Monthly Archives: December 2009

ជូន​ពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល

 

Posted in កំសាន្ត | Leave a comment

កុំ​ទុក​ចិត្ត​មេឃ កុំ​ទុក​ចិត្ត​ផ្កាយ កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ កុំ​ទុក​ចិត្ត​ម្ដាយ​ថា​គ្មាន​បំណុល

និយមន័យៈ ក្នុង​លោក​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ទេ ។ អត្ថាធិប្បាយ កុំ​ទុក​ចិត្ត​មេឃ មេឃ​ជា​របស់​ធម្មជាតិ គេ​មិន​អាច​កំណត់ ឬ​បង្គាប់​បញ្ជា​បាន​ទេ ដូចជា ពេល​ខ្លះ​មេឃ​រក​កល​ចង់​ភ្លៀង ស្រាប់​តែ​មិន​ភ្លៀង​ទៅ​វិញ ។ ជួន​គេ​ឃើញ​មេឃ​ស្រឡះ​សោះ​ស្រាប់​តែ​ភ្លៀង​ភ្លាម ។ ជួនកាល​ទៀត គេ​ឃើញ​មេឃ​បើក​ថ្ងៃ​ធម្មតា​ទេ ស្រាប់​តែ​មាន​ភ្លៀង​រ៉ុយៗ​ចុះ​មក​ដែល​គេ​ហៅ​ថា មេឃ​ភ្លៀង​បើក​ថ្ងៃ ។ ដូច្នេះ ឃើញ​ថា​គ្មាន​អ្វី​គួរ​ឲ្យ​គេ​ទុក​ចិត្ត​បាន​ឡើយ ។ កុំ​ទុក​ចិត្ត​ផ្កាយ ផ្កាយ​ក៏​ជា​របស់​ធម្មជាតិ​ដូច​មេឃ​ដែរ ដូច្នេះ​ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ ។ ដូចជា​កណ្ដាល​អាធ្រាត្រ​ផ្កាយ​នេះ​ឃើញ​នៅ​ចំ​ពី​លើ​ក្បាល បន្ទាប់​មក​ឃើញ​នៅ​ទិស​ខាងលិច​វិញ ។ ដូច្នេះ ឃើញ​ថា គេ​មិន​អាច​កំណត់ ឬ​ទុក​ចិត្ត​ថា វា​នៅ​នឹង​ន​មួយ​កន្លែង​បាន​ឡើយ ។ កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ នៅ​ក្នុង​សង្គម​ខ្មែរ ភរិយា​ជា​ចំនួន​ច្រើន​ណាស់​ដែល​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ជាតិ និង​មួយ​ចំនួន​ធំ​ទៀត​ជា​ឧត្ដម​ភរិយា ទោះ​បាន​រៀន​សូត្រ​ចេះ​តិច​ក្ដី ច្រើន​ក្ដី ។ ប៉ុន្តែ​ទោះ​បី​ភរិយា​នោះ​ស្ថិត​នៅ​ក្នុង​ករណី​ដូច​ម្ដេច​ក្ដី ក៏​គង់​នៅ​មាន​ភរិយា​មួយ​ចំនួន​តូច​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​ដួល​ទៅ​តាម​ទំនើបនិយម សម្ភារៈ​និយម​អូស​ទាញ ។ ភរិយា​ខ្លះ​ទៀត​ចាក​ប្រពៃណី​ដោយសារ​ភាព​ក្រីក្រ​ ទីទ័ល​ពេក ។ ខ្លះ​ទៀត​ភ្លាត់​ខ្លួន​ដោយសារ​សម្រស់​គេ ។ ខ្លះ​ទៀត​លង់​ខ្លួន​តាម​ពាក្យ​លួងលោម … Continue reading

