Monthly Archives: August 2010

ស្វែងយល់​ពាក្យ «ខិត​ខំ» និង​ «ខិត​ខាំង»

ខិតខំ «ខិត​ខំ» ខិតខំ​ធ្វើការ គឹ​ខំ​សង្វាត ប្រឹង​ប្រែង​ធ្វើការ​មិន​រួញ​ថយ ។ បរិវារស័ព្ទ «ខិត» អាច​គន្លាស់​បាន​ជា​ពាក្យ «ខិត​ធ្វើ​ការ​ឲ្យ​អស់​ពី​ចំ» ពោល​គឺ ខំ​ធ្វើការ​ឲ្យ​អស់​ពី​ចិត្ត ។ ខិតខាំង «ខិត​ខាំង» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ដាក់​កំហិត ខារខាំង ។ល។ បរិវារស័ព្ទ «ខិត»​ នេះ អាច​គន្លាស់​បាន​ជា​ពាក្យ «ខិត​ដោយ​ដាក់​កំហាំង» គឺ ខាំង​ដោយ​ដាក់​កំហិត ពោល​គឺ ខាំង​ដោយ​មាន​កម្រិត​វិន័យ ឬ​ទណ្ឌកម្ម ។ បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Leave a comment

ស្វែងយល់​ពាក្យ «ខារ​ខាំង»

«ខារ​ខាំង» ហាម​ឃាត់ ហួងហែង ។ល។ បរិវារស័ព្ទ «ខារ» អាច​គន្លាស់​បាន​ជា​ពាក្យ «ខារ​ហាក់​ដូច​ស្រាស់​បន្លាំង» គឺ ខាំង​ហាក់​ដូច​ស្រាស់​បន្លា ពោល​គឺ ខារ​ខាំង​ដោយ​ពេញ​ទំហឹង ។ បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Leave a comment

ការ​គ្រប់គ្រង​ទុរករ​ដោយ​ចរន្ត​ខ្យល់ៈ ការ​ផ្លាស់ប្ដូរ​ថ្មី​លើ​គំនិត​ចាស់

ការ​បង្កើត​ចរន្ត​ខ្យល់ គឺ​ជា​ខ្យល់​បរិយាកាស​ខាងក្រៅ​បញ្ចូល​ទៅ​ក្នុង​ជង្រុក​ស្តុក​ដោយ​ប្រើ​អត្រា ​ល្បឿន​ខ្យល់​ខ្សោយ ត្រូវ​បាន​គេ​ប្រើ​នៅ​ការ​រក្សាទុក​ផ្នែក​ពាណិជ្ជកម្ម និង​នៅ​កសិដ្ឋាន​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៥០ ដើម្បី​រក្សា​គុណភាព​គ្រាប់​ធញ្ញជាតិ​ដោយ​ធ្វើ​ឲ្យ​វា​ត្រជាក់ ។ នៅ​រដ្ឋ Kansas និង​រដ្ឋ​នៅ​ភាគ​កណ្ដាល​ខាងត្បូង​ផ្សេង​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក ការ​បង្កើត​ចរន្ត​ខ្យល់​ក៏​ត្រូវ​បាន​ប្រើ​ក្នុង​ការ​គ្រប់គ្រង​សត្វ​ល្អិត​នៅ​ក្នុង​ការ​ស្តុកទុក​ស្រូវសាលី​ផង​ដែរ ។ ការ​នេះ​អាច​ធ្វើ​ទៅ​បាន​ដោយ​ធ្វើ​ឲ្យ​ស្រូវសាលី​ត្រជាក់​ដល់​សីតុណ្ហភាព 60˚F ឬ​ទាប​ជាង​នេះ ជា​ចន្លោះ​សីតុណ្ហភាព​ដែល​ពន្យឺត​សកម្មភាព​សត្វ​ល្អិត​នៅ​ក្នុង​ផលិតផល​ស្តុកទុក​ភាគច្រើន ។ ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​ថ្មីៗ​នេះ​ត្រូវ​បាន​ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​មើល​ថា​តើ​វា​មាន​ភាព​ប្រសើរ​ជាង​ឬ​ទេ​ក្នុង​ការ​ បង្កើត​ចរន្ត​ខ្យល់​ដោយ​ផ្ទាល់​ខ្ពស់​ និង​ទាប​ជាង​ចន្លោះ​សីតុ-​ណ្ហភាព​ខាងលើ ធ្វើ​ជា​មធ្យោបាយ​ប្រើប្រាស់​សីតុណ្ហភាព​សម្រាប់​គ្រប់គ្រង​សត្វ​ល្អិត នេះ​បើ​យោង​តាម​បាណកវិទូ លោក ​Frank Arthur និង​វិស្វករ​កសិកម្ម លោក Mark Casada ដែល​អ្នក​ទាំង​ពីរ​រូប​នេះ​បម្រើការ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​គ្រាប់​ធញ្ញជាតិ និង​សុខភាព​សត្វ នៅ​ក្នុង​ក្រុង Manhattan រដ្ឋ Kansas ។ នៅ​ក្នុង​ការ​ស្រាវជ្រាវ ពួកគេ​ប្រើ​ជង្រុក​ស្ថិត​នៅ​មជ្ឈមណ្ឌល​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) ដើម្បី​ប្រៀបធៀប «ចរន្ត​រុញ​ខ្យល់ (Pressure aeration)» … Continue reading

