Daily Archives: 26/08/2010

ស្វែងយល់​ពាក្យ «ក្រេវ​ក្រោធ»

«ក្រេវ​ក្រោធ» នៅ​សម័យ​បុរាណ ខ្មែរ​យើង​ប្រើ​ពាក្យ​នីមួយៗ​ដោយ​មាន​ន័យ និង​ស័ព្ទ​ច្បាស់​ប្រាកដ​ពុំ​មាន​ល្អៀង បើ​តាម​ការ​សង្កេត​ទៅ​ឃើញ​ថា គេ​ប្រើ​ពាក្យ «ក្រោធ» ដើម្បី​កត់​សម្គាល់​តាម​ផ្លូវ​ចរិយា ឯ​ពាក្យ​ «ខឹង» វិញ សម្រាប់​សម្ដែង​បង្ហាញ​ថា អវៈយវៈ​យើង​ដែល​ខឹង​នោះ ។ ដូច្នេះ ពាក្យ​ថា​អ្នក​នេះ​ខឹង​នឹង​អ្នក​នោះ​ណាស់ ពាក្យ​ ខឹង មួយ​ម៉ាត់​នេះ អាច​កត់​សម្គាល់​បាន​ថា ការ​ឈ្លោះ​ប្រកែក​គ្នា​ម្ដងៗ រមែង​ជេរ​បញ្ចោរ​ជា​ពាក្យ​អាសគ្រាម ឬ​ឲ្យ​កេរ្តិ៍​ខ្មាស​គ្នា​ទៅ​វិញ​ទៅ​មក​ពុំ​ខាន​ឡើយ ។ អាស្រ័យ​ហេតុ​នេះ​ហើយ គេ​និយាយ​ថា អ្នក​នេះ​ខឹង​នឹង​អ្នក​នោះ ។ ចំពោះ​ពាក្យ «ក្រោធ» វិញ គេ​ច្រើន​និយាយ​នៅ​កាល​នោះ​ថា នាយ​ចៅហ្វាយ​បាន​ក្រោធ​នឹង​សហការី​លោក​ដោយ​មាន​កំហុស​ព្រោះ​ចូល​ធ្វើការ​ពុំ​ទាន់​ពេល​វេលា ពោល​គឺ នាយ​ចៅហ្វាយ​មាន​ចិត្ត​ប្រកាន់​ច្រឡោត «ខឹង» ដូច​ពាក្យ​សម្ដី​យើង​ប្រើ​សព្វថ្ងៃ​នេះ ។ ដូច្នេះ​បរិវារស័ព្ទ «ក្រេវ» អាច​គន្លាស់​បាន​ជា​ពាក្យ «ក្រេវ​មួយ​ឆោត» គឺ ក្រោធ​មួយ​ឆេវ … Continue reading

Posted in វាក្យសព្ទខ្មែរ | Tagged , | Leave a comment