របរ​ចិញ្ចឹម​ជីវិត និង​ ឧបករណ៍

បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ

របរ​ចិញ្ចឹម​ជីវិត និង​ឧបករណ៍

 

57. រោងជាង​ជួសជុល​លោហៈ​នៅ​សារមន្ទីរជាតិ

56. របរ​ដាំ​ស្លឹកគ្រៃ​នៅ​អរិយក្សត្រ

55. កាំបិត​បន្ទោះ

54. របរ​ត្បាញ​កន្ទេល​នៅ​ឃុំ​កំពង់ពពិល

53. ឧបករណ៍​ឈូស​ឈើ

ជាទូទៅ យើង​តែង​ហៅ​ឧបករណ៍​សម្រាប់​ឈូស​ឈើ​ថា «ដែក​ឈូស» ។ ទោះបី​ជា​សព្វថ្ងៃ​មាន​ការ​ប្រើ​ម៉ាស៊ីន​ឈូស​កាន់​តែ​ច្រើន​ទៅៗ​ក៏​គង់​មាន​អ្នក​ដែល​នៅ​តែ​ប្រើ​ដែកឈូស​ដោយ​កម្លាំង​ដៃ​ដែរ ។ តាម​ពិត​ទៅ ពាក្យ​ថា «ដែកឈូស» សំដៅ​លើ​ផ្លែ​ដែក​ដែល​ធ្វើ​ឲ្យ​មុត​ឈើ​ប៉ុណ្ណោះ បើ​ចង់​និយាយ​ពី​ឧបករណ៍​ទាំង​មូល អ្នកស្រុក​ខ្លះ​ប្រើ​ពាក្យ​ថា «ស្នូក» ។ មាន​តែ​ឧបករណ៍​ឈូស​ឈើ​មួយ​បែប​ទេ​ដែល​គេ​មិន​ប្រើ​ពាក្យ​ស្នូក ដោយ​សារ​ទាំងមូល​នោះ​ធ្វើ​អំពី​ដែក ហើយ​គេ​ហៅ​ថា «ដែកឈូស​ស្លាប» ។ ……………….(អានបន្ត)

52. រោងជាង​ជួសជុល​វត្ថុ​បុរាណ​ធ្វើ​អំពី​ថ្ម

សារមន្ទីរជាតិ​នៅ​ក្រុង​ភ្នំពេញ​មាន​អាយុកាល​វែង​ឆ្ងាយ​មក​ហើយ​ដែរ រីឯ​កិត្តិនាម​ក៏​ល្បីល្បាញ​ខ្ចរខ្ចាយ​រហូត​ដល់​ក្រៅ​ប្រទេស​ទៀត​ផង ។ នេះ​មក​អំពី​វត្ថុ​ដែល​ដាក់​តាំង​ស្អេកស្កះ​នោះ សុទ្ធសឹង​ជា​វត្ថុ​សិល្បៈ​ខ្ពង់ខ្ពស់​ណាស់​ទៅ​ហើយ​ដែរ ស័ក្តិសម​នឹង​មរតក​ស្ថាបត្យកម្ម​នានា​ដែល​នៅ​ជុំវិញ​នោះ រាប់​តាំង​ពី​ព្រះបរមរាជវាំង​ឡើង​ទៅ ។ ……………….(អានបន្ត)

51. ឈឹប

…..​ឧបករណ៍​ដែល​ខ្ញុំ​យក​មក​បង្ហាញ​នេះ​មាន​រាង​ស្រដៀង​គ្នា​នឹង​ឈ្នក់​នោះ​ដែរ ហើយ​ហៅ​ថា «ឈឹប» (ឬ «ឆឹប») ហើយ​ដែល​ខ្ញុំ​ប្រទះ​ឃើញ​អ្នកស្រុក​នៅ​ជ្រោយប្រស់ ក្នុង​ខេត្ត​កោះកុង (រូបលេខ​១) ប្រើប្រាស់​សម្រាប់​នេសាទ​ត្រី​ទឹកប្រៃ ។ ឈឹប​ជា​ឧបករណ៍​សាមញ្ញ​មួយ​ដែល​ច្រើន​តែ​គ្រួសារ​អ្នក​ក្រីក្រ​ប្រើប្រាស់ ដោយសារ​គ្មាន​លទ្ធភាព​ទិញ​ទូក​នេសាទ ។ ឧបករណ៍​នេះ​ធ្វើ​ពី​ឫស្សី​ពីរ​ដើម​ចង​ខ្វែង​គ្នា​នៅ​ខាង​គល់ រីឯ​ខាង​ចុង​បើក​កន្ធែក​ដាច់​ពី​គ្នា តែ​មួយ​ដើមៗ​នោះ​ចង​ភ្ជាប់​ជា​មួយ​សំណាញ់​ក្រឡា​ល្អិត​………………….(អានបន្ត)

50. ក្អម​ឆ្នាំង នៅ​ភូមិ​ចន្លាតដៃ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ

…….​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​គឺ​ការ​ផលិត​ក្អម​ឆ្នាំង​របៀប​នេះ​កំពុង​តែ​ប្រឈម​មុខ​ទៅ​នឹង​ការ​បោះបង់​ចោល​បន្តិច​ម្ដងៗ ។ ត្បិត​ការ​ផលិត​គ្មាន​តុល្យភាព​ទៅ​នឹង​ប្រាក់​ចំណេញ ម្យ៉ាង​ទៀត​សព្វថ្ងៃ​អ្នកស្រុក​និយម​ប្រើ​ភាជន៍​នាំ​ចូល​ពី​បរទេស​ជំនួស​វិញ ។ ជាក់​ស្ដែង​អ្នកស្រុក​នៅ​ក្នុង​ភូមិ​ជន្លាតដៃ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ ក្រៅពី​ធ្វើ​ស្រែ​ចម្ការ មាន​របរ​មួយ​ផ្សេង​ទៀត​គឺ​ការ​ផលិត​ក្អម​ឆ្នាំង​លក់ ។ ភាគ​ច្រើន​គេ​ផលិត ពួច ឃ្លះ ក្អម ល្បួល (មាន​ចោះ​រន្ធ​នៅ​បាត​សម្រាប់​ចំហ៊ុយ​បាយ ឬ​នំត្រៀប) បំពង់​បង្ហុយផ្សែង ឆ្នាំង​កម្ដៅ​កូន​មាន់ ជាដើម ។ល។ …………….(អាន​បន្ត)

49. របរ​ដុត​កំបោរ​នៅ​ស្រុក​បន្ទាយមាស ខេត្ត​កំពត

…..​តែ​បើ​ជា​សំណង់​រឹងមាំ​ធំៗ​ជា​ប្រយោជន៍​សារធារណៈ ដូចជា ព្រះវិហារ ឬ​កុដិ​ខ្លះ គេ​ធ្វើ​ពី​ឥដ្ឋ​ដោយ​បូក​បាយអ​ដែល​មាន​កំបោរ​ជា​សារធាតុ​សំខាន់ ។ ដូច្នេះ​ហើយ​បាន​ជា​មាន​ពាក្យ​សម្រាប់​ហៅ​ជាង​ផ្ទះថ្ម ដែល​តាម​ពិត​ជា​ផ្ទះ​រៀប​ឥដ្ឋ​ថា «ជាង​កំបោរ» ដូច្នេះ​តែ​ម្ដង ។ មិន​ត្រឹម​តែ​ជា​សំណង់​សារធារណៈ​ទេ អភិជន​ខ្លះៗ​សង់​គេហដ្ឋាន​របស់​ខ្លួន​ធំ​ស្កឹមស្កៃ​ពី​ឥដ្ឋ​ដែល​យើង​ហៅ​ថា «ផ្ទះថ្ម» ដែរ ។ ….ដូច្នេះ​ពាក្យ​ថា «ផ្ទះថ្ម» នេះ គឺ​ផ្ទះ​ដែល​រៀប​ពី​ឥដ្ឋ និង​បូកពាស​ដោយ​កំបោរ​បាយអ ។ ………………..(អានបន្ត)

