Category Archives: បូជនីយដ្ឋាន

ប្រាសាទ​អកយំ

ប្រាសាទ​អកយំ មា​នទី​តាំងនៅ​ខាង​ចុង​បំផុត​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច ឬ​បារាយណ៍​ទឹកថ្លា ។ ប្រាសាទ​អកយំ​កសាង​ឡើង​ក្នុង​សតវត្សរ៍​ទី​៧ និង​៩ ក្នុង​រាជ​ព្រះបាទ​ភវវរ្ម័ន​ទី​១ ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ២០២៣ ។ ប្រាសាទ​នេះ មាន​បី​ជាន់ មាន​ប្រាង្គ​ចំនួន​១២ និង​ព័ទ្ធ​ដោយ​កំពែង​ជញ្ជាំង​ធ្វើ​អំពី​ឥដ្ឋ ទំហំ​១០០​ម៉ែត្រ ៤​ជ្រុង ស្ថិត​នៅ​ក្នុង​រចនាបថ​ព្រៃក្មេង ។ ប្រាសាទ​អកយំ ជា​ប្រាសាទភ្នំ​ធ្វើ​ពី​ឥដ្ឋ រាង​ពីរ៉ាមីត​ដ៏​ធំ​មុន​សម័យ​អង្គរ ជា​សំណង់​ឧទ្ទិស​ចំពោះ​ព្រះ​គម្ពីរ​រេស្វរៈ ដែល​មាន​ន័យ​ថា ព្រះ​អាទិទេព ដែល​មាន​សូរសៀង​ដ៏​ជ្រាលជ្រៅ​មិន​អាច​វាស់វែង​បាន ជា​កម្លាំង និង​យាន​មិន​អាច​ថ្លឹងថ្លែង​បាន គឺ​សំដៅ​ព្រះ​សិវ ដែល​គេ​បូជា​នៅ​ទី​នេះ ក៏​ដូច​នៅ​ទីក្រុង​ឦសានបុរៈ ឬ​សម្បូណ៌​ព្រៃគុក​ដែរ ៕ ប្រភពៈ  កាសែត​រស្មីកម្ពុជា (២០/០៥/២០២៣)

Posted in បូជនីយដ្ឋាន | Leave a comment

ព្រះបាទ​ជ័យវរ្ម័ន​ទី​២

វប្បធម៌ ចេនឡា បណ្ឌិត មីសែល ត្រាណេ ជំពូក​ទី​១ ៨. ព្រះបាទ​ជ័យវរ្ម័ន​ទី​២ (តាម​សិលាចារឹក​ប្រាសាទ​ព្រះធាតុខ្វាន់ពីរ) ព្រះបាទ​ជ័យវរ្ម័ន​ទី​២ (៨០២-៨៥០) ឬ «ធូលី​ព្រះបាទ ធូលី​ជើងព្រះ​កម្រ​តេង​អញ ស្រី​ជ័យវរ្ម័ន​ទេវៈ» ជា​ស្ដេច​ខ្មែរ​នា​ដើម​សម័យ​អង្គរ ដែល​មាន​ឫទ្ធានុភាព​យ៉ាង​ខ្លាំងក្លា​អស្ចារ្យ ពីព្រោះ​ព្រះ​អង្គ​ជា​អ្នក​បើក​សករាជ​ថ្មី​មួយ​ដ៏​មហា​រុងរឿង​ថ្កុំថ្កើង គឺ​សករាជ​អង្គរ ដោយ​បាន​យក​លទ្ធិ​សាសនា​មួយ​ថ្មី គឺ​ការ​ប្រដូច​ព្រះរាជា​ទៅ​នឹង​ព្រះ​អាទិទេព ដូច​ជា​ព្រះ​នាម​ព្រះអង្គ​ខាងលើ ដែល​បញ្ចប់​ដោយ​ពាក្យ​ទេវៈ បន្ទាប់​ពី​ពាក្យ​វរ្ម័ន ជា​សក្ខីភាព​ស្រាប់ ។ ប្រវត្តិសាស្ត្រ​បានឲ្យ​ដឹង​ថា ដើម​ឡើយ ព្រះ​អង្គ​គ្រងរាជ្យ​នៅ​ឥន្ទ្របុរៈ ក្រោយ​ពី​ព្រះអង្គ​ទ្រង់​យាង​ពី​ភូមិភាគ​នៅ​ម្ដុំ​ជ្រោយ​ជ្វា​ម៉ាឡេ ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ស្រុក​ជ្វា ។ បន្ទាប់មក គឺ​នៅ​ហរិហរាល័យ និង​អមរេន្ទ្របុរៈ ហើយ​ចុង​ក្រោយ​បំផុត នៅ​មហេន្ទ្របុរៈ ដែល​ស្ថិត​នៅ​លើ​ភ្នំ​គូលែន ជាទី​សក្ការៈ ឬ​មហេន្ទ្របព៌ត ឬ​ភ្នំ​មហា​ឥន្ទ្រ ដែល​មាន​កម្ពស់​ប្រមាណ​ជា … Continue reading