Posted in ឃ្លាំង​គំនិត | Tagged , , , | Leave a comment

កុំ​ស្លាប់​ដូច​ពស់​រស់​ដូច​កង្កែប

និយមន័យៈ កុំ​ធ្វើ​ខ្លួន​ឲ្យ​គេ​ខ្លាច​គ្រប់​កាល និង​រស់​គ្មាន​ន័យ ។ អត្ថាធិប្បាយ ធម្មតា​សត្វ​សាហាវ​យ៉ាងណា​ក៏​ដោយ ពេល​ងាប់​ទៅ​គេ​លែង​ខ្លាច​វា​អស់​ហើយ ។ ប៉ុន្តែ​សត្វ​ពស់​វិញ​ងាប់​ក៏​ដោយ ក៏​គេ​នៅ​តែ​ខ្លាច​ដដែល ។ អត្ថានុរូប ពស់​នៅ​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស ។ ពេល​វា​នៅ​រស់ អ្នក​ផង​ទាំង​ពួង​តែងតែ​ខ្លាច​រអា​គ្រប់ៗ​គ្នា​ទាំង​ក្មេង​ទាំង​ចាស់ ។ លុះ​ពេល​វា​ងាប់​ទៅ​ក៏​គេ​នៅ​តែ​ខ្លាច​វា​ដដែល ។ កម្លាច​នេះ​ដោយ​គិត​ថា​វា​មិន​ទាន់​ងាប់​មែន​ទែន ។ បើ​ឃើញ​វា​ហើម​ស្អុយ​រលួយ​ក៏​នៅ​គិត​ថា​ក្រែង​ពឹស​វា​នៅ​ជាប់​តាម​ឆ្អឹង​ឆ្អែង​ទៀត ។ រីឯ​សត្វ​កង្កែប​គឺ​ជា​សត្វ​ស្លូត​ហើយ​ល្ងង់ ។ វា​ខ្លាច​គេ​ណាស់ ។ វា​គ្មាន​អាវុធ​សម្រាប់​ការពារ​ខ្លួន​ទេ ។ ធម្មជាតិ​បាន​ធ្វើ​អំណោយ​ដល់​វា​ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ពណ៌​សម្បុរ​ស្បែក​ទៅ​តាម​ទី​កន្លែង​វា​រស់​នៅ​សម្រាប់​បន្លំ​ខ្លួន និង​ឲ្យ​ជើង​ក្រោយ​វែង​មាន​សាច់​ដុំ​ខ្លាំង​ក្លា​សម្រាប់​ចាក់​លោត​បាន​ឆ្ងាយ​ដើម្បី​គេច​ខ្លួន​ពី​អន្តរាយ​ផ្សេងៗ ។ ម្យ៉ាងទៀត​ដោយ​សារ​វា​ជា​សត្វ​ល្ងង់​ខ្លៅ​យ៉ាង​នេះ​ហើយ​បាន​ជា​វា​មិន​ចេះ​កាយ​រូង​ធ្វើ​ជម្រក​ទេ គឺ​វា​ដើរ​ជ្រក​ជាមួយ​រូង​ក្ដាម ។ វា​សប្បាយ​ចិត្ត​ណាស់​ក៏​ស្រែក​វ៉ែបៗ​នាំ​ឲ្យ​អ្នក​នេសាទ​ឮ​ក៏​ខ្វារ​យក​វា​ដោយ​ទាំង​ក្ដាម​ម្ចាស់​រូង​ទៀត ។ អត្ថប្បដិរូប សត្វ​ពស់​ក្នុង​ន័យ​ខាងលើ​នេះ លោក​ប្រៀបធៀប​ទៅ​មនុស្ស​ពាល​យង់​ឃ្នង​កាច​សាហាវ ។ មនុស្ស​ពាល​នេះ​កាល​បើ​រស់​នៅ​ត្រង់​ណា អ្នក​ផង​ទាំង​ពួង​តែង​មាន​ការ​ភ័យ​ខ្លាច​រអា​ជា​ខ្លាំង ។ ព្រោះ​វា​បង្ក​អសន្តិសុខ និង​គ្រោះ​មហន្តរាយ ។ វា​គ្មាន​មនោសញ្ចេតនា អាណិតអាសូរ​ដល់​អ្នក​ណា​ម្នាក់​ឡើយ សូម្បី​តែ​ឪពុក​ម្ដាយ បងប្អូន ញាតិមិត្ត​វា​ក៏​ដោយ ។ ដូច្នេះ ពួក​វា​ជា​ទី​ស្អប់​ខ្ពើម​នៃ​សង្គម​មនុស្ស និង​សង្គម​ជាតិ ។ លុះ​ដល់​ពួក​វា​ស្លាប់​ទៅ … Continue reading

Posted in ឃ្លាំង​គំនិត | Tagged , , | Leave a comment

ស្វែង​យល់​ពាក្យ «កាក់​កប»