48. របរ​ធ្វើ​គង

នៅ​ប្រទេស​កម្ពុជា​នេះ​មិន​​អាច​គិត​ថា មាន​នរណា​​ពុំ​ស្គាល់​ឧបករណ៍​ភ្លេង​ហៅ​ថា «គង» ឡើយ ដ្បិត​ទៅ​ដល់​ច្រកល្ហក​ទីណា​ក៏​ប្រជាជន​ខ្មែរ​តែង​ត្រូវការ​ភ្លេង​ពិណពាទ្យ​ក្នុង​ពិធីបុណ្យ​នានា​ដែរ ។ ជា​ពិសេស​វត្ត​អារាម​នីមួយៗ​ច្រើន​តែ​មាន​គ្រឿង​ភ្លេង​របៀប​នេះ​មួយ​វង់ ឬ​លើស​ពី​នោះ​ផង​ក៏​មាន ។​………..​គួរ​ឲ្យ​បារម្ភ​ផង​នោះ​គឺ​នៅ​ត្រង់​ថា អ្នក​ចេះ​ធ្វើ​គង​មាន​ចំនួន​នៅ​ស្ដួច​ស្ដើង​ខ្លាំង​ពេក ។………………..(អានបន្ត)

47. ថ្នាំខ្មែរ

នៅ​ជំពូក​ទី​១ អត្ថបទ​លេខ ៤២ មាន​ការ​ចុះផ្សាយ​អំពី​បច្ចេកទេស​ធ្វើ​ថ្នាំ​ប្រភេទ​ខ្សោយ ហៅ​ថា «ថ្នាំ​កូតាប» រួច​មក​ហើយ ។ ឥឡូវ​យើង​ខ្ញុំ​សូម​លើក​យក​បច្ចេកទេស​ធ្វើ​ថ្នាំ​ប្រភេទ​ខ្លាំង ដែល​អ្នកស្រុក​និយម​ហៅ​ថា «ថ្នាំ​ខ្មែរ» មក​បង្ហាញ ។ ………………….(អានបន្ត)

46. ឧបករណ៍​ប្រើប្រាស់​ក្នុង​វត្ត

ជាទូទៅ​ឧបករណ៍​ប្រើប្រាស់​ធម្មតា​នៅ​តាម​វត្ត ក្រៅ​អំពី​ឧបករណ៍​ប្រើ​ក្នុង​ពិធី គ្មាន​អ្វី​ប្លែក​ពី​ឧបករណ៍​ដែល​ឃើញ​នៅ​តាម​​ផ្ទះ​សម្បែង​អ្នកស្រុក​ទេ ។ បើ​មាន​ប្លែក គឺ​ប្លែក​ខុស​ត្រង់​ទំហំ ដោយសារ​វត្ត​ជាទី​ប្រជុំ​នៃ​អ្នកស្រុក​ពេល​មាន​បុណ្យ​ទាន​ម្ដងៗ អ្វីៗ​ក៏​ធ្វើ​ឡើង​ទៅ​តាម​មនុស្ស​ចំនួន​ច្រើន ។ វត្ថុ​ដែល​មាន​ទំហំ​ពិសេស​របៀប​នេះ ពុំ​អាច​ទៅ​ទិញ​នៅ​តាម​ទីផ្សារ​បាន​ឡើយ ព្រោះ​គ្មាន​អ្នកណា​ត្រូវ​ការ​យក​មក​ប្រើប្រាស់​នៅ​តាម​ផ្ទះ ។ ………………..(អានបន្ត)

45. លាន់

ពាក្យ​ថា «លាន់» នេះ​ហាក់​ដូចជា​ឮ​ប្រើ​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល សម្រាប់​សំដៅ​លើ​ឧបករណ៍​ដាក់​យក​អន្ទង់ ។ ឧបករណ៍​នេះ​ធ្វើ​ពី​ឫស្សី​វែង​ឬ​ខ្លី ដែល​គេ​លុង​យក​ថ្នាំង​ក្នុង​អស់ លើក​លែង​តែ​ថ្នាំង​នៅ​បាត ។ រីឯ​ប្រវែង​វិញ អាច​វែង​ឬ​ខ្លី តែ​ជា​មធ្យម ឃើញ​មាន​ប្រវែង​ប្រមាណ ១,៥០​ម ។ រូបលេខ​១ បង្ហាញ​ពី​ភិនភាគ​លាន់​ទូទៅ ។ រូប​លេខ​២-៤ គឺ «ប្រើស» សម្រាប់​យក​ទៅ​ញាត់​បញ្ចូល​ឲ្យ​ស្មើ​មាត់​លាន់ សម្រាប់​ដាក់​នុយ​ទាក់ទាញ ជា​ច្រក​ឲ្យ​អន្ទង់​រុល​ខ្លួន​ចូល​ទៅ​ក្នុង​បំពង់​នោះ​ផង ។ ………………….(អានបន្ត)

44. ភឹង

……​ឧបករណ៍​ខ្លះ​មិន​ទាន់​បាត់បង់​ទាំងស្រុង​ទេ ក្នុង​នោះ​មាន​ដឹង​ប្រភេទ​ផ្សេងៗ និង​ភឹង​ជាដើម ។ នៅ​ទីនេះ ខ្ញុំ​លើក​យក​តែ​ភឹង​មក​បង្ហាញ ។ ភឹង​ជា​ប្រដាប់​ប្រដា​មួយ​ប្រភេទ​សម្រាប់​ជាងឈើ ដែល​ប្រើ​គូគ្នា​នឹង​ដឹង ។ ភឹង​មាន​ដង​ធ្វើ​ពី​ឈើ ឬ​ឫស្សី​ប្រវែង​ប្រហែល​មួយ​ហត្ថ ឬ​ខ្លះ​ខ្លី​ជាង​នេះ​ក៏​មាន​ តាម​តែ​ជាង​ត្រូវការ​ប្រើ ។………………….(អានបន្ត)

43. ស្ករ​ត្នោត

……..​គ្រាន់​តែ​រំលឹក​ផ្នែក​មួយ​នៃ​ប្រយោជន៍​ត្នោត គឺ​ការ​ធ្វើ​ស្ករ​ត្នោត ដោយ​មាន​រូបភាព​មួយ​ចំនួន​មក​បង្ហាញ ។ ទោះ​ជា​គេ​យក​ទឹក​ត្នោត​ដើម្បី​គ្រាន់​តែ​ទទួល​ទាន​ក្ដី ក៏​គេ​និយម​អប់បំពង់​ឫស្សី​នោះ​សិន ប្រសិនបើ​គេ​ចង់​ឲ្យ​ទឹក​ត្នោត​មាន​រសជាតិ​ឆ្ងាញ់ ។………………..(អានបន្ត)

42. ថ្នាំ​កូតាប

ក្រៅ​អំពី​ស្រែ ខេត្ត​កំពង់ចាម​ល្បីល្បាញ​ក្នុង​ដំណាំ​មាន​លក្ខណៈ​ជា​ចម្ការ ដែល​យើង​តែង​ប្រទះ​ឃើញ​នៅ​ដី​ទំនាប​ជាប់​ទន្លេ​ធំ និង​ទន្លេ​តូច​​ជាដើម ។ ដីល្បាប់​នៅ​តំបន់​នោះ​ជា​អំណោយផល​យ៉ាង​សំខាន់​ដល់​ដំណាំ​ថ្នាំជក់ ។ បើ​ចែក​ជា​ប្រភេទ​ធំៗ ថ្នាំជក់​នោះ​មាន​ពីរ​យ៉ាង ។ ម្យ៉ាង​ ថ្នាំ​ដែល​ហៅ​ថា «ថ្នាំខ្មែរ» ឬ «ថ្នាំខ្លាំង» ហើយ​ដែល​ប្រហែ​ជា​មាន​យូរយារ​មក​ហើយ ។…………..រីឯ​ឈ្មោះ​ជាទូទៅ​វិញ គឺ​គេ​តែង​តែ​ហៅ​ថា «ថ្នាំ​កូតាប» រហូត​ដល់​សព្វថ្ងៃ ។ ពាក្យ​ថា «កូតាប» នេះ ប្រហែល​ថា​តាម​ឈ្មោះ​បារី​ដាក់​កញ្ចប់​សម័យ​បារាំង ដែល​សរសេរ​ជា​ឡាតាំង​ថា Cotab ហើយ​ដែល​មាន​លក់​នៅ​ប្រទេស​កម្ពុជា ដូចជា​បារី​ដែល​សម័យ​នោះ​ចេញ​ពី​រោងចក្រ​ដាក់​កញ្ចប់​ស្រាប់ៗ ហើយ​ម៉ាក​ផ្សេងៗ​ទៀត​ដែរ ។ ថ្នាំ​កូតាប​នោះ បើ​ប្រៀបធៀប​នឹង​ថ្នាំ​ខ្មែរ គឺ​ពុំ​សូវ​ខ្លាំង​ណាស់​ណា​ទេ​​………………..(អានបន្ត)