Posted in ចំណេះ​ធ្វើ, បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment

កិច្ច​ពិធី​ឆ្លង​ឆ្នាំ​តាម​ទំនៀមទម្លាប់អ្នកស្រុក​កំពង់ក្តី

ជា​រៀង​រាល់​ឆ្នាំ ក្រោយ​ពី​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជា​ផ្លូវការ​បញ្ចប់ អ្នកស្រុក​រស់នៅ​ជុំវិញ​ស្ពាន​បុរាណ​នៅ​កំពង់ក្តី មាន​ភូមិ​ត្រាច ភូមិ​ប្រាសាទ ភូមិ​រំលង​ជាដើម (ចំណុះ​ជើងវត្ត​កំពង់ក្តី) តែង​មូល​មាត់​គ្នា​រៀបចំ​កិច្ច​ពិធី​ឆ្លង​ឆ្នាំ ដែល​ជា​ទំនៀម​បុរាណ បាន​បន្ត​រៀង​មក​ជា​យូរយារ​ណាស់​មក​ហើយ ។ ប្រភព​អាជ្ញាធរ​ជាតិ​អប្សរា​បានឲ្យ​ដឹង​ថា ពិធី​នេះ ក៏​មាន​អ្នក​ភូមិ​ផ្សេង​ទៀត​នៅ​ក្បែរៗ បាន​សហការ​ចូលរួម​ដែរ ដែល​ជា​បរិបទ​វប្បធម៌​តែ​មួយ​មិន​គិត​ពី​ព្រំដែន​រដ្ឋបាល​បច្ចុប្បន្ន ។ ពេល​ព្រឹក អ្នកស្រុក​រៀបចំ​កិច្ច​ពិធី​នៅ​ក្នុង​បរិវេណ​វត្ត​កំពង់ក្តី​តាម​ទំនៀម​ព្រះពុទ្ធ​សាសនា ។ ពេល​រសៀល គឺ​មាន​សារសំខាន់​ទាក់ទង​នឹង​ទំនៀម​អ្នកស្រុក​ផ្ទាល់ ដោយ​ពុំ​មាន​វត្តមាន​ព្រះសង្ឃ​ទេ គឺ​ចាស់ទុំ​ព្រឹទ្ធាចារ្យ​ក្នុង​សហគមន៍​ដឹកនាំ​កិច្ច​ពិធី ។ ប្រភព​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​ថា កម្មវិធី​ដំបូង អ្នកស្រុក​បាន​រៀបចំ​ពិធី​បន់ស្រន់​សុំ​ម្ចាស់​ទឹកដី ដែល​ជា​អ្នកតា​ប្រចាំ​សហគមន៍​នៅ​ទិសឦសាន​នៃ​ស្ពាន​កំពង់ក្តី ដែល​មាន​ឈ្មោះ​បី​ផ្សេង​គ្នា គឺ​អ្នកតា​គង់ អ្នកតា​សំរោង ឬ​ដំបង​ដែក និង​អ្នកតា​មុខរាហ៍ ។ គ្រឿង​រណ្តាប់​នៅ​ចំពោះ​អ្នកតា​ទាំង​បី​នេះ មាន​ភ្ញីផ្កា បាយសី គ្រឿង​ក្រអូប ទៀន​ធូប ផ្លែ​ឈើ បង្អែម ភេសជ្ជៈ ចម្អាប​មាន់​ស្ងោរ ក្បាល​ជ្រូក … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ, បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ | Leave a comment