«កាក់​កប» រក​ស៊ី​កាក់​កប​គឺ​រក​ស៊ី​មិន​ដែល​មាន​បង់​ខាត ។ បរិវារស័ព្ទ «កាក់» អាច​គន្លាស់​បាន​ជា​ពាក្យ «កាក់​គ្រប់​ដំណប» គឺ កប​គ្រប់​ដំណាក់ ពោល​គឺ ការ​រក​ស៊ី​នោះ​បាន​ប្រកប​គ្រប់​ពេល​វេលា គ្រប់​ដំណាក់ ។ បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Tagged , | Leave a comment

កុំ​ធ្វើ​ស្រែ​ប្រវាស់​កុំ​សង់​ផ្ទះ​ចូល​គ្នា

និយមន័យៈ ផល​វិបាក​នៃ​ទង្វើ​រួម​គ្នា ។ អត្ថាធិប្បាយ ធម្មតា​ការ​រក​ស៊ី បើ​មុខ​របរ​នោះ​ធំ តម្រូវ​ឲ្យ​មាន​ភាគហ៊ុន​ច្រើន គេ​តែង​ចូល​ហ៊ុន​គ្នា ទើប​ប្រកប​មុខរបរ​នោះ​ទៅ​បាន ។ ក៏​ប៉ុន្តែ​ចំពោះ​ការ​ចូល​ហ៊ុន​គ្នា​២​មុខ​លោក​ហាម​ជា​ដាច់​ខាត​ពី​ព្រោះ​វា ​បង្ក​ឲ្យ​មាន​បញ្ហា​ខ្លាំង​ណាស់ គឺ ៖ កុំ​ធ្វើ​ស្រែ​ប្រវាស់ ការ​ធ្វើ​ស្រែ​ប្រវាស់ ដូចជា ម្នាក់​មាន​ដី​ស្រែ ម្នាក់​ទៀត​មាន​ពូជ​ស្រូវ ឬ​ម្នាក់​មាន​ដី​ស្រែ ម្នាក់​ទៀត​មាន​ឧបករណ៍ គោ ក្របី នង្គ័ល រនាស់​ជា​ដើម ។ ការ​ប្រវាស់​គ្នា​នេះ អាច​ឲ្យ​គេ​ចំណេញ​បាន​ទាំង​សងខាង ក៏​ប៉ុន្តែ​បើ​ការ​ប្រវាស់​គ្នា​នេះ​ធ្វើ​បាន​ត្រឹមតែ​ពាក់​កណ្ដាល​ដៃ ដូចជា ស្រូវ​មិន​ទាន់​ចេញ​ផ្លែ ឬ​កំពុង​ចេញ​ផ្លែ ស្រាប់​តែ​ជួប​ចៃដន្យ​ចង្រៃ ភាគី​ទាំង​ពីរ​នេះ​មាន​ជម្លោះ​ដោយ​ប្រការ​ណា​នីមួយ តើ​គេ​បែងចែក​ភាគ​ផល​គ្នា​ដូចម្ដេច​កើត ? ដូច្នេះ​ប្រកដ​ជា​ជម្លោះ​នេះ​រីក​រាល​ដាល​ដែល​អាច​ប្រឈម​មុខ​នឹង​ គ្រោះថ្នាក់ និង​អាច​ឈាន​ទៅ​រក​ការ​វាយ​ប្រហារ​គ្នា​ក៏​សឹង​មាន ។ កុំ​សង់​ផ្ទះ​ចូល​គ្នា ការ​សង់​ផ្ទះ​ចូល​គ្នា​ក៏​មាន​ន័យ​ ដូច​ខាងលើ​ដែរ ។ ពី​ដំបូង​ដៃ ភាគី​ទាំង​ពីរ​ស្រឡាញ់​គ្នា​ជិតស្និទ្ធ​ចាក់​ទឹក​មិន​លិច រហូត​ដល់​ស្រុះស្រួល​គ្នា​សង់​ផ្ទះ​រួម ។ … Continue reading