41. គ្រុះ

…….​ហេតុ​នេះ​ហើយ​បាន​ជា​ភាជន៍​ធ្វើ​ពី​ឫស្សី​មួយ​សម្រាប់​ដង រែក និង​រក្សា​ទឹក​ហៅ​ថា «គ្រុះ» ពី​មុន​មក​មាន​ពាសពេញ​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា (រូបលេខ​២) ។ ភាជន៍​នោះ​រាងរៅ​ទូទៅ ទំហំ កម្ពស់​កំព​ប្រហាក់​ប្រហែល​គ្នា​នឹង​កញ្ជើ​ដែរ ប៉ុន្តែ​គេ​តែង​លាប​លន​ដោយ​ជ័រចុង និង​ជ័រទឹក​ជានិច្ច ដើម្បី​ដាក់​ទឹក​ទៅ ទឹក​នោះ​មិន​លេច​ចេញ​មក​ក្រៅ (គេ​តែង​និយាយ​ថា ដើម្បី «គត់​ទឹក» រូប​លេខ​៣) ។ …………………(អានបន្ត)

40. កុលាលភាជន៍​នៅ​តំបន់​ឦសាន

អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​កន្លែង​ផលិត​កុលាលភាជន៍​មួយ​ចំនួន​នៅ​តំបន់​ឦសាន​នៃ​ប្រទេស​កម្ពុជា ពោល​គឺ​ខេត្ត​ពីរ ខេត្ត​រតនគិរី និង​មណ្ឌលគិរី ។ ជា​លើក​ដំបូង​នេះ ខ្ញុំ​សូម​លើក​យក​តែ​ពី​កុលាលភាជន៍​នៅ​ខេត្ត​រតនគិរី​សិន​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​នេះ ខេត្ត​រតនគិរី​មាន​ភូមិ​បី​ដែល​ផលិត​របស់​ប្រើប្រាស់​ពី​ដី​ដុត ហើយ​របរ​នេះ​ពេញ​សកម្មភាព​ចាប់​ពី​ខែ​កុម្ភៈ ដល់​ឧសភា ។……………………..(អានបន្ត)

39. នំជាល

………​រីឯ «នំជាល» ដែល​ខ្ញុំ​យក​មក​និយាយ​នៅ​ទីនេះ ជា​ប្រភេទ​នំ​ដែល​គេ​ធ្វើ​នៅ​ក្នុង​ឱកាស​បុណ្យ​ធំ​ដុំ​អ្វី​មួយ ជាពិសេស​បុណ្យ​ភ្ជុំបិណ្ឌ ។​…..​មក​ពី​ដូច្នេះ​ហើយ​បាន​ជា​ហៅ​ថា​នំជាល ព្រោះ​ដែល​រក្សា​ទុក​រាប់​ខែ​នោះ ទុក​ដោយ​គ្មាន​វេចខ្ចប់​អ្វី​ជា​ពិសេស​ទេ គឺ​ទុក​ព្យួរ​ចោល​ក្នុង​ជាល​តែ​ម្ដង ។…………………(អានបន្ត)

38. នំលាជ

យើង​ស្គាល់​គ្រប់គ្នា​ហើយ​អ្វី​ដែល​ហៅ​ថា​លាជ ពោល​គឺ​គ្រាប់​ធញ្ញជាតិ ពិសេស​ស្រូវ​ដែល​គេ​យក​ទៅ​លីង​ឲ្យ​ផ្ទុះ ធ្វើ​ឲ្យ​គ្រាប់​អង្ករ​ក្នុង​នោះ​រីក​ចេញ​មក មើល​ទៅ​មាន​សណ្ឋាន​ជា​ផ្កា ។ …..​នៅ​ទី​នេះ​ខ្ញុំ​សូម​លើក​តែ​នំ​ម្យ៉ាង​ហៅ​ថា «នំលាជ» មក​បង្ហាញ ។ មើល​ទៅ​នំ​នេះ ប្រហែល​ជា​គេ​ស្គាល់​ទូទៅ​ពេញ​ប្រទេស​កម្ពុជា​ដែរ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ប្រហែល​ជា​ការ​និយម​ខ្លាំង​ពិសេស​លើស​គេ​នៅ​តំបន់​នេះ ឬ​តំបន់​នោះ ។…………………(អានបន្ត)

37. ត្នោត

នរណា​ក៏​ដឹង​ដែរ​ថា​ស្រុក​ខ្មែរ​នេះ​សម្បូណ៌​ទៅ​ដោយ​ដើម​ត្នោត​ណាស់ (ពាក្យ​រុក្ខជាតិ​ហៅ​ថា Borassus flabellifer) គ្រាន់​តែ​ខេត្ត​ខ្លះ​មាន​ច្រើន ខេត្ត​ខ្លះ​មាន​តិច ។ បើ​នៅ​តាម​ទីស្រែ​ខ្លះៗ​ផង ក្រឡេក​ភ្នែក​ទៅ​ភ្លាម ឃើញ​ថា ត្នោត​សម្បូណ៌​ជាង​មនុស្ស​ទៅ​ទៀត ។ ដូច្នេះ​ហើយ ខ្មែរ​ប្រហែល​ជា​ពូកែ​យក​ត្នោត​មក​ប្រើប្រាស់​ជាង​អ្នក​ជិត​ខាង​ខ្លួន​ទៅ​ទៀត ត្បិត​គ្មាន​ផ្នែក​ណា​មួយ​នៃ​ត្នោត​ដែល​ឥត​ប្រយោជន៍​ឡើយ ។ ប្រយោជន៍​នៃ​ដើម​ត្នោត​នោះ សូម្បី​តែ​ក្នុង​កំណាព្យ​កាព្យ​ឃ្លោង ឬ​ចម្រៀង​ចាប៉ី​អ្វីៗ​ជាដើម ក៏​រៀបរាប់​សព្វគ្រប់​ដែរ នេះ​ពុំ​គិត​ពី​ការ​សិក្សា​របស់​រុក្ខវិទូ​ផង ។…………………………….(អានបន្ត)

36. ផ្សារ​ក្រមួន​នៅ​កំពង់ភ្លុក

……..​ឯ​ខ្ញុំ​នៅ​ទីនេះ​វិញ សូម​និយាយ​តែ​ពី​ផ្សារ​ដែល​យើង​និយម​ហៅ​ថា «ផ្សារ​ក្រមួន» ដោយ​យក​ភូមិ​កំពង់ភ្លុក នៅ​មាត់​ទន្លេសាប (ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប) មក​បង្ហាញ​ជា​ឧទាហរណ៍ ។ ទិដ្ឋភាព​ដែល​នឹង​បង្ហាញ​នោះ​គឺ​នៅ​រដូវ​ប្រាំង ដោយសារ​នៅ​ពេល​នោះ​ហើយ​ដែល​ទឹក​ពុំ​លិច​ភូមិ (រូបលេខ​១) អាច​ឲ្យ​អ្នក​លក់​យក​ទំនិញ​បន្តិច​បន្តួច​មក​ផ្ដុំ​គ្នា​ផ្ទាល់​ដី​នៅ​ទី​ស្រឡះ​ណា​មួយ​បាន ។……………………….(អានបន្ត)

