កន្ទ្រាំង​បាយ​ស

ឈ្មោះទូទៅ​ជា​ភាសា​ខ្មែរ: កន្ទ្រាំង​បាយ​ស

ឈ្មោះទូទៅ​ជា​ភាសា​អង់គ្លេស: Wireweed

ឈ្មោះវិទ្យាសាស្ត្រ: Sida acuta

ការ​ពិពណ៌នា

របាយ: មាន​ដុះ​នៅ​ក្នុង​ល័ក្ខខ័ណ្ឌ​ដីខ្សាច់​ស្ងួត រាយ​ប៉ាយ​ក្នុង​ចម្ការ​ដំណាំ ដងផ្លូវ​ដី​ទំនេរ និង​វាលស្មៅ ។

ការ​ពិពណ៌នា និង​លក្ខណៈ​ជីវសាស្ត្រ: ចុល្លព្រឹក្ស ឬ​តិណទេសឯកវត្ស ។ ដើម តូច ឈរ​ត្រង់ បែកមែក​ច្រើន កម្ពស់​ ៣០-១០០​សង់ទីម៉ែត្រ មាន​ឫសកែវ​រឹង​មាំ ។ ផ្លែ​គ្មាន​សាច់ ខ័ណ្ឌ​ជា​ច្រើន​ឡត ដែល​ឡត​នីមួយៗ​មាន​គ្រាប់​មួយ ។ គ្រាប់​មាន​កន្ទុយ​អាច​តោង​ស្និត​ជាប់​ដងខ្លួន​សត្វ និង​សម្លៀក​បំពាក់​របស់​មនុស្ស ដែល​ជួយ​ធ្វើ​ឲ្យ​រីកសាយ​ភាយ​ពូជ ។ បន្ត​ពូជ​ធ្វើ​ឡើង​ដោយ​គ្រាប់ ។

សារៈសំខាន់​ក្នុង​កសិកម្ម: ដុះ​ប្រជែង​ខ្លាំង ។ លូតលាស់​ល្អ​លើ​ដី​ច្រើន​ប្រភេទ រួម​ទាំង​ដីឥដ្ឋ ។ អាច​ធន់​នឹង​កន្លែង​សើម និង​តំបន់​ស្ងួត ។ បើ​មិន​ភ្ជួររាស់ ឬ​ប្រើ​ថ្នាំ​សម្លាប់​គឺ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ណាស់ ដោយសារ​ដើម​មាន​សរសៃ​ស្វិត និង​ឫសកែវ​រឹង​មាំ ។ ភ្ជួររាស់​បន្តបន្ទាប់​គ្នា​អាច​សម្លាប់​បាន តែ​ឫស​កែវ​ចាក់​ជ្រៅ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​រៀបចំ​ដី ។ សត្វ​មិន​ចូល​ចិត្ត​ស៊ី​ទេ ។

អំពីស្មៅផ្សេងទៀត

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កត្តាចង្រៃ, កសិកម្ម. Bookmark the permalink.

Leave a comment