​វត្ត​ពោធិញ្ញាណ ហៅ វត្ត​ព្រះអង្គធំ

អារាម​មាន​អាយុកាល​ដ៏​ចំណាស់​មួយ មាន​ព្រះ​មួយ​អង្គ​ធំ ដាក់​តម្កល់​សម្រាប់​ជាទី​សក្ការៈបូជា និង​មាន​ព្រះសង្ឃ​គង់​នៅ​គោរព​ប្រតិបត្តិ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា មក​ដល់​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​មាន​ជំនឿ​ខ្លាំង​ណាស់ ពិសេស​អ្នក​ខេត្ត​ស្ទឹងត្រែង ។ ជាមួយ​នោះ មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ តែងតែ​ទៅ​ធ្វើ​បុណ្យ ដាក់​ទាន គោរព​បូជា នៅ​មុខ​ព្រះ ព្រោះ​តែ​មាន​ជំនឿ​តៗ​គ្នា​ថា មាន​បារមី​ដ៏​ខ្លាំង​ពូកែ​ស័ក្ដិសិទ្ធិ បែរបន់​បាន​សម្រេច​ដូច​បំណង ។ ពេល​ទៅ​ដល់​វត្ត​នោះ គេ​នឹង​ឃើញ​រូប​សំណាក​ព្រះ​មួយ​អង្គ​ដ៏​ធំ បែរ​ព្រះភ័ក្រ្ត​ទៅ​មាត់​ទន្លេ ទិស​ខាងជើង និង​មាន​កំណត់ត្រា​ក្នុង​ឯកសារ​ខ្លះ​បញ្ជាក់​ថា ព្រះអង្គធំ មាន​កម្ពស់ ៦​ម៉ែត្រ ទទឹង ៤​ម៉ែត្រ សង់​អំពី​ឥដ្ឋ​បុរាណ មាន​ពណ៌​មាស ស្រស់​ឆើតឆាយ ចាត់​ទុក​ថា គឺ​ជា​ព្រះ​ធំ​ជាង​គេ​លើ​ទឹកដី​ខេត្ត​ស្ទឹងត្រែង ។ មនុស្ស​ជាច្រើន​តែង​ទៅ​គោរព​បូជា​នៅ​មុខ​រូបសំណាក​ព្រះ​អង្គ​ធំ​នេះ ដែល​បាន​បន្សល់​ទុក​ឆ្លង​កាត់​សម័យ​សង្គ្រាម​ជា​ច្រើន​ទសវត្សរ៍ រហូត​មក​ដល់​សព្វថ្ងៃ ។ អារាម​ខាង​លើ​នេះ ជា​រៀង​រាល់​ថ្ងៃ ឬ​ថ្ងៃ​ឧបោសថសីល ថ្ងៃ​បុណ្យ​ទាន​ធំៗ មន្ត្រី​អ្នកមុខ​អ្នកការ​តូច​ធំ … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ, បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ | Leave a comment

របាំ​គងស្គរ​របស់​អ្នកភូមិ​ឯលិច

របាំ​គង​ស្គរ គឺ​បាន​កើត​មាន​ឡើង​តាំងពី​បុរាណកាល​មក មាន​ដើមកំណើត​ក្នុងភូមិ​ឯលិច ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ហើយ​ត្រូវបាន​អ្នកស្រុក​តំបន់​នោះ បន្ត​ដល់​សព្វថ្ងៃ គឺ​ដើម្បី​ថែរក្សា​មរតក​មនុស្ស​រស់ ដែល​មាន​តាំងពី​បុរាណ ឲ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។ បើ​យោងតាម​ការ​បញ្ជាក់​ពី​លោក សុខ ធួក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា របាំ​គង​ស្គរ​ត្រូវ​បាន​ក្រសួង​យក​ចិត្ត​ទុកដាក់​បញ្ចូល​ជា​សម្បត្តិ​វប្បធម៌​មរតក​មនុស្ស​រស់ ។ របាំ​នេះ ត្រូវ​បាន​អ្នកភូមិ​ឯលិច យក​ទៅ​សម្ដែង​ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ថ្ងៃ​១៤ និង​១៥ កើត ខែ​ផល្គុន ក្នុង​ពិធីបុណ្យ​ឡើង​ភ្នំ​ពណ្ណរាយ សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ទសបារមី បុព្វបុរស ដែល​បាន​កសាង​ប្រាសាទ​ពណ្ណរាយ ។ ចំពោះ​ការ​សម្តែង​របស់​ក្រុម​របាំ​អ្នកភូមិ​ឯលិច ក្នុង​ពិធីបុណ្យ​រដូវ​រំហើយ នៅ​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង កាល​ពីពេល​កន្លង​ទៅ ថ្វីបើ​មិន​ត្រឹមត្រូវ​ល្អ​ឥតខ្ចោះ​ក្តី ក៏​លោក​សូម​កោត​សរសើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ខិតខំ​ថែរក្សា​ប្រពៃណី​វប្បធម៌​ដ៏​ផូរផង់​របស់​បុព្វបុរស​ខ្មែរ​យើង ។ ចំណែក​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ខិតខំ​កែទម្រង់​របាំ​ក្នុងការ​សម្តែង​ខ្លះ … Continue reading