35. ដួន

ជា​ធម្មតា​ពាក្យ​ថា «ដួន» តែង​សំដៅ​ទៅ​លើ​វត្ថុ​គ្រប​ក្បាល​មួយ​ប្រភេទ​ដែល​ធ្វើ​ពី​ស្លឹក​រុក្ខជាតិ ហើយ​ដែល​គែម​ខាង​ក្រោម​ច្រើន​តែ​កន្ធែក​ឆ្ងាយ​មក​ក្រោម​បាំង​មុខ ចៀសវាង​កុំ​ឲ្យ​ត្រូវ​ថ្ងៃ​បាន ។ ដួន​ខុស​ពី​មួក​នៅ​ត្រង់​ថា គែម​មួក​អែប​ជុំវិញ​ក្បាល ហើយ​កៀប​ក្បាល​តិចៗ​ផង​ដើម្បី​កុំ​ឲ្យ​ធ្លាក់ រីឯ​ដួន​វិញ រាង​ទូទៅ​នោះ​ជា​ទម្រង់​សាជី​យក​មក​ពាក់​ជាប់​លើ​ក្បាល​បាន​ដោយ​មាន​ខ្សែ​ចង ។………………….(អានបន្ត)

34. ផ្ទះ​សំកាំង

……..​បើ​ពុំ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ប្រហែល​ជា​លំបាក​នឹង​ជឿ​ថា គេ​អាច​ធ្វើ​យ៉ាង​នេះ​បាន តែ​រូប​លេខ​១-២ ជជា​តឹកតាង​ច្បាស់​ថា​ផ្ទះ​ទំហំ​ប៉ុណ្ណេះ​អាច​នៅ​សំកាំង​លើ​រន្ទា​ដែក​ឆ្មារៗ​ដែល​មិន​គួរ​នឹង​ទល់ទ្រ​ផ្ទះ​នោះ​បាន ។ តែ​ទោះ​បី​ជា​យ៉ាងណា​ក៏​មិន​មែន​ទល់ទ្រ​រហូត​ដែរ ។ ការងារ​ដែល​គេ​ត្រូវ​ធ្វើ​បន្ទាន់ ជា​ដំបូង​គឺ​ចាក់​ដែក​រៀបចំ​សសរ​បេតុង​ទ្រ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ហៅ​ថា «ផ្ទះសំកាំង» ។…………………..(អានបន្ត)

33. ភាជន៍​ផ្សេងៗ

យើង​ដឹង​ហើយ​ថា​ភាជន៍​ជា​វត្ថុ​សំខាន់​ខ្លាំង​ណាស់ ដោយសារ​សម្រាប់​ដាក់​វត្ថុ​ច្រើន​បែប​ច្រើន​យ៉ាង ។ នៅទី​នេះ​ខ្ញុំ​ពុំ​និយាយ​ពី​ចានក្បាន​សម្រាប់​ដាក់​បាយ​សម្ល​ទទួល​ទាន​រាល់​ថ្ងៃ​ជា​ទៀងទាត់​នោះ​ឡើយ ។ ឯ​ពាក្យ​ថា «ដាក់» នោះ​សោត​ក៏​ពុំ​សំដៅ​ទៅ​គំនិត​ថា​រក្សា​អ្វី​មួយ​ទុក​ឲ្យ​បាន​យូរ ពុំ​ឲ្យ​ប៉ះ​ថ្ងៃ ឬ​សំណើម ឬ​សត្វ​ល្អិត​មក​បំផ្លាញ​ជា​ដើម​នោះ​ដែរ តែ​គោលបំណង​ធំ​នោះ គឺ​ដាក់​ជុំ​គ្នា​ឲ្យ​មាន​របៀប​កុំ​ឲ្យ​រាយប៉ាយ​វត្ថុ​នានា ហើយ​ម្យ៉ាង​ទៀត​គឺ​ឲ្យ​គាប់​ភ្នែក​ទៀត​ផង ។…………………..(អានបន្ត)

32. ស្រឡៃ

ស្រឡៃ​ដែល​ខ្ញុំ​និយាយ​នេះ ពុំ​ធំដុំ ឬ​ឆើតឆាយ​ដូច​ស្រឡៃ​ធ្វើ​អំពី​ឈើ​ខ្លឹម ជា​ឧករណ៍​ភ្លេង​វង់​ពិណពាទ្យ​ជាដើម ហើយ​ដែល​ស្គាល់​ជាទូទៅ​នោះ​ទេ ។ ខ្ញុំ​បាន​ឃើញ «ស្រឡៃ» យ៉ាង​សាមញ្ញ​បំផុត​នេះ​ម្ដង​ដែល​ជនជាតិ​កួយ​រស់​នៅ​ខេត្ត​ព្រះវិហារ​ផ្លុំ ។ ស្រឡៃ​នេះ​ធ្វើ​អំពី​ស្លឹក​ត្នោត ដែល​គេ​ចិត​បត់​ជា​ផ្នត់​ត្រួត​គ្នា ទំហំ​ប្រមាណ​តូច​ជាង​មេដៃ​បន្តិច ។…………(អានបន្ត)

31. ទៀន

បើ​សួរ​ថា គេ​ប្រើ​ទៀន​ដើម្បី​អ្វី ? នរណា​ក៏​ច្បាស់​ជា​ឆ្លើយ​ថា ដើម្បី​បាន​ពន្លឺ​ដែរ ត្បិត​នេះ​ជា​ការ​ពិត ។ តែ​ផុត​ពី​នោះ​ទៅ ជាតិសាសន៍​ច្រើន​ណាស់​នៅ​លើ​ដី​យើង​នេះ​ដែល​ប្រើ​ទៀន​ក្នុង​កិច្ច​ពិធី​នានា ។ បើ​និយាយ​តែ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ សូម​ជ្រាប​ថា ជា​ប្រពៃណី​រៀង​មក ជនជាតិ​ភាគ​តិច​ដែល​រស់​នៅ​តំបន់​ឦសាន ជា​ពិសេស​នៅ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី ពុំ​មាន​ប្រើ​ធូប​ឡើយ​នៅ​ក្នុង​ពិធី​អ្វី​ក៏​ដោយ ប៉ុន្តែ​តែង​ប្រើ​ទៀន​ដូច​ខ្មែរ​ដែរ ។ នេះ​សញ្ញា​ថា ទៀន​ជា​វត្ថុ​ចាំបាច់​ក្នុង​ពិធី ។………………..(អានបន្ត)

30. ដោក​ដាក់​ស្រូវ

……​ឧបករណ៍​នោះ​ជា​ជាល​ធំ​ម្យ៉ាងហៅ​ថា ដោក (រូប​លេខ​១-២) ដែល​ត្បាញ​ពី​ឫស្សី ។ ដោក​ច្រើន​ឃើញ​គេ​ធ្វើ​សម្រាប់​ប្រើប្រាស់ និង​ដាក់​លក់​នៅ​តំបន់​ទន្លេតូច (រូប​លេខ​៣-៤) ប៉ុន្តែ​អាច​មាន​នៅ​តំបន់​ផ្សេង​ទៀត​ដែរ ព្រោះ​ធ្លាប់​ឃើញ​មាន​នៅ​មង្គលបុរី​ជាដើម ។ ដើម្បី​ធ្វើ​ដោក គេ​ត្រូវ​យក​ឫស្សី​ណា​ដែល​ចាស់​ល្អ​ទើប​ប្រើ​បាន​យូរ ។……………..(អានបន្ត)