Posted in ឃ្លាំង​គំនិត | Tagged , , , | Leave a comment

រឿងរ៉ាវ​ទាក់ទង​នឹង​ជំងឺ​បេះដូង

អង្គុយ​សមាធិ​អាច​ជួយ​កាត់បន្ថយ​អាការៈ​ស្លាប់​ដោយ​រោគ​បេះដូង​បាន​៥០​ភាគ​រយ នៅ ​ក្នុង​កិច្ច​ប្រជុំ​សមាគម​ពេទ្យ​រោគ​បេះដូង​អាមេរិកាំង​បាន​បង្ហើប​ឲ្យ​ដឹង ​ថា​អ្នក​ជំងឺ​រោគ​បេះដូង​ដែល​ព្យាយាម​អង្គុយ​សមាធិ​នឹង​ចុះ​ថយ​អត្រា​នៃ​ ការ​ស្លាប់​បាន​យ៉ាង​ងាយ​ក្រោយ​ពេល​គេ​បាន​តាម​ដាន​អស់​រយៈកាល​៩​ឆ្នាំ​ កន្លង​មក​នេះ​រក​ឃើញ​ថា​ មាន​អ្នក​ស្លាប់​ដោយ​សារ​រោគ​បេះដូង​ថយចុះ​៤៧​ភាគរយ ។ វិទ្យាល័យ​វេជ្ជ​សាស្រ្ត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​កន្លែង​បាន ​សហការ​គ្នា​ដើម្បី​ធ្វើ​ការ​សិក្សា​ពិសោធន៍​ដោយ​រៀប​ចំ​ឲ្យ​អ្នក​ជំងឺ​ទាំង ​បុរស​ និង​ស្រ្តី​ជន​ជាតិ​អាមេរិកាំង​ សញ្ជាតិ​អាហ្វ្រិក​កើត​រោគ​ស្ទះ​សរសៃ​បេះដូង​ អាយុ​ជា​មធ្យម​៥៩​ឆ្នាំ ធ្វើ​សមាធិ​១​​ថ្ងៃ​២​ដង​ក្នុង​១​ដង​រយៈ​ពេល​២០​នាទី ។ លទ្ធផល​បាន​បង្ហាញ​ថា​ក្រៅ​​ពីធ្វើ​ឲ្យ​អត្រា​ស្លាប់​របស់​អ្នក​ជំងឺ​ ប្រភេទ​នេះ​ស្រក​ស្រុត​ចុះ​យ៉ាង​ច្រើន​ហើយ​នោះ​ពួកគេ​ក៏​នៅ​មាន​សម្ពាធ​ឈាម​ ថយ​ចុះ​ទៀត​ផង ។ ជាង​នោះទៅ​ទៀត​ករណី​ខ្លះ​ក៏​អាច​រំសាយ​ភាព​ធុញ​ថប់​បាន​ផង​ដែរ ។ វេជ្ជបណ្ឌិត​ រ៉ូបឺត​ ឈ្នីឌ័រ​ ប្រធាន​ក្រុម​អ្នក​ពិសោធន៍​បាន​ពោល​ថា​ ការ​អង្គុយ​សមាធិ​វា​ផ្តល់​ឲ្យ​នូវ​ប្រយោជន៍​ដូចគ្នា​ទៅ​នឹង​ការ​បាន​ទទួល​ ឱសថ​ការពារ​រោគ​បេះដូង​ដែល​គេ​ទើប​នឹង​ស្រាវជ្រាវ​រកឃើញ​ប្រភេទ​ថ្មី​ពេល​ កន្លង​មក​នេះ ។ ទទួល​ទាន​ត្រី​អាំង​ជ្រលក់​ទឹក​ស៊ីអ៊ីវ​ជួយ​ឲ្យ​បេះ​ដូង​រឹង​មាំ អ្នក ​ពិសោធន៍​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​ត្រី​អាំង​ជ្រលក់​ជាមួយ​នឹង​ទឹក​ស៊ីអ៊ី​ជំនួស​ត្រី​ចៀន​ និង​ត្រី​បំពង​វា​ក្លាយ​ទៅ​ជា​អាហារ​បំប៉ន​បេះ​ដូង​ ព្រោះ​ត្រី​មិន​ថា​ស្ងោរ ឬ​អាំង​ទេ​រមែង​ជា​ប្រភព​អាស៊ីត​អូមេហ្គា​៣ មាន​គុណប្រយោជន៍​ជួយ​ការពារ​បេះដូង​ ហើយ​ប្រសិន​បើ​ជ្រលក់​ជាមួយ​ទឹកស៊ីអ៊ីវ​មិន​ប្រៃ​ខ្លាំង​រួម​ទាំង​តៅហ៊ូ​ ដូចជា​ជន​ជាតិចិន​ទៀត​នោះ​កាន់តែ​ប្រសើរ​លើស​ដើម ។ បណ្តា​អ្នក​ពិសោធន៍​របស់​អាមេរិក​បាន​សិក្សា​ពី​បរិមាណ​ការ​បរិភោគ​ អាស៊ីត​អូមេហ្គា​៣​ជាមួយ​នឹង​បុរស​ពី​តំបន់​ហាវ៉ៃអ៊ី​ និង​ឡូសអែនជឺឡេស​មិន​ទាប​ជាង​៨២.០០០​នាក់​ និង​ស្រ្តី​១០៤.០០០​នាក់​ ហើយ​បាន​រក​ឃើញ​ថា​ … Continue reading