Posted in វិទ្យាសាស្ត្រ​ថ្មី | Leave a comment

ជីវិត និង​ស្នាដៃ​របស់ បេនីតូ មុស្សូលីនី

បេនីតូ មុស្សូលីនី (Benito Mussolini, 1883-1945) មូស្សូលីនី ជា​អ្នក​បង្កើត​លទ្ធិ កលាប​និយម (Fascism) ដែល​យើង​មិន​គួរ​លើក​ឡើង​មក​ជា​តួយ៉ាង​សម្រាប់​អ្នក​សាង​ខ្លួន​ឡើយ ។ ប៉ុន្តែ​គេ​អាច​រើស​យក​ចំណុច​ល្អ​របស់​គាត់​មក​ប្រើ ។ មូស្សូលីនី កើត​នៅ​ខែ​កក្កដា ឆ្នាំ​១៨៨៣ ក្នុង​ត្រកូល​ក្រីក្រ​បំផុត ធំ​ឡើង​ឪពុក​ឲ្យ​រៀន​ឯ​សាលា បាន​ទទួល​របាយការណ៍​ពី​គ្រូ​ថា​ រៀន​ពូកែ​ណាស់ ។ តែ​ឪពុក​ម្ដាយ​ពុំ​មាន​ប្រាក់​គ្រប់​គ្រាន់​នឹង​បង់​ថ្លៃ​សិក្សា​ត​ទៅ​ទៀត ទើប​បាន​ធ្វើ​ពាក្យ​សុំ​អង្វរ​ក​ចំពោះ​សាលាធិការ សុំ​ឲ្យ​មូស្សូលីនី បាន​សិក្សា​ដោយ​មិន​បាច់​បង់​ថ្លៃ​សាលា ។ តែ​សាលាធិការ​ពុំ​យល់​ព្រម មូស្សូលីនី​ក៏​ត្រូវ​ឈប់​រៀន មក​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជាមួយ​ឪពុក​ម្ដាយ ។ កាល​អាយុ​បាន​២០​ឆ្នាំ អស់​ផ្លូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​ប្រទេស អ៊ីតាលី ក៏​នីរទេស​ខ្លួនឯង​ទៅ​កាន់​ប្រទេស​ស៊្វីស និង​រក​សុំ​ការ​ធ្វើ​ដោយ​ឥត​រើស​ថា​ជា​មុខការ​ដូច​ម្ដេច​ឡើយ ។ ទីបំផុត រក​ការ​ធ្វើ​ពុំ​បាន​ទាល់​តែ​សោះ ហើយ​ក៏​ត្រូវ​ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​សុំ​ទាន គ្រាន់​តែ​បាន​កំណាត់​នំប៉័ង​បន្តិច​បន្តួច​ដើម្បី​បន្ត​ជីវិត​ទៅ​ទៀត​ ប៉ុណ្ណោះ ។ ដេក​នៅ​តាម​ថ្នល់ តាម​សំយាប​ផ្ទះ ឬ​ក៏​ក្រោម​ស្ពាន តាម​តែ​ដូច​ម្ដេច​ឲ្យ​តែ​បាន​រស់​នៅ​សិន ។ ទីបំផុត​ក៏​បាន​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​សារព័ត៌មាន​ខាង​ពួក​ … Continue reading

