Daily Archives: 03/08/2010

ស្ពាន​ក៏​បាក់ ទឹក​ក៏​ជ្រៅ

អត្ថាធិប្បាយ នៅ​ពេល​ខ្លះ ជា​ពេល​ដែល​មាន​ភាព​អាសន្ន​កើត​ឡើង យើង​តែង​ស្វែងរក​ទី​ពឹង គឺ​ថា ខំប្រឹង​រក​មធ្យោបាយ​មក​ដោះស្រាយ​បញ្ហា​នោះ ។ តែ​ជា​អកុសល ងាក​ទៅ​ខាងណា ក៏​តោង​មិន​ជាប់ បណ្ដាល​ឲ្យ​ខាត​បង់​… មិន​បាន​សម្រេច​ដូច​បំណង ។ ពាក្យ​ខាងលើ​នេះ ដក​ស្រង់​ចេញ​ពី​ចម្រៀង​រាំវង់​ខ្មែរ​មួយ​បទ ជា​ចម្រៀង​ចាស់​ឈ្មោះ​បទ «ទទា​យំ​ឆ្លង» មាន​លំនាំ​ដូច​តទៅ ៖ បទ​បុរាណ​ខ្មែរ «ទទា​យំ​ឆ្លង» ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

Posted in ឃ្លាំង​គំនិត | Leave a comment

គេ​មិន​ហៅ ទៅ​មិន​គួរ គេ​មិន​សួរ ឆ្លើយ​មិន​សម

និយមន័យៈ ត្រូវ​ស្គាល់​កាល​គួរ និង​កាល​មិន​គួរ ។ អត្ថាធិប្បាយ តាម​ទម្លាប់​នៅ​ក្នុង​សហគមន៍​ខ្មែរ កាលណា​មាន​ប្រារព្ធ​ធ្វើ​ពិធី​អ្វី​មួយ​ដូចជា ជប់លៀង រាត្រី​សមោសរ អាពាហ៍​ពិពាហ៍ ឬ បុណ្យ​ទាន​ផ្សេងៗ ។ ម្ចាស់​កម្មវិធី​តែង​អញ្ជើញ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​ចូល​រួម​ជា​កិត្តិយស រៀរ​លែង​តែ​បុណ្យ​សព​មួយ​ចេញ ។ ចំណែក​អ្នក​ដែល​គេ​មិន​បាន​អញ្ជើញ ដោយ​ហេតុ​គេ​ភ្លេច ឬ​រក​មិន​ជួប ឬ​ក៏​នៅ​ឆ្ងាយ គេ​មិន​គួរ​ទៅ​ទេ ទោះ​ជា​បង​ប្អូន​បង្កើត​ក៏​ដោយ ។ នៅ​ក្នុង​វង់​សន្ទនា តែ​មាន​អ្នក​តាំង​សំណួរ និង​តម្រូវ​ឲ្យ​មាន​អ្នក​ឆ្លើយ ។ ក្នុង​ករណី​នេះ អ្នក​ដែល​គេ​មិន​សួរ មិន​គួរ​គប្បី​ឆ្លើយ​ទេ ។ ព្រោះ​អ្នក​សួរ​គេ​ចុច​ចំ​អ្នកណា​ឲ្យ​ឆ្លើយ គឺ​គេ​ចង់​បាន​គំនិត​យោបល់​ពី​អ្នក​នោះ ។ ឯ​អ្នកក្រៅ​ពី​នោះ បើ​ខំ​ប្រឹង​ឆ្លើយ​គេ​អាច​បដិសេធ​ចម្លើយ​នោះ​នាំ​ឲ្យ​ខ្មាស​គេ ។ សុភាសិត​ផ្សេងទៀត

Posted in ឃ្លាំង​គំនិត | Tagged , , | Leave a comment

ស្វែងយល់​ពាក្យ «ក្រហេត​ក្រហត»

«ក្រហេត​ក្រហត» គេ​ច្រើន​និយាយ​ថា ភ្នែក​ក្រហេត​ក្រហត គឺ​ភ្នែក​រូង​ខូង​ជ្រៅ​ដូចជា​ភ្នែក​ខ្មោច​លង ។ ជញ្ជាំង​ផ្ទះ​ក្រហេត​ក្រហត គឺ​ជញ្ជាំង​ផ្ទះ​នេះ មាន​ប្រហោង​ធ្លុះ​ជាច្រើន ។ ដូច្នេះ បរិវារស័ព្ទ «ក្រហេត» អាច​គន្លាស់​បាន​ជា​ពាក្យ «ក្រហេត​មើល​ធ្លុះ​ដោយ​ពុំ​បាច់​សង្កត» ពោល​គឺ ក្រហត​មើល​ធ្លុះ​ដោយ​ពុំ​បាច់​សង្កេត ។ បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Tagged , | Leave a comment

ស្វែងយល់​ពាក្យ «ក្រហេង​ក្រហូង»

«ក្រហេង​ក្រហូង» ពាក្យ​នេះ​គេ​ច្រើន​និយាយ​ថា ដី ឬ​ផ្លូវ​ក្រហេង​ក្រហូង ។ ដូច្នេះ បរិវាស័ព្ទ «ក្រហេង» អាច​គន្លាស់​បាន​សេចក្ដី​ថា «ក្រហេង​មិន​រាប​ថូង» គឺ ក្រហូង​មិន​រៀប​ធេង ពោល​គឺ គេ​គ្រាន់​តែ​បង្វិល​ពាក្យ​ដដែល​នេះ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​សភាព​ដី ឬ​ផ្លូវ​នោះ តើ​មាន​របៀប​ដូច​ម្ដេច ។ បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Tagged , | Leave a comment