Posted in ចំណេះ​ធ្វើ | Leave a comment

ស្វែង​យល់​ពាក្យ «កន្លុក​កន្លៀត»

«កន្លុក​កន្លៀត» តាម​វចនានុក្រម​ពាក្យ​នេះ​មាន​ន័យ​ថា កៀន​កំបាំង ទី​ចង្អៀត​កៀន​កោះ ។ បរិវារស័ព្ទ «កន្លុក» អាច​គន្លាស់​បាន​ជា​ពាក្យ «កន្លុក​កៀន​សុក​មមៀត» គឺ កន្លៀត​កៀន​សុក​មម៉ុក គឺ​កន្លែង​កៀន​កោះ​កខ្វក់​មាន​ពីងពាង​ព័ទ្ធ ។ បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Tagged , | Leave a comment

កាន់​ក​ពស់​កាន់​ឲ្យ​ជាប់​ប្រយ័ត្ន​ក្រឡាប់​ខាំ​ឯ​ប្រាណ

និយមន័យៈ ការ​កាន់​ក្ដីក្ដាំ​ត្រូវ​ក្ដាប់​ឲ្យ​ណែន ប្រយ័ត្ន​គ្រោះ​ថ្នាក់​ដល់​ខ្លួន ។ អត្ថាធិប្បាយ អត្ថានុរូប ពស់​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស​ខ្លាំង ។ លោក​ចង់​និយាយ​ប្រាប់​ថា បើ​បាន​ជា​ជ្រុល​កាន់​ក​ពស់​ហើយ ត្រូវ​ក្ដាប់​ឲ្យ​ណែន​ជាប់​ក្នុង​ដៃ ។ ព្រោះ​បើ​ធ្វេស​តែ​បន្តិច ពស់​នោះ​នឹង​ក្រឡាស់​បែរ​មក​ចឹក​អ្នក​កាន់​វិញ​មិន​ខាន ។ អត្ថប្បដិរូប ពំនោល​ខាងលើ​នេះ លោក​ចង់​និយាយ​ថា មុន​នឹង​ចោទ​ប្រកាន់​ទៅ​លើ​ភាគី​ណា​មួយ អ្នក​ដើម​ចោទ​តោង​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ឲ្យ​បាន​ហ្មត់ចត់​ល្អិតល្អន់​ជាមុន​សិន ។ ព្រោះ​ថា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់ និង​មិន​ត្រឹមត្រូវ វា​នឹង​មាន​ផល​អាក្រក់​ស្រោច​មក​លើ​ដើម​ចោទ​វិញ ជា​ហេតុ​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ខ្លាំង ៕   សុភាសិត​ផ្សេងទៀត  