29. លុង​បោក​ស្រូវ

………​រីឯ​ឧបករណ៍​សម្រាប់​បោក​នោះ​ គេ​ហៅ​ថា «លុង» ដូច​មាន​បង្ហាញ​នៅ​រូប​លេខ​៣-៤​ស្រាប់ ។ ជញ្ជាំង​ដែល​យក​មក​ពាត់​នោះ​ជា​កន្ទេល​កញ្ចូត ។ គេ​ធ្វើ​ជញ្ជាំង​រៀវ​ហើយ​ញែក​ខ្ពស់​ទៅ​លើ​ដើម្បី​កុំ​ឲ្យ​គ្រាប់​ស្រូវ​ខ្ទាត​ចេញ​ផុត​នោះ​បាន គឺ​ថា​បោក​ហើយ គ្រាប់​តែង​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​ទី​នោះ​វិញ ។……………..(អានបន្ត)

28. រទេះ​បំបោល

….​បើ​គ្រាន់​តែ​សម្រាប់​ជិះ​កម្សាន្ត​បន្តិចបន្តួច ព្រម​ទាំង​បង្ហាញ​ថា​ម្ចាស់​នោះ​ជា​អ្នក​ធូរធារ គឺ​គេ​ច្រើន​ប្រើ​រទេះ​ម្យ៉ាង​ហៅថា រទេះ​សាឡី ។ បើ​រទេះ​នោះ​មាន​នាទី​សំខាន់​ក្នុង​ការ​ប្រណាំង​គ្នា​ផង គេ​ច្រើន​ហៅ​ថា រទេះ​ប្រណាំង ឬ​រទេះ​បំបោល ។…………….(អានបន្ត)

27. នំនាល

«នាល» នៅ​ទី​នេះ (សរសេរ​បាន​ច្រើន​យ៉ាង ដូចជា «នាលិ» ជាដើម) សំដៅ​ទៅ​លើ​ឧបករណ៍​ពុម្ព​សម្រាប់​ធ្វើ​នំ​ដែល​ថា​នំ​នាល​ដូច្នេះ ។ ក្នុង​រូប​លេខ​១ យើង​ឃើញ​មាន​នំ​នាល​ពីរ និង​នំ​អន្សម​ស្លឹក​ផ្អាវ ។ ពុម្ព​នោះ​គឺ​ត្រឡោក​ដែល​គេ​ចោះ​រន្ធ​មួយ​ចំនួន​នៅ​គូទ សម្រាប់​ចំហុយ​ម្សៅ​អង្ករ ។………………(អានបន្ត)

26. ឈ្នាង

….​ខ្ញុំ​សូម​លើក​យក​ឧបករណ៍​ឈ្នាង​ដែល​ខ្ញុំ​បាន​ឃើញ​លោកតា​ក្រីក្រ​ម្នាក់​នៅ​ភូមិ​មួយ​នៅ​តំបន់​ខាងជើង​ឧទ្យាន​អង្គរ ធ្វើ​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ផង និង​លក់​បន្តិច​បន្តួច​ផង គ្រាន់​បាន​កម្រៃ​ប្រាក់កាស​ខ្លះ (រូបលេខ​១) ។ វត្ថុ​ធាតុដើម​សុទ្ធសឹង​ជា​រុក្ខជាតិ​ដែល​មាន​នៅ​តំបន់​នោះ​ឯង ។ ឧបករណ៍​ធ្វើ​ឈ្នាង​នោះ​គ្មាន​អ្វី​ធំដុំ​ទេ ។ ក្រៅពី​ដែក​ដាប់​តូច​មួយ និង​អន្លូង​ឈើ​សម្រាប់​វាយ គឺ​មាន​តែ​ដង្កៀប​ឈើ​មួយ​ប៉ុណ្ណោះ (រូបលេខ​២) ។……………..(អានបន្ត)

25. ស្ពាន​ស្រាល

…​ពាក្យ​ថា «ស្ពាន​ស្រាល» ដែល​ខ្ញុំ​ប្រើ​នៅ​ទី​នេះ សំដៅ​ទៅ​លើ​ស្ពាន​ដែល​ធ្វើ​អំពី​រុក្ខជាតិ ដូចជា​ឈើ​និង​ឫស្សី​ជាដើម ។ បើ​យើង​ពិនិត្យ​ចម្លាក់​នៅ​ប្រាសាទ​បុរាណ យើង​ឃើញ​មាន​ស្ពាន​ប្រភេទ​ស្រាល​នេះ​មែន ។ ពាក្យ​ថា​ស្រាល​នេះ​សោត ក៏​ពុំ​មាន​ន័យ​ថា​ចម្លង​បាន​តែ​អ្វី​កំប៉ិកកំប៉ុក​ដែរ ព្រោះ​នៅ​រូប​លេខ​១ ដែល​ថត​មក​ពី​ប្រាសាទ​បាយ័ន្ត យើង​ឃើញ​មាន​ដំរី​ពីរ​ដើរ​ឆ្លង​ពី​លើ​នោះ ដោយ​ពុំ​គិត​ពី​មនុស្ស​ទៀត​ផង ។……………….(អានបន្ត)

24. ដើម​ឈើ ផ្លែ​ដូង ទង​ផ្ដៅ

….​ដូច្នេះ​ហើយ​បាន​ជា​អ្នកស្រុក​នោះ​មាន​ពាក្យ​បណ្ដៅ​ថា «ដើម​ឈើ ផ្លែ​ដូង ទង​ផ្ដៅ» ។ ពុំ​នោះ​ទេ អ្នកស្រុក​ដដែល​នោះ​ ស្គាល់​ពាក្យ​បណ្ដៅ​មួយ​ទៀត​ថា «តា​ចាស់​កោងកូវ មុជ​ទឹក​មិន​ដែល​ជ្រៅ ផុស​ឡើង​មិន​ដែល​អត់» ។……………….(អានបន្ត)

23. របរ​ធ្វើ​ឆ្អឹង​ធូប​នៅ​ស្រុក​មេមុត

…​មួយ​វិញ​ទៀត ក្នុង​លើក​ដំបូង​នេះ ខ្ញុំ​និយាយ​តែ​ពី​ការ​ធ្វើ​ឆ្អឹង​ធូប​ប៉ុណ្ណោះ ទុក​គ្រឿង​ផ្សំ និង​ការ​ធ្វើ​ធូប​ទាំងមូល​និយាយ​ពេល​ក្រោយ​ទៀត ។​….​នៅ​ឯ​នេះ ឆ្អឹង​ធូប​ពុំ​មែន​ធ្វើ​ពី​ទ្រនុង​ស្លឹក​ដូង​ទេ គឺ​ធ្វើ​ពី​ឫស្សី​ផ្សេងៗ ដូចជា ឫស្សី​ថ្ង ឫស្សី​ព្រៃ ឬ​ឫស្សី​មួយ​ប្រភេទ​ទៀត​ដែល​អ្នកស្រុក​ហៅ​ថា ឫស្សី​រលៀក ។ គេ​នាំ​គ្នា​ទៅ​កាប់​ឫស្សី​តាំង​ពី​ព្រលឹម​រហូត​ដល់​ព្រលប់​ទើប​ត្រលប់​មក​វិញ ។…………….(អានបន្ត)

22. របរ​ដាំ​កក់​មូល

នៅ​ប្រទេស​កម្ពុជា កក់​ដែល​អាច​យក​មក​ប្រើប្រាស់​បាន​មាន​២​យ៉ាង​គឺ កក់​មូល និង​កក់​ជ្រុង ។ ប្រយោជន៍​នៃ​កក់​ជ្រុង​មិន​ខ្លាំងក្លា​ដូច​កក់​មូល​ទេ គឺ​គេ​យក​មក​ត្បាញ​ធ្វើ​កន្ទេល តែ​ពុំ​មាន​គុណភាព​ខ្ពស់​ប្រើ​ជាប់​បាន​យូរ​ឡើយ ។ ម្ល៉ោះ​ហើយ​គេ​ពុំ​ដែល​ដាំ​កក់​ជ្រុង​ជា​របរ​សម្រាប់​អាជីវកម្ម​នោះ​ទេ គឺ​វា​តែង​ដុះ​ខ្លួនឯង​នៅ​តាម​បឹង​នានា ហើយ​គេ​ទៅ​ច្រូត​យក​មក​ប្រើប្រាស់ ។ ចំណែក​ឯ​កក់​មូល​វិញ អាច​យក​មក​ធ្វើ​កន្ទេល​ដែល​មាន​គុណភាព​ល្អ ម្ល៉ោះ​ហើយ​គេ​សម្អិត​សម្អាង​យក​មក​ជ្រលក់​ពណ៌​លើក​គោម​ធ្វើ​កន្ទេល​ក្រហម​ជាដើម ។……………..(អានបន្ត)

