ស្មៅ​ពុកបង្កង

បញ្ហា​នានា​អំពី​ដំណាំ​ស្រូវ

ការ​ណែនាំ​នៃ​អត្ត​សញ្ញាណ​កម្ម

៥៥. ស្មៅ​ពុកបង្កង

(Digitaria Ciliaris (Retz.) Koel, syn. D. adscendens (H. B. K. Henr)

(រូប​ទី​១១៥) ស្មៅ​ពុកបង្កង​ គឺ​ជា​ប្រភេទ​រុក្ខជាតិ​ប្រចាំ​ឆ្នាំ ឬ​ស្ថិតស្ថេរ មាន​ជីវិត​ខ្លី​មាន​សភាព​បាក់​ខ្លប​ចុះ​ក្រោម ឬ​ក្រាប​លើ​ដី​តែ​ម្ដង​មាន​កម្ពស់​ពី​២០ ទៅ​៦០​មម ។ ស្មៅ​នេះ​បែក​ធាង​ច្រើន​ មាន​ឫស​ដុះ​ចេញ​ពី​ថ្នាំង​ទាប​បំផុត​នៃ​ដើម​វា ។ ស្រទប​ស្លឹក​ច្រើន​មាន​រោម ។ តួ​ស្លឹក​វា​សំប៉ែត​មាន​សណ្ឋាន​ដូច​ខ្សែ​បន្ទាត់​មាន​ប្រវែង​ពី​៥ ទៅ​១៥​សម និង​ទទឹង​ប្រវែង​ពី​៣ ទៅ​៨​មម ។ តាម​ធម្មតា​ស្លឹក​ច្រើន​គ្មាន​រោម​ទេ ហើយ​មាន​គែម​គគ្រាត និង​រាង​ដូច​ទឹក​រលក ។ អណ្ដាត​ស្ទប​វា “ligule” មាន​សភាព​ជា​ភ្នាស​កំបុត​ដែល​មាន​ប្រវែង​ពី​១ ទៅ​៣​មម ។

ស្មៅ​ពុកបង្កង (Digitaria Ciliaris (Retz.) Koel, syn. D. adscendens (H. B. K. Henr)

កញ្ចុំ​ផ្កា​វា​មាន​បែក​ខ្នែង​ចំនួន​ពី​៣ ទៅ​៨ មាន​ប្រវែង​ពី​៥ ទៅ​១៥​សម (រូប​ទី​១១៦) ។ ខ្នែង​ទាំង​នេះ​ច្រើន​ចេញ​ជា​កញ្ចុំៗ​នៅ​ខាង​ចុង​ដើម​ ជួនកាល​តម្រៀប​គ្នា​ជា​ថ្នាក់ៗ​នៅ​លើ​អ័ក្ស​មួយ​ដែល​មាន​ប្រវែង​ដល់​ទៅ​២​សម ។ ស្នូល​កួរ​វា​ស្ដើង​មាន​ស្លាប​តែ​គ្មាន​រោម​ទេ ។ អេពីយេ​បង្រួម​ជា​ពីរ​ខ្សែ​នៅ​តាម​បណ្ដោយ​ផ្នែក​ម្ខាង​នៃ​អ័ក្ស​មាន​ប្រវែង​ប្រហែល​៣​មម ។ គ្លូម​ក្រោម​រាង​ត្រីកោណ​មាន​ប្រវែង​ប្រហែល​២​មម ។ គ្លូម​លើ​រាង​ដូច​លំពែង​មាន​បណ្ដោយ​ស្មើ​ពាក់​កណ្ដាល ឬ​៤/៦ នៃ​ប្រវែង​អេពីយេ ។ សម្បក​ធំ​រាង​លំពែង​សុទ្ធសាធ​មាន​សរសៃ​ពី​៥ ទៅ​៧ មាន​រោម​សម្លី​តិច ឬ​ច្រើន ។

ផ្លែ​វា​ជា​ផ្លែ​គ្រាប់​សាច់ (Caryopse) រាង​ប្រហាក់​ប្រហែល​អេលីប ។ ការ​ដុះដាល​របស់​វា​ប្រព្រឹត្ត​ទៅ​ដោយសារ​គ្រាប់ ។

 

បញ្ហាស្រូវដទៃទៀត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម and tagged , , , . Bookmark the permalink.

Leave a comment