Posted in ឃ្លាំង​គំនិត | Tagged , , , | Leave a comment

ធ្វើ​ផ្ទះ​ដើម្បី​ឲ្យ​ឃ្មុំ​ព្រៃ​សប្បាយ​ចិត្ត

ឃ្មុំ​កាត់​ស្លឹក​ដំណាំ Alfalfa (Megachile rotundata) នៅ​លើ​ផ្កា Alfalfa ។ ឃ្មុំ​ប្រភេទ​នេះ​ជា​ប្រភេទ​ឃ្មុំ​មួយ​ក្នុង​ចំណោម​ឃ្មុំ​ព្រៃ​នានា​ដែល​គេ​ ទាក់ទាញ​ឲ្យ​មក​ជួយ​ឃ្មុំ​យក​ទឹក​ក្នុង​ការ​រាយ​លំអង​ដំណាំ​នៅ​សហរដ្ឋ​ អាមេរិច នៅ​ពេល​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ខ្លះ​​ កំពុង​តែ​អង្កេត​អំពី​ការ​បាត់​បង់​ឃ្មុំ​យក​ទឹក​រាប់​លាន​ក្បាល​​ដែល​អាច​ ជួយ​ក្នុង​ដំណើរ​រាយ​លំអង​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លា​លើ​ដំណាំ​ឯកទេស​ មួយ​ចំនួន អ្នក​ស្រាជ្រាវ​ខ្លះ​ទៀត​កំពុង​ស្រាវជ្រាវ​អំពី​វិធី​ដើម្បី​ទាក់ទាញ និង​គាំ​ទ្រ​ដល់​ឃ្មុំ​ព្រៃ ។ គេ​មិន​ដឹង​ជាក់​ច្បាស់​ទេ​ពី​បរិមាណ​ដំណើរ​លំអង​ដែល​ឃ្មុំ​ព្រៃ​ទាំង​នេះ​ អាច​ធ្វើ​បាន​ខណៈ​ដែល​ពួក​វា​ចាប់​ផ្ដើម​ជីវិត​សាមគ្គី​របស់​វា ប៉ុន្តែ​មាន​ការ​វាយ​តម្លៃ​ខ្លះ​​អាច​យក​មក​គិតគូរ​បាន ។ មិន​ដូច​គ្នា​នឹង​ឃ្មុំ​ស្រុក​ផ្សាំ​ដែល​ចំណាយ​ពេល​ វេលា​នៃ​ជីវិត​របស់​ពួក​វា​ថែទាំ​សម្បុក​ដ៏​ស្មុគស្មាញ​របស់​ពួក​វា​ហើយ​ដែល ​នៅ​ក្នុង​សម្បុក​នោះ​ឃ្មុំ​ជា​ច្រើន​ជំនាន់​បាន​ញាស់ និង​ចិញ្ចឹម​ជីវិត ឃ្មុំ​ព្រៃ​ចូល​ចិត្ត​រស់​នៅ​តាម​របៀប​ស្ងប់ស្ងាត់​ជាង ។ នៅ​ក្នុង​ធម្មជាតិ ឃ្មុំ​ព្រៃ​ចូល​ទៅ​សម្រាក​នៅ​ទី​ងងឹត ឬ​សម្បុក​ជា​រូង ដែល​ជួនកាល​ជីក​រូង​ចូល​ក្នុង​ដី ឬ​ប្រហោង​ដើម​ឈើ ឬ​រចនាសម្ព័ន្ធ​ពី​ឈើ ។ ដើម្បី​កំណត់​ឲ្យ​ជាក់​ច្បាស់​ពី​សេវា​រាយ​លំអង​របស់​ឃ្មុំ​ព្រៃ​នៅ​ក្នុង​ ចម្ការ​ផ្លែឈើ ឬ​កសិដ្ឋាន​ដែល​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​វត្តមាន​​ឃ្មុំ​ទាំង​នោះ អ្នក​ស្រាវជ្រាវ​កំពុង​ធ្វើ​ពិសោធន៍​ដោយ​ប្រើប្រាស់​ខ្លិន​ទាក់ទាញ​ដាក់​ ក្នុង​សម្បុក​សិប្បនិមិត្ត ។ ដោយ​សិក្សា​ពី​ផ្នែក​នានា​នៃ​សម្បុក​ធម្មជាតិ​របស់​ឃ្មុំ រួម​មាន លំអង​ផ្កា​ចាស់ៗ ស្លឹក​ឈើ ភក់ និង​វត្ថុ​រាវ​របស់​ឃ្មុំ​ក្នុង​ការ​សាងសង់​ជញ្ជាំង​សម្បុក … Continue reading