Posted in ប្រវត្តិជនសំខាន់ | Leave a comment

ឧបករណ៍ភ្លេង «រនាត​ធុង»

តាម​ទម្លាប់​ធម្មតា​ គេ​អាច​ហៅ​ឈ្មោះ​បាន​ពីរ​យ៉ាង​ គឺ​គេ​ហៅ​ថា​ «រនាត​ធុង» ​ក៏​បាន​ ឬ​ «រនាត​ធំ» ​ក៏​បាន ។ រនាត​ធុង​មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណពាទ្យ និង​ក្នុង​វង់​ភ្លេង​មហោរី ប៉ុន្តែ​រនាត​ធុង​ណា​ដែល​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​មហោរី រនាត​ធុង​នោះ​​ត្រូវ​​មាន​ផ្លែ​សំនៀង​ខ្ពស់​ជាង​១​សំនៀង​លើស​រនាត​ធុង​ដែល​ប្រើ​ក្នុង​វង់​ភ្លេង​ពិណពាទ្យ​ចាប់​ពី​ផ្លែ​ទី​១​រហូត​មក ។ តាម​ទស្សនៈ​របស់​តន្ត្រី​ករ​បុរាណ​ខ្មែរ​បាន​ឱ្យ​​និមិត្តរូប​ទៅ​លើ​រនាត​ធុង​ ដូច​រនាត​ឯក​ដែរ គឺ​រនាត​ឯក​តំណាង​នាគ​ញី​ ឯ​រនាត​ធុង​តំណាង​នាគ​ឈ្មោល​ នាគ​ទាំង​ពីរ​នេះ​ត្រូវ​តែ​នៅ​ក្បែរ​គ្នា​ជា​និច្ច ។ ស្នូក​រនាត​ធុង​ ឬ​ប្រអប់​សំនៀង​ធ្វើ​អំពី​ឈើ​ខ្នុរ ឈើ​បេង ឬ​ឈើ​នាង​នួន ។ រនាត​ធុង​ខ្លះ​មាន​ជើង​ពាន​មួយ​សម្រាប់​ទ្រ​ពី​ក្រោម ។ រនាត​ធុង​ខ្លះ​ទៀត​​មាន​ជើង​​៤ រាង​មូល​ទ្រ​ពី​ក្រោម​ដែរ ។ ក្បាំង​ចុង​សង​ខាង​ស្នូក​ហៅ​ថា ខោល មាន​រាង​ដូច​ជា​ក្បាល​នាគ​បើក​ពពា ។ រនាត​ធុង​មាន​ផ្លែ​សំនៀង​តែ​១៦​ទេ ដែល​ធ្វើ​អំពី​ឫស្សី​ ឬ​ឈើ​រឹងៗ ដូច​ជា​ឈើ​នាងនួន ឈើ​គ្រញូង ។ល។ ប៉ុន្តែ​ឫស្សី​ឱ្យ​សំនៀង​ល្អ​ជាង ។ ផ្លែ​សំនៀង​ទាំង​អស់​នេះ​មាន​របៀប​ធ្វើ​មិន​ខុស​គ្នា​នឹង​ផ្លែ​សំនៀង​រនាត​ឯក​ឡើយ ។ ផ្លែ​សំនៀង​ទី​១​មាន​ទទឹង​៥២​ម.ម បណ្តោយ​៣៨០​ម.ម ផ្លែ​ទី​១៦​ត្រូវ​តែ​មាន​ទទឹង​៥៥​ម.ម បណ្តោយ​​៤៥៨​ម.ម កម្រង​ផ្លែ​រនាត​សរុប​០,៨៨​ម ។ ពី​ខោល​ម្ខាង​ទៅ​ខោល​ម្ខាង​ទៀត​ត្រង់​ទំពក់ … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment

ឧបករណ៍​ភ្លេង «គង​ញី គង​ឈ្មោល»

