Tag Archives: ស្រូវ

សេដ្ឋកិច្ច និង​ទីផ្សារ

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​១១ សេដ្ឋកិច្ច និង​ទីផ្សារ ជា សារ៉េត ១១.១. សារសំខាន់​នៃ​ដំណាំ​ស្រូវ ដំណាំ​ស្រូវ ជា​ដំណាំ​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សកល​ថា មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ទោះបីជា​កាល​នៃ​ការ​ដាំ​ដុះ​ដំបូង​បំផុត​ហាក់ដូចជា​ពុំ​មាន​ឯកសារ​អះអាង​ច្បាស់លាស់ ឬ​ត្រូវ​បាន​បាត់បង់​ក្នុង​សម័យ​បុរេប្រវត្តិ​ក៏​ដោយ ។ ស្រូវ​គឺជា​ប្រភព​ដ៏​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​ចំណីអាហារ​ពិភពលោក ។ ប្រហែលជា​ពាក់កណ្តាល​នៃ​មនុស្ស​នៅ​លើ​ពិភពលោក ជា​ពិសេស​ប្រជាជន​នៅ​បណ្តា​ប្រទេស​អាស៊ី​បាន​រស់នៅ​ដោយ​ពឹងផ្អែក​លើ​ស្រូវ​ជា​អាហារ​សំខាន់​របស់​ពួក​គេ ។ ជា​ទូទៅ​ប្រជាជន​ដែល​ពឹងផ្អែក​លើ​ដំណាំ​ស្រូវ​ជា​អាហារ ភាគច្រើន​បាន​រស់នៅ​ក្នុង​ប្រទេស​កំពុង និង​ក្រោម​អភិវឌ្ឍន៍​ដែល​មាន​ប្រជាជន​ច្រើន​កុះករ តួយ៉ាង​ប្រទេស​ចិន និង​ឥណ្ឌា រួម​មាន​មនុស្ស​រហូត​ជិត ២០០០ លាន​នាក់ ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​នៅ​ទាប​នៅឡើយ ។ ដោយ​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​ដំណាំ​ស្រូវ​របស់​ប្រទេស​នៅ​អាស៊ី​ភាគច្រើន ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​បរាជ័យ​នៃ​ផលិតកម្ម​ដំណាំ​ស្រូវ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ទុរ្ភិក្ស និង​ការ​បាត់បង់​ជីវិត​របស់​ប្រជាជន​នៅ​តំបន់​នេះ ។ ការ​ផលិត​ស្រូវ​សាឡី​នៅ​លើ​សកលលោក មាន​បរិមាណ​ច្រើន​ជាង​ផលិតផល​ស្រូវ ដោយ​គិត​ពី​បរិមាណ​នៃ​ផលិតកម្ម ។ ប៉ុន្តែ​បរិមាណ​ស្រូវ​សាឡី​រហូត​ដល់​មួយ​ភាគ​បួន​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​អាហារ​ទេ​បើ​ប្រៀបធៀប​ជាមួយ​ស្រូវ ដែល​មាន​ចំនួន​តែ ៧ ភាគរយ … Continue reading

Posted in កសិកម្ម | Tagged , , , , | Leave a comment

អ្នកវិទ្យាសាស្ត្រ: ស្មៅ​នៅ​រដ្ឋ​ឃ្វីនស្លែន​អាច​ធានា​សុវត្ថិភាព​ស្បៀងអាហារ​ដល់​មនុស្ស​រាប់​លាន​នាក់