Posted in ចំណេះ​ធ្វើ, បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ | Leave a comment

សេចក្តីស្លាប់​ខាង​ផ្លូវចិត្ត

ខ. បុព្វហេតុ​នៃ​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​អរិយធម៌​អង្គរLE CREPUSCULE DES DIEUX ៤. សេចក្តីស្លាប់​ខាង​ផ្លូវចិត្ត: ការ​ដួល​រលំ​នៃ​គ្រឹះ​វប្បធម៌ ១. ការ​ផ្លាស់​ប្តូរ​ផ្នែក​ជំនឿ​សាសនា: អវសាន​នៃ​លទ្ធិ​ទេវរាជ និង​បុគ្គល​និយម លោក B. P. Groslier បាន​សង្កេត​ឃើញ​ថា បន្ទាប់​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ និង​ប្រាសាទ​បាយ័ន​មក គ្មាន​ក្សត្រ​ឬ​ប្រាសាទ​ណា​មួយ​ស័ក្តិសម​នឹង​ចុះ​ថា​ជា​ប្រាសាទ ឬ​ក្សត្រ​សម័យ​អង្គរ​ទេ ប៉ុន្តែ​អ្នក​ដំណើរ​ចិន ជីវ តាក្វាន់ ដែល​បាន​មក​ដល់​ប្រទេស​យើង​នៅ​ឆ្នាំ​១២៩៦ បាន​រៀបរាប់​ពី​ជីវភាព​រាជធានី​អង្គរ ហាក់​ដូចជា​ពុំ​មាន​ផ្លាស់​ប្តូរ​អ្វី​ឡើយ ។ ទោះជា​យ៉ាង​ដូច្នេះ​ក៏​ដោយ ក្រោយ​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រលឹង​អង្គរ​ស្លាប់​បាត់​ទៅ​ហើយ នេះ​បើ​តាម​ការ​សង្កេត​របស់​ប្រវត្តិវិទូ​ខ្លះ ។ នៅ​រាជ្យ​ព្រះរាជា​ដ៏​ល្បីល្បាញ​នេះ ទោះ​ព្រះ​អង្គ​ខំប្រឹង​ស្រែក​យ៉ាងណា​ក៏​ដោយ ក៏​ទេវរាជ​នៃ​ពួក​ព្រាហ្មណ៍​ស្លាប់​បាត់​រូបរាង​ទៅ​ហើយ ហើយ​ពុំ​អាច​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​ជា​ទេវរាជ​បែប​ពុទ្ធសាសនា​ផង ។ គេ​ពុំ​ឃើញ​មាន «ប្រាសាទ​ភ្នំ» ណា​មួយ​សាង​ឡើង​ក្រោយ គ.ស ១.២០០ … Continue reading

Posted in បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Tagged | Leave a comment