គង​ញី​ ឬ​គង​ឈ្មោល គឺជា​គង​ដែល​មាន​ទំហំ​ធំៗ សម្រាប់​យួរ ស្ពាយ ឬ​សែង ។ គង​នេះ​ខ្លះ​ធ្វើ​អំពី​សំរឹទ្ធិ​សុទ្ធ លង្ហិន​សុទ្ធ ឬ​សំរឹទ្ធិ​លាយ​លង្ហិន ។ ជន​ជាតិ​ដែល​ពូកែ​ធ្វើ​គង​បែប​នេះ ច្រើន​តែ​ជន​ជាតិ​ព្នង​ ទំពួន និង​រដែ នៅ​ខេត្ត​មណ្ឌគិរី​ជា​អ្នក​ធ្វើ​ផង ជា​អ្នក​លេង​ផង ។ គង​ញី គឺ​ជា​គង​ដែល​មាន​ផ្ទៃ​ត្រង់​គោះ​រាប​ស្មើ មាន​ឆត្រ​ព័ទ្ធ​ជុំ​វិញ​ដូច​គង​ធម្មតា ។ ក្នុង​​វង់​ភ្លេង​បាសាក់​ គង​បែប​នេះ​មាន​ឈ្មោះ​ថា «គា» ក្នុង​ចំណោម​​ខ្មែរ​លើ​ហៅ​ថា​ «ចឹង» នៅ​ក្នុង​វង់​ភ្លេង​គង​ស្គរ​ហៅ​ថា «គង​ញី» ។ គង​ញី​ប្រើ​នៅ​ក្នុង​វង់​​ភ្លេង​ល្ខោន​បាសាក់ នៅ​ក្នុង​វង់​ភ្លេង​គង​ស្គរ នៅ​ក្នុង​ក្រុម​ចឹង​ជា​ក្រុម​វង់​គង​ខ្មែរលើ​​ប្រើ​ក្នុង​ពិធី​បញ្ជាន់​អារក្ស​បន់​ស្រន់​នៃ​ជន​ជាតិ​ខ្មែរ​លើ និង​ប្រើ​រួម​ជា​មួយ​គង​ឈ្មោល ក្នុង​ក្រុម​​គង​រ៉ះ ឬ​គង​តាណៈ​ សម្រាប់​ពិធី​បុណ្យ​ធំៗ ដូច​ជា​បុណ្យ​បូជា​សព និង​សម្រាប់​ប្រគំ​ជូន​របាំ​​កាប់​ក្របី​ផឹក​ស្រា​ក្នុង​ពេល​បន់​ស្រន់​សែន​ព្រេន​អ្នក​តា ។ គង​ញី​មាន​ធំ​មាន​តូច​មិន​កំណត់ ធំ​ជាង​គេ​មាន​ទទឹង​មាត់​ប្រហែល​០,៥០​ម៉ែត្រ មាន​ខ្សែ​ចង​សម្រាប់​ស្ពាយ​នៅ​ពេល​គេ​គោះ ។ នៅ​ពេល​ប្រគំ​ម្តងៗ​ អ្នក​លេង​​ម្នាក់​អាច​ស្ពាយ​ ឬ​យួរ​បាន​តែ​គង​១​ទេ … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment

ព្រះពុទ្ធ​មេត្តេយ្យ ឬ​ស្រីអារ្យមេត្រី

មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ ៧. ព្រះពុទ្ធ​មេត្តេយ្យ ឬ​ស្រីអារ្យមេត្រី ១. ព្រះស្រីអារ្យមេត្រី​ត្រាស់​ឡើង​ក្នុង​លោក ថ្ងៃ​មួយ​ព្រះធម្មសេនាបតី​សារីបុត្រ ក្រាប​បង្គំ​ទូល​ព្រះបរម​សាស្ដា​ថា «បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ព្រះអជិតៈ​តាបស​នឹង​បាន​សម្រេច​ជា​ព្រះពុទ្ធ​ស្រីអារ្យមេត្រី​ដ៏​ចម្រើន​ក្នុង​ភទ្ទកប្ប​នេះ​មែន​ឬ​ទេ ?» ។ គ្រា​នោះ​ព្រះ​មាន​ព្រះភាគ ទ្រង់​ត្រាស់​តប​ព្រះសារីបុត្រ​ថា «ម្នាល​សារីបុត្រ អ្នក​ចូរ​កំណត់​ទុក​ក្នុង​ចិត្ត ហើយ​ស្ដាប់​តថាគត​ចុះ» ។ កាល​តថាគត​បរិនិព្វាន​ហើយ សាសនា​តថាគត​កន្លង​បាន​៥០០០​ព្រះវស្សា​ ហើយ ។ មនុស្ស​ទាំង​ឡាយ​ក្នុង​លោក ធ្លាក់​ចុះ​នូវ​សីលធម៌​បន្តិច​ម្ដងៗ រហូត​ដល់​លែង​គោរព លែង​ដឹង​គុណ​ឪពុក​ម្ដាយ លែង​ស្គាល់​គុណ​គ្រូ លែង​ស្គាល់​គុណ​ស្គាល់​ទោស លែង​ដឹង​ខុស​ដឹង​ត្រូវ ។ មនុស្ស​ទាំង​ឡាយ​ថយ​អាយុ​ចុះ​រហូត​ដល់​ទៅ​១០​ឆ្នាំ (បច្ចុប្បន្ន​កាល​អាយុ​កប្ប​របស់​មនុស្ស​មាន​ត្រឹម ៧៥​ឆ្នាំ ដូច្នេះ ១០០​ឆ្នាំ​ចុះ​១​ឆ្នាំ រហូត​ដល់​អាយុ​កប្ប​របស់​មនុស្ស​ត្រឹម​១០​ឆ្នាំ គិត​ពី​ឆ្នាំ​នេះ​ទៅ​នៅ​សល់​ ៦៧០០​ឆ្នាំ ទៀត មនុស្ស​នឹង​មាន​អាយុ​កប្ប​ត្រឹម​១០​ឆ្នាំ) ។ ក្នុង​កាល​នោះ មនុស្ស​អាយុ​ត្រឹម​៥​ឆ្នាំ ក៏​រៀបការ​មាន​គ្រួសារ ។ ពេល​នោះ មាន​ព្រឹត្តិការណ៍​ចម្លែក​បី​នឹង​កើត​មាន​ឡើង​ក្នុង​សង្គម​មនុស្ស​គឺ ៖ … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment

ភូត​នៅ​ហោរ ចោរ​នៅ​ជាង

អត្ថាធិប្បាយ «ភូត​នៅ​ហោរ ចោរ​នៅ​ជាង» គឺ​ជា​ពាក្យ​មួយ​ដែល​អ្នក​ផង​តែង​និយាយ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​ណា​ដែល​គេ​ឃើញ​ជន​ណា​ម្នាក់​មាន​ទុក្ខ​ហើយ​ទៅ​រក​គ្រូទាយ​មើល តើ​ថ្ងៃ​ណា​ទៅ​ទើប​ទុក្ខ​ព្រួយ​នោះ​វា​រលាយ​បាត់​ទៅ​វិញ ។ ទុក្ខព្រួយ​ដែល​កើត​មាន​ដល់​មនុស្ស​យើង​មាន​ច្រើន​បែប​ខុសៗ​គ្នា ប៉ុន្តែ​ទុក្ខព្រួយ​ដែល​គេ​ច្រើន «ពឹង​ហោរ» ឲ្យ​ជួយ​គន់គូរ​មើល​ឲ្យ​នោះ ភាគ​ច្រើន​ទាក់​ទង​នឹង ៖ ប្ដី ឬ​ប្រពន្ធ​បែក​ចិត្ត​ទៅ​មាន​សហាយ​ថ្មី​ទៀត រក​ស៊ី​ចេះ​តែ​ខាត មើល​គូព្រេងៈ តើ​នៅ​ទិស​ខាង​ណា ? តើ​ថ្ងៃ​ណា ឆ្នាំ​ណា ទើប​រក​ស៊ី​ធូរ ។ល។ ពាក្យ​ហោរ កាល​ណា​និយាយ​ពី​រឿង​រ៉ាវ​ដែល​កើត​មាន​ក្នុង​អតីតកាល​ច្រើន «ត្រូវ» ទៅ​តាម​ដំណើរ​ដែល​កើត​មាន​មក ។ ហេតុ​អ្វី ? ពីព្រោះ​រឿងរ៉ាវ​របស់​មនុស្ស​មិន​សូវ​មិន​ការ​ប្លែក​គ្នា​ប៉ុន្មាន​ទេ ។ បើ​គេ​រៀន​អំពី​មនុស្ស​ទាំង​៤​ប្រភេទ​ឲ្យ​ចេះ​ច្បាស់ គេ​អាច​ទាយ​មនុស្ស​ណា​ម្នាក់ មិន​ឲ្យ​ខុស ហើយ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់ កោត​… ស្ងើច​… ជឿ អស់​មួយ​ជីវិត ។ សម្ដី កាយវិការ សណ្ដាប់​ធ្នាប់ សម្លៀក​បំពាក់ លំនៅ ដំណើរ​ដើរ បែប​បទ​នៃ​ឥរិយាបថ​ទាំង​៤​… … Continue reading