ស្មៅ​អន្តោគ្រាម (Native grass) មួយ​ប្រភេទ​របស់​អូស្ត្រាលី​ដែល​គេ​ឃើញ​មាន​ដុះ​នៅ​ជុំវិញ​ក្រុង Charleville ស្ថិត​ក្នុង​រដ្ឋ​ឃ្លីនស្លែន អាច​ជា​ចម្លើយ​តប​នឹង​ការ​ធានា​បាន​នូវ​ជោគវាសនា​របស់​ដំណាំ​នានា​ចំពោះ​សុវត្ថិភាព​ស្បៀងអាហារ​នៅ​ទូទាំង​ពិភពលោក ។ អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ឃ្លីនស្លែន (QUT) បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ការ​កំណត់​ថា​តើ​ហ្សែន​នៃ​ស្មៅ​ឆាប់​រស់​ឡើង​វិញ​របស់​អូស្ត្រាលី​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​ដំណាំ​ស្រូវ​ដែល​ធន់​នឹង​ភាព​រាំង​ស្ងួត​បាន​ឬ​ទេ ។ នៅ​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​មាន​រយៈពេល​មួយ​សប្ដាហ៍​ស្ដីពី​សុវត្ថិភាព​ស្បៀងអាហារ​នៅ​រដ្ឋធានី​អ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ (FAO) បាន​ព្រមាន​ថា ផលិតកម្ម​ស្បៀងអាហារ​ទូទាំង​ពិភពលោក​ត្រូវ​ធ្វើ​ឲ្យ​មាន​កំណើត​យ៉ាង​ហោច​ណាស់ ៦០% គិត​ត្រឹម​ពាក់​កណ្ដាល​សតវត្ស​នេះ ឬ​ប្រសិនបើ​មិន​ដូច្នេះ​ទេ នឹង​មាន​ការ​ខ្វះខាត​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ដែល​នឹង​ឈាន​ទៅ​ដល់​អស្ថេរភាព​សង្គម ។ អគ្គនាយក​រង​នៃ​មជ្ឈមណ្ឌល​ដំណាំ និង​ជីវទំនិញ​ត្រូពិក​របស់​សាកលវិទ្យាល័យ QUT លោក​សាស្ត្រាចារ្យ Sagadevan Mundree មាន​ប្រសាសន៍​ថា ស្រូវ​ជា​ស្បៀងអាហារ​មូលដ្ឋាន​ដ៏​សំខាន់​បំផុត​មួយ​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​ការ​ប្រែប្រួល​អាកាសធាតុ និង​ភាព​រាំងស្ងួត​បាន​ដាក់​សម្ពាធ​ទៅ​លើ​អនាគត​រយៈពេល​វែង​របស់​ដំណាំ​មួយ​ប្រភេទ​នេះ ។ លោក​សាស្ត្រាចារ្យ​បន្ត​ថា «បណ្ដា​ពូជ​ស្រូវ​ដែល​មាន​បច្ចុប្បន្ន​គឺ​ពឹង​ផ្អែក​ខ្លាំង​លើ​ទឹក​សាប ។ ប្រសិនបើ​អ្នក​ក្រឡេក​មើល​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​កើត​ឡើង យើង​ឃើញ​ថា​មាន​របាយ​ទឹក​ភ្លៀង​មិន​ទៀងទាត់ និង​មាន​ការ​ប្រែប្រួល​ខ្លាំង​នៃ​សីតុណ្ហភាព ។ កត្តា​ទាំង​នេះ​មាន​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ភ្លៀង​ប្រចាំ​រដូវ ដែល​ធ្វើ​ឲ្យ​ដំណាំ​ដ៏​សំខាន់ៗ​របស់​យើង​ខ្វះខាត​ទឹក និង​ផ្ដល់​ជា​លទ្ធផល​នូវវ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ផលិតភាព​ដំណាំ ក្នុង​នោះ​រួម​ទាំង​ដំណាំ​ស្រូវ​ផង​ដែរ ។ … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , , , | Leave a comment