21. ធូប

នៅ​ខេត្ត​សៀមរាប របៀប​ធ្វើ​ធូប​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ជិត​ឬ​ឆ្ងាយ ហាក់​ដូច​ជា​ពុំ​ខុស​គ្នា​ទេ ។….ឧទាហរណ៍ មាន​ធូប​ប្រវែង​ដល់​ទៅ​មួយ​ម៉ែត្រ ដែល​អាច​ឆេះ​តាំង​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​បួន​ភ្លឺ សម្រាប់​អ្នក​សំណាក់​ធម៌​អុជ ត្បិត​ក្នុង​ពេល​សំណាក់​ធម៌​នោះ បើ​ធូប​រលត់​គឺ​ដាច់​ធម៌ ហើយ​ការ​ខំ​ស្មឹងស្មាធិ៍​អស់​រយៈពេល​ប៉ុន្មាន​រួច​មក ក៏​ទៅ​ជា​អាសារ​ឥត​ការ ។…(អានបន្ត)

20. ព្រែកជីក

….​ការងារ​នេះ​គឺ​ការ​ជីក​ព្រែក​ដែល​អ្នក​ចម្ការ​នៅ​តាម​ដង​ទន្លេ និង​ផ្លូវ​ទឹក​សំខាន់ៗ​ត្រូវ​ការ​ចាំបាច់ ហើយ​ដែល​យើង​តែង​ឃើញ​មាន​នៅ​គ្រប់​ទិសទី ។ ទីនេះ​ខ្ញុំ​មិន​ពោល​ពី​បារាយ​តូច​ធំ ល្បើក ត្រពាំង ឬ​សំណង់​រក្សា​ទឹក​ផ្សេងៗ​ទៀត ដែល​ជា​លក្ខណៈ​ពិសេស​នៃ​ធារាសាស្ត្រ​នៅ​សម័យ​បុរាណ ហើយ​ជា​ពិសេស​នៅ​តំបន់​សៀមរាប-អង្គរ​នោះ​ឡើយ ។ ខ្ញុំ​សូម​លើក​យក​តែ​ពី​ព្រែកជីក​ដែល​មាន​នៅ​តាម​បណ្ដោយ​ទន្លេ​និង​ស្ទឹង​សំខាន់ៗ​ប៉ុណ្ណោះ​មក​និយាយ ។………..(អានបន្ត)

19. ម្ហូប​ធ្វើ​ពី​អង្ក្រង

អង្ក្រង​ជា​សត្វ​ល្អិត​ដែល​ខាំ​យើង​ធ្វើ​ឲ្យ​ឈឺ ក្រហាយ​សាច់ ឬ​អាច​រហូត​ដល់​ក្លាយ​ទៅ​ជា​ពង​ឬ​ដំបៅ​ផង ។ នរណា​ក៏​ធ្លាប់​ពើប​ប្រទះ​នឹង​អង្ក្រង​ខាំ​ដែរ មិន​ពិបាក​អ្វី​នឹង​ពន្យល់​ឡើយ ។​…​ដើម្បី​បាន​អង្ក្រង​គឺ​ត្រូវ​ទៅ​គោះ​យក​ពី​សំបុក​វា​ផ្ទាល់ ។ ម្យ៉ាង​វិញ​ទៀត ធ្វើ​ដូច្នេះ​ទើប​បាន​ទាំង​ពង​មក​ជាមួយ​គ្នា ត្បិត​ពង​នេះ​ហើយ​ដែល​ជួយ​ផ្ដល់​ឱជារស​ផ្សំ​គ្នា​ជាមួយ​នឹង​អង្ក្រង ។……….(អានបន្ត)

18. គ្រៀវ​គោ

ដើម្បី​កុំ​ឲ្យ​សត្វ​ដែល​យើង​ចិញ្ចឹម​ដោយ​ញី​ដោយ​ឈ្មោល គេ​មាន​វិធី​ច្រើន​យ៉ាង​ដូចជា​គ្រៀវ​ទៅ​តាម​ប្រភេទ​សត្វ ។ ជ្រូក​ត្រូវ​គ្រៀវ​តាម​វិធី​ម្យ៉ាង បើ​ឆ្កែ​ឈ្មោល​វិញ​គេ​គ្រៀវ​ដោយ​ចង​ពង​វា​ឲ្យ​ជ្រុះ ។ ចំណែក​គោ គេ​ត្រូវ «ដំ​ពង» នៅ​ពេល​វា​ស្ទាវ បើ​ពុំ​នោះ​ទេ គឺ​មិន​អាច​យក​ទៅ​ប្រើការ​បាន​ឡើយ ដោយសារ​វា​នឹង​ឡើង​ក​រក​ញី​ធ្វើ​ឲ្យ​យើង​បញ្ជា​វា​ពុំ​បាន ។………(អានបន្ត)

17. ឃ្លោក

ប្រភេទ​ឃ្លោក​ម្យ៉ាង​ដែល​ខ្មែរ​ហៅ​ថា ឃ្លោក​សាយដៀវ ពោក​គឺ​មាន​ខ្លួន​ប៉ោង​ពីរ​គន្លាស់​នោះ (រូប​លេខ​១) ជនជាតិ​ភាគ​តិច​នៅ​តំបន់​ឦសាន​ប្រទេស​កម្ពុជា មិន​ថា ព្នង គ្រឹង ព្រៅ ទំពួន ជ្រាយ ជាដើម​នោះ​ទេ សុទ្ធសឹង​ទុក​ដំណាំ​នេះ​ជា​ចាំបាច់​មួយ​ក្នុង​ជីវិត​រស់​នៅ​របស់​គេ ។……………….(អានបន្ត)

16. ឧបករណ៍​សាមញ្ញ​សម្រាប់​បញ្ចេញ​បញ្ចូល​ទឹក​ក្នុង​ស្រែ

…​ឧបករណ៍​ដែល​ខ្មែរ​ប្រើ​សម្រាប់​ទឹក​ផ្ទាល់​នឹង​ស្រែ​នោះ ឃើញ​មាន​ខុសៗ​គ្នា ។ នៅ​ទី​នេះ​ខ្ញុំ​យក​តែ​៣​មក​បង្ហាញ​ជា​ឧទាហរណ៍ ។ ទី​១​គឺ «យោង» ដែល​ជា​ឧបករណ៍​សាមញ្ញ​បំផុត ត្បិត​គេ​គ្រាន់​តែ​ប្រើ​យោង​មួយ​ចង​ខ្សែ​ពីរ​នៅ​ត្រចៀក​ទាំង​សងខាង ហើយ​មនុស្ស​ពីរ​នាក់​កាន់​សន្ធឹង​ខ្សែ​យោល​តាម​កាយវិការ​ស្មើ​គ្នា ដង​ទឹក​រំលង​ភ្លឺ​បញ្ចូល​ក្នុង​ស្រែ ឬ​បញ្ចេញ​ពី​ស្រែ (រូបលេខ​១) ។……………….(អានបន្ត)

15. របាំង​ធ្វើ​ពី​ស្លឹក​ជ្រៃ

ជ្រៃ​ស្ថិត​នៅ​ក្នុង​អំបូរ​យ៉ាង​ធំ​មួយ​ដែល​ពាក្យ​រុក្ខជាតិ​ជា​ឡាតាំង​ហៅ​ថា Palmae មើល​ទៅ​ស្រដៀង​នឹង​ដើម​ទ្រាំង​ដែរ​… ដើម​ជ្រៃ​មួយ​ដើមៗ លុះ​ដល់​ចាស់​គ្រប់​អាយុ​ទៅ ផ្ទុក​ជាតិ​ម្សៅ​អាច​ដល់​ទម្ងន់​រាប់​តោន​នៅ​ក្នុង​ខ្លួន ។………………..(អានបន្ត)