ទួល​យាយ​ដូន​នៅ​ក្រុង​បាវិត

ទីទួល​បុរាណ​មួយ​ដែល​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​តែងតែ​មាន​អ្នកស្រុក​មក​អុជ​ធូប​ទៀន និង​ដាក់​តង្វាយ​បន់ស្រន់​សុំ​សេចក្តីសុខ​ស្ទើរតែ​មិន​ដាច់ ក្នុង​នោះ​មាន​ទាំង​ជនជាតិ​ខ្មែរ​ផង និង​ជនបរទេស​ផង​នោះ គឺ​ទួល​យាយ​ដូន ។ ទួល​លោកយាយ​ដូន​មាន​ចម្ងាយ​ជិត​ ២​គីឡូម៉ែត្រ នៅ​ភាគ​ខាងត្បូង​ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ស្ថិត​ក្នុងភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដោយ​មាន​អ្នកស្រុក​មាន​ជំនឿ​ថា បើ​មក​បួងសួង​នៅ​ទួល​យាយដូន​ហើយ ប្រាថ្នា​អ្វី​គឺ​បាន​សម្រេច​ដូច​ក្តី​បំណង ។ ការ​គោរព​បូជា និង​បួងសួង​សុំ​ឲ្យ​បារមី​លោកយាយ​ដូន គឺ​ចាប់តាំងពី​សម័យ​ដើម​ដ៏​យូរលង់​មក​ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន ។ បើ​តាម​ចាស់ទុំ​ព្រឹទ្ធាចារ្យ​បាន​និយាយ​ត​គ្នា​ថា ទួល​បុរាណ​មួយ​នេះ​មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​មេទ័ព​ល្បី​តាំងពី​សម័យ​ដើម​មក ។ បើ​តាម​ព្រឹទ្ធាចារ្យ​មួយ​រូប​ដែល​ជា​អ្នក​មើលថែ និង​រៀបចំ​ទួល​យាយ​ដូន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទួល​យាយ​ដូន​កើតឡើង​តាំងពី​មុន​សម័យ​អង្គរវត្ត​ទៅ​ទៀត ប៉ុន្តែ​មិនដឹង​ថា ក្នុង​សតវត្ស​ណា​នោះ​ទេ ។ លោកតា​បាន​បរិយាយ​ទាក់ទង​នឹង​ប្រវត្តិ​ទួល​លោកយាយ​ដូន​ថា មាន​ចាស់ទុំ​តែងតែ​និយាយ​រឿង​តៗ​គ្នា​យ៉ាងនេះ​ថា កាល​ពីដើម​ឡើយ​មាន​មេទ័ព​ទិស​ទាំង​ប្រាំមួយ​បាន​មក​ច្បាំង​នៅ​ទិស​ឦសាន​ឈ្នះ​អស់​សត្រូវ ។ ក្រោយ​ពី​បាន​ជ័យជម្នះ មេទ័ព​ម្នាក់​បាន​មក​បោះជំរំ​នៅ​ជិត​ទួល​លោកយាយ​ដូន​នេះ មាន​ថ្ងៃមួយ​នោះ ពេល​យប់​មេទ័ព​បាន​សុបិន​និមិត្ត​ឃើញ​ទេពអប្សរ​មួយ​អង្គ នាង​មាន​រូបឆោម​ស្រស់​ស្អាត​ណាស់​ធ្វើ​ឲ្យ​លោក​មេ​ទ័ព​មាន​ចិត្ត​ស្រឡាញ់​ពេញ​បេះដូង ។ តាម​ពិត​នាង​អប្សរ​នោះ គឺជា​ត្រី​ផ្សោត ធ្វើ​សមាធិ​នៅ​ភ្នំ​សំបុក​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ នាង​មាន​បារមី​អាច​ប្រែ​កាឡា​ជា​មនុស្ស​បាន ហើយ​មាន​និស្ស័យ​នឹង​លោក​មេទ័ព​ក៏​បាន​ប្រាកដ​ខ្លួន​ឲ្យ​លោក​មេទ័ព​បាន​ឃើញ​ជាក់​នឹង​នេត្រា លោក​មេទ័ព​ក៏​មាន​ចិត្ត​ប្រតិព័ទ្ធ​កាន់តែ​ខ្លាំង … Continue reading

Posted in បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ | Leave a comment