ការ​ប្រមូលផល និង​ទុកដាក់

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​១០ ការ​ប្រមូលផល និង​ទុកដាក់ សោម ប៊ុណ្ណា, ពៅ ស៊ីណាត និង ហួន សេរីវុធ ១០.១. ការ​ច្រូតកាត់ ការ​ច្រូតកាត់ គឺជា​កិច្ច​ប្រតិបត្តិ​ដើម្បី​ប្រមូល​យក​ផ្នែក​ដែល​មាន​ប្រយោជន៍​នៃ​ដំណាំ​ស្រូវ ។ វា​តែង​ធ្វើ​ឡើង​កាលណា​សារធាតុ​ជា​អាហារ​របស់​ដំណាំ​នេះ មាន​លក្ខណៈ​ពេញលេញ​សម្រាប់​ការ​បរិភោគ ឬ​សម្រាប់​ការ​ប្រើប្រាស់​ផ្សេងៗ​ទៀត ។ ១០.១.១. គោលការណ៍ និង​វិធីសាស្ត្រ​នៃ​ការ​ច្រូតកាត់ ដើម្បី​ឲ្យ​ការងារ​ច្រូតកាត់​ស្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ដ៏​សម​ស្រប​បំផុត គេ​មិន​ត្រូវ​គិតតែ​ទៅ​លើ​អាយុកាល​លូតលាស់ ដែល​វា​ប្រែប្រួល​ទៅ​តាម​ប្រភេទ​ពូជ និង​លក្ខខណ្ឌ​ដាំ​ដុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​ពិនិត្យ​មើល​នូវ​កម្រិត​ទុំ​ជាក់ស្ដែង​របស់​ស្រូវ (តារាង ១០.១) ។ ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ​មាន​ភាព​ខុសៗ​គ្នា មាន​ពេល​ខ្លះ​ស្រូវ​មាន​សភាព​ទុំ​គ្រប់គ្រាន់ សម្រាប់​ការ​ច្រូតកាត់ ប៉ុន្តែ​អត្រា​សំណើម​គ្រាប់​នៅ​មាន​កម្រិត​ខ្ពស់ ឬ​ទាប​ជាង​តួលេខ​ក្នុង​តារាង​ខាងលើ ។ ការ​ច្រូតកាត់​អាច​ធ្វើ​ឡើង​ដោយ​ដៃ ដោយ​ប្រើប្រាស់​ឧបករណ៍​សាមញ្ញ ឬ​ដោយ​គ្រឿងយន្ត ។ … Continue reading

Posted in កសិកម្ម | Tagged , , | 2 Comments

កត្តាចង្រៃ និង​ការ​គ្រប់គ្រង

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​៩ កត្តាចង្រៃ និង​ការ​គ្រប់គ្រង ព្រាប វិសារទោ, នី វុទ្ធី, ប៉ុល ចាន់ធី និង ​ខៀវ ប៊ុណ្ណារិទ្ធ ៩.១. ជំងឺ​លើ​ដំណាំ​ស្រូវ ជំងឺ​សំខាន់ៗ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​លើ​ដំណាំ​ស្រូវ ត្រូវ​បាន​គេ​ចែក​ចេញ​ជា​បី​ក្រុម​ធំៗ ទៅ​តាម​ប្រភេទ​នៃ​ការ​បំផ្លាញ និង​ទៅ​តាម​ប្រភេទ​នៃ​ភ្នាក់ងារ​បង្ក ដែល​បាន​ធ្វើការ​បំផ្លាញ​នៅ​លើ​សរីរាង្គ​ស្រូវ​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​លូតលាស់​របស់​វា ដូច​ជា ជំងឺ​លើ​ស្លឹក ជំងឺ​លើ​ដើម និង​ស្រទប និង​ជំងឺ​លើ​គ្រាប់ ៘ មិន​តែ​ប៉ុណ្ណោះ នៅ​មាន​ជំងឺ​សំខាន់​ផ្សេងៗ​ទៀត​ដូច​ជា ជំងឺ​វីរុស (Virus diseases) ជំងឺ​ណេម៉ាតូត (Nematode diseases) ដែល​បាន​បង្ក​ឲ្យ​ខូចខាត​លើ​ដំណាំ​ស្រូវ​ផង​ដែរ ។ … Continue reading

