សុភាសិត​អធិប្បាយ «ក»

សុភាសិត​ខ្មែរ​អធិប្បាយ

សុភាសិត​ខ្មែរ​អធិប្បាយ​ដោយ​ លី ថៃលី

ព្យញ្ជនៈ «ក»

  1. ក្ដៅ​ស៊ី​រាក់​ត្រជាក់​ស៊ី​ជ្រៅ

  2. ក្រមុំ​សាប​ដូច​ទឹក​ទន្លេ ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត

  3. កុំ​ខ្វើក​តាម​ខ្យល់ កុំ​ខ្វល់​តាម​ស្រី

  4. កុំ​បោះ​សន្ទូច​រំលង​ភ្នំ

  5. កុំ​រា​មុខ​ដឹង កុំ​ទទឹង​មុខ​ទ័ព

  6. កុំ​ទុំ​មុន​ស្រគាល

  7. កំប្រុក​ស៊ី​ផ្លែ​ល្វា រមួល​ក​ទា ផ្សា​ក្ដិត​ឈ្លូស

  8. កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រី​មានះ

  9. កោកៗ​សឹក​តែ​មាត់​ត្រដោក​ឆ្អែត​តែ​ពោះ​ក្របី

  10. កុំ​តូច​ចិត្ត​នឹង​វាសនា កុំ​តវ៉ា​នឹង​ព្រហ្មលិខិត

  11. កូន​ក្រោល​បង្គោល​ស្នឹង

  12. កាប់​បំពង់​រង់​ទឹក​ភ្លៀង

  13. កាន់​ក​ពស់​កាន់​ឲ្យ​ជាប់ ប្រយ័ត្ន​ក្រឡាប់​ខាំ​ឯ​ប្រាណ

  14. កុំ​ធ្វើ​ស្រែ​ប្រវាស់ កុំ​សង់​ផ្ទះ​ចូល​គ្នា

  15. កុំ​ស្លាប់​ដូច​ពស់ រស់​ដូច​កង្កែប

  16. កុំ​ទុក​ចិត្ត​មេឃ កុំ​ទុក​ចិត្ត​ផ្កាយ កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ

  17. ក្របី​ស្នែង​កែក មនុស្ស​ស្រលៀង​ភ្នែក ក្រពើ​កំបុត​កន្ទុយ

  18. ក្រមុំ​ដណ្ដឹង​ម្ដាយ មេម៉ាយ​ដណ្ដឹង​ចិត្ត

  19. កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ

  20. ក្រពើ​លង់​ទឹក តុលាការ​ចាញ់​ក្ដី

  21. កំភ្លាញ​ស្លាប់​ពីព្រោះ​មាត់

  22. កុក​ភ្លេច​ជង់ៗ​មិន​ភ្លេច​កុក​ទេ

  23. ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត

  24. កក់​ក្ដៅ​ដូច​អាំង​ផេះ

  25. ក្ដាម​ស្រែ​ណា​ កាត់​ស្រែ​នោះ

  26. ក្បាល​អ្នកណា សក់​អ្នក​ហ្នឹង

  27. កង់​ត្រាច កង់​ធ្នង់

  28. ក្រ​ក៏​ក្រ​ចុះ​ឲ្យ​តែ​មាន

  29. កុំ​ប្រដៅ​ក្រពើ​ឲ្យ​ហែល​ទឹក

  30. កុំ​ផ្ញើ​ស្រា​នឹង​អ្នក​ប្រមឹក

  31. ក្របី​នឹង​ចេក ក្អែក​នឹង​ពង​មាន់

  32. កុំ​ទុក​ចិត្ត​បរទេស កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍ កុំ​ទុក​ចិត្ត​អភិប្រាយ

  33. ការពារ​ប្រសើរ​ជាង​ព្យាបាល

  34. កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី

  35. ក្អែក​មួយ​ជា​ក្អែក​ដប់

  36. ក្ដិច​សង្អារ​បញ្ជល់​គ្នា

  37. ក្រពើ​វង្វេង​បឹង

  38. កាំបិត​ចិត​ដង​ឯង

  39. កំហឹង​ទល់​កំហល់

  40. ក្របី​ស៊ី​ស្មៅ​ក្នុង​អូរ

  41. កោរ​សក់​កុហក​ព្រះ

  42. ក្មេង​អាង​យំ ធំ​អាង​កាប់ ចាស់​អាង​ស្លាប់

  43. កូន​ខូច​ព្រោះ​មេបា

  44. ក្របី​បាត់​ទើប​ធ្វើ​របង ពេល​ប្រឡង​ទើប​ស្វាធ្យាយ

  45. ក្រមុំ​មិន​ដែល​ស្លូត ចង្កូត​មិន​ដែល​នឹង

  46. កំណាញ់​ក្រៅ​តម្រា

  47. ក្អេងក្អាង​ដូច​ក្អាត់​ក្នុង​ក្អម

 

បន្ត​ទៅ​ព្យញ្ជនៈ «ខ»

 
Advertisements

2 Responses to សុភាសិត​អធិប្បាយ «ក»

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s