«តាព្រហ្ម» នៅ​វត្ត​នគរបានជ័យ

បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម​ភាគ​ច្រើន ជា​ពិសេស អ្នក​ជាប់​សែស្រឡាយ​កាត់​ចិន គឺ​នៅ​តែ​មាន​ជំនឿ​លើ​បារមី មហិទ្ធឫទ្ធិ​ដ៏​ពូកែ​ស័ក្តិសិទ្ធិ​របស់ លោកតាព្រហ្ម ដែល​មាន​អាស្រម​នៅ​វត្ត​នគរបានជ័យ ។ ជា​រៀង​រាល់​ថ្ងៃ មនុស្សម្នា​ក្មេង​ចាស់ ប្រុស​ស្រី ដែល​ភាគ​ច្រើន​ជា​អ្នក​រកស៊ី ប្រកប​របរ​លក់ដូរ បាន​ធ្វើ​ដំណើរ​ពី​ទី​ជិត​ឆ្ងាយ តាម​មធ្យោបាយ​ផ្សេងៗ មក​ឈប់​ចត​នៅ​ខាង​មុខ​បរិវេណ​អាស្រម​សិរីសុគន្ធបទ ហៅ​លោក​តាព្រហ្ម ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នគរបានជ័យ ឬ​វត្ត​នគរបាជ័យ ចម្ងាយ​ពី​រង្វង់មូល​នាគព័ន្ធ ផ្លូវ​ជាតិ​លេខ​៧ ប្រមាណ ៣០០​ម៉ែត្រ ក្នុង​ភូមិ​សណ្តាន់ ឃុំ​អម្ពិល ស្រុក​កំពង់សៀម ។ ក្នុង​នោះ អ្នក​ទៅ​កាន់​អាស្រម​មួយ​នេះ បន់​ជាមួយ​រូប​សំណាក​លោក​តាព្រហ្ម​ទាំង​បី កំពុង​អង្គុយ​កាន់​ដំបង ពីរ​អង្គ​អម​សងខាង​មួយ​អង្គ ដែលអង្គុយ​សំពះ សុំ​សេចក្តី​សុខ ឲ្យ​រកស៊ី​មាន​ការ​ចម្រុងចម្រើន ។ ក្នុង​ការ​បន់​នោះ​ដែរ ក៏​មាន​សិស្ស និសិ្សត ដែល​នឹង​ត្រូវ​ត្រៀម​ប្រឡង​យក​សញ្ញាប័ត្រ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ មួយ​ចំនួន​បាន​ទៅ​អុជ​ធូប​សំពះ សុំ​ឲ្យ​រូប​សំណាក​គាត់​ជួយ​ឲ្យ​ពួក​គេ​ប្រឡង​ជាប់​ដែរ ។ … Continue reading

Posted in កំសាន្ត, បូជនីយដ្ឋាន, ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ | Leave a comment

ប្រាសាទ​ភ្នំធាតុ

ប្រាសាទ​ភ្នំធាតុ គឺ​ជា​ប្រាសាទ​មួយ​មាន​វ័យ​ចំណាស់​រាប់​រយ​ឆ្នាំ ដែល​អ្នក​ខេត្ត​ស្ទឹងត្រែង​តែង​មាន​ជំនឿ​ថា ពូកែ​ស័ក្ដិសិទ្ធិ មាន​បារមី​ថែរក្សា ចាំ​ការពារ សង់​ឡើង​ដើម្បី​ដាក់​ធាតុ​សព​របស់​ស្ដេច នាម៉ឺន​សព្វមុខ​មន្រ្តី ឬ​មេទ័ព បាន​ពលិកម្ម​ដើម្បី​ជាតិ​មាតុភូមិ ក្នុង​សម័យ​កាល​ដ៏​យូរ​លង់​មក​ហើយ ។ មក​ដល់​បច្ចុប្បន្ន ប្រាសាទ​ភ្នំធាតុ​នេះ នៅ​តែ​មាន​សភាព​ស្ងាត់​ជ្រងំ​ដដែល ពុំទាន់​ឃើញ​មាន​ការ​អភិវឌ្ឍ​ឲ្យ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ទាក់​ទាញ​ភ្ញៀវ​ចាប់​អារម្មណ៍​នៅ​ឡើយ​ទេ ។ សព្វថ្ងៃ តួ​ប្រាសាទ​បាក់​បែក​ដែល​មាន​ដុំ​ឥដ្ឋ​នៅ​រាយប៉ាយ កប់​ក្នុង​ដី សង់​នៅ​លើ​កំពូល​ភ្នំមួយ ជុំវិញ​មាន​ផ្ទះ​ប្រជាពលរដ្ឋ និង​មាន​ផ្លូវ​ព័ទ្ធ​តាម​ជើង​ភ្នំ គេ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​ងាយ​ស្រួល មិន​ថា​ថ្មើរជើង ម៉ូតូ ឬ​រថយន្ត​នោះ​ទេ ។ មុន​នឹង​ទៅ​ដល់​ប្រាសាទ​ភ្នំធាតុ ស្ថិត​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង យើង​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​រង្វង់​មូល​ថ្មី ឆ្ពោះ​ទៅ​ទិស​ខាងលិច​ត្រង់ មិន​ពិបាក​រក​ទេ ដែល​មាន​ចម្ងាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ តាម​ផ្លូវ​ចាក់​បេតុង និង​ផ្លូវ​កៅស៊ូ អម​ដោយ​ផ្ទះ​តូច​ធំ​ខ្ពស់​ទាប ។ បន្ទាប់​មក យើង​គ្រាន់​តែ​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ទួល នឹង​ដល់​ប្រាសាទ​តូច​មួយ … Continue reading

