Tag Archives: ឃ្លាំងមឿង

រឿងនិទាន​ប្រវត្ដិ​អ្នកតា​ឃ្លាំងមឿង

ប្រវត្ដិ​អ្នកតា​ឃ្លាំងមឿង ក្នុង​អតីតកាល​កន្លង​ទៅ​ក្នុង​រាជ្យ​ព្រះ​ចន្ទ​រាជា​ស្ដេច​គង់​នៅ​បន្ទាយលង្វែក​ (គ.ស​១៥០២) កាល​ជាន់​នោះ​ ​ស្រុក​ខ្មែរ​ជា​ស្រុក​ចំណុះ​សៀម​នៅ​ឡើយ​ ​តែង​នាំ​សួយសារអាករ​ឡើង​ទៅ​ស្រុក​សៀម​ ​ព្រះ​ចៅ​សៀម​ចាត់​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​មាន​នាម​មិន​ប្រាកដ​ ​ឱ្យ​មក​នៅ​ស្រុក​ខ្មែរ​ ​ដើម្បី​មើល​ការ​ខុស​ត្រូវ​ធ្វើ្វ​​ជា​អ្នកត្រួតត្រា​ខាង​ពន្ធ​អាករ​ គ្រប់យ៉ាង​ ​ក្រែង​ស្ដេច​ស្រុក​ខ្មែរ​មាន​ចិត្ដ​មិន​ត្រង់​ ​បំបាត់​សួយសារអាករ​ ​យក​ទៅ​មិន​អស់​ ​ឬ​មួយ​ក្រែង​ស្ដេច​ខ្មែរ​មាន​គំនិត​ក្បត់​ ​មាន​ចិត្ដ​មិន​ត្រង់​នឹង​រាជការ​ដោយ​ប្រការ​ណាមួយ​ ​ទើប​ប្រើ​ព្រះរាជបុត្រ​ពេញ​ព្រះ​ហឫទ័យ​ ​មក​នៅ​ដើម្បី​ជំនួស​ព្រះ​នេត្រ​ព្រះ​អង្គ​ ​ចំណែក​ព្រះរាជបុត្រ​មាន​ចិញ្ចឹម​សត្វ​ត្មាត​មួយ​ ​ត្មាត​នោះ​មាន​មារយាទ​ចេះ​ដឹង​ប្រហែល​មនុស្ស​ ​ជា​សត្វ​ខុស​ពី​សត្វ​ដទៃ​ធម្មតា​ ​ចេះ​ស្រឡាញ់​ម្ចាស់​ ​ប្រើ​នាំសារ​ទៅ​មក​រវាង​ស្រុក​ខ្មែរ​ ​និង​ស្រុក​សៀម​បាន​ដោយ​ស្ងាត់ ។ ថ្ងៃមួយ ​ ​ព្រះ​ចន្ទ​រាជា​ព្រួយ​ព្រះទ័យ​ថា​ ​ព្រះ​ចៅ​លោក​មិន​ទុក​ព្រះ​ហឫទ័យ​នឹង​យើង​ហើយ​ ​បាន​ជា​លោក​ចាត់​ព្រះរាជបុត្រ​ឱ្យ​មើល​ការ​ផ្ទាល់​ ​ណាមួយ​ព្រះរាជបុត្រ​នោះ​ ​មាន​ការ​រំលោភ​បៀតបៀន​ ​មិន​មាន​សេចក្ដី​កោតក្រែង​ ​បង្គាប់​ឱ្យ​នាំ​សួយ​សារ​ឡើង​នគរ​ខ្លួន​ហួសហេតុ​ ​ទ្រង់​តូច​ព្រះ​ហឫទ័យ​ខ្លាំង​ ​អត់ទ្រាំ​ពុំ​បាន​ ​ក៏​បង្គាប់​ពួក​ពេជ្ឈឃាដ​ឱ្យ​ចាប់​រាជបុត្រ​ស្ដេច​សៀម​យក​ទៅ​សម្លាប់​ចោល​ ក្នុង​ព្រៃ​ពេល​យប់ ។ ឯ​សត្វ​ត្មាត​ ​លុះ​ព្រឹក​ឡើង​មិន​ឃើញ​ព្រះរាជបុត្រ​ជា​ម្ចាស់​របស់​វា ​ហើរ​ចុះ​ ​ហើរ​ឡើង​ … Continue reading

Posted in បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ | Tagged , , | Leave a comment

អ្នកតា​ឃ្លាំង​មឿង

តា​មឿង​ មាន​ស្រុក​កំណើត​នៅ​ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់ ជា​បុគ្គល​ម្នាក់​ខ្លាំង​ពូកែ ចេះ​មន្ត​អាគម​គាថា​គ្រប់​បែប​យ៉ាង​ស័ក្ត​សិទ្ធិ ។ នៅ​ពេល​បាន​ដំណឹង​ថា​ព្រះបាទ​អង្គ​ចន្ទរាជា ត្រឡប់​មក​ពី​ប្រទេស​សៀម និង​កំពុង​តែ​លើក​ទ័ព​តម្រង់​ចូល​មក​ខេត្ត​ពោធិ៍សាត់ តា​មឿង​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ និង​ប្រមូល​ទ័ព​បាន​ប្រមាណ​ជា ៣០០០​ នាក់ ចាំ​បម្រើ និង​ដង្ហែ​ព្រះអង្គ ។ ក្រោយ​ពី​បាន​ច្បាំង​ឈ្នះ និង​​សម្លាប់ពញាសួគ៌ាលោក ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់​របស់​ព្រះ​ស្ដេច​កន ព្រះអង្គចន្ទ​រាជា បាន​តែង​តាំង​តាមឿង ជា​ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់ មុខងារ​ជា ឧកញ៉ាសួគ៌ាលោក និង​ជាមេទ័ព​ធំ​របស់​ព្រះ​អង្គ នៅ​ឆ្នាំជូត គ.ស. ​​១៥១៦ ។ ឧកញ៉ាសួគ៌ាលោក មឿង តែង​តាំង​កូន​ប្រុស​ទាំង​បួន​នាក់​ជាមេទ័ព​ស្រួច ទទួល​បន្ទុក​ដឹក​នាំ​ទ័ព​ផ្នែក​មុខ ក្រោយ ឆ្វេង និង​ស្ដាំ ។ កូន​ប្រុស​ទី​១ ឈ្មោះ កែវ ទទួល​ងារ​ជា ពញា​វង្សាអធិរាជ កូន​ទី​២ ឈ្មោះ … Continue reading

Posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ | Tagged , , | Leave a comment