ឧបករណ៍ ស្នែង

ស្នែង​ ជា​ឧបករណ៍​ដែល​ធ្វើ​ដោយ​ស្នែងគោ ស្នែងក្របី ឬ​ស្នែង​ទន្សោង ។ ឧបករណ៍​នេះ​មាន​ពីរ​ប្រភេទ​គឺ​ ប្រភេទ​ស្នែង​វែង​ឥត​អណ្តាត​ និង​ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត ។ ប្រភេទ​ស្នែង​វែងៗ​ឥត​អណ្តាត​ ប្រើ​ប្រាស់​គ្មាន​បទ​បែប​ទេ មាន​តែ​សំនៀង​មួយ​បែប​សម្រាប់​​ជា​សញ្ញា មាន​សូរ​វែងៗ សូរ​ទូនៗ​ ប្រើ​រួមនឹង​ឧបករណ៍​សន្ធាប់​ដទៃ​ទៀត​ ក្នុង​ពេល​លើក​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ម្តងៗ​កាល​ពី​សម័យ​បុរាណ ។ ឧបករណ៍​ប្រភេទ​នេះ គេ​ផ្លុំ​ត្រង់​ខាង​ចុង​ស្នែង​ដែល​មាន​ប្រហោង​តូច​មួយ​ល្មម​ផ្លុំ ។ ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត​ ប្រើ​ប្រាស់​មាន​បទ​បែប​តិច​តួច​ ហើយ​មិន​ដែល​យក​ទៅ​ប្រគំ​រួម​នឹង​ឧបករណ៍​ដទៃ​ទៀត​ឡើយ ច្រើន​ប្រើ​ទោល​តែ​ឯង ។ កាល​ពី​សម័យ​ដើម​ ឧបករណ៍​ស្នែង​នេះ​សម្បូរ​ហូរ​ហៀរ​ណាស់​នៅ​តាម​គ្រួសារ​នីមួយៗ ​ស្ទើរ​តែ​មនុស្ស​ពេញ​វ័យ​ក្នុង​​គ្រួសារ​មាន​ស្នែង​គ្រប់ៗ​គ្នា​ទាំង​ស្រី​ទាំង​ប្រុស​ចេះ​ប្រើ​ប្រាស់​វា​ក៏​គ្រប់ៗ​គ្នា​ដែរ ។ នៅ​ពេល​ចេញ​ទៅ​ប្រកប​មុខ​របរ​រក​ស៊ី​តាម​​ដងព្រៃ​​ ម្នាក់ៗ​ចង​ព្យួរ​ឧបករណ៍​ស្នែង​នៅ​នឹង​ក​របស់​ខ្លួន​ គេ​ប្រើ​ប្រាស់​វា​សម្រាប់​ជា​សញ្ញា​គ្រប់​បែប​យ៉ាង​តាម​បទ​បែប​មាន​សញ្ញា​ហៅ​ប្រមូល​គ្នា​ សញ្ញា​មាន​គ្រោះ​អាសន្ន​ សញ្ញា​វង្វេង​ផ្លូវ​ ឬ​សញ្ញា​សួរ​រក​គ្នា​តាម​ព្រៃ​ក្បែរៗ​ខ្លួន និង​សញ្ញា​ផ្សេងៗ​ទៀត។ នៅ​តំបន់​ព្រៃ​ គេ​ច្រើន​ប្រើ​​ប្រាស់​សត្វ​ដំរី​ជំនួស​កម្លាំង​មនុស្ស ។ គេ​ផ្លុំ​​ស្នែង​ហៅ​ដំរី​ដែល​គេ​បាន​ចិញ្ចឹម​យូរ​មក​ហើយៗ​គេ​លែង​​វា​ឱ្យ​រក​ស៊ី​នៅ​ព្រៃ​ក្បែរៗ​គេ​នោះ ។ នៅ​ពេល​ឮ​ម្ចាស់​ផ្លុំ​ស្នែង​ហៅ សត្វ​ដំរី​ត្រូវ​តែ​រត់​ទៅ​រក​កន្លែង​ផ្លុំ​តាម​ការ​ចំណាំ​បទ​រៀងៗ​ខ្លួន​របស់​ម្ចាស់​វា ។ ជួន​កាល ពួក​ហ្មដំរី​ត្រូវ​ផ្លុំ​ស្នែង​នៅ​ពេល​ដែល​ដំរី​ផង​ខ្លួន​ចុះ​ប្រេង​ គេ​ផ្លុំ​ដើម្បី​លួង​លោម​បន្ទន់​ចិត្ត​ដំរី​ឱ្យ​វា​នឹក​ស្រណោះ​ស្រណោក​ឈរ​ស្រក់​ទឹក​ភ្នែក​ បណ្តោយ​ខ្លួន​ឱ្យ​ម្ចាស់​ចាប់​ដាក់​ទន្លីង​បាន​យ៉ាង​ស្រួល ។ ជួន​កាល​គេ​ផ្លុំ​ស្នែង​៣​បទ​ក្នុង​ពិធី​បរ​ដំរី​បញ្ជាន់​ភូមិ​​៣​ជុំ​ដោយ​ឱ្យ​ដំរី​ស្រូប​ទឹក​ពី​ក្នុង​ពាង​ទៅ​ព្រួស​ពេញ​ភូមិ​ដើម្បី​សុំ​សេចក្តី​សុខ​សប្បាយ​ត្រជាក់​ត្រជុំ ។ ក្រៅ​ពី​នេះ​គេ​ប្រើ​ផ្លុំ​នៅ​ពេល​ប្រគំ​បញ្ចូល​ខ្មោច​អារក្ស​ក្នុង​ពិធី​លៀង​អារក្ស​ម្តងៗ​ដែរ ។ … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment