​ខ្ជះខ្ជាយ ទោះបី​មួយ​គ្រាប់​ក្តី ។ ជា​ភស្តុតាង​នៅ​ក្នុង​ប្រាង្គ​ប្រាសាទ​បន្ទាយស្រី យើង​ឃើញ​មាន​រូប​ព្រះ​ឥសូរ​កាន់​កួរស្រូវ ដែល​ជា​និមិត្តរូប​បញ្ជាក់​ថា ស្រូវ​គឺជា​ប្រភព​ផ្តល់​ជីវិត ។ តាម​រយៈ​ការ​ផ្តល់​ថាមពល ស្រូវ​មិន​ប្រើ​សម្រាប់​តែ​ការ​បរិភោគ​បាយ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ត្រូវ​ប្រជាពលរដ្ឋ​យើង​យក​មក​ច្នៃប្រឌិត និង​រៀបចំ​ចម្អិន​តាម​វិធីសាស្ត្រ​ផ្សេងៗ ជា​អាហារ​ប្រចាំ​ថ្ងៃ និង​ជា​បង្អែម​ជាដើម ៘ បាយ គឺជា​ប្រភព​ផ្ដល់​ថាមពល​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​យើង​គ្រប់​រូបៗ ដែល​ពុំ​អាច​ខ្វះ​បាន​ឡើយ … Continue reading

Posted in កសិកម្ម, អរិយធម៌​ខ្មែរ | Leave a comment