Posted in កំសាន្ត, បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ | Leave a comment

គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ

ប្រាសាទ​បុរាណ​ខ្មែរ​ទាំងអស់​រមែង​មាន​ដាំថ្ម​បញ្ចុះ​នៅ​គ្រឹះ​ធ្វើ​ជា​សីមា នៅ​ក្រោម​បាត​បល្ល័ង្ក​ព្រះ និង​កំពូល​ប្រាសាទ ក្នុង​បំណង​សុំ​យាង​ទេពនិករ​មក​គង់​នៅ​ជា​និរន្តន៍ និង​ធ្វើ​ឲ្យ​បូជនីយដ្ឋាន​នោះ​កាន់​តែ​ជាទី​ពិសិដ្ឋ ។ ចាស់​បុរាណ​ខ្មែរ​បាន​រៀបចំ​កិច្ច​ពិធី​បញ្ចុះ​ត្បូង សន្លឹក​មាស ឬ​សន្លឹក​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ផ្សេងៗ​ទៀត ។ ថ្ម​បញ្ចុះ​មួយ​នេះ មាន​ឡត​ដែល​មាន​ទ្រង់ទ្រាយ​ខុសៗ​គ្នា​ចំនួន​៩ ។ នៅ​បាត​ឡត​នីមួយៗ​មាន​ចារឹក​ព្យាង្គ​អក្សរ៖ ជិំ ហ្រិំ ឳំ ហោំ ត្រាំ ទិំ អាំ សិំ និង ហុំ រំលឹក​ដល់​ទេព ៩​អង្គ ដែល​ទំនង​ជា​ទេព​នព្វគ្រោះ ឬ «ភព​ទាំង​ប្រាំបួន» ។ រន្ធ​តូចៗ​នៅ​នឹង​បាត​ឡត​មាន​បញ្ចុះ​ត្បូងថ្ម​មាន​តម្លៃ​ដែល​ទាក់ទង​ទៅ​នឹង​ទេព​ទាំង ៩​អង្គ​នោះ ។ ហ្វេសបុក​សារមន្ទីរជាតិកម្ពុជា (២០/១២/២០២២)

Posted in ចំណេះ​ធ្វើ, បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ | Leave a comment