Posted in កសិកម្ម | Tagged , , , , , , | Leave a comment

ដី និង​ការ​គ្រប់គ្រង​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ​ស្រូវ

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​៨ ដី និង​ការ​គ្រប់គ្រង​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ​ស្រូវ សេង វ៉ាង, ភាវ សុវុទ្ធី, ហ៊ិន សារិត, នូរ ចន្ទ័ដា និង ទូច វាសនា ៨.១. ដី​នៃ​ដំណាំ​ស្រូវ​នៅ​កម្ពុជា (Rice Soils of Cambodia) ការ​បង្កើន​ផលិតកម្ម និង​ប្រសិទ្ធភាព​នៃ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ទាមទារ​ការ​យល់​ដឹង​ច្បាស់លាស់​អំពី​ធនធាន​ដី​នៅ​ក្នុង​ប្រទេស ។ កម្រិត​ជី ការ​រៀបចំ​ដី ពូជ ការ​ឆ្លាស់​ដំណាំ ប្រព័ន្ធ​គ្រប់គ្រង ថែរក្សា និង​យុទ្ធសាស្ត្រ​ការពារ​សត្វ​ចង្រៃ​អាច​ត្រូវ​ទទួល​រង​ឥទ្ធិពល​ដោយសារ​ប្រភេទ​ដី​ដែល​កើត​ឡើង​នៅ​តំបន់​ជាក់លាក់​ណាមួយ ។ ដី​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​នៅ​ទូ​ទាំង​ខេត្ត និង​ក្រុង ។ … Continue reading

Posted in កសិកម្ម | Tagged , , , , | Leave a comment

ប្រព័ន្ធ​កសិកម្ម​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​៧ ប្រព័ន្ធ​កសិកម្ម​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន ភាវ សុវុទ្ធី ចាន់ ផលលឿន អ៊ុង សុភាព និង នាង សាវុឌ្ឍឌី មក​ទល់​បច្ចុប្បន្ន វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​បាន និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ព្រមទាំង​បន្ត​គាំទ្រ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​តាម​ទី​ជនបទ ។ ផលិតផល​ក្នុងស្រុក​សរុប (GDP) (NIS,2001) ប្រមាណ ៣៧,៦ ភាគរយ បាន​មក​ពី​វិស័យ​កសិកម្ម ។ ហេតុ​ដូចនេះ​ហើយ​បាន ជា​រាជរដ្ឋាភិបាល​កម្ពុជា នា​អណត្តិ​ទី​៣ បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជា​យុទ្ធសាស្ត្រ សំដៅ​លើក​កម្ពស់​ផលិតភាព​កសិកម្ម និង​ពិពិធកម្ម​វិស័យ​កសិកម្ម ឲ្យ​ក្លាយ​ទៅ​ជា​ផ្នែក​នាំមុខ​មួយ​ដែល​អាច​ផ្តល់​ជីវភាព​បន្ថែម​ដល់​កំណើន​សេដ្ឋកិច្ច និង​អាច​ចូលរួម​វិភាគទាន​យ៉ាង​សកម្ម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា (RGC, 2004) … Continue reading