14. ជញ្ជាំង​ធ្វើ​ពី​ដី

…​នៅ​ទី​នេះ​នាង​ខ្ញុំ​សូម​លើក​យក​តែ​បាយអ​សាមញ្ញ​សម្រាប់​ប្រភេទ​សំណង់​ប្រើប្រាស់​ជា​ធម្មតា​ដែល​ឥត​មាន​លក្ខណៈ​សាសនា​មក​បង្ហាញ ។ ជាទូទៅ បាយអ​ដែល​មាន​ឆ្អឹង​ជា​រុក្ខជាតិ និង​ពាស​ទៅ​ដោយ​ដី​នោះ ឃើញ​ច្រើន​ជាង​គេ​គឺ​ជង្រុក​ស្រូវ ។…………..(អានបន្ត)

13. មោង

នៅ​ខេត្ត​ស្ទឹងត្រែង តាម​មាត់​ទន្លេ​សេសាន​ជាដើម បើ​យើង​ចូល​មើល​វត្ត​នានា​នៅ​តាម​នោះ យើង​នឹង​ឃើញ​ថា តែង​មាន​ត្រដោក​ធំ​ក្រាស់​ម្យ៉ាង​ហៅ​ថា «មោង» (ជួនកាល​ហៅ «ពូង») ដែល​គេ​តែង​ព្យួរ​បញ្ឈរ​នៅ​ក្រោម​សាលា ឬ​កុដិ​ធំ​ណា​មួយ (រូបលេខ​១-៣) ។………(អានបន្ត)

12. ឈ្នក់ដៃ

មាន​ឧបករណ៍​នេសាទ​មួយ​ប្រភេទ​ស្រដៀង​នឹង​ឈ្នក់​ដែល​អ្នក​អាន​ឃើញ​និយាយ​ម្ដង​ហើយ​នៅ​ជំពូក​ទី​១ លេខ​រៀង​ទី​២ (១.២) ។ ដែល​ខុស​គ្នា​នោះ​គឺ​នៅ​ត្រង់​របៀប​ប្រើ​ដោយ​សារ​ទំហំ​តូច​ជាង​ច្រើន ។ ប៉ុន្តែ​ដោយសារ​ទ្រង់ទ្រាយ​ស្រដៀង​គ្នា​ គេ​ក៏​ហៅ​ឧបករណ៍​នេះ​ថា ឈ្នុក​ដៃ ។ អ្នកស្រុក​ប្រើ​ឈ្នុក​ដៃ​នេះ​សម្រាប់​ដង​ត្រី​តូចៗ ឬ​កំពឹស​ជាដើម តាម​អូរ ប្រឡាយ ឬ​ស្ទឹង ពោល​គឺ​តាម​ផ្លូវ​ទឹក​តូចៗ ។………….(អានបន្ត)

11. នំ​លម្អង​រំចេក

…​ដូច្នេះ​ដើម​រំចេក​ដែល​មើល​ទៅ​ហាក់​ដូចជា​គ្រាន់​តែ​ធ្វើ​របង​នោះ អាច​ទៅ​ជា​មាន​តម្លៃ​ខ្លាំង​ដោយសារ​គន្ធពិដោរ​នៃ​ផ្កា ដែល​មាន​យ៉ង​កម្រ​នោះ ។ ក្នុង​រឿង​ព្រេង​ខ្មែរ​មាន​រឿង​មួយ​ឈ្មោះ​ថា «នាង​លម្អង​រំចេក» ដែល​ឪពុក​ជា​ដំរី ។ ចំពោះ​នំនែក​វិញ មាន​នំ​ម្យ៉ាង​ដែល​មាន​ឱជារស​ពន់​ប្រមាណ​ឈ្មោះ​ហៅ​ថា «នំ​លម្អង​រំចេក» ដូច្នោះ​តែ​ម្ដង ។…………..(អានបន្ត)

10. ការ​ទឹម​សត្វ​ពាហនៈ

ក្នុង​ការ​ប្រកប​របរ​កសិកម្ម​នៅ​តំបន់​ទំនាប សត្វពាហនៈ​ជា​ការ​ចាំបាច់ ។ ថ្វីត្បិត​តែ​គេ​ចាប់​ផ្ដើម​ប្រើ​គ្រឿងយចក្រ​ខ្លះៗ​មក​ហើយ ប៉ុន្តែ​ជា​ទូទៅ​គោ​ក្របី​ជា​សត្វ​ដែល​ខ្មែរ​នៅ​ទី​ទំនាប​និយម​ប្រើ​ជា​ទូទៅ​នៅ​ឡើយ ។ ដូច​យើង​ដឹង​ស្រាប់​ គេ​តែង​យក​សត្វ​ទាំង​នោះ​មក​ទឹម​រទេះ ឬ​អូស​ន័ង្គល​ជាដើម ។ ឯ​ការ​ទឹម​សោត គេ​ដាក់​តែ​សត្វ​ដូច​គ្នា​នៅ​ក្នុង​នឹម​តែ​មួយ ។ ដូច្នេះ​ហយ​បាន​ជា​យើង​តែង​និយាយ​ថា «គោ​មួយ​នឹម» ឬ «ក្របី​មួយ​នឹម»…………(អានបន្ត)

9. កី​តម្បាញ​ក្រមា​របស់​អ្នក​កៀនស្វាយ

នរណា​ក៏​ដឹង​ដែរ​ថា​ក្រមា​មាន​ប្រើ​ជា​ទូទៅ ហើយ​ចាំបាច់​ណាស់​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងឡាយ ។ យើង​ពុំ​ដឹង​ច្បាស់​ថា​ខ្មែរ​ចេះ​ត្បាញ​ក្រមា​ពី​ពេល​ណា​មក​នោះ​ទេ ។ នៅ​សម័យ​មុន​នេះ​បន្តិច ពេល​ធ្វើ​ដំណើរ​ទៅ​ណា ខ្មែរ​មិន​អាច​អត់​ក្រមា​បាន​ទេ ភ្លេច​យក​ក្រមា​ទៅ​តាម​ខ្លួន​ហាក់​ដូច​ជា​ភ្លេច​របស់​សំខាន់​អ្វី​មួយ ។……….(អានបន្ត)

8. ដួន​ស្លឹក​ត្បែង

មាន​រុក្ខជាតិ​ច្រើន​ណាស់​ដែល​អាច​យក​មក​ធ្វើ​ជា​មួក ឬ​ដួន​សម្រាប់​ការពារ​កម្ដៅ​ថ្ងៃ​នៅ​ពេល​ប្រកប​ការងារ​ផ្សេងៗ ។ រុក្ខជាតិ​ទាំង​នោះ​មាន​ដូច​ជា​ស្លឹក​ត្នោត ស្លឹក​រំចេក ស្លឹក​ចាក ដើម​ចចូត វល្លិ​ថ្នឹង បន្ទោះឫស្សី ឬ​ចម្រៀក​ផ្ដៅ​ជាដើម ។………..(អានបន្ត)

7. របរ​ធ្វើ​ដំបែ និង​ចង្ក្រង់

…….​ប៉ុន្តែ​គេ​នៅ​ផលិត​ដំបែ និង​ចង្ក្រង់​នៅ​ឡើយ ។ វត្ថុ​ទាំង​ពីរ​នេះ​គេ​យក​ទៅ​ចង​ភ្ជាប់​នឹង​ខ្សែ​ទាម​រទេះ (រូប​លេខ​១) សម្រាប់​ចង​ភ្ជាប់​ក​គោ​នៅ​ពេល​ទឹម ។ ដំបែ​មាន​រូបរាង​ដូច​បង្ហាញ​នៅ​រូប​លេខ​២ រី​ឯ​ចង្ក្រង់​វិញ​មាន​ទំហំ​តូចៗ​ដូច​ឃើញ​នៅ​រូប​លេខ​៣ ។ ពេល​បរ​ទៅ ដំបែ និង​ចង្ក្រង់​នោះ​បន្លឺ​សូរ​រណ្ដំ​គ្នា ។…………….(អានបន្ត)