Posted in ឃ្លាំង​គំនិត | Leave a comment

ស្វែងយល់​ពាក្យ «ក្លាយ​ឃ្លាត»

«ក្លាយ​ឃ្លាត» ពាក្យ​នេះ​មាន​ន័យ​ថា ឃ្លាត​ដោយ​ប្រែប្រួល ឃ្លាត​ចាក​ឆ្ងាយ ។ បរិវារស័ព្ទ «ក្លាយ» អាច​គន្លាស់​បាន​ជា​ពាក្យ «ក្លាយ​ឆ្លៀត» គឺ ឃ្លាត​ឆ្ងាយ ។ បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Tagged , | Leave a comment

របៀប​ធ្វើ​ផ្លែ​សំនៀង​គង

ឧបករណ៍​ភ្លេង​គងវង់​ធំ និង​វង់​តូច ដំបូង​គេ​យក​ផ្តិល​បាក់​​បែក​ដែល​មាន​ជាតិ​លង្ហិន​សុទ្ធ មក​ដុត​ក្នុង​កម្ដៅ​ធម្មតា​ដើម្បី​ឱ្យ​ផ្តិល​ទាំង​នោះ​​មាន​សភាព​ស្រួយ​ ស្រួល​នឹង​ដំ​កម្ទេច​ឱ្យ​ល្អិត ។ ពេល​បាន​កម្ទេច​លង្ហិន​ហើយ ទើប​គេ​ចាប់​ថ្លឹង​តាម​កំណត់​ទម្ងន់​ផ្លែ​នីមួយៗ ដែល​មាន​ទម្ងន់​ពី​១,០០​គីឡូ​ក្រាម ទៅ​១,២០​គីឡូក្រាម ។ គេ​យក​លង្ហិន​សម្រាប់​ផ្លែ​គង​នីមួយៗ ទៅ​​ដាក់​ក្នុង​បាវ (ធ្វើ​អំពី​ដី​ដំបូក​លាយ​អង្កាម​រាង​ក្រឡូម​ដូច​ចាន) មួយ​ រួច​កប់​ទៅ​ក្នុង​ភ្លើង​ធ្យូង​ដែល​មាន​កម្ដៅ​ខ្លាំង​ដោយ​សារ​ការ​សប់​យ៉ាង​ ញាប់​ដៃ​ទុក​រហូត​ដល់​លោហ​ធាតុ​នោះ​រលាយ​ទៅ​ជា​ទឹក ។ គេ​យក​ទឹក​លោហ​ធាតុ​​នោះ​ទៅ​ចាក់​ក្នុង​ពុម្ព (ធ្វើ​អំពី​ដី​ដំបូក​មាន​រាង​ដូច​ជា​ពែង​អាកោ​ធុន​ធំ) ប៉ុន្តែ​មុន​នឹង​ចាក់​ទឹក​លោហធាតុ​ចូល​ទៅ​ក្នុង​ពុម្ព គេ​ត្រូវ​ចាក់​ខ្លាញ់​ត្រី​មួយ​ស្លាប​ព្រា​តូច​​ចូល​ទៅ​ក្នុង​ពុម្ព​ជា​មុន​ សិន ទើប​​គេ​ចាក់​ទឹក​​លោហ​ធាតុ​ចូល​ជា​​ក្រោយ ។ គេ​ធ្វើ​របៀប​ខាង​លើ​នេះ​រហូត​បាន​ចំនួន​ដុំ​លោហ​ធាតុ​គ្រប់​១៦ ទើប​គេ​ចាប់​បន្ត​ការងារ​ផ្សេង​ទៀត ។ គេ​យក​ដុំ​លោហធាតុ​ទៅដុត​ក្នុង​ធ្យូង​ភ្លើង​ម្តង​មួយ​ដែល​មាន​កម្ដៅ​ល្មម​ នៅ​ពេល​ដុំ​លោហ​ធាតុ​ឡើង​ក្រហម គេ​យក​វា​មក​ដំ​ផែ​ឱ្យ​សំប៉ែត​មួល​ប៉ាន់​ស្មាន​ល្មម​សម​ទៅ​នឹង​ទំហំ​ផ្លែ​គង ​នៅ​ពេល​ណា​ដែល​គេ​យក​វា​​ទៅ​ធ្វើ​ជា​​រាង​​ផ្លែ​គង​ទាំង​នោះ​បាន ។ ​គេ​ធ្វើ​បែប​ខាង​លើ​នេះ រហូត​បាន​គ្រប់​១៦​ផែន សំប៉ែត​មូល ទើប​គេ​ចាប់​ផ្តើម​បន្ត​ការងារ​មួយ​បែប​ទៀត ។ គេ​យក​លោ​ហ​ធាតុ​សំប៉ែត​នោះ​ទៅ​ដុត​ម្តង​ទៀត​ឱ្យ​ឡើង​ក្រហម​ព្រឿងៗ រួច​យក​មក​ដំ​ផែ​វា​ឱ្យ​ក្រឡូម​ដូច​ផ្តិល​ដង​ទឹក ។ បាន​ជា​រាង​ផ្តិល​ហើយ ទើប​គេ​យក​ផ្តិល​នោះ​ទៅ​ដុត​ដំ​យក​រាង​ជា​ផ្លែ​គង​តាម​ទំហំ​ធំ ឬ​តូច​នៃ​ផ្លែ​គង​នីមួយៗ​បាន​ជា​រាង​ផ្លែ​គង ហើយ​ទើប​គេ​យក​ផ្តិល​នោះ​ទៅ​ដុត​ដំ​បញ្ចេញ​ដោះ​​ជា​ក្រោយ ។ នៅ​ពេល​ដែល​​គេ​ដុតដំ​ចេញ​ជា​រាង​ផ្លែ​គង​ត្រឹម​ត្រូវ​​ហើយ ទើប​គេ​ដុត​វា​ម្តង​ទៀត ​រួច​យក​ទៅ​លត់ … Continue reading