Posted in កសិកម្ម | Tagged , , , , | Leave a comment

ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន និង​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​៦ ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន និង​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា សាខន សុផានី, ស៊ាង ឡៃហេង, ឡេង ឡាយហួត និង ថេន រ័ត្នមុន្នី ៦.១. សេចក្តី​ផ្តើម វប្បកម្ម​ដំណាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា អាច​បែងចែក​តាម​លក្ខណៈ​វិនិច្ឆ័យ​បី​ធំៗ​គឺៈ វេទរសភាព​នឹង​រយៈ​ពន្លឺ រយៈកាល​លូតលាស់ និង​ក្សេត្រ​បរិស្ថាន ។ អាស្រ័យ​នឹង​វេទរសភាព​នឹង​រយៈ​ពន្លឺ ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ វេទរសភាព (ភាព​ប្រកាន់​រដូវ) និង​អវេទរសភាព (ភាព​មិន​ប្រកាន់​រដូវ) ។ អាស្រ័យ​ទៅ​តាម​អាយុកាល​លូតលាស់ ស្រូវ​អាច​បែងចែក​ជា ស្រូវស្រាល ស្រូវកណ្តាល និង​ស្រូវធ្ងន់ ។ ដោយឡែក​យោង​តាម​ស្ថានភាព​ដី​ និង​លក្ខខណ្ឌ​ដាំដុះ … Continue reading

Posted in កសិកម្ម | Tagged , , , | Leave a comment

ពន្ធុវិទ្យា និង បសិដ្ឋកម្ម​ពូជ​ស្រូវ

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​៥ ពន្ធុវិទ្យា និង បសិដ្ឋកម្ម​ពូជ ម៉ែន សារុម និង ពិត ខុនហ៊ែល ៥.១. ពន្ធុសាស្ត្រ​នៃ​ដំណាំ​ស្រូវ (Rice genetics) ស្រូវ​គឺជា​រុក្ខជាតិ​ឯកវត្ស (Annual plant) ដែល​ត្រូវ​បាន​ចាត់​ទៅ​ក្នុង​ក្រុម​ឯកពិជបត្ត​រុក្ខជាតិ (Monocotyledon) ឬ រុក្ខជាតិ​ដែល​មាន​ពន្លក​ស្លឹក​មួយ​នៅ​ក្នុង​គ្រាប់ និង​ជា​រុក្ខជាតិ​ដែល​ត្រូវការ​រយៈ​ពន្លឺ​ថ្ងៃ​ខ្លី (Short day plant) ដើម្បី​បង្ក​កំណើត​ផ្កា ។ វា​គឺជា​រុក្ខជាតិ​ដែល​មាន​សក្តានុពល និង​វិសាលភាព​យ៉ាង​ធំធេង​ក្នុង​ការ​បន្សាំ​ទៅ​នឹង​ក្សេត្រ​បរិស្ថាន​ផ្សេងៗ​ដែល​មិន​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ​ដល់​ការ​ដុះ​លូតលាស់ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ កម្ដៅ​ទាប ឬ​ខ្ពស់ សំណើម​ទាប ឬ​ខ្ពស់ … Continue reading

Posted in កសិកម្ម | Tagged , , , | Leave a comment

ប្រវត្តិ​នៃ​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា

ដំណាំ​ស្រូវ​នៅ​កម្ពុជា ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម ជំពូក​១ ប្រវត្តិ​នៃ​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា ម៉ែន សារុម, ឆយ លីណា និង ជេដ្ឋ គីមង៉ុយ ១.១. ស្រូវ និង​មនុស្ស ស្រូវ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​រស់រាន​មាន​ជីវិត សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ពាក់កណ្តាល​នៅ​ក្នុង​ពិភពលោក ស្ទើរ​ទាំងស្រុង​នៅ​ទ្វីបអាស៊ី និង​ជា​អាហារ​ចម្បង និង​ចាំបាច់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ។ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ស្រូវ​អង្ករ ឬ​បាយ គឺជា​ប្រភព​ផ្តល់​ថាមពល​រហូត​ដល់​ប្រមាណ​ពី ៦០ ទៅ ៧០​ភាគរយ​នៃ​បរិមាណ​កាឡូរី​ចាំបាច់ ។ នា​ឆ្នាំ​២០០៤ តម្រូវការ​អង្ករ​ប្រចាំឆ្នាំ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​មាន​ចំនួន​ប្រមាណ ១៤៣ គីឡូក្រាម ដែល​នេះ​ជា​បរិមាណ​ច្រើន​ជាង​គេ​លេខ​បី បន្ទាប់​ពី​ប្រទេស​ភូមា និង​ឡាវ ។ … Continue reading