រឿង​ភ្នំ​បាយ៉ង់កោរ

រូបថត​ប្រាសាទ​ភ្នំ​បាយ៉ង់ ដោយ​លោក Mauger និង​រូបថត​នៃ​ប្រាសាទ​នេះ ថត​នៅ​ឆ្នាំ​១៩៩៩ ក្នុង​សម័យ​ព្រេងនាយ នៅ​ប្រទេស​ខ្មែរ​មាន​ស្ដេច​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះនាម​ព្រះបាទ បាយ៉ង់ មាន​ព្រះ​ដំណាក់​នៅ​ឯ​ភ្នំ​ដងរែក មាន​ព្រះ​អគ្គមហេសី​ល្អ​ណាស់ ទ្រង់​ព្រះ​នាម​ព្រះ​នាង​សក់​ក្រអូប ប្រកប​ដោយ​​ព្រះ​រូប​​ព្រះ​ឆោម ព្រះ​ភក្ត្រ​ល្អ​ប្រិមប្រិយ សម្បុរ​ភ្លឺ​ថ្លា​ដូច​នាង​ទេព​ធីតា ក្លិនក្រអូប​សាយ​ចេញ​ជុំវិញ​ព្រះ​កាយ​មួយ​យោជន៍ ល្បី​កិត្តិយស​សុសសាយ​ទៅ​ដល់​ព្រះ​ចៅ​សៀមៗ​ចាត់​មនុស្ស​មក​ស៊ើបអង្កេត​ពិនិត្យ​បានដឹង​ពិត​ថា ល្អឆើត​មែន ដាច់​ស្រី​ទាំងឡាយ ជា​ស្រី​បរិបូណ៌​ដោយ​លក្ខណៈ​គ្រប់យ៉ាង ។ ស្ដេច​សៀម​រក​ឧបាយកល​ចូល​មក​ចាប់​ព្រះ​នាង​យក​ទៅ ដើម្បី​ជា​កិត្តិយស​ប្រទេស​ខ្លួន ។ ស្តេច​បាយ៉ង់​ទ្រង់​ជ្រាប​ការណ៍​ដូច្នោះ ក៏​នាំ​ព្រះ​នាង​អគ្គមហេសី ពួក​ស្រីស្នំ​ក្រមការ និង​ពល​សេនា​ទាំងឡាយ ចុះ​សំពៅ​ភៀស​ព្រះ​អង្គ​រត់​ចេញ ចោល​ព្រះ​ដំណាក់​ទាំង​វេលា​យប់ បើក​សំពៅ​សំដៅ​ទៅ​ទិសអាគ្នេយ៍ ។ មុន​នឹង​យាង​ចេញ ទ្រង់​លើក​ព្រះ​ហស្ថ​ប្រណម្យ​ដាក់​លើ​ព្រះ​សិរសា សច្ចា​បន់​ទេវតា​រក្សា​ទឹក​ថា សូម​ឲ្យ​បាន​សម្រេច​សេចក្តី​ប្រាថ្នា ៣​ប្រការ​គឺ ៖ បើ​បាន​សម្រេច​ដូច​បំណង​នឹង​កោរ​ព្រះ​កេស​ថ្វាយ ។ ស្ដេច​ទ្រង់​ព្រួយ​ព្រះទ័យ​ជា​ខ្លាំង ទ្រង់​បើក​សំពៅ​ទាំង​យប់​ទាំង​ថ្ងៃ គ្មាន​ឈប់​ឈរ ។ លុះ​ទ្រង់​ប្រមើល​មើលឃើញ​ថា​ចេញ​មក​បាន​ឆ្ងាយ​ណាស់​ហើយ ទើប​ទ្រង់​ងាករេ​ទៅ​រក​តំបន់​មួយ​ដើម្បី​ចត​សំពៅ ។ ជួន​ជា​ខណៈនោះ … Continue reading

Posted in កំសាន្ត, បូជនីយដ្ឋាន | Leave a comment

ស្ថានីយ​ផូស៊ីល​ភ្នំពីរ

ស្ថានីយ​ផូស៊ីល​ភ្នំពីរ (Phnom Pir Fossil Site) ជា​កូនភ្នំ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក ក្នុង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី (រូបទី៦២)។ តំបន់​កូនភ្នំ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ ពី​ទន្លេ​ស្រែពក មាន​ចំណុច​និយាមកា WGS1984 (765847-1437406) ។ យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹងថា ក្រុម​ការងារ​ជំនាញ​ក្រសួង​បរិស្ថាន បាន​ទៅ​ដល់​ទីតាំង​នេះ​នៅ​ឆ្នាំ​២០១៩ ជា​ទីតាំង​ផូស៊ីល​សត្វ​សមុទ្រ ។ តំបន់​ភ្នំពីរ​នេះ​ជា​កូនភ្នំ​ដែល​ស្ថិត​នៅ​ជាប់​នឹង​ភ្នំ​ធំ​មួយ តំបន់​នេះ​មាន​រយៈ​កម្ពស់​ប្រមាណ ៣០០​ម៉ែត្រ ធៀប​នឹង​នីវ៉ូ​ទឹក​សមុទ្រ​ក្នុង​ពេល​បច្ចុប្បន្ន ។ តាម​រយៈ​ការ​ពិនិត្យ តំបន់​នេះ​មាន​ការ​ដោល​ឡើង​នៃ​សម្បក​ផែនដី កើត​ចេញ​ជា​កូនភ្នំ ដែល​ធ្វើ​ឲ្យ​ផូស៊ីល​សត្វ​ទាំង​ឡាយ​នេះ បាន​ផុស​ចេញ​មក​លើ ។ ក្នុង​ការ​សិក្សា​នេះ​ក្រុម​អ្នកជំនាញ​បាន​រក​ឃើញ​ប្រភេទ​ផូស៊ីល​ពពួក Ammonite (អាម៉ូណាយ) មាន​រូបរាង​ស្រដៀង​ខ្យង មាន​ជើង​ដូច​មឹក និង​ពពួក​ខ្យង លៀស គ្រំ ។ ពពួក​នេះ​កើត​ឡើង​នៅ​ស័ក Mesozoic (មេសូហ្សូអ៊ីក) … Continue reading

Posted in ចំណេះ​ធ្វើ, បូជនីយដ្ឋាន | Leave a comment