Daily Archives: 19/08/2010

ស្វែងយល់​ពាក្យ «ក្រៀម​ក្រំ» និង ក្រៀម​ក្រោះ»

ក្រៀម​ក្រំ «ក្រៀម​ក្រំ» ពាក្យ​នេះ​មាន​ន័យ​ថា ខ្ទាំ ស្ងួត ស្ងប់ អន់ សៅហ្មង ។ល ក្រៀម​ក្រំ​ខ្លួន ឬ​ចិត្ត ទឹក​មុខ​ក្រៀម​ក្រំ ។ បរិវារស័ព្ទ «ក្រំ» អាច​គន្លាស់​បាន​ជា​ពាក្យ «ក្រំ​ដូច​គេ​វាយ​ដៀម» ពោល​គឺ ក្រៀម​ដូច​គេ​វាយ​ដំ ។ ក្រៀម​ក្រោះ «ក្រៀម​ក្រោះ» ពាក្យ​នេះ​មាន​ន័យ​ថា ស្ងួត ខ្សោះ ស្វិត ក្រញង់ ។ អាហារ​ក្រៀម​ក្រោះ ។ល។ បរិវារស័ព្ទ «ក្រោះ» អាច​គន្លាស់​បាន​ជា​ពាក្យ «ក្រោះ​ខ្សៀម» គឺ ក្រៀម​ខ្សោះ ។ មុខ​ក្រៀម​ក្រោះ គឺ​ «ក្រោះ​មិន​សៀម» ពោល​គឺ ក្រៀម​មិន​ស្រស់ ។ បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Tagged , | Leave a comment