Posted in កសិកម្ម | Tagged , , , , , | Leave a comment

គូស​ផែនទី​បង្ហាញ​ផ្លូវ​ដើម្បី​ទទួល​បាន​ពូជ​ស្រូវ​កាន់​តែ​ល្អ​ចំពោះ​សុខភាព

ជាមួយ​នឹង​ឧបករណ៍​បច្ចេកទេស​ទំនើប អ្នកវិទ្យាសាស្ត្រ​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) និង​អ្នក​វិទ្យាសាស្ត្រ​រួម​សហការ​ដទៃ​ទៀត​ កំពុង​តែ​បិទ​បញ្ចប់​ការ​ស្វែង​យល់​អំពី​ហ្សែន​ទាំង​ឡាយ​របស់​ស្រូវ​ដែល​គ្រប់គ្រង​ការ​ស្រូប​យក​ និង​រក្សា​ទុក​សារធាតុ​រ៉ែ​សំខាន់ៗ  ។ នេះ​ជា​ការ​ព្យាយាម​មួយ​ដែល​អាច​លើក​តម្កើង​តម្លៃ​ផ្នែក​អាហារូបត្ថម្ភ​នៃ​ដំណាំ​ស្រូវ​ដែល​ជា​អាហារ​ចម្បង​មួយ​របស់​ប្រជាជន​ប្រហែល​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក ។ នៅ​ទីផុត ក្រុម​ស្រាវជ្រាវ​រំពឹង​ថា​អាច​បង្កើន​ជីវជាតិ​អង្ករ​តាម​លក្ខណៈ​ជីវសាស្ត្រ​ដោយ​ប្រើការ​បង្កាត់​ពូជ​តាម​វិធី​ប្រពៃណី​ដើម្បី​បង្កើត​ពូជ​ស្រូវ​ថ្មីៗ​ដែល​គ្រាប់​របស់​វា​មាន​កំហាប់​ខ្ពស់​នៃ​សារធារធាតុ​រ៉ែ​ចាំបាច់​នានា​ ដូចជា ស័ង្កសី ដែក និង​កាល់ស្យូម ។ ស្រូវ​គឺ​ជា​មូលដ្ឋាន​នៃ​របប​អាហារ​របស់​មនុស្ស ។ ស្រូវ​ជា​ប្រភព​នៃ​ថាមពល មិន​មាន​សារធាតុ​ក្លុយតិន (Gluten ដែល​ជា​សារធាតុ​បណ្ដាល​ឲ្យ​ប្រតិកម្ម​អេឡែកស៊ី​ចំពោះ​មនុស្ស​មួយ​ចំនួន) ងាយ​រំលាយ មាន​ជាតិ​ខ្លាញ់​តិច និង​សម្បូរ​វីតាមីន សារធាតុ​រ៉ែ និង​អាហាររូបត្ថម្ភ​ដទៃ​ទៀត ។ ប៉ុន្តែ សារធាតុ​សំខាន់ៗ​មួយ​ចំនួន​ ដូចជា​ដែក​ ត្រូវ​បាន​បាត់បង់​នៅ​ពេល​កន្ទក់​ត្រូវ​បាន​ស្រិត​ចេញ​នៅ​អំឡុង​ពេល​កិន​ស្រូវ​តាម​រយៈ​ដំណើរការ​ដែល​ហៅ​ថា «កិន​សម្រិត» នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​អ្នកស្រី Shannon Pinson ជា​រុក្ខពន្ធុវិទូ បម្រីការ​នៅ​មជ្ឈមណ្ឌល​ជាតិ​ Dale Bumpers ស្រាវជាវ​ដំណាំ​ស្រូវ របស់ ARS នៅ​ក្រុង … Continue reading

Posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី | Tagged , | Leave a comment