Posted in វិទ្យាសាស្ត្រ​ថ្មី | Leave a comment

មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

១. ព្រះពោធិសត្វ និង​ពោធិចិត្ត «ព្រះពោធិសត្វ» គឺ​ជាបុគ្គល​ម្នាក់​ដែល​តាំង​ចិត្ត​ប្រាថ្នា​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ ព្រះពុទ្ធ ដោយ​ការ​ខិតខំ​ព្យាយាម​សាង​បុណ្យ​បារមី​យ៉ាង​ស្វិត​ស្វាញ​ជាទី​បំផុត ។ ពាក្យ​ថា «ពោធិសត្វ» សំដៅ​យក​បុគ្គល និង​មហាសត្វ​ទាំងឡាយ​ដែល​ប្រកប​ដោយ​ចិត្ត​បុណ្យ​ដ៏​ទូលំទូលាយ ព្រមទាំង​មាន​បញ្ញា​ដ៏​ជ្រាលជ្រៅ ។ «ពោធិ» ជា​ពាក្យ​បាលី​មាន​ន័យ​ថា បញ្ញា​ជា​គ្រឿង​ត្រាស់ដឹង ។ «សត្ត» ពាក្យ​បាលី ឬ «សត្វ» ពាក្យ​សំស្ក្រឹត មាន​ន័យ​ថា បុគ្គល​ដែល​ជាប់​ជំពាក់​ក្នុង​អារម្មណ៍ ឬ​បំណង​ណា​មួយ ។ ដូច្នេះ​ពាក្យ​ថា «ពោធិសត្វ» មាន​ន័យ​ថា «បុគ្គល​ដែល​មាន​ចិត្ត​ជាប់​ជំពាក់​ក្នុង​ការ​ត្រាស់ដឹង ឬ​ជា​បុគ្គល​ដែល​សាង​ចិត្ត​ដើម្បី​ត្រាស់ដឹង» ។ ក្នុង​ន័យ​នេះ គម្ពីរ​មហាវគ្គដីកា ទីឃនិកាយ សម្ដែង​ថា ៖ បញ្ញា​ណា​ចាក់​ធ្លុះ​នូវ​ធម៌​ដែល​គួរ​ដឹង​តាម​សភាព​ពិត ហេតុ​នោះ​ឈ្មោះ​ថា «ពោធិ» ។ បុគ្គល​នោះ​ឯង​ឈ្មោះ​ថា «ពោធិសត្វ» ព្រោះ​ជា​អ្នក​អនុគ្រោះ​នូវ​សត្វ ។ ហេតុ​នោះ ទើប​លោក​ហៅ​ថា … Continue reading

Posted in អរិយធម៌​ខ្មែរ | Tagged , , , , , , , | Leave a comment

ដី​ធ្យូង​តួប​សរីរាង្គ Peat

បញ្ហា​នានា​អំពី​ដំណាំ​ស្រូវ ការ​ណែនាំ​នៃ​អត្ត​សញ្ញាណ​កម្ម ៧៧. ដី​ធ្យូង​តួប​សរីរាង្គ Peat (Organiques) រូប​១៥៣ សញ្ញា​ជំងឺ​ដែល​លេច​ចេញ​ឡើង​គឺ​ដើម​ស្រូវ​ឡើង​រេញ បែក​គុម្ព​តិច ហើយ​ស្លឹក​ស្រូវ​ក៏​ឡើង​ពណ៌​លឿង ឬ​ឡើង​ពណ៌​ត្នោត រីឯ​គ្រាប់​ស្រូវ​ក៏​ចេញ​តិច​ដែរ ។ ដី​តួប​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ​សរីរាង្គ ឬ​មមោក ហើយ​ជា​ដី​អាស៊ីត​តិច ។ ប៉ុន្តែ​ដី​របៀប​នេះ​បែរ​ជា​ខ្វះ​ស័ង្កសី និង​ទង់ដែង​ទៅ​វិញ ។   បញ្ហាស្រូវដទៃទៀត  

Posted in កសិកម្ម | Tagged , , | Leave a comment

ស្វែង​យល់​ពាក្យ «កម្ទេច​កម្ទី»

«កម្ទេច​កម្ទី» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ធ្វើ​ឲ្យ​ខ្ទេច​គឺ​កម្ទេច​ជា​ធូលី ឬ​ជា​ផេះ ។ល។ បរិវារស័ព្ទ «កម្ទី» អាច​គន្លាស់​បាន​ជា​ពាក្យ «កម្ទី​ជា​ធូលិច» គឺ កម្ទេច​ជា​ធូលី ។ បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Tagged , | Leave a comment