Posted in អរិយធម៌​ខ្មែរ | Leave a comment

ទោស​នៃ​អំពើ​ផិត​ក្បត់

អំពើ​ផិត​ក្បត់ និង​ការងារ សារព័ត៌មាន​កោះសន្តិភាព​កាល​ពី​ថ្ងៃ​ពុធ ទី​១៨ ខែ​សីហា ឆ្នាំ​២០១០​បាន​លើក​ឡើង​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ​២០១០ ថា បុរស​ដែល​មាន​ប្រាក់​ចំណូល​តិច​ជាង​ស្រ្តី​រមែង​ផិត​ក្បត់​គូស្នេហ៍​របស់​ខ្លួន ។ លោក គ្រីស្ទីន​ ម៉ាន​ និស្សិត​ផ្នែក​សង្គម​វិទ្យា​មក​ពី​មហា​វិទ្យាល័យ​ឃ័រណេល​ បាន​បញ្ជាក់​ថា ការ​ផិត​ក្បត់​អាច​ជា​វិធី​សាស្រ្ត​មួយ​ដែល​បុរស​ប្រើ​សម្រាប់​ការពារ​ស្ថានភាព​ជា​បុរស​ភេទ​ក្នុង​ពេល​ដែល​មាន​ការ​មាក់ងាយ ។ លទ្ធផល​ស្រាវជ្រាវ​ខាង​លើ​បង្ហើប​ឱ្យ​ដឹង​ថា «បុរស​ដែល​រក​ចំណូល​បាន​តិច​ជាង​ស្ត្រី​ គឺ​ជា​រឿង​មួយ​មាន​ការ​មើល​ស្រាល​លើ​បុរស​ភេទ​ ព្រោះ​នៅ​ក្នុង​សង្គម​គេ​សម្គាល់​ឃើញ​​ថា បុរស​ជា​មេ​គ្រួសារ» ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​លទ្ធផល​ស្រាវជ្រាវ​ខាង​លើ​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា អត្រា​ភាព​មិន​ស្មោះ​ត្រង់​កើន​ឡើង​ខ្ពស់​ក្នុង​ពេល​ដែល​បុរស​រក​ប្រាក់​បាន​តិច​ជាង​ស្ត្រី​​ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​ស្ត្រី​ជា​ភាគី​ពឹង​ផ្អែក​លើ​បុរស​ច្រើន​ ខាង​​ភាគី​បុរស​ក៏​មាន​និន្នា​ការ​ផិត​ក្បត់​ច្រើន​ដូច​គ្នា​ដែរ ធ្វើ​ឱ្យ​ស្រ្តី​ទទួល​បាន​នូវ​ស្ថានភាព​កាន់​តែ​ខាត​បង់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ស្ត្រី​ដែល​រក​ចំណូល​ជា​ចម្បង​នៅ​ក្នុង​​គ្រួសារ ក៏​មាន​និន្នាការ​ផិត​ក្បត់​ច្រើន​ដូចគ្នា ។  ដូច្នេះ​បើ​ពឹង​ផ្អែក​លើ​​ភាគី​នារី​ធ្វើ​ជា​ជំហរ​ក្នុង​ក្រុម​គ្រួសារ​ក៏​មិន​មែន​មធ្យោបាយ​ល្អ​ដែរ ។ មាន​ន័យ​ថា ស្រ្តី​ដែល​ពឹង​ផ្អែក​ប្រាក់​របស់​ប្តី​ ពួក​នាង​មាន​​ចិត្ត​ផិត​ក្បត់​ប្តី​ក៏​តិច​តួច​បំផុត ។ ការ​ស្រាវជ្រាវ​នេះ​បាន​ធ្វើ​ការ​ណែ​នាំ​ពី​វិធីសាស្ត្រ​ការពារ​មិន​ឱ្យ​គូ​ស្នេហ៍​របស់​ខ្លួន​ផិត​ក្បត់​ដោយ​​មិន​ចាំ​បាច់​សុំ​ឈប់​ពី​ការងារ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​នោះ ។​ ជា​ធម្មតា​អ្នក​ទាំង​២​រមែង​ពេញ​ចិត្ត​ទៅ​លើ​សម្ព័ន្ធភាព​ដ៏​ល្អ​ចំពោះ​គ្នា និង​ជា​ផ្នែក​មួយ​ក្នុង​ការ​លុប​បំបាត់​​ចោល​ភាព​មិន​ស្មោះ​ត្រង់ ។ ក្រៅ​ពី​នេះ ការ​នាំ​ដៃ​គូ​របស់​ខ្លួន​ទៅ​ព្រះ​វិហារ​ វត្ត​ … Continue reading

Posted in កំសាន្ត, ចំណេះ​ធ្វើ | Leave a comment

ស្វែងយល់​ពាក្យ «ខាប់​ខណ្ឌ ឬ ខណ្ឌ​ខាប់»

«ខាប់​ខណ្ឌ ឬ ខណ្ឌ​ខាប់» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ដែល​ចង្អៀត​ណែន​ណាន់ ប៉ុន្តែ​មាន​ខណ្ឌ​ជា​ជួរ ជា​សង្កាត់ ដាច់​ដោយ​ប៉ែក ដោយ​ឡែក​ពី​គ្នា ។ ទី​ចង្អៀត​ខាប់​ខណ្ឌ មនុស្ស​ច្រើន​ពាន់​ឈរ​ខាប់​ខណ្ឌ​តាន់​តាប់ ។ បរិវារស័ព្ទ «ខាប់» អាច​គន្លាស់​បាន​ជា​ពាក្យ «ខាប់​ច្រើន​ពាន់​ចង្អៀត​តាប់​តាន់» គឺ ខណ្ឌ​ច្រើន​ពាន់​ចង្អៀត​តាន់​តាប់ ។ បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

Posted in វាក្យសព្ទខ្មែរ | Leave a comment