6. នំ​បំពង់ ឬ នំ​បាយកក

នំ​ជា​ប្រភេទ​ចំណី​ម្យ៉ាង​ធ្វើ​អំពី​ម្សៅ​អង្ករ​ដែល​គេ​យក​ទៅ​ចម្អិន ។ នំ​អាច​ទទួល​ទាន​បាន​គ្រប់​ពេល​ទោះ​ជា​មុន​ពេល​បាយ ក្រោយ​ពេល​បាយ ឬ​ហូប​ដើម្បី​ឆ្អែត ឬ​មួយ​ដើម្បី​ជំនួស​បាយ​ក៏​បាន ដូចជា​នំ​បញ្ចុក នំ​បាញ់ហយ ជាដើម ។ ….. ប្រភេទ​នំ​ម្យ៉ាង​ដែល​គេ​ហៅ​ថា នំ​បំពង់ ឬ​នំ​បាយកក​មក​បង្ហាញ ។ បាន​ជា​គេ​ហៅ​ថា នំ​បំពង់​គឺ​ដោយសារ​គេ​ចាក់​នំ​នេះ​នៅ​ក្នុង​បំពង់ ហើយ​ម្យ៉ាង​ទៀត គេ​ហៅ​នំ​បាយកក ព្រោះ​នំ​នេះ កាល​ណា​ទុក​ឲ្យ​ត្រជាក់ បរិភោគ​ទៅ​អាច​ធ្វើ​ឲ្យ​អួល​ដូច​យើង​ហូប​បាយ​កក​ដែរ ពិសេស​ចាស់ៗ ។ ……………(អានបន្ត)

5. អំពី​ក្បង់

ដើម​ទ្រាំង ឬ​សម្លាញ (ពាក្យ​ទី​ពីរ​នេះ​មាន​នៅ​ក្នុង​សិលាចារឹក​ខ្មែរ​បុរាណ) ដែល​ពាក្យ​រុក្ខជាតិ​ជា​ភាសា​ឡាតាំង​ហៅ​ថា Corypha Lecomtei មាន​នៅ​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​កន្លែង​ដែល​សម្បូណ៌​បំផុត​នោះ​គឺ​នៅ​ក្នុង​ខេត្ត​ក្រចេះ ជាពិសេស​នៅ​ចន្លោះ​ក្រុង​ក្រចេះ និង​ទីរួម​ស្រុក​ស្នួល ។ ព្រៃ​ទ្រាំង​នៅ​ទីនោះ​សម្បូណ៌​រហូត​ដល់​សព្វថ្ងៃ​នេះ អ្នកស្រុក​កាប់​លក់​ឲ្យ​ឈ្មួញ​ដឹក​យក​ទៅ​ប្រទេស​វៀតណាម ជាហេតុ​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ ។ …… ឧបករណ៍​នេះ​គេ​ហៅថា «ក្បង់» ត្បិត​គេ​ប្រើ​សម្រាប់​ដងទឹក ឬ​យួរ​ទឹក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​មាន​រូបរាង​ដូច​ក្បង់​ដៃ​ដូច្នោះ​ដែរ ។……………(អានបន្ត)

4. ផ្ទះ​ព្នង

នៅ​ខេត្ត​មណ្ឌលគិរី ជា​ពិសេស​ពុំ​ឆ្ងាយ​ប៉ុន្មាន​ពី​សែនមនោរម្យ ផ្ទះ​ជនជាតិ​ព្នង​ភាគ​ច្រើន​ពុំ​ទាន់​ផ្លាស់ប្ដូរ​រូបរាង​នៅ​ឡើយ​ទេ គឺ​គេ​នៅ​តែ​រក្សា​រូបរាង និង​រចនាសម្ព័ន្ធ​ប្រពៃណី​ដដែល ។ …………..(អានបន្ត)

3. ក្រឡាន​នៅ​ភូមិ​ថ្មគ្រែ

នៅ​ប្រទេស​កម្ពុជា​ទាំងមូល ប្រភេទ​នំ​ច្រក​ឫស្សី​ដែល​ហៅ​ថា «ក្រឡាន» គឺ​គេ​និយម​ជា​ទូទៅ​មិន​ថា​នៅ​តំបន់​ណា ឬ​តំបន់​ណា​ឡើយ ។ វិធី​ធ្វើ ឬ​ទំហំ​ក្រឡាន​នោះ​អាច​ខុស​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដែល​ជា​រឿង​ធម្មតា ពុំ​ប្លែក​គ្នា​អ្វី​ពី​ម្ហូប​អាហារ ឬ​ចំណី​ចំណុក​ដទៃ​ទៀត​ទេ ។ ឧទាហរណ៍ នៅ​ម្ដុំ​ខាងជើង​ស្គន់​បន្តិច មាន​ភូមិ​មួយ​ឬ​ពីរ​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៦​ដែល​និយម​ធ្វើ​​ក្រឡាន​តូចៗ​ប៉ុន​មេ​ជើង ។ ………………(អានបន្ត)

2. ឈ្នក់ (ឧបករណ៍​នេសាទ)

នៅ​តាម​ដង​ទន្លេ​ធំ ទោះ​ជា​ខេត្ត​កំពង់ចាម ក្រចេះ ឬ​ខេត្ត​ដទៃ​ទៀត​ក្ដី គេ​តែង​ឃើញ​មាន​ការ​នេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​ម្យ៉ាង​ហៅ​ថា «ឈ្នក់» សម្ដី​អ្នកស្រុក​ហៅ​ថា «ឆ្នុក» ។ កន្លែង​ដែល​សម្បូណ៌​ឧបករណ៍​នេះ​ជាង​គេ គឺ​នៅ​ម្ដុំ​មាត់ឃ្មង ក្បែរ​ទន្លេបិទ ខេត្ត​កំពង់ចាម ។ …………………​(អានបន្ត)

1. របរ​ជាងទង​នៅ​ភូមិ​ព្រែកក្ដាម

ដ្បិត​តែ​ផលិផល​ឧស្សាហកម្ម​នាំ​មក​ពី​ក្រៅ​កំពុង​តែ​ធ្វើ​ឲ្យ​ការងារ​ជា​ប្រពៃណី​ ក្នុង​ស្រុក​កាន់​តែ​លិចលង់​ក៏​ដោយ ក៏​មុខ​របរ​ខ្លះ​ដែល​មាន​លក្ខណៈ​ជា​សិប្បកម្ម​នៅ​មាន​ជីវិត​នៅ​ឡើយ ដូចជា​របរ​ជាងទង​ជាដើម ។………. ស្ពាន់ ឬ​ទង់ដែង​ដែល​ជា​វត្ថុ​ធាតុដើម​នោះ គេ​យក​មក​រំលាយ​ផែ​ជា​បន្ទះ​ស្ដើងៗ ដោយ​ប្រើ​ម៉ាស៊ីន រួច​ទើប​បែងចែក​ឲ្យ​អ្នក​ស៊ីឈ្នួល​ធ្វើ​កងដៃ ស្លាបព្រា ផ្តិល ជាដើម ។ ដើម្បី​ឆ្លាក់ គេ​ត្រូវ​ប្រើ​ទ្រនាប់​ជ័រ​ច្នៃ​ពី​ធម្មជាតិ ។ ជ័រ​នោះ​បាន​មក​ពី​ជ័រ​ចុង​ដែល​ស្ល​លាយ​ជា​មួយ​ខ្លាញ់​ត្រី​លាយ​នឹង​​ដីលែង ។…………………(អានបន្ត)

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s